បណ្តាញសង្គម

ចេះ ១១ ចំណុចនេះលើ iOS 15 ប្រើ iPhone ដូចអ្នកជំនាញ

Apple ទើបបញ្ចេញ iOS 15 មានប្រិយមិត្តខ្លះបានប្រើយូរហើយ និងខ្លះទើបអាប់ឌែតប្រើ ចំពោះមុខងារលើនេះពិសេសទៀតសោត មិនទាន់ការចេះប្រើគ្រប់គ្នានោះទេ ដូចនេះយើងសូមបង្ហាញមុខងារសំខាន់ៗ មានអត្ថប្រយោជន៍ទាំង ១១ តាមវិធីខ្លីៗងាយយល់។

អាន​បន្ត៖ ចេះ ១១ ចំណុចនេះលើ iOS 15 ប្រើ iPhone ដូចអ្នកជំនាញ

ប៉ះ​បុរស​សង្ហា ហ្សូ​ណូ ម្តង ហ្សូ​រី​ដា មិន​ភ្លេច​ឈុត​បុរាណ​នៃ​ព្រលឹង​ជាតិ

អ្នកនាង ឌួង ហ្សូរីដា បានសាងនូវការចាប់អារម្មណ៍ជាថ្មីម្តងទៀតហើយ ក្នុងការទាញនូវភាពលេចធ្លោ។អ្នកនាងស្រាប់តែដឹកដៃតារាចម្រៀង ហ្សូណូ ថតបង្ហាញឈុតបុរាណរំលេចចេញនូវឈុតសម្លៀកបំពាក់បុរាណ។ អ្នកនាង និងហ្សូណា មានការសរសើរថា សមគ្នាក្នុងការចាប់គូ ហើយរូបភាពបង្ហាញឡើងរមែងឃើញ ដូចព្រះអង្គម្ចាស់ និងព្រះនាងនៅក្នុងរាជវាំង។

ហើយមានការកត់សម្គាល់ឃើញថា ឌួង ហ្សូរីដា រមែងបង្ហាញនូវអ្វីដែលជារបស់ខ្មែរ មិនថាឈុតសម្លៀកហូល ផាមួង គ្រឿងប្រើប្រាស់ និងទម្រង់មួយចំនួនទៀត។ អ្វីដែលគេមើលឃើញពេលនេះ ឃើញថា ក្នុងនាមជាតារាជួរមុខ និងជាសិល្បកររៀមច្បងម្នាក់ ហ្សូរីដា និងហ្សូណូ បានសហការគ្នាបង្ហាញនូវឈុតខ្មែរបុរាណដើម្បីអោយយុវវ័យសម័យថ្មី បានស្គាល់ឈ្វេងយល់ក្នុងសម័យដ៏ជឿនលឿនប្រកបដោយបច្ចេកវិទ្យាទំនើបនេះ។

បើទោះជារលកក្រោយដើរលើភាពជឿនលឿន តែមិនត្រូវភ្លេចនូវអ្វីដែលដូនតាផ្តល់អោយ មិនថាភ្លេង បុរាណ ប្រាសាទ វប្បធម៌អក្សរជាតិ និងសម្លៀកបំពាក់បុរាណជាតិ។ នេះជាការចូលរួមលើកតម្លៃបំផុសបំផុលក្នុងផ្លូវល្អមួយ។

ហើយច្រើនខែឆ្នាំមកហើយ ដែល កញ្ញា ឌួង ហ្សូរីដា បានពុះពារព្យាបាលជំងឺតាមដំណាក់កាល ដោយភាពអត់ធ្មត់បំផុត។ មិនមែនជារឿងងាយៗនោះទេ គ្រាន់តែស្តាប់ដឹងពីស្ថានភាពជំងឺក៏ដឹងថា ត្រូវការពេលវេលា និងទឹកប្រាក់សន្ឋឹកណាស់ ដើម្បីស្រោចស្រង់អោយអ្នកម្តាយហ្សូរីដា ងើបឈរមានកម្លាំងឡើងវិញ។ ម្ល៉ោះហើយទើប ហ្សូរីដា និងប្អូនៗ បានព្យាយាមលះបង់ណាស់ មើលថែទាំងអ្នកមានគុណ ទោះហត់លំបាកក្នុងចិត្ត។

នេះជាបុណ្យកុសល មួយដែលហ្សូរីដា និងបងប្អូន តែងតែសាងកុសល តាមរយៈការធ្វើមនុស្សធម៌សង្គម និងចែករំលែនទ្រព្យដល់អ្នកអត់ៗ កន្លងមក ដែលស្តែងមកវិញដូចពាក្យ «ធ្វើល្អ ព្រះជួយ»។ ពិសេសមិនដែលភ្លេចគុណព្រះរស់ តែងតែស្រឡាញ់គោរព អាណិត ហើយព្រួយបារម្ភ ចេះចំណាយពេលជូនព្យាបាល ទើបហ្សូរីដា រកស៊ីចម្រុងចម្រើន ត្រដែតត្រដឹមរីកអាជីពបន្តគ្នា។







ដកស្រង់ពី៖កោះសន្តិភាព

ពីរោះរណ្តំណាស់ ! ក្រោយគេបន្តិចមែន «ស្រក់ទឹកភ្នែកតែមិនយំ»របស់ម៉េងកែវពេជ្ជតា ចេញហើយ តបតាមសំណើរសម្តេចតេជោ

តារាចម្រៀងអ្នកនាង ម៉េង កែវពេជ្ជតា បាននិពន្ធបទចម្រៀងផ្ទាល់ខ្លួននិងច្រៀងដោយផ្ទាល់ ដោយចំណាយពេលនិពន្ធត្រឹមតែ២ម៉ោងប៉ុណ្ណោះ ដើម្បីជូនថ្នាក់ដឹកនាំប្រទេស ។

នៅប៉ុន្មាននាទីមុននេះ អ្នកនាង ម៉េង កែវពេជ្ជតា បានបង្ហោះវីដេអូចម្រៀងបទ «ស្រក់ទឹកភ្នែកតែមិនយំ» ដែលអ្នកនាង ចំណាយពេលនិពន្ធពីម៉ោង៣ភ្លឺដល់ម៉ោង៥ព្រឹកទើបបញ្ចប់ និងច្រៀងដោយផ្ទាល់យ៉ាងពិរោះរណ្តំទាំងសាច់ភ្លេង ទាំងសម្លេងអ្នកច្រៀងស៊ីគ្នា កាន់តែស្តាប់កាន់តែលន្លង់លន្លោចទៅតាមបទចម្រៀងទៀតផង ដើម្បីឆ្លើយតបអនុសាសន៏ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នារយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បើទោះបីជាក្រោយគេបន្តិចមែន តែអ្នកនាង ខំព្យាយាមសរសេរយ៉ាងយកចិត្តទុកដាក់ចំពោះអត្ថន័យនេះចំណងជើងបទចម្រៀងនេះ ។

រំលឹកផងដែរថា កាលពីថ្ងៃទី២០ ខែ វិច្ឆិកា ឆ្នាំ២០២១ ទំព័រហ្វេសប៊ុករបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបង្ហោះ Post មួយដោយបានលើកឡើងពីចៅស្រីទី ២១ របស់សម្ដេច ដែលសម្រក់ទឹកភ្នែក តែមិនដែលយំឲ្យឮនោះទេ ជាហេតុបង្កើតជាចម្ងល់ដល់ជីតា ព្រោះមិនមែនទើបតែជាលើកទី១ ទេ។ ហេតុនេះសម្ដេចបានមានប្រសាសន៍ថា ប្រសិននៅកម្ពុជាមិនទាន់មានបទ «ស្រក់ទឹកភ្នែកតែមិនយំ» សូមជួយនិពន្ធមួយបទផង។

នៅប៉ុន្មានម៉ោងក្រោយឃើញ Post នេះភ្លាម មានមហាជនជាច្រើនបានបង្ហាញស្នាដៃ ដោយតែងទំនុកនិពន្ធចេញជាបទថ្មី ក្រោមចំណងជើងតែមួយគឺ «ស្រក់ទឹកភ្នែកតែមិនយំ» ក្រោមស្នាដៃតែងនិពន្ធយ៉ាងសម្រិតសម្រាំងពីព្រឹទ្ធនិពន្ធ ហ៊ុន ហេង ច្រៀងដោយ លោក ឌៀប ពិសិដ្ឋសុធា បច្ចេកទេសតន្រ្តីលោក ម៉ែន សាខន បច្ចេកទេសរូបភាពដោយ លោក តុលា សុភា តាក់តែងជាលំនាំបទ "ចុងកាបក"។

ដកស្រង់ពី៖Sabay

 

តារាសម្ដែង ឈឹម អារីយ៉ា បង្ហើបពីមូលហេតុ "លេងពណ៌សក់ និងទុកសក់វែង លែងជាក្ដីប្រាថ្នានាងទៀត”

តារាសម្ដែងស្រី ឈឹម អារីយ៉ា ដែលបាត់មុខពីសិល្បៈច្រើនឆ្នាំមកហើយនោះ គ្រោងចាប់អាជីពរបស់ខ្លួនឡើងវិញ បន្ទាប់ពីមានក្រុមហ៊ុន និងផលិតកម្មមួយចំនួនទាក់ទងនាងដើម្បីថតរឿង និងស្ពតពាណិជ្ជកម្ម ប៉ុន្ដែនាងថា ការលេងពណ៌សក់ និងទុកសក់វែងប្រាស្មា អាចលែងជាក្ដីប្រាថ្នារបស់នាងទៀត។

អ្នកនាង ឈឹម អារីយ៉ា បានប្រាប់Sabay នៅថ្ងៃទី២៣ ខែវិច្ឆិកា នេះ ថា ចាប់តាំងពីធំដឹងក្ដី រហូតដល់ក្លាយជាតារាសម្ដែងរាប់ឆ្នាំទៀត រូបនាងតែងតែទុកលក់វែង និងលាបពណ៌សក់ ប៉ុន្ដែក្រោយពីនាងកោរសក់បួសមុខភ្លើងស្វាមី និងម្ដាយក្មេកស្លាប់ដោយសារជំងឺកូវីដ-១៩ កន្លងទៅ បានធ្វើឲ្យនាងមានអារម្មណ៍ប្លែក គឺទុកសក់ខ្លីស្រួលដោយពុំមានហេតុផលណាផ្សេងនោះទេ។

ដកស្រង់ពី៖Sabay

 

 

ប្រធានាធិបតី Moon Jae-in អបអរសាទរក្រុម BTS ក្រោយទទួលពានរង្វាន់កំពូលនៅ AMA លើកមុខមាត់កូរ៉េខាងត្បូង

ប្រធានាធិបតី Moon Jae-in បានសរសេរសារអបអរសាទរ ក្រុមចម្រៀងល្បីរបស់កូរ៉េខាងត្បូង BTS ដែលបានក្លាយជាតារាអាស៊ីដំបូងគេ ឈ្នះពានរង្វាន់សិល្បករ ប្រចាំឆ្នាំនិងត្រូវបានគេចាត់ទុកថាជាពានរង្វាន់កំពូលនៅឯ American Music Awards (AMAs) ។

លោក Moon បានបង្ហោះសារនៅលើគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់លោក ដោយនិយាយថា ការឈ្នះនេះអាចជួយប្រជាជនកូរ៉េបង្កើនទំនុកចិត្តរបស់ពួកគេ ចំពោះវប្បធម៌កូរ៉េ។ដោយលើកឡើងពីការកត់សម្គាល់នាពេលថ្មីៗនេះ ដោយលោក Joseph Nye សាស្ត្រាចារ្យកិត្តិយសនៅសកលវិទ្យាល័យ Harvard បានបញ្ជាក់ថា ប្រទេសកូរ៉េខាងត្បូងត្រូវបានផ្ដល់ថាមពលទន់លើវប្បធម៌ ខណៈលោក Moon បាននិយាយថា ភាពជោគជ័យផ្នែកវប្បធម៌បែបនេះ បានលើកកម្ពស់ឋានៈរបស់ប្រទេសជាសកលឲ្យពិភពលោកកាន់តែស្គាល់ពីកូរ៉េខាងត្បូងបន្ថែមទៀត ៕





ដកស្រង់ពី៖កម្ពុជាថ្មី

ដោយក្ដីស្រលាញ់ នាយ ចឺម នាំសង្សារបណ្ដូលចិត្តទៅតាមគ្រប់ឆាក

កន្លងមកមានការចាប់អារម្មណ៍ ក្រោយពេលតារាចម្រៀងនាយ ចឺម បានទម្លាយមុខមាត់និងទំនាក់ទំនងស្នេហាជាមួយនារីរូបស្រស់ម្នាក់ ដែលគេដឹងថា ជាមេម៉ាយកូនមួយបន្ទាប់ពីបានស្គាល់គ្នាត្រឹមរយៈជាង២ខែប៉ុណ្ណោះ។

គេសង្កេតឃើញថានាយ ចឺម ក្រោយផ្សារភ្ជាប់ស្នេហ៍ជាអ្នកមេម៉ាយសាច់សខ្ចីល្វក់កូន១ សេង សុខគីម មកគឺនាយតែងបានយកចិត្តទុកដាក់លើសពីសង្សាររបស់នាយមុនៗទាំងអស់ ដូចជាការយករូបភាពរបស់កំពូលស្នេហ៍ដាក់នៅផេក ហើយពេលទៅដើរលេងនៅទីណាឆ្ងាយនាយមានអារម្មណ៍ថា ស្ដាយបើសិនជាគូស្នេហ៍បណ្ដូលចិត្ត សុខគីម មិនបានទៅចូលរួមជាមួយ។ ដោយឡែកថ្មីៗនេះ អ្វីដែលធ្វើឲ្យអ្នកគាំទ្រកាន់តែច ប់អារម្មណ៍ថែមទៀតនោះ គឺតារាចម្រៀងនាយ ចឺម ក៏ត្រូវសង្សារទៅតាមដល់ឆាកទៀតផង។

ប៉ុន្តែហេតុផលនេះ ពុំមែនកើតចេញពីបញ្ហាអ្វីទេ ពោលដោយសារតែការស្រលាញ់ទើបនាយ ចឺម សម្រេចយកសង្សារបណ្តូលចិត្ត សេង សុខគីម ទៅកៀកកើយគ្នានៅតាមកម្មវិធីឆាកតន្ដ្រីតែម្ដង ហើយនាយថែមទាំងហៅគូស្នេហ៍ថ្មីថា”មេស្រីៗ”ទៀតផង។ តារាចម្រៀង ចឺម ធ្លាប់បានបញ្ជាក់ប្រាប់កម្ពុជាថ្មីថា សម្រាប់គូស្នេហ៍ក្រោយនេះ គឺស្គាល់គ្នាត្រឹមតែរយៈពេលជាង២ខែប៉ុណ្ណោះ ក៏ចាប់ផ្តើមកើតជាទំនាក់ទំនងស្នេហាតែម្តង។ នាយថាបច្ចុប្បន្នពួកគេកំពុងស្វែងយល់ចិត្តគ្នាបណ្តើរៗទម្រាំឆ្លងដល់អនាគត់៕

ដកស្រង់ពី៖Sabay

ចាំនាងទេ? ឆ្នាំនេះលេចវត្តមាន MGI Myanmar 2020 ជាពិធីការិនី MGI ២០២១ យ៉ាងភ្ញាក់ផ្អើល!

បវរកញ្ញារាងតូចច្រឡឹង Miss Grand Myanmar ២០២០ កញ្ញា Han Lay ទទួលបានឱកាសយ៉ាង ពិសេសពីអ្នករៀបចំកម្មវិធីក្លាយជាពិធីរិនីប្រចាំ Miss Grand International ២០២១។

យោងតាមគណនី Instagram ផ្លូវការរបស់ Miss Grand Myanmar ២០២០ កញ្ញា Han Lay បានឱ្យដឹងថាអ្នកគ្រប់គ្រងទូទៅនៃកម្មវិធី Miss Grand International ២០២១ ដែលធ្វើឡើងនៅលើទឹកដីថៃបានផ្ដល់ឱកាសឱ្យបវរកញ្ញាមីយ៉ាន់ម៉ា រូបនេះក្លាយជាពិធីការិនីក្នុងកម្មវិធីប្រកួតឆ្នាំនេះ។

ទន្ទឹមនឹងនេះ Han lay ក៏បានធ្វើអរគុណយ៉ាងពេញទំហឹងទៅកាន់អ្នករៀបចំកម្មវិធីដែលបានផ្ដល់ឱកាសពិសេសនេះទៅកាន់នាង ហើយឱកាសក្លាយជាពិធីរនីនេះក៏ជាលើកទី១ផងដែរសម្រាប់បវរកញ្ញារូបនេះ។ បវរកញ្ញា Han lay៖”នេះជាលើកទី១ហើយសម្រាប់ខ្ញុំដែលមានឱកាសធ្វើជាពិធីការិនី ហើយនាងខ្ញុំពិតជាអគុណខ្លាំងណាស់ទៅកាន់អ្នករៀបចំកម្មវិធី MGI ២០២១ ដែលផ្ដល់ឱកាសឱ្យរូបនាងខ្ញុំ”។

យ៉ាងណាមិញនេះមិនមែនជាលើកទីទេដែលអ្នករៀមចំកម្មវីធី MGI បានផ្ដល់ឱកាស និងជួយរូបនាងដោយកន្លងមកអ្នករៀមចំកម្មវីធី MGI ក៏បានជួយនាងពីការតាមចាប់ខ្លួនរបស់ក្រុមយោធាមីយ៉ាន់ម៉ា ដោយរាប់រងការស្នាក់នៅរបស់នាងទាំងអស់ក្នុងប្រទេសថៃ៕

ដកស្រង់ពី៖Sabay

តោះ ! មកដឹងតម្លៃនៃឈុតMGI ២០២១កំពុងល្បី ហើយរយៈពេលនៃការប៉ាក់ឌីនក៏មិនធម្មតាដែរ

ពិតជាគួរឲ្យសរសើរខ្លាំងណាស់ ដែលឈុតដ៏ល្អឥតខ្ចោះនៃឈុត «ក្សត្រីក្រុងកម្ពុជានៃវប្បធម៏អរិយធម៏» ចំណាយពេលមិនពេញលេញនៃចំនួនថ្ងៃដែលធ្វើផងបានធ្វើឲ្យឈុតនេះមានអ្នកសរសើរគ្រប់គ្នា រីឯតំលៃវិញក៏ថ្លៃមិនធម្មតាដែរ ។

អ្នកច្នៃម៉ូតវ័យក្មេង លោក លីភក្រ្តារដ្ឋហ្វុង បានប្រាប់ Sabay ឲ្យដឹងថា ចំពោះឈុតនេះគឺលោកធ្វើគ្នា២នាក់ដៃគូរួមទាំងក្រុមការងារមួយចំនួននៅក្នុងស្ថាប័ន Miss Grand Cambodia ហើយនិងអ្នកកាត់ដេរថែមទៀតផង ដោយចំណាយពេលល្ងាចៗឡើងពេលខ្លួនចេញពីធ្វើការរហូតដល់យប់ដោយចំណាយពេលត្រឹមតែ ១១ថ្ងៃប៉ុណ្ណោះ ហើយចំពោះតួឈុតហូលខ្មែរ ដែលត្បាញដោយដៃសុទ្ធសាទនេះ គឺមានអាយុកាលជាង ៥ឆ្នាំ មកហើយ ។

អ្នកច្នៃម៉ូតវ័យក្មេងរូបនេះបានបន្ថែមទៀតថា ចំពោះឈុតមួយនេះគឺជាស្នាដៃទី១របស់លោកដែលបានធ្វើវាឡើង ដោយយកឈុតព្រះសីហនុមកច្នៃថ្មីធ្វើជាឈុតតំណាងជាតិរបស់MGI ២០២១នេះ ។ លីភក្រ្តារដ្ឋហ្វុងនិយាយថា «ចំពោះការប៉ាក់ឌិនគឺពិបាកណាស់បង គឺយើងត្រូវការដោតម្ជុលម្តងមួយៗប្រើអារម្មណ៏ក្នុងការឌីន ហើយធ្វើពេលយប់ទៀត វាពិតជាច្រើនខ្លាំងដូចនេះ ត្រូវប្រើពេលវេលាយូរចំណែកថវិការវិញក៏ចំណាយច្រើនដែរ រហូតមួយពាន់ដុល្លាជាងឯណោះ » ។





ដកស្រង់ពី៖Sabay

កប់ហ្មង! មើល Trailer ហើយរសាប់រសល់កាន់តែចង់តាមដានរឿង Intern ស្នេហ៍ របស់ Dove

«Intern ស្នេហ៍» រឿងមនោសញ្ចេតនាដំបូងបំផុតរបស់ Dove ទើបបញ្ចេញ Trailer ធ្វើឲ្យអ្នកគាំទ្រ និងទស្សនិកជនកាន់តែមានភាពរសាប់រសល់ចង់ទស្សនា។

កាន់តែចង់មើល ចង់តាមដានរឿងដំបូងបង្អស់ដែលគួរឲ្យចាប់អារម្មណ៍នេះ បន្ទាប់ពីបានឃើញឈុតខ្លីផ្លូវការ ដែលបង្ហាញពីតួឯកស្រីដ៏ស្រស់ស្អាតក្នុងរឿង ឈ្មោះ រ័ត្ន ចូលទៅហាត់ការងារនៅក្នុងក្រុមហ៊ុនមួយ ហើយដើរប៉ះគ្នាជាមួយតួឯកប្រុសដ៏ស្រស់សង្ហាក្នុងរឿងឈ្មោះ ហាន រួមផ្សំនឹងឈុតមនោសញ្ចេតនាផ្អែមល្ហែម កាន់តែធ្វើឲ្យអ្នកគាំទ្រជក់ចិត្តចង់ដឹងដំណើររឿង Intern ស្នេហ៍ ថានឹងមានអ្វីកើតឡើងនៅក្នុងខ្សែរឿងភាគមនោសញ្ចេតនានេះកាន់តែខ្លាំង។

ជាមួយគ្នានេះដែរ ផេកផ្លូវការរបស់ Dove ក៏ទទួលបានការចាប់អារម្មណ៍លើការសម្តែងដ៏ឥតខ្ចោះរបស់តួឯកស្រីមិនសរសើរមិនបាន កញ្ញា ជួន ចាន់វិជ្ជរ៉ា ដែលជាតារាសម្ដែងវ័យក្មេងទើបមានអាយុ ១៨ឆ្នាំ តែប៉ុណ្ណោះ ហើយនេះគឺជារឿងភាគដំបូងរបស់នាងដែលសម្តែងជាតួឯកស្រីផងដែរ។

ចង់ដឹងថា តើតួឯកស្រីវ័យក្មេងកញ្ញា វិជ្ជរ៉ា ដែលសម្តែងជាតួអង្គ រ័ត្ន គួរឲ្យទាក់ទាញកម្រិតណា ហើយខ្សែរឿងមនោសញ្ចេតនារបស់អ្នកហាត់ការស្រីវ័យក្មេងរូបនេះ ល្អមើលដូចអ្វីដែលឃើញនៅក្នុង Trailer ឬយ៉ាងណា សូមកុំខកខានតាមដានហ្វេសប៊ុកផេក និង Channel យូធូប ផ្លូវការរបស់ Dove ដែលនឹងចាក់ ផ្សាយរឿង Intern ស្នេហ៍ ទាំង ៤ ភាគ ក្នុងពេលឆាប់ៗនេះ។

«Intern ស្នេហ៍» គឺជាស្នាដៃថ្មីនៃរឿងភាគដំបូងរបស់ Dove ផលិត និងចាក់ផ្សាយនៅក្នុងឆ្នាំ ២០២១ នេះ ដើម្បីផ្តល់ទាំងការកម្សាន្ត និងភាពរីករាយ ថែមទាំងចងភ្ជាប់ទំនាក់ទំនងជាមួយអតិថិជនរបស់ខ្លួនកាន់តែស្និទ្ធស្នាលជាមួយការបង្ហាញពីគុណប្រយោជន៍នៃផលិតផលថ្មី សាប៊ូកក់សក់ Dove Anti-Hair Fall ថ្មី ជាសាប៊ូកក់សក់ជែលមានបច្ចេកវិជ្ជា Micellar និង Calcium Complex ជួយឲ្យសរសៃសក់រឹងមាំ កាត់បន្ថយសក់ជ្រុះ ៩៨% និងធ្វើឲ្យសក់ទន់រលោង ចេញក្រៅផ្ទះដោយមានភាពជឿជាក់ លែងបារម្ភពីបញ្ហាសក់ជ្រុះ។

ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់ត្រូវប្រើជាឈុតកក់ និងបន្ទន់ Dove Anti Hairfall រាល់ពេលកក់សក់។ ADVERTISING

 

ដកស្រង់ពី៖Sabay

មិនធម្មតា ! ទិដ្ឋភាពពិធីក្រុងពាលីប៉ុណ្ណឹងហើយ ចុះទម្រាំMV ទៀតមិនដឹងអស្ចារ្យយ៉ាងណា

កញ្ញា ទេព បូព្រឹក្ស បង្ហាញពិធីក្រុងពាលី នឹង សំពះគ្រូ របស់បទ TOP OF THE LADY (វីរៈនារី) រហូតធ្វើឲ្យអ្នកគាំទ្រស្ងើចសរសើរពីស្នាដៃនិងភាពអស្ចារ្យរបស់MV មួយបទនេះ ។

នៅប៉ុន្មានម៉ោងមុននេះ កញ្ញា ទេព បូព្រឹក្ស បានបង្ហោះវីដេអូ ពិធីក្រុងពាលី នៅនឹងសំពះគ្រូដែលមានលោកគ្រូអ្នកគ្រូជាសាស្ត្រាចារ្យនៃសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈចួលរួមដើម្បីទទួលពរជ័យ និងណែនាំក្បួនខ្នាតក៏ដូចជាដំបូន្មានផងដែរ ធ្វើឲ្យពិធីនេះកាន់តែមានអ្នកចាប់អារម្មណ៏យ៉ាងច្រើន រហូតចង់ឃើញវិដេអូបទចម្រៀងពេញយ៉ាងខ្លាំងទៀតផង។

កញ្ញា បានបញ្ជាក់ទៀតថា វីដេអូនេះចម្រៀងនេះ នឹងចេញជាផ្លូវការនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះហើយ រំលឹកផងដែរថា កាលពីប៉ុន្មានថ្ងៃមុន វីដេអូចម្រៀងឈុតខ្លី ២០ វិនាទីអំពី MV បទ TOP OF THE LADY (វីរៈនារី) ទេព បូព្រឹក្ស ធ្វើឲ្យមហាជនសរសើរយ៉ាងខ្លាំងដោយនាងសុខចិត្តលក់ឡានតម្លៃ១៥ម៉ឺនដុល្លា ដើម្បីផលិតMV «វីរនារី» ដើម្បីលើកតម្កើននូវកេរ្តិ៍មរតកដ៏មហិមានៃវប្បធម៌ខ្មែរ ជាពិសេសគឺ បង្ហាញពីឥទ្ធិពល និងអំណាចដ៏អស្ចារ្យរបស់ស្ត្រី ។

ដកស្រង់ពី៖Sabay

 

 

អ្នកម្ដាយរបស់តារាសម្ដែង ម៉ែកូ បានទទួលមរណៈភាពហើយក្រោយធ្លាក់ខ្លួនឈឺចូលបន្ទប់ ICU

នៅប៉ុន្មានម៉ោងមុននេះគណនីហ្វេសប៊ុករបស់តារាសម្ដែង ម៉ៃកូ បានប្រកាសដំណឹងក្រៀមក្រំដោយក្រុមគ្រួសាររបស់លោកកំពុងជួបទុក្ខធ្ងន់ដែលបាត់បង់អ្នកម្ដាយជាទីស្រលាញ់គ្មានថ្ងៃត្រឡប់។

ជារឿយៗប្រិយមិត្តធ្លាប់តែទស្សនានូវីដេអូខ្លីសប្បាយៗ ក៏ដូចជាស្នាដៃសម្ដែងក្នុងរឿង”មេឃខៀវ”របស់ ម៉ៃកូ នេះតែពេលប្រែជាក្រៀមក្រំដោយនៅថ្ងៃទី២៣ វិច្ឆិកានេះ ក្រុមគ្រួសាររបស់ ម៉ៃកូ ទាំងមូលបានបាត់បង់អ្នកមានគុណយ៉ាងឆាប់រហ័សពុំនឹកស្មានដល់។

នៅមុនថ្ងៃទទួលមរណៈភាពរបស់អ្នកម្ដាយ ម៉ៃកូ ក៏ធ្លាប់បង្ហាញរូបភាពអំពីស្ថានភាពជំងឺរបស់ម្ដាយធ្ងន់ធ្ងរដែលបានសម្រាកព្យាបាលនៅក្នុងបន្ទប់សង្រ្គោះបន្ទាន់លើទឹកដីសហរដ្ឋអាមេរិក។ យ៉ាងណាមិញដំណឹងរន្ធត់នេះធ្វើឱ្យមិត្តសិល្បៈក៏ដូចជាអ្នកគាំទ្រហាក់ភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្នុងនោះគ្រប់គ្នាជាបានចូលសោកស្ដាយ និងលើកទឹកចិត្តលោក ម៉ៃកូ ផងដែរ៕

 

ដកស្រង់ពី៖Sabay

មិនមែនថតកុនទេ!​ ផេនខេក សន្លប់ស្តូកស្តឹងជិត៣ម៉ោងរហូតចូលមន្ទីរពេទ្យ

ពិធីការិនីកម្មវិធី 3FUN អ្នកនាង ផេនខេកដែលជាភេទទីបី សន្លប់ស្តូកស្តឹងជិត៣ម៉ោង រហូតចូលមន្ទីរពេទ្យ ធ្វើឲ្យអ្នកគាំទ្រព្រួយបារម្ភរហូតជូនពរគ្រប់គ្នា ។

ពេលថ្មីៗនេះ ពិធីការិនីផេនខេកដែលជាភេទទីបី បានបង្ហោះរូបភាពជាច្រើនសន្លឹកដេកស្តូកស្តឹងនៅលើគណនីហ្វេសប៊ុករបស់នាង ដោយនាងបានបញ្ជាក់ថា នាងដេកសន្លប់ស្តូកស្តឹងបែបនេះជិត៣ម៉ោងហើយ មិនទាន់ដឹងខ្លួននោះទេ រហូតធ្វើឲ្យប្រិយមិត្តជាច្រើនបារម្ភយ៉ាងខ្លាំង ដោយថែមទាំងជូនពរនាងឆាប់ជាសះស្បើយទៀតផង ។

ទាក់ទិនរឿងនេះដែរ តារាភេទទីបី ផេនខេក បានបញ្ជាក់ប្រាប់ Sabay ថា នេះមិនមែនជាការសម្តែងរឺថតកុននោះទេ គឺជារឿងពិត ហើយមូលហេតុដែលនាងដេកសន្លប់ស្តូកស្តឹងជិតបីម៉ោងនៅក្នុងមន្ទីរពេទ្យបែបនេះ ក៏ដោយសារនាងខ្សោយខ្លាំងទើបមានអាការបែបនេះ ។ អ្នកនាងបានបញ្ជាក់ទៀតថា ពេលនេះ នាងបានធូរខ្លះហើយ ។

ដកស្រង់ពី់៖Sabay

ភ្ញាក់ដូចជះទឹកកណ្ដាលមុខ! Park Shin Hye និង​ Choi Tae Joon នឹង​រៀបការ ហើយត្រៀមធ្វើជាប៉ាម៉ាក់គេឆាប់ៗ

នៅព្រឹកថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២១ តារាសម្ដែង Park Shin Hye បានប្រកាសជាសាធារណៈតាម Fan Cafe ផ្លូវការរបស់ខ្លួនពីដំណឹងមង្គលមួយ។ «សួស្ដី! នេះគឺ Park Shin Hye! អាកាសធាតុពិតជាស្រស់ស្រាយណាស់ប៉ុន្មានថ្ងៃនេះ។

ខ្ញុំចង់ដឹងណាស់ថា តើអ្នកបានថែខ្លួនល្អហើយឬអត់? មួយរយៈមុន ខ្ញុំបានរកឃើញកុងត្រាដែលខ្ញុំបានស៊ីញ៉េជាមួយនឹងក្រុមហ៊ុនដំបូងរបស់ខ្ញុំកាលពី ២០ឆ្នាំមុន។ កាលណោះខ្ញុំទើបរៀនថ្នាក់ទី ៦ ហើយពេលចូលដល់ឆ្នាំទី២ ពេលរៀនឆ្នាំទី ២ ថ្នាក់មធ្យមសិក្សា ខ្ញុំក៏បានចាប់អាជីពជាតារាសម្ដែង។ រយៈពេល ១៨ឆ្នាំបានកន្លងផុតទៅហើយ ពេលវេលាដើរលឿនណាស់។ មានមនុស្សច្រើនណាស់ ដែលខ្ញុំបានជួបក្នុងយុវភាពរបស់ខ្ញុំ ហើយក៏អរគុណសម្រាប់ក្ដីស្រឡាញ់ និងការលើកទឹកចិត្តកន្លងមកដែរ ខ្ញុំបានក្លាយជាតារាសម្ដែងដែលបង្ហាញអ្នកគ្រប់គ្នានូវភាពជាខ្្ូំ តាមរយៈការងារជាច្រើនកន្លងមក។

មានពេលរាប់មិនអស់ទេ ដែលខ្ញុំសប្បាយចិត្តពេលនៅមុខកាមេរ៉ា ប៉ុន្តែពេលដែលខ្ញុំជួបប្រទះនូវទុក្ខលំបាក អ្នកគាំទ្រទាំងអស់គឺជាអ្នកដែលផ្ដល់នូវកម្លាំង និងការលើកទឹកចិត្តដល់ខ្ញុំ។ ត្រឹមពាក្យមួយម៉ាត់ ឬពីរម៉ាត់ ពីអ្នកទាំងអស់គ្នា ប្រាប់ខ្ញុំឲ្យរឹងមាំ វាពិតជាគ្រប់គ្រាន់ពេកទៅហើយដើម្បីជម្រុញចិត្តខ្ញុំឲ្យងើបឈរឡើងវិញ។

ទាំងអស់នេះអាចជាហេតុផល ហេតុអ្វីខ្ញុំមានអារម្មណ៍ថាភ័យ ដែលត្រូវជូនដំណឹងមួយទៅកាន់អ្នកគ្រប់គ្នានៅថ្ងៃនេះ ហើយខ្ញុំក៏បារម្ភខ្លាចអ្នកនឹងភ្ញាក់ផ្អើលខ្លាំង។ ប៉ុន្តែខ្ញុំចង់ឲ្យអ្នកក្លាយជាអ្នកដែលបានជ្រាបនូវដំណឹងនេះមុនគេ។

ខ្ញុំជិតរៀបការហើយ ជាមួយនឹងមនុស្សដែលខ្ញុំបានស្រឡាញ់។ គាត់គឹជាអ្នកដែលគាំទ្រខ្ញុំមកយូរមកហើយ និងក៏ជាអ្នកដែលឱបក្រសោប Park Shin Hye ជាមួយនឹងភាពចំណុចខ្វះខាតរបស់នាងទាំងអស់ ដូច្នេះហើយខ្ញុំគ្រោងនឹងចាប់ផ្ដើមជីវិតគូជាមួយម្នាក់នោះ ដោយអាពាហ៍ពិពាហ៍។ លើសពីនេះទៅទៀត ទោះបីជាខ្ញុំស្ទាក់ស្ទើរក្នុងការពិភាក្សារឿងនេះ ព្រោះវាត្រឹមនៅជាជំហានដំបូងប៉ុណ្ណោះ ស្របពេលយើងទើបចាប់ផ្ដើមរៀបចំពិធីមង្គលការនេះ ប៉ុន្តែរបស់មានតម្លៃមួយក៏បានមករកពួកយើង។

ខ្ញុំចង់ប្រាប់ទៅអ្នកទាំងអស់គ្នាខ្លាំងណាស់។ ខ្ញុំសន្យានឹងបង្ហាញរឿងល្អៗទៅកាន់អ្នកទាំងអស់គ្នា ទោះបីខ្ញុំមានគ្រួសារហើយក៏ដោយ។ ចុងបញ្ចប់ ខ្ញុំចង់អរគុណគ្រប់គ្នាសម្រាប់ក្ដីស្រឡាញ់ និងការគាំទ្រកន្លងមក ទោះបីខ្ញុំនៅមានចំណុចខ្វះខាតក៏ដោយ។ ប្រហែលជាត្រូវចំណាយពេលមួយរយៈ ប៉ុន្តែខ្ញុំនឹងពង្រឹងសមត្ថភាពខ្ញុំ ដើម្បីវិលមកវិញ ក្នុងនាមជាតារាសម្ដែងជាថ្មីនាពេលខាងមុខឆាប់ៗតាមដែលអាច ធ្វើបាន និងមិនឲ្យអ្នករង់ចាំយូរទេ។

រហូតពេលនោះមកដល់ សូមអ្នកទាំងអស់គ្នា រក្សាសុខភាពឲ្យបានល្អ ហើយខ្ញុំនឹងលាអ្នកគ្រប់គ្នានៅពេលនេះសិនហើយ»។ គួរដឹងដែរថា *Park Shin Hye បានសារភាពថានាង និងតារារួមអាជីព Choi Tae Joon បានទាក់ទងស្រឡាញ់គ្នាកាលពីឆ្នាំ ២០១៧ ម្ល៉េះ។ ពេលនេះផ្អែកលើការឲ្យដឹងពីផលិតកម្ម Salt Entertainment របស់នាង បានបញ្ជាក់ថា Shin Hye និង Tae Joon គ្រោងនឹងរៀបការនឹងគ្នានៅថ្ងៃទី ២២ ខែមករា ឆ្នាំ២០២២៕

ដកស្រង់ពី៖Sabay

៣ក្រុមហ៊ុនចុងក្រោយ​នេះ ផ្ដល់តម្លៃខ្លួន តន់ ចន្ទសីម៉ា កប់ហ្មង! ឥឡូវនាងបរិច្ចាគវិញ១០០លានរៀល

តារាចម្រៀងលំដាប់កំពូលរបស់ផលិតកម្មGalaxy គឺកញ្ញា តន់ ចន្ទសីម៉ា បានបរិច្ចាគថវិកាផ្ទាល់ខ្លួនចំនួន១០០លានរៀល ដើម្បីលើកកម្ពស់សិល្បៈបុរាណខ្មែរដែលការបរិច្ចាគបែបនេះគេកម្រឃើញនៅក្នុងជីវិតជោគជ័យរបស់សិល្បករ ឬសិល្បការិនីខ្មែរណាស់។

តន់ ចន្ទសីម៉ា៖”នាងខ្ញុំពិតជារំភើបគ្មានអ្វីប្រៀបផ្ទឹមបានឡើយ ព្រោះប៉ុន្មានថ្ងៃនេះសីម៉ាទទួលបានការផ្សព្វផ្សាយលើក្រុមហ៊ុនធំៗបីដោយទទួលបានប្រាក់ឈ្នួលដែលមិនធ្លាប់ស្រមៃពីមុនមក។ នាងខ្ញុំមានតែម្រាមដៃដប់អរគុណពុកម៉ែបងប្អូនទាំងអស់គ្នា សម្រាប់ភាពជោគជ័យដ៏ធំមួយនេះក្នុងជីវិតខ្ញុំ”។

ត្បិតថាតារាចម្រៀងស្រីរូបនេះ មិនបានបង្ហាញឈ្មោះក្រុមហ៊ុនទាំងបី ហើយមានទំហំប្រាក់ឈ្នួលប៉ុន្មាននោះ ក៏គេដឹងជាស្រេចថាមិនមែនប្រាក់ឈ្នួលល្មមៗធ្វើឲ្យ តន់ ចន្ទសីម៉ា ឬអ្នកគ្រប់គ្រងតារាចម្រៀងរូបនេះលាន់មាត់នោះទេ ព្រោះកន្លងធ្លាប់គេទម្លាយថាតម្លៃខ្លួនតន់ ចន្ទសីម៉ា ចេញក្នុង១កម្មវិធីមិនក្រោមម៉ឺនដុល្លារឡើយ។ ទោះជាយ៉ាងណា សីម៉ា បញ្ជាក់ថា លទ្ធផលដែលបានមកនេះ គឺដោយសារមានការគាំទ្រពីមហាជន៕

ដកស្រង់ពី់៖Sabay

ម៉េ​ង កែវ​ពេ​ជ្ជ​តា លាតត្រដាង​ការ​ពិត​ជុំវិញ​ការ​បង្កើត​​ស្នាដៃ​បទ​ថ្មី​ជូន​ថ្នាក់ដឹកនាំ​ប្រទេស

តារាចម្រៀងអ្នកនាង ម៉េង កែវពេជ្ជតា បានប្រកាសបញ្ចេញស្នាដៃផ្ទាល់ខ្លួននៅក្នុងការនិពន្ធ និងច្រៀងដោយផ្ទាល់នូវបទ «ស្រក់ទឹកភ្នែក តែមិនយំ» ដើម្បីជូនប្រមុខថ្នាក់ដឹកនាំ។ ការបង្កើតនូវបទនេះឡើង គឺជាការឆ្លើយតបទៅនឹងការចង់បានពីប្រមុខថ្នាក់ដឹកនាំអោយមានការនិពន្ធបទនេះឡើង។

បើតាមការបង្ហោះសាររបស់អ្នកនាង ម៉េង កែវពេជ្ជតា តាមបណ្តាញសង្គមហ្វេសប៊ុកកាលពីម្សិលមិញនេះថា បទ « ស្រក់ទឹកភ្នែក តែមិនយំ» គឺជាចំណងជើងបទចម្រៀងដែលប្រសូត្រចេញពីអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាងខ្ញុំដឹងថា គ្រាន់តែចំណងជើងមួយបទនេះ មានបទចម្រៀងជាច្រើនបានផុសឡើង ក្រោមស្នាដៃអ្នកនិពន្ធដែលសុទ្ធសឹងជាគ្រូ ជារៀមច្បង និងជាកវីល្បីឈ្មោះជាច្រើនរូប ប្រកបដោយកំណាព្យកាព្យឃ្លោងផ្សេងៗគ្នា និងមានរសជាតិប្លែកទៅតាមទេពកោសល្យ គំនិតអារម្មណ៍រៀងៗខ្លួន និងមានតារាចម្រៀងស្រីប្រុសជាច្រើនបញ្ចេញសមត្ថភាពបកស្រាយបានយ៉ាងពីរោះៗម្យ៉ាងៗម្នាក់ គ្រាន់តែចំណងជើងតែមួយប៉ុណ្ណោះ ។

នាងថា ពេលនេះនាងខ្ញុំបាននិពន្ធទំនុកច្រៀងបទនេះដោយខ្លួនឯង និងបានច្រៀងថតរួចរាល់ហើយដែរ ។ រាងយូរជាងគេបន្តិចហើយ ព្រោះនាងខ្ញុំមិនមានជំនាញក្នុងការសរសេរទំនុកច្រៀងទេ ណាមួយខ្ញុំទើបតែឃើញព័ត៌មានយប់ម្សិលមិញ ហើយនឹងបានក្រោកមកចងក្រងជាបទចម្រៀងពីម៉ោង៣ភ្លឺ ដល់ម៉ោង៥ព្រឹកទើបបញ្ចប់ ។

នាងបន្តថា នាងខ្ញុំសង្ឃឹមថាស្នាដៃនិពន្ធទំនុកច្រៀងរបស់នាងខ្ញុំ មិនខុសឆ្ងាយពីគោលបំណង ហើយសម្លេងច្រៀងប្រហែលជា់ពីរោះអាចទទួលយកបាន ។ នាងខ្ញុំ សូមលំឱនកាយគោរពជូនបទចម្រៀងនេះដល់សម្តេចពុកជាមហាបុរសរដ្ឋ និងសម្តេចម៉ែកិត្តិព្រឹទ្ធបណ្ឌិតជាឧត្តមមាតានៃកូនចៅខេមរា គ្រប់រូប ខុសត្រូវ ឬខ្វះខាតយ៉ាងណា សូមសម្តេចពុកម៉ែ មេត្តាអភ័យដល់កូនស្រីដោយក្តីសន្តោសផង តែកូនបានខំប្រឹងអស់ពីសមត្ថភាពហើយ និងជាពិសេស គឺដោយក្តីស្រលាញ់ គោរព ដឹងគុណដ៏ខ្ពង់ខ្ពស់អស់ពីបេះដូង នាងខ្ញុំក៏សូមផ្ញើបទចម្រៀងនេះនៅក្នុងដួងចិត្តបងប្អូន ពុកម៉ែ ពូមីង និងហ្វេនៗផងដែរ នាងខ្ញុំនឹងបង្ហោះជូនឆាប់ៗនេះ សូមអរគុណ។

ជាការកត់សម្គាល់ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចតេជោនាយករដ្ឋមន្ត្រីបានបង្ហោះសារអមជាមួយនឹងរូបភាពចៅស្រីទី២១ ថា ម្សិលមិញត្រឡប់ពីធ្វើការមកដល់ផ្ទះឆ្លៀត ដឹកចៅដើរលេង។ ចៅស្រីទី២១ មិនដឹងថា អន់ចិត្តរឿងអី បានជាស្រក់ទឹកភ្នែក។

ច្រើនលើកហើយ ចៅមួយនេះសុខចិត្តសម្រក់ទឹកភ្នែក តែមិនយំឱ្យឮ។ នៅកម្ពុជាយើង តើមានបទចម្រៀងដែលមានចំណងជើង (ស្រក់ទឹកភ្នែកតែមិនយំ) ហើយឬនៅ? បើមិនទាន់មានទេ សូមជួយនិពន្ធមួយបទផង។ បន្ទាប់ពីការបង្ហោះសារខាងលើពីសំណាក់សម្តេច បទ «ស្រក់ទឹកភ្នែក តែមិនយំ» ក៏បាននិពន្ធឡើងភ្លាមចំនួន២បទ ដែលបទទី១ និពន្ធដោយអ្នកនិពន្ធជើងចាស់ ហ៊ុន ហេង និងបទទី២ និពន្ធដោយលោក លី ស៊ីនហួន៕

 

ដកស្រង់ពី៖កោះសន្តិភាព

ឈុតតំណាងជាតិកញ្ញាឯកនៃកម្ពុជា រំលេចព្យញ្ជនៈខ្មែរដួងព្រលឹងជាតិ ត្រៀមចូលរួមប្រកួតនៅប្រទេសថៃ​

មហាជនបានដឹងហើយថា Miss Grand Cambodia2021 កញ្ញា ប៉ូគឹមថេង សុតធីតា បានធ្វើដំណើរចាកចេញពីប្រទេសកម្ពុជា ដើម្បីចូលរួមប្រកួតកម្មវិធីMiss Grand International 2021នៅឯភូកេត ប្រទេសថៃកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១។

ក្នុងដំណើរនេះ គេជឿជាក់ថា Miss Grand Cambodia2021 ប៉ូគឹមថេង សុតធីតា នឹងបង្ហាញនូវអ្វីដែលជាភាពអស្ចារ្យរបស់ស្ត្រីខ្មែរនៅលើឆាកអន្តរជាតិ។ ដោយឡែកនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ស្ថាប័ន Miss Grand Cambodia បានបង្ហាញឈុតតំណាងជាតិដែលនឹងត្រូវគ្រងដោយ Miss Grand Cambodia 2021 ប៉ូគឹមថេង សុតធីតា សម្រាប់ប្រកួតលើឆាកអន្តជាតិនៅឯប្រទេសថៃឆាប់ៗនេះផងដែរ។

នៅលើផេកផ្លូវការ Miss Grand Cambodia បានបង្ហោះភ្ជាប់រូបភាពដ៏អស្ចារ្យនោះថា ឈុតតំណាងជាតិកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជា ហើយឈុតនេះមានឈ្មោះថា ក្សត្រីក្រុងកម្ពុជា នៃវប្បធម៌អរិយធម៌(National Costume Miss Grand Cambodia 2021)។ ប្រភពបន្តថា យើងបាននាំយកទាំងព្យញ្ជនៈខ្មែរ ដួងព្រលឹងជាតិ និងឆ្នេរខ្សាច់សស្អាតនាខេត្តព្រះសីហនុបូកបន្ថែមក្បូរក្បាច់រចនាយ៉ាងប្រណីតនៅក្នុងឈុតមួយនេះនៅលើឆាកអន្តជាតិ ក្នុងកម្មវិធី Miss Grand International 2021។

ប្រភពបានបង្ហោះទៀតថា នៅពីក្រោយរូបភាពដ៏ស្រស់ស្អាតនិងប្រណីតភាពនៃឈុតតំណាងជាតិ គឺត្រូវលះបង់កម្លាំងកាយកម្លាំងចិត្ត ត្រូវប្រើបេះដូងដែលស្រឡាញ់យកមកច្នៃឈុតប្រណីតភាពមួយនេះបាន។ ប្រភពលើកឡើងទៀតថា អ្នកគ្រប់គ្រងកម្មវិធីយើងពិតជាមានកិត្តិយសនិងមានមោទនភាពបំផុតទៅលើយុវជនកម្ពុជា ជាពិសេសលោក លី ភក្ត្រារដ្ឋហ្វុង នឹងលោក សាយ ធារ៉ា និងក្រុមការងារទាំងអស់ អ្នកអាចបង្ហាញស្នាដៃយ៉ាងអស្ចារ្យនេះ ទៅកាន់ឆាកអន្តរជាតិបាន។ យើងសូមលើកទឹកចិត្តដល់យុវជនកម្ពុជាជំនាន់ក្រោយឲ្យមានភាពក្លាហានបញ្ចេញស្នាដៃ បង្ហាញមុខមាត់ជាតិបង្ហាញអត្តសញ្ញាណជាតិទៅកាន់ពិភពលោក ។

ប្រភពបន្ថែមថា យើងសូមកោតសរសើរ យើងសូមឲ្យតម្លៃនេះការខិតខំប្រឹងប្រែងលះបង់ពេលវេលាកម្លាំងកាយចិត្តពិតប្រាកដក្នុងការធ្វើឈុតតំណាងជាតិដ៏អស្ចារ្យប្រកបដោយប្រណីតភាពមួយនេះ យើងពិតជាមានមោទនភាពណាស់ដោយមានយុវជនជាកម្លាំងចលករដ៏រឹងមាំនៅក្នុងការការពារវប្បធម៌និងថែរក្សាអរិយធម៌ដ៏រុងរឿងមួយនេះ ៕

ដកស្រង់ពី៖កម្ពុជាថ្មី

មានន័យល្អណាស់ ! អត្ថន័យ និងឈ្មោះឈុតតំណាងជាតិ MUI យកទៅប្រកួតនៅ ដើមខែធ្នូខាងមុខនេះ

ពិតជាមានអត្ថន័យខ្លាំងណាស់ ឈុតដែលបវរកញ្ញា Miss Universe ២០២១ ត្រូវយកទៅប្រកួតនៅលើឆាកអន្តជាតិខាងមុខនេះបង្កប់អត្ថន័យយ៉ាងជ្រាវជ្រៅ រហូតធ្វើឲ្យកូនខ្មែរពេញចិត្តសរសើរគ្រប់គ្នា ។

នៅប៉ុន្មានម៉ោងមុននេះ បវរកញ្ញា Miss Universe Cambodia 2021 កញ្ញា ងិន ម៉ារ៉ាឌី បានបង្ហាញពីអត្ថន័យនិងឈ្មោះតំណាងជាតិដែលបានបង្កប់ទៅដោយអត្ថន័យខ្លាំង ឲ្យកូនខ្មែរបានដឹង ពីឈុតវប្បការិកា ចត្វានិមិត្ត ឈុតនេះត្រូវតំណាងអោយកម្ពុជាក្នុងកម្មវិធី Miss Universe international នៅប្រទេស អ៊ីស្រាអែល (Israel) នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ ដោយឈុតវប្បការិកានេះមានន័យថា ស្ត្រីជាអ្នកសាបព្រោះ អ្នកផ្សព្វផ្សាយ ។

ចំណែក ចត្វាមានន័យថា ៤ និង និមិត្តនេះ មានន័យថា គោល ។បើសរុបអត្ថន័យទាំងស្រុងមក ស្ត្រីគឺជាអ្នកផ្សាយចេញនូវចំណុចគោលទាំងបួន នៃសិល្បៈវប្បធម៌ជាតិ។ចំណែក ផ្ទាំងស្បែកធំស្ថិតក្នុងទម្រង់សិល្បៈល្ខោលស្រមោលស្បែកធំរបស់កម្ពុជា។

ខ្មុកទសមុខ ខ្មុក ជាមុខដែលតួអង្គប្រើសម្រាប់ពាក់នៅក្នុងប្រភេទល្ខោនខោលខ្មែរ និងមានតួអង្គសំដែងសុទ្ធតែជាមនុស្សប្រុសទាំងអស់ ។ រីឯរបាំព្រះរាជទ្រព្យគឺ ច្នៃជាអឌ្ឍកាយរាមសីតា ក្នុងទម្រង់របាំព្រះរាជទ្រព្យ។លក្ខណៈពិសេសនៃរបាំគឺអ្នករាំសុទ្ធតែជាមនុស្សស្រី លើកលែងតែតួអង្គស្វា និងឥសីប៉ុណ្ណោះ ដែលសំដែងដោយមនុស្សប្រុស។ ផ្ការំដួលគឺ ព្រះរាជាណាចក្រកម្ពុជា បានកំណត់យកផ្ការំដួលជាផ្កាតំណាងជាតិ ដោយប្រៀបប្រដូលផ្ការំដួលទៅនឹងនារីក្រមុំដែលទន់ភ្លន់ស្រស់ស្អាតយ៉ាងនោះដែរ ។

ចំណែកអ្នកគាំទ្រវិញ ឃើញហើយសរសើរគ្រប់គ្នា ពីការច្នៃប្រឌីតឡើងយ៉ាងប៉ិនប្រសព្វរបស់កូនខ្មែរ ក្នុងការយកទៅប្រកួតនៅលើឆាកអន្តជាតិ ។

ដកស្រង់ពី៖Sabay

ក្រោយ​ប្រកួតតឹងតែង ចេញ​បញ្ជី ២០នាក់​ដែល​ពិន្ទុ​ខ្ពស់​ជាងគេ ក្នុង​នោះ​ក៏​មាន​បេក្ខភាព​កម្ពុជា​ដែរ

កម្មវិធីប្រកួត Miss Grand International ដែលបាន និងកំពុងប្រព្រឹត្តទៅនៅក្នុងប្រទេសថៃ បានរកឃើញបេក្ខភាព ២០នាក់ដែលមានពិន្ទុខ្ពស់ជាងគេរបស់កម្មវិធីហើយ ដោយក្នុងនោះបេក្ខភាពរបស់កម្ពុជាក៏មានឈ្មោះដែរ។ បេក្ខភាពទាំង ២០រូបនោះ ទទួលបានពិន្ទុខ្ពស់ក្នុងការប្រកួត “Swimsuit Competition” កាលពីម្សិលមិញ។

តាមលក្ខខណ្ឌរបស់កម្ពុជា ពួកគេទាំង ២០ មាន ១០រូប ត្រូវជ្រើសរើសដោយក្រុមគណៈកម្មការ និង ១០នាក់ផ្សេងទៀត ជ្រើសរើសដោយការបោះឆ្នោតពីមហាជន ក្នុងនោះការចុច Like បាន១ពិន្ទុ និង Share បាន ២ពិន្ទុ។

ដកស្រង់ពី៖Sabay

សួង សាខារ៉ានីត ប្រកាសរក្សាជំហរដាច់ខាត មិនទទួលការថតភាពយន្ត ដែលសម្តែងក្រោយថៃនោះទេ

ដើម្បីចូលរួមគាំទ្រ និងលើកស្ទួយនូវវិស័យសិល្បៈភាពយន្តរបស់ខ្មែរ ឲ្យកាន់តែមានភាពលេចធ្លោលើទីផ្សាជាតិ និងអន្តរជាតិនោះ តារាសម្តែងខ្មែរកញ្ញា សួង សាខារ៉ានីត ទទូចស្នើសុំដល់បណ្តាផលិតករ និងម្ចាស់ផលិតកម្មមួយចំនួនមេត្តាបញ្ឈប់ ការចម្លងស្នាដៃភាពយន្តបរទេស ជាពិសេសភាពយន្តថៃតែម្តង។

ទន្ទឹមគ្នានេះដែរ ចំពោះតារាស្រីរូបស្រស់កញ្ញា សួង សា ខារ៉ានីត ក៏នៅតែប្រកាសរក្សាជំហរថា បើមានបណ្តាផលិតកម្ម ឬស្ថានីយ៍ទូរទស្សន៍ណាមួយទាក់ទង ហៅឲ្យថតរឿងខ្មែរ ដែលសម្តែងក្រោយថៃ គឺដាច់ខាតនាងមិនទទួលនោះទេ។ ការប្រកាសរក្សាជំហរ ពីសំណាក់តារាសម្តែងស្រីកញ្ញា សួង សាខារ៉ានីត នេះ គឺធ្វើឡើងស្របដែលអំឡុងពេលមួយរយៈចុងក្រោយនេះ មានយុវវ័យខ្មែរមួយចំនួនបាននាំគ្នាផុសផុល ងាកទៅចាប់អារម្មណ៍គាំទ្រភាពយន្តបរទេស (ថៃ) ធ្វើឲ្យឈ្លួកវង្វែងហើយភ្លេចខ្លួន ក្នុងការចូលរួមថែរក្សា នូវតម្លៃវប្បធម៌សិល្បៈដ៏ល្អផូរផង នៃជាតិសាសន៍ខ្លួនឯង។

ដោយឡែកបើចាប់អារម្មណ៍ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់កញ្ញា សួង សាខារ៉ានី ថ្មីៗនេះ បានបង្ហោះភ្ជាប់និងវីដេអូ នៃកិច្ចសម្ភាសន៍មួយរវាងលោក យូ ឌីស្កូ ថា ពិតជាត្រឹមត្រូវណាស់បង ជាពិសេសយករឿងថៃមកលេងតាមក្រោយគេនឹងហ្មង ខ្វះអី្វអ្នកនិពន្ធខ្មែរយើង ចាំបាច់អី្វទៅយករឿងគេមកថតចំឡង?។

សួង សាខារ៉ានីត បន្តទៀតថា សូមបញ្ឈប់ទៅខ្មាសគេ ហើយប៉ះពាល់ទៅដល់ខ្មែរជំនាន់ក្រោយៗ គេចោទថា យើងជាចោរមិនបានការ អន់ ខ្ញុំធ្លាប់ប្រកាសរួចហើយថា បើយករឿងថៃមកចម្លង គឺខ្ញុំមិនថតដាច់ខាត។ ហ៊ាននិយាយខ្ញុំហ៊ានធ្វើ ហើយកុំប្រកាន់ខ្ញុំថា ខ្ញុំរឹក ខ្ញុំមិនប៉ុន្មាន ទោះអត់ខ្ញុំមួយ ក៏គេមិនខ្វះតួថតដែរ តែបើរកធនធានតួដូចខ្ញុំប្រហែលពិបាករកបន្តិចហើយ។ តារាសម្តែងកញ្ញា សួង សាខារ៉ានីត បន្ថែមទៀតថា ខ្ញុំខ្មែរ ខ្ញុំស្រលាញ់កម្ពុជា ខ្ញុំលាញ់សិល្បៈកម្ពុជា។

សូមជម្រាបថា កន្លងតារាសម្តែង សួង សាខារ៉ានីត ធ្លាប់បានប្រាប់កម្ពុជាថ្មីឲ្យដឹងដែរថា សម្រាប់ខ្ញុំសូមប្រកាសរក្សាជំហរដាច់ខាត មិនទទួលថតរឿងដែលសម្តែងតាមក្រោយថៃ ឬរឿងថៃសម្តែងយូរហើយនោះទេ៕

ដកស្រង់ពី៖កម្ពុជាថ្មី

ស្ងាត់ៗនាយ ចយ ចាយលុយខ្ទង់ម៉ឺនដុល្លារ សង់ផ្ទះថ្មី ​ខណ:ចំណងស្នេហ៍កាន់តែរឹងមាំ

គេកត់សម្គាល់ឃើញថា ចំណងស្នេហារបស់តារាកំប្លែង នាយ ចយ និងភរិយាអ្នកនាង ខ្វាន់ឌី គិតមកទល់នឹងពេលនេះ មានរយៈពេលប្រមាណជាង ៣ ឆ្នាំមកហើយ ខណ:ពួកគេក៏ទទួលបានចំណងដៃកូនប្រុជាទីស្រឡាញ់ម្នាក់ផងដែរ។

អាពាហ៍ពិពាហ៍របស់លោក សែភិន ហៅនាយ ចយ និងភរិយាអ្នកនាង ប៉ិន ក្វាន់ឌី បានរៀបចំធ្វើឡើងកាលពីថ្ងៃ ២៧ ខែ កុម្ភៈ ឆ្នាំ ២០១៨ នៅវិមានពិភពថ្មីសែនសុខ ដោយមានភ្ញៀវនិងអ្នកសិល្ប:ល្បីៗជាច្រើនចូលរួម។ ដោយឡែកនៅអំឡុងពេលមុនថ្ងៃរៀបការ គឺគេឃើញមានមតិរិះគន់មួយចំនួនបានកើតឡើង មកលើអ្នកទាំងពីរដោយខ្លះលើកឡើងថាចំណងស្នេហ៍មួយនេះ កើតឡើងដោយសារតែលុយ បើមិនមែនលុយ ក៏គេមិនយកនាយ ចយ នោះដែរ។ ប៉ុន្តែអ្វីៗដែលបង្ហាញកាន់តែច្បាស់ នោះគឺចំណងស្នេហ៍ពួកគេ កាន់តែរឹងមាំនិងមានភាពផ្អែមល្ហែមគួរឲ្យសរសើរ។

ត្រង់ចំណុចនេះ បានធ្វើឲ្យអ្នកគាំទ្រនិងមហាជនផ្ទុះការសរសើរគ្រប់គ្នា សមដូចអ្វីដែលភរិយានាយ ចយ ធ្លាប់លើកឡើងថាមិនដែលស្រលាញ់អ្នកណាដោយសារឋានៈ ឬលុយកាក់ ប៉ុន្តែបើស្រលាញ់គឺស្រលាញ់ដោយសារទឹកចិត្តស្រលាញ់ ចេះមើលថែយកចិត្តទុកដាក់នឹងគ្នា និងព្រមទទួលយកចរិតពិតរបស់គ្នា លុយកាក់បើខ្វះខាត អាចជួយគ្នារកបាន សុំត្រឹមតែស្មោះត្រង់គឺគ្រប់គ្រាន់ហើយ។

យ៉ាងណាមិញ រឿងដែលធ្វើឲ្យអ្នកគាំទ្រកាន់តែភ្ញាក់ផ្អើល និងចាប់អារម្មណ៍ទៀតនោះ គឺត្រង់ថា ទោះបីអំឡុងពេលចុងក្រោយនេះការងារសិល្ប:របស់នាយ ចយ ស្ងប់ស្ងាត់បន្តិចក្តី តែថ្មីៗនេះឮដំណឹងថា នាយ ចយ និងភរិយាបានចំណាយលុយខ្ទង់រាប់ម៉ឺនដុល្លារ ដើម្បីសាងសង់ផ្ទះថ្មីមួយកន្លែង ដែលទើបដំណើរការបុកគ្រឹះមុននេះ។

ជុំវិញដំណឹងនេះដែរ សម្រាប់តារាកំប្លែងនាយ ចយ បានទទួលស្គាល់ថា ខ្លួននិងភរិយាពិតជាបាននឹងកំពុងសាងផ្ទះថ្មីពិតមែន។ ប៉ុន្តែចំពោះការចំណាយ មិនត្រូវបាននាយ ចយ បញ្ជាក់ទេថា ត្រូវចាយលុយខ្ទង់ប៉ុន្មានម៉ឺនដុល្លារទេ ខណ:មានទស្សនិកជននិងអ្នកគាំទ្រជាច្រើនចូលរួមអបអរ ហើយសរសើរពួកគេទាំង២នាក់ប្តីប្រពន្ធនេះផងដែរ៕





ដកស្រង់ពី៖កម្ពុជាថ្មី

នាយ ចេនឡា រំភើបស្រក់ទឹកភ្នែក ពេលទទួលបានអំណោយឧបត្ថម្ភ ១ ម៉ឺនដុល្លារ ពីសម្តេច តេជោ ហ៊ុន សែន

តារាកំប្លែងនិងសម្តែងលោក អៀង ចេនឡា បានបង្ហាញអារម្មណ៍រំភើបខ្លាំង បន្ទាប់ពីទទួលបានអំណោយឧបត្ថម្ភចំនួន ១ ម៉ឺនដុល្លារ ពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ដើម្បីព្យាបាលជំងឺ។

នាយ ចេនឡា បានរៀបរាប់ទាំងរំភើបថា ខ្ញុំបាទ ពិតជារំភើប និងសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តម ចាន់ កុលបុត្រ ដែលបានផ្ដល់កត្តិយសមកសួរសុខទុក្ខខ្ញុំដល់ផ្ទះ ហើយបាននាំយកថវិការជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន១មុឺនដុល្លារ មកឲ្យខ្ញុំសំរាប់ព្យាបាលជំងឺ។

តារាកំប្លែង អៀង ចេនឡា បន្តថា លើសពីនេះ ថែម ងមានប័ណ្ណសរសើរពីសមាគមអ្នកនិពន្ធខេមរៈ ដល់រូបខ្ញុំផងដែរ។សូមគោរពជូនពរសម្ដេចពុកនិងក្រុមគ្រួសារ ក៏ដូចជាឯកឧត្តម ចាន់ កុលបុត្រ និងក្រុមគ្រួសារសូមជួបប្រទះតែពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា តារាកំប្លែងនិងសម្តែងលោក អៀង ចេនឡា កាលពីថ្មីៗនេះ ត្រូវបានចូលសង្គ្រោះនៅមន្ទីពេទ្យបង្ករការភ្ញាក់ផ្អើលនិងព្រួយបារម្ភពីសំណាក់អ្នកគាំទ្រ ខណ:ដែលតារាកំប្លែងរូបនេះ មានបញ្ហាជំងឺទឹកចូលសួតធ្ងន់ធ្ងរ៕

ដកស្រង់ពី៖កម្ពុជាថ្មី