បណ្តាញសង្គម

អ្នក​រកស៊ី​វេរ​លុយ​ពី​ថៃ​៨​នាក់ សុំ​ឲ្យ​ស្នងការ​នគរបាល​ខេត្ត​អន្តរាគមន៍

ខេត្តបន្ទាយមានជ័យ ៖ អ្នករកស៊ីវេរលុយពីថៃ៨នាក់ សុំឲ្យស្នងការនគរបាលខេត្តអន្តរាគមន៍ ជួយរកដំណោះស្រាយដែលម្ចាស់ហាងប្តូរលុយ និងវេរលុយមិនសងប្រាក់ចំនួន ២ ១៨៤.១២៣បាត បានចូលជួបកាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។

អាន​បន្ត៖ អ្នក​រកស៊ី​វេរ​លុយ​ពី​ថៃ​៨​នាក់ សុំ​ឲ្យ​ស្នងការ​នគរបាល​ខេត្ត​អន្តរាគមន៍

ម្ចាស់គាំងថ្លែងមិនចេញ ​បានត្រឹម​​ឈរ​សំឡឹង​​​​ភ្លើងបំផ្លាញ​​​​​ចម្ការ​​​​ហ្មត់

ខេត្តប៉ៃលិន ៖ ម្ចាស់ចម្ការម្នាក់ស្លុតស្មារតីស្ទើរតែគាំងបេះដូង ពេលក្រឡេកឃើញដំណាំរបស់ខ្លួន២កន្លែង ស្ថិតនៅក្បែរគ្នា ត្រូវបានអគ្គិភ័យលេបត្របាក់ប៊ិះអស់ទាំងស្រុង ដោយសង្ស័យមានអ្នកដើររកឃ្មុំតាមព្រៃ ដុតភ្លើងអត់ពន្លត់ បណ្តាលឱ្យឆេះរាល រហូតចូលទៅដល់ដំណាំរបស់ខ្លួនអស់ជាច្រើន ខណ:ម្ចាស់ជាប់រវល់ធ្វើការនៅកន្លែងផ្សេង ក៏រាលឆេះផ្អើលដល់រថយន្តពន្លត់អគ្គិភ័យអន្តរាគមន៍តែម្តង ។

អាន​បន្ត៖ ម្ចាស់គាំងថ្លែងមិនចេញ ​បានត្រឹម​​ឈរ​សំឡឹង​​​​ភ្លើងបំផ្លាញ​​​​​ចម្ការ​​​​ហ្មត់

ស្ត្រី​ម្នាក់​​ជំនាញ​ខាង​លូក​ហោប៉ៅ​តាម​ផ្សារ ពេល​នេះ​អស់​លក្ខណ៍​​ហើយ

ខេត្តសៀមរាប ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ចោរស្រីម្នាក់ជំនាញខាងដើរលូកយកលុយគេតាមផ្សារនោះអស់លក្ខណ៍ហើយ ក្រោយពីត្រូវបានប្រជាពលរដ្ឋចាប់បាន រួចប្រគល់ឱ្យប៉ូលិសមូលដ្ឋានយកទៅសួរនាំ រួចរៀបចំកសាងសំណុំរឿងបញ្ជូនទៅអធិការ ដ្ឋាននគរបាលក្រុង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។

អាន​បន្ត៖ ស្ត្រី​ម្នាក់​​ជំនាញ​ខាង​លូក​ហោប៉ៅ​តាម​ផ្សារ ពេល​នេះ​អស់​លក្ខណ៍​​ហើយ

បុរស​ម្នាក់ចាប់​ប្អូនថ្លៃ​ស្រី និង​កូនស្រីបានសម្រេច ថែម​ទាំង​បំពាន​ប្រាណ​ម៉ែក្មេក​ទៀត

ខេត្តមណ្ឌលគិរី ៖ បុរសម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅវេលាម៉ោង០៨ និង២០នាទី ព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ បានប្រព្រឹត្តបទល្មើសចាប់រំលោភសេពសន្ថវៈកូនស្រីបង្កើតខ្លួន និងប្អូនថ្លៃស្រីម្នាក់ ថែមទាំងបានបំពានប្រាណរបស់ម៉ែក្មេកទៀត (លូកច្របាច់ដោះ) ។

អាន​បន្ត៖ បុរស​ម្នាក់ចាប់​ប្អូនថ្លៃ​ស្រី និង​កូនស្រីបានសម្រេច...

ជនសង្ស័យ​៣​នាក់​ត្រូវ​ឃាត់ខ្លួន ក្រោយ​លួច​ធុង​ទឹកកក​រួម​នឹង​តុ​កៅអី

រាជធានីភ្នំពេញ ៖ ជនសង្ស័យចំនួន៣នាក់បានអ្វីសកម្មភាពលួចយកធុងទឹកកកព្រមទាំងតុ និងកៅអី ពីក្នុងតូបកាហ្វេមួយកន្លែងនៅក្នុងភូមិសាស្ត្រខណ្ឌដង្កោ រួចយកទៅលក់ទុកនៅក្នុងផ្ទះមួយកន្លែង ផ្សេងទៀត នៅក្នុងភូមិសាស្ត្រខណ្ឌសែនសុខ ដើម្បីរកទីតាំងលក់ចេញ ប៉ុន្តែទីបំផុតមិនអាចគេចចេញ ពីក្រសែភ្នែកនគរបាលបានឡើយ។

អាន​បន្ត៖ ជនសង្ស័យ​៣​នាក់​ត្រូវ​ឃាត់ខ្លួន ក្រោយ​លួច​ធុង​ទឹកកក​រួម​នឹង​តុ​កៅអី

គ្រាន់តែ​ខម​មិន​ចូល​ផេ​ក​ស្នងការ​ភ្លាម​! ចុះ​ដល់ទី​តាំង​ភ្លែត​​ «រឿងផឹកស៊ីបង្ករំខាន»

រាជធានីភ្នំពេញ៖ ទោះបីជាប្រមុខដឹកនាំរាជរដ្ឋាភិបាល បានក្រើនរម្លឹកម្តងហើយម្តងទៀត ឲ្យពលរដ្ឋខ្មែរបន្តប្រុងប្រយ័ត្នខ្ពស់ កុំមានការធ្វេសប្រហែសឲ្យសោះ មិនអញ្ចឹងកម្ពុជាអាចនឹងប្រឈមមុខនៃរលកទី២ នៃកូវីដ១៩ ដូច្នេះ បងប្អូនមិនគួរជួបជុំផឹកស៊ីមិនរក្សាគម្លាតសុវត្ថិភាពនោះទេ ។

អាន​បន្ត៖ គ្រាន់តែ​ខម​មិន​ចូល​ផេ​ក​ស្នងការ​ភ្លាម​! ចុះ​ដល់ទី​តាំង​ភ្លែត​​...

អាជ្ញាធរ​សង្កាត់​ចោម​ចៅ​ទី​៣ ប្រើ​ធម៌​ក្ដៅ​ចំពោះ​អ្នក​សង់ផ្ទះ​រំលោភ​លើ​ផ្លូវ

រាជធានីភ្នំពេញ ៖ អាជ្ញាធរសង្កាត់ចោមចៅទី៣បានប្រើធម៌ក្ដៅចំពោះអ្នកមួយចំនួនដែលសាងសង់សំយ៉ាបផ្ទះ ឬក៏រោងបាយ និងសំណង់ផ្សេងៗទៀតដែលរំលោភលើចិញ្ចើមផ្លូវ ដែលបានធ្វើឲ្យអ្នកផ្សេងពិបាកក្នុងការធ្វើដំណើរ ទៅមកមានការក្ដៅក្រហាយ។

អាន​បន្ត៖ អាជ្ញាធរ​សង្កាត់​ចោម​ចៅ​ទី​៣ ប្រើ​ធម៌​ក្ដៅ​ចំពោះ​អ្នក​សង់ផ្ទះ​រំលោភ​លើ​ផ្លូវ

ទីបំផុត បុរស​ម្ចាស់​ហាង«​ធា​រ៉ា​» ត្រូវ​បាន​សម្ថ​កិច្ច​ឃាត់ខ្លួន បន្ទាប់​ពី​សួរចម្លើយ​​រួច

រាជធានីភ្នំពេញ ៖ នៅល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ បន្ទាប់ពីសមត្ថកិច្ចបានកោះហៅជនដៃដល់ ម្ចាស់ហាងធារ៉ា មកប៉ុស្តិ៍នគរបាលវត្តភ្នំ ធ្វើការសាកសួររួចមក ទីបំផុតទៅ ត្រូវកម្លាំងនគរបាលឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការអនុវត្តតាមច្បាប់។

អាន​បន្ត៖ ទីបំផុត បុរស​ម្ចាស់​ហាង«​ធា​រ៉ា​» ត្រូវ​បាន​សម្ថ​កិច្ច​ឃាត់ខ្លួន...

កំពុងជប់លៀង​បាន​​570​​ថ្មីចែស នាងៗ​មក​​​​កាច់​កញ្ចក់ឡាន​គេ?​

រាជធានីភ្នំពេញ ៖ សន្តិសុខនិងប្រជាពលរដ្ឋបានចាប់ឃាត់ខ្លួនស្ត្រី២នាក់ប្រគល់ឲ្យសមត្ថកិច្ច បន្ទាប់ពីពួកគេបានលួចគាស់កញ្ចក់រថយន្តឡិចសុីស៥៧០មួយគ្រឿងដែលម្ចាស់ទើបនឹងទិញ ។

អាន​បន្ត៖ កំពុងជប់លៀង​បាន​​570​​ថ្មីចែស នាងៗ​មក​​​​កាច់​កញ្ចក់ឡាន​គេ?​

លួច​សម្រេច​ពី​យប់ រួច​លាក់​ទុក​ម៉ា​ស្អាត ព្រឹក​ឡើង​ចប់​ត្រឹម​កាមេរ៉ា និង GPS

ខេត្តបន្ទាយមានជ័យ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ជនសង្ស័យចំនួន៣នាក់ជាប់ចោទលើករណីលួចកាច់សោយកម៉ូតូហើយរួចគេចខ្លួន ក្រោយក៏ត្រូវកម្លាំងនគរបាលព្រំដែនគោកប៉ុស្តិ៍ព្រៃគប់នៃវរសេនាតូចលេខ៩១១ ក្របួចចាប់បាននៅភូមិព្រៃគប់ សង្កាត់ផ្សារកណ្តាល ទាំងព្រឹកព្រលឹមនាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ បន្ទាប់ពីម្ចាស់ម៉ូតូឆែកកាមេរ៉ាសុវត្ថិភាព និងឆែករកម៉ូតូតាមប្រព័ន្ធ GPS ផងនោះ ទើបតាមរកឃើញទីតាំងម៉ូតូ ក៏រាយការណ៍ប្តឹងសមត្ថកិច្ចផ្ទាល់មាត់ភ្លាមៗតែម្តង។

អាន​បន្ត៖ លួច​សម្រេច​ពី​យប់ រួច​លាក់​ទុក​ម៉ា​ស្អាត ព្រឹក​ឡើង​ចប់​ត្រឹម​កាមេរ៉ា និង GPS

អាវុធហត្ថ​ដាក់​រំសេវ​បំផ្ទុះ​កម្ទេច​ចោល​រថយន្ត​បា​កុង​១​គ្រឿង ឈ្មួញ​លាក់​ទុក​ដឹកឈើ

ខេត្តកំពង់ស្ពឺ ៖ នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ ឧត្តមសេនីយ៍ទោ សាន្ត ប៊ុនធឿន នាយរងសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំក្រុមការងារបច្ចេកទេស ធ្វើការកាត់រថយន្តកែច្នៃបាកុង ចំនួន០១គ្រឿង និងបានធ្វើការដាក់គ្រាប់រំសេវបំផ្ទុះបំផ្លាញចោល ដែលកម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ ល្បាតបង្ក្រាបបាន ។

អាន​បន្ត៖ អាវុធហត្ថ​ដាក់​រំសេវ​បំផ្ទុះ​កម្ទេច​ចោល​រថយន្ត​បា​កុង​១​គ្រឿង...

ខ្លាំងបាត់! ប្រពន្ធទ្រាំលែងបានរត់ទៅរកមេភូមិ ប្តីតាមពីក្រោយគប់ទាំងកាំបិត​

ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកភ្នំស្រុកចាប់ឃាត់ខ្លួន បន្ទាប់ពីស្ត្រីជាប្រពន្ធបានប្តឹងពីបទប្រើអំពើហិង្សាវាយបំផ្លាញសម្ភារៈប្រើប្រាស់ក្នុងផ្ទះ និងយកកាំបិតដេញកាប់ទៀត ។

អាន​បន្ត៖ ខ្លាំងបាត់! ប្រពន្ធទ្រាំលែងបានរត់ទៅរកមេភូមិ ប្តីតាមពីក្រោយគប់ទាំងកាំបិត​

កំពុងនាំគ្នា​​ស្រែក​ហ៊ោ​យ៉ាង​សប្បាយ ​លុះសមត្ថ​កិច្ច​ចុះទៅដល់ប្រមូលបានជិត​១០នាក់​

ខេត្តកំពង់ស្ពឺ ៖ ក្រុមអ្នកលេងល្បែងបញ្ជល់មាន់មួយក្រុមបានប្រមូលផ្ដុំគ្នាជល់មាន់ស្រែកហ៊ោកញ្ជ្រៀវយ៉ាងកងរំពង ធ្វើឲ្យអ្នកស្រុកទ្រាំមិនបានក៏រាយការណ៍ឱ្យសមត្ថកិច្ចចុះទៅបង្ក្រាបតែម្ដង ។

អាន​បន្ត៖ កំពុងនាំគ្នា​​ស្រែក​ហ៊ោ​យ៉ាង​សប្បាយ ​លុះសមត្ថ​កិច្ច​ចុះទៅដល់ប្រមូលបានជិត​១០នាក់​

ផ្ទុះអាវុធ​ក្រោយ​វត្ត​ឧណ្ណាឡោម ជា​ករណី​បង្ក្រាប​ជនសង្ស័យ​ពាក់ព័ន្ធ​គ្រឿងញៀន

រាជធានីភ្នំពេញ ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស អធិការដ្ឋាននគរបាលខណ្ឌសែនសុខ សូមធ្វើការបកស្រាយ និងជម្រាបប្រជាពលរដ្ឋ និងមជ្ឈដ្ឋានទូទៅ ជាពិសេសអ្នកនិយមប្រើប្រាស់បណ្តាញសង្គមហ្វេសបុកទាំងអស់ឲ្យបានជ្រាបថា ករណីផ្ទុះអាវុធនៅយប់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចខាងក្រោយវត្តឧណ្ណាឡោម គឺជាករណីដេញបង្ក្រាបជនសង្ស័យលើករណីប្រើប្រាស់ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។

អាន​បន្ត៖ ផ្ទុះអាវុធ​ក្រោយ​វត្ត​ឧណ្ណាឡោម ជា​ករណី​បង្ក្រាប​ជនសង្ស័យ​ពាក់ព័ន្ធ​គ្រឿងញៀន

៣​ថ្ងៃ ​បំបែក​ករណី​ចាប់​បង្ខាំង​ធ្វើ​ទារុណកម្ម​ជំរិត​ចិន​និង​ចិន នៅ​ខេត្ត​ព្រះ​សីហ​នុ

ខេត្តព្រះសីហនុ ៖ នៅរសៀលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ លទ្ធផលការស្រាវជ្រាវស៊ើបអង្កេត និងបំបែកករណីចាប់បង្ខាំងធ្វើទារុណកម្មជំរិតទារប្រាក់យ៉ាងឃោរឃៅ (បង្កដោយជនជាតិចិន និងជនជាតិចិន) គិតចាប់ពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១១ព្រឹក រហូតដល់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១៤និង០០នាទី ត្រូវបង្ក្រាបបានទាំងស្រុង និងចាប់បានជនសង្ស័យចំនួន៤នាក់ និងបានរំដោះជនរងគ្រោះ នេះបើយោងតាមផេកហ្វេសប៊ុករបស់ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ។

អាន​បន្ត៖ ៣​ថ្ងៃ ​បំបែក​ករណី​ចាប់​បង្ខាំង​ធ្វើ​ទារុណកម្ម​ជំរិត​ចិន​និង​ចិន...

ផ្ទុះអាវុធ​ ៣​គ្រាប់ មុខ​សាលា​ចតុមុខ ផ្ដើម​ចេញពី​ការ​មើល​មុខ​គ្នា

រាជធានីភ្នំពេញ ៖ ករណីគូភាគី ២ក្រុម មានការឌឺដង ជាពាក្យសំដីដាក់គ្នា ទើបឈានដល់ការគប់ដុំថ្ម ទៅលើភាគីមួយក្រុមទៀត ដែលធ្វើឲ្យមានការផ្ទុះអាវុធចំនួន៣គ្រាប់ នៅចំណុចមុខសាលាចតុមុខ ធ្វើឲ្យក្រុមក្មេងស្ទាវចំនួន៤នាក់ភ័យស្លន់ស្លោនាំគ្នារត់ចូលផ្ទះលក់បបរជាប់របងសាលារៀន បង្កឱ្យមានការភ្ញាក់ផ្អើលពេញផ្លូវ ។

អាន​បន្ត៖ ផ្ទុះអាវុធ​ ៣​គ្រាប់ មុខ​សាលា​ចតុមុខ ផ្ដើម​ចេញពី​ការ​មើល​មុខ​គ្នា

ល្បិច​ចោរ​! ក្រោម​រូបភាព​ផ្ញើ​សម្ភារ​មាន​តម្លៃ​ពី​បរទេស តែ​នៅ​អាច​បោក​បានជា​ហូរហែ

រាជធានីភ្នំពេញ ៖ បើតាម ផេកហ្វេសប៊ុក របស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអោយដឹងថា ជានិច្ចកាលសមត្ថកិច្ច តែងតែបង្ក្រាបករណីឆបោកឲ្យផ្ញើលុយតាមវីងជាហូរហែ និងតែងតែធ្វើការអំពាវនាវផ្សព្វផ្សាយជាប់ជាប្រចាំ ដើម្បីជៀសវាងជនល្មើសយកល្បិចដដែលនេះទៅបោកប្រាស់អ្នកផ្សេងទៀតបាន ក្នុងនោះផងដែរ សូម្បីតែលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏ធ្លាប់បានចេញមុខអំពាវនាវដោយផ្ទាល់ សូមឲ្យបងប្អូនប្រជាពលរដ្ឋតោងមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ កុំមានចិត្តលោភលន់ កុំចង់បានអ្វីដែលមិនមានប្រភព ជាពិសេសលាភសក្ការដែលនៅសុខៗមកដោយឯកឯង ដោយមិនមានការប្រឹងប្រែងសោះនោះ ច្រើនតែជាអន្ទាក់នាំយើងធ្លាក់ទៅក្នុងការខាតបង់ ។

អាន​បន្ត៖ ល្បិច​ចោរ​! ក្រោម​រូបភាព​ផ្ញើ​សម្ភារ​មាន​តម្លៃ​ពី​បរទេស...

កំពុងប្រមូលផ្តុំ​គ្នា​ជួញដូរ ត្រូវ​សមត្ថកិច្ច​ប​ង្ក្រាប

រាជធានីភ្នំពេញ ៖ ជនសង្ស័យ៣នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌជ្រោយចង្វារឃាត់ខ្លួន និងដកហូតបានថ្នាំញៀនចំនួន២៣កញ្ចប់ ខណៈពេលដែលពួកគេកំពុងតែជួបប្រមូលផ្តុំគ្នាជួញដូរគ្រឿងញៀន ។

អាន​បន្ត៖ កំពុងប្រមូលផ្តុំ​គ្នា​ជួញដូរ ត្រូវ​សមត្ថកិច្ច​ប​ង្ក្រាប

បុរសបរទេស និង​ស្ត្រីខ្មែរ​លេង​ល្បិចបោក​ស្ត្រីម្នាក់​តាមហ្វេសប៊ុក​ ត្រូវអស់លក្ខណ៍​

រាជធានីភ្នំពេញ ៖ កម្លាំងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ បានបញ្ជូនបុរសជនជាតិនីហ្សេរីយ៉ាម្នាក់ និងស្ត្រីខ្មែរម្នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីឆបោកប្រាក់តាមរូបភាពវេរលុយ(វីង) ។

អាន​បន្ត៖ បុរសបរទេស និង​ស្ត្រីខ្មែរ​លេង​ល្បិចបោក​ស្ត្រីម្នាក់​តាមហ្វេសប៊ុក​...

បង្ក្រាប​កន្លែង​កែ​ច្នៃគ្រឿងញៀនក្នុង​អា​ផាត​មិន សរុប​៨៧៣០.២៨​ក្រាម

រាជធានីភ្នំពេញ ៖ កម្លាំងជំនាញ(ក១០) នៃមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឃាត់ខ្លួន ជនសង្ស័យ៤នាក់ និងបានធ្វើតេស្តវត្ថុតាងគ្រឿងញៀនសរុប ៨ ៧៣០.២៨ក្រាម នៅមន្ទីរ ប្រឆាំងគ្រឿងញៀន នាព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០នេះ នៅពីរគោលដៅផ្សេងគ្នា ក្នុងរាជធានីភ្នំពេញ ។

អាន​បន្ត៖ បង្ក្រាប​កន្លែង​កែ​ច្នៃគ្រឿងញៀនក្នុង​អា​ផាត​មិន សរុប​៨៧៣០.២៨​ក្រាម

ក្មេង​ប្រុស​ស្រី​៣​នាក់ ត្រូវ​ជញ្ជាំង​ថ្ម​រលំ​សង្កត់​ស្លាប់​ម្ចាស់​ការដ្ឋាន​លាក់បាំង

រាជធានីភ្នំពេញ ៖ ក្មេងប្រុសស្រីចំនួន៣នាក់ដែលជាកូនជាងសំណង់ត្រូវបានជញ្ជាំងឥដ្ឋបាក់រលំសង្កត់ បណ្ដាលឲ្យស្លាប់គួរឲ្យសង្វេគ ខណៈដែលពួកគេនាំគ្នាអង្គុយលេងនៅក្បែរជញ្ជាំងឥដ្ឋជាន់ផ្ទាល់ដី ចំណែកឯឪពុក ម្តាយកំពុងរៀបឥដ្ឋនៅជាន់ខាងលើក្នុងការដ្ឋានសំណង់នៅខណ្ឌដង្កោ។

អាន​បន្ត៖ ក្មេង​ប្រុស​ស្រី​៣​នាក់...