បណ្តាញសង្គម

ស្ត្រីម្នាក់ត្រូវបានជនសង្ស័យប្លន់សម្លាប់យកម៉ូតូ នៅផ្ទះជួលក្នុងខណ្ឌពោធិ៍សែនជ័យ

(ភ្នំពេញ)៖ ស្រ្តីម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់ ក្នុងបន្ទប់ជួលមួយកន្លែង ក្នុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ នាយប់ថ្ងែទី២៥ ខែឧសភា ឆ្នាំ២០២០។

អាន​បន្ត៖ ស្ត្រីម្នាក់ត្រូវបានជនសង្ស័យប្លន់សម្លាប់យកម៉ូតូ នៅផ្ទះជួលក្នុងខណ្ឌពោធិ៍សែនជ័យ

បង្ក្រាប​សង្វៀន​បញ្ជល់មាន់​ដ៏​ធំ​មួយ​កន្លែង​​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ឃាត់ខ្លួនជិត​៣០​នាក់

រាជធានីភ្នំពេញ ៖ ទីតាំងសង្វៀនបញ្ជល់មាន់ដ៏ធំមួយកន្លែងត្រូវបានកម្លាំងនគរបាលខណ្ឌមានជ័យ ដឹកនាំដោយលោកវរសេនីយ៍ទោ ម៉េង វិមានតារា អធិការនគរបាលខណ្ឌ បានបើកប្រតិបត្តិការចុះបង្ក្រាប កាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ នៅចំណុចផ្លូវសេះស ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ក្នុងប្រតិបត្តិការចុះបង្ក្រាបករណីខាងលើនេះក៏មានការសហការចូលរួមពីកម្លាំងអាជ្ញាធរសង្កាត់ស្ទឹងមានជ័យទី៣ ផងដែរ ។

អាន​បន្ត៖ បង្ក្រាប​សង្វៀន​បញ្ជល់មាន់​ដ៏​ធំ​មួយ​កន្លែង​​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​៣...

ស្រវឹងសូមកុំបើកបរ ខ្លាចបង្កគ្រោះថ្នាក់ដល់អ្នកដទៃ! ស្លាប់ម្នាក់ និងរបួស៦នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ថ្ងៃទី២៤ ខែឧសភាម្សិលមិញ

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងថា នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៣លើក បណ្ដាលឱ្យមនុស្សស្លាប់ម្នាក់, របួសស្រាល២នាក់ និងរបួសធ្ងន់៤នាក់។

អាន​បន្ត៖ ស្រវឹងសូមកុំបើកបរ ខ្លាចបង្កគ្រោះថ្នាក់ដល់អ្នកដទៃ! ស្លាប់ម្នាក់ និងរបួស៦នាក់...

​ខ្ចី​ម៉ូតូ​មិត្ត​ភក្តិជិះ​ដើរ​លេង​ លុះ​មក​វិញ​​ ត្រូវ​ជន១ក្រុមធ្វើសកម្មភាព​​បានសម្រេច​

រាជធានីភ្នំពេញ ៖ បុរសម្នាក់ខ្ចីម៉ូតូមិត្តភក្តិជិះដើរលេង លុះត្រឡប់មកដល់មុខបន្ទប់ជួល ខណៈកំពុងតែឈប់ម៉ូតូចាក់សោចូលបន្ទប់ជួល ស្រាប់តែមានជនសង្ស័យមួយក្រុមធ្វើសកម្មភាពយកដែកគាស់ និងមួកសុវត្ថិភាពវាយប្លន់ម៉ូតូពីជនរងគ្រោះទៅបាត់ដោយសុវត្ថិភាព ។

អាន​បន្ត៖ ​ខ្ចី​ម៉ូតូ​មិត្ត​ភក្តិជិះ​ដើរ​លេង​ លុះ​មក​វិញ​​...

ត្រឹម​៤​ខែ​ដើមឆ្នាំ​​នេះ បង្ក្រាបឧក្រិដ្ឋជនពាក់ព័ន្ធគ្រឿងញៀន​ជាង​៧​ពាន់​​នាក់

រាជធានីភ្នំពេញ ៖ កិច្ចប្រជុំបូកសរុបការងារប្រយុទ្ធប្រឆាំងគ្រឿងនៃមន្ទីរប្រឆាំងគ្រឿងញៀនរបស់អគ្គស្នងការនគរបាលជាតិផ្តោតលើការបង្ក្រាបក្រុមឧក្រិដ្ឋជន និងជនពាក់ព័ន្ធគ្រឿងញៀនទូទាំងក្នុងរយៈពេល៤ ខែដើមឆ្នាំ២០២០នេះ បានធ្វើការឃាត់ខ្លួនមនុស្សជាង៧០០០នាក់ ក្នុងនោះមានជនបរទេសជាង១០០ នាក់ ។

អាន​បន្ត៖ ត្រឹម​៤​ខែ​ដើមឆ្នាំ​​នេះ បង្ក្រាបឧក្រិដ្ឋជនពាក់ព័ន្ធគ្រឿងញៀន​ជាង​៧​ពាន់​​នាក់

រថយន្តដាច់ហ្វ្រាំងធ្លាក់ចូលជម្រាលភ្នំ នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បណ្តាលឲ្យមនុស្សរងរបួសជិត១០នាក់

(ឧត្តរមានជ័យ)៖ មនុស្សប្រុសស្រីជាច្រើននាក់ បានរងរបួសធ្ងន់ស្រាល និងរថយន្ត ២គ្រឿងទៀតរងការខូចខាតធ្ងន់ធ្ងរ ក្នុងករណីជួបគ្រោះថ្នាក់ចរាចរណ៍ធ្លាក់ចូលជម្រាលភ្នំ។

អាន​បន្ត៖ រថយន្តដាច់ហ្វ្រាំងធ្លាក់ចូលជម្រាលភ្នំ នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ...

ត្រឹម​៤​ខែ​ដើមឆ្នាំ​​នេះ បង្ក្រាបឧក្រិដ្ឋជនពាក់ព័ន្ធគ្រឿងញៀន​ជាង​៧​ពាន់​​នាក់

រាជធានីភ្នំពេញ ៖ កិច្ចប្រជុំបូកសរុបការងារប្រយុទ្ធប្រឆាំងគ្រឿងនៃមន្ទីរប្រឆាំងគ្រឿងញៀនរបស់អគ្គស្នងការនគរបាលជាតិផ្តោតលើការបង្ក្រាបក្រុមឧក្រិដ្ឋជន និងជនពាក់ព័ន្ធគ្រឿងញៀនទូទាំងក្នុងរយៈពេល៤ ខែដើមឆ្នាំ២០២០នេះ បានធ្វើការឃាត់ខ្លួនមនុស្សជាង៧០០០នាក់ ក្នុងនោះមានជនបរទេសជាង១០០ នាក់ ។

អាន​បន្ត៖ ត្រឹម​៤​ខែ​ដើមឆ្នាំ​​នេះ បង្ក្រាបឧក្រិដ្ឋជនពាក់ព័ន្ធគ្រឿងញៀន​ជាង​៧​ពាន់​​នាក់

អប់រំ​ស្ត្រី​អាជីវករ​ម្នាក់ កាត់ត​រូបភាព​ប៉ូលិស​ចរាចរណ៍​ដូច​រឿង​ហូ​លី​វូ​ដ

រាជធានីភ្នំពេញ ៖ កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និងមន្ត្រីជំនាញ ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ផែនការងារសន្តិសុខ បានហៅឈ្មោះ ស៊ឹម មួយគ្រី ភេទស្រី អាយុ៣០ឆ្នាំ មានមុខរបរ លក់សំបកកង់ឡាន និងជាម្ចាស់ផេកហ្វេសប៊ុក HILO TYRE ដែលបានកាត់ត ច្នៃប្រឌិតរូបភាព និងអត្ថបទ បង្ហោះលើហ្វេសប៊ុកកាលពីវេលាម៉ោង០៧និង៣០នាទីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ ដែលធ្វីឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្ដិយស និងសេចក្តីថ្លៃថ្នូរ របស់កងកម្លាំងនគរបាលជាតិ ក្នុងកំឡុងពេលអនុវត្តរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ។

អាន​បន្ត៖ អប់រំ​ស្ត្រី​អាជីវករ​ម្នាក់ កាត់ត​រូបភាព​ប៉ូលិស​ចរាចរណ៍​ដូច​រឿង​ហូ​លី​វូ​ដ

អាវុធហត្ថ​បញ្ជូនក្រុម​ជនសង្ស័យ​ ទៅ​តុលាការ ករណីបង្ខាំង​មនុស្ស​ខុសច្បាប់

រាជធានីភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០នេះ បានបញ្ជូនជនសង្ស័យចំនួន០៩នាក់ ក្នុងនោះមាន(បុរសចិន០៨នាក់ និងស្ត្រីភូមាម្នាក់) ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណីចាប់ជនជាតិចិនបង្ខាំងដោយខុសច្បាប់ ។

អាន​បន្ត៖ អាវុធហត្ថ​បញ្ជូនក្រុម​ជនសង្ស័យ​ ទៅ​តុលាការ ករណីបង្ខាំង​មនុស្ស​ខុសច្បាប់

ល្បិច​ស្រី! ទិញ​ទឹក​ក្រឡុក​១​កែង​ឱ្យ​បុរស​​រត់​ម៉ូតូ​កង់​បី​ផឹក អស់​ទ្រព្យ​ពី​ខ្លួន

រាជធានីភ្នំពេញ ៖ បុរសជាអ្នករត់ម៉ូតូកង់បីឥណ្ឌាម្នាក់ ត្រូវស្ត្រីម្នាក់ហៅដឹករួចហើយទិញទឹកក្រឡុកមួយកែវ ដាក់ថ្នាំសណ្ដំយកទ្រព្យសម្បត្តិអស់ពីខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋាន ចុះមកជួយអន្តរាគមន៍នៅវេលាម៉ោង១១និង៤០នាទីយប់ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ ត្រង់ចំណុចទល់មុខមន្ទីរពេទ្យព្រះកុសុមៈ តាមបណ្ដោយផ្លូវ២៧១ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

អាន​បន្ត៖ ល្បិច​ស្រី! ទិញ​ទឹក​ក្រឡុក​១​កែង​ឱ្យ​បុរស​​រត់​ម៉ូតូ​កង់​បី​ផឹក...

ដក​កាំភ្លើងនិងមានសម្ដីមិន​សមរម្យ​ មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​ម្នាក់រងពិន័យកងកម្លាំង

រាជធានីភ្នំពេញ ៖ លោកអនុសេនីយ៍ឯក ទេព ចាន់មុនី មានតួនាទីជានាយរងផ្នែក នៃការិយាល័យឧក្រិដ្ឋវិទ្យា ត្រូវបានអង្គភាពហៅមកអប់រំ ណែនាំ និងដាក់ពិន័យកងកម្លាំង នៅអង្គភាពនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០នេះ ក្រោយមានការប៉ះទង្គិចពាក្យសម្ដី និងកាយវិការមិនសមរម្យជាមួយប្រជាពលរដ្ឋ ។

អាន​បន្ត៖ ដក​កាំភ្លើងនិងមានសម្ដីមិន​សមរម្យ​...

ហ៊ានម៉្លេះ! ​ប្តី​ប្រពន្ធ​២​នាក់​​នាំ​គ្នា​ណាត់​ម៉ូយ​ជួញ​ជូរ សមត្ថកិច្ច​​ឃើញ​ស្តែងៗ​

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បានឲ្យដឹងថា ប្តីប្រពន្ធ២នាក់បាននាំគ្នាជួញគ្រឿងញៀន ត្រូវបានកម្លាំងសមត្ថកិច្ចការិយាល័យប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញប្រើវិធានញុះញ៉ុងឃាត់ខ្លួនបានទាំង២នាក់ និងដកហូតសារធាតុញៀនជិតកន្លះគីឡូក្រាម ។

អាន​បន្ត៖ ហ៊ានម៉្លេះ! ​ប្តី​ប្រពន្ធ​២​នាក់​​នាំ​គ្នា​ណាត់​ម៉ូយ​ជួញ​ជូរ...

រឿងរ៉ាវ​ចោរ​ស៊ី​គ្រឿងក្នុង​​ឡាន​នៅ​កន្លែង​ប៉ូលិស​ បង្ក​ការ​រិះគន់

ខេត្តកណ្តាល ៖ នគរបាលនៃអធិការដ្ឋានស្រុកអង្គស្នួល បានរងការរិះគន់យ៉ាងខ្លាំង តាមបណ្តាញសង្គម ហ្វេសបុ៊ករយៈពេល២ថ្ងៃមកហើយ ពីរឿងបាត់គ្រឿងរថយន្តម៉ាកកាមរីបាឡែន១គ្រឿង ពណ៌ស ដែលនគរបាលនាំយកទៅរក្សាទុកនៅអធិការដ្ឋានរយៈពេលជាង១ឆ្នាំមកហើយ ។

អាន​បន្ត៖ រឿងរ៉ាវ​ចោរ​ស៊ី​គ្រឿងក្នុង​​ឡាន​នៅ​កន្លែង​ប៉ូលិស​ បង្ក​ការ​រិះគន់

បំបែក​សំបុ​កចិន​ចាប់​ចិន​បង្ខាំ​មនុស្ស​ខុសច្បាប់ជម្រិត​ទារប្រាក់​

រាជធានីភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញបាននិងកំពុងត្រៀមរៀបចំបញ្ជូនជនជាតិចិន៨នាក់ ភូមាម្នាក់ និងខ្មែរម្នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីជនជាតិចិនចាប់ជនជាតិចិនបង្ខាំងមនុស្សដោយខុសច្បាប់ ក្នុងគោលដៅទុកជម្រិតទារប្រាក់ ។

អាន​បន្ត៖ បំបែក​សំបុ​កចិន​ចាប់​ចិន​បង្ខាំ​មនុស្ស​ខុសច្បាប់ជម្រិត​ទារប្រាក់​

​សុទ្ធតែ​ជាអ្នក​ក្លាហាន ​ដេញចម្ប​ាំង​ស៊ី​សាច់​​​ហុតឈាម​​គ្នា​​កណ្តាលអធ្រាត្រ

ខេត្តបាត់ដំបង ៖ ក្រុមក្មេងពាលចំនួន០៤នាក់ក្នុងចំណោម០៨នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួនពេលកំពុងកាប់ចាក់គ្នាទាំងកណ្ដាលអធ្រាត្រត្រូវបានមន្រ្តីជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការ នៅព្រឹកថ្ងៃទី១៨ ឧសភា នេះ ក្រោយពីបបញ្ចប់ការសួរនាំ នៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការ ខេត្ត ។

អាន​បន្ត៖ ​សុទ្ធតែ​ជាអ្នក​ក្លាហាន ​ដេញចម្ប​ាំង​ស៊ី​សាច់​​​ហុតឈាម​​គ្នា​​កណ្តាលអធ្រាត្រ

ប្រើល្បិចជា​ក្រុម​ដាក់​មន្ត្រីចូលនិវត្តន៍​ម្នាក់ យកមាសអស់​​៥ជី​

ខេត្តស្វាយរៀង ៖ បុរសវ័យ៦៣ឆ្នាំម្នាក់ត្រូវបានគេប្រទះឃើញក្នុងសភាពវង្វេងស្មារតី និងមានទឹកមុខស្លេកស្លាំង លុះពេលសមត្ថកិច្ចសាកសួរ ទើបដឹងថា បុរសរងគ្រោះត្រូវជនសង្ស័យមួយក្រុមមានគ្នា៤នាក់ជិះម៉ូតូ៣គ្រឿងធ្វើសកម្មភាពដាក់ថ្នាំសណ្តំ រួចដោះយកចិញ្ចៀនត្រាមួយវង់ទម្ងន់៥ជីមាស ហើយគេចខ្លួនបាត់ដោយសុវត្ថិភាព។

អាន​បន្ត៖ ប្រើល្បិចជា​ក្រុម​ដាក់​មន្ត្រីចូលនិវត្តន៍​ម្នាក់ យកមាសអស់​​៥ជី​

​ល្បិច​ម៉ាស្អាត​ដាក់​អ្នក​​រត់​ម៉ូតូឌុប​ ហៅ​ជិះ​ពី​ខណ្ឌឫស្សីកែវ​​ទៅ​​ខណ្ឌ​មាន​ជ័យ

រាជធានីភ្នំពេញ ៖ បុរសជាអ្នករត់ម៉ូតូឌុបម្នាក់ បានត្រូវជន២នាក់ហៅឱ្យឌុបពីខណ្ឌឫស្សីកែវ ទៅខណ្ឌមានជ័យ ក្នុងតម្លៃ៥ម៉ឺនរៀល ។ ខណៈមកដល់ខណ្ឌមានជ័យ ជនសង្ស័យបានប្រើល្បិចខ្ចីម៉ូតូទៅយកលុយក៏ទៅបាត់រហូតមិនឃើញមកវិញ បន្សល់ទុកបក្ខពួកម្នាក់នៅជាមួយម្ចាស់ម៉ូតូ ។

អាន​បន្ត៖ ​ល្បិច​ម៉ាស្អាត​ដាក់​អ្នក​​រត់​ម៉ូតូឌុប​...

​តំណាង​អយ្យកា​របើក​ការ​ស៊ើបសួរ​លើ​សំណុំរឿង​ចិន​ចាប់ជំរិត​ចិន​

រាជធានីភ្នំពេញ ៖ តំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញបានបើកការស៊ើបសួរលើសំណុំរឿងជនជាតិចិនចាប់ជនជាតិចិនដូចគ្នាជម្រិតទាប្រាក់២០ម៉ឺនយ័ន ខណៈកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌចំការមន បញ្ជូនទៅដល់តុលាការកាលពីព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ កន្លងទៅនេះ ។

អាន​បន្ត៖ ​តំណាង​អយ្យកា​របើក​ការ​ស៊ើបសួរ​លើ​សំណុំរឿង​ចិន​ចាប់ជំរិត​ចិន​

ឃើញអ្នកជិតខាងកំពុងឆាយដីក្រោមផ្ទះសុខៗ ស្រាប់តែ​​ទាញពូថៅកាប់រួចដើរធ្វើ​ព្រងើយ​

ខេត្តកំពង់ធំ ៖ បុរសម្នាក់បានរងរបួសធ្ងន់ ខណៈកំពុងតែឆាយដីក្រោមផ្ទះសុខៗ ស្រាប់តែមានជនសង្ស័យម្នាក់យកពូថៅកាប់ បណ្តាលឱ្យរងរបួសធ្ងន់ ចំណែកជនសង្ស័យត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ។ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១២និង១០នាទីថ្ងៃត្រង់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅក្រោមផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិត្រពាំងជ្រៃ ឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

អាន​បន្ត៖ ឃើញអ្នកជិតខាងកំពុងឆាយដីក្រោមផ្ទះសុខៗ ស្រាប់តែ​​ទាញពូថៅកាប់រួចដើរធ្វើ​ព្រងើយ​

ហៅ​កង់​បី​ជិះថាទៅយកលុយត្រូវឆ្នោត បែរជា​លេងល្បិចម៉ាស្អាតដាក់ម្ចាស់​កង់បី​

រាជធានីភ្នំពេញ ៖ បុរសជាអ្នករត់ម៉ូតូកង់បីឥណ្ឌាម្នាក់ ខណៈកូនទើបតែទិញទូរស័ព្ទឱ្យប្រើ ស្រាប់តែមានបុរសម្នាក់ និងស្ត្រីម្នាក់ហៅឱ្យដឹកថាទៅយកលុយត្រូវឆ្នោត បន្ទាប់មកបុរសជាជនសង្ស័យបានសុំខ្ចីទូរស័ព្ទរបស់ជនរងគ្រោះ ហើយរត់គេចខ្លួនចូលក្នុងផ្សារទំនើបបាត់ ដោយបន្សល់ទុកស្ត្រីម្នាក់នៅលើម៉ូតូកង់បី ត្រូវសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំ ។

ហេតុការណ៍ខាងលើបានបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧យប់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ នៅចំណុចការាស់សាំងមួយកន្លែង តាមបណ្តោយផ្លូវ២១៧កែងផ្លូវ១៨២ ស្ថិតក្នុងសង្កាត់អូរឫស្សី២ ខណ្ឌ៧មករា ។ជនរងគ្រោះឈ្មោះឃុត សារឿន ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបររត់រ៉ឺម៉កម៉ូតូកង់បីឥណ្ឌា ស្នាក់នៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានស្រុកកំណើតនៅឃុំអូសារ៉ាយ ស្រុកត្រាំកក់ ខេត្តតាកែវ ។

ចំណែកបុរសជាជនសង្ស័យម្នាក់ដែលរត់គេចខ្លួនបាត់ មិនស្គាល់អត្តសញ្ញាណនោះទេ រីឯស្ត្រីម្នាក់ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន ក៏មិនស្គាល់អត្តសញ្ញាណដែរ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា មុនពេលកើតហេតុ មានជនសង្ស័យ២នាក់(ប្រុសម្នាក់ និងស្រីម្នាក់) បានហៅជនរងគ្រោះអោយដឹកពីមុខវត្តអង្គតបុរី ផ្លូវសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ទៅកាន់ម្តុំចាក់អង្រែ ក្នុងតំលៃ៣ម៉ឺនរៀល ក្នុងគោលបំណងទៅបើកលុយត្រូវឆ្នោតចំនួន៨០ម៉ឺនរៀល បន្ទាប់មកក៏ធ្វើដំណើរកាត់តាមផ្សារដេប៉ូ ហើយបុរសជាជនសង្ស័យបានខ្ចីទូរស័ព្ទរបស់ជនរងគ្រោះ ខណៈពេលមកដល់មុខផ្សារទំនើបមួយកន្លែង ស្រាប់តែបុរសជាជនសង្ស័យបានរត់គេចខ្លួនចូលក្នុងផ្សារទំនើបបាត់ នៅសល់ស្ត្រីម្នាក់ដែលជិះជាមួយ ត្រូវសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំនៅប៉ុស្តិ៍រដ្ឋបាលនគរបាលអូរឬស្សី២ ។

តាមប្រភពពីអ្នកចាក់សាំងនៅចំណុចកើតហេតុខាងលើបាននិយាយថា កន្លងមកតែងតែមានជនសង្ស័យធ្វើសកម្មភាពបែបនេះ២ទៅ៣ដងមកហើយ ។

ចំណែកជនរងគ្រោះជាអ្នករត់កង់បីឥណ្ឌាបាននិយាយថា ទូរស័ព្ទមួយគ្រឿងដែលត្រូវជនសង្ស័យយកទៅបាត់នោះ គឺកូនរបស់គាត់ទើបតែទិញក្នុងតម្លៃ២១៥ដុល្លារយកមកអោយគាត់ប្រើទុកដឹកភ្ញៀវ ។

ក្រោយពេលកើតហេតុ ស្ត្រីជាជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងដើម្បីចាត់ការទៅតាមនីតិវិធី រីឯបក្ខពួកម្នាក់ដែលធ្វើសកម្មភាពរួចរត់គេចខ្លួនបាត់ ត្រូវបានសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវតាមចាប់ខ្លួនដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ៕

ដកស្រង់ពី៖កោះសន្តិភាព

អូស​មក​រក្សា​ទុក សម្ភារ​រថយន្ត​ពេញ ពេល​យក​ចេញ បាត់​គ្រឿងក្នុង​អស់? ជូន​១,២០០​ដុល្លារ​បញ្ជ​ប់រឿង

ខេត្តកណ្ដាល ៖ នៅរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ អនុសេនីយ៍ឯក សុខ សំណាង នាយផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ខេត្តកណ្ដាល បានជួយប្រាក់ចំនួន ១,២០០ដុល្លារ ជូនទៅលោក ហុក តាំងហុង សម្រាប់ជួយដល់ថ្លៃការបាត់បង់គ្រឿងរថយន្តមួយចំនួន ខណៈពេលរក្សាទុក នៅក្នុងបរិវេណអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ។

អាន​បន្ត៖ អូស​មក​រក្សា​ទុក សម្ភារ​រថយន្ត​ពេញ ពេល​យក​ចេញ បាត់​គ្រឿងក្នុង​អស់?...