ខេត្តបន្ទាយមានជ័យ ៖ គ្រាន់តែទំនាស់គ្នាតាមរយ:លេងហ្វេសប៊ុកសោះ យុវជន៣នាក់បានតាមស្វែងរកគូទំនាស់ឃើញទាញកាំបិតកាប់ជនរងគ្រោះចំក បណ្តាលឱ្យរងរបួសធ្ងន់ ហើយត្រូវកំលាំងអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងចុះបង្ក្រាប ក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យបានទាំង២នាក់នៅវេលាម៉ោង៥ល្ងាចថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ ហើយនាំយកមកបញ្ជាការមូលដ្ឋានដើម្បីសាកសួរ ចំណែកជនសង្ស័យម្នាក់ទៀតជាជនដៃដល់បានរត់គេចខ្លួនបាត់។
អានបន្ត៖ ខ្លាំងបាត់! ឈ្លោះតាមហ្វេសប៊ុក លុះស្វែងរកគូទំនាស់ឃើញកាប់គ្មានញញើតដៃ
រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការចាប់វាយខ្នោះ បន្ទាប់ពីធ្វើសកម្មភាពប៉ុនប៉ងវាយប្លន់យកកង់ និងទូរស័ព្ទដៃពីយុវជនម្នាក់ដែលកំពុងឈរចាំអ្នកផ្ទះចាក់សោទ្វារឲ្យ តែមិនបានសម្រេច បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង១២និង២០នាទីរំលងអធ្រាត្រ ថ្ងៃទី30 ខែមីនា ឆ្នាំ២០២០ ត្រង់ចំណុចក្បែរវាលព្រះមេរុហ៍ ផ្ទះលេខ៣៣Eo ផ្លូវ១៧៨ ភូមិ២ ក្រុមទី៨ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។
អានបន្ត៖ កំពុងឈរចាំប្អូនបើកទ្វារផ្ទះ ស្រាប់តែជនសង្ស័យមកឆ្មក់តែមិនសម្រេច
រាជធានីភ្នំពេញ ៖ គណៈបញ្ជាការឯកភាពខណ្ឌប្ញស្សីកែវ ឃាត់ខ្លួនអ្នកលក់ឧបករណ៍ធ្វើតេស្តរកវីរុស Covid-19 ដោយខុសច្បាប់ម្នាក់ នៅសង្កាត់គីឡូម៉ែត្រលេខ៦ នេះបើតាមលោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌប្ញស្សីកែវ ។
អានបន្ត៖ ឃាត់ខ្លួននារីម្នាក់ ក្រោយសម្តេចតេជោ បញ្ជាឲ្យចាប់ឧបករណ៍តេស្ត Covid-19
រាជធានីភ្នំពេញ ៖ បុរសម្នាក់ដែលបង្កការបាញ់បោះ កាលពីវេលាម៉ោង២២និង១០នាទីយប់ថ្ងៃទី២៩ មីនា ឆ្នាំ២០២០នៅម្តុំអតីតបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ ត្រូវបានសមត្ថកិច្ចនៃការិយាល័យព្រហ្មទណ្ឌកំរិតស្រាលឃាត់ខ្លួនបានហេីយ និងរៀបចំសំណុំរឿងដេីម្បីបញ្ជូនទៅតុលាការ ៊។
អានបន្ត៖ ចាប់បានហើយ ខ្មាន់កាំភ្លើងបាញ់រះជិត ១០គ្រាប់ ម្តុំអតីតបឹងកក់យប់មិញ
រាជធានីភ្នំពេញ ៖ បុរសម្នាក់ឈ្មោះរ៉េត សារុន អាយុ៤០ឆ្នាំ ដែលគេស្គាល់ថា ជាសកម្មជន និងជាម្ចាស់អាក់ខោនហ្វេសប៊ុក ខ្លាសរ ដែលគេអះអាងថា ពូកែជេរតាមបណ្តាញសង្គមហ្វេសប៊ុក ត្រូវបាននគរបាលប៉ុស្តិ៍ទឹកថ្លាឃាត់ខ្លួន រួមជាមួយយុវជនម្នាក់ទៀត ព្រមទាំងដកហូតបានថ្នាំញៀន១កញ្ចប់ផងដែរ។
អានបន្ត៖ សកម្មជនហ្វេសប៊ុក ខ្លាសរ អស់លក្ខណ៍ពាក់ព័ន្ធគ្រឿងញៀន
រាជធានីភ្នំពេញ ៖ យុវជនម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបានពងទឹក នៃអធិការរដ្ឋាននគរបាលខណ្ឌដង្កោចាប់ខ្លួន ខណៈពេលកំពុងអង្គុយលក់គ្រឿងញៀននៅវាលស្រែមួយកន្លែង ដោយនគរបាលដកហូតបានគ្រឿងញៀនដែលជនសង្ស័យម្នាក់ដាក់នៅក្នុងកញ្ចប់បារី១ ព្រមទាំងវត្ថុតាងមួយចំនួនទៀតផងដែរ បន្ទាប់មកបាននាំទៅសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់។
អានបន្ត៖ ឃើញអង្គុយវាលស្រែម្នាក់ឯង លុះឃាត់ឆែកបែកធ្លាយក្នុងកញ្ចប់បារី
រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ជនសង្ស័យលួចរថយន្តម្នាក់ ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ធ្វើការឃាត់ខ្លួន កាលពីម៉ោង៩និង១០នាទីយប់ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ។
រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា បក្សពួកជនសង្ស័យលួចស្លាកលេខរថយន្តម្នាក់ទៀត ត្រូវបានកម្លាំងនគរបាលខណ្ឌដូនពេញ ស្រាវជ្រាវឃាត់ខ្លួនបានកាលពីម៉ោង១រសៀល ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ នៅចំណុចផ្ទះខ្មោច ស្ថិតក្នុងភូមិ៣ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ ក្រោយពីព្យាយាមគេចខ្លួនអស់រយៈពេលជាង១០ម៉ោង។
អានបន្ត៖ ចាប់បានម្នាក់ទៀតហើយ ជនសង្ស័យលួចស្លាកលេខរថយន្ត
រាជធានីភ្នំពេញ ៖ ផ្ទះលក់អីវ៉ាន់ចាប់ហួយ និងសាំងព្រមទាំងវេលុយ ទ្រូម៉ានី ត្រូវបានអគ្គិភ័យឆាបឆេះ យ៉ាងសន្ធោសន្ធៅ បណ្តាលឲ្យជាប់ស្ត្រីចំណាស់ម្នាក់ស្លាប់នៅក្នុងផ្ទះ និងរបងរបួស ប្រុសស្រី ក្មេងចាស់៣នាក់។
ខេត្តកណ្តាល ៖ យុវជនម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីប្អូនស្រី និងឪពុកបង្កើតស្តីឱ្យរឿងមើលទូរទស្សន៍ ហើយបើកសំលេងឮខ្លាំងពេក ធ្វើឱ្យជនសង្ស័យខឹងក៏ដេញកាប់ផ្អើលពេញភូមិ បណ្តាលឱ្យជនរងគ្រោះជាឪពុករងរបួសភ្នែកខាងស្តាំ ។
អានបន្ត៖ ខ្លាំងបាត់! ខឹងប្អូនស្រី និងឪពុកស្តីឱ្យរឿងមើលទូរទស្សន៍...
រាជធានីភ្នំពេញ ៖ បុរសម្នាក់ជាសន្តិសុខយាមនៅក្រោយធនាគារមួយកន្លែង ខណៈគាត់កំពុងដើរយាមល្បាត ស្រាប់តែមានជនសង្ស័យម្នាក់ចូលមកលើកប៉ៅអ៊ី និងរើសម្ភារៈនៅលើប៉ៅអីនោះ ហើយក៏ត្រូវបុរសជាសន្តិសុខឃើញទាន់ក៏ចាប់ប្រគល់ឱ្យសមត្ថកិច្ច។
អានបន្ត៖ ចូលធ្វើសកម្មភាពម្តុំធនាគារ អស់លក្ខណ៍ត្រឹមសន្តិសុខ
រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធករណីលួចស្លាករថយន្តរបស់ប្រជាពលរដ្ឋកាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលនៅថ្ងៃទី២៤ មីនា ។
អានបន្ត៖ កំពុងតាមចាប់មុខសញ្ញាចោរម្នាក់ទៀត ករណីលួួចស្លាកលេខឡាន
រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ជនសង្ស័យម្នាក់ធ្វើសកម្មភាពឆក់ប្រជាពលរដ្ឋនៅតាមដងផ្លូវ តែបានមិនសម្រេចនោះទេ បែរជាដួលម៉ូតូខ្លួនឯងទៅវិញ រួចក៏រត់ចោលម៉ូតូបាត់ ក្រោយមកប្រជាពលរដ្ឋប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ភ្លាមៗ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ជិតខ្លោងទ្វារវត្តទួលសុភាឃួន ដែលស្ថិតនៅភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។
អានបន្ត៖ ស៊យម៉្លេះ! ធ្វើសកម្មភាពមិនសម្រេចហើយ ដួលម៉ូតូខ្លួនឯងទៀត
រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ជនសង្ស័យម្នាក់ធ្វើសកម្មភាពឆក់ប្រជាពលរដ្ឋនៅតាមដងផ្លូវ តែបានមិនសម្រេចនោះទេ បែរជាដួលម៉ូតូខ្លួនឯងទៅវិញ រួចក៏រត់ចោលម៉ូតូបាត់ ក្រោយមកប្រជាពលរដ្ឋប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ភ្លាមៗ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ជិតខ្លោងទ្វារវត្តទួលសុភាឃួន ដែលស្ថិតនៅភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។
អានបន្ត៖ ស៊យម៉្លេះ! ធ្វើសកម្មភាពមិនសម្រេចហើយ ដួលម៉ូតូខ្លួនឯងទៀត
ខេត្តកណ្តាល ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ក្រុមចោរឆក់នៅលើដងផ្លូវយ៉ាងសកម្ម២នាក់ ត្រូវនគរបាលក្រុងតាខ្មៅសហការជាមួយនគរបាលខណ្ឌមានជ័យ ធ្វើការឃាត់ខ្លួនភ្លាមៗ ខណៈជនសង្ស័យធ្វើសកម្មភាពរួចជិះម៉ូតូគេចខ្លួនទៅបុកគូទរថយន្តពីក្រោយកាលពីថ្ងៃទី១៨ មីនា នៅចំណុចតាមផ្លូវ២០៦ ភូមិដើមមៀន១ សង្កាត់ដើមមៀន ក្រុងតាខ្មៅនោះ ពេលនេះជនសង្ស័យទាំង២នាក់ត្រូវលោកស្រី ពេជ ម៉ារែន ចៅក្រមសើបសួរសាលាដំបូងខេត្តកណ្តាល នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ បានសម្រេចចេញដីកាឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន ពីបទ «លួចមានស្ថាទម្ងន់ទោស» តាមមាត្រា៣៥៣ និង៣៥៧ នៃក្រមព្រហ្មទណ្ឌហើយ។
អានបន្ត៖ តុលាការសម្រេចហើយ ក្រុមចោរដែលរត់មកភ្នំពេញ រួចបុកឡានគេពីក្រោយ
រាជធានីភ្នំពេញ ៖ នារីម្នាក់បានសម្តែងការខកចិត្ត ក្រោយពេលសមត្ថកិច្ចធ្វើការឃាត់ខ្លួន ភ្ជាប់ជាមួយសារធាតុញៀនប្រមាណជាកន្លះគីឡូក្រាមដោយនាងនិយាយថា បានចាញ់បោកប្រុសម្នាក់អស់ទាំងខ្លួនបង់ទាំងប្រាណ ត្រូវជាប់ខ្នោះ ព្រោះប្រុសម្នាក់នោះបានយកគ្រឿងញៀនមកផ្ញើទុកឲ្យជួយលក់ ហើយរូបគេបានគេចខ្លួនបាត់ ។
អានបន្ត៖ ស្រីស្អាតរូបនេះថា៖ ខកចិត្តស្តាយខ្លួនខ្លាំង ព្រោះចាញ់បោកប្រុសស្នេហ៍
រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់បានធ្វើសកម្មភាពចូលទៅលួចម៉ូតូ១គ្រឿងបានសម្រេច រួចបាននាំគ្នាជិះគេចខ្លួន ប៉ុន្តែត្រូវម្ចាស់ឃើញទាន់និងស្រែកចោរៗធ្វើឲ្យជនសង្ស័យភ័យពេកក៏បានជិះម៉ូតូជ្រុលទៅបុករ៉ឺហ្គាលូបង្ហូទឹក បណ្ដាលឲ្យដួល ទើបត្រូវអ្នកភូមិចាប់បានម្នាក់រួចវាយទាត់ធាក់រងរបួសទ្រោមខ្លួន បន្ទាប់មកក៏ប្រគល់ជូននគរបាលសាកសួរនិងចាត់ការតាមច្បាប់ ចំណែកបក្ខពួកម្នាក់ទៀតបានជិះម៉ូតូ១គ្រឿងផ្សេងទៀតដែលជាមធ្យោបានធ្វើសកម្មភាពគេចខ្លួន បាត់ស្រមោល ។
អានបន្ត៖ ចាប់បានម្នាក់ រត់រួចម្នាក់ ក្រោយស្ត្រីម្នាក់ស្រែកឱ្យអ្នកភូមិជួយ
ខេត្តកំពង់ធំ ៖ ស្ត្រីម្នាក់មានផ្ទៃពោះ៥ខែបានបាត់បង់ជីវិត ដោយសារកូនប្រុសអាយុ១២ឆ្នាំម្នាក់យកកាំភ្លើងកែច្នៃមកភ្ជង់ម្តាយលេង ស្រាប់តែរាលកៃបាញ់ចំម្តាយដែលកំពុងមានផ្ទៃពោះ បណ្តាលឱ្យបាត់បង់ជីវិត ។ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ ស្ថិតនៅភូមិទួលគ្រើល ឃុំទួលគ្រើល ស្រុកប្រាសាទបល្លង្ក័ ខេត្តកំពង់ធំ ។
អានបន្ត៖ ឪពុកខ្ចីកាំភ្លើងគេទៅឆ្លុះសត្វព្រៃ មិនទាន់ទៅផង...
រាជធានីភ្នំពេញ ៖ បុរសជនជាតិកាមេរ៉ូនម្នាក់ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ ត្រូវបានកម្លាំងសមត្តកិច្ចកងរាជអាវុធហត្ថ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ពន្ធករណីឆ.បោកប្រាក់ពីពាណិជ្ជករខ្មែចំនួន៣៥០០០ដុល្លារអាមេរិក រឿងចូលហ៊ុនគ្នារកស៊ីទិញលក់ដី ។
អានបន្ត៖ កាមេរ៉ូនម្នាក់ជាប់ជុចពាក់ព័ន្ធឆបោកប្រាក់ជាង៣ម៉ឺនដុល្លាររឿងចូលហ៊ុនទិ...
ខេត្តកណ្ដាល ៖ សេចក្តីរាយការបឋមបានឲ្យដឹងថា កាលពីវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃទី១២ មីនា មានករណីហឹង្សាមួយបានកើតឡើងក្នុងរោងការមុខផ្ទះមួយកន្លែង ស្ថិតភូមិក្រោម ឃុំព្រែកអញ្ចាញស្រុកមុខកំពូល ខេត្តកណ្ដាល រវាងកម្មកររត់តុជាមួយអ្នកចាក់មេក្រូក្នុងពិធីមង្គលការនេះ ។
អានបន្ត៖ អត់មានចិត្តខន្តីនៅក្នុងថ្ងៃមង្គលការគេទេឬ?
រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងចូលក្នុងបារាស់ត្រួតពិនិត្យច្បាប់ចរាចរណ៍របស់សមត្ថកិច្ច រួចក៏ជ្រុលទៅបុកសមត្ថកិច្ច បង្កការភ្ញាក់ផ្អើល លុះសមត្ថកិច្ចឃាត់ខ្លួនឆែកឆេរ ស្រាប់តែរកឃើញថ្នាំញៀននៅក្រោមកែបម៉ូតូចំនួនមួយកញ្ចប់ធំ ។