បណ្តាញសង្គម

ក្រោយ​ពលរដ្ឋ​ដាក់​ពាក្យបណ្តឹង ចាប់​បាន​​ក្រុម​ចោរ​មួយ​សម្បុក​ធំ

ខេត្តកំពង់ស្ពឺ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា កម្លាំងនគរបាលស្រុកសំរោងទង បានបើកប្រតិបត្តិការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ បន្ទាប់ពីទទួលពាក្យបណ្តឹងពីពលរដ្ឋរងគ្រោះដោយអំពើស្ទាក់កាប់ប្លន់ពីជនសង្ស័យមួយក្រុម។

អាន​បន្ត៖ ក្រោយ​ពលរដ្ឋ​ដាក់​ពាក្យបណ្តឹង ចាប់​បាន​​ក្រុម​ចោរ​មួយ​សម្បុក​ធំ

លើកគ្នា​វាយ​កម្ទេច​ផ្ទះ​ហ្គេ​ម​បាញ់​ត្រី ព្រោះ​កើត​ចោរ

រាជធានីភ្នំពេញ ៖ ទីតាំងហ្គេមបាញ់ត្រី ដែលជាកន្លែងលួចលាក់ជួញដូរ និងប្រើប្រាស់គ្រឿងញៀនយ៉ាងដុះស្លែ២កន្លែង ត្រូវបានអ្នកភូមិនិគមជនវៀតណាម ផ្ទុះហិង្សានាំគ្នាវាយកម្ទេចចោល ដោយសារតែទីតាំងនោះបង្កើតឱ្យមានល្បែងស៊ីសង ធ្វើឱ្យកើតអំពើចោរកម្មលួចឆក់ ប្លន់នៅក្នុងភូមិ ហើយបែរជាអាជ្ញាធរ និងសមត្ថកិច្ចខណ្ឌឫស្សីកែវមិនបង្ក្រាប ។

អាន​បន្ត៖ លើកគ្នា​វាយ​កម្ទេច​ផ្ទះ​ហ្គេ​ម​បាញ់​ត្រី ព្រោះ​កើត​ចោរ

ជិះម៉ូតូឆ្លងកាត់គោលដៅត្រួតពិិនិត្យ លុះឃាត់ឆែកបែកធ្លាយ​

រាជធានីភ្នំពេញ ៖ កម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសហការជាមួយកម្លាំងនគរបាលនៃអធិការដ្ឋានខណ្ឌដង្កោបានបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ដែលជាអ្នកប្រើប្រាស់គ្រឿងញៀនជាបន្តបន្ទាប់ ខណៈដែលជនទាំងនេះជិះម៉ូតូឆ្លងកាត់គោលដៅត្រួតពិនិត្យច្បាប់ចរាចរណ៍ផ្លូវគោករបស់កម្លាំងនគរបាលខាងលើ បន្ទាប់មកបាននាំទៅធ្វើការសាកសួរនិងកសាងសំណុំរឿងចាត់ការតាមច្បាប់។

អាន​បន្ត៖ ជិះម៉ូតូឆ្លងកាត់គោលដៅត្រួតពិិនិត្យ លុះឃាត់ឆែកបែកធ្លាយ​

យុវជន៣នាក់​ត្រឡប់មកពីលេងបុណ្យភូមិវិញ​ ម្នាក់របួស ម្នាក់ទៀតបាត់ម៉ូតូ​

យុវជន៣នាក់ជិះម៉ូតូ២គ្រឿងត្រឡប់មកពីរាំធុងបាស់បុណ្យភូមិ ស្រាប់តែជួបជនសង្ស័យមួយក្រុមមានគ្នា៨នាក់ជិះម៉ូតូ៣ទៅ៤គ្រឿងស្ទាក់វាយប្លន់យកម៉ូតូមួយគ្រឿងទៅបាត់ បណ្តាលឲ្យយុវជនម្នាក់រងរបួសបែកក្បាល បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១យប់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០ ត្រង់ចំណុចវាលស្រែ ស្ថិតតាមបណ្តោយផ្លូវលំ ភូមិចំការត្បែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។

អាន​បន្ត៖ យុវជន៣នាក់​ត្រឡប់មកពីលេងបុណ្យភូមិវិញ​ ម្នាក់របួស ម្នាក់ទៀតបាត់ម៉ូតូ​

ប្រើ​ល្បិច​ធ្វើស៊ី​អស់​ជាង​១​ពាន់​ដុល្លារ​ តែ​នាង​ដឹងខ្លួន​ទាន់​​ស្ទុះចាប់កន្ទុយម៉ូតូ​​ជាប់

កម្មការិនីរោងចក្រកាត់ដេរម្នាក់ ខណៈហូបបាយថ្ងៃត្រង់រួចបានដើរចេញពីផ្ទះជួលសំដៅទៅធ្វើការរោងចក្រ ស្រាប់តែបានជួបនឹងក្រុមជនសង្ស័យទម្លាក់យោង១ក្រុមមានគ្នាចំនួន៤នាក់ប្រើល្បិចនិយាយលួងលោមនាំនាងទៅដោះយកគ្រឿងអលង្ការមានតម្លៃគិតជាទឹកប្រាក់ចំនួន១២៧០ដុល្លារ ដោយឲ្យមកនាងវិញនូវខ្សែកកាឡៃ១ខ្សែ ។

អាន​បន្ត៖ ប្រើ​ល្បិច​ធ្វើស៊ី​អស់​ជាង​១​ពាន់​ដុល្លារ​...

ចុះ​ឃាត់ខ្លួន​បុរសម្នាក់​តាម​ដីកាតុលាការ ក្រោយបក្ខពួកឆ្លើយសារភាព​

 ជនសង្ស័យជាមុខសញ្ញាគាស់ផ្ទះម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាលសហការជាមួយកម្លាំង អាវុធហត្ថខណ្ឌឬស្សីកែវឃាត់ខ្លួន តាមអំណាចដីការបស់សាលាដំបូងខេត្តកណ្តាល។

អាន​បន្ត៖ ចុះ​ឃាត់ខ្លួន​បុរសម្នាក់​តាម​ដីកាតុលាការ ក្រោយបក្ខពួកឆ្លើយសារភាព​

ខ្លាំងបាត់! កាន់កាំភ្លើង២ដើម បង្ករឿងទាំង​កណ្តាលរាត្រី​

តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា សមត្ថកិច្ចបានចុះអន្តរាគមន៍ធ្វើការឃាត់ខ្លួនបុរសជាជនជាតិចិនមិនស្គាល់អត្តសញ្ញាណម្នាក់ ដែលកាន់កាំភ្លើងខ្លីចំនួន២ដើម និងបង្កអំពើហិង្សាទាំងកណ្តាលរាត្រី ដោយសមត្ថកិច្ចបានដកហូតកាំភ្លើងខ្លីចំនួន២ដើម និងគ្រាប់ចំនួន៤គ្រាប់ ។

អាន​បន្ត៖ ខ្លាំងបាត់! កាន់កាំភ្លើង២ដើម បង្ករឿងទាំង​កណ្តាលរាត្រី​

ចោរ​គាស់​ផ្ទះ​ទាំង​ថ្ងៃ​ ហើយនៅចំ​កណ្ដាល​ក្រុង​​បាត់ដំបង​ទៀត

ខេត្តបាត់ដំបង ៖ យោងតាមព័ត៌មានបឋមបានឱ្យដឹងថា ជនមិនស្គាល់មុខបានគាស់ទ្វារផ្ទះពលរដ្ឋ ចូលលួចលុយ និងគ្រឿងអល័ង្ការអស់យ៉ាងច្រើនសន្ធឹកសន្ធាប់ ខណ:ដែលម្ចាស់ផ្ទះបិទទ្វារទុកចោល ហើយរវល់ទៅផ្សារ ។

អាន​បន្ត៖ ចោរ​គាស់​ផ្ទះ​ទាំង​ថ្ងៃ​ ហើយនៅចំ​កណ្ដាល​ក្រុង​​បាត់ដំបង​ទៀត

ឌឺដង​ដាក់​គ្នា​ចុះឡើង​ៗ ទ្រាំ​លែង​បាន វាយតប់​គ្នាតាមផ្លូវ​​សហព័ន្ធរុស្ស៊ី​

រាជធានីភ្នំពេញ ៖ យុវជន២ក្រុមជិះម៉ូតូជួបគ្នា ក៏ឌឺដងពាក្យសំដីដាក់គ្នា រួចវាយតប់គ្នា បណ្តាលឱ្យរងរបួសធ្ងន់ម្នាក់ ហើយបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០យប់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ ត្រង់ចំណុចទល់មុខឱសថស្ថានមួយកន្លែង នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។

អាន​បន្ត៖ ឌឺដង​ដាក់​គ្នា​ចុះឡើង​ៗ ទ្រាំ​លែង​បាន វាយតប់​គ្នាតាមផ្លូវ​​សហព័ន្ធរុស្ស៊ី​

ម្ចាស់ផ្ទះឮឆ្កែព្រូស លុះងើបឆែកកាមេរ៉ាសុវត្ថិភាព បែកធ្លាយ​ពីសកម្មភាព​

រាជធានីភ្នំពេញ ៖ ខណៈម្ចាស់ផ្ទះកំពុងតែសម្រាន្តយ៉ាងលង់លក់នោះ ស្រាប់តែឮឆ្កែព្រូសលុះងើបមកឆែកកាមេរ៉ាសុវត្ថិភាព ស្រាប់តែឃើញជនសង្ស័យម្នាក់កំពុងធ្វើសកម្មភាពលួចឆ្កឹះសោផ្ទះសង្ស័យមានគោលបំណងចូលលួចកាច់កម៉ូតូ ប៉ុន្តែមិនបានសម្រេចនោះទេ ក៏ត្រូវម្ចាស់ផ្ទះដេញចាប់បាន ហើយបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកឃាត់ខ្លួនកាលពីវេលាម៉ោង១២និង៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០ នៅចំណុចផ្ទះមួយកន្លែង ខាងក្រោយផ្ទះសំណាក់បៃតង តាមបណ្តោយផ្លូវ99R ស្ថិតនៅក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ ។

អាន​បន្ត៖ ម្ចាស់ផ្ទះឮឆ្កែព្រូស លុះងើបឆែកកាមេរ៉ាសុវត្ថិភាព បែកធ្លាយ​ពីសកម្មភាព​

ប្រជា​ការពារ​ម្នាក់​ធ្វើ​លេងសើច ស្រាប់តែ​យុវជន​ម្នាក់​ផ្ទុះ​កំហឹង​កាប់​គ្មាន​ប្រណី

រាជធានីភ្នំពេញ ៖ យុវជនម្នាក់បានផ្ទុះកំហឹងយ៉ាងខ្លាំង បន្ទាប់ពីបុរសម្នាក់ទៀតដែលជា ប្រជាការពារភូមិលេងសើច ដោយដាល់ក្បាលពោះយុវជនម្នាក់នោះតិចៗ២ទៅ៣ដៃ ស្រាប់តែយុវជនម្នាក់នោះទាញកាំបិតផ្គាក់កាប់ប្រហារចំនួន៤កាំបិតចំក្បាល បណ្ដាលឲ្យបុរសជាប្រជាការពាររងរបួសធ្ងន់ធ្ងរ បន្ទាប់មកក៏បានបាត់បង់ជីវិតក្រោយពេលបញ្ជូនទៅសង្គ្រោះបន្ទាន់ដល់មន្ទីរពេទ្យជ័យជំនះ ឯក្រុងតាខ្មៅ ខេត្តកណ្តាល ដោយឡែកយុវជនជាជនដៃដល់ខាងលើក៏ត្រូវបាននគរបាលឃាត់ខ្លួនភ្លាមៗដែរ។

អាន​បន្ត៖ ប្រជា​ការពារ​ម្នាក់​ធ្វើ​លេងសើច...

ជិះ​ទៅ​ផ្ទះ តែ​ច្រឡំ​ផ្លូវ ក៏​ជួប​ក្រុម​ចោរ​​វាយ​ធ្លាក់​​ពីលើ​ម៉ូតូ រួច​ដក​កាំភ្លើង

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា បុរសម្នាក់ជិះម៉ូតូហុងដាឌ្រីមស៊េរី០១៨ មួយគ្រឿង ចេញពីផឹកស៊ីនៅផ្ទះបងប្អូនត្រឡប់ទៅផ្ទះខ្លួនវិញ បែរជាជិះច្រឡំផ្លូវ ក៏ទៅជួបនឹងក្រុមចោរធ្វើសមកម្មភាពដកកាំភ្លើងខ្យល់វាយប្លន់យកម៉ូតូ រួចជិះរត់គេចខ្លួនបាត់ស្រមោល បណ្តាលឲ្យជនរងគ្រោះរងរបួសបែកក្បាលឈាមហូរស្រោចខ្លួន បង្កឱ្យកាលពីម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ត្រង់ចំណុចច្រកចូលវត្តបារមីវង្គតបុរី តាមបណ្ដោយផ្លូវបេតុង ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

អាន​បន្ត៖ ជិះ​ទៅ​ផ្ទះ តែ​ច្រឡំ​ផ្លូវ ក៏​ជួប​ក្រុម​ចោរ​​វាយ​ធ្លាក់​​ពីលើ​ម៉ូតូ...

ប្អូនថ្លៃប្រល័យជីវិតបងថ្លៃស្រី​ក្រោមផ្ទះ ក្រោយសាច់ញាតិចេញទៅរកថ្នាំអស់​

ខេត្តកំពង់ធំ ៖ បុរសម្នាក់ទើបត្រឡប់មកពីធ្វើការនៅភ្នំពេញមានអាការមិនប្រក្រតីសង្ស័យបែកថ្នាំ ខណៈបងថ្លៃស្រីកំពុងតែដេកលក់នៅក្រោមផ្ទះ ស្រាប់តែជនសង្ស័យយកចបមកកាប់ បណ្តាលឱ្យជនរងគ្រោះបាត់បង់ជីវិតតែម្តង ។

អាន​បន្ត៖ ប្អូនថ្លៃប្រល័យជីវិតបងថ្លៃស្រី​ក្រោមផ្ទះ ក្រោយសាច់ញាតិចេញទៅរកថ្នាំអស់​

កុម្ម​ង់​បទ​ស្លូ​បែរ​លេង​បទ​ញាក់ ​វាយ​អ្នក​ភ្លេង​​ផ្អើលខ្ទេចដូច​មើមខ្ទឹម

ខេត្តកណ្តាល ៖ ត្រឹមរយៈពេលតែ១ថ្ងៃនគរបាលស្រុកកោះធំ បានឃាត់ខ្លួនជនម្នាក់ជាប់់ចោទពីបទវាយក្រុមតន្ត្រី«ម៉ី ខន» ឱ្យរងរបួសម្នាក់ និងបំផ្លាញឧបករណ៍ភ្លេងឱ្យខូចខាតថែមទៀត ព្រោះតែខឹងអ្នកលេងភ្លេងលេងមិនឱ្យច្រៀងដល់ចប់ ។

អាន​បន្ត៖ កុម្ម​ង់​បទ​ស្លូ​បែរ​លេង​បទ​ញាក់ ​វាយ​អ្នក​ភ្លេង​​ផ្អើលខ្ទេចដូច​មើមខ្ទឹម

នារី​២នាក់អស់លក្ខណ៍​ត្រឹមនារីម្នាក់ផ្សេង​ទៀតស្រែក​

រាជធានីភ្នំពេញ ៖ នារី២នាក់ត្រូវបាននគរបាលចុះអន្តរាគមន៍ចាប់វាយខ្នោះ ខណៈពេលធ្វើសកម្មភាពលួចកាបូបលុយពីនារីម្នាក់ទៀតចូលផ្សារបានសម្រេច តែត្រូវម្ចាស់គេទាន់និងស្រែកចោរៗបង្កការភ្ញាក់ផ្អើលពេញផ្សារ ។

អាន​បន្ត៖ នារី​២នាក់អស់លក្ខណ៍​ត្រឹមនារីម្នាក់ផ្សេង​ទៀតស្រែក​

បំបែក​បាន​ហើយ​សំណុំរឿងគំរាម​ចែក​ចាយ​​រូប​អាក្រាត​កាយ​​អតីត​សង្សារ​

ខេត្តកណ្តាល ៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលខេត្តកណ្តាល ដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ឯក ឡាក់ ម៉េងធី ប្រធានការិយាល័យ ដែលមានបទបញ្ជារដ៏ម៉ឺងម៉ាត់ពីសំណាក់លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបំបែកសំណុំរឿង គំរាមកំហែងហែកកេរ្ដិ៍ និងចែកចាយរូបអាក្រាតកាយរបស់នារីម្នាក់ជាសាធារណៈបានហើយ និងឃាត់ខ្លួនជនសង្ស័យម្នាក់។

អាន​បន្ត៖ បំបែក​បាន​ហើយ​សំណុំរឿងគំរាម​ចែក​ចាយ​​រូប​អាក្រាត​កាយ​​អតីត​សង្សារ​

ឃាត់ខ្លួនជនជាតិថៃម្នាក់ ខណៈធ្វើសកម្មភាព​ល្មើសច្បាប់ក្នុងក្រុងប៉ោយប៉ែត​

ខេត្តបន្ទាយមានជ័យ ៖ បុរសជាជនជាតិថៃម្នាក់ត្រូវបានកម្លាំងនគរបាលក្រុងប៉ោយប៉ែតចាប់ឃាត់ខ្លួនពីបទជួញដូរនូវសារធាតុញៀនខុសច្បាប់កាលពីវេលាម៉ោង៤និង២៥នាទីរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចភូមិនិមិត្ត៤ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

អាន​បន្ត៖ ឃាត់ខ្លួនជនជាតិថៃម្នាក់ ខណៈធ្វើសកម្មភាព​ល្មើសច្បាប់ក្នុងក្រុងប៉ោយប៉ែត​

បង្ហាញមុខ​ក្រុមជនសង្ស័យ​​៣នាក់​ធ្វើ​សកម្មភាពយ៉ាងសកម្ម​

រាជធានីភ្នំពេញ ៖ ជនសង្ស័យចំនួន៣នាក់ដែលជាប់សង្ស័យថាបានប្រើពូថៅដៃធ្វើសកម្មភាពដេញកាប់ប្លន់ម៉ូតូបានសម្រេចជាច្រើនលើកមកហើយនោះ ត្រូវបានកម្លាំងនៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យធ្វើការស្រាវជ្រាវរហូតកំណត់បានអត្តសញ្ញាណរួចក៏បានចុះទៅធ្វើការចាប់ខ្លួនបានជាបន្តបន្ទាប់ ។

អាន​បន្ត៖ បង្ហាញមុខ​ក្រុមជនសង្ស័យ​​៣នាក់​ធ្វើ​សកម្មភាពយ៉ាងសកម្ម​

ក្រុម​ចោរ​កាច់​សោ​.​ក​ម៉ូតូ​កាន់តែ​កក្រើក និង​វាយលុក​តាម​សាលារៀន

ខេត្តបាត់ដំបង ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ក្រុមចោរកាច់សោ.កលួចយកម៉ូតូនៅតាមទីសាធារណៈ ឬនៅតាមកន្លែងធ្វើការងារ និងនៅតាមសាលារៀន ហាក់កំពុងបង្កើនសកម្មភាពកាន់តែខ្លាំងឡើងៗក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ មិនថា នៅតាមបណ្ដាស្រុកនានា ឬ នៅក្នុងក្រុងបាត់ដំបង។

អាន​បន្ត៖ ក្រុម​ចោរ​កាច់​សោ​.​ក​ម៉ូតូ​កាន់តែ​កក្រើក និង​វាយលុក​តាម​សាលារៀន

មិនធម្មតាទេ! ជិះម៉ូតូធ្វើសកម្មភាព បែរ​ជា​អស់លក្ខណ៍ត្រឹម​ម្ចាស់​ជិះកង់​

ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍បានឲ្យដឹងថា កាលពីវេលាម៉ោង៨និង៤០នាទីព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ មានករណីជនសង្ស័យម្នាក់ឆក់ទូរស័ព្ទដៃរបស់បុរសបរទេសម្នាក់នៅចំណុចមុខប្រាសាទក្រវ៉ាន់ ចម្ងាយ១០០ម៉ែត្រ ស្ថិតក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុងសៀមរាប ប៉ុន្តែត្រូវបុរសជាជនបរទេសនោះជិះកង់ដេញតាមចាប់បានរួចនាំយកទៅប្រគល់ឱ្យសមត្ថកិច្ចភ្លាមៗផងដែរ ។

អាន​បន្ត៖ មិនធម្មតាទេ! ជិះម៉ូតូធ្វើសកម្មភាព បែរ​ជា​អស់លក្ខណ៍ត្រឹម​ម្ចាស់​ជិះកង់​

ក្នុង​មួយ​ឆ្នាំ បង្ក្រាប​បទល្មើស​ជាង​៤០០​ករណី និង​ឃាត់ខ្លួន​ក្មេង​ទំនើង​ជាង​៧០០​នាក់

រាជធានីភ្នំពេញ ៖ យោងតាមរបាយការណ៍របស់រដ្ឋបាលរាជធានីភ្នំពេញ បានអោយដឹងថា ក្នុងរយៈពេលមួយឆ្នាំ សម្រាប់ឆ្នាំ២០១៩កន្លងមកនេះ សមត្ថកិច្ចរាជធានីភ្នំពេញបង្ក្រាបក្មេងទំនើងបានចំនួន៤៦៨ករណី ឃាត់ខ្លួន៧០៧នាក់ (ស្រី ៩នាក់) ក្នុងនោះ ពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌចំនួន៣០៤ករណី ឃាត់ខ្លួន៤១៦នាក់ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ និងអុកឡុកបង្កឱ្យបាត់សណ្ដាប់ធ្នាប់ក្នុងមូលដ្ឋានចំនួន១៦៤ករណី ឃាត់ខ្លួន២៩១នាក់ (ស្រី ៦នាក់) បានអនុវត្តវិធានការរដ្ឋបាល ដោយធ្វើកិច្ចសន្យាអប់រំបញ្ឈប់សកម្មភាព។

អាន​បន្ត៖ ក្នុង​មួយ​ឆ្នាំ បង្ក្រាប​បទល្មើស​ជាង​៤០០​ករណី...