បណ្តាញសង្គម

វៀតណាម តែងតាំងប្រធានគណបក្ស ជាប្រធានាធិបតីថ្មីរបស់ខ្លួន

គណបក្សកម្មុយនីស ដែលកាន់អំណាចរបស់ប្រទេសវៀតណាម បានយល់ព្រមតែងតាំង អគ្គលេខាធិការ របស់ខ្លួន គឺលោក ងូយិន ភូត្រុង Nguyen Phu Trong ជាប្រធានាធិបតីថ្មីរបស់ប្រទេសអាស៊ីអាគ្នេយ៏មួយនេះ នេះបើតាមរដ្ឋាភិបាលប្រទេសវៀតណាមឲ្យដឹងកាលពីម្សិលមិញ។

អាន​បន្ត៖ វៀតណាម តែងតាំងប្រធានគណបក្ស ជាប្រធានាធិបតីថ្មីរបស់ខ្លួន

អាមេរិក នឹងមិនចាញ់សម្លុត ក្នុងបញ្ហាសមុទ្រចិនខាងត្បូងទេ

លោកអនុប្រធានាធិបតីសហរដ្ឋអាមេរិក ម៉ៃ ផេនស៍ Mike Pence បានថ្លែងនៅថ្ងៃព្រហស្បតិ្តនេះថា ការសម្រួចការរិះគន់របស់អាមេរិក លើគោលនយោបាយរបស់ប្រទេសចិន ជុំវិញពិភពលោក នឹងផ្តល់ឲ្យចិននូវការព្រមានដ៏គ្រោតគ្រាត ថា សហរដ្ឋអាមេរិក នឹងមិនថយក្រោយពីអ្វីដែលទីក្រុងវ៉ាស៊ិនតោន មើលឃើញពីការបំភិតបំភ័យរបស់ប្រទេសចិន ក្នុងបញ្ហាសមុទ្រចិនខាងត្បូងនោះទេ។

អាន​បន្ត៖ អាមេរិក នឹងមិនចាញ់សម្លុត ក្នុងបញ្ហាសមុទ្រចិនខាងត្បូងទេ

ភរិយាអតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ត្រូវជាប់ចោទពីបទលាងលុយកង្វក់

ភរិយាអតីតនាយករដ្ឋមន្រ្តីប្រទេសម៉ាឡេស៊ី ណាជីប រ៉ាហ្សាក់ ត្រូវបានចោទប្រកាន់ ១៧ករណី នាថ្ងៃព្រហស្បត្តិនេះ រួមមានទាំងការលាងលុយកង្វក់ ដោយសារតែការស៊ើបអង្កេតពី ទីភ្នាក់ងារប្រឆាំងនឹងអំពើពុករលួយ បានរកឃើញថា មានទឹកប្រាក់រាប់សិបពាន់លានដុល្លារ បានបាត់ចេញពីថវិការដ្ឋ។

អាន​បន្ត៖ ភរិយាអតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ត្រូវជាប់ចោទពីបទលាងលុយកង្វក់

អង្គការសហប្រជាជាតិ បានព្រមានពីតម្រូវការសម្រាប់រញ្ជួយដីនៅប្រទេស ឥណ្ឌូនេស៊ី គឺកាន់តែច្រើន ដោយសារចំនួនអ្នកស្លាប់ មានជិត១.៤០០នាក់

មានប្រជាជនជិត១.៤០០នាក់ ត្រូវបានដឹងថា ស្លាប់បាត់បង់ជីវិតក្នុងព្រឹត្តិការណ៏រញ្ជួយដី-រលកយក្សស៊ូណាមិ ដែលបានបោកបក់ចំកោះសាឡាវេស៊ី របស់ប្រទេសឥណ្ឌូនេស៊ី ហើយមន្រ្តីអង្គការសហប្រជាជាតិ នៅថ្ងៃពុធនេះ បានព្រមានថា តម្រូវការ គឺមានច្រើនលើសលុបណាស់ សម្រាប់ទាំងអ្នកនៅរស់រានមានជីវិត និងក្រុមជួយសង្រ្គោះ ដែលនៅតែបន្តរុករកជនរងគ្រោះ។

អាន​បន្ត៖ អង្គការសហប្រជាជាតិ បានព្រមានពីតម្រូវការសម្រាប់រញ្ជួយដីនៅប្រទេស ឥណ្ឌូនេស៊ី...

លោកណាជីព និងភរិយា ត្រូវបានចោទសួរជាថ្មីម្តងទៀតពីសំណាក់អជ្ញាធរ

អតីតនាយករដ្ឋមន្រ្តីប្រទេសម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ Najib Razak និង ភរិយារបស់លោក នឹងត្រូវអជ្ញាធរកោះហៅមកសាកសួរ នៅព្រឹកថ្ងៃពុធនេះ ក្នុងការទាក់ទងជាមួយក្រុមហ៊ុនវិនិយោគរបស់រដ្ឋ១ ដែលញាំញីដោយរឿងអាស្រូវ គឺក្រុមហ៊ុនអភិវឌ្ឍន៍ម៉េឡេស៊ី ប៊ឺហាដ ១ Berhad (1MDB) ។

អាន​បន្ត៖ លោកណាជីព និងភរិយា ត្រូវបានចោទសួរជាថ្មីម្តងទៀតពីសំណាក់អជ្ញាធរ

ប៉ូលីសឥណ្ឌា បានបាញ់ឧស្ម័នចេញទឹកភ្នែក និងប្រើកាណុងបាញ់ទឹក ដើម្បីបំបែកការតវ៉ារបស់ក្រុមកសិករ

ក្រុមប៉ូលីសឥណ្ឌា កាលពីថ្ងៃអង្គារ៍ បានបាញ់ឧស្ម័នចេញទឹកភ្នែក និងប្រើកាណុងបាញ់ទឹក ដើម្បីបញ្ឈប់ និងបំបែកការដើរក្បួនតវ៉ាពីសំណាក់កសិករ ធ្វើបាតុកម្មរាប់សិបពាន់នាក់ ឆ្ពោះទៅកាន់រដ្ឋធានី ញូ ដេលី New Delhi ដើម្បីទាមទារតម្លៃដ៏ល្អប្រសើរ សម្រាប់ផលិតផលរបស់ពួកគេ។

អាន​បន្ត៖ ប៉ូលីសឥណ្ឌា បានបាញ់ឧស្ម័នចេញទឹកភ្នែក និងប្រើកាណុងបាញ់ទឹក...

នាយករដ្ឋមន្រ្តីជប៉ុន អាប៊េ នឹងរក្សាទុកតំណែងរដ្ឋមន្រ្តីសំខាន់ៗ នៅក្នុងការរុះរើគណរដ្ឋមន្រ្តី

នាយករដ្ឋមន្រ្តីប្រទេសជប៉ុន លោក ស៊ីនហ្សូ អាប៊េ Shinzo Abe ត្រូវបានគេរំពឹងថា នឹងរក្សារទុកតំណែងរដ្ឋមន្រ្តីសំខាន់ៗមួយចំនួនក្នុងការរុះរើគណរដ្ឋមន្រ្តីរបស់លោក នាថ្ងៃអង្គារ៍នេះ រួមមាន រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ ការបរទេស និងសេដ្ឋកិច្ច ជាអ្នកដែលចូលរួមដោះស្រាយកិច្ចចរចារពាណិជ្ជ កម្មដ៏ស្មុគស្មាញជាមួយសហរដ្ឋអាមេរិក។

អាន​បន្ត៖ នាយករដ្ឋមន្រ្តីជប៉ុន អាប៊េ នឹងរក្សាទុកតំណែងរដ្ឋមន្រ្តីសំខាន់ៗ...

មានការរញ្ជួដីភ្លោះ បានវាយប្រហារមកលើកោះសាំបា Sumba របស់ប្រទេសឥណ្ឌូនេស៊ី

មានការរញ្ជួយដីចំនួនពីរ បានវាយប្រហារ យ៉ាងលឿនមកតំបន់ឆ្នេរភាគខាងត្បូងកោះប្រទេសឥណ្ឌូនេស៊ី កាលពីព្រឹកព្រលឹមថ្ងៃអង្គារ៍នេះ នេះបើតាមទីភ្នាក់ងារអង្កេតភូមិសាស្រ្តសហរដ្ឋអាមេរិក។

អាន​បន្ត៖ មានការរញ្ជួដីភ្លោះ បានវាយប្រហារមកលើកោះសាំបា Sumba របស់ប្រទេសឥណ្ឌូនេស៊ី

ប្រទេសចិន ថ្កោលទោសអាមេរិកពីបទប្រតិបត្តិការណ៏នាវាចរណ៏បំពានសេរីភាពសមុទ្រចិនខាងត្បូង

ប្រទេសចិន បានសំដែងការខឹងសម្បារនាថ្ងៃអង្គារ៍នេះ បន្ទាប់ពីនាវាពិឃាត របស់ សហរដ្ឋអាមេរិក បានធ្វើដំណើរជិតកោះ ដែលអះអាងដោយចិន ក្នុងតំបន់ជម្លោះ សមុទ្រ ចិនខាងត្បូង ដោយនិយាយថា ខ្លួនប្រឆាំងដាច់ខាតទៅនឹងប្រតិបត្តិការ ដែលហៅថា ជាការគម្រាមចំពោះអធិបតេយ្យភាពដែនដីចិននោះ។

អាន​បន្ត៖ ប្រទេសចិន...

កូរ៉េខាងជើង ថា “គ្មានផ្លូវ” ខ្លួន នឹងរំសាយអាវុធនុយក្លេអ៊ែរទេ បើគ្មានការទុកចិត្តពីអាមេរិក

រដ្ឋមន្រ្តីក្រសួងការបរទេសកូរ៉េខាងជើង កាលពីថ្ងៃសៅរ៍ បានប្រាប់អង្គការសហប្រជាជាតិថា “គ្មានផ្លូវ” ដែលប្រទេសខ្លួន អាចរំសាយអាវុធមុនទេ ល្កិកណាអង្គការសហប្រជា-ជាតិ នៅតែបន្តជំរុញឲ្យមានការពង្រឹងដ៏ស្វិតស្មាញលើបញ្ហាទណ្ឌកម្មប្រឆាំងនឹងទីក្រុងព្យុងយ៉ាង។

អាន​បន្ត៖ កូរ៉េខាងជើង ថា “គ្មានផ្លូវ” ខ្លួន នឹងរំសាយអាវុធនុយក្លេអ៊ែរទេ...

ស្លាប់២ និងច្រើនជាង១២០នាក់ រងរបួសពីខ្យល់ព្យុះទីហ្វុង បោកបក់ចំប្រទេសជប៉ុន

ព្យុះទីហ្វុងដ៏មានកម្លាំងមួយ បានបក់កាត់ប្រទេសជប៉ុន កាលពីថ្ងៃអាទិត្យ ទី៣០កញ្ញា បានសម្លាប់ជីវិតមនុស្សអស់២នាក់ និងរងរបួសរាប់សិបនាក់ ហើយបាននាំមកនូវខ្យល់កន្ត្រាក់ ជាមួយទឹកភ្លៀងយ៉ាងខ្លាំង មកកាន់តំបន់ដែលបានរងគ្រោះដោយខ្សែ នៃអាកាសធាតុដ៏អាក្រក់បំផុត នាពេលថ្មីៗនេះ។

អាន​បន្ត៖ ស្លាប់២ និងច្រើនជាង១២០នាក់ រងរបួសពីខ្យល់ព្យុះទីហ្វុង បោកបក់ចំប្រទេសជប៉ុន

កូរ៉េខាងជើង កូនិងរ៉េខាងត្បូង ចាប់ផ្តើមដកគ្រាប់មីនតាមបណ្តោយព្រំដែនដ៏រឹងម៉ាំរបស់ខ្លួន

នេះបើតាមសំដីរដ្ឋមន្រ្តីក្រសួងការពារជាតិរបស់ប្រទេសកូរ៉េខាងត្បូងបានឲ្យដឹងថា កងទ័ពពីប្រទេសកូរ៉េខាងជើង និងខាងត្បូង បានចាប់ផ្តើមដកគ្រាប់មីនមួយចំនួន តាមបណ្តោយព្រំដែនដ៏រឹងម៉ាំធ្ងន់ធ្ងររបស់ខ្លួន កាលពីថ្ងៃចន្ទ ដែលជាផ្នែកមួយនៃសន្ធិសញ្ញា ដើម្បីកាត់បន្ថយភាពតានតឹង និងកសាងទំនុកចិត្តលើឧបទ្វីបដែលបែងចែកគ្នា។

អាន​បន្ត៖ កូរ៉េខាងជើង កូនិងរ៉េខាងត្បូង...

ប្រទេសឥណ្ឌូនេស៊ី អំពាវនាវសុំជំនួយអន្តរជាតិ ដើម្បីដោះស្រាយបញ្ហារញ្ជួយដីសូណាមិ

រដ្ឋាភិបាលប្រទេសឥណ្ឌូនេស៊ី នៅព្រឹកថ្ងៃចន្ទនេះ បានអំពាវនាវសុំជំនួយអន្តរជាតិ ដើម្បីជួយដោះស្រាយបញ្ហាបន្ទាប់ពីការបំផ្លិចបំផ្លាញនៃការរញ្ជួយដីជាបន្តបន្ទាប់គ្នានេះ និងសូណាមិ ក្នុងតំបន់កោះសូឡាវេស៊ី Sulawesi ដែលសម្លាប់មនុស្សអស់យ៉ាងហោចណាស់ ៨៣២នាក់។

អាន​បន្ត៖ ប្រទេសឥណ្ឌូនេស៊ី អំពាវនាវសុំជំនួយអន្តរជាតិ ដើម្បីដោះស្រាយបញ្ហារញ្ជួយដីសូណាមិ

កូរ៉េខាងជើង បញ្ជាក់ថានឹងគ្មានថ្ងៃបោះបង់ចោលអាវុធនុយក្លេអ៊ែរឡើយ ដរាបណាអាមេរិកនៅមិនអាចទុកចិត្តបានទាំងស្រុង

(យូអិន)៖ រដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង លោក រី យ៉ុងហូ (Ri Yong Ho) បាននិយាយថា ប្រទេសរបស់លោក  នឹងពុំមានថ្ងៃ បោះបង់ចោល អាវុធនុយក្លេអ៊ែររបស់ខ្លួន ជាដាច់ខាត ប្រសិនបើទីក្រុងព្យុងយ៉ាង នៅតែមិនអាចជឿទុកចិត្ត ទីក្រុងវ៉ាស៊ីនតោនបាន។

អាន​បន្ត៖ កូរ៉េខាងជើង បញ្ជាក់ថានឹងគ្មានថ្ងៃបោះបង់ចោលអាវុធនុយក្លេអ៊ែរឡើយ...

ប្រជាជនម៉ាសេដូន ទៅចូលរួមបោះឆ្នោតសម្រេចថា តើគួរឬមិនគួរប្តូរឈ្មោះប្រទេស

  (ម៉ាសេដូន)៖ ប្រជាជនម៉ាសេដូន នាថ្ងៃអាទិត្យនេះ បាននាំគ្នាទៅបោះឆ្នោត ដើម្បីសម្រេច ជោគវាសនាថា តើឈ្មោះនៃប្រទេស របស់ខ្លួន នឹងត្រូវបានផ្លាស់ប្តូរ ទៅជាសាធារណរដ្ឋម៉ាសេដូនខាងជើង ដែរឬយ៉ាងណា។

អាន​បន្ត៖ ប្រជាជនម៉ាសេដូន ទៅចូលរួមបោះឆ្នោតសម្រេចថា តើគួរឬមិនគួរប្តូរឈ្មោះប្រទេស

មនុស្សស្លាប់កើនដល់៨៣២នាក់ ដោយសារគ្រោះរញ្ជួយដីនិងរលកយក្ស នៅប្រទេសឥណ្ឌូណេស៊ី

 (ហ្សាការតា)៖ ចំនួនមនុស្សបាត់បង់ជីវិត ដោយសារតែការវាយប្រហារ ដោយគ្រោះរញ្ជួយដី ដ៏មានឥទ្ធិពល  បូករួមជាមួយ រលកយក្ស នៅលើកោះ Sulawesi នៃប្រទេសឥណ្ឌូណេស៊ី បានកើនដល់៨៣២នាក់ហើយ ខណៈក្រុមជួយសង្រ្គោះ  កំពុងខ្នះខ្នែងជាទីបំផុត ដើម្បីតាមស្វែងរក ជនដែលអាចនៅរស់រានមានជីវិត ព្រមទាំងសាកសព អ្នកដែលស្លាប់ នៅតាមតំបន់នានា ដែលរងការវាយប្រហារ។

អាន​បន្ត៖ មនុស្សស្លាប់កើនដល់៨៣២នាក់ ដោយសារគ្រោះរញ្ជួយដីនិងរលកយក្ស នៅប្រទេសឥណ្ឌូណេស៊ី

អតីតអភិបាលគណបក្សកាន់អំណាចម៉ិចស៊ីកូ ត្រូវបានកាត់ទោសឲ្យជាប់គុក៩ឆ្នាំ

អតីតអភិបាលរដ្ឋ ដែលអាប់កេរ្ត៍ឈ្មោះមកពីគណបក្សកាន់អំណាចរបស់ប្រទេសម៉ិចស៊ីកូ ត្រូវបានកាត់ទោសកាលពីថ្ងៃពុធ ឲ្យជាប់ពន្ធនាគារចំនួន៩ឆ្នាំ ពីបទលាងលុយកង្វក់ និងមានទំនាក់ទំនងនឹងឧក្រិដ្ឋកម្មដែលរៀបចំទុក ក្នុងរឿងក្តី ដែលសាវនករសាធារណះ និយាយថា អាក្រក់បំផុតមិនដែលបានឃើញ នៅក្នុងប្រទេសម៉ិចស៊ិច។

អាន​បន្ត៖ អតីតអភិបាលគណបក្សកាន់អំណាចម៉ិចស៊ីកូ ត្រូវបានកាត់ទោសឲ្យជាប់គុក៩ឆ្នាំ

អ្នកដំណើរទាំងអស់មានសុវត្តិភាព បន្ទាប់ពីជើងហោះហើរ នុយជីនី បានធ្លាក់ចុះទៅក្នុងសមុទ្រ ក្នុងតំបន់ មីក្រូណេស៊ី

កងនាវាតូចមួយក្រុម បានចេញសង្គ្រោះអ្នកដំណើរទាំងអស់ចំនួន ៤៧នាក់ និងនាវិកចេញពីយន្តហោះដឹកអ្នកដំណើរ នុយជីនី ដែលបានធ្លាក់ចុះទៅក្នុងសមុទ្រភ្លាមៗ បន្ទាប់ពីកង្វះផ្លូវរត់ នាព្រលានយន្តហោះមួយកន្លែង ក្នុងតំបន់ប្រជាជាតិប៉ាស៊ីហ្វិចខាងត្បូងដ៏តូច មីក្រូណេស៊ី នៅថ្ងៃសុក្រនេះ នេះបើតាមសំដីអ្នកចាត់ចែងព្រលានយន្តហោះ។

អាន​បន្ត៖ អ្នកដំណើរទាំងអស់មានសុវត្តិភាព បន្ទាប់ពីជើងហោះហើរ នុយជីនី...

យន្តហោះទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិក បានហើររំលងលើសមុទ្រចិនខាងត្បូង ចំពេលការតានតឹងជាមួយទីក្រុងប៉េកាំងកាន់តែកើនឡើង

យោធាសហរដ្ឋអាមេរិក បានបង្ហោះយន្តហោះទំលាក់គ្រាប់បែក B-52 នៅក្នុងបរិវេណដែនសមុទ្រចិនខាងត្បូង នាសប្តាហ៏នេះ នេះបើតាមមន្រ្តីអាមេរិកប្រាប់កាសែតរ៉យទ័រ។ការផ្លាស់ប្តូរនេះ ដែលទំនងជាបង្កនូវការខឹងសម្បារពីសំណាក់ទីក្រុងប៉េកាំង ចំពេលការតានតឹងកាន់តែកើនឡើងរវាងប្រទេសទាំងពីរនេះ។

អាន​បន្ត៖ យន្តហោះទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិក បានហើររំលងលើសមុទ្រចិនខាងត្បូង...

ប្រទេសវៀតណាម រៀបចំការលាចុងក្រោយចំពោះសពប្រធានាធិបតី មុនពេលបញ្ចុះ

ប្រទេសវៀតណាម បានរៀបចំពិធីរំលឹកយ៉ាងរំភើបចិត្តសម្រាប់ប្រធានាធិបតី ត្រាន ដៃក្វាង Tran Dai Quang នាទីក្រុងហាណូយ នៅថ្ងៃព្រហស្បត្តិនេះ មុនពេលសាកសពរបស់លោក ត្រូវបានដង្ហែរពេញទីក្រុង ក្រោមការយំសោកពីប្រជាជន និងប៉ូលីស ឈរតម្រង់ជួរតាមផ្លូវ ជាការសំដែងការលា ជាចុងក្រោយចំពោះរូបលោក។

អាន​បន្ត៖ ប្រទេសវៀតណាម រៀបចំការលាចុងក្រោយចំពោះសពប្រធានាធិបតី មុនពេលបញ្ចុះ

លោកត្រាំ ទទួលស្គាល់ថា ទំនាក់ទំនងមិត្តភាពជាមួយលោកប្រធានស៊ី នៃប្រទេសចិន អាចបញ្ចប់

លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ កាលពី ថ្ងៃពុធម្សិលមិញ បានទទួលស្គាល់ថា ទំនាក់ទំនងមិត្តភាពរបស់លោក ជាមួយនឹងដៃគូចិន លោក ស៊ី ជិនពីង អាចត្រូវបញ្ចប់ ដោយសារតែលោក បានចោទប្រកាន់ទីក្រុងប៉េកាំង ពីការធ្វើឲ្យខូចដល់ទស្សនវិស័យរបស់គាត់ នៅក្នុងការបោះឆ្នោតនាពេលខាងមុខនេះ។

អាន​បន្ត៖ លោកត្រាំ ទទួលស្គាល់ថា ទំនាក់ទំនងមិត្តភាពជាមួយលោកប្រធានស៊ី នៃប្រទេសចិន អាចបញ្ចប់