បណ្តាញសង្គម

រ៉ាប៊ីសាអូឌីតទម្លាក់គ្រាប់បែកជាថ្មីនៅយ៉េមែន ក្រោយសហរដ្ឋអាមេរិកអំពាវនាវឱ្យបញ្ចប់សង្រ្គាម

(រីយ៉ាដ)៖ ក្រុមចំរុះអារ៉ាប់ ដឹកនាំដោយអារ៉ាប៊ីសាអូឌីត បានបើកការវាយប្រហារតាមផ្លូវអាកាស លើមូលដ្ឋានទ័ពអាកាសមួយកន្លែង  នៅឯអាកាសយានដ្ឋានអន្តរជាតិ ក្នុងទីក្រុងសាណាអា ប្រទេសយ៉េមែន ដែលកំពុងត្រូវបានប្រើប្រាស់ដោយ ក្រុមឧទ្ទាមហ៊ូទីគាំទ្រ ដោយអ៊ីរ៉ង់ ក្នុងការបាញ់គ្រាប់មីស៊ីល ប្រឆាំងនឹងអារ៉ាប៊ីសាអូឌីត។

អាន​បន្ត៖ រ៉ាប៊ីសាអូឌីតទម្លាក់គ្រាប់បែកជាថ្មីនៅយ៉េមែន...

គ្រោះរញ្ជួយផែនដីកម្រិត ៦.២រ៉ិចទ័រ វាយប្រហារប្រទេសឈីលី

(សាន់ទីអេហ្គោ)៖ គ្រោះរញ្ជួយដីកម្រិត ៦.២រ៉ិចទ័រ បានវាយប្រហារតំបន់ភាគខាងជើង ប្រទេសឈីលី ខណៈមិនទាន់មានសេចក្តីរាយការណ៍ ពីមនុស្សរងគ្រោះ ឬក៏ការខូចខាតនៅឡើយ។

អាន​បន្ត៖ គ្រោះរញ្ជួយផែនដីកម្រិត ៦.២រ៉ិចទ័រ វាយប្រហារប្រទេសឈីលី

ឥណ្ឌូណេស៊ី​ស្រង់​បានប្រអប់ខ្មៅយន្តហោះ​ ដែលធ្លាក់ក្នុង​សមុទ្រនោះ​ហើយ ខណៈមូលហេតុ​ធ្លាក់មិនទាន់មាន​ការបញ្ជាក់

(ហ្សាការតា)៖ អាជ្ញាធរឥណ្ឌូណេស៉ី នាថ្ងៃព្រហស្បតិ៍នេះ បានរកឃើញ និងស្រង់យកប្រអប់ខ្មៅមួយ ក្នុងចំណោមប្រអប់ខ្មៅទាំងពីរ (Flight Data Recorder និង Cockpit Voice Recorder) របស់យន្តហោះ អាកាសចរណ៍ក្នុងស្រុក Lion Air ដែលបានធ្លាក់ចូលក្នុងសមុទ្រ  កាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះ ជាមួយមនុស្ស ១៨៩នាក់ នោះហើយ។

អាន​បន្ត៖ ឥណ្ឌូណេស៊ី​ស្រង់​បានប្រអប់ខ្មៅយន្តហោះ​ ដែលធ្លាក់ក្នុង​សមុទ្រនោះ​ហើយ...

លោក មូន ជែអ៊ីន៖ លោក​ប្រធាន គីម ជុងអ៊ុន នឹងមកបំពេញ​ទស្សនកិច្ច​ទីក្រុងសេអ៊ូល​ នាពេល​ឆាប់ៗខាង​មុខនេះ ដើម្បីបង្កើតប្រវត្តិសាស្ត្រថ្មី!

(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន បានឱ្យដឹងថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នឹងបំពេញដំណើរទស្សនកិច្ច មកកាន់ទីក្រុងសេអ៊ូល ក្នុងពេលឆាប់ៗនេះ។

អាន​បន្ត៖ លោក មូន ជែអ៊ីន៖ លោក​ប្រធាន គីម ជុងអ៊ុន នឹងមកបំពេញ​ទស្សនកិច្ច​ទីក្រុងសេអ៊ូល​...

មនុស្ស១១នាក់ បានស្លាប់ក្នុងព្យុះ នាប្រទេសអ៊ីតាលី ខណះអាកាសធាតុអាក្រក់ វាយបកលើប្រទេសអឺរ៉ុប

ចំនួនអ្នកស្លាប់ ពីខ្យល់ព្យុះកំណាច ដែលញាំញីប្រទេស អ៊ីតាលីនោះ បានកើនឡើងដល់១១នាក់ហើយ នេះបើតាមសំដីអជ្ញាធរការពារជនស៊ីវិល កាលពីថ្ងៃអង្គារ៍ ខណះអាកាសធាតុអាក្រក់ បានវាយបកមកលើផ្នែកនៃទ្វីបអឺរ៉ុប ដោយបន្សល់នូវអ្នកបើកបរ និងទេសចរជាច្រើន ជាប់គាំង។

អាន​បន្ត៖ មនុស្ស១១នាក់ បានស្លាប់ក្នុងព្យុះ នាប្រទេសអ៊ីតាលី ខណះអាកាសធាតុអាក្រក់...

មនុស្សរាប់សិបនាក់ មានការភ័យខ្លាចកប់ជាប់ ក្នុងបំណាក់ដីខ្យល់ព្យុះទីហ្វុងក្នុងប្រទេសហ្វីលីពីន

មានមនុស្សរាប់សិបនាក់ មានការភ័យខ្លាចកប់ជាប់ក្រោម បំណាក់ដីដ៏ធំ កាលពីថ្ងៃអង្គារ៍ម្សិលមិញ ក្នុងប្រទេសហ្វីលីពីន ដោយខ្យល់ព្យុះ Yutu ដែលបានសម្លាប់កូនក្មេងអស់៤នាក់ និងបុរសម្នាក់ ខណះវាបក់កាត់ប្រជាជាតិដែលងាយរងគ្រោះដោយគ្រោះមហន្តរាយមួយនេះ។

អាន​បន្ត៖ មនុស្សរាប់សិបនាក់ មានការភ័យខ្លាចកប់ជាប់...

បុរសម្នាក់ ត្រូវបានឃាត់ខ្លួនពីបទព្យាយាមរត់ពន្ធគ្រឿងញៀន ដែលមានតម្លៃជាទឹកប្រាក់ ២៥ម៉ឺនដុល្លារសឹង្ហបុរី តាមរយះប៉ុស្តិត្រួតពិនិត្យ Woodlands

បុរសជនជាតិម៉ាឡេស៊ីម្នាក់ ដែលមានអាយុ៣៧ឆ្នាំ ត្រូវបានចាប់ឃាត់ខ្លួននាប៉ុស្តិត្រួតពិនិត្យ Woodlands កាលពីថ្ងៃចន្ទ បន្ទាប់ពីអជ្ញាធរ បានឆែករកឃើញគ្រឿងញៀនជិត៦គីឡូ លាក់ក្នុងឡានរបស់គាត់។

អាន​បន្ត៖ បុរសម្នាក់ ត្រូវបានឃាត់ខ្លួនពីបទព្យាយាមរត់ពន្ធគ្រឿងញៀន ដែលមានតម្លៃជាទឹកប្រាក់...

សារព័ត៌មានរុស្ស៉ី៖ លោក ដូណាល់ ត្រាំ បដិសេធចំពោះ​ការអញ្ជើញឲ្យធ្វើជាប្រមុខភ្ញៀវកិត្តិយស ក្នុងទិវា Republic Day ឆ្នាំក្រោយ​នៅ​ឥណ្ឌា

(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវគេរាយការណ៍ថា  បានបដិសេធចោល នូវការអញ្ជើញ ពីរដ្ឋាភិបាល ទីក្រុងញូដេលី ដើម្បីឲ្យទៅចូលរួម ពិធីព្យុហយាត្រានៃទិវា Republic Day នាឆ្នាំក្រោយ ក្នុងនាមជាប្រមុខភ្ញៀវកិត្តិយស  ហើយព័ត៌មាន នៃការច្រានចោល ការអញ្ជើញនេះ បានកើតមានឡើង ចំពេលដែលទំនាក់ទំនងរវាង ប្រទេសទាំងពីរ ពុំមានសភាពល្អនោះឡើយ។

អាន​បន្ត៖ សារព័ត៌មានរុស្ស៉ី៖ លោក ដូណាល់ ត្រាំ...

ប្រទេសចិន បានរកឃើញករណីដំបូងនៃជំងឺគ្រុនផ្តាសាយជ្រូកអាហ្វ្រិក នាប៉ែកខាងត្បូងប្រទេស

ជំងឺគ្រុនជ្រូកអាហ្រ្វិក ដែលមានអាយុ 3 ខែរបស់ប្រទេសចិន បានផ្ទុះឡើងជាលើកដំបូង នាប៉ែកខាងត្បូងប្រទេស ដែលជាតំបន់ប្រើប្រាស់សាច់ជ្រូកដ៏ខ្លាំងក្លា បន្ទាប់ពីអជ្ញាធរកាលពីថ្ងៃអាទិត្យម្សិលមិញ បានរាយការណ៏ពី២ករណី ក្នុងខេត្តយូណានភាគនារតី។

អាន​បន្ត៖ ប្រទេសចិន បានរកឃើញករណីដំបូងនៃជំងឺគ្រុនផ្តាសាយជ្រូកអាហ្វ្រិក នាប៉ែកខាងត្បូងប្រទេស

យ៉ាងហោចណាស់មានមនុស្ស១៨នាក់ បានស្លាប់ និង១៧៥នាក់ផ្សេងទៀត រងរបួសបន្ទាប់ពីរថភ្លើងកោះតៃវ៉ាន់ បានងាកចេញពីផ្លូវដែក

យ៉ាងហោចណាស់ មានមនុស្ស១៨នាក់បានស្លាប់ បន្ទាប់រថភ្លើងល្បឿនលឿនមួយខ្សែ បានងាកចេញពីផ្លូវដែក ហើយក្រឡាប់ចំតំបន់ឆ្នេរទេសចរណ៏ដ៏ពេញនិយមមួយ ក្នុងដែនកោះតៃវ៉ាន់កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ដែលនេះជាគ្រោះថ្នាក់រថភ្លើងដ៏អាក្រក់បំផុតក្នុងរយះកាលច្រើនជាង២៥ឆ្នាំកន្លងមក។

អាន​បន្ត៖ យ៉ាងហោចណាស់មានមនុស្ស១៨នាក់ បានស្លាប់ និង១៧៥នាក់ផ្សេងទៀត...

ទឹកជំនន់សម្លាប់បុគ្គលិកអគ្គិភ័យម្នាក់ នៅភាគខាងត្បូងប្រទេសអេស្បាញ

បុគ្គលិកអគ្គិភ័យម្នាក់ ត្រូវបានរកឃើញស្លាប់ នៅភាគខាងត្បូងខេត្តម៉ាឡាហ្កា Malaga របស់ប្រទេស អេស្បាញកាលពីថ្ងៃអាទិត្យម្សិលមិញ នេះបើតាមភ្នាក់ងារសេវ៉ាអគ្គិភ័យឲ្យដឹង បន្ទាប់ពីភ្លៀងធ្លាក់យ៉ាងគំហុក តែរយះពេល១យប់ បក់បោកតាមដងផ្លូវនានាក្នុងខេត្ត ហើយនឹងបង្ខំឲ្យមនុស្សរាប់រយនាក់ ចាកចេញពីផ្ទះរបស់ពួកគេ។

អាន​បន្ត៖ ទឹកជំនន់សម្លាប់បុគ្គលិកអគ្គិភ័យម្នាក់ នៅភាគខាងត្បូងប្រទេសអេស្បាញ

ក្រុមអវកាសចរ រ៉ាយរ៉ាប់ពីការបរាជ័យ ក្នុងយុទ្ធនាការអវកាស

អ្នកតារាវិទ្យាសាស្រ្តរុស្សីកាលពីថ្ងៃអង្គារ៍ បានឲ្យដឹងថា ក្រុម G-force អំឡុងពេលចុះចតបន្ទាន់ កាលពីសប្តាហ៏មុននៃយាន្តអវកាស សូយុស Soyuz មានអារម្មណ៏ដូចរបាំងថ្មមួយលើទ្រូវលោក ប៉ុន្តែរូបលោក និងអវកាសចរណាសា គឺមានសុខភាពល្អហើយឥលូវនេះ។

អាន​បន្ត៖ ក្រុមអវកាសចរ រ៉ាយរ៉ាប់ពីការបរាជ័យ ក្នុងយុទ្ធនាការអវកាស

ប្រទេសចិន ពិន័យក្រុមហ៊ុនថ្នាំពេទ្យ ចំនួន១.ពាន់លានដុល្លារ អាមេរិក លើរឿងអាស្រូវវ៉ាក់សាំង

អជ្ញាធរប្រទេសចិន បានកំណត់ប្រាក់ពិន័យសរុប ចំនួន១.៣ពាន់លានដុល្លារ អាមេរិកលើក្រុមហ៊ុនផលិតថ្នាំពេទ្យមួយ លើរឿងអាស្រូវថ្នាំវ៉ាក់សាំង ដែលធ្វើឲ្យមានការភ័យខ្លាចជាសាធារណះលើថ្នាំពេទ្យដែលផលិតក្នុងស្រុក នេះបើតាម និយតករថ្នាំពេទ្យ ឲ្យដឹងកាលពីថ្ងៃអង្គារ៍។

អាន​បន្ត៖ ប្រទេសចិន ពិន័យក្រុមហ៊ុនថ្នាំពេទ្យ ចំនួន១.ពាន់លានដុល្លារ អាមេរិក...

ប៉ូលីសក្រុងចូហ័រ បានរឹបអូសថ្នាំញៀន ឡានទំនើប គ្រឿងអលង្ការ និងលុយដែលមានតម្លៃរាប់លានរីងហ្កីត

ប៉ូលីសក្នុងក្រុងចូហ័រ Johor បានឃាត់ខ្លួនមនុស្ស១៤នាក់ និងរឹបអូសបានថ្នាំញៀន ទ្រព្យសម្បត្តិដែលពាក់ព័ន្ធនឹងគ្រឿងញៀន ដែលមានតម្លៃជាទឹកប្រាក់រាប់លានរីងហ្កីតម៉ាឡេស៊ី បន្ទាប់ពីការវាយឆ្មក់ក្នុងសង្កាត់ជាច្រើននៃរដ្ឋ កាលពីចុងសប្តាហ៏។

អាន​បន្ត៖ ប៉ូលីសក្រុងចូហ័រ បានរឹបអូសថ្នាំញៀន ឡានទំនើប គ្រឿងអលង្ការ...

ការវាយប្រហាររបស់អាមេរិក មកលើប្រទេសសូម៉ាលី បានសម្លាប់ពួកសកម្មប្រយុទ្ធ៦០នាក់

សហរដ្ឋអាមេរិក បានរៀបចំការវាយប្រហារតាមអាកាសដ៏ធំបំផុត ក្នុងរយះពេលជិត២ឆ្នាំ តបនឹងពួកសកម្មប្រយុទ្ធ ក្នុងប្រទេសសូម៉ាលី ដោយសម្លាប់ពួកប្រយុទ្ធ អាល់ ស្សាបាប់ Al-Shabaab អស់៦០នាក់ នេះបើតាមយោធាអាមេរិក ឲ្យដឹងនៅថ្ងៃអង្គារ៍។

អាន​បន្ត៖ ការវាយប្រហាររបស់អាមេរិក មកលើប្រទេសសូម៉ាលី បានសម្លាប់ពួកសកម្មប្រយុទ្ធ៦០នាក់

ប្រទេសម៉ាឡេស៊ី តម្លើងតម្លៃបារី និងកម្រឹតអាយុ ទិញគ្រឿងស្រវឹង

ប្រទេសម៉ាឡេស៊ី នឹងតម្លើងតម្លៃបារី នាចុងខែនេះ នេះបើតាមសំដីរដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅថ្ងៃអង្គារ៍នេះ។

អាន​បន្ត៖ ប្រទេសម៉ាឡេស៊ី តម្លើងតម្លៃបារី និងកម្រឹតអាយុ ទិញគ្រឿងស្រវឹង

ចិនបណ្តេញអតីតឧត្តមសេនីយ៍កំពូល២រូបចេញពី គណះបក្សកម្មុយនីស៍ពីបទពុករលួយ

ប្រទេសចិន បានបណ្តេញអតីតឧត្តមសេនីយ៍២រូបដែលអាប់ឪនកេរ្តិ៍ឈ្មោះ ចេញពីគណះបក្សកម្មុយនីស៍ពីបទប្រព្រឹត្តអំពើពុករលួយ ដែលម្នាក់ក្នុងចំណោមពួកគេ ត្រូវបណ្តេញតាមបច្ឆាមរណះ (ក្រោយស្លាប់) ដោយនិយាយថា ភាពមិនស្មោះត្រង់ និងលោភលន់របស់ជនទាំងពីរនេះ បានធ្វើឲ្យខូចខាតដល់ផ្នែកយោធា នេះបើតាមបណ្តាញផ្សព្វផ្សាយរបស់រដ្ឋឲ្យដឹងកាលពីម្សិលមិញ។

អាន​បន្ត៖ ចិនបណ្តេញអតីតឧត្តមសេនីយ៍កំពូល២រូបចេញពី គណះបក្សកម្មុយនីស៍ពីបទពុករលួយ

ស្លាប់៣ ដោយការរញ្ជួយកម្រឹត៦.០រិចស្ទ័រ មកលើកោះជ្វា- បាលី របស់ប្រទេសឥណ្ឌូនេស៊ី

យ៉ាងហោចណាស់មានមនុស្ស៣នាក់ ត្រូវបានសម្លាប់ ដោយសាររញ្ជួយ ដីដែលមានកម្រឹតស្រាល៦.០រិចស្ទ័រ បានវាយប្រហារតំបន់ឆ្នេរកោះជ្វា Java និងកោះបាលី Bali របស់ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃព្រហស្បត្តិនេះ នេះបើតាមសំដីមន្រ្តីរដ្ឋាភិបាល។

អាន​បន្ត៖ ស្លាប់៣ ដោយការរញ្ជួយកម្រឹត៦.០រិចស្ទ័រ មកលើកោះជ្វា- បាលី របស់ប្រទេសឥណ្ឌូនេស៊ី

សឹង្ហបុរី និងឥណ្ឌូនេស៊ី ចុះហត្ថលេខាលើសន្ធិសញ្ញាវិនិយោគទ្វេរភាគីនិងអនុស្សារណះនៃការយោគយល់គ្នាចំនួន៤

ប្រទេសសឹង្ហបុរី និងប្រទេសឥណ្ឌូនេស៊ី បានចុះហត្ថលេខាលើសន្ធិសញ្ញា វិនិយោគ ទ្វេរភាគី ដែលហៅកាត់ថា ប៊ីត (BIT) និងអនុស្សារណះនៃការយោគយល់គ្នាចំនួន៤ នាកន្លែងសម្រាករបស់ថ្នាក់ដឹកនាំរវាងប្រទេសទាំងពីរ លើកោះបាលី Bali នាព្រឹកថ្ងៃព្រហស្បត្តិនេះ។

អាន​បន្ត៖ សឹង្ហបុរី និងឥណ្ឌូនេស៊ី...

ប្រទេសម៉ាឡេស៊ី គ្រោងលុបចោលច្បាប់ប្រហារជីវិត

រដ្ឋាភិបាលប្រទេសម៉ាឡេស៊ី បានសម្រេចលុបចោលច្បាប់ប្រហារជីវិត ហើយច្បាប់ពង្រាងត្រូវរំពឹងនឹងលើកមកពិភាក្សានាកិច្ចប្រជុំសភាលើកក្រោយ នេះបើតាមសេចក្តីរាយការណ៏របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក កាលពីថ្ងៃពុធម្សិលមិញ។

អាន​បន្ត៖ ប្រទេសម៉ាឡេស៊ី គ្រោងលុបចោលច្បាប់ប្រហារជីវិត