បណ្តាញសង្គម

ព័ត៌មានរសើប! អាជ្ញាធរមីយ៉ាន់ម៉ា «កំពុងស៊ើបអង្កេតលើ សាកសពមួយរណ្តៅ» ដែល​រកឃើញក្នុងរដ្ឋ Rakhine!

(រ៉ង់ហ្គូន)៖ ទីបំផុតការស៊ើបអង្កេតទៅលើសាកសពមនុស្សចំនួន ១០នាក់ ដែលត្រូវបានគេរកឃើញនៅភូមិមួយកន្លែង ក្នុងទីក្រុង មួងតរ (Maungtaw) នៃរដ្ឋរ៉ាឃីន (Rakhine) ភាគខាងជើងប្រទេសមីយ៉ាន់ម៉ា បានចាប់ផ្តើមប្រព្រឹត្តទៅជាផ្លូវការហើយ ជាមួយក្រុមវេជ្ជសាស្រ្ត ក្រុមការងារយុត្តិធម៌ ព្រមទាំងរដ្ឋបាលក្នុងតំបន់។

អាន​បន្ត៖ ព័ត៌មានរសើប! អាជ្ញាធរមីយ៉ាន់ម៉ា «កំពុងស៊ើបអង្កេតលើ សាកសពមួយរណ្តៅ»...

សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជារបស់លោក ហ៊ុន ម៉ានី ធ្វើទស្សនកិច្ច និងផ្លាស់ប្តូរបទពិសោធន៍នៅមន្ទីរពេទ្យដ៏ធំ និងទំនើបជាងគេនៅទ្វីបអាស៊ី

(ភ្នំពេញ)៖ ដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់វិស័យវេជ្ជសាស្ត្រនៅកម្ពុជា ក៏ដូចជា ដើម្បីពង្រឹងសមត្ថភាព និងគុណភាព នៃក្រុមគ្រូពេទ្យរបស់ខ្លួន សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) តែងបានសហការ ពង្រឹង និងពង្រីកទំនាក់ទំនងវិស័យវេជ្ជសាស្ត្រជាមួយ បណ្តាប្រទេសជាមិត្ត ដូចជា៖ កូរ៉េ ចិន ជប៉ុន អូស្ត្រាលី សហរដ្ឋអាមេរិក បារាំង។ល។

អាន​បន្ត៖ សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជារបស់លោក ហ៊ុន ម៉ានី ធ្វើទស្សនកិច្ច...

ផែនការសម្ងាត់ជាតិ​អាមេរិក «ក្នុងការ​ស្វែងរក UFO ឬថាសហោះ» ត្រូវបានទម្លាយ​ជាផ្លូវការ!

(វ៉ាស៊ីនតោន)៖ ទីបំផុតការពិតបានមកដល់ហើយ បន្ទាប់ពីក្រសួងការពារជាតិអាមេរិក បានសារភាពឲ្យដឹងថា ខ្លួនបានបើកកម្មវីធីស៊ើបអង្កេតលើយាន UFO របស់ពួកអេលៀនជាសម្ងាត់ អស់រយៈពេល ០៥ឆ្នាំ គឺរហូតដល់ឆ្នាំ២០១២ កន្លងទៅនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន Politico និង ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី២០ ខែធ្នូ ឆ្នាំ២០១៧។

អាន​បន្ត៖ ផែនការសម្ងាត់ជាតិ​អាមេរិក «ក្នុងការ​ស្វែងរក UFO ឬថាសហោះ»...

ព័ត៌មានក្តៅ! អាជ្ញាធររុស្ស៊ី «ចាប់បានចារកម្ម​មកពីប្រទេសជិតខាង ដែលចូលដៃនឹងជន​ក្បត់ជាតិក្នុងស្រុក» ហើយលួច​ស៊ើបការណ៍​សម្ងាត់យោធា...

(ម៉ូស្គូ)៖ អាជ្ញាធររុស្ស៊ីបាននិយាយថា បានឃុំខ្លួនបុរសជនជាតិណ័រវ៉េម្នាក់ឈ្មោះ Frode Berg ពីបទសង្ស័យថា មានជាប់ពាក់ព័ទ្ធនឹងការធ្វើចារកម្ម ខណៈតុលាការទីក្រុងម៉ូស្គូ បានសម្រេចចិត្តឃុំខ្លួនបុរសរូបនេះ រហូតដល់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨។

អាន​បន្ត៖ ព័ត៌មានក្តៅ! អាជ្ញាធររុស្ស៊ី «ចាប់បានចារកម្ម​មកពីប្រទេសជិតខាង...

សិស្សស្រីចិន រងាដល់សន្លប់ ដោយសារគ្រូដាក់ទណ្ឌកម្មឲ្យឈរក្រៅថ្នាក់

សិស្សស្រីម្នាក់មកពី Guigang ក្នុងខេត្ត Guangxi យោងតាមការចោទប្រកាន់មួយឲ្យដឹងថា ក្មេងស្រីឈ្មោះ Yang Haoyue ដែលត្រូវបានគេជឿថាមានអាយុ ១៣ ឬ ១៤ ឆ្នាំ និងក្មេងស្រី ៨ នាក់ផ្សេងទៀតដែលនៅក្នុងបន្ទប់ស្នាក់នៅក្នុងសាលារបស់ពួកគេ ត្រូវបានគ្រូដាក់ទណ្ឌកម្មដោយសារជជែកគ្នានៅម៉ោងចូលគេង។

អាន​បន្ត៖ សិស្សស្រីចិន រងាដល់សន្លប់ ដោយសារគ្រូដាក់ទណ្ឌកម្មឲ្យឈរក្រៅថ្នាក់

News Update: ​អារ៉ាប៊ីសាអូឌីតបញ្ជាក់ថា គ្រាប់មីស៊ីល ដែលបាញ់សំដៅ​រាជធានីរីយ៉ាដ ផលិតឡើងនៅប្រទេសអ៊ីរ៉ង់

(រីយ៉ាដ)៖ ប្រទេសអារ៉ាប៊ីសាអូឌីត បានចោទប្រកាន់ប្រទេសអ៊ីរ៉ង់ ចំពោះការជួញដូរគ្រាប់មីស៊ីល ទៅកាន់ប្រទេសយេម៉ែន ដោយបានសង្កត់ធ្ងន់ថា គ្រាប់មីស៊ីល ដែលបានស្ទាក់ចាប់ នៅចម្ងាយ២៥គីឡូម៉ែត្រ ពីរាជធានីរីយ៉ាដ ត្រូវបានផលិតឡើងនៅក្នុងប្រទេសអ៊ីរ៉ង់, នេះបើយោងតាមសារព័ត៌មាន Al Ekhbariyal ចុះផ្សាយឲ្យដឹងនៅយប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧នេះ។

អាន​បន្ត៖ News Update: ​អារ៉ាប៊ីសាអូឌីតបញ្ជាក់ថា គ្រាប់មីស៊ីល ដែលបាញ់សំដៅ​រាជធានីរីយ៉ាដ...

ពួកឧទ្ទាមយេម៉ែន «ផ្លោងគ្រាប់​មីស៊ីល​ទៅកាន់ រាជវាំងអារ៉ាប៊ីសាអូឌីត» តែសំណាងល្អ...

 (យេម៉ែន)៖ ក្រុមឧទ្ទាមហួធី នៅក្នុងប្រទេសយេម៉ែនបានអះអាងថា ពួកគេបានផ្លោងគ្រាប់មីស៊ីល សំដៅទៅកាន់រាជវាំង ស្ថិតនៅក្នុងរដ្ឋធានីរីយ៉ាដ របស់ប្រទេសអារ៉ាប៊ីសាអូឌីត ហើយគ្រាប់មីស៊ីលទាំងនោះ ក៏ត្រូវបានបាញ់ស្ទាក់ផងដែរ។

អាន​បន្ត៖ ពួកឧទ្ទាមយេម៉ែន «ផ្លោងគ្រាប់​មីស៊ីល​ទៅកាន់ រាជវាំងអារ៉ាប៊ីសាអូឌីត» តែសំណាងល្អ...

ប្រធានាធិបតីហ្វីលីពីន៖ ខ្ញុំគាំទ្រអាពាហ៍ពិពាហ៍អ្នកស្រឡាញ់ភេទដូចគ្នា បើសិនជាវាធ្វើឱ្យអ្នកមានសុភមង្គល

(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតើតេ បានសម្ដែងការគាំទ្រដល់អាពាហ៍ពិពាហ៍ អ្នកស្រឡាញ់ភេទដូចគ្នា បើទោះជាលោកដឹងថាការនិយាយបែបនេះ អាចនឹងធ្វើឱ្យប៉ះពាល់ដល់ប្រជាប្រិយភាពរបស់លោកក៏ដោយ។

អាន​បន្ត៖ ប្រធានាធិបតីហ្វីលីពីន៖ ខ្ញុំគាំទ្រអាពាហ៍ពិពាហ៍អ្នកស្រឡាញ់ភេទដូចគ្នា...

អារ៉ាប៊ីសាអូឌីតបញ្ជាក់ថា គ្រាប់មីស៊ីល ដែលបាញ់សំដៅ​រាជធានីរីយ៉ាដ ផលិតឡើងនៅប្រទេសអ៊ីរ៉ង់

(រីយ៉ាដ)៖ ប្រទេសអារ៉ាប៊ីសាអូឌីត បានចោទប្រកាន់ប្រទេសអ៊ីរ៉ង់ ចំពោះការជួញដូរគ្រាប់មីស៊ីល ទៅកាន់ប្រទេសយេម៉ែន ដោយបានសង្កត់ធ្ងន់ថា គ្រាប់មីស៊ីល ដែលបានស្ទាក់ចាប់ នៅចម្ងាយ២៥គីឡូម៉ែត្រ ពីរាជធានីរីយ៉ាដ ត្រូវបានផលិតឡើងនៅក្នុងប្រទេសអ៊ីរ៉ង់, នេះបើយោងតាមសារព័ត៌មាន Al Ekhbariyal ចុះផ្សាយឲ្យដឹងនៅយប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧នេះ។

អាន​បន្ត៖ អារ៉ាប៊ីសាអូឌីតបញ្ជាក់ថា គ្រាប់មីស៊ីល ដែលបាញ់សំដៅ​រាជធានីរីយ៉ាដ...

ធ្លាក់យន្តហោះចម្បាំង MiG-29 មួយគ្រឿង នៅប៉ូឡូញ សំណាងល្អពីឡុតរួចជីវិត

Warsaw:ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារ ទី១៩ ខែធ្នូនេះ បានឲ្យដឹងថា យន្តហោះចម្បាំងប្រភេទ MiG-29 មួយគ្រឿង បានធ្លាក់ កាលពីល្ងាចថ្ងៃចន្ទម្សិលមិញ នៅពេលដែលវាកំពុងត្រៀមលក្ខណៈ ចុះចតនៅឯអាកាសយានដ្ឋាន ក្នុងទីក្រុងMinsk Mazowiecki ក្បែរទៅនឹងទីក្រុង Warsaw ប្រទេសប៉ូឡូញ។

អាន​បន្ត៖ ធ្លាក់យន្តហោះចម្បាំង MiG-29 មួយគ្រឿង នៅប៉ូឡូញ សំណាងល្អពីឡុតរួចជីវិត

អាចទៅរួចទេ? កូនប្រុសបណ្តូលចិត្តរបស់ លោក ហ្គាដាហ្វី ចង់មកគ្រប់គ្រង​ប្រទេសលីប៊ី​វិញ!

លីប៊ី)៖ លោក សាអ៊ីហ្វ អាល់ អ៊ីស្លាម (Saif al-Islam) ជាកូនប្រុសបង្កើតរបស់អតីតមេដឹកនាំលីប៊ី លោក មួអាម៉ារ ហ្គាដាហ្វី (Mouammar Kadhafi) នឹងឈរឈ្មោះជាបេក្ខជនក្នុងការបោះឆ្នោតប្រធានាធិបតីលីប៊ី នៅពាក់កណ្ដាលឆ្នាំ២០១៨ ខាងមុខនេះ។

អាន​បន្ត៖ អាចទៅរួចទេ? កូនប្រុសបណ្តូលចិត្តរបស់ លោក ហ្គាដាហ្វី...

ឆ្លើយតបនឹងមហិច្ឆតាកូរ៉េខាងជើង «ជប៉ុនសម្រេចចិត្ត​ដាក់ពង្រាយ ប្រព័ន្ធការពារមីស៊ីល​អាមេរិក​បន្ថែម...»

(តូក្យូ)៖ ទីក្រុងតូក្យូបានសម្រេចជាផ្លូវការថា ខ្លួននឹងពង្រីកបន្ថែមនូវប្រព័ន្ធខែលការពារមីស៊ីល តាមរយៈការបំពាក់ស្ថានីយរ៉ាដា និងប្រព័ន្ធស្ទាក់ចាប់មីស៊ីលអាមេរិក Aegis ដែលប្រើប្រាស់នៅលើដីគោក ដើម្បីទប់ទល់នឹងការគំរាមកំហែងឥតឈប់ឈរ ពីសំណាក់គ្រាប់មីស៊ីលកាន់តែទំនើបទៅៗ របស់កូរ៉េខាងជើង។

អាន​បន្ត៖ ឆ្លើយតបនឹងមហិច្ឆតាកូរ៉េខាងជើង «ជប៉ុនសម្រេចចិត្ត​ដាក់ពង្រាយ...

រន្ធត់មែន! រថភ្លើងធ្លាក់ផ្លូវនៅវ៉ាស៊ីនតោន ស្លាប់ និងរបួស ជាង១០០នាក់

យ៉ាងហោចណាស់មានមនុស្សចំនួន ៣នាក់បានស្លាប់ជាមួយគ្នានេះដែរ មនុស្សប្រហែល ១០០នាក់ផ្សេងទៀត ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីទូររថភ្លើងរបស់ក្រុមហ៊ុន Amtrak ភាគច្រើន បានធ្លាក់ចេញពីផ្លូវដែក។

អាន​បន្ត៖ រន្ធត់មែន! រថភ្លើងធ្លាក់ផ្លូវនៅវ៉ាស៊ីនតោន ស្លាប់ និងរបួស ជាង១០០នាក់

យុទ្ធនាការ​ឃោសនាបោះឆ្នោត «ជ្រើសរើស​ប្រធានាធិបតីរុស្ស៊ី ចាប់ផ្តើមហើយ» ដោយ​មានបេក្ខជន ២៣រូប ដាក់ពាក្យសុំប្រកួត!

 (ម៉ូស្គូ)៖ យុទ្ធនាការឃោសនាបោះឆ្នោត ដើម្បីជ្រើសរើសប្រធានាធិបតីរុស្ស៊ីអាណត្តិថ្មី បានចាប់ផ្តើមឡើងជាផ្លូវការហើយ នៅថ្ងៃចន្ទដើមសប្តាហ៍ថ្មីនេះ ដោយមានបេក្ខជនមកពីគណបក្សនយោបាយ និងបេក្ខជនឯករាជ្យជាច្រើនរូប ទូទាំងប្រទេសរុស្ស៊ីដាក់ពាក្យចូលរួមប្រកួតប្រជែង ក្នុងនោះក៏មាន លោក វ្ល៉ាឌីមៀ ពូទីន មកពីបក្សកំពុងកាន់អំណាចផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាល្ងាចថ្ងៃចន្ទ ទី១៨ ខែធ្នូ ឆ្នាំ២០១៧។ យុទ្ធនាការខាងលើនេះ ត្រូវបានធ្វើឡើងក្រោយពីមានការអនុញ្ញាត ដោយក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី ឬក៏អាចហៅថា ព្រឹទ្ធសភា។ បន្ថែមពីនេះ គណកម្មការកណ្តាលរៀបចំការបោះឆ្នោតនៅរុស្ស៊ី (CEC) នឹងសម្រេចផែនការរៀបចំការបោះឆ្នោតជាផ្លូវការ នៅថ្ងៃឃោសនាទីមួយនេះតែម្តង ដោយក្នុងនោះបេក្ខជនប្រធានាធិបតី ដែលបានចុះឈ្មោះធ្វើការប្រកួតប្រជែងមានចំនួន ២៣រូបហើយ (ក្នុងនោះក៏មាន លោក ពូទីន ម្នាក់ដែរ)។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ លោក Ella Pamfilova ប្រធានគណកម្មការ CEC។ គួរបញ្ជាក់ថា នៅក្នុងប្រព័ន្ធបោះឆ្នោតរបស់សហព័ន្ធរុស្ស៊ី ដើម្បីអាចក្លាយជាបេក្ខជនប្រធានាធិបតីដែលឯករាជ្យម្នាក់ តំណាងនីមួយៗត្រូវការការចុះហត្ថលេខា ពីសំណាក់ក្រុមអ្នកមានសិទ្ធិបោះឆ្នោតទូទាំងប្រទេសរុស្ស៊ី (អ្នកគាំទ្រ) ចំនួនចាប់ពី ៣០០,០០០នាក់ ឡើងទៅ ឲ្យបានមុនខែកុម្ភៈ ឆ្នាំ២០១៨។ បន្ថែមពីនេះទៀត សម្រាប់បេក្ខជនដែលឈរឈ្មោះ ក្នុងនាមជាបក្សនយោបាយមួយ គឺត្រូវការហត្ថលេខាចាប់ពី ១០០,០០០នាក់ ឡើងទៅផងដែរ។ សម្រាប់ការបោះឆ្នោតនៅប្រទេសរុស្ស៊ី ដើម្បីជ្រើសរើសប្រធានាធិបតីអាណត្តិថ្មី ដែលគ្រប់គ្នាបានរំពឹងរួចទៅហើយថា លោក វ្ល៉ាឌីមៀ ពូទីន នឹងឈ្នះឆ្នោតជាថ្មីទៀតនេះ នឹងប្រព្រឹត្តទៅជាផ្លូវការនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨៕

ដកស្រង់ពី៖ Fresh News

ប្អូនប្រុស​ទើបជាប់ឆ្នោត ក្លាយជាប្រធានាធិបតី​​ហុងឌូរ៉ាស អាណត្តិទីពីរ ឯបងស្រីបែរជាបាត់បង់ជីវិត ដោយសារធ្លាក់ឧទ្ធម្ភាគចក្រ...

(ហុងឌូរ៉ាស)៖ បងស្រីបង្កើតរបស់ប្រធានាធិបតីហុងដូរ៉ាស លោក Juan Orlando Hernandez និងមនុស្សប្រាំនាក់ផ្សេងទៀតបានស្លាប់បាត់បង់ជីវិត នៅក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រ នៅឯតំបន់ភាគពាយ័ព្យនៃប្រទេស។

អាន​បន្ត៖ ប្អូនប្រុស​ទើបជាប់ឆ្នោត ក្លាយជាប្រធានាធិបតី​​ហុងឌូរ៉ាស អាណត្តិទីពីរ...

អូគីណាវ៉ា៖ ទីបំផុតមន្ត្រីយោធាអាមេរិក «ចេញមុខសុំទោសជប៉ុន​ ករណីទ្វារឧទ្ធម្ភាគចក្រ ធ្លាក់ចំបរិវេណសាលា​រៀន» នាំឲ្យសិស្សម្នាក់របួស!

 (តូក្យូ)៖ នៅទីបំផុតមន្ត្រីរដ្ឋាភិបាលអាមេរិក បានចេញមុខសូមទោសដល់សាលាបឋមសិក្សាមួយកន្លែង នៅលើកោះអូគីណាវ៉ា ក្រោយបង្អួចឧទ្ធម្ភាគចក្រធុន CH-53E របស់ខ្លួនបានធ្លាក់លើបរិវេណសាលាបឋមសិក្សាមួយនេះ កាលពីសប្ដាហ៍មុន ចំពេលសិស្សសាលាជាច្រើននាក់កំពុងហាត់ប្រាណ។

អាន​បន្ត៖ អូគីណាវ៉ា៖ ទីបំផុតមន្ត្រីយោធាអាមេរិក «ចេញមុខសុំទោសជប៉ុន​...

«មនុស្សស្លាប់កើនដល់ ៣១នាក់ និងបាត់ខ្លួន ៤៩នាក់» ក្រោយព្យុះត្រូពិក Kai Tak វាយប្រហារហ្វីលីពីន!

 (ម៉ានីល)៖ ចំនួនមនុស្សស្លាប់បានកើនដល់យ៉ាងតិច ៣១នាក់ ដោយសារគ្រោះរអិលបាក់ និងទឹកជំនន់ ដែលបង្កឡើងដោយព្យុះត្រូពិក Kai Tak ដ៏មានឥទ្ធិពលមួយ ដែលបាននិងកំពុងវាយប្រហារ ភាគកណ្តាលប្រទេសហ្វីលីពីន ចាប់តាំងតែពីថ្ងៃសៅរ៍កន្លងទៅមកម្ល៉េះ។

អាន​បន្ត៖ «មនុស្សស្លាប់កើនដល់ ៣១នាក់ និងបាត់ខ្លួន ៤៩នាក់» ក្រោយព្យុះត្រូពិក Kai Tak...

រថយន្តគ្រាប់បែក វាយប្រហារ ក្បួនរថយន្តណាតូ នៅអាហ្វហ្គានីស្ថាន

បរទេស៖រថយន្តផ្ទុកគ្រាប់បែកមួយគ្រឿង បានធ្វើការវាយប្រហារ ទៅលើក្បួនរថយន្តរបស់អង្គការណាតូ នៅក្នុងទីក្រុង Kandahar ប្រទេសអាហ្វហ្គានីស្ថាន ភាគខាងត្បូង សម្លាប់ជនស៊ីវិលម្នាក់ និងរបួស៤នាក់ ប៉ុន្តែមិនមានកងកម្លាំងអន្តរជាតិណាម្នាក់រងគ្រោះ ក្នុងហេតុការណ៍នេះទេ។

អាន​បន្ត៖ រថយន្តគ្រាប់បែក វាយប្រហារ ក្បួនរថយន្តណាតូ នៅអាហ្វហ្គានីស្ថាន

អគ្គីភ័យឆាបឆេះហាងលក់ទំនិញ ក្នុងរដ្ឋធានីញូដេលី, ឥណ្ឌា «ផ្តាច់ជីវិតមនុស្ស ១២នាក់ និងរងរបួស-បាត់ខ្លួនសរុប ១០នាក់»

(ញូដេលី)៖ មនុស្សយ៉ាងតិច ១២នាក់បានស្លាប់ និង ០៤នាក់ទទួលរងរបួស នៅក្នុងគ្រោះអគ្គីភ័យដ៏ធំមួយនៅហាងមួយកន្លែង ស្ថិតក្នុងរដ្ឋធានីញូដេលី ភាគខាងជើង នៃប្រទេសឥណ្ឌា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី១៨ ខែធ្នូ ឆ្នាំ២០១៧។

អាន​បន្ត៖ អគ្គីភ័យឆាបឆេះហាងលក់ទំនិញ ក្នុងរដ្ឋធានីញូដេលី, ឥណ្ឌា «ផ្តាច់ជីវិតមនុស្ស...

យន្តហោះខ្នាតធំ C919 ​ផលិតដោយ​ចិន​ «ទទួលជោគជ័យ លើការ​ហោះសាកល្បង មួយគ្រឿងថ្មីទៀត»

(សៀងហៃ)៖ ទីបំផុតការធ្វើតេស្តហោះហើរយន្តហោះ C919 ដែលជាប្រភេទយន្តហោះដឹកអ្នកដំណើរខ្នាតធំ ផលិតដោយក្រុមហ៊ុនក្នុងស្រុកចិនផ្ទាល់ នៅទីក្រុងសៀងហៃ ត្រូវបានបញ្ចប់ និងសម្រេចជោគជ័យសម្រាប់មួយគ្រឿងថ្មីទៀត ដែលនេះជាសញ្ញាបញ្ជាក់អំពីសមត្ថភាព និងសុវត្ថិភាពជាចម្បង ជូនដល់អតិថិជនទាំងនៅក្នុងស្រុក និងអន្តរជាតិ។

អាន​បន្ត៖ យន្តហោះខ្នាតធំ C919 ​ផលិតដោយ​ចិន​ «ទទួលជោគជ័យ លើការ​ហោះសាកល្បង មួយគ្រឿងថ្មីទៀត»

៤នាក់ស្លាប់ក្នុងហេតុការណ៍ អគ្គិសភ័យឆាបឆេះ អគារពាណិជ្ជកម្មមួយ នៅភាគខាងជើងទីក្រុងតូក្យូ

តូក្យូ: ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទទី១៨ ខែធ្នូនេះបានឲ្យដឹងថា មនុស្ស៤នាក់ បានបាត់បង់ជីវិត និងយ៉ាងហោចណាស់៨នាក់ផ្សេងទៀត ទទួលរងរបួសនៅក្នុងហេតុការណ៍អគ្គីភ័យ នៅក្នុងអគារពាណិជ្ជកម្មមួយ ដែលមានកម្ពស់ ៣ជាន់នៅទីក្រុង Saitama ភាគខាងជើងក្រុងTokyo ។

អាន​បន្ត៖ ៤នាក់ស្លាប់ក្នុងហេតុការណ៍ អគ្គិសភ័យឆាបឆេះ អគារពាណិជ្ជកម្មមួយ...