បណ្តាញសង្គម

ផ្លូវ​ល្បឿន​លឿន​ដំបូង​គេ​នឹង​ដាក់​ឱ្យ​ដំណើរ​ការ​សាកល្បង​នៅ​ខែកក្កដា​ ឆ្នាំនេះ​

ផ្លូវល្បឿនលឿនដំបូងគេនៅកម្ពុជា ពីរាជធានីភ្នំពេញ-ទៅខេត្តព្រះសីហនុ នឹងដាក់ឱ្យប្រើប្រាស់សាកល្បងជាបណ្ដោះអាសន្ន នៅខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញ។

អាន​បន្ត៖ ផ្លូវ​ល្បឿន​លឿន​ដំបូង​គេ​នឹង​ដាក់​ឱ្យ​ដំណើរ​ការ​សាកល្បង​នៅ​ខែកក្កដា​ ឆ្នាំនេះ​

រដ្ឋមន្ដ្រីបរិស្ថាន ឲ្យបង្កើនប្រសិទ្ធភាព ការងារបន្ថែមទៀត ដើម្បីអភិរក្សដែនជម្រាក សត្វព្រៃសង្ឃរុក្ខវ័ន

ភ្នំពេញ៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអំពាវនាវដល់មន្ទីរបរិស្ថាន អាជ្ញាធរ និងប្រជាពលរដ្ឋ ត្រូវរួមសហការគ្នាឲ្យ កាន់តែខ្លាំងក្លាបន្ថែមទៀត ដើម្បីការពារ និងអភិរក្សដែនជម្រក សត្វព្រៃសង្ឃរុក្ខវ័ន។

អាន​បន្ត៖ រដ្ឋមន្ដ្រីបរិស្ថាន ឲ្យបង្កើនប្រសិទ្ធភាព ការងារបន្ថែមទៀត...

លោក លី ធុជ៖ បេក្ខជនឈ្មោះក្រុមប្រឹក្សាឃុំ សង្កាត់ មានទំនួលខុសត្រូវធំធេងណាស់ចំពោះគណបក្ស និងជាតិមាតុភូមិ

(ភ្នំពេញ)៖ លោក លី ធុជ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត បានលើកឡើងថា ក្នុងនាមជាបេក្ខជន ត្រូវមានទំនួលខុសត្រូវធំធេងណាស់ចំពោះគណបក្ស និងជាតិមាតុភូមិ ព្រមទាំងឈរជាតំណាងដ៏សំខាន់របស់គណបក្ស ដើម្បីដណ្តើមជ័យជំនះ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ បោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត ឆ្នាំ២០២៣ និងបោះឆ្នោតក្រោយទៀត។

អាន​បន្ត៖ លោក លី ធុជ៖ បេក្ខជនឈ្មោះក្រុមប្រឹក្សាឃុំ សង្កាត់...

អាជ្ញាធរមីន និងបញ្ជាការដ្ឋានកងទ័ពជើងគោក ជួបប្រជុំ ពង្រឹងការងារបោសសម្អាតមីន

លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ ២០២២នេះ បានអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូរ ស្តីពីការពង្រឹងភាពជាដៃគូរ និងកិច្ចសហប្រតិបត្តិការលើការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។

អាន​បន្ត៖ អាជ្ញាធរមីន និងបញ្ជាការដ្ឋានកងទ័ពជើងគោក ជួបប្រជុំ ពង្រឹងការងារបោសសម្អាតមីន

សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ប្រកាសជ្រើសរើសនិស្សិត ចូលរៀន ឆ្នាំសិក្សាថ្មី ចុះឈ្មោះមុនថ្ងៃចូលរៀន នឹងបញ្ចុះតម្លៃ ៣០% សម្រាប់អតីតនិស្សិត និងមន្រ្តីរាជការ

ភ្នំពេញ ៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ប្រកាសជ្រើសរើសនិស្សិតឱ្យចូលសិក្សាថ្នាក់បណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចូលរៀនថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ សម្រាប់ថ្ងៃពុធ-សុក្រ ។

អាន​បន្ត៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ប្រកាសជ្រើសរើសនិស្សិត ចូលរៀន ឆ្នាំសិក្សាថ្មី...

ទូទាំងប្រទេស៖ សរុបការចាក់វ៉ាក់សាំងកូវីដ១៩បានចំនួន ១៤,៣៧៦,៨៨៣នាក់ (គិតត្រឹមថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២)

(ភ្នំពេញ)៖ គិតត្រឹមយប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៤,៣៧៦,៨៨៣នាក់។

អាន​បន្ត៖ ទូទាំងប្រទេស៖ សរុបការចាក់វ៉ាក់សាំងកូវីដ១៩បានចំនួន ១៤,៣៧៦,៨៨៣នាក់...

ការសាកល្បងលើម៉ាស៊ីនកម្មវិធីកាត់ពិន្ទុលើបណ្ណបើកបរ បានទទួលជោគជ័យ

ភ្នំពេញ:លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា៖ ក្រុមការងារជំនាញកំពុងសាកល្បងលើម៉ាស៊ីនកម្មវិធីកាត់ពិន្ទុលើបណ្ណបើកបរ ចំនួន៥០ គ្រឿង ហើយគ្រោងនឹងទិញបន្ថែម២៥០គ្រឿងទៀត ដើម្បីផ្តល់ដល់មន្ត្រីនគរបាលចរាចរណ៍ បន្ទាប់ពីកម្មវិធីកាត់ពិន្ទុ តាមរយៈកម្មវិធីទូរស័ព្ទដៃស្មាតហ្វូនបានដំឡើងរួចរាល់ដែលក្រសួងបានសហការ ជាមួយអគ្គស្នងការនគរបាលជាតិ។

អាន​បន្ត៖ ការសាកល្បងលើម៉ាស៊ីនកម្មវិធីកាត់ពិន្ទុលើបណ្ណបើកបរ បានទទួលជោគជ័យ

ក្រសួង​អប់រំ​រៀបចំ​ប្រឡង អាន​អត្ថបទ ស្មូត​កំណាព្យ និង​តែង​និពន្

រាជធានីភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំកម្មវិធីប្រឡងប្រណាំង អានអត្ថបទ ស្មូតកំណាព្យ និងតែងនិពន្ធ ជ្រើសរើសជ័យលាភីថ្នាក់ជាតិចំណាត់ថ្នាក់លេខ១ ដល់លេខ៣ ទទួលពានរង្វាន់ សម្តេចតេជោ ហ៊ុន សែន

អាន​បន្ត៖ ក្រសួង​អប់រំ​រៀបចំ​ប្រឡង អាន​អត្ថបទ ស្មូត​កំណាព្យ និង​តែង​និពន្

សម្ដេចតេជោនឹងដឹកនាំកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្រ្តី នៅថ្ងៃទី៤ កុម្ភៈ

ភ្នំពេញ៖ បើគ្មានអ្វីប្រែប្រួល សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ខាងមុខនេះ នឹងបើកកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្រ្តី លើ សេចក្តីព្រាងច្បាប់ ស្តីពីការការពាររុក្ខជាតិ និងភូតគាមអនាម័យ និងបញ្ហាមួយចំនួនទៀត។

អាន​បន្ត៖ សម្ដេចតេជោនឹងដឹកនាំកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្រ្តី នៅថ្ងៃទី៤ កុម្ភៈ

សម្ដេចម៉ែ ផ្ញើព្រះរាជសារ ប្រទានពរដល់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក្នុងឱកាសខួបចម្រើនជន្មាយុ គម្រប់៧៧ ឈានចូល៧៨ឆ្នាំ

(ភ្នំពេញ)៖ សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ទ្រង់បានសព្វព្រះរាជហឫទ័យ ផ្ញើព្រះរាជសារប្រទានពរដល់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសខួបចម្រើនជន្មាយុ គម្រប់៧៧ ឈានចូល៧៨ឆ្នាំ នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២។

អាន​បន្ត៖ សម្ដេចម៉ែ ផ្ញើព្រះរាជសារ ប្រទានពរដល់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ...

សម្តចពិជ័យសេនា ទៀ បាញ់ ផ្ញើលិខិតរំលែកមរណទុក្ខជូនលោកស្រី ម៉ៅ សាមឿន និងក្រុមគ្រួសារ ចំពោះមរណភាពវេជ្ជបណ្ឌិត ឈា ថាំង

(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានផ្ញើលិខិតរំលែកមរណទុក្ខ ជូនលោកស្រី ម៉ៅ សាមឿន និងក្រុមគ្រួសារ ចំពោះមរណភាព វេជ្ជបណ្ឌិត ឈា ថាំង អតីតរដ្ឋមន្ត្រីក្រសួងសុខាភិបាល។

អាន​បន្ត៖ សម្តចពិជ័យសេនា ទៀ បាញ់ ផ្ញើលិខិតរំលែកមរណទុក្ខជូនលោកស្រី ម៉ៅ សាមឿន...

ពេញមួយឆ្នាំ​២០២១ កម្ពុជាទទួលភ្ញៀវទេសចរបរទេសត្រឹមតែ ១៩៦,៤៩៥​នាក់

ភ្នំពេញៈ របាយការណ៍របស់ក្រសួងទេសចរណ៍បានបង្ហាញថា ពេញមួយឆ្នាំ ២០២១ កន្លងទៅនេះ កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសត្រឹមតែ ១៩៦.៤៩៥ នាក់ប៉ុណ្ណោះ ។

អាន​បន្ត៖ ពេញមួយឆ្នាំ​២០២១ កម្ពុជាទទួលភ្ញៀវទេសចរបរទេសត្រឹមតែ ១៩៦,៤៩៥​នាក់

ឯកឧត្ដមកិត្តិបរិរក្សបណ្ឌិត គាត ឈន់ សូមគោរពអបអរសាទរ និងជូនពរសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសត្រូវបានជ្រើសរើសជាជ័យលាភី ពានរង្វាន់សន្តិភាពស៊ុនហាក់ឆ្នាំ២០២២

(ភ្នំពេញ)៖ ឯកឧត្ដមកិត្តិបរិរក្សបណ្ឌិត គាត ឈន់ ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងលោកជំទាវ ឡាយ នារី ព្រមទាំងមន្ដ្រីរាជការក្រោមឱវាទ សូមគោរពអបអរសាទរយ៉ាងស្មោះអស់ពីដួងចិត្តក្នុងឱកាសដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ត្រូវបានជ្រើសរើសជាជ័យលាភី ពានរង្វាន់សន្តិភាពស៊ុនហាក់ឆ្នាំ២០២២ (SUNHAK PEACE PRIZE 2022) ពីមូលមូលនិធិសន្តិភាពស៊ុនហាក់ របស់ប្រទេសកូរ៉េខាងត្បូង។

អាន​បន្ត៖ ឯកឧត្ដមកិត្តិបរិរក្សបណ្ឌិត គាត ឈន់ សូមគោរពអបអរសាទរ និងជូនពរសម្តេចតេជោ ហ៊ុន...

ក្រសួងសុខាភិបាល ទទូចឱ្យពលរដ្ឋការពារខ្លួនពីការចម្លងកូវីដ១៩ ជាពិសេសអូមីក្រុង

ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានទទូចដល់ប្រជាពលរដ្ឋគ្រប់រូប ត្រូវបន្ដការពារខ្លួន ពីការចម្លងវិរុសកូវីដ-១៩ ជាពិសេសប្រភេទអូមីក្រុង ក្នុងឱកាសពិធីបុណ្យចូលឆ្នាំ ចិន-វៀតណាម នាពេលនេះ។

អាន​បន្ត៖ ក្រសួងសុខាភិបាល ទទូចឱ្យពលរដ្ឋការពារខ្លួនពីការចម្លងកូវីដ១៩ ជាពិសេសអូមីក្រុង

សម្ដេច ហេង សំរិន ផ្ញើសារអបអរសាទរ និងជូនពរសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសត្រូវបានជ្រើសរើសជាជ័យលាភី ពានរង្វាន់សន្តិភាពស៊ុនហាក់ឆ្នាំ២០២២

(ភ្នំពេញ)៖ សម្ដេចអគ្គមហាពញ្ញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានផ្ញើសារអបអរសាទរជូន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលត្រូវបានជ្រើសរើសជាជ័យលាភី ពានរង្វាន់សន្តិភាពស៊ុនហាក់ឆ្នាំ២០២២ (SUNHAK PEACE PRIZE 2022) ពីមូលនិធិសន្តិភាពស៊ុនហាក់ របស់ប្រទេសកូរ៉េខាងត្បូង។

អាន​បន្ត៖ សម្ដេច ហេង សំរិន ផ្ញើសារអបអរសាទរ និងជូនពរសម្តេចតេជោ ហ៊ុន សែន...

លោក Takahashi Fumaiki សុំការអនុញ្ញាតពីសម្តេចតេជោនាយករដ្ឋមន្រ្តីធ្វើរឿងបីជួយដល់កម្ពុជា

ភ្នំពេញ៖លោក Takahashi Fumaiki ប្រធានសមាគមជប៉ុន-កម្ពុជា បានគោរពស្នើសុំការអនុញ្ញាតពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានាំប្រតិភូវិនិយោគធុនកណ្តាលមកទស្សនកិច្ចនៅកម្ពុជា,សុំប្រគល់ទីតាំងដីមួយកន្លែងជូនចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រីសម្រាប់រៀបចំសួនអនុស្សាវរិយ៍កម្ពុជា-ជប៉ុនដែលដាក់ឈ្មោះថាសួន Peace-keeping Operatio(PKO)និងសុំសម្ដេចតេ ជោពិនិត្យលទ្ធភាពការដោះស្រាយបញ្ហាទឹក ជំនន់ស្ទឹងព្រែកត្នោតដែលក្រុមការងាររបស់លោកបានធ្វើការសិក្សាមួយចំនួនរួចហើយ ។

អាន​បន្ត៖ លោក Takahashi Fumaiki...

នាំ២០២១ កម្ពុជា ទទួលរងឥទ្ធិពលអាក្រក់ និងហានិភ័យខ្ពស់បណ្ដាលមក ពីគ្រឿងញៀន

ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា នៅឆ្នាំ២០២១ កន្លងទៅ កម្ពុជា នៅតែបន្តទទួលរងឥទ្ធិពលអាក្រក់ ពីស្ថានភាពប្រែប្រួលជាអវិជ្ជមាន ប្រកបដោយហានិភ័យខ្ពស់ បណ្ដាលមកពីគ្រឿងញៀន។

អាន​បន្ត៖ នាំ២០២១ កម្ពុជា ទទួលរងឥទ្ធិពលអាក្រក់ និងហានិភ័យខ្ពស់បណ្ដាលមក ពីគ្រឿងញៀន

ជប៉ុន​ស្នើ​សុំ​សិក្សា​បញ្ចៀស​ទឹកជំនន់​ស្ទឹង​ព្រែក​ត្នោត សម្តេច​តេ​ជោ ហ៊ុន សែន ណែនាំ​ឲ្យ​ជួប​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​កម្ពុជា

រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Takahashi Fumaiki ប្រធានសមាគមជប៉ុន-កម្ពុជា និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ។

អាន​បន្ត៖ ជប៉ុន​ស្នើ​សុំ​សិក្សា​បញ្ចៀស​ទឹកជំនន់​ស្ទឹង​ព្រែក​ត្នោត សម្តេច​តេ​ជោ ហ៊ុន សែន...

សម្តេចតេជោ អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃអង្គារ ទី០១ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអនុញ្ញាតឱ្យលោក Takahashi Fumaiki ប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួនលើទំនាក់ទំនង ការវិនិយោគ និងការធ្វើពាណិជ្ជកម្មជាដើម។ ជំនួបនេះ ត្រូវបានធ្វើឡើងនៅវិមានសន្តិភាព។

អាន​បន្ត៖ សម្តេចតេជោ អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ជួបសម្តែងការគួរសម...

មន្ត្រីជំនាញកម្ពុជា ២រូប នឹងទៅបំពេញបេសកកម្ម ហ្វឹកហ្វឺនសុនខហិតមីន នៅតួកគី

ភ្នំពេញ៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា បានជួបសំណេះសំណាល និងណែនាំមន្ត្រីជំនាញសុនខ ២រូប ដែលនឹងត្រូវចេញដំណេីរ ទៅបំពេញបេសកកម្ម ដេីម្បីហ្វឹកហ្វឺនសុនខហិតគ្រាប់មីន នៅប្រទេសតួកគី។

អាន​បន្ត៖ មន្ត្រីជំនាញកម្ពុជា ២រូប នឹងទៅបំពេញបេសកកម្ម ហ្វឹកហ្វឺនសុនខហិតមីន នៅតួកគី