បណ្តាញសង្គម

រដ្ឋាភិបាល​សម្រេច​ឲ្យ​សាងសង​ក្រសួងមហាផ្ទៃ​ថ្មី​នៅ​ទីតាំង​ចាស់​ដោយ​ចំណាយ​ថវិកា​ជាង​២០លាន​ដុល្លារអាមេរិក

រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានសម្រេចអនុញ្ញាតឲ្យមានការសាងសង់ទីតាំងអគារក្រសួងមហាផ្ទៃថ្មី នៅទីតាំងចាស់ ដោយចំណាយថវិកាជាង២០លានដុល្លារអាមេរិក ។

អាន​បន្ត៖ រដ្ឋាភិបាល​សម្រេច​ឲ្យ​សាងសង​ក្រសួងមហាផ្ទៃ​ថ្មី​នៅ​ទីតាំង​ចាស់​ដោយ​ចំណាយ​ថវិកា​ជា...

លោក ហ៊ុន ស៊ីថា និងក្រុមគ្រួសារ ថ្លែងអំណរគុណសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការ ដែលបានចូលរួមរំលែកមរណទុក្ខ និងបុណ្យសពកូនប្រសារ

(ភ្នំពេញ)៖ លោក ហ៊ុន ស៊ីថា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងក្រុមគ្រួសារ តាមរយៈអង្គភាពព័ត៌មាន Fresh News សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានចូលរួមរំលែកមរណទុក្ខជាមួយក្រុមគ្រួសារលោកចំពោះមរណភាពកូនប្រសារ។

អាន​បន្ត៖ លោក ហ៊ុន ស៊ីថា និងក្រុមគ្រួសារ ថ្លែងអំណរគុណសម្តេចតេជោ...

ទេសរដ្ឋមន្រ្តី លី ធុជ៖ សហគមន៍​ផ្តល់ជំនួយ បន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជាលើវិស័យសកម្មភាពមីន

លោក ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានលើកឡើងថា សហគមន៍ផ្តល់ជំនួយបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជាលើវិស័យសកម្មភាពមីន តាមរយៈគម្រោងបោស សម្អាត មីនដើម្បីលទ្ធផល ក្នុងគោលដៅបញ្ចប់ការគំរាមកំហែងដោយសារមីននៅត្រឹមឆ្នាំ២០២៥។

អាន​បន្ត៖ ទេសរដ្ឋមន្រ្តី លី ធុជ៖ សហគមន៍​ផ្តល់ជំនួយ...

រាជរដ្ឋាភិបាលយល់ព្រមឲ្យក្រសួងមហាផ្ទៃ សាងសង់អគារទីស្តីការថ្មីនៅលើទីតាំងចាស់ ដោយប្រើប្រាស់ថវិកាជាង២០លានដុល្លារ របស់ក្រសួងដែលមានស្រាប់

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា សម្រេចជាគោលការណ៍ ឲ្យក្រសួងមហាផ្ទៃ សាងសង់អគារទីស្តីការថ្មី លើទីតាំងចាស់ ស្ថិតនៅវិថីព្រះមរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយប្រើប្រាស់ថិវការបស់ក្រសួងមហាផ្ទៃ ដែលមានស្រាប់ចំនួន ២០ ៤៥០ ០០០ ដុល្លារអាមេរិក។

អាន​បន្ត៖ រាជរដ្ឋាភិបាលយល់ព្រមឲ្យក្រសួងមហាផ្ទៃ សាងសង់អគារទីស្តីការថ្មីនៅលើទីតាំងចាស់...

ក្រសួងទេសចរណ៍ ត្រួតពិនិត្យការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ ការបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញ និងការអភិវឌ្ឍន៍ផលិតផលទេសចរណ៍ថ្មីៗក្នុងបរិបទកូវីដ-១៩

(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ បានប្រជុំត្រួតពិនិត្យការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ ការបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញ និងការអភិវឌ្ឍន៍ផលិតផលទេសចរណ៍ថ្មីៗក្នុងបរិបទកូវីដ-១៩ តាមរយៈប្រព័ន្ធវីដេអូ នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងមានសមាសភាពចូលរួម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក នាយកវិទ្យាស្ថាន អគ្គនាយរង ប្រធាននាយកដ្ឋាន និងប្រធានមន្ទីរទេសចរណ៍រាជធានី-ខេត្តទាំង ២៥។ ក្

អាន​បន្ត៖ ក្រសួងទេសចរណ៍ ត្រួតពិនិត្យការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍...

គម្រោងសង់អគាររដ្ឋបាល និងហេដ្ឋារចនាសម្ព័ន្ធ នៅច្រកទ្វារព្រំដែនស្ទឹងបត់-បាណងអៀន សម្រេចបាន ២១%

គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា រួមទាំងអគាររដ្ឋបាលនៅច្រកទ្វារព្រំដែនស្ទឹងបត់-បានណងអៀន សម្រេចបាន២១,០៥% ហើយ គិតត្រឹមចុងខែមិថុនា ឆ្នាំ២០២១នេះ។

អាន​បន្ត៖ គម្រោងសង់អគាររដ្ឋបាល និងហេដ្ឋារចនាសម្ព័ន្ធ នៅច្រកទ្វារព្រំដែនស្ទឹងបត់-បាណងអៀន...

លោកស្រី ឱ វណ្ណ​ឌី​ន ព្រមាន​ថា បើ​ឆ្លង​កូ​វី​ដ​កើន​ច្រើន ផុត​បន្ទាត់​ក្រហម មាន​តែ​បិទ​ខ្ទប់​ប្រទេស​ទៀត​ហើយ

រាជធានីភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានព្រមានថា ស្ថានភាពឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដែលកំពុងវាយលុកនៅក្នុងសហគមន៍កម្ពុជា បានឈានដល់បន្ទាត់ក្រហម ពិតជាគួរឲ្យព្រួយបារម្ភ បើសិនជាឆ្លងផុតបន្ទាត់ក្រហមទៀត ចាំបាច់ត្រូវបិទ(ប្រទេស)ទៀតហើយ ។

អាន​បន្ត៖ លោកស្រី ឱ វណ្ណ​ឌី​ន ព្រមាន​ថា បើ​ឆ្លង​កូ​វី​ដ​កើន​ច្រើន ផុត​បន្ទាត់​ក្រហម...

រាជរដ្ឋាភិបាលកម្ពុជា លើកលែងកម្រៃអាជ្ញាបណ្ណជើងសាគយ រយៈពេល២ឆ្នាំ ចាប់ពីឆ្នាំ២០២១-២០២២

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញវិធានការជួយវិស័យដឹកជញ្ជូន និងឡូជីស្ទីកនៅកម្ពុជា តាមរយៈការលើកលែងកម្រៃអាជ្ញាបណ្ណជើងសាគយ រយៈពេល២ឆ្នាំ ចាប់ពីឆ្នាំ២០២១-២០២២។

អាន​បន្ត៖ រាជរដ្ឋាភិបាលកម្ពុជា លើកលែងកម្រៃអាជ្ញាបណ្ណជើងសាគយ រយៈពេល២ឆ្នាំ...

ការ​ចាក់​វ៉ា​ក់​ការពារ​ជំងឺ​កូ​វី​ដ​១៩ បាន​គ្រប់​តាម​ផែនការ​ជា​ឱកាស​កម្ពុជា​អាច​ស្តា​សេដ្ឋកិច្ច​ និង​វិស័យ​សេវាកម្ម​ឡើង​វិញ

រាជធានីភ្នំពេញ ៖ អ្នកស្រាវជ្រាវផ្នែកសេដ្ឋកិច្ចក្នុងស្រុកមួយរូបមើលឃើញថា បើផែនការចាក់វ៉ាក់សាំងការពារជំងឹកូវីដ១៩ បានគ្រប់តាមផែនការមិនត្រឹមតែធ្វើឱ្យកម្ពុជាមានឱកាសអាចស្តាសេដ្ឋកិច្ចឡើងវិញនោះទេ ថែមទាំងស្តាឡើងវិញនូវវិស័យសេវាកម្ម និងជំរុញនៅផលិតកម្មរបស់សហគ្រាសធុនតូននិងមធ្យមទៀតផង។

អាន​បន្ត៖ ការ​ចាក់​វ៉ា​ក់​ការពារ​ជំងឺ​កូ​វី​ដ​១៩...

ប្រធាន គ.ជ.ប ថ្មី លោក ប្រាជ្ញ ចន្ទ ចូលកាន់តំណែងជាផ្លូវការហើយ

(ភ្នំពេញ)៖ លោក ប្រាជ្ញ ចន្ទ ដែលទទួលបានការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តដោយរដ្ឋសភា និងតែងតាំងដោយព្រះមហាក្សត្រ បានចូលកាន់តំណែងប្រធានគណៈកម្មធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ជាផ្លូវការហេីយ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ។

អាន​បន្ត៖ ប្រធាន គ.ជ.ប ថ្មី លោក ប្រាជ្ញ ចន្ទ ចូលកាន់តំណែងជាផ្លូវការហើយ

ប្រធាន គ.ជ.ប ថ្មី លោក ប្រាជ្ញ ចន្ទ ចូលកាន់តំណែងជាផ្លូវការហើយ

(ភ្នំពេញ)៖ លោក ប្រាជ្ញ ចន្ទ ដែលទទួលបានការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តដោយរដ្ឋសភា និងតែងតាំងដោយព្រះមហាក្សត្រ បានចូលកាន់តំណែងប្រធានគណៈកម្មធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ជាផ្លូវការហេីយ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ។

អាន​បន្ត៖ ប្រធាន គ.ជ.ប ថ្មី លោក ប្រាជ្ញ ចន្ទ ចូលកាន់តំណែងជាផ្លូវការហើយ

អភិបាល​រាជធានី​ ៖ អាជីវករ​ផ្សា​របឹង​កេងកង​ចំនួន​ជិត​២៧០​នាក់​ហើយ មាន​វិជ្ជមាន​កូ​វីដ​-១៩ គិត​ត្រឹម​រសៀល​ថ្ងៃទី​២៩ មិថុនា​នេះ​

ភ្នំពេញ ៖ មកដល់រសៀលថ្ងៃទី២៩ មិថុនា បងប្អូនអាជីវករផ្សារបឹងកេងកង និងប្រជាពលរដ្ឋនៅជុំវិញផ្សារ បឹងកេងកងចំនួនជិត២៧០នាក់ហើយ ពិនិត្យឃើញថា មានវិជ្ជមានកូវីដ-១៩ ហើយករណីនេះអាជ្ញាធររាជធានីបាននឹងកំពុងយកចិត្តទុកដាក់ណាស់ ដើម្បីបង្ការនិងទប់ស្កាត់ការរីករាលដាល។

អាន​បន្ត៖ អភិបាល​រាជធានី​ ៖ អាជីវករ​ផ្សា​របឹង​កេងកង​ចំនួន​ជិត​២៧០​នាក់​ហើយ...

សម្តេចតេជោ ហ៊ុន សែន ចែករំលែកទស្សនៈ៥ចំណុច ដើម្បីឱ្យបក្សនយោបាយ អាស៊ាន និងរុស្ស៊ី អាចជះឥទ្ធិពលលើ និមាបនកម្មសន្តិសុខ និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចែករំលែកទស្សនៈ៥ចំណុចដល់ បណ្តាមេដឹកនាំគណបក្សនយោបាយអាស៊ាន-រុស្ស៉ី អំពីវិធីដែលគណបក្សនយោបាយ របស់អាស៊ាន និងរុស្ស៊ី អាចជះឥទ្ធិពលទៅលើនិមាបនកម្មសន្តិសុខ និងកិច្ចសហប្រតិបត្តិការ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

អាន​បន្ត៖ សម្តេចតេជោ ហ៊ុន សែន ចែករំលែកទស្សនៈ៥ចំណុច ដើម្បីឱ្យបក្សនយោបាយ អាស៊ាន...

សម្តេច​តេ​ជោ​ប្រាប់​បណ្តា​គណបក្ស​នយោបាយ​អាស៊ាន-​រុ​ស្សី​ថា ​កូ​វី​ដ​១៩ ​មិន​ស្គាល់​នាយក​រដ្ឋមន្ត្រី​ឬ​ប្រធាន​គណបក្ស​នយោបាយ​នោះ​ទេ

រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីបានប្រាប់ទៅកាន់ថ្នាក់ដឹកនាំគណបក្សនយោបាយក្នុងប្រទេសអាស៊ាន -រុស្ស៊ីថា សម្តេចកំពុងតែជាប់ធ្វើចត្តាឡីស័កពាក់ព័ន្ធនឹងករណីជំងឺកូវីដ១៩ នៅក្នុងគេហដ្ឋាន ដូច្នេះជំងឺកូវីដ១៩ មិនស្គាល់នាយករដ្ឋមន្ត្រី ឬប្រធានគណបក្សនយោបាយទេ ។

អាន​បន្ត៖ សម្តេច​តេ​ជោ​ប្រាប់​បណ្តា​គណបក្ស​នយោបាយ​អាស៊ាន-​រុ​ស្សី​ថា ​កូ​វី​ដ​១៩...

បន្ទាន់​និង​គួរ​ឱ្យ​បារម្ភ​! ក្រសួងសុខាភិបាល​ថា វីរុស​បំប្លែង​ថ្មី B117 កំពុង​រាតត្បាត​នៅ​កម្ពុជា ខណៈ​រក​ឃើញ​បំប្លែង​ថ្មី​១​ទៀត

រាជធានីភ្នំពេញ ៖ ថ្នាក់ដឹកនាំក្រសួងសុខាភិបាលបានឱ្យដឹងថា កម្ពុជាកំពុងមានវីរុសបំប្លែងថ្មី B.117 ឬហៅថា Alpha កំពុងរាតត្បាតខ្លាំងនៅកម្ពុជា ហើយល្បឿននៃការឆ្លង គឺលឿនជាងវីរុសចាស់ ពី ៥ ទៅ ៧ ដង ហើយអ្វីដែលគួរឱ្យបារម្ភនោះ គឺវីរុស Alpha នេះបើឆ្លង ហើយនឹងធ្វើឱ្យអ្នកជំងឺធ្លាក់ក្នុងសភាពធ្ងន់ធ្ងរតែម្តង ។

អាន​បន្ត៖ បន្ទាន់​និង​គួរ​ឱ្យ​បារម្ភ​! ក្រសួងសុខាភិបាល​ថា វីរុស​បំប្លែង​ថ្មី B117...

អាជ្ញាធរខណ្ឌពោធិ៍សែនជ័យសន្យាថានឹងលែងឱ្យមានសំរាមកកស្ទះក្នុងមូលដ្ឋាន ចាប់ពីខែក្រោយទៅ

ភ្នំពេញ ៖ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យនៅក្នុងកិច្ចប្រជុំ ជាមួយតំណាងក្រុមហ៊ុន មីហ៊្សុដា ( MIZUDA) ដែលជាក្រុមហ៊ុន ប្រមូលសំរាមថ្មី បន្តវេនពីក្រុមហ៊ុន ស៊ិន ទ្រី អះអាងថា ចាប់ពីខែក្រោយតទៅនឹងពង្រឹងបញ្ហាសំអាត។

អាន​បន្ត៖ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យសន្យាថានឹងលែងឱ្យមានសំរាមកកស្ទះក្នុងមូលដ្ឋាន...

ទូត​វៀតណាម​ចប់​អាណត្តិ​សាទរ​ចំពោះ​វិធានការ​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​១៩ ​របស់​រាជរដ្ឋាភិបាល​កម្ពុជា

រាជធានីភ្នំពេញ ៖ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំនៅកម្ពុជាដែលចប់អាណត្តិបានសាទរចំពោះវិធានការការទប់ស្កាត់ជំងឺកូវីដ១៩ របស់រាជរដ្ឋាភិបាលកម្ពុជាបានដោយជោគជ័យ ។

អាន​បន្ត៖ ទូត​វៀតណាម​ចប់​អាណត្តិ​សាទរ​ចំពោះ​វិធានការ​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​១៩...

អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បញ្ចេញផ្សាយវីដេអូដោយបញ្ជាក់ថា៖ កម្ពុជាទទួលជោគជ័យលើនយោបាយវ៉ាក់សាំងប្រឆាំងកូវីដ-១៩ (Video inside)

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ចេញផ្សាយនូវវីដេអូថ្មីមួយទៀត ក្រោមចំណងជើងថា «កម្ពុជាទទួលជោគជ័យលើនយោបាយវ៉ាក់សាំងប្រឆាំងកូវីដ-១៩» ដែលវីដេអូនេះមានរយៈពេលជាង១៣នាទី។

អាន​បន្ត៖ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បញ្ចេញផ្សាយវីដេអូដោយបញ្ជាក់ថា៖...

BREAKING: ក្រសួងសុខាភិបាល ជូនដំណឹងឲ្យពលរដ្ឋត្រូវពង្រឹងការអនុវត្តវិធានការការពារ ការចម្លងវីរុសកូវីដ១៩បំប្លែងថ្មី

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនព័ត៌មានស្ដីពីការពង្រឹងការអនុវត្ត វិធានការការពារ ការចម្លងវីរុសកូវីដ១៩ (រួមទាំងពពួកបំប្លែងថ្មី) ជាពិសេសបុគ្គលត្រូវចូលរួមជាចាំបាច់ឲ្យបានត្រឹមត្រូវ ខ្ជាប់ខ្ជួន និងម៉ត់ចត់។ នេះបើតាមសេចក្ដីជូនព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

អាន​បន្ត៖ BREAKING: ក្រសួងសុខាភិបាល...

សម្តេចតេជោ ហ៊ុន សែន៖ CPP នឹងបន្តពុះពារធ្វើគ្រប់យ៉ាងដើម្បីការពារឯករាជ្យ អធិបតេយ្យ សន្តិភាព និងលើកស្ទួយជីវភាពប្រជាជនឱ្យបានកាន់តែសម្បូរសប្បាយ

(ភ្នំពេញ)៖ ជាការថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋ ដែលបានគាំទ្រគណបក្សប្រជាជនជាច្រើនអាណត្តិកន្លងមកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច បានប្តេជ្ញាបន្តពុះពារធ្វើគ្រប់យ៉ាងដើម្បីការពារឯករាជ្យ អធិបតេយ្យ សន្តិភាព និងលើកស្ទួយជីវភាពប្រជាជនឱ្យបានកាន់តែសម្បូរសប្បាយឡើង។

អាន​បន្ត៖ សម្តេចតេជោ ហ៊ុន សែន៖ CPP នឹងបន្តពុះពារធ្វើគ្រប់យ៉ាងដើម្បីការពារឯករាជ្យ...