បណ្តាញសង្គម

កម្ពុជាធ្វើជំរឿនសត្វត្មាតប្រចាំឆ្នាំ២០២១ នៅលើទីតាំងចំនួន៤កន្លែង នៅក្នុងតំបន់ការពារធម្មជាតិ

(ព្រះវិហារ)៖ ជំរឿនសត្វត្មាតប្រចាំឆ្នាំ២០២១ នៅកម្ពុជា សហការរៀបចំដោយ ក្រសួងបរិស្ថាន និងអង្គការដៃគូក្នុងកិច្ចការអភិរក្សធនធានធម្មជាតិ ត្រូវបានបើកធ្វើឡើង នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ នៅលើទីតាំងចំនួន ៤កន្លែង នៅក្នុងតំបន់ការពារធម្មជាតិក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ខេត្តមណ្ឌលគិរី ខេត្តស្ទឹងត្រែង និងខេត្តរតនគិរី ដែលជឿជាក់ថា មានវត្តមានសត្វត្មាតរស់នៅ។

អាន​បន្ត៖ កម្ពុជាធ្វើជំរឿនសត្វត្មាតប្រចាំឆ្នាំ២០២១ នៅលើទីតាំងចំនួន៤កន្លែង...

ខេត្តតាកែវរកឃើញអ្នកកើតកូវីដ១៩ ចំនួន៣៩នាក់បន្ថែមទៀត ក្នុង​ចំណោម​ស្រុក​ទាំង​៧ របស់​ខេត្តតាកែវ

ខេត្តតាកែវ ៖ ១រយៈពេលមកនេះ សម្រាប់ខេត្តតាកែវ កំពុងទទួលរងការរីករាលដាលនៃជំងឺកូវីដ១៩ ស្ទើតែគ្រប់ទីកន្លែង ហើយនៅថ្ងៃ១០ ខែមិថុនានេះ កោះសន្តិភាពបានទទួលរបាយការណ៍ពីមន្ទីរសុខាភិបាលខេត្តបានបង្ហាញថា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មី ចំនួន៣៩នាក់ ស្រី២៧នាក់ ក្នុងចំណោមក្រុងស្រុកទាំង៧ របស់ខេត្តតាកែវ ។

អាន​បន្ត៖ ខេត្តតាកែវរកឃើញអ្នកកើតកូវីដ១៩ ចំនួន៣៩នាក់បន្ថែមទៀត ក្នុង​ចំណោម​ស្រុក​ទាំង​៧...

ព័ត៌មានជាតិគ​.​ជ​.​ប សម្រេច​លុបចោល​ការ​បោះ​ឆ្នោត​សាកល្បង​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ សង្កាត់ ឆ្នាំ​២០២១

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចុះហត្ថលេខាដោយលោក នុត សុខុម អនុប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅល្ងាចថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១នេះ បានសម្រេចលើកចោលការអនុវត្តការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ ឆ្នាំ ២០២១ ដែលគ្រោងនិងអនុវត្តនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ខាងមុខ នៅក្នុងឃុំ សង្កាត់ គោលដៅចំនួន២៥ រាជធានី ខេត្ត ទាំងអស់ទូទាំងប្រទេស។

អាន​បន្ត៖ ព័ត៌មានជាតិគ​.​ជ​.​ប...

បច្ចុប្បន្នភាពប្រចាំថ្ងៃ៖ គិតត្រឹមព្រឹកថ្ងៃទី១០ ខែមិថុនា នេះ តំបន់អាស៊ាន មានអ្នកឆ្លងកូវីដ១៩ជាង៤.២៣លាននាក់ ស្លាប់ជាង ៨.២៩ម៉ឺននាក់

(កម្ពុជា)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែមិថុនា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់៤,២៣៧,៣៤៦នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ៨២,៩១២នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោកWorldometer។

អាន​បន្ត៖ បច្ចុប្បន្នភាពប្រចាំថ្ងៃ៖ គិតត្រឹមព្រឹកថ្ងៃទី១០ ខែមិថុនា នេះ តំបន់អាស៊ាន...

ប្រតិភូ​ក្រសួងបរិស្ថាន និង​ក្រុម​អ្នកសារព័ត៌មាន​ចុះ​ស្វែងយល់​ពី​ការគ្រប់គ្រង និង​អភិរក្ស​ធនធានធម្មជាតិ និង​ការអភិវឌ្ឍ​សហគមន៍​នៅ​ខេត្តព្រះវិហារ​

ភ្នំពេញ: រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យនៃក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានដឹកនាំប្រតិភូក្រសួង ដោយមានការចូលរួមពីរដ្ឋបាលខេត្តព្រះវិហារ និងក្រុមអ្នកសារព័ត៌មាន ១០ ស្ថាប័នទៅទស្សនានិងស្វែងយល់ពីការគ្រប់គ្រងនិងអភិរក្សតំបន់ការពារធម្មជាតិ និងជីវៈចម្រុះ និងការអភិវឌ្ឍសហគមន៍មូលដ្ឋាន ព្រមទាំងជីវភាពរបស់ពលរដ្ឋ នៅក្នុងសហគមន៍តំបន់ការពារធម្មជាតិ នៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ រយៈពេល ២ថ្ងៃ គឺថ្ងៃទី៩ និងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១។

អាន​បន្ត៖ ប្រតិភូ​ក្រសួងបរិស្ថាន និង​ក្រុម​អ្នកសារព័ត៌មាន​ចុះ​ស្វែងយល់​ពី​ការគ្រប់គ្រង...

ក្រសួងសុខាភិបាល ក្រោមការគាំទ្រពី JICA បង្កើតកម្មវិធី New Khmer App គាំទ្រដល់បុគ្គលិកថែទាំសុខភាព ក្នុងការផ្ដល់សេវាការសម្រាលកូនដោយសុវត្ថិភាព

(ភ្នំពេញ)៖ ក្រសួងសុខាភិបាលក្រោមការគាំទ្រពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) តាមរយៈ «គម្រោងលើកកម្ពស់ការថែទាំបន្តនៅកម្ពុជាផ្តោតលើការថែទាំស្ត្រី និងទារកក្នុងពេលសម្រាល និងក្រោយពេលសម្រាល (JICA-IINeoC Project)» និង Maternity Foundation បានចាប់ដៃគូសហការគ្នាបង្កើតកម្មវិធីការសម្រាលកូនដោយសុវត្ថិភាពលើទូរស័ព្ទដៃជាភាសាខ្មែរ (Safe Delivery App) ដែលជាឧបករណ៍ (Tools) បណ្តុះបណ្តាល និងជំនួយស្មារតីដល់បុគ្គលិកថែទាំសុខភាព ដើម្បីធានាឲ្យបាននូវសុវត្ថិភាពសម្រាប់ម្តាយ និងទារកទើបនឹងកើត នៅក្នុងប្រទេសកម្ពុជា។

អាន​បន្ត៖ ក្រសួងសុខាភិបាល ក្រោមការគាំទ្រពី JICA បង្កើតកម្មវិធី New Khmer App...

លោក ឃួង ស្រេង អះអាងថា យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជូនពលរដ្ឋនៅរាជធានីភ្នំពេញ នឹងបញ្ចប់នៅថ្ងៃទី០៨ ខែកក្កដា

(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅរាជធានីភ្នំពេញ នឹងបញ្ចប់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅថ្ងៃទី០៨ ខែកក្កដាខាងមុខ ខណៈការចាក់ជូនពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើង បានចំនួន១១ខណ្ឌហើយ ក្នុងចំណោមខណ្ឌទាំង១៤ ដោយខណ្ឌខ្លះបានចាក់រួចរាល់ និងខណ្ឌខ្លះទៀតកំពុងដំណើរការចាក់យ៉ាងមមាញឹកពីសំណាក់ក្រុមគ្រូពេទ្យ សហការជាមួយអាជ្ញាធរដែនដី។

អាន​បន្ត៖ លោក ឃួង ស្រេង អះអាងថា យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩...

សម្តេច ទៀ បាញ់៖ ការចោទមូលដ្ឋានទ័ពចិននៅរាម ទោះបំភ្លឺប៉ុន្មានក៏នៅតែដដែល ព្រោះមិនបានតាមបំណងអាមេរិក (Video inside)

(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកឡើងថា រឿងចោទប្រកាន់មានមូលដ្ឋានទ័ពចិននៅដែនសមុទ្ររាម ទោះបីកម្ពុជាបំភ្លឺប៉ុន្មានក៏អាមេរិកមិនទទួលយកនោះដែរ ព្រោះមិនត្រូវតាមបំណងរបស់គេ។

អាន​បន្ត៖ សម្តេច ទៀ បាញ់៖ ការចោទមូលដ្ឋានទ័ពចិននៅរាម ទោះបំភ្លឺប៉ុន្មានក៏នៅតែដដែល...

ព័ត៌មានជាតិឈ្វេងយល់អត្ថន័យទាំង ៥ កែវតំណក់ប្រេងដំបូង ជានិមិត្តរូបធនធានប្រេងកាតកម្ពុជា

កែវដំណក់ប្រេងដំបូងនេះ គឺជានិមិត្តរូបនៃធនធានប្រេងកាតរបស់ព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបាន រៀបចំឡើងតាមរចនាបទខ្មែរ ដែលប្រគល់ជូន សម្តេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ការពារជាតិ និងជាប្រធានគណៈកម្មការសាងសង់វិមាននយោបាយឈ្នះ-ឈ្នះ ដើម្បីតំកល់ទុកជា ប្រវត្តិសាស្ត្រ។

អាន​បន្ត៖ ព័ត៌មានជាតិឈ្វេងយល់អត្ថន័យទាំង ៥ កែវតំណក់ប្រេងដំបូង...

អាជ្ញាធរ​រាជធានី​ភ្នំពេញនឹង​ចុះ​អនុវត្ត​ចាត់វិធានការ​រុះរើ ផ្ទះ​បណ្តែត​ទឹក តូច​ធំ បែ​ចិញ្ចឹម​ត្រី និង​សំណង់​មិន​រៀបរយ​នៅ​ចុង​ស​ប្តា​ហ៍​នេះ

រាជធានីភ្នំពេញ ៖ សមត្ថកិច្ចតាមបណ្តារដ្ឋបាលខណ្ឌដែលជាប់នឹងផ្ទៃទឹកទន្លេក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះបានចុះផ្សព្វផ្សាយអប់រំចំពោះអ្នករស់នៅ និងអ្នកប្រកបមុខរបនៅលើផ្ទៃទឹកទន្លេ ។

អាន​បន្ត៖ អាជ្ញាធរ​រាជធានី​ភ្នំពេញនឹង​ចុះ​អនុវត្ត​ចាត់វិធានការ​រុះរើ ផ្ទះ​បណ្តែត​ទឹក...

រដ្ឋាភិបាលចិនសន្យាថា នឹងនាំចូលផលិតផលកសិកម្មបន្ថែមទៀតពីកម្ពុជា ជាពិសេសអង្ករ និងស្វាយ

(ភ្នំពេញ)៖ រដ្ឋាភិបាលចិន បានសន្យាថា ខ្លួននឹងនាំចូលផលិតផលកសិកម្មបន្ថែមទៀតពីកម្ពុជា ជាពិសេសអង្ករ និងស្វាយ។

អាន​បន្ត៖ រដ្ឋាភិបាលចិនសន្យាថា នឹងនាំចូលផលិតផលកសិកម្មបន្ថែមទៀតពីកម្ពុជា ជាពិសេសអង្ករ...

ចិនបន្តគាំទ្រការអភិវឌ្ឍជាតិរបស់កម្ពុជា និងការពារឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដី

ភ្នំពេញ៖ ក្រសួងការបរទេស បានប្រកាសផ្សព្វផ្សាយពីលទ្ធផលនៃជំនួបពិភាក្សាទ្វេភាគីរវាងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន កាលពីព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ នៅទីក្រុងឆុងឈីង ប្រទេសចិន។

អាន​បន្ត៖ ចិនបន្តគាំទ្រការអភិវឌ្ឍជាតិរបស់កម្ពុជា និងការពារឯករាជ្យ អធិបតេយ្យភាព...

ព្រឹកថ្ងៃនេះ ដំណក់ប្រេងដំបូងរបស់កម្ពុជា ត្រូវយកមកតម្កល់ទុកនៅក្នុងវិមានឈ្នះ-ឈ្នះ ទុកជាមរតកសម្រាប់កូនខ្មែរ

(ភ្នំពេញ)៖ ដំណក់ប្រេងលើកដំបូងរបស់កម្ពុជា នៅព្រឹកថ្ងៃពុធ ទី០៩ ខែមិថុនា ឆ្នាំ២០២១នេះ ត្រូវបាននាំយកមកតម្កល់ទុក នៅក្នុងវិមានឈ្នះ-ឈ្នះ ដើម្បីទុកជាមរតកសម្រាប់កុលបុត្រខ្មែរ និងជាការចងចាំនូវសមិទ្ធផលកើតចេញម្លប់សុខសន្តិភាព ដែលរកបានមកដោយនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន។

អាន​បន្ត៖ ព្រឹកថ្ងៃនេះ ដំណក់ប្រេងដំបូងរបស់កម្ពុជា...

លោក នេត្រ ភក្ត្រា៖ កម្ពុជាមានសត្វក្ងោក ចន្លោះពី២ពាន់ ទៅ៣ពាន់ក្បាល កំពុងរស់នៅក្នុងតំបន់ការពារធម្មជាតិ (Video inside)

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា ប្រទេសកម្ពុជា មានវត្តមានសត្វក្ងោកចន្លោះពី ២,០០០ ទៅ ៣,០០០ក្បាល កំពុងរស់នៅក្នុងតំបន់ការពារធម្មជាតិ ក្នុងនោះមាននៅតំបន់ភូមិភាគខាងកើតទន្លេមេគង្គ ក្នុងខេត្តមណ្ឌលគិរី ស្ទឹងត្រែង មានវត្តមានសត្វក្ងោកច្រើនជាងគេ។

អាន​បន្ត៖ លោក នេត្រ ភក្ត្រា៖ កម្ពុជាមានសត្វក្ងោក ចន្លោះពី២ពាន់ ទៅ៣ពាន់ក្បាល...

កម្ពុជា​ស្នើ​ឆែក​ជួយ​ជំរុញ​ការ​ផ្លាស់​ប្តូរ​ពាណិជ្ជកម្ម​ និង​បង្កើន​ការ​វិនិយោគ​មក​កាន់​កម្ពុជា​បន្ថែម

រាជធានីភ្នំពេញ ៖ ប្រធានព្រឹទ្ធសភាកម្ពុជាសម្ដេចវិបុលសេនាភក្ដី សាយ ឈុំបានស្នើដល់លោក Martin Vávra ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋ ឆែកថ្មីប្រចាំកម្ពុជា ដើម្បីជួយជំរុញការផ្លាស់ប្តូរពាណិជ្ជកម្ម និងការវិនិយោគបន្ថែមមកកាន់ប្រទេសកម្ពុជា និងជួយលើកទឹកចិត្តប្រជាជនឆែក មកទស្សនានៅកម្ពុជាបន្ថែមទៀត ជាពិសេសបន្ទាប់ពីជំងឺកូវីដ១៩ បញ្ចប់។

អាន​បន្ត៖ កម្ពុជា​ស្នើ​ឆែក​ជួយ​ជំរុញ​ការ​ផ្លាស់​ប្តូរ​ពាណិជ្ជកម្ម​...

មន្ដ្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម៖ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ មានការយឺតយ៉ាវបន្ដិច ដោយសារបញ្ហាកូវីដ-១៩

(ភ្នំពេញ)៖ ការចុះហត្ថលេខា លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-កូរ៉េ (FTA) មានការយឺតយ៉ាវជាងផែនការបន្ដិច ដោយសារបញ្ហាការរីករាលដាល នៃជំងឺកូវីដ-១៩។

អាន​បន្ត៖ មន្ដ្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម៖...

លោកទូតអាមេរិកបង្ហាញនូវកង្វល់មុខសម្តេចស ខេង អំពីការកាត់ទោសដាក់ពន្ធនាគារនូវសកម្មជនបរិស្ថានមួយចំនួន

រាជធានីភ្នំពេញ ៖ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា បានលើកឡើងនៅចំពោះមុខសម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថាលោកមានកង្វល់ជាខ្លាំង អំពីការកាត់ទោសដាក់ពន្ធនាគារនូវសកម្មជនបរិស្ថានមួយចំនួន និងបានអំពាវនាវឱ្យមានការដោះលែងផងដែរ ។

អាន​បន្ត៖ លោកទូតអាមេរិកបង្ហាញនូវកង្វល់មុខសម្តេចស ខេង...

ប្រធានព្រឹទ្ធសភាកម្ពុជា អញ្ជើញថ្នាក់ដឹកនាំសភាឆែក ចូលរួមកិច្ចប្រជុំធំ២ ក្នុងឆ្នាំ២០២១នេះ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ

(ភ្នំពេញ)៖ ក្នុងឱកាសអនុញ្ញាតឱ្យទូតសាធារណរដ្ឋឆែកថ្មីប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១នេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា បានអញ្ជើញ ថ្នាក់ដឹកនាំសភាឆែក ចូលរួមក្នុងកិច្ចប្រជុំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ (ASEM 13) និងកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ (ASEP11) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្នុងឆ្នាំនេះ។

អាន​បន្ត៖ ប្រធានព្រឹទ្ធសភាកម្ពុជា អញ្ជើញថ្នាក់ដឹកនាំសភាឆែក ចូលរួមកិច្ចប្រជុំធំ២...

នៅព្រឹកនេះ តុលាការបន្តបើកសវនាការសំណុំរឿងលោក រ៉ុង ឈុន ពាក់ពន្ធ័ញុះញង់លើបញ្ហាព្រំដែនកម្ពុជា-វៀតណាម

(ភ្នំពេញ)៖ បន្ទាប់ពីលើកពេលអស់ជាច្រើនខែ សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១នេះ បានចាប់ផ្តើមលើកយកសំណុំរឿងលោក រ៉ុង ឈុន មកធ្វើការជំនុំជម្រះ ដោយមានការចូលរួមពីមជ្ឈដ្ឋានជាច្រើនដូចជា អង្គទូតនានា អ្នកសង្កេតការអង្គការសិទ្ធិមនុស្ស និងអ្នកសារព័ត៌មានជាដើម។

អាន​បន្ត៖ នៅព្រឹកនេះ តុលាការបន្តបើកសវនាការសំណុំរឿងលោក រ៉ុង ឈុន...

ព្រឹកថ្ងៃនេះវ៉ាក់សាំងការពារកូវីដ១៩ពីចិន ចំនួន៥០ម៉ឺនដូសទៀត នឹងដឹកមកដល់កម្ពុជា

(ភ្នំពេញ)៖ ជាដំណឹងដ៏រីករាយសម្រាប់ប្រជាពលរដ្ឋកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅវេលាម៉ោងប្រមាណ ១០ព្រឹកថ្ងៃអង្គារ ទី០៨ ខែមិថុនា ឆ្នាំ២០២នេះ វ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ស៊ីណូវ៉ាក់ របស់ក្រុមហ៊ុនចិនចំនួន ៥០ម៉ឺនដូសទៀតហើយ នឹងត្រូវដឹកមកដល់ប្រទេសកម្ពុជា។ ចំនួនវ៉ាក់សាំងចំនួន ៥០ម៉ឺនដូសបន្ថែមទៀតនេះ នឹងក្លាយជាចំណែកដ៏សំខាន់ក្នុងការជួយការពារសុខភាពប្រជាពលរដ្ឋកម្ពុជាពីការរាតត្បាតជំងឺកូវីដ១៩។

អាន​បន្ត៖ ព្រឹកថ្ងៃនេះវ៉ាក់សាំងការពារកូវីដ១៩ពីចិន ចំនួន៥០ម៉ឺនដូសទៀត នឹងដឹកមកដល់កម្ពុជា

សម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា រៀបចំកម្មវីធី «ទិញរួមគ្នា» ដើម្បីឱ្យម្ចាស់កិដ្ឋានអាចទិញជី ថ្នាំកសិកម្ម និងគ្រឿងម៉ាស៊ីន មានគុណភាពខ្ពស់

(ភ្នំពេញ)៖ សម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា (CACA) បានសហការជាមួយក្រុមហ៊ុនម៉ែងហ្គោធំ រីស៊ើច & ឌីវេឡុបម៉ិន (Mango Thom) ព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ ម្សិលមិញ រៀបចំពិធីទទួលទំនិញជើងទី១ នៃកម្មវីធី «ទិញរួមគ្នា» ដើម្បីឱ្យម្ចាស់កិដ្ឋាន អាចទិញ ជី ថ្នាំកសិកម្ម និងគ្រឿងម៉ាស៊ីនដែលមានគុណភាពខ្ពស់។

អាន​បន្ត៖ សម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា រៀបចំកម្មវីធី «ទិញរួមគ្នា»...