បណ្តាញសង្គម

រយៈពេល៥ខែ ឆ្នាំ២០២១ ភ្ញៀវទេសចរកម្ពុជាចេញក្រៅប្រទេសមានជិត ៩ ពាន់នាក់

(ភ្នំពេញ)៖ តាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ដែលបណ្ដាញសារព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ក្នុងរយៈពេលប្រាំខែ នៃឆ្នាំ២០២១ (មករា-ឧសភា) ភ្ញៀវទេសចរកម្ពុជាដែលបានចេញទៅក្រៅប្រទេស មានចំនួនសរុប ៨,៦៤៩ នាក់ ធ្លាក់ចុះ ៩៧.២ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០។

អាន​បន្ត៖ រយៈពេល៥ខែ ឆ្នាំ២០២១ ភ្ញៀវទេសចរកម្ពុជាចេញក្រៅប្រទេសមានជិត ៩ ពាន់នាក់

ក្រុង​​ស្ទឹងសែន​ចំណាយ​ថវិកា​ ១២លានដុល្លារ សង់​ប្រព័ន្ធបង្ហូរទឹកភ្លៀង ទឹកកខ្វក់ ពង្រីក​ផ្លូវ​ក្រុង​ឲ្យ​ធំ​ទូលាយ

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានចំណាយថវិកាជាង ១២លានដុល្លារ សម្រាប់សាងសង់ប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ក្នុងក្រុងស្ទឹងសែនខេត្តកំពង់ធំ ដើម្បីធានាបានគុណភាពល្អ និងមានផ្លូវក្នុងក្រុងទូលាយនៅថ្ងៃអនាគត។

អាន​បន្ត៖ ក្រុង​​ស្ទឹងសែន​ចំណាយ​ថវិកា​ ១២លានដុល្លារ សង់​ប្រព័ន្ធបង្ហូរទឹកភ្លៀង...

មន្ទីរពេទ្យគន្ធបុប្ផា បន្តទទួលបានថវិកាមួយចំនួនពីសប្បុរសជន ជួយសង្គ្រោះអាយុជីវិតកុមារកម្ពុជា

(ភ្នំពេញ)៖ លោកស្រី ថេង ធារី អគ្គនាយិកាក្រុមហ៊ុនម៉ូនូមែនប៊ុក និងគ្រួសារ នៅថ្ងៃទី៨ ខែកក្កដានេះ បានបរិច្ចាគនូវថវិកាផ្ទាល់ខ្លួនមួយចំនួន ដល់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងគោលបំណងរួមចំណែកគាំពារសុខភាពទារក និងកុមារនៅកម្ពុជា តាមរយៈជួយទ្រទ្រង់សកម្មភាពមន្ទីរពេទ្យគន្ធបុប្ផា។

អាន​បន្ត៖ មន្ទីរពេទ្យគន្ធបុប្ផា បន្តទទួលបានថវិកាមួយចំនួនពីសប្បុរសជន...

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ថា ​កំពុង​ពង្រីក​កិច្ច​អន្ដរាគមន៍​លើ​សុខភាព​បន្ដ​ពូជ

រាជធានីភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កំពុងនឹងខិតខំប្រឹងប្រែងពង្រឹង និងពង្រីកកិច្ចអន្តរាគមន៍លើផ្នែកសុខភាពបន្តពូជ និងសុខភាពផ្លូវភេទ ដោយផ្តោតការយកចិត្តទុកដាក់ ជាពិសេសលើការលើកកម្ពស់ក្នុងតំបន់ជួបប្រទះកង្វះខាត ។

អាន​បន្ត៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ថា...

ត្រៀមរៀបចំដាក់ដំណើរការ ពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធ លើសេចក្តីព្រាងច្បាប់ ស្ដីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា(គ.ស.ម.ក.) នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពី ការដាក់ដំណើរការពិគ្រោះយោបល់ លើសេចក្តីព្រាងច្បាប់ ស្ដីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា។

អាន​បន្ត៖ ត្រៀមរៀបចំដាក់ដំណើរការ ពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធ លើសេចក្តីព្រាងច្បាប់...

គណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា និងការិយាល័យឧត្តមស្នងការ UN នឹងរៀបចំពិគ្រោះយោបល់ជាមួយអ្នកពាក់ព័ន្ធ ដើម្បីប្រមូលធាតុចូលលើសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃ គ.ស.ម.ក

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក) សហការជាមួយការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា (OHCHR) នឹងរៀបចំដាក់ដំណើរការពិគ្រោះយោបល់ជាមួយក្រសួង ស្ថាប័ន អង្គការសង្គមស៊ីវិល និងភាគីពាក់ព័ន្ធនានា ដើម្បីប្រមូលធាតុចូលលើសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា ចាប់ពីខែកក្កដា ឆ្នាំ២០២១ នេះតទៅ។

អាន​បន្ត៖ គណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា និងការិយាល័យឧត្តមស្នងការ UN...

កូ​វី​ដ​១៩ ៖ ស្ត្រី​ និង​ក្មេង​ស្រី​កំពុង​មានផលវិបាក​ផ្នែក​សេដ្ឋកិច្ច និង​ប្រជុំ​ហានិភ័យ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ

រាជធានីភ្នំពេញ ៖ ស្ត្រី និងក្មេងស្រី ដែលជាទូទៅមានចំណូលតិចតូចពីការងារដែលមិនសូវស្ថិតស្ថេរកំពុងជួបនឹងផលវិបាកផ្នែកសេដ្ឋកិច្ចដែលបង្កដោយជំងឺកូវីដ-១៩ ហើយកំពុងប្រឈមនឹងហានិភ័យខ្ពស់ ក្នុងបញ្ហាជីវភាពរស់នៅប្រចាំថ្ងៃដែលពួកគេងាយនឹងធ្លាក់ចូលទៅក្នុងភាពក្រីក្រ ។

អាន​បន្ត៖ កូ​វី​ដ​១៩ ៖ ស្ត្រី​ និង​ក្មេង​ស្រី​កំពុង​មានផលវិបាក​ផ្នែក​សេដ្ឋកិច្ច...

ក្រសួងសុខាភិបាលអនុញ្ញាតឱ្យប្រើប្រាស់​តេស្ត​រហ័សរកវីរុស​កូវីដ-១៩ នៅតាមផ្ទះ

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានអនុញ្ញាតឱ្យប្រើប្រាស់តេស្តរហ័សរកវីរុសកូវីដ-១៩ នៅតាមផ្ទះឬជាលក្ខណៈឯកជនដើម្បីរួម

អាន​បន្ត៖ ក្រសួងសុខាភិបាលអនុញ្ញាតឱ្យប្រើប្រាស់​តេស្ត​រហ័សរកវីរុស​កូវីដ-១៩ នៅតាមផ្ទះ

ប្រមុខ​ការទូត​កម្ពុជា​-​អូស្ត្រាលី ពិភាក្សា​តាម​ទូរ​សព្ទ លើកឡើង​នូវ​របៀបវារៈ​ជាច្រើន​

ភ្នំពេញ៖ នៅយប់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ ក្រសួងការបរទេសកម្ពុជា បានបង្ហាញនូវលទ្ធផលនៃកិច្ចសន្ទនា តាមទូរស័ព្ទរវាងឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ម៉ារីស ផេន រដ្ឋមន្ត្រីការបរទេស និងជារដ្ឋមន្ត្រីកិច្ចការនារីអូស្ត្រាលី នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១។

អាន​បន្ត៖ ប្រមុខ​ការទូត​កម្ពុជា​-​អូស្ត្រាលី ពិភាក្សា​តាម​ទូរ​សព្ទ...

សម្តេចតេជោ ហ៊ុន សែន អបអរសាទរថ្ងៃដាក់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

(ភ្នំពេញ)៖ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១នេះ គឺជាខួប៤ឆ្នាំ ដែលប្រាសាទសំបូរព្រៃគុក ត្រូវបានអង្គការយូណេស្កូ សម្រេចដាក់បញ្ជូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។

អាន​បន្ត៖ សម្តេចតេជោ ហ៊ុន សែន អបអរសាទរថ្ងៃដាក់ប្រាសាទសំបូរព្រៃគុក...

សម្តេចម៉ែ ប្រោសព្រះរាជទានព្រះរាជទ្រព្យផ្ទាល់ ចំនួន ២មុឺនដុល្លារ ជូនអង្គការដើម្បីភាពញញឹមនៃកុមារ

សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ស្តេចសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជអំណោយជាព្រះរាជទ្រព្យផ្ទាល់ដ៏ថ្លៃថ្លាចំនួន ២០.០០០ ដុល្លារអាមេរិក និងម៉ាសចំនួន ៣,០០០បន្ទះ។

អាន​បន្ត៖ សម្តេចម៉ែ ប្រោសព្រះរាជទានព្រះរាជទ្រព្យផ្ទាល់ ចំនួន ២មុឺនដុល្លារ...

សមាជិកអាស៊ានកំពុងប្រជុំពិភាក្សាលើផែនការជំរុញការបើកទេសចរណ៍តំបន់ឡើងវិញ

(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់ទេសចរណ៍ជាតិអាស៊ានលើកទី៥៤ នាព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១នេះ បានបើកកិច្ចប្រជុំ The 54th ASEAN National Tourism Organizations (NTOs) Meeting) តាមរយៈប្រព័ន្ធវីឌីអូខនហ្វើរេន។

អាន​បន្ត៖ សមាជិកអាស៊ានកំពុងប្រជុំពិភាក្សាលើផែនការជំរុញការបើកទេសចរណ៍តំបន់ឡើងវិញ

សន្និសីទបក្សកុម្មុយនិស្តចិន និងបក្សនយោបាយលើពិភពលោក ស្នើឱ្យប្តេជ្ញារួមគ្នាកសាងសន្តិភាព វឌ្ឍនភាព យុត្តិធម៌ ប្រជាធិបតេយ្យ និងសេរីភាព

(ភ្នំពេញ)៖ សន្និសីទកំពូលរវាងគណបក្សកុម្មុយនិស្តចិន និងគណបក្សនយោបាយលើពិភពលោក រួមទាំងគណបក្សប្រជាជនកម្ពុជាផងដែរនោះ បានស្នើឱ្យមានការប្តេជ្ញាចិត្តរួមគ្នាក្នុងការកសាងនូវគុណតម្លៃសន្តិភាព ការអភិវឌ្ឍ សមភាពយុត្តិធម៌ ប្រជាធិបតេយ្យ និងសេរីភាព។

អាន​បន្ត៖ សន្និសីទបក្សកុម្មុយនិស្តចិន និងបក្សនយោបាយលើពិភពលោក...

គិត​ត្រឹម​ថ្ងៃទី​៦ ​ខែក​ក្ក​ដានេះ ​កំណើន​ចាក់​វ៉ាក់សាំង​បាន​ជាង​៤​លាន​នាក់​ស្មើ​៤៦.៥៤%

រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបញ្ជាក់ គិតមកដល់ថ្ងៃទី៦ខែកក្កដា ឆ្នាំ២០២១ កំណើនអ្នកចាក់វ៉ាក់សាំង ក្នុងក្របខណ្ឌទូទាំងប្រទេសបានចំនួនជាង៤លាននាក់ស្មើ៤៦.៥៤% នៃចំនួនគោលដៅ១០លាននាក់ ។

អាន​បន្ត៖ គិត​ត្រឹម​ថ្ងៃទី​៦ ​ខែក​ក្ក​ដានេះ...

សមាគមមិត្ដភាពកម្ពុជា-ចិន គាំទ្រគោលនយោបាយរបស់សម្ដេចតេជោ ហ៊ុន សែន ដែលប្រកាន់យ៉ាងខ្ជាប់នូវគោលនយោបាយចិនតែមួយ

(ភ្នំពេញ)៖ លោក ឯក សំអុល ប្រធានសមាគមមិត្ដភាពកម្ពុជា-ចិន បានប្រកាសគាំទ្រយ៉ាងពេញទំហឹង នូវគោលនយោបាយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលប្រកាន់យ៉ាងខ្ជាប់ នូវគោលនយោបាយចិនតែមួយ។

អាន​បន្ត៖ សមាគមមិត្ដភាពកម្ពុជា-ចិន គាំទ្រគោលនយោបាយរបស់សម្ដេចតេជោ ហ៊ុន សែន...

សម្ដេច​តេ​ជោ ​ចង់​ឃើញ​គណបក្ស​នយោបាយ​លើ​ពិភពលោក ​គិត​ប្រយោជន៍​ជាតិ​ជា​ធំ មិន​ត្រូវ​ឱនក្បាល ធ្វើ​ជា​ឈ្នាន់​នយោបាយ​បរទេស​ឡើយ

រាជធានីភ្នំពេញ ៖ ថ្លែងទៅកាន់គណបក្សនយោបាយលើពិភពលោក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាបានលើកឡើងថា គណបក្សនយោបាយលើកពិភពលោកទោះជាមាននិន្នាការណាក៏ដោយត្រូវគិតពីប្រយោជន៍ជាតិ និងប្រជាជនជាធំដោយមិនត្រូវឱនក្បាលធ្វើជាឈ្នាន់នយោបាយ និងវិទ្ធង្សនាបរទេសឡើយ ។

អាន​បន្ត៖ សម្ដេច​តេ​ជោ ​ចង់​ឃើញ​គណបក្ស​នយោបាយ​លើ​ពិភពលោក ​គិត​ប្រយោជន៍​ជាតិ​ជា​ធំ...

សម្តេច​ហេង សំ​រិ​ន ​៖ ​វប្បធម៌​ជាតិ​បង្ហាញ​ឲ្យ​យើង​មិន​អាច​ខ្វះ​បាន​ឡើយ​នូវ​សុខ​សន្តិភាព ស្ថិរភាព​នយោបាយ

រាជធានីភ្នំពេញ ៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា បេតិកភ័ណ្ឌវប្បធម៌ជាតិបានបង្ហាញឲ្យឃើញថា កម្ពុជាមិនអាចខ្វះបានឡើយនូវសុខសន្តិភាពនិងស្ថិរភាពនយោបាយ ។

អាន​បន្ត៖ សម្តេច​ហេង សំ​រិ​ន ​៖...

សម្តេច​តេ​ជោ ហ៊ុន សែន លើកឡើង ៣​ចំណុច ក្នុង​កិច្ចប្រជុំ​កំពូល​រវាង​ថ្នាក់ដឹកនាំ​នៃ​គណបក្ស​កុម្មុយនីស្ត​ចិន និង​គណបក្សនយោបាយ​លើ​ពិភពលោក​

ភ្នំពេញ៖ នៅយប់ថ្ងៃទី៦ ខែកក្កដានេះ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចបានអញ្ជើញចូលរួមប្រជុំ និងថ្លែងសន្ទរកថា នៅក្នុងកិច្ចប្រជុំកំពូលរវាងថ្នាក់ដឹកនាំនៃគណបក្សកុម្មុយនីស្តចិន និងគណបក្សនយោបាយលើពិភពលោក ក្រោមប្រធានបទ «ការបំពេញការងារ ដើម្បីសុភមង្គលប្រជាជន៖ ការទទួលខុសត្រូវរបស់គណបក្សនយោបាយ»។

អាន​បន្ត៖ សម្តេច​តេ​ជោ ហ៊ុន សែន លើកឡើង ៣​ចំណុច...

សម្តេចតេជោ ហ៊ុន សែន អបអរសាទរខួបដាក់ប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក

(ភ្នំពេញ)៖ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១នេះ គឺជាខួប១៣ឆ្នាំហើយ ដែលប្រាសាទព្រះវិហាររតនសម្បត្តិរបស់កម្ពុជា ត្រូវបានអង្គការយូណេស្កូសម្រេចដាក់ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក។

អាន​បន្ត៖ សម្តេចតេជោ ហ៊ុន សែន អបអរសាទរខួបដាក់ប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក

​អគ្គ​កុងស៊ុល​កម្ពុជា ប្រចាំ​នៅ​ថៃ ទៅ​ខេត្ត​បុរី​រ៉ាំ ចាប់ផ្តើមស្រាវជ្រាវ​ករណី​សង់​ប្រាសាទ​យក​លំនាំ អង្គរវត្ត ឬទេ?

រាជធានីភ្នំពេញ ៖ លោក កុយ គួង រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១នេះថា នៅពេលនេះ ស្ថានទូត ក៏ដូចជាអគ្គកុងស៊ុលកម្ពុជា ប្រចាំនៅព្រះរាជាណាចក្រថៃ បានចាប់ផ្តើមស្រាវជ្រាវករណី ដែលមានការលើកឡើងអំពីការសាងសង់ប្រាសាទមួយ ដែលចម្លងរចនាបថប្រាសាទអង្គរវត្តរបស់កម្ពុជា នៅខេត្តបុរីរ៉ាំ ដោយធ្វើការសហការជាមួយនឹងភាគីថៃ ។

អាន​បន្ត៖ ​អគ្គ​កុងស៊ុល​កម្ពុជា ប្រចាំ​នៅ​ថៃ ទៅ​ខេត្ត​បុរី​រ៉ាំ...

លោកស្រី ឱ វណ្ណឌីន ស្នើអាជ្ញាធរចាត់វិធានការលើការបន្លំគណនីហ្វេសបុករបស់លោកស្រី ដើម្បីធ្វើឱ្យមានការភាន់ច្រឡំ

(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១នេះ បានស្នើដល់អាជ្ញាធរសមត្ថកិច្ច ឱ្យចាត់វិធានការតាមច្បាប់ចំពោះការបន្លំបង្កើតគណនីហ្វេសបុកមួយដោយដាក់រូប និងឈ្មោះរបស់លោកស្រី ដើម្បីធ្វើឱ្យសាធារណជនភាន់ច្រឡំ។

អាន​បន្ត៖ លោកស្រី ឱ វណ្ណឌីន ស្នើអាជ្ញាធរចាត់វិធានការលើការបន្លំគណនីហ្វេសបុករបស់លោកស្រី...