បណ្តាញសង្គម

​ទេសរដ្ឋមន្រ្តី អៀង មូលី ​ដឹកនាំ​​កិច្ចប្រជុំពេញអង្គ នៃ​អាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍លើកទី១ ប្រចាំឆ្នាំ ២០១៨

(ភ្នំពេញ)៖ ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ បានដឹកនាំ និងរៀបចំកិច្ចប្រជុំពេញអង្គ នៃអាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍លើកទី១ ប្រចាំឆ្នាំ ២០១៨ នាព្រឹកថ្ងៃពុធ ៨រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិសក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨ នៅទីស្តីការគណៈរដ្ឋមន្រ្តី។

អាន​បន្ត៖ ​ទេសរដ្ឋមន្រ្តី អៀង មូលី ​ដឹកនាំ​​កិច្ចប្រជុំពេញអង្គ នៃ​អាជ្ញាធរជាតិប្រយុទ្ធ...

អភិបាលខេត្តកំពង់ធំ ស្នើឲ្យគ្រប់អាជ្ញាធរ សមត្ថកិច្ច និងមន្ទីរអង្គភាពទាំងអស់ យកចិត្តទុកដាក់ការថែរក្សាសន្តិសុខ សុវត្ថិភាព និងមានវិធានការទប់ស្កាត់បទល្មើសនានា

(កំពង់ធំ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានថ្លែងថា គ្រប់មន្ទីរអង្គភាពទាំង អស់ក្នុងខេត្ត ត្រូវយកចិត្តទុកដាក់ ចំពោះការងារក្នុងអង្គភាពរបស់ខ្លួន ជាពិសេសត្រូវមានវិធានការ ចំពោះបទល្មើសនានា ក្នុងវិស័យរបស់ខ្លួននៅក្នុងខេត្ត។

អាន​បន្ត៖ អភិបាលខេត្តកំពង់ធំ ស្នើឲ្យគ្រប់អាជ្ញាធរ សមត្ថកិច្ច និងមន្ទីរអង្គភាពទាំងអស់...

លោក គន់ គីម ប្រជុំដាក់ផែនការដល់ថ្នាក់ដឹកនាំបក្សប្រជាជនកម្ពុជាខេត្តឧត្តរមានជ័យ ដើម្បីឈានទៅដណ្តើមជោគជ័យក្នុងការបោះឆ្នោត

(ឧត្តរមានជ័យ)៖ លោក គន់ គីម សមាជិកគណៈកម្មការអចិន្ត្រៃយ៍ គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈ ពង្រឹងការងារខេត្តឧត្តរមានជ័យ បានប្រជុំដាក់ចេញ ផែនការយុទ្ធសាស្ត្រមួយចំនួនដល់ថ្នាក់ ដឹកនាំបក្សក្នុងខេត្ត ដើម្បីឈានទៅដណ្តើមជោគជ័យ ក្នុងការបោះឆ្នោតជ្រើស រើសតំណាងរាស្ត្រអាណត្តិទី៦ ដែលនឹងចូលមក ដល់នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាង មុខដ៏ខ្លីនេះ។

អាន​បន្ត៖ លោក គន់ គីម ប្រជុំដាក់ផែនការដល់ថ្នាក់ដឹកនាំបក្សប្រជាជនកម្ពុជាខេត្តឧត្តរមានជ័យ...

ក្រសួងពាណិជ្ជកម្ម បើកសិក្ខាសាលាពិគ្រោះយោបល់ ស្តីពី «សេចក្តីព្រាងច្បាប់ប្រកួតប្រជែងកម្ពុជា»

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម សហការជាមួយអង្គការសង្គមកិច្ច សម្រាប់កិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨នេះ បានរៀបចំសិក្ខាសាលា ពិគ្រោះយោបល់ ស្តីពី «សេចក្តីព្រាងច្បាប់ ប្រកួតប្រជែងកម្ពុជា» ក្រោមវត្តមានលោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។

អាន​បន្ត៖ ក្រសួងពាណិជ្ជកម្ម បើកសិក្ខាសាលាពិគ្រោះយោបល់ ស្តីពី...

ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក៥ មិថុនា! ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ស្នើឲ្យមជ្ឈដ្ឋានទាំងអស់ រួមគ្នាបំបាត់ការបំពុលដោយកាកសំណល់ សំរាម និងប្លាស្ទិក

(មណ្ឌលគិរី)៖ មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨នេះ បានរួមគ្នាធ្វើយុទ្ធនាការ បំបាត់ការបំពុលសំរាម ប្លាស្ទិក ដើម្បីសុខមាលភាព ពលរដ្ឋទាំងអស់គ្នា ដែលសកម្មភាពនេះ មន្ទីរបរិស្ថានខេត្ត និងមន្រ្តីសាលាក្រុងរួមទាំង ប្រជាពលរដ្ឋប្រមាណ៧០នាក់ ធ្វើការបោសសំអាត ក្នុងក្រុងសែនមនោរម្យ និងតាមទីសាធារណៈ ផ្សេងៗទៀត។

អាន​បន្ត៖ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក៥ មិថុនា!...

អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ ធានាអះអាងចំពោះមុខសហគមន៍កសិកម្ម ក្នុងវិស័យស្រូវអង្ករ ខេត្តកំពង់ចាមថា នឹងទំលាក់ឥណទានក្នុងអត្រាការប្រាក់ទាប ដើម្បីលើកស្ទួយសេដ្ឋកិច្ចសង្គមជនបទ

(កំពង់ចាម)៖ លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ (RDB) និង លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃពុធ ៨រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨ បានអញ្ជើញចូលរួមជា អធិបតីក្នុងកម្មវិធី ចុះហត្តលេខារវាងក្រុមហ៊ុន អេមរុយ៍រ៉ាយរបស់លោកឱកញ៉ា សុង សារ៉ន និងសហគមន៍កសិកម្មចំនួន៤ ដែលមានសមាជិក  សរុបចំនួន៦៧២នាក់ ហើយមានផ្ទៃដីដាំដុះមានចំនួន ១៣៧៧ហិកតា និងទិន្នផលស្រូវទទួលបាន៦៣០០តោន។

អាន​បន្ត៖ អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ ធានាអះអាងចំពោះមុខសហគមន៍កសិកម្ម...

សម្ដេចតេជោ ហ៊ុន សែន ជំរុញកម្មករ កម្មការិនី ​ចូលរួមថែរក្សាសន្ដិភាព ដើម្បីបន្ដការអភិវឌ្ឍ​ និងរក្សាការងារដែលកំពុងធ្វើ

(កំពង់ចាម)៖ ថ្លែងចេញពីស្រុកជើងព្រៃ ដីនៃខេត្តកំពង់ចាម សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨នេះ បានបន្ដអំពាវនាវ និងជំរុញឲ្យកម្មករ កម្មការិនីទាំងអស់ ត្រូវធ្វើយ៉ាងណារួម គ្នាការពារសុខសន្ដិភាព ស្ថេរភាពនយោបាយ ដើម្បីការអភិវឌ្ឍជាតិ ហើយត្រូវរួមគ្នាបង្កើត នូវសហគមការងារមួយ ល្អប្រសើរនៅតាមរោងចក្រ។

អាន​បន្ត៖ សម្ដេចតេជោ ហ៊ុន សែន ជំរុញកម្មករ កម្មការិនី ​ចូលរួមថែរក្សាសន្ដិភាព...

អាជ្ញាធរខេត្តកំពង់ធំ ជំរុញឲ្យសេវាករផ្គត់ផ្គង់អគ្គិសនី ផ្តល់សេវាឲ្យបានត្រឹមត្រូវ ជូនប្រជាពលរដ្ឋ

(កំពង់ធំ)៖ ដើម្បីដោះស្រាយនូវបញ្ហាប្រឈម ដែលជាសេវាតំរូវការក្នុងការ ប្រើប្រាស់ថាមពលអគ្គិសនី ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ លោក សុខ ហៃ អភិបាលរងខេត្តកំពង់ធំ និង លោក ទូច វុទ្ធី ប្រធាននាយកដ្ឋាន កិច្ចការអ្នកប្រើប្រាស់ នៃអាជ្ញាធរអគ្គីសនីកម្ពុជា ដោយមានការចូលរួម ពីតំណាងមន្ទីរ៉ែ និងថាមពល ខេត្តកំពង់ធំ តំណាងសេវាករអគ្គិសនី អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ នៅរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ បានរៀបចំវេទិកាសាធារណៈ ស្វែងរកដំណោះស្រាយបញ្ហាប្រឈម ក្នុងការប្រើប្រាស់អគ្គិសនី ដែលបានរៀបចំឡើង នៅសាលាស្រុកបារាយណ៍ ខេត្តកំពង់ធំ។

អាន​បន្ត៖ អាជ្ញាធរខេត្តកំពង់ធំ ជំរុញឲ្យសេវាករផ្គត់ផ្គង់អគ្គិសនី...

ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង ២ម៉ឺននាក់ នៅខេត្តកំពង់ចាម

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃពុធ ៨រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨នេះ នឹងបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុប ២២,៤៧០នាក់ មកពីរោងចក្រ សហគ្រាស ចំនួន៨នៅក្នុងខេត្តកំពង់ចាម។

អាន​បន្ត៖ ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង...

ក្រសួងធនធានទឹក បញ្ជាក់ពីស្ថានភាព​កម្ពស់ទឹក​ជំនន់ នៅតាមបណ្តាស្ថានីយ​​ជលសាស្ត្រ ​ប្រចាំថ្ងៃទី៦ ខែមិថុនានេះ

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញព្រឹត្តិបត្រព័ត៌មាន និងការព្យាករណ៍ពីកម្ពស់ទឹក ប្រចាំថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨នេះ

អាន​បន្ត៖ ក្រសួងធនធានទឹក បញ្ជាក់ពីស្ថានភាព​កម្ពស់ទឹក​ជំនន់ នៅតាមបណ្តាស្ថានីយ​​ជលសាស្ត្រ...

ក្រសួងអប់រំ ប្រកាសឲ្យមន្ទីរអប់រំរាជធានីខេត្ត មកទទួលយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៤ ទៅចែកជូនបេក្ខជនដែលប្រឡងជាប់ដោយឥតគិតថ្លៃ

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីប្រកាសប្រាប់ឲ្យប្រធានមន្ទីរអប់រំ គ្រប់រាជធានីខេត្ត ទាំងអស់មកទទួលយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ០៤ សីហា និង ១៣ តុលា ឆ្នាំ២០១៤ ដើម្បីយកទៅចែកជូនបេក្ខជន ដែលបានប្រឡងជាប់ដោយឥតគិតថ្លៃ៕

ដកស្រង់ពី៖FRESH NEWS

 

ទេសរដ្ឋមន្រ្តី ឆាយ ថន៖ ការស្រាវជ្រាវ និងអភិវឌ្ឍ ត្រូវចាត់ទុកជាគ្រឹះ នៃការអភិវឌ្ឍលើគ្រប់វិស័យ និងជាឆ្អឹងខ្នងនៃការប្រកួតប្រជែងសេដ្ឋកិច្ច ប្រកបដោយមោទនភាពជាតិ

(កំពត)៖ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ លោក ឆាយ ថន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងផែនការ និងជាអនុប្រធានអចិន្រ្តៃយ៍ នៃក្រុមប្រឹក្សាជាតិ វិទ្យាសាស្រ្តនិងបច្ចេកវិទ្យា បានអញ្ជើញជាអធិបតីភាពក្នុង ពិធីបើកកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពី «ផែនការមេជាតិ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ឆ្នាំ២០១៤-២០២០ ការអនុវត្តលិខិតបទដ្ឋានគតិយុត្ត និងទិសដៅការងារជំរុញ និងសម្របសម្រួលការ អភិវឌ្ឍវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា» ដោយមានការចូលរួមពី លោកស្រី យូ សុគន្ធ អភិបាលរងខេត្តកំពត, ថ្នាក់ដឹកនាំក្រសួងផែនការ និងលោក លោកស្រី តំណាងមន្ទីរអង្គភាព ជុំវិញខេត្តចូលរួមផងដែរ។

អាន​បន្ត៖ ទេសរដ្ឋមន្រ្តី ឆាយ ថន៖ ការស្រាវជ្រាវ និងអភិវឌ្ឍ ត្រូវចាត់ទុកជាគ្រឹះ...

ស្ថានទូតឥណ្ឌា៖ ព្រឹត្តិការណ៍យោគៈអន្តរជាតិ ២០១៨ នឹងធ្វើឡើងនៅភ្នំពេញ សៀមរាប ព្រះសីហនុ និងបាត់ដំបង នាពាក់កណ្ដាលខែមិថុនានេះ

(ភ្នំពេញ)៖ ក្នុងសន្និសីទសារព័ត៌មាន នៅស្ថានទូតឥណ្ឌាប្រចាំកម្ពុជា នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨នេះ លោកស្រី ម៉ានីកា ជេន ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំកម្ពុជា បានបញ្ជាក់ថា ទិវាយោគៈអន្តរ ជាតិលើកទី៤ (4th International Day of YOGA) នឹងធ្វើឡើងនៅរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ និងខេត្តបាត់ដំបង ចាប់ពីថ្ងៃទី១៦-១៧ ខែមិថុនា ឆ្នាំ២០១៨ ខាងមុខ។

អាន​បន្ត៖ ស្ថានទូតឥណ្ឌា៖ ព្រឹត្តិការណ៍យោគៈអន្តរជាតិ ២០១៨ នឹងធ្វើឡើងនៅភ្នំពេញ សៀមរាប...

នាយករដ្ឋមន្ដ្រីនៃកម្ពុជា៖ ​ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ព្រោះមិនចង់ឲ្យសមាជិករាជរដ្ឋាភិបាល មាន​សភាពសំពីងសំពោង

(ភ្នំពេញ)៖ នាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្រ្ដី នាពេលកន្លងទៅនេះ ព្រោះមិនចង់ឲ្យ សមាជិករាជរដ្ឋាភិបាល មានតួលេខច្រើន ហើយពេលរៀបចំ រដ្ឋាភិបាលម្ដងៗ មានសភាពសំពីងសំពោង។

អាន​បន្ត៖ នាយករដ្ឋមន្ដ្រីនៃកម្ពុជា៖ ​ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ...

ទេសរដ្ឋមន្រ្ដី ស៊ុន ចាន់ថុល ច្រានចោលការលើកឡើងថា ជប៉ុនមិនផ្ដល់លុយសាងសង់គំរោងរថភ្លើងលើអាកាស ព្រោះមិនពេញចិត្តរាជរដ្ឋាភិបាល​កម្ពុជា

(ភ្នំពេញ)៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងសាធារណៈ និងដឹកជញ្ជូន បានបដិសេធទាំងស្រុង ជុំវិញព័ត៌មានមួយចំនួន ដែលលើកឡើងថា ការមិនសាងសង់គម្រោងផ្លូវរថភ្លើង លើអាកាសនៅកម្ពុជាពេលនេះ ដោយសារតែជប៉ុន មិនផ្ដល់លុយឲ្យ។ លោកទេសរដ្ឋមន្ដ្រីថា ការមិនទាន់សាងសង់នេះ ដោយសារតែជប៉ុន និងកម្ពុជាកំពុងសិក្សាទៅលើគម្រោងនេះ ឲ្យបានច្បាស់លាស់ ជាមុនសិន មិនមែនមានន័យថា រដ្ឋាភិបាលជប៉ុនមិនផ្ដល់ លុយឲ្យនោះឡើយ។

អាន​បន្ត៖ ទេសរដ្ឋមន្រ្ដី ស៊ុន ចាន់ថុល ច្រានចោលការលើកឡើងថា...

សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា គ្រោងរៀបចំពិព័រណ៍ទេសចរណ៍ជាលើកដំបូង ក្រោមប្រធានបទ «កំណត់ទ្រព្យទេសចរណ៍កម្ពុជា» នៅខែកក្កដា!

(ភ្នំពេញ)៖ សមាគមទីភ្នាក់ងារ ទេសចរណ៍កម្ពុជា (CATA) រៀបចំសន្និសីទសារព័ត៌មាន ប្រកាសអំពីត្រៀមរៀប ចំពិព័រណ៍ទេសចរណ៍ ជាលើកដំបូង ក្នុងប្រទេសកម្ពុជា ក្រោមប្រធានបទ «កំណត់ទ្រព្យទេសចរណ៍កម្ពុជា» រយៈពេល៣ថ្ងៃ ដើម្បីចូលរួមជំរុញពង្រីក គោលដៅទេសចរណ៍នានា នៅទូទាំង២៥ខេត្ត-ក្រុង ក្នុងប្រទេសកម្ពុជា។

អាន​បន្ត៖ សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា គ្រោងរៀបចំពិព័រណ៍ទេសចរណ៍ជាលើកដំបូង...

បើកការដ្ឋានសាងសង់ ផ្លូវចាក់កៅស៊ូ ជាងប្រាំគីឡូម៉ែត្រ នៅខេត្តព្រៃវែង, លោក ឌិត ទីណា អំពាវនាវសូមឲ្យបងប្អូនប្រជាពលរដ្ឋ ទៅបោះឆ្នោតគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្កដា

(ព្រៃវែង)៖ នាព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨នេះ លោក ឌិត ទីណា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បានអញ្ជើញចូលរួមពិធី បើកការដ្ឋានស្ថាបនា ផ្លូវក្រាលកៅស៊ូប្រវែង៥៦០០ម៉ែត្រ ស្ថិតនៅភូមិកាធំ និងភូមិក្រាំងលាវ ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ពិធីនេះក៏មានការអញ្ជើញ ចូលរួមពីអាជ្ញាធរខេត្ត ស្រុក ឃុំ និងប្រជាពលរដ្ឋឃុំ ចាមយ៉ាងច្រើនកុះករផងដែរ។

អាន​បន្ត៖ បើកការដ្ឋានសាងសង់ ផ្លូវចាក់កៅស៊ូ ជាងប្រាំគីឡូម៉ែត្រ នៅខេត្តព្រៃវែង, លោក ឌិត...

រសៀលនេះសម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញបិទកីឡាជាតិលើកទី២ជាមួយផ្ទាំងទស្សនីយភាពដ៏អស្ចារ្យមិនចាញ់ពិធីបើកឡើយ

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នៅរសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨នេះ នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បិទព្រឹត្តិការណ៍កីឡាជាតិលើកទី២ បន្ទាប់ពីដំណើរការប្រកួតអស់រយៈពេល ១១ថ្ងៃកន្លងទៅ។ ពិធីបិទនេះ នឹងធ្វើឡើងតាមស្ដង់ដារពិធីបិទកីឡាស៊ីហ្គេម ជាមួយការរៀបចំផ្ទាំងទស្សនីយភាពដ៏អស្ចារ្យជាច្រើន មិនចាញ់ពិធីបើកកាលពីថ្ងៃទី២៥ ខែឧសភា កន្លងទៅថ្មីៗនេះឡើយ។

អាន​បន្ត៖ រសៀលនេះសម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត...

​ក្រសួងកសិកម្ម រៀបចំវេទិកាធុរកិច្ចធាតុចូលកសិកម្ម និងគ្រឿងយន្ដកសិកម្ម

(សៀមរាប)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវេទិកាស្តីពី «ធុរកិច្ចធាតុចូលកសិកម្ម និងគ្រឿងយន្តកសិកម្ម» ដែលរៀបចំឡើងដោយ អគ្គនាយកដ្ឋានកសិកម្ម សហការជាមួយគម្រោងស្តីពី កម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា ឬហៅថាកាវ៉ាក់ (Cambodia Agricultural Value Chain Program, CAVAC)។

អាន​បន្ត៖ ​ក្រសួងកសិកម្ម រៀបចំវេទិកាធុរកិច្ចធាតុចូលកសិកម្ម និងគ្រឿងយន្ដកសិកម្ម

ក្រសួងយុត្តិធម៌ និង​ ក្រសួងពាណិជ្ជកម្ម រៀបចំកិច្ចប្រជុំ អំពីការធ្វើវិសោធនកម្មច្បាប់ ស្តីពីលក្ខន្តិកៈមេធាវី

(ភ្នំពេញ)៖ លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨នេះ បានដឹកនាំកិច្ចប្រជុំលើកដំបូង នៃក្រុមការងាររៀប ចំការធ្វើវិសោធនកម្មច្បាប់ ស្តីពីលក្ខន្តិកៈមេធាវី។

អាន​បន្ត៖ ក្រសួងយុត្តិធម៌ និង​ ក្រសួងពាណិជ្ជកម្ម រៀបចំកិច្ចប្រជុំ...

ក្រសួងធម្មការ និងសាសនា រៀបចំវេទិកា «ប្រយុទ្ធប្រឆាំង និងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់» ក្រោមពាក្យស្លោក «យើងទាំងអស់គ្នា រួមគ្នាបំបាត់គ្រឿងញៀន» នៅខេត្តកំពង់ចាម

(កំពង់ចាម)៖ នាព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨នេះ គណចលនាសាសនា, ការិយាល័យធម្មការ និងសាសនា ស្រុកកំសៀម ខេត្តកំពង់ចាម បានសហការ រៀបចំវេទិកា «ប្រយុទ្ធប្រឆាំង និងការប្រើប្រាស់ គ្រឿងញៀនខុសច្បាប់» និងជួបសំណេះសំណាល ជាមួយមេដឹកនាំ សាសនាទូទាំង ស្រុកកំសៀម ខេត្តកំពង់ចាម និងសិស្សានុសិស្ស វិទ្យាល័យហាន់ជ័យ សរុប៣៦៥អង្គ/នាក់។

អាន​បន្ត៖ ក្រសួងធម្មការ និងសាសនា រៀបចំវេទិកា «ប្រយុទ្ធប្រឆាំង...