បណ្តាញសង្គម

​ប្រតិភូធុរជនទីក្រុងឆុងជីង ប្រទេសចិន ចាប់អារម្មណ៍បង្កើតសួនឧស្សាហកម្មថ្មី នៅកម្ពុជា ​

(ភ្នំពេញ)៖ ប្រតិភូធុរជនមកពី ទីក្រុងឆុងជីង នៃសាធារណរដ្ឋ ប្រជាមានិតចិន បានបង្ហាញចេតនា បង្កើតសួនសហគ្រាស ឆុងជីង នៅក្នុងប្រទេសកម្ពុជា ដើម្បីចូលរួម អភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច ជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការបង្កើត នូវឱកាសការងារ និងប្រាក់ចំណូល ជូនប្រជាជន សំដៅកាត់ បន្ថយភាពក្រីក្រ។

អាន​បន្ត៖ ​ប្រតិភូធុរជនទីក្រុងឆុងជីង ប្រទេសចិន ចាប់អារម្មណ៍បង្កើតសួនឧស្សាហកម្មថ្មី...

សភាពាណិជ្ជកម្មខេត្តកំពង់ធំ-ខេត្តព្រះវិហារ ចុះកិច្ចព្រមព្រៀងជាមួយសភាពាណិជ្ជកម្មទីក្រុងលីជាំងខេត្តគង័ទុង របស់ចិន លើកកម្ពស់វិស័យពាណិជ្ជកម្មនៃប្រទេសទាំងពីរ

(លីជាំង-ចិន)៖ ចាត់ទុកជាដំណឹងរីករាយ មួយសម្រាប់ប្រជាពលរដ្ឋ ក៏ដូចជាដៃគូក្រុមហ៊ុននានា ដែលបានបណ្តាក់ ទុនរកស៊ីនៅ លើទឹកដីខេត្តកំពង់ធំ និងខេត្តព្រះវិហារដោយនៅពេលនេះសភាពាណិជ្ជ កម្មខេត្តកំពង់ធំ-ខេត្តព្រះវិហាររបស់កម្ពុជា បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងមិត្ត ភាពជាមួយសភាពាណិជ្ជ កម្មទីក្រុងលីជាំង ខេត្តគ័ងទុង សាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសដំណើរ ទស្សនកិច្ចជាផ្លូវការ របស់ប្រតិភូខេត្តព្រះវិហារ ទៅកាន់ទីក្រុងលីជាំង ខេត្តយូណាន ក្រោមការដឹកនាំរបស់លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ។

អាន​បន្ត៖ សភាពាណិជ្ជកម្មខេត្តកំពង់ធំ-ខេត្តព្រះវិហារ...

រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាពង្រឹងនីតិរដ្ឋ និងរចនាសម្ព័ន្ធលទ្ធិប្រជាធិបតេយ្យ

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ពី ការប្តេជ្ញាចិត្តរបស់ រាជរដ្ឋាភិបាលក្នុង ការពង្រឹងនីតិរដ្ឋ និងរចនាសម្ព័ន្ធលទ្ធិ ប្រជាធិបតេយ្យ ដែលជាមូលដ្ឋានគ្រឹះ សម្រាប់ថែរក្សាសន្តិភាព និងស្ថេរភាព ព្រមទាំងការរីក ចម្រើនប្រកប ដោយចីរភាព និងសមធម៌ នៅក្នុងប្រទេសកម្ពុជា។

អាន​បន្ត៖ រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាពង្រឹងនីតិរដ្ឋ...

ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ១២រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែ ឧសភា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញ អង្គគណៈរដ្ឋមន្ត្រី ដែលធ្វើឡើងនៅ វិមានសន្តិភាព រាជធានីភ្នំពេញ។

អាន​បន្ត៖ ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី

មេអ.ហខេត្តព្រះវិហារ ឧបត្ថម្ភថវិកា និងគ្រឿងបរិភោគ ដល់នាយនិងពលអាវុធហត្ថ២៥នាក់ដែលត្រូវទៅបំពេញភារកិច្ចនៅកន្លែងថ្មី

(ព្រះវិហារ)៖ ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជ អាវុធហត្ថខេត្តព្រះវិហារ រួមជាមួយលោក មេបញ្ជាការរង លោកមេបញ្ជាការ តាមបណ្តាក្រុង ស្រុក និងប្រធានស្នាក់ការសន្តិសុខជាច្រើនរូបទៀត នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨នេះ បានអញ្ជើញ ជួបសំណេះសំណាល សួរសុខទុក្ខ និងឧបត្ថម្ភថវិកា និងគ្រឿងបរិភោគ មួយចំនួនជូនដល់ នាយនិងពលអាវុធហត្ថ ក្នុងកងអនុ សេនាធំលេខ១៣ ចំនួន២៥នាក់ ដែលត្រូវផ្លាស់ប្តូរ ទៅបំពេញភារកិច្ច នៅមជ្ឈមណ្ឌលហ្វឹកហ្វឺន ភ្នំជំរាយ។

អាន​បន្ត៖ មេអ.ហខេត្តព្រះវិហារ ឧបត្ថម្ភថវិកា និងគ្រឿងបរិភោគ...

សមិទ្ធផល​​​វត្តពាមមង្គល ស្រុកមុខកំពូល ដែលចំណាយថវិកាជាង១លានដុល្លារ ត្រូវ​សម្ពោធដាក់ឲ្យប្រើប្រាស់, លោក វង្សី វិស្សុត អំពាវនាវ​ពលរដ្ឋទៅបោះឆ្នោត កុំជឿតាមការញុះញង់របស់ក្រុមប្រឆាំង

(កណ្ដាល)៖ សមិទ្ធផលនានាក្នុង វត្តពាមមង្គល ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្ដាល ដែលចំណាយថវិកា សាងសង់អស់ជាង ១លានដុល្លារ ត្រូវបានសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាព លោក វង្សី វិស្សុត ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកមុខកំពូល និងជាតំណាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

អាន​បន្ត៖ សមិទ្ធផល​​​វត្តពាមមង្គល ស្រុកមុខកំពូល ដែលចំណាយថវិកាជាង១លានដុល្លារ...

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អំពាវនាវឱ្យកម្មករធ្វើការខុសច្បាប់ នៅថៃ អាចមករកធ្វើការក្នុងប្រទេសវិញ ព្រោះកម្ពុជាកំពុងត្រូវការកម្លាំងពលកម្ម

(បាវិត-ស្វាយរៀង)៖ ថ្លែងចេញពីខេត្តស្វាយរៀង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨នេះ បានអំពាវនាវឱ្យកម្មករ-កម្មការិនី ដែលកំពុងធ្វើការនៅប្រទេសថៃ អាចត្រឡប់មកធ្វើការនៅក្នុងប្រទេស ព្រោះនៅក្នុងស្រុកកំពុងត្រូវការកម្លាំងពលកម្ម។

អាន​បន្ត៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អំពាវនាវឱ្យកម្មករធ្វើការខុសច្បាប់ នៅថៃ...

ប្រធានក្រុមប្រឹក្សាភិបាលរដ្ឋាករទឹក៖ វិនិយោគទិញភាគហ៊ុនរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ធានាថាចំណេញលើសអត្រាការប្រាក់ដាក់នៅធនាគារ

(ភ្នំពេញ)៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨នេះ បានរៀបចំមហាសន្និបាត ភាគហ៊ុនិកលើកទី ០៦របស់ខ្លួន ដោយមានការចូលរួម ពីសំណាក់សមាជិក ក្រុមប្រឹក្សាភិបាល និងម្ចាស់ភាគហ៊ុនិក ជាច្រើននាក់។

អាន​បន្ត៖ ប្រធានក្រុមប្រឹក្សាភិបាលរដ្ឋាករទឹក៖...

ក្រសួងឧស្សាហកម្ម សហការជាមួយអាជ្ញាធរពាក់ព័ន្ធ ចាត់ចែងផ្គត់ផ្គង់ទឹកស្អាត ដល់ប្រជាពលរដ្ឋ នៅតំបន់ដែលកំពុងរងគ្រោះ ដោយសារសារធាតុគីមីក្នុងទឹកព្រែកទេ

(ក្រចេះ)៖ លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម បានចាត់បញ្ជូន មន្ត្រីជំនាញជាបន្តបន្ទាប់ ទៅកាន់តំបន់ដែលកំពុងរងគ្រោះ ដោយសារសារធាតុគីមី នៅក្នុងទឹកព្រែកទេ ដោយសហការជាមួយ អាជ្ញាធរខេត្តក្រចេះ ដើម្បីធ្វើការត្រួតពិនិត្យ និងស្រាវជ្រាវ បន្តរកមូលហេតុ ដែលបង្កអោយមាន សារធាតុគីមីនៅ ក្នុងទឹកព្រែកទេរ។

អាន​បន្ត៖ ក្រសួងឧស្សាហកម្ម សហការជាមួយអាជ្ញាធរពាក់ព័ន្ធ ចាត់ចែងផ្គត់ផ្គង់ទឹកស្អាត...

កម្ពុជា​បង្ហាញ​ពី​សក្តានុពល ​នៃពហុកីឡាដ្ឋាន​​មរតក​តេជោ និងកីឡានៃសុបិន្ត ជូនដល់​​តំណាង​​ក្រុមប្រឹក្សា​​កីឡា​​ថ្នាក់​តំបន់

(ភ្នំពេញ)៖ មហិច្ឆតា និងកីឡាក្នុងក្តីសុបិន្ត ទាំងឡាយរបស់កម្ពុជា ត្រូវបានយកទៅចាក់ បញ្ចាំងជូនតំណាង ចូលរួមនានា នៅក្នុងក្រុមប្រឹក្សាកីឡាអូឡាំពិក/ សាមគ្គីអូឡាំពិក របស់វេទិកាថ្នាក់ តំបន់អាស៊ី កាលពីរសៀល ថ្ងៃចន្ទសប្តាហ៍នេះ។

អាន​បន្ត៖ កម្ពុជា​បង្ហាញ​ពី​សក្តានុពល ​នៃពហុកីឡាដ្ឋាន​​មរតក​តេជោ និងកីឡានៃសុបិន្ត...

នៅព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន បន្តជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីជិត ២ម៉ឺននាក់ នៅក្រុងបាវិត ខេត្តស្វាយរៀង

(បាវិត, ស្វាយរៀង)៖ នៅព្រឹកថ្ងៃព្រសហ្បតិ៍ ១១រោច ខែពិសាខ សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្តអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជិត ២ម៉ឺននាក់ នៅទីតាំងតំបន់សេដ្ឋកិច្ចពិសេស អ៉ិនធើវៀ អូតូម៉ូបាល អ៉ិនដាសស្រ្ទី ខមផ្លេកស៍ ក្នុងក្រុងបាវិត ខេត្តស្វាយរៀង។

អាន​បន្ត៖ នៅព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន បន្តជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីជិត...

ពលរដ្ឋលើដៃស្នើសុំឲ្យអាជ្ញាធរខេត្តកំពង់ឆ្នាំង ជួយកសាងស្ពានឈើព្រែកតាកំ នៅក្នុងឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច

(កំពង់ឆ្នាំង)៖ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨ ប្រជាពលរដ្ឋចំនួន១១ភូមិ និងអាជ្ញាធរ ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានសំណូមពរ ឲ្យអាជ្ញាធរខេត្ត និងមន្ទីរពាក់ព័ន្ធ ជួយកសាងស្ពាន ឆ្លងព្រែកតាកំ នៅក្នុងភូមិខ្លា គ្រហឹមឡើងវិញ ដោយស្ពានឈើនេះ បានបាក់កាលពីថ្ងៃទី៥ ខែឧសភាកន្លងទៅ។

អាន​បន្ត៖ ពលរដ្ឋលើដៃស្នើសុំឲ្យអាជ្ញាធរខេត្តកំពង់ឆ្នាំង ជួយកសាងស្ពានឈើព្រែកតាកំ...

នាយឧត្តមសេនីយ៍ គន់ គីម៖ សម្ដេចតេជោ ហ៊ុន សែន បាន​ប្រឹងប្រែង​ពង្រឹងពង្រីក​តួនាទី និងកែលំអជីវភាពរបស់អតីតយុទ្ធជនគ្រប់រូប

(បាត់ដំបង)៖ នៅចំពោះមុខបង ប្អូនអតីតយុទ្ធជន ដែលត្រូវទទួលបាន មេដាយការពារជាតិ ចំនួន៨៧៩នាក់ ក្នុងស្រុកបាណន់ ខេត្តបាត់ដំបង នាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងថា សមាគមអតីត យុទ្ធជនកម្ពុជា ដែលបង្កើត និងដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន បានប្រឹងប្រែងបំ ពេញការងារ ដោយស្មារតី ទទួលខុសត្រូវខ្ពស់ រួមចំណែកយ៉ាងសំខាន់ ដល់ការពង្រឹងពង្រីក តួនាទីរបស់អតីតយុទ្ធជន ការកែលំអជីវភាព ការបង្កើន ស្មារតីជួយគ្នាទៅវិញទៅមក។

អាន​បន្ត៖ នាយឧត្តមសេនីយ៍ គន់ គីម៖ សម្ដេចតេជោ ហ៊ុន សែន...

ក្រសួងសង្គមកិច្ច និងអង្គការជនពិការជាតិ-អន្ដរជាតិ បើកវគ្គបណ្ដុះបណ្ដាល ពង្រឹងសមត្ថភាពជនពិការ ក្នុងការកែច្នៃផលិតផល ឱ្យមានគុណភាព សម្រាប់ប្រកួតប្រជែង នៅលើទីផ្សារ

(ភ្នំពេញ)៖ ក្រុមប្រឹក្សាសកម្ម ភាពជនពិការកម្ពុជា នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងអង្គការជន ពិការជាតិ-អន្ដរជាតិ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨នេះ បានបើកវគ្គ បណ្ដុះបណ្ដាល ពង្រឹងសមត្ថភាព ដល់បងប្អូនជនពិការ ដែលកំពុង ប្រកបអាជីវ កម្មនៅកម្ពុជា ដើម្បី ផ្ដល់នូវចំណេះដឹង និងជំនាញក្នុងការ កែច្នៃផលិតផល ឱ្យមានគុណភាព និងស្ដង់ដារខ្ពស់ សម្រាប់ បង្កើននូវប្រាក់ ចំណូល និងចូលរួម ប្រកួតប្រជែង នៅលើទីផ្សារក្នុងស្រុក និងតំបន់ថែមទៀត។

អាន​បន្ត៖ ក្រសួងសង្គមកិច្ច និងអង្គការជនពិការជាតិ-អន្ដរជាតិ បើកវគ្គបណ្ដុះបណ្ដាល...

គ្រឿងចក្រកម្ទេចមីនធុនធ្ងន់ និងសម្ភារៈបោសសម្អាតមីន តម្លៃជិត៥លានដុល្លារជាជំនួយរបស់ជប៉ុន ត្រូវបានផ្ទេរ-ប្រគល់ជាផ្លូវការជូនស៊ីម៉ាក់!

(បាត់ដំបង)៖ មជ្ឈមណ្ឌលសកម្ម ភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២0១៨នេះ បានប្រារឰពិធីផ្ទេរ- ប្រគល់គ្រឿង ចក្រកម្ទេចមីនធុនធ្ងន់ និងតង់សំរាប់ជំរកស្នាក់ នៅរបស់បុគ្គលិក ដោះមីននៅទីវាល នៃគម្រោងសមាហរ ណកម្មបោស សម្អាតមីន និងសង្គ្រោះជន ពិការដោយសារមីន ដំណាក់កាលទី៣ ដែលជាអំណោយ ដ៏សប្បុរសធម៌ និងថ្លៃថ្លារបស់ រដ្ឋាភិបាល និងប្រជាជនជប៉ុន ផ្ដល់ជូនរាជរដ្ឋា ភិបាលកម្ពុជា សម្រាប់គាំទ្រកិច្ច ប្រតិបត្តិការបោស សម្អាតមីន របស់ស៊ីម៉ាក់។

អាន​បន្ត៖ គ្រឿងចក្រកម្ទេចមីនធុនធ្ងន់ និងសម្ភារៈបោសសម្អាតមីន...

គ្រឿងចក្រកម្ទេចមីនធុនធ្ងន់ និងសម្ភារៈបោសសម្អាតមីន តម្លៃជិត៥លានដុល្លារជាជំនួយរបស់ជប៉ុន ត្រូវបានផ្ទេរ-ប្រគល់ជាផ្លូវការជូនស៊ីម៉ាក់!

(បាត់ដំបង)៖ មជ្ឈមណ្ឌលសកម្ម ភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២0១៨នេះ បានប្រារឰពិធីផ្ទេរ- ប្រគល់គ្រឿង ចក្រកម្ទេចមីនធុនធ្ងន់ និងតង់សំរាប់ជំរកស្នាក់ នៅរបស់បុគ្គលិក ដោះមីននៅទីវាល នៃគម្រោងសមាហរ ណកម្មបោស សម្អាតមីន និងសង្គ្រោះជន ពិការដោយសារមីន ដំណាក់កាលទី៣ ដែលជាអំណោយ ដ៏សប្បុរសធម៌ និងថ្លៃថ្លារបស់ រដ្ឋាភិបាល និងប្រជាជនជប៉ុន ផ្ដល់ជូនរាជរដ្ឋា ភិបាលកម្ពុជា សម្រាប់គាំទ្រកិច្ច ប្រតិបត្តិការបោស សម្អាតមីន របស់ស៊ីម៉ាក់។

អាន​បន្ត៖ គ្រឿងចក្រកម្ទេចមីនធុនធ្ងន់ និងសម្ភារៈបោសសម្អាតមីន...

ស្អែកនេះ ក្រសួងសេដ្ឋកិច្ច នឹងរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «សេដ្ឋកិច្ចឌីជីថល នៅកម្ពុជា»

(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងរៀបចំសិក្ខាសាលា ពិគ្រោះយោបល់ ក្រោមប្រធានបទ «សេដ្ឋកិច្ចឌីជីថល និងសហគ្រិនភាព និងនវានុវត្តន៍» នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨ស្អែកនេះ។

អាន​បន្ត៖ ស្អែកនេះ ក្រសួងសេដ្ឋកិច្ច នឹងរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី...

សម្ដេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណ និងស្ញប់ស្ញែងចំពោះសប្បុរសជននានា ដែលបាន​បរិច្ចាគថវិកា​ជួយទ្រទ្រង់ដល់សកម្មភាព កាកបាទក្រហមកម្ពុជា

(ភ្នំពេញ)៖ ប្រមុខនៃរាជ រដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨នេះ ក្នុងពិធីអបអរសាទរ ខួបទី១៥៥ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា បានថ្លែងអំណរគុណ និងបានស្ញប់ស្ញែង ចំពោះសប្បុរស ជននានា រួមអ្នកទាំង វិនិយោគមក ពីក្រៅប្រទេស ដែលបានបរិច្ចាគ ថវិការបស់ខ្លួន ជួយទ្រទ្រង់ ដល់សកម្មភាព កាកបាទក្រហមកម្ពុជា។

អាន​បន្ត៖ សម្ដេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណ និងស្ញប់ស្ញែងចំពោះសប្បុរសជននានា...

សម្ដេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណ និងស្ញប់ស្ញែងចំពោះសប្បុរសជននានា ដែលបាន​បរិច្ចាគថវិកា​ជួយទ្រទ្រង់ដល់សកម្មភាព កាកបាទក្រហមកម្ពុជា

(ភ្នំពេញ)៖ ប្រមុខនៃរាជ រដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨នេះ ក្នុងពិធីអបអរសាទរ ខួបទី១៥៥ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា បានថ្លែងអំណរគុណ និងបានស្ញប់ស្ញែង ចំពោះសប្បុរស ជននានា រួមអ្នកទាំង វិនិយោគមក ពីក្រៅប្រទេស ដែលបានបរិច្ចាគ ថវិការបស់ខ្លួន ជួយទ្រទ្រង់ ដល់សកម្មភាព កាកបាទក្រហមកម្ពុជា។

អាន​បន្ត៖ សម្ដេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណ និងស្ញប់ស្ញែងចំពោះសប្បុរសជននានា...

កាកបាទក្រហមកម្ពុជាខេត្តរតនគិរី ប្រមូលថវិកាបានជាង៥ម៉ឺនដុល្លារ ដែលជាការបរិច្ចាគពីសប្បុរសជននានា

(រតនគិរី)៖ ទឹកប្រាក់ចំនួន៥០,០១៦.០៩ដុល្លារ ជាការបរិច្ចាគពី សប្បុរសជននានា នៅខេត្តរតនគីរី ក្នុងខួបលើកទី១៥៥ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា សាខាកាកបាទក្រហម កម្ពុជាខេត្តរតនគិរី និងយកទៅប្រើប្រាស់ ឲ្យចំគោលដៅ នៃគោលការណ៍ របស់កាកបាទ ក្រហមកម្ពុជា។

អាន​បន្ត៖ កាកបាទក្រហមកម្ពុជាខេត្តរតនគិរី ប្រមូលថវិកាបានជាង៥ម៉ឺនដុល្លារ...

ថ្ងៃនេះសិស្សានុសិស្សកម្ពុជាជាង៣ពាន់នាក់ ទទួលបានការធ្វើរោគវិនិច្ឆ័យភ្នែក និងចំណេះដឹងសុខភាពភ្នែក ពីសំណាក់ក្រុមគ្រូពេទ្យចិន

(ភ្នំពេញ)៖ លោក Li Jie ទីប្រឹក្សានៃស្ថានទូត សាធារណរដ្ឋប្រជា មានិតចិនប្រចាំកម្ពុជា បានលើកឡើងថា សិស្សានុសិស្ សកម្ពុជាប្រមាណ ជាង៣០០០នាក់ ទទួលបានការពិនិត្យ រោគវិនិច្ឆ័យភ្នែក និងផ្តល់ចំណេះ ដឹងសុខភាពភ្នែក និងធ្វើឱ្យយុវជន កុមារយល់ដឹង ពីតម្លៃភ្នែក ហើយស្រឡាញ់ យកចិត្តទុកដាក់ កាន់តែច្រើន ចំពោះជីវិត ដ៏ល្អប្រពៃនេះ។

អាន​បន្ត៖ ថ្ងៃនេះសិស្សានុសិស្សកម្ពុជាជាង៣ពាន់នាក់ ទទួលបានការធ្វើរោគវិនិច្ឆ័យភ្នែក...