បណ្តាញសង្គម

សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់សប្បុរសជននានា ដែលបានរួមចំណែកលះបង់ធនធានផ្ទាល់ខ្លួន ដើម្បីជួយដោះស្រាយបញ្ហារបស់អតីតយុទ្ធជន

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រកាសថ្លែងអំណរ គុណដល់សប្បុរសជននានា ដែលបានរួមចំណែក លះបង់ធនធាន ផ្ទាល់ខ្លួន ដើម្បីជួយដោះស្រាយបញ្ហា របស់អតីតយុទ្ធជន និងធ្វើឲ្យអតីតយុទ្ធ ជនកាន់តែមានភាព កក់ក្តៅជឿជាក់ និងគាំទ្រ លើការដឹកនាំរបស់រដ្ឋាភិបាល។

អាន​បន្ត៖ សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់សប្បុរសជននានា...

អភិបាលខណ្ឌឬស្សីកែវ ប្រាប់មន្ត្រីឲ្យអនុវត្តតាមអភិក្រមទាំង៥ របស់សម្ដេចតេជោ និងដាស់តឿនពលរដ្ឋឲ្យចូលរួមបោះឆ្នោត ជូនគណបក្សប្រជាជន លេខរៀងទី២០ នៅថ្ងៃ២៩ ខែកក្កដា

(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ បានបន្តប្រាប់ដល់មន្ត្រី ឲ្យយកចិត្តទុកដាក់ បម្រើប្រជាពលរដ្ឋ ក្នុងការអនុវត្តតាម អភិក្រម របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ទាំង៤ឲ្យមានប្រសិទ្ធភាព ក្នុងនោះមាន «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល» ឬមិនព្យាបាល ចំប្រភេទជំងឺទេ សម្តេចតេជោ ហ៊ុន សែន បានបន្ថែមនូវ អភិក្រមថ្មី១ទៀត គឺ «វះកាត់» តែម្ដង។

អាន​បន្ត៖ អភិបាលខណ្ឌឬស្សីកែវ ប្រាប់មន្ត្រីឲ្យអនុវត្តតាមអភិក្រមទាំង៥ របស់សម្ដេចតេជោ...

កម្ពុជាកំណត់យកថ្ងៃទី១៥ ខែមិថុនា ជារៀងរាល់ឆ្នាំ ដើម្បីរៀបចំប្រារព្ធ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ

(ភ្នំពេញ)៖ លោក ពេជ សោភ័ន រដ្ឋលេខាធិការ ក្រសួងការងារនិង បណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា ដើម្បីជំរុញការ អភិវឌ្ឍកម្លាំង ពលកម្មជំនាញ ប្រកបដោយគុណភាព និងប្រសិទ្ធភាពឲ្យ ឆ្លើយតបទៅនឹងតម្រូវ ការទីផ្សារការងារក្នុង និងក្រៅស្រុក រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកថ្ងៃទី១៥ ខែមិថុនា ជារៀងរាល់ឆ្នាំ ដើម្បីរៀបចំប្រាព្ធ ទិវាជាតិអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។

អាន​បន្ត៖ កម្ពុជាកំណត់យកថ្ងៃទី១៥ ខែមិថុនា ជារៀងរាល់ឆ្នាំ ដើម្បីរៀបចំប្រារព្ធ...

កសិករចិញ្ចឹមគោ ធំធាត់លឿន ដោយឲ្យស៊ីស្មៅ អូស្ត្រាលី

ត្បូងឃ្មុំ៖ កសិករ ភូមិអំពិលជ្រុំ និង ភូមិអន្លង់ពោង ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បាននាំគ្នាចិញ្ចឹមគោ តាមលក្ខណៈបច្ចេកទេស ដោយឲ្យវាស៊ីស្មៅ បួនប្រភេទ គឺ ១-ស៊ីមួង ២-ស្តាយឡូ ៣-ម៉ូលឡាតូ និងទិ៤-យីននា ដែលជាប្រភេទស្មៅនាំចូលមកពីប្រទេសថៃ (ប្រភពដើមប្រទេសអូស្ត្រាលី) ធ្វើឲ្យគោ ធំធាត់លឿនជាង ការចិញ្ចឹមតាមលក្ខណៈធម្មជាតិ ព្រោះស្មៅទាំង៤ប្រភេទនេះ មានសារធាតុប្រូតេអ៊ីនច្រើនជាងស្មៅយើងធម្មតា ។

អាន​បន្ត៖ កសិករចិញ្ចឹមគោ ធំធាត់លឿន ដោយឲ្យស៊ីស្មៅ អូស្ត្រាលី

គ.ជ.ប ទទួលស្គាល់អ្នកព័ត៌មានជាតិ-អន្តរជាតិ ៤១១នាក់ សម្រាប់ចូលរួមសង្កេតការណ៍បោះឆ្នោត ខណៈ១៨៣នាក់ទៀត កំពុងត្រួតពិនិត្យ

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានទទួលស្គាល់អ្នកព័ត៌មានជាតិចំនួន ៣៤៦នាក់ និងអ្នកព័ត៌មានអន្តរជាតិចំនួន ៦៥នាក់ ឲ្យមានសិទ្ធិចូលរួមសង្កេតការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ខាងមុខនេះ ចំណែកអ្នកព័ត៌មានជាតិ-អន្តរជាតិចំនួន ១៨៣នាក់ទៀត គ.ជ.ប កំពុងពិនិត្យលើសំណើសុំចូលរួមសង្កេតការណ៍។

អាន​បន្ត៖ គ.ជ.ប ទទួលស្គាល់អ្នកព័ត៌មានជាតិ-អន្តរជាតិ ៤១១នាក់...

ឆ្នាំនេះកសិករបង្កបង្កេីនផលដំណាំស្រូវវស្សាបានល្អជាងឆ្នាំទៅ ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ នៅទូទាំង៧ស្រុក/ក្រុង ក្នុងខេត្តត្បូងឃ្មុំ នៅដេីមរដូវវស្សានេះ កសិករបាននាំគ្នាបង្កបង្កេីនផលស្រូវរដូវវស្សា បានជិត៦០ភាគរយនៃផែនការដាំដុះ ដោយសារមាន អំណោយផលល្អពីធម្មជាតិ (ភ្លៀងធ្លាក់គ្រប់គ្រាន់) ។

អាន​បន្ត៖ ឆ្នាំនេះកសិករបង្កបង្កេីនផលដំណាំស្រូវវស្សាបានល្អជាងឆ្នាំទៅ ខេត្តត្បូងឃ្មុំ

ព្រឹកនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរខួបលើកទី១១ ទិវាអតីតយុទ្ធជនកម្ពុជា

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃចន្ទ ៦រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨នេះ អញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរខួបលើកទី១១ឆ្នាំ នៃទិវាអតីតយុទ្ធជនកម្ពុជា។

អាន​បន្ត៖ ព្រឹកនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរខួបលើកទី១១...

មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម សម្រេចផ្តល់ថវិកាបន្ថែម៦៤លានដុល្លារទៀតដល់កម្ពុជា

(ភ្នំពេញ)៖ ក្នុងជំនួបជាមួយលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោក ណាយជែល ប្រេត នាយកប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក របស់មូលនិធិអន្តរជាតិ សម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) បានសម្រេចផ្តល់ថវិកាបន្ថែម៦៤លានដុល្លារអាមេរិកទៀតដល់កម្ពុជា សម្រាប់គម្រោងថ្មី ដែលផ្តោតលើការជំរុញ «ទីផ្សារកសិកម្ម និងកសាងហេដ្ឋា រចនាសម្ព័ន្ធ កសិកម្ម និងជនបទ» ដោយគ្រោងអនុវត្តពីឆ្នាំ ២០១៩-២០២១។

អាន​បន្ត៖ មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម...

សម្ដេចនាយករដ្ឋមន្ត្រី ជំរុញឲ្យរដ្ឋមន្ត្រីក្រសួងការងារពន្លឿនដោះស្រាយបញ្ហាថៅកែរត់ចោលឲ្យអស់ បើខ្វះថវិកាសម្ដេចនឹងផ្តល់បន្ថែម

(កណ្ដាល)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញការងឿងឆ្ងល់ និងមិនសប្បាយចិត្តផងដែរ ចំពោះបញ្ហាកម្មកររោងចក្រមួយចំនួនដែលថៅរោងចក្ររត់ចោល ហើយមិនទាន់ដោះស្រាយបញ្ចប់ ខណៈថវិកាបុរេប្រធានជាង ៤លានដុល្លារត្រូវបានបញ្ចេញឲ្យដោះស្រាយតាំងពីខែមីនាមកនោះ។

អាន​បន្ត៖ សម្ដេចនាយករដ្ឋមន្ត្រី...

​ទេសរដ្ឋមន្រ្តី អៀង មូលី៖ «​​ការពិគ្រោះយោបល់ ស្តីពីការរៀបចំផែនទី បង្ហាញផ្លូវ​ក្នុងការឆ្លើយតប នឹងមេរោគអេដស៍,ជំងឺអេដស៍ នឹងក្លាយជាទស្សនវិស័យ ប្រកបដោយចីរភាព នៅកម្ពុជា»

(ភ្នំពេញ)៖ ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានថ្លែងសង្កត់ធ្ងន់ថា សិក្ខាសាលាពិគ្រោះយោបល់ស្តីពី «ការរៀបចំផែនទីបង្ហាញផ្លូវ ក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ប្រកបដោយចីរភាពនៅកម្ពុជា» នឹងក្លាយជាប្រធានបទដ៏សំខាន់ នៃសិក្ខាសាលាដែលយើងនឹងលើកមកបង្ហាញ និងពិភាក្សា ក្នុងរយ:ពេល២ថ្ងៃនេះ គឺការពិនិត្យមើលអំពីទស្សនវិស័យ ដែលចង្អុលទិសដល់ការរៀបចំ ផែនទីបង្ហាញផ្លូវមួយដ៏មានប្រសិទ្ធភាព (to envision a successful transition and guide development of roadmap) ក្នុងការធានាចីរភាព ក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅប្រទេសកម្ពុជា។

អាន​បន្ត៖ ​ទេសរដ្ឋមន្រ្តី អៀង មូលី៖ «​​ការពិគ្រោះយោបល់ ស្តីពីការរៀបចំផែនទី...

វេជ្ជបណ្ឌិតយោធាចិន ជួយផ្នែករូបភាពវេជ្ជសាស្ត្រ ដល់មន្ទីរពេទ្យព្រះកេតុមាលា

(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត ឃៀង វុទ្ធី នាយករងមន្ទីរពេទ្យព្រះកេតុមាលា ទទួលបន្ទុកផ្នែករូបភាពវេជ្ជសាស្ត្របានបញ្ជាក់ថា ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលដោយអន្តរាគមន៍ (Interventional Therapy) នៅមន្ទីរពេទ្យព្រះកេតុមាលា ត្រូវបានលើកកម្ពស់ ដោយមានការជួយពីក្រុមវេជ្ជបណ្ឌិតយោធាចិន មកពីមន្ទីរពេទ្យឆាងជឹង សៀងហៃ នៃសាកលវិទ្យាល័យវេជ្ជសាស្ត្រយោធាទី២។

អាន​បន្ត៖ វេជ្ជបណ្ឌិតយោធាចិន ជួយផ្នែករូបភាពវេជ្ជសាស្ត្រ ដល់មន្ទីរពេទ្យព្រះកេតុមាលា

អភិបាលខេត្តព្រះវិហារ៖ មានសុខសន្តិភាពទើបមានការអភិវឌ្ឍ សូមបងប្អូនប្រជាពលរដ្ឋចូលរួមបោះឆ្នោតឲ្យបានគ្រប់គ្នា ដើម្បីថែរក្សាសន្តិភាពឲ្យបានគង់វង្ស

(ព្រះវិហារ)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានថ្លែងថា ដរាបណាប្រទេសកម្ពុជានៅ តែមានសុខសន្តិភាព ការអភិវឌ្ឍប្រទេស នឹងនៅតែបន្តទៅ មុខជារៀងរហូត ដែលករណីនេះ សូមអំពាវនាវប្រជាពលរដ្ឋ អញ្ជើញទៅចូលរួម បោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃខាងមុខ ដើម្បីថែរក្សាសុខសន្តិ ភាពឲ្យនៅស្ថិតស្ថេរ ជារៀងរហូត។

អាន​បន្ត៖ អភិបាលខេត្តព្រះវិហារ៖ មានសុខសន្តិភាពទើបមានការអភិវឌ្ឍ...

នៅព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយកម្មករជិត ២ម៉ឺននាក់នៅខេត្តកំពង់ស្ពឺ

(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃពុធ ៩កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនីសរុប ១៩,៩៤៩នាក់ មកពីរោងចក្រ សហគ្រាសចំនួន១៧ នៅក្នុងខេត្តកំពង់ស្ពឺ។

អាន​បន្ត៖ នៅព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយកម្មករជិត...

នាយឧត្តមសេនីយ៍ គន់ គីម ប្រាប់អតីតយុទ្ធជនថា សម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំគិតគូរជានិច្ចចំពោះអតីតយុទ្ធជន

(តាកែវ)៖ ក្នុងពិធីសំណេះសំណាល និងបំពាក់មេដាយការពារ ជាតិជូនអតីតយុទ្ធជន ៥០៨នាក់នៅស្រុក ព្រៃកប្បាស និងស្រុកអង្គរបុរី ខេត្តតាកែវនា រសៀលថ្ងៃអង្គារ ទី២២ ខែឧសភា ឆ្នាំ២០១៨នេះ នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគម អតីតយុទ្ធជនកម្ពុជា បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានសមាគម អតីតយុទ្ធជន គឺជាមេដឹកនាំដែល តែងតែគិតគូរជា និច្ចចំពោះសុខទុក្ខ និងរាល់បញ្ហាលំបាក របស់អតីតយុទ្ធជន។

អាន​បន្ត៖ នាយឧត្តមសេនីយ៍ គន់ គីម ប្រាប់អតីតយុទ្ធជនថា សម្តេចតេជោ ហ៊ុន សែន...

ប្រសាសន៍សំខាន់ៗរបស់ សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យច្បាប់ជាង ៣ពាន់នាក់

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ៨កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញប្រគល់ សញ្ញាបត្រដល់និស្សិត សាកលវិទ្យាល័យ ភូមិន្ទនីតិសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ចប្រមាណ ៣,៣៤៩នាក់ ក្នុងនោះមាននារី ១,៤៤៩នាក់។

អាន​បន្ត៖ ប្រសាសន៍សំខាន់ៗរបស់ សម្តេចតេជោ ហ៊ុន សែន...

លោក ជា ចាន់តូ ជំរុញឲ្យមន្ត្រីធនាគារជាតិ ចូលរួមពង្រឹងស្ថិរភាពប្រាក់រៀល

(ពោធិ៍សាត់)៖ លោក ជា ចាន់តូ អគ្គទេសាភិបាលធនាគារ ជាតិនៃកម្ពុជា បានស្នើឲ្យមន្ត្រីសាខាធនាគារ ជាតិខេត្តពោធិ៍សាត់ បន្តខិតខំប្រឹងប្រែង បំពេញការងារ តាមតួនាទីភា រកិច្ចរៀងៗខ្លួន ឲ្យបានល្អពិសេស ការពង្រឹងស្ថិរភាពប្រាក់រៀល។

អាន​បន្ត៖ លោក ជា ចាន់តូ ជំរុញឲ្យមន្ត្រីធនាគារជាតិ ចូលរួមពង្រឹងស្ថិរភាពប្រាក់រៀល

ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យច្បាប់ជាង ៣ពាន់នាក់

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ៨កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញប្រគល់សញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្ដ្រ និងវិទ្យាសាស្ដ្រ សេដ្ឋកិច្ចប្រមាណ ៣,៣៤៩នាក់ ក្នុងនោះមាននារី ១,៤៤៩នាក់។

អាន​បន្ត៖ ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន...

សម្ដេចតេជោ​​ ហ៊ុន សែន បង្ហាញមោទនភាពដែលដឹកនាំនាវាកម្ពុជា រយៈពេល៣៣ឆ្នាំមកនេះ មិនដែលឲ្យពលរដ្ឋណាម្នាក់ទទួលគ្រោះថ្នាក់

(កំពង់ឆ្នាំង)៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញមោទនភាពថា ក្នុងនាមជាអ្នកកាន់ ចង្កូតប្រទេសរយៈពេល៣៣ឆ្នាំមកនេះ សម្តេចមិនដែល បានធ្វើឲ្យប្រជាពល រដ្ឋណាម្នាក់ ទទួលគ្រោះថ្នាក់នោះទេ ពោលមានតែទាញ ប្រជាពលរដ្ឋចេញពី អន្លង់នៃគ្រោះថ្នាក់។

អាន​បន្ត៖ សម្ដេចតេជោ​​ ហ៊ុន សែន បង្ហាញមោទនភាពដែលដឹកនាំនាវាកម្ពុជា រយៈពេល៣៣ឆ្នាំមកនេះ...

លោកស្រី​ ម៉ែន សំអន៖ កាកបាទក្រហមកម្ពុជា បានចូលរួម​ចំណែក​ដ៏ប្រ​សើ​រ​ ដ​ល់​ការ​អភិវឌ្ឍន៍សង្គមជាតិ ការកាត់បន្ថយភាពក្រីក្រ​ និងកា​រ​ការពារគុ​ណ​តម្លៃ​មនុស្សធម៌ ចំពោះមនុស្សជាតិទាំងមូល​

(ស្វាយរៀង)៖ ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានដឹកនាំប្រារព្ធមិទ្ទញ រំលឹកខួបទី១៥៥ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ក្រោមប្រធានបទ «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល» សាខាកាកបាទក្រហម កម្ពុជាខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ ដោយប្រមូលថវិកា បានជាង៥០ម៉ឺនដុល្លារ។

អាន​បន្ត៖ លោកស្រី​ ម៉ែន សំអន៖ កាកបាទក្រហមកម្ពុជា បានចូលរួម​ចំណែក​ដ៏ប្រ​សើ​រ​...

អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ នៃក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំ រៀបចំគម្រោងផែនការយុទ្ធសាស្ត្រ ថ​វិកាឆ្នាំ២០១៩ និងផែនការរំកិល៣ឆ្នាំ ឆ្នាំ២០១៩-២០២១​

(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំមួយស្ដីអំពី «ការរៀបចំគម្រោង ផែនការយុទ្ធសាស្ត្រ ថវិកាឆ្នាំ២០១៩ និងផែនការរំកិល ២០១៩-២០២១» នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ឯម សំណាង អគ្គនាយករង នៃអគ្គនាយកដ្ឋាន ភស្តុភារ និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារ ថវិកាក្រសួងមហាផ្ទៃ។

អាន​បន្ត៖ អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ នៃក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំ...

អគ្គមេបញ្ជាការកងទ័ព៖ ទោះក្នុងតម្លៃណាក៏ដោយ ត្រូវតែការពាររាជរដ្ឋាភិបាល ស្របច្បាប់ឱ្យបាន មិនឱ្យក្រុមណាមួយមកបំផ្លាញបានទេ

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការកង យោធពលខេមរភូមិន្ទ នៅព្រឹកនេះ បានអះអាងថា ទោះបីស្ថិតនៅក្នុង តម្លៃណាក៏ដោយ ត្រូវតែការពាររាជរដ្ឋាភិបាល ស្របច្បាប់នៅកម្ពុជា ឱ្យទាល់តែបាន មិនបណ្តោយឱ្យ ក្រុមជនអគិតណាមួយ មកបំផ្លិចបំផ្លាញ សន្តិភាពនៅកម្ពុជា បាននោះទេ។

អាន​បន្ត៖ អគ្គមេបញ្ជាការកងទ័ព៖ ទោះក្នុងតម្លៃណាក៏ដោយ ត្រូវតែការពាររាជរដ្ឋាភិបាល...