បណ្តាញសង្គម

ថ្ងៃនេះក្រុងភ្នំពេញ និងក្រុងប៉េកាំង មហាយក្សចិន ចាប់ដៃគ្នាចងសម្ព័ន្ធមេត្រីភាព ពង្រឹង និងពង្រីកទំនាក់ទំនងកាន់តែខ្លាំងឡើង

(ភ្នំពេញ)៖ រាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិត្យចិន បានសម្រេចចុះ ហត្ថលេខាលើ កិច្ចព្រមព្រៀង ស្តីពីការបង្កើតទី ក្រុងសម្ព័ន្ធមេត្រីភាព នៃទីក្រុងទាំង២។

អាន​បន្ត៖ ថ្ងៃនេះក្រុងភ្នំពេញ និងក្រុងប៉េកាំង មហាយក្សចិន ចាប់ដៃគ្នាចងសម្ព័ន្ធមេត្រីភាព...

ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន និងឯកអគ្គរដ្ឋទូតជប៉ុន អញ្ជើញបើកការដ្ឋានសាងសង់កំណាត់ផ្លូវជាតិ៥ ពីព្រែកក្តាម ដល់ខេត្តពោធិ៍សាត់

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ៧កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ហ៊ីដេហ៊ីសា ហូរីនូឈី (Hidehisa HORINOUCHI) ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំនៅកម្ពុជា អញ្ជើញបើកការដ្ឋាន សាងសង់កំណាត់ផ្លូវ ជាតិលេខ៥ ប្រវែង ១៣៥.២៤គីឡូម៉ែត្រ ចាប់ពីព្រែកក្តាម ខេត្តកណ្តាល ដល់ធ្លាម្អម ខេត្តពោធិ៍សាត់ ក្រោមហិរញ្ញប្បទាន សម្បទានពី រដ្ឋាភិបាលជប៉ុន។

អាន​បន្ត៖ ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន និងឯកអគ្គរដ្ឋទូតជប៉ុន...

គ.ជ.ប ប្រកាសទទួលស្គាល់គណបក្សចំនួន២ទៀត, សរុបមាន១០គណបក្សដែលបានចុះបញ្ជីជាផ្លូវការ

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨នេះ បានប្រកាសទទួលស្គាល់ និងចុះបញ្ជីជូន គណបក្សនយោបាយចំនួន ២ទៀត ក្នុងនោះមានគណបក្ស សម្ព័ន្ធដើម្បី ប្រជាធិបតេយ្យ និងគណបក្សសំបុក ឃ្មុំសង្គមប្រជា ធិបតេយ្យ នាំឲ្យចំនួនគណបក្សដែល គ.ជ.ប បានចុះបញ្ជីរួច បានកើនដល់ ១០គណបក្សហើយ នេះបើយោងតាមលោក ឌឹម សុវណ្ណរុំ សមាជិកនិងជា អ្នកនាំពាក្យគជប។

អាន​បន្ត៖ គ.ជ.ប ប្រកាសទទួលស្គាល់គណបក្សចំនួន២ទៀត, សរុបមាន១០គណបក្សដែលបានចុះបញ្ជីជាផ្លូវការ

វេទិកាកំពូលទេសចរណ៍កម្ពុជា-ចិនលើកទី១ បានប្រព្រឹត្តទៅប្រកបដោយជោគជ័យ និងលទ្ធផលត្រចះត្រចង់

(ភ្នំពេញ)៖ វេទិកាកំពូលទេសចរណ៍ កម្ពុជា-ចិនលើកទី១ ក្រោមប្រធានបទ «ការចាប់យកកាលានុវត្តភាព នៃការអភិវឌ្ឍ វិស័យទសចរណ៍ នៅលើផ្លូវសូត្រ» ត្រូវបានប្រារព្ធធ្វើ ឡើងក្រោមអធិបតីភាព ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នៅសណ្ឋាគារ រ៉េស៊ីដង់សុខា បានប្រព្រឹត្តទៅ ប្រកបដោយជោគជ័យ និងលទ្ធផលត្រចះត្រចង់។

អាន​បន្ត៖ វេទិកាកំពូលទេសចរណ៍កម្ពុជា-ចិនលើកទី១ បានប្រព្រឹត្តទៅប្រកបដោយជោគជ័យ...

សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញបិទវគ្គហ្វឹកហ្វឺន​ កងរាជអាវុធហត្ថ​ ដែលត្រៀមចេញបំពេញបេសកកម្មរក្សាសន្តិភាព តាមរយៈ​អង្គការសហប្រជាជាតិ

(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨នេះ បានអញ្ជើញបិទវគ្ គហ្វឹកហ្វឺនកងរាជអាវុធ ហត្ថត្រៀមចេញទៅ បំពេញបេសកកម្មរ ក្សាសន្តិភាព ក្នុងក្របខ័ណ្ឌអង្គការ សហប្រជាជាតិ។ ការបិទវគ្គនេះ បានធ្វើឡើង នៅសាលប្រជុំទីស្តី ការគណៈរដ្ឋមន្ត្រី។

អាន​បន្ត៖ សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញបិទវគ្គហ្វឹកហ្វឺន​ កងរាជអាវុធហត្ថ​...

នៅព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញដាំកូនឈើនៅ «ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប» ក្នុងខេត្តព្រះវិហារ

(ព្រះវិហារ)៖ នៅព្រឹកថ្ងៃសុក្រ ០៤កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញជាអធិបតី ភាពក្នុងពិធីដាំដើមឈើនៅក្នុង «ឧទ្យានរាជបណ្ឌិត សភាកម្ពុជា តេជោសែន ឫស្សីត្រឹប»។

អាន​បន្ត៖ នៅព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញដាំកូនឈើនៅ...

ព្រឹកថ្ងៃស្អែកសម្តេចតេជោ ហ៊ុន សែន អញ្ជើញដាំកូនឈើនៅ «ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប» ក្នុងខេត្តព្រះវិហារ

(ព្រះវិហារ)៖ នៅព្រឹកថ្ងៃសុក្រ ០៤កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញជាអធិបតី ភាពក្នុងពិធីដាំ ដើមឈើនៅក្នុង «ឧទ្យានរាជបណ្ឌិត សភាកម្ពុជា តេជោសែន ឫស្សីត្រឹប»។

អាន​បន្ត៖ ព្រឹកថ្ងៃស្អែកសម្តេចតេជោ ហ៊ុន សែន អញ្ជើញដាំកូនឈើនៅ...

នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ប្រាប់ក្រុមការងារបក្សមូលដ្ឋាន ត្រូវខិតខំបំពេញការងារ យកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ ដើម្បីទទួលជ័យជំនះការបោះឆ្នោត នៅចុងខែកក្កដា

(បន្ទាយមានជ័យ)៖ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន សមាជិកអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងប្រធានក្រុម ការងារថ្នាក់កណ្តាល ចុះជួយខេត្តបន្ទាយមានជ័យ បានអញ្ជើញជា អធិបតីក្នុងសន្និបាត បូកសរុបលទ្ធផលការងារ ឆ្នាំ២០១៧ និងទិសដៅអនុវត្តន៍បន្ត របស់ក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជា ខេត្តបន្ទាយមានជ័យ។

អាន​បន្ត៖ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ប្រាប់ក្រុមការងារបក្សមូលដ្ឋាន ត្រូវខិតខំបំពេញការងារ...

លោក ហ៊ុន ម៉ាណែត៖ ការរីកចម្រើនរបស់ជាតិ គឺផ្អែកលើលំនឹងសុខសន្តិភាព ស្ថិរភាព ទិសដៅផែនការ និងគោលនយោបាយច្បាស់លាស់

(កំពង់ធំ)៖ លោក ហ៊ុន ម៉ាណែត បានលើកឡើងថា ការរីកចម្រើនរបស់ ប្រទេសជាតិ គឺផ្អែកលើលំនឹង សុខសន្តិភាព ស្ថិរភាព ទិសដៅដែនការ គោលនយោបាយច្បាស់លាស់ និងមានចក្ខុវិស័យវែងឆ្ងាយ ដើម្បីបន្តនិរន្តរភាព ធានាដល់ការអភិវឌ្ឍប្រទេស ជាតិលើគ្រប់វិស័យ ក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។

អាន​បន្ត៖ លោក ហ៊ុន ម៉ាណែត៖ ការរីកចម្រើនរបស់ជាតិ គឺផ្អែកលើលំនឹងសុខសន្តិភាព ស្ថិរភាព...

អ្នកនាំពាក្យ គ.ជ.ប បញ្ជាក់ម្តងទៀតថា គ.ជ.បមិនប្តឹងទេ តែស្នើទៅក្រសួងមហាផ្ទៃ ឱ្យចាត់វិធានការ លើអ្នកញុះញង់មិនឲ្យប្រជាពលរដ្ឋ ទៅបោះឆ្នោត

(ភ្នំពេញ)៖ លោក ឌឹម សុវណ្ណារុំ អ្នកនាំពាក្យគ.ជ.ប នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ បានបញ្ជាក់ម្តងទៀតថា គ.ជ.ប ពុំបានប្តឹងទៅក្រសួងមហាផ្ទៃទេ ប៉ុន្តែគ.ជ.ប បានស្នើទៅក្រសួងមហាផ្ទៃ ឱ្យចាត់វិធានការតាមច្បាប់ ចំពោះអ្នកដែលបានញុះញង់ មិនឱ្យប្រជាពលរដ្ឋ ទៅបោះឆ្នោត។

អាន​បន្ត៖ អ្នកនាំពាក្យ គ.ជ.ប បញ្ជាក់ម្តងទៀតថា គ.ជ.បមិនប្តឹងទេ តែស្នើទៅក្រសួងមហាផ្ទៃ...

រដ្ឋមន្ត្រីពាណិជ្ជកម្ម វាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារកម្មសិទ្ធិបញ្ញារបស់គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា

(ភ្នំពេញ)៖ ថ្លែងក្នុងកិច្ចប្រជុំគណៈកម្មាធិការជាតិ គ្រប់គ្រងកម្មសិទិ្ធបញ្ញាលើកទី៨ ស្តីពីលទ្ធផលការងារ កម្មសិទ្ធិបញ្ញា និងផែនការសកម្មភាព ការងារឆ្នាំ២០១៨ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការ ជាតិគ្រប់គ្រងកម្មសិទិ្ធបញ្ញា បានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលការងារកម្មសិទ្ធិបញ្ញា ឆ្នាំ២០១៧ របស់គណៈកម្មាធិការជាតិ គ្រប់គ្រងកម្មសិទ្ធិបញ្ញា។

អាន​បន្ត៖ រដ្ឋមន្ត្រីពាណិជ្ជកម្ម...

ទេសរដ្ឋមន្ដ្រី អូន ព័ន្ធមុនីរ័ត្ន ​ចុះបំពេញបេសកកម្ម​ រយៈពេល៤ថ្ងៃ ពិនិត្យការងារនៅតាមបណ្តាអង្គភាព ​ក្រោមឱវាទ​ក្រសួងសេដ្ឋកិច្ច

(ព្រះសីហនុ)៖ ដើម្បីពង្រឹងការងារ ក៏ដូចជាអនុវត្តតាមគោល នយោបាយរបស់រាជរដ្ឋាភិបាល លោកទេសរដ្ឋមន្ដ្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះបំពេញបេសកកម្ម ពិនិត្យការងារនៅតាម បណ្តាអង្គភាពក្រោមឱវាទក្រសួង នៅក្នុងខេត្តចំនួន៣ គឺខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តតាកែវ ចាប់ពីថ្ងៃទី១៦ដល់១៩ ខែឧសភា ឆ្នាំ២០១៨។

អាន​បន្ត៖ ទេសរដ្ឋមន្ដ្រី អូន ព័ន្ធមុនីរ័ត្ន ​ចុះបំពេញបេសកកម្ម​ រយៈពេល៤ថ្ងៃ...

អភិបាលរាជធានីភ្នំពេញ និងសម្ព័ន្ធសង្គមស៊ីវិល ជួបគ្នានៅថ្ងៃនេះ រួមគ្នាដោះស្រាយបញ្ហា និងការអភិវឌ្ឍនានា

(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតីភាព ក្នុងវេទិកាសន្ទនារវាង វេទិកាសម្ព័ន្ធសង្គម ស៊ីវិលជាមួយអង្គការ សមាគម សហជីព និងសហគមន៍ ដើម្បីរួមគ្នាដោះស្រាយបញ្ហា និងការអភិវឌ្ឍនានា នៅក្នុងរាជធានីភ្នំពេញ។

អាន​បន្ត៖ អភិបាលរាជធានីភ្នំពេញ និងសម្ព័ន្ធសង្គមស៊ីវិល ជួបគ្នានៅថ្ងៃនេះ...

រសៀលនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតជាតិវិស័យសកម្មភាពមីន និងប្រកាសដាក់ឲ្យដំណើរការផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន២០១៨-២០២៥

(ភ្នំពេញ)៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ៣កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញបិទសន្និបាត ជាតិវិស័យសកម្មភាពមីន និងប្រកាសដាក់ឲ្យប្រើប្រាស់ ផែនការយុទ្ធសាស្ត្រ ជាតិសកម្មភាពមីនឆ្នាំ២០១៨-២០២៥ ដែលធ្វើឡើង នៅវិមានសន្តិភាព។

អាន​បន្ត៖ រសៀលនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតជាតិវិស័យសកម្មភាពមីន...

គ្រូពេទ្យស្ម័គ្រចិត្តរបស់សម្ព័ន្ធយុវជនមុស្លិមកម្ពុជា ចុះពិនិត្យព្យាបាលអ្នកជំងឺ៨០០នាក់ នៅស្រុកអូយ៉ាដា ខេត្តរតនគិរី

(រតនគិរី)៖ លោក ណាសៀត អូស្មាន ប្រធានសមាគមសម្ព័ន្ធ យុវជនមុស្លិមកម្ពុជា បានដឹកនាំក្រុមគ្រូពេទ្យ ស្ម័គ្រចិត្តរបស់គណៈ កម្មការសុខាភិបាល នៃសមាគមនសម្ព័ន្ធ យុវជនមុស្លិមកម្ពុជាចុះពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋនៅ ភូមិសោមគល់ ឃុំសោមធំ ស្រុកអូយ៉ាដា ខេត្តរតនគិរី។

អាន​បន្ត៖ គ្រូពេទ្យស្ម័គ្រចិត្តរបស់សម្ព័ន្ធយុវជនមុស្លិមកម្ពុជា...

រដ្ឋមន្ត្រីក្រសួងកសិកម្ម ចាត់ទុកក្តីបារម្ភរបស់អ្នក​ជំនាញ​កសិកម្ម និង​អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម ករណីក្រុមហ៊ុនវៀតណាមចង់វិនិយោគដាំបន្លែនៅកម្ពុជា ជាការទទួលព័ត៌មានមិនទាន់ស៊ីជម្រៅ!

(ភ្នំពេញ)៖ បន្ទាប់ពីក្រុមអ្នកជំនាញកសិកម្ម និងអ្នកឃ្លាំមើលបញ្ហា សង្គមមួយចំនួន បានបង្ហាញក្តីបារម្ភរបស់គេ តាមរយៈព័ត៌មាន ក្នុងស្រុកមួយ អំពីករណីដែល ក្រុមហ៊ុនរបស់វៀតណាម ចង់បោះទុន វិនិយោគដាំបន្លែ ផ្លែឈើ ដើម្បីនាំចេញ និងផ្គត់ផ្គង់ក្នុងស្រុកថា អាចនឹងប៉ះពាល់ ដល់កេរ្តិ៍ឈ្មោះផលិត កម្ពុជានោះ, នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨នេះ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឆ្លើយតប និងចាត់ទុកក្តីបារម្ភ របស់ពួកគេថា ជាការដឹងរឿងនៃ បំណងវិនិយោគនេះ មិនទាន់បានស៊ីជម្រៅ ហើយយកទៅបក ស្រាយខុសការពិត។

អាន​បន្ត៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម ចាត់ទុកក្តីបារម្ភរបស់អ្នក​ជំនាញ​កសិកម្ម...

ថ្ងៃនេះខួបទី៧៣ នៃបដិសន្ធិកងកម្លាំងនគរបាលជាតិកម្ពុជា ដែលជាស្នាព្រះហស្ថរបស់ព្រះបរមរតនកោដ្ឋ

(ភ្នំពេញ)៖ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨នេះ គឺជាខួប ៧៣ឆ្នាំ ដែលកងកម្លាំងនគរបាល ត្រូវបានបង្កើតឡើង ដោយស្នាព្រះហស្ថព្រះ វររាជបិតាជាតិខ្មែរ សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ១៩៤៥ ក្រោយពេលដែលសង្គ្រាម លោកបានរលត់ទៅ។

អាន​បន្ត៖ ថ្ងៃនេះខួបទី៧៣ នៃបដិសន្ធិកងកម្លាំងនគរបាលជាតិកម្ពុជា...

លោក ហ៊ុន ម៉ាណែត អំពាវនាវឲ្យប្រជាពលរដ្ឋ ចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដើម្បីជ្រើសរើសអ្នកដឹកនាំ ដែលនិយាយពិត ធ្វើពិត និងទទួលខុសត្រូវពិតប្រាកដ

(កំពត)៖ ថ្លែងចេញពីខេត្តកំពតលោក ហ៊ុន ម៉ាណែត បានអំពាវនាវដល់ លោកយាយ-លោកតា សិស្សានុសិស្ស លោកគ្រូ-អ្នកគ្រូ ប្រជាពលរដ្ឋ អញ្ជើញទៅចូល រួមបោះឆ្នោត ឲ្យបាន គ្រប់ៗគ្នា ដើម្បីកាត្វកិច្ចប្រជាពលរដ្ឋ ជ្រើសរើសអ្នកដឹកនាំ ដែលនិយាយពិត ធ្វើពិត និងមានទទួល ខុសត្រូវពិតប្រាកដ ជាមួយប្រជាពលរដ្ឋ ដែលធ្វើឲ្យប្រជាពល រដ្ឋសម្បូរសប្បាយ និងប្រទេសជាតិរីកចម្រើន។

អាន​បន្ត៖ លោក ហ៊ុន ម៉ាណែត អំពាវនាវឲ្យប្រជាពលរដ្ឋ ចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា...

ថ្នាក់ដឹកនាំជាន់ខ្ពស់មហាយក្សចិន ប្រកាសគាំទ្រយ៉ាងពេញទំហឹងដល់កម្ពុជា ពិសេសបញ្ជាការដ្ឋានអង្គរក្សនាយករដ្ឋមន្ដ្រី ទប់ស្កាត់បដិវត្តន៍ពណ៌របស់លោកខាងលិច

(កណ្ដាល)៖ នៅចំពោះមុខនាយ ឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការ រងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស, លោក ចាវ ឃើជឺ រដ្ឋមន្ដ្រីក្រសួងសន្តិសុខសាធា រណរដ្ឋប្រជាមានិតចិន បានប្រកាសបន្តគាំទ្រយ៉ាង ពេញទំហឹងដល់ភាគីកម្ពុជា ពិសេសបញ្ជាការដ្ឋានអង្គ រក្សសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងការទប់ស្កាត់បដិវត្តន៍ ពណ៌របស់ពួកលោកខាងលិច។

អាន​បន្ត៖ ថ្នាក់ដឹកនាំជាន់ខ្ពស់មហាយក្សចិន ប្រកាសគាំទ្រយ៉ាងពេញទំហឹងដល់កម្ពុជា...

ព្រះមហាក្សត្រ និងសម្តេចម៉ែ ព្រះរាជអនុញ្ញាតឲ្យថ្នាក់ដឹកនាំ និងទីប្រឹក្សាសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក ចូលថ្វាយព្រះពរនៅព្រះបរមរាជវាំង

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨នេះ ថ្នាក់ដឹកនាំ និងទីប្រឹក្សានៃសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក ចំនួន១៨រូប ដឹកនាំដោយលោកស្រី យឹម ឆៃលីន ហ៊ុនម៉ានី ប្រធានកិត្តិយស នៃសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក បានទទួលព្រះបរមរាជា អនុញ្ញាតចូលថ្វាយព្រះពរ  ព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ក្នុងព្រះរាជពិធី បុណ្យចម្រើនព្រះជន្មាយុ៦៥ យាងចូល៦៦ព្រះវស្សា និងចូលបង្គំគាល់សម្តេចម៉ែ ព្រះវររាជជាតិខ្មែរ ក្នុងសេរីភាព និងសេចក្តីថ្លៃថ្នូរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅប្រាសាទខេមរិន្ទ ព្រះបរមរាជវាំង។

អាន​បន្ត៖ ព្រះមហាក្សត្រ និងសម្តេចម៉ែ ព្រះរាជអនុញ្ញាតឲ្យថ្នាក់ដឹកនាំ...

កិច្ចប្រជុំគណៈរដ្ឋមន្ត្រីព្រឹកនេះ បានអនុម័តទាំងស្រុងហើយ លើសេចក្តីព្រាងច្បាប់ទាំង៣

(ភ្នំពេញ)៖ បន្ទាប់ពីបានបើកកិច្ច ប្រជុំពេញមួយព្រឹកព្រឹក ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨នេះ កិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអនុម័តទាំងស្រុង ហើយទៅលើសេចក្តី ព្រាងច្បាប់ចំនួន៣ និងសំណើសុំការ យល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំសច្ចាប័ន ពីស្ថាប័ននីតិប្បញ្ញត្តិលើ «កិច្ចព្រមព្រៀងស្តី ពីការបង្កើតអង្គការសហប្រតិបត្តិ ការព្រៃឈើអាស៊ី ( AFoCO)»។

អាន​បន្ត៖ កិច្ចប្រជុំគណៈរដ្ឋមន្ត្រីព្រឹកនេះ បានអនុម័តទាំងស្រុងហើយ...