បណ្តាញសង្គម

បួគីណាហ្វាសូនិងម៉ាលីដែលសុទ្ធតែស្ថិតក្រោមរបបសឹក ព្រមានប្រឆាំងការធ្វើអន្តរាគមន៍យោធានៅប្រទេសនីហ្សេ ដែលកើតមានរដ្ឋប្រហារ

 (អាហ្រ្វិក)៖ កាលពីថ្ងៃចន្ទសប្តាហ៍នេះ ប្រទេសបួគីណាហ្វសូនិងម៉ាលី ដែលសុទ្ធតែស្ថិតក្រោមរបបដឹកនាំយោធាដូចគ្នា បានព្រមានថា សកម្មភាពអន្តរាគមន៍ណាមួយដោយប្រើកម្លាំងយោធានៅប្រទេសនីហ្សេ ដើម្បីស្តារអំណាចប្រធានាធិបតី លោក ម៉ូហាម៉ាត់ បាហ៊្សូម (Mohamed Bazoum) ដែលត្រូវបានគេធ្វើរដ្ឋប្រហារទម្លាក់ពីតំណែងនោះ នឹងត្រូវចាត់ទុកជា ការប្រកាសសង្រ្គាមប្រឆាំងនឹងប្រទេសអាហ្រ្វិកទាំង២។

អាន​បន្ត៖ បួគីណាហ្វាសូនិងម៉ាលីដែលសុទ្ធតែស្ថិតក្រោមរបបសឹក...

លោកស្រី អោងសាន ស៊ូជី ត្រូវបានរបបយោធាមីយ៉ាន់ម៉ាលើកលែងទោស សម្រាប់បទល្មើសចំនួន៥

  (ណៃពិដោ)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា បានរាយការណ៍ថា អតីតមេដឹកនាំរដ្ឋាភិបាលស៉ីវិល លោកស្រី អោងសាន ស៊ូជី (Aung San Suu Kyi) ត្រូវបានលើកលែងទោសក្នុងសំណុំរឿងព្រហ្មទណ្ឌចំនួន ៥ ប៉ុន្តែលោកស្រីនៅតែបន្តជាប់បទចោទចំនួន១៤ផ្សេងទៀត។

អាន​បន្ត៖ លោកស្រី អោងសាន ស៊ូជី ត្រូវបានរបបយោធាមីយ៉ាន់ម៉ាលើកលែងទោស សម្រាប់បទល្មើសចំនួន៥

រដ្ឋាភិបាលអូស្រ្តាលី៖ គ្មានសង្ឃឹមថាមានអ្នកនៅរស់រានមានជីវិត ពីហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រយោធា នោះទេ

 (កង់បេរ៉ា)៖ រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក Richard Marles នៅថ្ងៃចន្ទនេះបាននិយាយថាអាជ្ញាធរមិនមានក្ដីសង្ឃឹមទៀតនោះទេ ក្នុងការស្វែងរកអ្នករស់រានមាន ជីវិត បន្ទាប់ពីឧទ្ធម្ភាគចក្រយោធាមួយគ្រឿងបានធ្លាក់ចូលសមុទ្រ អំឡុងការធ្វើសមយុទ្ធយោធាកាលពីចុងសប្ដាហ៍កន្លងទៅនេះ។

អាន​បន្ត៖ រដ្ឋាភិបាលអូស្រ្តាលី៖ គ្មានសង្ឃឹមថាមានអ្នកនៅរស់រានមានជីវិត...

រដ្ឋប្រហារនៅនីហ្សេ៖ ក្រុមមេដឹកនាំអាហ្រ្វិកខាងលិច គំរាមធ្វើអន្តរាគមន៍យោធា

 (នីញ៉ាមេ)៖ បណ្តាប្រទេសនៅអាហ្រ្វិកខាងលិច កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ បានប្រកាសដាក់ទណ្ឌកម្ម និងគំរាមប្រើកម្លាំងយោធា ប្រសិនបើមេដឹកនាំ ធ្វើរដ្ឋប្រហារនៅប្រទេសនីហ្សេ មិនព្រមឲ្យប្រធានាធិបតី លោក មហំាម៉ាត់ បាហ្សូម (Mohammed Bazoum) ត្រឡប់មកកាន់តំណែងវិញ ក្នុងរយៈពេលមួយសប្តាហ៍ ទេនោះ ខណៈអ្នកគាំទ្ររបបយោធាបានវាយប្រហារស្ថានទូតបារាំងប្រចាំនៅទីក្រុងនីញ៉ាមេ (Niamey)។

អាន​បន្ត៖ រដ្ឋប្រហារនៅនីហ្សេ៖ ក្រុមមេដឹកនាំអាហ្រ្វិកខាងលិច គំរាមធ្វើអន្តរាគមន៍យោធា

អ្នកស្លាប់ក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាត ក្នុងពិធីជួបជុំគណបក្សនយោបាយនៅប៉ាគីស្ថាន កើនដល់៤៤នាក់

 (អ៉ីស្លាម៉ាបាដ)៖ ប៉ូលិស និងក្រុមជួយសង្គ្រោះ បានឲ្យដឹងថា យ៉ាងហោចមនុស្ស ៤៤នាក់បានស្លាប់ និងរងរបួសជិត ២០០នាក់ ដោយការបំផ្ទុះគ្រាប់បែកអត្តឃាត ក្នុង ពិធីជួបជុំរបស់គណបក្សនយោបាយមួយ ក្នុងខេត្តខាយបឺ ប៉ាកទុនវ៉ា (Khyber Pakhtunkhwa) ស្ថិតនៅភាគពាយ័ព្យប្រទេសប៉ាគីស្ថាន កាលពីថ្ងៃអាទិត្យចុងសប្តាហ៍ កន្លងទៅនេះ។

អាន​បន្ត៖ អ្នកស្លាប់ក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាត...

យន្តហោះដ្រូនរបស់អ៊ុយក្រែនចំនួន ៣គ្រឿង ត្រូវបានបាញ់ទម្លាក់ពីអាកាសនៅរដ្ឋធានីម៉ូស្គូ

ក្រសួងការពារជាតិរុស្ស៊ី បានឱ្យដឹងកាលពីថ្ងៃអាទិត្យថា យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនចំនួន ៣គ្រឿង ត្រូវបានបាញ់ទម្លាក់ពីលើអាកាសនៅទីក្រុងមូស្គូ កាលពីព្រឹកថ្ងៃអាទិត្យ នៅក្នុងការវាយប្រហារមួយ ដែលបានបំផ្លាញអគារការិយាល័យចំនួនពីរ និងបានបិទអាកាសយានដ្ឋានអន្តរជាតិមួយកន្លែង ជាបណ្តោះ អាសន្ន។

អាន​បន្ត៖ យន្តហោះដ្រូនរបស់អ៊ុយក្រែនចំនួន ៣គ្រឿង...

នាយករដ្ឋមន្រ្តីប៉ូឡូញ អះអាងថា សមាជិកច្រើនថែមទៀតនៃក្រុមទាហានស៉ីឈ្នួល រុស្ស៉ី Wagner ផ្លាស់ទីមកកាន់តែកៀកព្រំប្រទល់ប៉ូឡូញ

 នាយករដ្ឋមន្រ្តីប៉ូឡូញ លោក ម៉ាតេអ៊ូស ម៉ូរ៉ាវៀស្គី បានអះអាងកាលពីថ្ងៃសៅរ៍ថា យុទ្ធជនមួយក្រុម មានគ្នា ប្រហែលជា១០០នាក់ មកពីក្រុមទាហានស៉ីឈ្នួលរុស្ស៉ី Wagner បានផ្លាស់ទីមកក្បែរទីក្រុង ហ្គ្រោដណូ នៃប្រទេសបេឡារុស ដែលនៅកៀកនឹងព្រំប្រទល់ជាមួយប៉ូឡូញ។

អាន​បន្ត៖ នាយករដ្ឋមន្រ្តីប៉ូឡូញ អះអាងថា សមាជិកច្រើនថែមទៀតនៃក្រុមទាហានស៉ីឈ្នួល រុស្ស៉ី...

ចិន ព្រមានពីការវាយប្រហារនៃព្យុះទីហ្វុងទី៣ ក្នុងរយៈពេលត្រឹមតែ៣សប្តាហ៍

 អាជ្ញាធរឧតុនិយមចិន កាលពីថ្ងៃសៅរ៍ បានព្រមានពីការលេចរូបរាងឡើងនៃព្យុះត្រូពិច ឈ្មោះ ខានូន Khanun ដែលត្រូវបានរំពឹងថា នឹងប្រមូលផ្តុំកម្លាំងយ៉ាងឆាប់រហ័ស រហូតក្លាយជាព្យុះទីហ្វុង រួចហើយវាយ ប្រហារមកលើតំបន់ឆ្នេររបស់ប្រទេសចិន នៅសប្តាហ៍ខាងមុខនេះ។

អាន​បន្ត៖ ចិន ព្រមានពីការវាយប្រហារនៃព្យុះទីហ្វុងទី៣ ក្នុងរយៈពេលត្រឹមតែ៣សប្តាហ៍

លោក បៃដិន ថាមេដឹកនាំវៀតណាមចង់ជួបរូបលោក នៅឯកិច្ចប្រជុំកំពូល G20 ដើម្បីលើកកម្ពស់ទំនាក់ទំនង (Video inside)

វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយថាមេដឹកនាំវៀតណាម ចង់ជួបរូបលោកនៅឯកិច្ចពិភាក្សាមួយ នៅក្រៅកិច្ចប្រជុំកំពូល G20 ដែលគ្រោងប្រព្រឹត្តទៅក្នុងទីក្រុងញូវដេលី ប្រទេសឥណ្ឌា នៅខែកញ្ញាខាងមុខនេះ ដើម្បីជជែកគ្នាពីការលើកកម្ពស់ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងវៀតណាម។

អាន​បន្ត៖ លោក បៃដិន ថាមេដឹកនាំវៀតណាមចង់ជួបរូបលោក នៅឯកិច្ចប្រជុំកំពូល G20...

មនុស្ស៩នាក់ស្លាប់ និងជាង១០០នាក់របួស ក្នុងហេតុការណ៍ផ្ទុះឃ្លាំងស្តុកកាំជ្រួច នៅភាគខាងត្បូងប្រទេសថៃ

  (បាងកក)៖ អាជ្ញាធរថៃបានឱ្យដឹងថា កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ មានហេតុការណ៍ផ្ទុះបានកើតឡើង នៅឃ្លាំងស្តុកកាំជ្រួចមួយកន្លែង ស្ថិតក្នុងក្រុងស៊ូនហ្កៃ កូឡូក (Sungai Kolok) នៃខេត្តណារ៉ាធីវ៉ាត់ (Narathiwat) ហើយបានផ្តាច់ជីវិតមនុស្ស៩នាក់ និងបង្កឱ្យជាង១០០នាក់ផ្សេងទៀត ទទួលរងរបួស។

អាន​បន្ត៖ មនុស្ស៩នាក់ស្លាប់ និងជាង១០០នាក់របួស ក្នុងហេតុការណ៍ផ្ទុះឃ្លាំងស្តុកកាំជ្រួច...

លោក Blinken៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៉ី ធ្វើដំណើរទៅកូរ៉េខាងជើង ដើម្បីស្វែងរកការផ្គត់ផ្គង់អាវុធ (Video inside)

ព្រីសប៊ែន, អូស្ត្រាលី)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នៅថ្ងៃសៅរ៍នេះបាននិយាយថាសហរដ្ឋអាមេរិកជឿជាក់ថា រដ្ឋមន្ត្រីការពារជាតិរុស្ស៉ីមានវត្តមាននៅក្នុងប្រទេសកូរ៉េខាងជើង គឺដើម្បីស្វែងរកការផ្គត់ផ្គង់អាវុធ ដើម្បីជួយដល់ការឈ្លានពានរបស់ខ្លួនដែលកំពុងជាប់គាំង នៅអ៊ុយក្រែន។

អាន​បន្ត៖ លោក Blinken៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៉ី ធ្វើដំណើរទៅកូរ៉េខាងជើង...

សហភាពអឺរុប ផ្អាកជំនួយថវិកា និងកិច្ចសហប្រតិបត្តិការសន្តិសុខជាមួយប្រទេសនីហ្សេ ក្រោយពីមានរដ្ឋប្រហារ

 (ព្រុចសែល)៖ មន្រ្តីទូតជាន់ខ្ពស់របស់សហភាពអឺរ៉ុប បាននិយាយនៅថ្ងៃសៅរ៍នេះថា សហភាពអឺរ៉ុប (EU) បានផ្អាកការគាំទ្រផ្នែកហិរញ្ញវត្ថុ និងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខជាមួយប្រទេសនីហ្សេ ភ្លាមៗបន្ទាប់ពីមានរដ្ឋប្រហារយោធានៅទីនោះ។

អាន​បន្ត៖ សហភាពអឺរុប ផ្អាកជំនួយថវិកា និងកិច្ចសហប្រតិបត្តិការសន្តិសុខជាមួយប្រទេសនីហ្សេ...

ព្យុះភ្លៀង បង្ករការជន់លិចនៅភាគខាងជើងប្រទេសចិន ខណៈទីក្រុងប៉េកាំងជម្លៀសមនុស្សរាប់ពាន់នាក់

 (ប៉េកាំង)៖ ភ្លៀងបានបន្តបោកបក់លើភាគខាងជើងនៃប្រទេសចិននៅថ្ងៃសៅរ៍ ខណៈព្យុះទីហ្វុងដុកស៊ូរី (Doksuri) ដែលជាព្យុះដ៏ខ្លាំងបំផុតមួយបានវាយប្រហារប្រទេសចិន មិនធ្លាប់មានក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ដោយជំរុញឲ្យមានការជម្លៀសមនុស្សរាប់ពាន់នាក់នៅក្នុងទីក្រុងប៉េកាំង។

អាន​បន្ត៖ ព្យុះភ្លៀង បង្ករការជន់លិចនៅភាគខាងជើងប្រទេសចិន...

គណបក្សប្រឆាំងអាហ្រ្វិកខាងត្បូង អំពាវនាវឱ្យមេដឹកនាំក្រុមប្រទេស BRICS ធ្វើពហិកាចំពោះកិច្ចប្រជុំកំពូល ដើម្បីជាការគាំទ្រដល់លោក ពូទីន

 (ប្រេតូរីយ៉ា)៖ គណបក្សប្រឆាំងមួយរបស់ប្រទេសអាហ្រ្វិកខាងត្បូង កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ បានអំពាវនាវឱ្យមេដឹកនាំនៃប្រទេសចិន ឥណ្ឌា និងប្រេស៉ីល នាំគ្នាធ្វើពហិកាចំពោះកិច្ចប្រជុំកំពូល BRICS ដែលនឹងត្រូវប្រារព្ធឡើងនៅអាហ្រ្វិកខាងត្បូង នាខែសីហា ដើម្បីធ្វើជាសកម្មភាពមួយបង្ហាញការគាំទ្រចំពោះប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលនឹងមិនបានមកចូលរួមដោយផ្ទាល់់។

អាន​បន្ត៖ គណបក្សប្រឆាំងអាហ្រ្វិកខាងត្បូង អំពាវនាវឱ្យមេដឹកនាំក្រុមប្រទេស BRICS...

ចិនព្រមានពីការវាយប្រហារនៃព្យុះទីហ្វុងទី៣ ក្នុងរយៈពេលត្រឹមតែ៣សប្តាហ៍

 (ប៉េកាំង)៖ អាជ្ញាធរឧតុនិយមចិន កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ បានព្រមានពីការលេចរូបរាងឡើងនៃព្យុះត្រូពិច ឈ្មោះ ខានូន (Khanun) ដែលត្រូវបានរំពឹងថា នឹងប្រមូលផ្តុំកម្លាំងយ៉ាងឆាប់រហ័សរហូតក្លាយជាព្យុះទីហ្វុង រួចហើយវាយប្រហារមកលើតំបន់ឆ្នេររបស់ប្រទេសចិន នៅសប្តាហ៍ខាងមុខនេះ។

អាន​បន្ត៖ ចិនព្រមានពីការវាយប្រហារនៃព្យុះទីហ្វុងទី៣ ក្នុងរយៈពេលត្រឹមតែ៣សប្តាហ៍

ក្រុមទាហានស៉ីឈ្នួល Wagner រួមគ្នាធ្វើសមយុទ្ធជាមួយយោធាបេឡារុស នៅក្បែរព្រំប្រទល់ប៉ូឡូញ

 (មីនស្កិ៍)៖ ក្រសួងការពារជាតិបេឡារុស បានឱ្យដឹងនាថ្ងៃព្រហស្បតិ៍នេះថា ក្រុមទាហានស៉ីឈ្នួលរុស្ស៉ី Wagner នឹងជួយបណ្តោះបណ្តាល កងកម្លាំងពិសេសបេឡារុស អំលុងសមយុទ្ធនៅមូលដ្ឋានហ្វឹកហ្វឺនយោធាមួយកន្លែង ក្បែរព្រំប្រទល់ជាមួយ ប៉ូឡូញដែលជាសមាជិកអង្គការណាតូ (NATO)។

អាន​បន្ត៖ ក្រុមទាហានស៉ីឈ្នួល Wagner រួមគ្នាធ្វើសមយុទ្ធជាមួយយោធាបេឡារុស...

ADB រក្សាការព្យាករកំណើនសម្រាប់អាស៊ី និងប៉ាស៊ីហ្វិកក្នុងអត្រា ៤.៨%

 (ហ្វីលីពីន)៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) រក្សាទស្សនវិស័យកំណើនរបស់ខ្លួន សម្រាប់ប្រទេសកំពុងអភិវឌ្ឍនៅអាស៊ី និង ប៉ាស៊ីហ្វិក ក្នុងអត្រា៤.៨% នៅឆ្នាំនេះ ដោយសារតម្រូវការក្នុងស្រុកដ៏រឹងមាំ ដែលបន្តគាំទ្រដល់ការងើបឡើងវិញ ក្នុងតំបន់។

អាន​បន្ត៖ ADB រក្សាការព្យាករកំណើនសម្រាប់អាស៊ី និងប៉ាស៊ីហ្វិកក្នុងអត្រា ៤.៨%

ទឹកទន្លេ Yamuna ឡើងជន់លិចទីក្រុងចំនួនពីររបស់ឥណ្ឌា ក្រោយភ្លៀងធ្លាក់ខ្លាំង

 (ញូដេលី)៖ ផ្នែកជាច្រើននៃទីក្រុងប្រវត្តិសាស្រ្តមួយចំនួនរបស់ឥណ្ឌាដូចជា វរីនដាវ៉ាន (Vrindavan) និងទីក្រុងម៉ាធូរ៉ា (Mathura) ពោរពេញដោយទឹកជំនន់ ដែលជន់ឡើងពីទន្លេយ៉ាមូណា (Yamuna) ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង នៅភាគខាងជើងប្រទេសឥណ្ឌា បណ្តាលទឹកទន្លេនោះច្រាលឡើងខ្លាំង។

អាន​បន្ត៖ ទឹកទន្លេ Yamuna ឡើងជន់លិចទីក្រុងចំនួនពីររបស់ឥណ្ឌា ក្រោយភ្លៀងធ្លាក់ខ្លាំង

ចិនថាការរារាំងកុំឱ្យមេដឹកនាំរងកោះតៃវ៉ាន់ ទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក នាខែក្រោយ គឺជាអាទិភាព

 (ប៉េកាំង)៖ ឯកអគ្គរដ្ឋទូតចិនប្រចាំទីក្រុងវ៉ាស៉ីនតោន បាននិយាយកាលពីថ្ងៃពុធសប្តាហ៍នេះថា វាគឺជាអាទិភាពមួយរបស់ចិន ក្នុងការរារាំងកុំឱ្យមេដឹកនាំរងកោះតៃវ៉ាន់ គឺលោក វីលៀម ឡៃ (William Lai) ទៅបំពេញទស្សនកិច្ចនៅឯសហរដ្ឋអាមេរិក នាខែសីហាខាងមុខ។

អាន​បន្ត៖ ចិនថាការរារាំងកុំឱ្យមេដឹកនាំរងកោះតៃវ៉ាន់ ទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក...

សភាថៃ បដិសេធការតែងតាំងលោក Pita ជាបេក្ខជននាយករដ្ឋមន្ត្រី សម្រាប់ការបោះឆ្នោតជុំទី២

 សភារបស់ថៃ កាលពីថ្ងៃពុធ បានបដិសេធមិនឱ្យមេដឹកនាំគណបក្ស Move Forward គឺលោក Pita Limjaroenrat ឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រី នៅក្នុងការបោះឆ្នោតជុំទី២នេះនោះទេ។

អាន​បន្ត៖ សភាថៃ បដិសេធការតែងតាំងលោក Pita ជាបេក្ខជននាយករដ្ឋមន្ត្រី សម្រាប់ការបោះឆ្នោតជុំទី២

កូរ៉េខាងជើង បាញ់មីស៊ីលបាលិស្ទីគ ២គ្រាប់ ក្រោយនាវាមុជទឹកអាមេរិក បង្ហាញខ្លួននៅកូរ៉េខាងត្បូង

 យោធាកូរ៉េខាងត្បូង និងជប៉ុន បានឱ្យដឹងថា កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលបាលិស្ទីគ ២គ្រាប់ ឆ្ពោះទៅកាន់តំបន់សមុទ្រខាងកើត តែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីនាវាមុជទឹកអាមេរិកប្រដាប់ដោយ មីស៊ីលបាលិស្ទីគនុយក្លេអ៊ែរ បានធ្វើដំណើរទៅដល់កូរ៉េខាងត្បូងជាលើកដំបូងក្នុងរយៈពេលជាង ៤ទសវត្សរ៍ មកនេះ។

អាន​បន្ត៖ កូរ៉េខាងជើង បាញ់មីស៊ីលបាលិស្ទីគ ២គ្រាប់ ក្រោយនាវាមុជទឹកអាមេរិក...