បណ្តាញសង្គម

កូរ៉េខាងត្បូងបង្កើនការផ្តល់ជំនួយហិរញ្ញវត្ថុឱ្យអ៊ុយក្រែន ដល់ជិត៤០០លានដុល្លារ សម្រាប់ឆ្នាំ២០២៤

(សេអ៊ូល)៖ នាថ្ងៃអង្គារនេះ កូរ៉េខាងត្បូងបានបង្ហាញចេញនូវ ជំនួយហិរញ្ញវត្ថុទំហំ៥២០ពាន់លានវ៉ុន ឬស្មើនឹង៣៩៤លានដុល្លារអាមេរិក សម្រាប់អ៊ុយក្រែននៅឆ្នាំ២០២៤ ខណៈវាគឺជាកំណើនដល់ទៅ៨ដង បើធៀបនឹងជំនួយឆ្នាំនេះ។

អាន​បន្ត៖ កូរ៉េខាងត្បូងបង្កើនការផ្តល់ជំនួយហិរញ្ញវត្ថុឱ្យអ៊ុយក្រែន ដល់ជិត៤០០លានដុល្លារ...

ចិនសម្រេចលែងតម្រូវឱ្យមានការធ្វើតេស្តរកកូវីដ១៩ តទៀតហើយ សម្រាប់អ្នកដំណើរដែលចូលទៅប្រទេសខ្លួន

 (ប៉េកាំង)៖ ក្រសួងការបរទេសចិន នៅថ្ងៃចន្ទនេះ បានប្រកាសថា គិតចាប់ពីថ្ងៃទី៣០ ខែសីហា តទៅ បុគ្គលដែលចូលមកកាន់ប្រទេសចិន នឹងលែងតម្រូវឱ្យធ្វើតេស្តរកកូវីដ១៩ មុនពេលចេញដំណើរទៀតហើយ ពោលទាំងការធ្វើតេស្តតាមម៉ាស៉ីន PCR ក៏ដូចជាការធ្វើតេស្តរហ័ស Antigen គឺលែងចាំបាច់ទាំងអស់តែម្តង។

អាន​បន្ត៖ ចិនសម្រេចលែងតម្រូវឱ្យមានការធ្វើតេស្តរកកូវីដ១៩ តទៀតហើយ...

រុស្ស៉ីចោទប្រកាន់អតីតបុគ្គលិកស្ថានកុលស៊ុលអាមេរិក ពីបទធ្វើចារកម្ម

  (មូស្គូ)៖ នៅថ្ងៃចន្ទនេះ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនៅប្រទេសរុស្ស៉ី បានរាយការណ៍ថា ទីភ្នាក់ងារសន្តិសុខរុស្ស៉ី FSB បានចោទប្រកាន់ជាផ្លូវការលើ អតីតបុគ្គលិកម្នាក់នៃស្ថានកុលស៊ុលអាមេរិក ប្រចាំនៅតំបន់ចុងបូព៌ារបស់រុស្ស៉ី ពីបទលួចប្រមូលយកទិន្នន័យពាក់ព័ន្ធអំពីសង្រ្គាមនៅអ៊ុយក្រែន រួមជាមួយបញ្ហាដទៃទៀត ឱ្យទីក្រុងវ៉ាស៉ីនតោន។

អាន​បន្ត៖ រុស្ស៉ីចោទប្រកាន់អតីតបុគ្គលិកស្ថានកុលស៊ុលអាមេរិក ពីបទធ្វើចារកម្ម

ព្យុះត្រូពិច Idalia ត្រូវបានព្យាករថា នឹងវាយប្រហារលើរដ្ឋ Florida របស់សហរដ្ឋអាមេរិក ក្នុងកម្រិតជាព្យុះហឺរីខិន

 (វ៉ាស៉ីនតោន)៖ ព្យុះត្រូពិចឈ្មោះ Idalia អាចនឹងកើនឡើងថាមពលទៅជាព្យុះហឺរិខិននាថ្ងៃចន្ទនេះ ហើយនាំមកនូវខ្យល់បោកបក់ខ្លាំង រួមជាមួយទឹកជំនន់ ទៅលើប្រទេសគុយបានិងរដ្ឋ Florida របស់សហរដ្ឋអាមេរិក ក្នុងសប្តាហ៍នេះ។

អាន​បន្ត៖ ព្យុះត្រូពិច Idalia ត្រូវបានព្យាករថា នឹងវាយប្រហារលើរដ្ឋ Florida...

កូរ៉េខាងជើងអនុញ្ញាតឱ្យពលរដ្ឋខ្លួនត្រឡប់ពីស្រុកក្រៅវិញ ក្រោយការបិទខ្ទប់កូវីដ១៩

 ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង កាលពីថ្ងៃអាទិត្យ បានផ្សាយថា ប្រទេសកូរ៉េខាងជើង បានអនុញ្ញាតឡើងវិញហើយ ចំពោះការវិលត្រឡប់នៃពលរដ្ឋរបស់ខ្លួន ដែលបានស្ថិតនៅឯក្រៅប្រទេស បន្ទាប់ពីការអនុវត្តវិធានការបិទខ្ទប់ព្រំប្រទល់យ៉ាងតឹងរ៉ឹង អស់រយៈពេលប៉ុន្មានឆ្នាំ អំលុងវិបត្តិជំងឺរាតត្បាតសកលកូវីដ១៩។

អាន​បន្ត៖ កូរ៉េខាងជើងអនុញ្ញាតឱ្យពលរដ្ឋខ្លួនត្រឡប់ពីស្រុកក្រៅវិញ ក្រោយការបិទខ្ទប់កូវីដ១៩

ទីម័រខាងកើតថ្កោលទោសមីយ៉ាន់ម៉ា ជុំវិញការបណ្តេញមន្រ្តីការទូតជាន់ខ្ពស់របស់ខ្លួន

 រដ្ឋាភិបាលទីម័រខាងកើត បានអះអាងថា រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានបណ្តេញមន្រ្តីការទូតជាន់ខ្ពស់របស់ខ្លួនចេញពីប្រទេស ហើយខ្លួនថ្កោលទោសជាខ្លាំងចំពោះទង្វើនេះ។

អាន​បន្ត៖ ទីម័រខាងកើតថ្កោលទោសមីយ៉ាន់ម៉ា ជុំវិញការបណ្តេញមន្រ្តីការទូតជាន់ខ្ពស់របស់ខ្លួន

ព្យុះទីហ្វុងមានឥទ្ធិពលមួយ កំពុងគំរាមកំហែងតំបន់ភាគខាងជើងប្រទេសហ្វីលីពីន

 អាជ្ញាធរឧតុនិយមនៃប្រទេសហ្វីលីពីន បានឱ្យដឹងកាលពីថ្ងៃអាទិត្យថា ព្យុះត្រូពិចឈ្មោះ Saola បានកើន ថាមពលក្លាយជាព្យុះស៊ូពើទីហ្វុង ដែលអាចនឹងបង្កឱ្យមានភ្លៀងធ្លាក់ និងខ្យល់បោកបក់ខ្លាំងក្លា មកលើបណ្តាខេត្តនៅភាគខាងជើងនៃប្រទេសអាស៊ានមួយនេះ។

អាន​បន្ត៖ ព្យុះទីហ្វុងមានឥទ្ធិពលមួយ កំពុងគំរាមកំហែងតំបន់ភាគខាងជើងប្រទេសហ្វីលីពីន

ចិនផ្អាកនាំចូលគ្រឿងសមុទ្រពីជប៉ុន ដោយសារការបង្ហូរទឹកពីរោងចក្រនុយក្លេអ៊ែរ ចូលក្នុងសមុទ្រ

(ប៉េកាំង)៖ ប្រទេសចិនបញ្ឈប់ការនាំចូលអាហារសមុទ្រទាំងអស់ ពីប្រទេសជប៉ុន ដែលបង្កើនភាពតានតឹងរវាងប្រជាជាតិទាំងពីរ នៅពេលដែលជប៉ុន ចាប់ផ្តើមបង្ហូរទឹកសំណល់ ដែលត្រូវបានធ្វើប្រព្រឹត្តិកម្មចេញពីរោងចក្រថាមពលនុយក្លេអ៊ែរហ៊្វូគូស៊ីម៉ា។

អាន​បន្ត៖ ចិនផ្អាកនាំចូលគ្រឿងសមុទ្រពីជប៉ុន ដោយសារការបង្ហូរទឹកពីរោងចក្រនុយក្លេអ៊ែរ...

លោក ដូណាល់ ត្រាំ ក្លាយជាអតីតប្រធានាធិបតីអាមេរិកដំបូងបំផុត ដែលត្រូវបានថតវាស់កម្ពស់ ដូចអ្នកទោសដទៃទៀត

(វ៉ាស៊ីនតោន)៖ នៅទីបំផុតទៅ លោក ដូណាល់ ត្រាំ បានក្លាយជាអតីតប្រធានាធិបតីអាមេរិកដំបូងគេបំផុត ដែលត្រូវបានថតវាស់ខ្ពស់ទុកជាឯកសារ នៅឯ ពន្ធនាគារក្នុងទីក្រុង Atlanta នៃរដ្ឋ Georgia ពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌជុំវិញការព្យាយាមដោយខុសច្បាប់ដើម្បីប្រែក្រឡាស់លទ្ធផល បោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០ ដែលបង្ហាញថាលោកបានបរាជ័យក្រោមថ្វីដៃលោក ចូ បៃដិន ក្នុងរដ្ឋ Georgia។

អាន​បន្ត៖ លោក ដូណាល់ ត្រាំ ក្លាយជាអតីតប្រធានាធិបតីអាមេរិកដំបូងបំផុត...

លោក ពូទីន ចូលរួមរំលែកទុក្ខ ជុំវិញការធ្លាក់យន្តហោះរបស់ ថៅកែទាហានស៉ីឈ្នួល Wagner

(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានចេញមុខផ្ញើសាររំលែកទុក្ខដល់ក្រុមគ្រួសាររងគ្រោះ ក្នុងហេតុការណ៍ធ្លាក់យន្តហោះ ដែលត្រូវបានគេរាយការណ៍ថាបានសម្លាប់ថៅកែក្រុមហ៊ុនទាហានស៉ីឈ្នួល Wagner លោក យេវហ្គីនី ព្រីហ្គោហ្ស៉ីន (Yevgeny Prigozhin) និងសមាជិកជាន់ខ្ពស់ផ្សេងទៀតនៃក្រុមរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៥ ខែសីហា ឆ្នាំ២០២៣។

អាន​បន្ត៖ លោក ពូទីន ចូលរួមរំលែកទុក្ខ ជុំវិញការធ្លាក់យន្តហោះរបស់ ថៅកែទាហានស៉ីឈ្នួល Wagner

មីយ៉ាន់ម៉ា រំពឹងនាំចេញអង្ករច្រើនជាងមុនបន្ទាប់ពីឥណ្ឌា ដាក់បម្រាមលក់ចេញ

(យ៉ាំងហ្គោន)៖ មីយ៉ាន់ម៉ារំពឹងថា ការនាំចេញអង្កររបស់ខ្លួននឹងកើនឡើងនៅក្នុងប៉ុន្មានខែខាងមុខ ដោយសារការទប់ស្កាត់ការលក់ចេញរបស់ឥណ្ឌា និងការកើនឡើងតម្លៃអង្កររបស់ប្រទេសថៃ និងវៀតណាមបង្ខំឱ្យអ្នកទិញស្វែងរកប្រភពផ្សេងទៀត។

អាន​បន្ត៖ មីយ៉ាន់ម៉ា រំពឹងនាំចេញអង្ករច្រើនជាងមុនបន្ទាប់ពីឥណ្ឌា ដាក់បម្រាមលក់ចេញ

គការ WTO សម្រេចថា ការដកហូតពន្ធរបស់ចិនលើទំនិញនាំចូលពីអាមេរិកមិនស្របច្បាប់

(ហ្សឺណែវ)៖ ក្រុមដោះស្រាយវិវាទរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) បានរកឃើញកាលពីថ្ងៃពុធថា ចិនបានធ្វើសកម្មភាពមិនស្របតាមកាតព្វកិច្ចរបស់ខ្លួនចំពោះអង្គការWTOដោយបានដកហូតពន្ធបន្ថែមលើទំនិញនាំចូលមួយចំនួនពីសហរដ្ឋអាមេរិក ដើម្បីឆ្លើយតបទៅនឹងពន្ធដែលអាមេរិកបានដកហូតលើដែកថែបនិងអាលុយមីញ៉ូមរបស់ខ្លួន។

អាន​បន្ត៖ គការ WTO សម្រេចថា ការដកហូតពន្ធរបស់ចិនលើទំនិញនាំចូលពីអាមេរិកមិនស្របច្បាប់

ក្រុមតាលីបង់ប្រារព្ធខួប២ឆ្នាំ នៃការត្រឡប់មកកាន់អំណាចឡើងវិញ នៅអាហ្វហ្កានីស្ថាន

កាលពីថ្ងៃអង្គារ ក្រុមតាលីបង់ បានរៀបចំប្រារព្ធខួបរយៈពេល២ឆ្នាំ នៃការវិលត្រឡប់មកកាន់អំណាចឡើងវិញរបស់ពួកគេ នៅឯប្រទេសអាហ្វហ្កានីស្ថាន។

អាន​បន្ត៖ ក្រុមតាលីបង់ប្រារព្ធខួប២ឆ្នាំ នៃការត្រឡប់មកកាន់អំណាចឡើងវិញ នៅអាហ្វហ្កានីស្ថាន

លោក គីម ជុងអ៊ុន និងលោក ពូទីន ឆ្លើយឆ្លងគ្នាតាមសំបុត្រ ភ្ជាប់ជាមួយការសន្យាពង្រឹងទំនាក់ទំនង មេដឹកនាំកូរ៉េខាងជើង

 លោក គីម ជុងអ៊ុន និងប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានឆ្លើយឆ្លងគ្នាតាមសំបុត្រកាលពីថ្ងៃអង្គារ អមជាមួយការសន្យាថា នឹងអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំង២ ឆ្ពោះទៅរកអ្វីដែលលោក គីម ហៅថា «ភាពជាដៃគូយុទ្ធសាស្ត្រយូរអង្វែង»។

អាន​បន្ត៖ លោក គីម ជុងអ៊ុន និងលោក ពូទីន ឆ្លើយឆ្លងគ្នាតាមសំបុត្រ...

លោក គីម ជុងអ៊ុន ស្ដីបន្ទោសក្រុមមន្ត្រីកូរ៉េខាងជើង ជុំវិញការខូចខាតបង្កឡើងដោយព្យុះ

 មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានស្ដីបន្ទោសក្រុមមន្ត្រីកូរ៉េខាងជើងមួយចំនួនថា គ្មានទំនួល ខុសត្រូវ សម្រាប់បរាជ័យក្នុងការទប់ស្កាត់ការខូចខាត បង្កឡើងដោយព្យុះត្រូពិកមួយ ដែលបានវាយប្រហារ លើតំបន់ឧបទ្វីបកូរ៉េ កាលពីសប្ដាហ៍មុន។

អាន​បន្ត៖ លោក គីម ជុងអ៊ុន ស្ដីបន្ទោសក្រុមមន្ត្រីកូរ៉េខាងជើង ជុំវិញការខូចខាតបង្កឡើងដោយព្យុះ

រដ្ឋមន្រ្តីការពារជាតិចិន នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៉ីនិងបេឡារុស

 ក្នុងសប្តាហ៍នេះ ក្រសួងការពារជាតិចិន បានប្រកាសកាលពីថ្ងៃចន្ទថា រដ្ឋមន្រ្តីការពារជាតិចិន លោក លី សាងហ្វូ នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៉ី និងបេឡារុស នាសប្តាហ៍នេះ។

អាន​បន្ត៖ រដ្ឋមន្រ្តីការពារជាតិចិន នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៉ីនិងបេឡារុស

មេដឹកនាំរងកោះតៃវ៉ាន់៖ សកម្មភាពឆ្លើយតបយោធារបស់ចិន ជុំវិញរឿងទស្សនកិច្ចនៅសហរដ្ឋអាមេរិក នឹងត្រូវចាត់ទុកជាការជ្រៀតជ្រែកដំណើរការបោះឆ្នោតរបស់តៃវ៉ាន់

(តៃប៉ិ)៖ ថ្លែងអំលុងទស្សនកិច្ចនៅឯប្រទេសប៉ារ៉ាហ្កាយ មេដឹកនាំរងនៃកោះតៃវ៉ាន់ លោក វីលៀម ឡៃ (William Lai) បាននិយាយកាលពីថ្ងៃអង្គារសប្តាហ៍នេះថា សកម្មភាពយោធាណាមួយរបស់ចិន ដើម្បីឆ្លើយតបចំពោះការធ្វើទស្សនកិច្ចរយៈពេលខ្លីរបស់លោកនៅសហរដ្ឋអាមេរិក នឹងត្រូវចាត់ទុកជាការប៉ុនប៉ងរបស់ទីក្រុងប៉េកាំង ក្នុងការលូកលាន់លើដំណើរការបោះឆ្នោតរបស់តៃវ៉ាន់។

អាន​បន្ត៖ មេដឹកនាំរងកោះតៃវ៉ាន់៖ សកម្មភាពឆ្លើយតបយោធារបស់ចិន...

រុស្ស៉ីថា ត្រៀមរួចរាល់ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការប្រឆាំងភេរវកម្ម ជាមួយអ៉ីរ៉ង់

 ស្ថានទូតរុស្ស៉ី ប្រចាំនៅទីក្រុងតេហេរ៉ង់ បានឲ្យដឹងថា ទីក្រុងមូស្គូ ថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយ ប្រហារលើទីសក្ការបូជាក្នុងទីប្រជុំជនស៉ីរ៉ាស់ ហើយថា ខ្លួនត្រៀមរួចជាស្រេច ក្នុងការបង្កើនកិច្ចសហប្រតិបត្តិ ការ ប្រឆាំងភេរវកម្មជាមួយអ៉ីរ៉ង់។

អាន​បន្ត៖ រុស្ស៉ីថា ត្រៀមរួចរាល់ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការប្រឆាំងភេរវកម្ម...

មេដឹកនាំរងកោះតៃវ៉ាន់៖ សកម្មភាពឆ្លើយតបយោធារបស់ចិន ជុំវិញរឿងទស្សនកិច្ចនៅសហរដ្ឋអាមេរិក នឹងត្រូវចាត់ទុកជាការជ្រៀតជ្រែកដំណើរការបោះឆ្នោតរបស់តៃវ៉ាន់

(តៃប៉ិ)៖ ថ្លែងអំលុងទស្សនកិច្ចនៅឯប្រទេសប៉ារ៉ាហ្កាយ មេដឹកនាំរងនៃកោះតៃវ៉ាន់ លោក វីលៀម ឡៃ (William Lai) បាននិយាយកាលពីថ្ងៃអង្គារសប្តាហ៍នេះថា សកម្មភាពយោធាណាមួយរបស់ចិន ដើម្បីឆ្លើយតបចំពោះការធ្វើទស្សនកិច្ចរយៈពេលខ្លីរបស់លោកនៅសហរដ្ឋអាមេរិក នឹងត្រូវចាត់ទុកជាការប៉ុនប៉ងរបស់ទីក្រុងប៉េកាំង ក្នុងការលូកលាន់លើដំណើរការបោះឆ្នោតរបស់តៃវ៉ាន់។

អាន​បន្ត៖ មេដឹកនាំរងកោះតៃវ៉ាន់៖ សកម្មភាពឆ្លើយតបយោធារបស់ចិន...

តុលាការធម្មនុញ្ញថៃ ទាត់ចោលសំណើរបស់គណបក្ស Move Forward ដែលចង់ឱ្យពិនិត្យឡើងវិញ លើការសម្រេចចិត្តរបស់សភា ក្នុងការរាំងខ្ទប់លោក Pita មិនឱ្យក្លាយជានាយករដ្ឋមន្រ្តី

 (បាងកក)៖ តុលាការធម្មនុញ្ញនៃប្រទេសថៃ នាថ្ងៃពុធនេះ បានសម្រេចបដិសេធចំពោះសំណើរបស់គណបក្ស Move Forward ដែលចង់ឱ្យមានការត្រួតពិនិត្យឡើងវិញ ទៅលើការសម្រេចចិត្តរបស់សភានាពេលកន្លងមកនេះ ដែលបានរារាំងមិនឱ្យបេក្ខជនរបស់ខ្លួន អាចត្រូវឈរឈ្មោះសាជាថ្មីនានាយករដ្ឋមន្រ្តី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៦ ខែសីហា ឆ្នាំ២០២៣។

អាន​បន្ត៖ តុលាការធម្មនុញ្ញថៃ ទាត់ចោលសំណើរបស់គណបក្ស Move Forward ដែលចង់ឱ្យពិនិត្យឡើងវិញ...

កម្មវិធី Threads បាត់ Followers នៅលើប្រព័ន្ធដំណើរការ Android ខ្ទង់ ៧៥ភាគរយ

(បរទេស)៖ កម្មវិធី Instagram Threads ជាកម្មវិធីដាច់ដោយឡែកមួយរបស់ Meta ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចបង្ហោះរូបថត និងវីដេអូ ឥលូវនេះកំពុងធ្លាក់ Followers ជាគំហុកនៅលើប្រព័ន្ធដំណើរកា Android។

អាន​បន្ត៖ កម្មវិធី Threads បាត់ Followers នៅលើប្រព័ន្ធដំណើរការ Android ខ្ទង់ ៧៥ភាគរយ