ជិតដល់ថ្ងៃចូលឆ្នាំ ប្រពៃណីជនជាតិចិន,វៀតណាម បុរសខ្មែរម្នាក់សង្ស័យកំរោលចូលខ្លួន បានទៅវាយបំបាក់ក និងកម្ទេចរូបសំណាក់អ្នកតា «ពោធិ ជ័យ» ស្ថិតនៅចំណុចសាលាក្រុងសួង ភូមិសួង សង្កាត់-ក្រុងសួង ខេត្តត្បូងឃ្មុំ កាលពីរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ ហើយទំនងព្រះមិនជួយ ជនអគតិរូបនោះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនភ្លាមៗផងដែរ ។
អានបន្ត៖ ជិតចូលឆ្នាំចិន បុរសខ្មែរម្នាក់កំរោលចូលទៅវាយបំបាក់ក...
មនុស្សម្នាក់ បានស្លា.ប់ និងម្នាក់ទៀត ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ។ តែពេលទៅដល់ ពេទ្យប្រាប់ថា ហាក់មិនមានសង្ឃឹមរស់ឡើយ ធ្វើអោយសាច់ញាតិម្ខាងចង់បញ្ចេញកំហឹង ដាក់សាច់ញាតិម្ខាងទៀត ព្រោះតែមនោសញ្ចេតនា។
អានបន្ត៖ ផឹកស៊ីជាមួយបងប្អូនថ្លៃ! ចុងក្រោយស្លា.ប់១ ចូលពេទ្យ១ តែគ្មានសង្ឃឹមរស់!
ចោរស្រីល្បីឈ្មោះ តាំងពីក្មេង រហូតដល់ចាស់ ខាងបន្លំលួច នឹងលូកហោប៉ៅ តាមផ្សារនៅរាជធានីភ្នំពេញ នឹងតាមបណ្តាខេត្តនានា ដែលធ្វើឲ្យប្រជាពលរដ្ឋ នឹងអាជីវករខ្លះទឹកភ្នែក ដោយសារការបាត់បង់មាស នឹងប្រាក់រាប់រយរាប់ពាន់ដុល្លារ ពីស្នាដៃស្ត្រីឈ្មោះ សុខ វណ្ណនី ហៅភិន ដែលអ្នកណាៗ ក៏ធ្លាប់ឮ ធ្លាប់ស្គាល់ យាយភិន នោះដែរថាជាចោរហារយ ល្បីល្បាញយកគុកធ្វើផ្ទះ ពេលនេះ យាយភិន នឹងគូកនចំនួន ១១នាក់ទៀត ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នាំឲ្យទៅដេកគុកទៀត ។
អានបន្ត៖ ចោរស្រីល្បីឈ្មោះខាងលួច តាំងពីក្មេងរហូតដល់ចាស់ យកគុកធ្វើផ្ទះ...
គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង កាលពីម៉ោង ១៩ និង ៣០នាទី ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ១៩៩-២០០ ស្ថិតនៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
អានបន្ត៖ សូមបង្កើនការប្រុងប្រយ័ត្ន អ្នកធ្វើដំណើរពេលយប់! បើកបរដោយការទទួលខុសត្រូវ...
អតីតមេឈ្មួញឈើល្បីឈ្មោះ ធី បា.ញ់ ដែលអ្នកខេត្តក្រចេះស្ទើរតែស្គាល់គ្រប់គ្នាពេលនេះ បានបង្កើតសង្វៀនល្បែងដ៏ធំមួយនៅក្នុងខេត្តខេត្តរតនគិរី ជួនគ្នាដែលខេត្តនេះទើបតែផ្លាស់ប្ដូរអភិបាលថ្មី ឈ្មោះ ញ៉ែម សំអឿន ។
អានបន្ត៖ មេឈ្មួញឈើឈ្មោះធី បា.ញ់ កំពុងបង្កើតសង្វៀនល្បែងធំនៅខេត្តរតនគិរី
កម្លាំងជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ សហការជាមួយកម្លាំងជំនាញរបស់អធិការដ្ខាននគរបាលខណ្ឌឬស្សីកែវ បានធ្វើការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួន ជនសង្ស័យចំនួន ០៣នាក់ បានជាបន្តបន្ទាប់់ នៅវេលាម៉ោង០២រសៀលនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២នេះ ពាក់ព័ន្ធករណីជិះម៉ូតូឆក់កាបូបលុយ តាមផ្លូវសាធារណៈ ។
អានបន្ត៖ កម្លាំងនគរបាលខណ្ឌចំនួន២ សហការចាប់ជនសង្ស័យ៣នាក់ ពាក់ព័ន្ធឆក់កាបូបលុយ
សត្វជ្រូកកណ្តុរ ដែលអ្នកលក់បានខ្វៃរួចហើយ អ្នកទិញពិបាកមើល និងមិនដឹងទេថា ជាជ្រូកព្រៃភ្នំរបស់បងប្អូនជនជាតិដើមភាគតិច ឫមួយជាជ្រូក ដែលជនខិលខូចបន្លំលួចនាំចូលមកពីប្រទេសថៃ នោះទេ ខណៈដែលមានការពេញនិយមខ្លាំង ជាពិសេសក្នុងចំណោមប្រជាពលរដ្ឋដែលមានជីវភាពធូរធារ ។
អានបន្ត៖ លួចនាំជ្រូកចូលពីថៃ លក់បន្លំជាជ្រូកកណ្តុរ សមត្ថកិច្ចចុះបង្ក្រាប...
កម្លាំងនគរបាលស្រុកបាទី បានឃាត់ខ្លួនបុរសម្នាក់ ក្រោយពីកូនផ្ទះបាយរបស់ម្តាយចិញ្ចឹមខ្លួន កាលពីវេលាម៉ោង១៦ និង២០នាទី ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ បណ្តាលឲ្យខូចខាត (ដោយចេតនា) នៅត្រង់ចំណុចភូមិថ្មី ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ ។
អានបន្ត៖ ឃាត់ខ្លួនបុរសម្នាក់ ស្រវឹងស្រាដុតផ្ទះបាយម្ដាយចិញ្ចឹម ឆេះខ្ទេច...
កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី១ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ចុះស្រាវជ្រាវមុខសញ្ញាចោរកម្ម និងឃាត់ខ្លួនជនសង្ស័យ ៦នាក់ ពាក់ព័ន្ធករណីជិះម៉ូតូធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋតាមផ្លូវសាធារណៈ នៅក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ ។
អានបន្ត៖ ប៉ូលិសឃាត់ខ្លួនមុខសញ្ញាចោរឆក់ ០៦នាក់ នៅខណ្ឌពោធិ៍សែនជ័យ
កម្លាំងនគរបាលនៃអធិការដ្ឋានខណ្ឌដង្កោ សហការជាមួយប្រជាពលរដ្ឋ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមគ្នា ២នាក់ ដែលបានធ្វើសកម្មភាពធាក់ប្លន់យកម៉ូតូ ពីប្ដីប្រពន្ធ ពុំបានសម្រេច ខណៈដែលជនរងគ្រោះទាំង ២នាក់ប្ដីប្រពន្ធ រួមនឹងកូនតូចម្នាក់ទៀត កំពុងជិះម៉ូតូឌុបគ្នា មកពីដើរលេង ពេលយប់។
អានបន្ត៖ នារីក្លាហាន! ចោរប្លន់ម៉ូតូ ស្ត្រីរងគ្រោះប្រតាយប្រតប់...
លោក សាន ប៊ុនធឿន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ បានសម្រេចចេញដីកា ឃុំខ្លួនអតីតសង្ឃ ពឿយ មេត្តា ដាក់ពន្ធនាគារ(ប៉េហ្ស៊ី) ជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ចំនួន ៦បទល្មើស ។
អានបន្ត៖ ចៅក្រមសម្រេចឃុំខ្លួនអតីតសង្ឃ ពឿយ មេត្តា ដាក់ពន្ធនាគារប៉េហ្ស៊ី...
ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចឃាត់ស្ទាក់ចាប់បានភ្លាមៗ ក្រោយពីលួចយកម៉ូតូជិះរត់បានតែប៉ុន្មាននាទីប៉ុណ្ណោះ កាលពីវេលាម៉ោង១០និង១៥នាទីព្រឹកថ្ងៃទី ១៦ មករា ខណៈទុកនៅក្បែរប្រឡាយចិនរួចរវល់ច្រូតស្មៅ ដែលស្ថិតក្នុងភូមិបឹងព្រីង ឃុំព្រៃតូច ស្រុកមោងឬស្សី។
អានបន្ត៖ ស្កាត់ពីក្រុងបាត់ដំបងទៅលួចម៉ូតូអ្នកច្រូតស្មៅនៅស្រុកមោងប្ញស្សី
កម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានឃាត់ខ្លួនមនុស្សប្រុសស្រី ២នាក់ កាលពីម៉ោង១២និង៣០នាទីរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ នៅក្នុងដីចម្ការស្វាយ ស្ថិតនៅភូមិបត់តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល តាមពាក្យបណ្ដឹងរបស់បុរសជាប្តី ប្ដឹងអំពើការលួចផិតក្បត់មានសាហាយស្មន់ ។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានដឹកនាំបញ្ជាផ្ទាល់ដល់កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងនគរបាលក្រុងព្រះសីហនុ កម្លាំងនគរបាលស្រុកព្រៃនប់ កម្លាំងនគរបាលស្រុកកំពង់សីលា និងកម្លាំងនគរបាលស្រុកស្ទឹងហាវ បានបំបែកសំបុកក្រុមចោរ (ធាក់ម៉ូតូផ្តួល រួចប្រើដាវ កាំប៉ិតបុ័ងតោ ដំបងដែកកាប់ និងវាយប្លន់យកម៉ូតូ ព្រមទាំងសម្ភារៈមានតម្លៃ) ដោយកម្លាំងជំនាញស្រាវជ្រាវបង្ក្រាបបានជាបន្ដបន្ទាប់ចំនួន ៥នាក់ ក្នុងចំណោមបក្ខពួក ៩នាក់ ។
អានបន្ត៖ ប៉ូលិសខេត្តព្រះសីហនុ បំបែកសំបុកក្រុមចោរ ចាប់ខ្លួន ៥នាក់...
ទាហានម្នាក់ បើកបរម៉ូតូធំ CB លឿនដូចហោះ ហើយមិនពាក់មួកសុវត្ថិភាព ក៏ដួលនៅលើផ្លូវទើបអ៊ុតកៅស៊ូថ្មីៗ បណ្តាលឲ្យបែកក្បាល ស្លា.ប់នៅនឹងកន្លែង។ ម៉ូតូធំនោះ ពេលដួល ក៏ទៅខ្ទាតប៉ះម៉ូតូ ១គ្រឿងទៀត ម៉ាក Let’s បើកបរដោយនារីម្នាក់ ក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលឲ្យដួល រងរបួសដែរ។
អានបន្ត៖ លទ្ធផល បើកបរម៉ូតូ លឿន ហើយមិនពាក់មួកសុវត្ថិភាព ពេលដួល…
យុវជន ៣នាក់ បានជិះម៉ូតូ ឆក់កាបូប ត្រូវសមត្ថកិច្ច ស្រាវជ្រាវឃាត់ខ្លួនបាន។ សមត្ថកិច្ច ក៏បានបញ្ជូនជនសង្ស័យទាំង ៣នាក់ ទៅកាន់ស្នងការនគរបាលខេត្តកំពង់ធំ នៅរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ នេះ។ហេតុការណ៍ជិះម៉ូតូ ឆក់កាបូបនោះ កើតឡើង កាលពីវេលាម៉ោង ១៩ និង ៣០នាទី នៅតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងភូមិកំពង់វាំង ឃុំប្រឡាយ ស្រុកស្ទោង។
អានបន្ត៖ យុវជន ៣នាក់ គិតខុស! សម្រេចចិត្ត ចេញរកលុយតាមផ្លូវ… តែត្រូវប៉ូលិសចាប់...
តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី១៦ ខែមករានេះ បានបញ្ចប់ការស៊ើបសួរ លើអតីតសង្ឃ ពឿយ មេត្តា ដែលពាក់ព័ន្ធទៅនឹងបណ្តឹងរបស់លោកជំទាវឧកញ៉ា សៀង ចាន់ហេង។
អានបន្ត៖ ជម្លោះដីវត្តនៅប្រទេសជប៉ុន៖ ព្រះសង្ឃ ពឿយ មេត្តា ត្រូវបានចាប់ផ្សឹក វ៉ៃខ្នោះ...
រថយន្តធុនធំ ១គ្រឿង បានបើករំលោភភ្លើងស្តុប ហើយទៅបុករថយន្តបែន និងបានរ៉េចង្កូត បុកបង្គោលភ្លើង ព្រមទាំងបុកចូលផ្ទះថ្ម បណ្តាលឲ្យខូចខាត តែគ្មានអ្នកគ្រោះថ្នាក់ឡើយ។
អានបន្ត៖ រំលោភភ្លើងស្តុប! រថយន្តធុនធំ ១គ្រឿង បើកទៅបុករថយន្តបែន ហើយរ៉េចង្កូត...
ករណីភ្លើងឆេះផ្ទះ នៅស្រុកបរិបូណ៌ ដែលបណ្ដាលឲ្យស្លាប់មនុស្សមួយគ្រួសារ សរុប៦នាក់ (រាប់ទាំងកូននៅក្នុងពោះម្ដាយម្នាក់ទៀត) បានស្លាប់នៅក្នុងភ្នក់ភ្លើង កាលពីយប់ថ្ងៃទី៩ ឧសភា ២០២១កន្លងមកនោះ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២២នេះ តុលាការខេត្តកំពង់ឆ្នាំង បានប្រកាសសាលក្រមផ្តន្ទាទោស ជនសង្ស័យជាប្តី ដាក់ពន្ធនាគារអស់មួយជីវិត ។
អានបន្ត៖ ភ្លើងឆេះផ្ទះ ស្លាប់ប្រពន្ធមានផ្ទៃពោះ និងកូនៗសរុប៦នាក់...
លោកវរសេនីយ៍ត្រី(ស័ក្តិ៤) ហួត សីហា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំ នៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ បានប្រព្រឹត្តិល្មើសនឹងវិន័យកងកម្លាំងនគរបាលជាតិ ត្រូវបានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចដកហូតមុខតំណែង និងបន្ថយស័ក្តិ ចំនួន១ថ្នាក់ ឲ្យមកត្រឹមអនុសេនីយ៍ឯក(ស័ក្តិ៣) វិញ នេះបើយោងសេចក្តីប្រកាសចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២នេះ ដែលអ្នកសារព័ត៌មានទើបទទួលបាននៅថ្ងៃពុធ ទី១២ មករានេះ ។
អានបន្ត៖ សម្តេចក្រឡាហោម ស ខេង សម្រេចដកតំណែងមេប៉ុស្តិ៍សំរោងធំ ថែមទាំងបន្ថយស័ក្តិ
ករណីផ្ទុះគីបគ្រាប់ បណ្តាលអោយក្មេងប្រុសម្នាក់ ស្លា.ប់ កាលពីវេលាម៉ោង ១៣ និង ៣០នាទី រសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ នៅភូមិឈូក ឃុំសណ្តាន់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។
អានបន្ត៖ ក្មេងប្រុស អាយុ ១៣ឆ្នាំ រពិសដៃ យកគីបគ្រាប់ មកតថ្មពិលលេង ផ្ទុះ