បណ្តាញសង្គម

ក្រុម​ឈ្មួញ​ បន្ត​ដឹកឈើ​​រៀង​រាល់​យប់ ​ត្រូវ​បាន​មន្ត្រី​ជំនាញ​ សហការ​បង្ក្រាប

គោយន្តកន្ត្រៃមួយគ្រឿង ដែលដឹកឈើប្រភេទលេខ២ បានត្រូវមន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើស្រុកអន្លង់វែង សហការជាមួយកម្លាំងអាវុធហត្ថ ស្រុកអន្លង់វែង និងនគរបាលប៉ុស្គិ៍ឃុំថ្លាត បង្ក្រាប កាលពីវេលាម៉ោងប្រមាណ ១១យប់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១កន្លងទៅ នៅតាមផ្លូវលំមួយ ក្នុងភូមិស្វាយចេក ឃុំថ្លាត ស្រុកអន្លង់វែង។

អាន​បន្ត៖ ក្រុម​ឈ្មួញ​ បន្ត​ដឹកឈើ​​រៀង​រាល់​យប់ ​ត្រូវ​បាន​មន្ត្រី​ជំនាញ​ សហការ​បង្ក្រាប

ពិតជា​មាន​ករណី​ប្រើប្រាស់ និង​ជួញដូរ​គ្រឿង​ញៀន នៅក្នុង​ពន្ធនាគារ ខេត្ត​ប៉ៃលិន ប្រាកដ​មែន

រហូតមកដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ មន្ត្រីអនុរក្សពន្ធនាគារខេត្តប៉ៃលិន ម្នាក់ ដែលជួញដូរគ្រឿងញៀន ត្រូវបានបញ្ជូន ទៅតុលាការខេត្តប៉ៃលិនហើយ ក្រោយពីសារព័ត៌មានមួយចំនួន បានចេញផ្សាយយ៉ាងរស៊ើបនូវករណីបែកធ្លាយអ្នកទោស និងមន្ត្រីពន្ធនាគារខេត្តប៉ៃលិន បានប្រើប្រាស់គ្រឿងញៀន។

អាន​បន្ត៖ ពិតជា​មាន​ករណី​ប្រើប្រាស់ និង​ជួញដូរ​គ្រឿង​ញៀន នៅក្នុង​ពន្ធនាគារ ខេត្ត​ប៉ៃលិន...

ឆ្មក់​បង្ក្រាប​ករណី​ជួញដូរ​ផ្លូវភេទ​មួយកន្លែង ឃាត់ខ្លួន​​​ម្ចាស់​ទីតាំង និង​ស្ត្រី​បំរើ​ផ្លូវភេទ ១០​នាក់​

ក្នុងករណីឆ្មក់បង្ក្រាបករណីជួញដូរផ្លូវភេទមួយកន្លែង នៅក្នុងខេត្តកំពង់ធំ គឺសមត្ថកិច្ចបានឃាត់ខ្លួនបុរសជាជនសង្ស័យម្នាក់ និងរំដោះនារីរងគ្រោះចំនួន ១០នាក់ ក្នុងនោះ មានអនីតិជន ដែលមានអាយុក្រោម ១៨ឆ្នាំ ចំនួន ៧នាក់។

អាន​បន្ត៖ ឆ្មក់​បង្ក្រាប​ករណី​ជួញដូរ​ផ្លូវភេទ​មួយកន្លែង ឃាត់ខ្លួន​​​ម្ចាស់​ទីតាំង...

ចាប់ចិន ៩នាក់ រត់ពន្ធគ្រឿងញៀន ជាង ៣៥០គីឡូក្រាម បង្កប់​ក្នុងបំពង់ដែក បញ្ជូន​ពីចិន មកកម្ពុជា

កម្លាំងសមត្ថកិច្ចមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នារសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ បានបញ្ជូនជនសង្ស័យជាជនជាតិចិន និងជាឈ្មួញគ្រឿងញៀន ៩នាក់ រួមទាំងថ្នាំញៀនជាង ៣៥០គីឡូក្រាម ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។

អាន​បន្ត៖ ចាប់ចិន ៩នាក់ រត់ពន្ធគ្រឿងញៀន ជាង ៣៥០គីឡូក្រាម បង្កប់​ក្នុងបំពង់ដែក...

ប៉ូលិស ឃាត់ខ្លួនមុខសញ្ញាជួញដូរ និងប្រើប្រាស់​គ្រឿងញៀន ៤៨កញ្ចប់​

របាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹងថា កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ សមត្ថកិច្ចចម្រុះ បានស្រាវជ្រាវ និងបង្រ្កាបមុខសញ្ញាជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ១ករណី នៅក្នុងលំនៅឋានរបស់ជនសង្ស័យតែម្តង ស្ថិតនៅភូមិអភិវឌ្ឍន៍ ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

អាន​បន្ត៖ ប៉ូលិស ឃាត់ខ្លួនមុខសញ្ញាជួញដូរ និងប្រើប្រាស់​គ្រឿងញៀន ៤៨កញ្ចប់​

ឈ្មួញ​គ្រឿងញៀន ២​នាក់ ត្រូវបាន​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​អស់​មួយជីវិត ពិន័យ​ម្នាក់ ៥០​លាន​រៀល និង​ថ្នាំញៀន​ជាង ១៦​គីឡូក្រាម ត្រូវ​កម្ទេចចោល​

ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ នេះ បានប្រកាសសាលក្រមសម្រេចផ្តន្ទាទោស លើជនជាប់ចោទ ២នាក់ ដាក់ពន្ធនាគារអស់មួយជីវិត និងតម្រូវឲ្យបង់ប្រាក់ ចូលថវិការរដ្ឋ ម្នាក់ ៥០លានរៀល ពីបទ.ដឹកជញ្ជូន និងជួញដូរនូវសាធាតុញៀន ដោយខុសច្បាប់ ប្រមាណជាង ១៦គីឡូក្រាម។

អាន​បន្ត៖ ឈ្មួញ​គ្រឿងញៀន ២​នាក់ ត្រូវបាន​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​អស់​មួយជីវិត...

អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ មនុស្ស៤២នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅថ្ងៃទី២៨ ខែធ្នូ ម្សិលមិញ

យ៉ាងហោចណាស់មានជនសង្ស័យ៤២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ម្សិលមិញនេះ។

អាន​បន្ត៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ មនុស្ស៤២នាក់...

លួចលើកនេះ ត្រូវម្តាយជនសង្ស័យ​ទ្រាំលែង​បាន​ក៏​ទម្លាយ​​ប្រាប់​ម្ចាស់​ផ្ទះ​

កម្លាំងនគរបាលស្រុកកោះធំ បានធ្វើការឃាត់ខ្លួនលោកចោរដែលពូកែដើរលួចសម្ភារសំណង់ផ្ទះគេជាញឹកញាប់ មានដូចជាស៊ីម៉ង់ ដែក ខ្សែភ្លើង ទុយោទឹក ខ្សែភ្លើងម៉ាស៊ីនត្រជាក់ រួមនិងសម្ភារជាច្រើនផ្សេងទៀត ក្រោយពីម្តាយរបស់ជនសង្ស័យបានទម្លាយរឿងប្រាប់ទៅខាងម្ចាស់ផ្ទះ ។

អាន​បន្ត៖ លួចលើកនេះ ត្រូវម្តាយជនសង្ស័យ​ទ្រាំលែង​បាន​ក៏​ទម្លាយ​​ប្រាប់​ម្ចាស់​ផ្ទះ​

ចេញ​ឆក់​លើក​ទី​១ ត្រូវ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ចាប់ខ្លួន​បាន បញ្ជូន​ទៅ​តុលាការ

បើតាមយោងកងអាវុធហត្ថរាជធានីភ្នំពេញ បានអោយដឹងថា នៅវេលាម៉ោង០៨និង៣០នាទីព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ កម្លាំងល្បាតរបស់អាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌទួលគោក បានចាប់ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ពាក់ព័ន្ធករណី ឆក់កាបូប នៅចំណុចមុខហាងគុយទាវកូនហេង ក្បែផ្សារ ធីខេ (TK) តាមផ្លូវ៥១៦ កែង៣១៥ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ។

អាន​បន្ត៖ ចេញ​ឆក់​លើក​ទី​១ ត្រូវ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ចាប់ខ្លួន​បាន បញ្ជូន​ទៅ​តុលាការ

ចាប់បាន​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ម្នាក់ទៀត ពូកែ​ខាង​បោក​បញ្ឆោត​តាម​ហ្វេ​ស​ប៊ុ​ក ផ្ញើ​សម្ភារ​មាន​តម្លៃ​ឲ្យ​ជន​រង​គ្រោះ

កម្លាំងសមត្ថកិច្ចនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបង្ក្រាបជនសង្ស័យចំនួន០១នាក់ ជាជនជាតិនីហ្សេរីយ៉ា ដែលជាមុខសញ្ញាសកម្ម ឆបោកប្រាក់ពីជនរងគ្រោះ តាមបណ្ដាញសង្គមបច្ចេកវិទ្យា ។

អាន​បន្ត៖ ចាប់បាន​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ម្នាក់ទៀត ពូកែ​ខាង​បោក​បញ្ឆោត​តាម​ហ្វេ​ស​ប៊ុ​ក...

នគរបាល​តាម​ចាប់បាន​ហើយ ​ជនសង្ស័យដែល​ចាក់​សម្លាប់​ស្ត្រី​ចិន​ម្នាក់ កាលពី​០៣​ថ្ងៃមុន

កម្លាំងនគរបាល នៃអធិការដ្ឋានខណ្ឌដង្កោ សហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ និងកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការរដ្ឋាននគរបាលខេត្តស្វាយរៀង ធ្វើការស្រាវជ្រាវឃាត់បានហើយ ជនសង្ស័យជាឃាតករ ជនជាតិចិនម្នាក់ ដែលបានចាក់សម្លា.ប់ស្ត្រីជនជាតិចិនដូចគ្នា កាលពី៣ថ្ងៃមុន ។

អាន​បន្ត៖ នគរបាល​តាម​ចាប់បាន​ហើយ ​ជនសង្ស័យដែល​ចាក់​សម្លាប់​ស្ត្រី​ចិន​ម្នាក់...

តុលាការ​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លោក​ផ្កាយ​១ ស្រេង សុខា អតីត​ស្នងការ​រង​ខេត្តកណ្តាល

អតីតស្នងការរងនគរបាលខេត្តកណ្តាល លោកផ្កាយ១ ស្រេង សុខា ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល រស់ ផុនចាន់និមល ចេញដីកាបង្គាប់ឲ្យចាប់ខ្លួនដាក់ពន្ធនាគាររយៈពេល ០១ឆ្នាំ ០៦ខែ ពីបទ ប្រើអំពើហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត ។

អាន​បន្ត៖ តុលាការ​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លោក​ផ្កាយ​១ ស្រេង សុខា...

ជនជាតិថៃ៥នាក់ ត្រូវបានឃាត់ខ្លួនពេលបម្រុងឆ្លងដែនមកកម្ពុជាខុសច្បាប់ ខណៈពលករខ្មែរ១០នាក់ ក៏ត្រូវសមត្ថកិច្ចថៃឃាត់ខ្លួនផងដែរ

កម្លាំងយោធាថៃ នៅស្រុកតាប្រាយ៉ា ខេត្តស្រះកែវ បានឃាត់ខ្លួនជនជាតិថៃចំនួន៥នាក់ ដែលបម្រុងលួចឆ្លងដែនមកប្រទេសកម្ពុជា ដើម្បីធ្វើការនៅទីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ដោយឡែកនៅថ្ងៃតែមួយកម្លាំងយោថៃ ក៏បានឃាត់ខ្លួនពលករខ្មែរចំនួន១០នាក់ ដែលបម្រុងលួចឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃ ដោយខុសច្បាប់ផងដែរ។

អាន​បន្ត៖ ជនជាតិថៃ៥នាក់ ត្រូវបានឃាត់ខ្លួនពេលបម្រុងឆ្លងដែនមកកម្ពុជាខុសច្បាប់...

អ្នក​ភ្នំពេញ ត្រូវការ​អន្តរាគមន៍​បន្ទាន់​ពី​កងរាជអាវុធហត្ថ សូម​ទូរ​សព្ទ​មក​លេខ 1291

ប្រសិនបើបងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងរាជធានីភ្នំពេញ បានជួបហេតុការណ៍ ត្រូវការអន្តរាគមន៍បន្ទាន់ ពីកងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមបងប្អូនហៅទូរសព្ទមកកាន់លេខ 1291 ឬ អាចទាក់ទងមកតាមបណ្តាញ Telegram, WhatsApp, Line របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ តាមរយៈលេខ 031 5555 669 ឬឆាតមកកាន់ផេកហ្វេសប៊ុករបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានឈ្មោះថា Phnom Penh Gendarmerie ។

អាន​បន្ត៖ អ្នក​ភ្នំពេញ ត្រូវការ​អន្តរាគមន៍​បន្ទាន់​ពី​កងរាជអាវុធហត្ថ...

ក្មេងស្រី ២នាក់ បងប្អូនជីដូនមួយ នាំគ្នាជិះចាន​ជ័រ​លាយស៊ីម៉ង់ បេះផ្កាឈូក ក្នុងស្រះទឹក ​លង់ស្លា.ប់ ទាំង២នាក់

ក្មេងស្រី០២នាក់ ម្នាក់អាយុ ១០ឆ្នាំ និងម្នាក់ទៀត អាយុ ០៩ឆ្នាំ ជាបងប្អូនជីដូនមួយនឹងគ្នា បានបាត់បង់ជីវិត ខណៈពេលជិះចានជ័រ សម្រាប់លាយស៊ីម៉ងត៍ បេះផ្កាឈូក ក្នុងស្រះទឹក ហើយលិច។

អាន​បន្ត៖ ក្មេងស្រី ២នាក់ បងប្អូនជីដូនមួយ នាំគ្នាជិះចាន​ជ័រ​លាយស៊ីម៉ង់ បេះផ្កាឈូក...

សន្តិសុខ ចាប់បានជនសង្ស័យ ផ្លោះរបង​ចូល​ក្នុងផ្ទះ ប៉ុនប៉ងលួចទ្រព្យសម្បត្តិ តែប៉ូលិស មិនទទួលយកទេ

ជនសង្ស័យម្នាក់ ក្នុងចំណោមបក្សពួក ២នាក់ ត្រូវបានសន្តិសុខយាម នៅក្នុងបឹងកក់ ធ្វើការឃាត់ខ្លួន បន្ទាប់ពីជនសង្ស័យទាំងពីរនាក់នោះ បានផ្លោះរបងចូលផ្ទះប្រជាពលរដ្ឋ ដែលទុកចោល ប៉ុនប៉ងលួចទ្រព្យសម្បត្តិ។

អាន​បន្ត៖ សន្តិសុខ ចាប់បានជនសង្ស័យ ផ្លោះរបង​ចូល​ក្នុងផ្ទះ ប៉ុនប៉ងលួចទ្រព្យសម្បត្តិ...

​ទីបំផុត ! ចាប់​​​​ក្រុម​ចោរលួច​ស្លាក​លេខ​ឡាន​នៅ​បុរី​ហើយ​ រួម​ទាំង​​អ្នកទទួល​ទិញ​​ផង

ទីបំផុត ក្រុមចោរលួចដោះយកស្លាកលេខរថយន្តដ៏កក្រើកត្រឹមតែ១យប់អស់ជិត១០គ្រឿង នៅក្នុងបុរី «ឌីអរ រេស៊ីដេន» (Dr residence) ដែលស្ថិតនៅក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យនោះ ត្រូវបាននគរបាលធ្វើការចាប់ខ្លួនបានចំនួន៤នាក់ហើយ ។

អាន​បន្ត៖ ​ទីបំផុត ! ចាប់​​​​ក្រុម​ចោរលួច​ស្លាក​លេខ​ឡាន​នៅ​បុរី​ហើយ​...

ជនជាប់សង្ស័យ​ទាំង២​នាក់​ជា​មេ​ល្បែងស៊ីសង​ខុស​ច្បាប់​នៅ​បន្តជាប់​ឃុំ​ដដែល

កាលពីរសៀលថ្ងៃទី២៤ ធ្នូ ឆ្នាំ២០២១ សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការជំនុំជម្រះអង្គសេចក្តី លើសំណុំរឿងល្បែងស៊ីសងដោយខុសច្បាប់ដែលមានមេខ្លោង២នាក់កំពុងជាប់ឃុំក្នុងពន្ធនាគារព្រៃ.ស ។

អាន​បន្ត៖ ជនជាប់សង្ស័យ​ទាំង២​នាក់​ជា​មេ​ល្បែងស៊ីសង​ខុស​ច្បាប់​នៅ​បន្តជាប់​ឃុំ​ដដែល

ស្ត្រី​មេម៉ាយ​កូន​៤ ស្រែក​សុំ​ជួយ​រក​យុត្តិធម៌ ករណី​មន្ត្រី​នគរបាលម្នាក់​បាញ់​សម្លា.ប់​ប្តី ជាង​១​ឆ្នាំ​មុន

ស្ត្រីមេម៉ាយកូន៤ ដែលប្តីជាជាងកាត់សក់ ត្រូវមន្ត្រីនគរបាលម្នាក់ បា.ញ់ផ្តាច់ជីវិតកាលពីយប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ កន្លងមកនោះ គិតមកត្រឹមពេលនេះ អស់រយៈពេលជាង១ឆ្នាំហើយ នៅឡើយ ពុំទាន់ចាប់ខ្លួនជនដៃដល់ យកមកផ្តន្ទាទោសតាមច្បាប់នោះទេ បើទោះបីស្គាល់អត្តសញ្ញាណ ក៏ដោយ ។

អាន​បន្ត៖ ស្ត្រី​មេម៉ាយ​កូន​៤ ស្រែក​សុំ​ជួយ​រក​យុត្តិធម៌...

​ផ្តន្ទា​ទោស​ឈ្មួញ​គ្រឿ.ង.ញៀ​.ន.​ម្នាក់​ដាក់​ពន្ធនា​គារ​​​​​២០ឆ្នាំ​

លោក អ៉ឹម វណ្ណៈ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២២ ធ្នូ នេះ បានប្រកាសសាលក្រមសម្រេចផ្តន្ទាទោសឈ្មួ.ញ.គ្រឿ.ង.ញៀ.នម្នាក់ដាក់ពន្ធនាគារកំណត់២០ ឆ្នាំ និងពិន័យជាប្រាក់ចូលថវិការរដ្ឋចំនួន៤០លានរៀល ក្រោមការចោទប្រកាន់ពីបទ.ជួញដូរដោយខុសច្បាប នូវសារធាតុញៀន ។

អាន​បន្ត៖ ​ផ្តន្ទា​ទោស​ឈ្មួញ​គ្រឿ.ង.ញៀ​.ន.​ម្នាក់​ដាក់​ពន្ធនា​គារ​​​​​២០ឆ្នាំ​

ភ្ញាក់ផ្អើល​! ទីស្នាក់ការ​ គណបក្ស​ខ្មែរ​ក្រោក ក្លាយជា​សំអាងការ ក្រោយ​លោក​ប្រធាន ក្លាយជា​មេចោរ​ប្លន់

ពិតជាមិននឹកស្មានដល់ថា ប្រធានគណបក្សខ្មែរក្រោក លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ វីល្លៀម គ័ង ក្លាយជាមេចោរប្លន់ ផ្ទះអ្នកលក់ឡេអនឡាញ អ៊ាន សៀវម៉ី ហើយអ្វីដែលធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលផងដែរនោះ គឺទីស្នាក់ការ គណបក្សខ្មែរក្រោក ប្រែក្លាយជាសំអាងការ «ប្រណមមង្គល» យ៉ាងឆាប់រហ័ស តែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយសមត្ថកិច្ចចាប់ខ្លួនមេបក្សរូបនេះ ។

អាន​បន្ត៖ ភ្ញាក់ផ្អើល​! ទីស្នាក់ការ​ គណបក្ស​ខ្មែរ​ក្រោក ក្លាយជា​សំអាងការ...