បណ្តាញសង្គម

ទុស្សេខ្សែភ្លើង ឆាបឆេះផ្ទះ ១ខ្នង ទាំងយប់

ផ្ទះថ្មក្រោម ឈើលើ ត្រូវបានអគ្គិភ័យឆាបឆេះ បង្កអោយមានការភ្ញាក់ផ្អើលដល់អ្នកជិតខាងហើយសមត្ថកិច្ច ក៏បានចេញអន្តរាគមន៍បាញ់ទឹកពន្លត់។

អាន​បន្ត៖ ទុស្សេខ្សែភ្លើង ឆាបឆេះផ្ទះ ១ខ្នង ទាំងយប់

​ត្រឹម​១យប់! ស្ត្រី២រូបប៉.ងបញ្ចប់អ្វីៗគ្រប់យ៉ាងផ្អើ.លស្ពានជ្រោយចង្វា

ស្ត្រីម្នាក់ស្រលាញ់ប្តីខ្លាំងបាត់មុខមិនបាន បែរជាប្តីព្រងើយកន្តើយទុកនាងចោលមិនខ្វាយខ្វល់ ហើយទៅមានស្រីថ្មីទៀត ធ្វើឱ្យនាងតូចចិត្ត ក៏បានដើរទៅលោ.តទឹកពីលើស្ពានជ្រោយចង្វារ តែមិនបានសម្រេចនោះទេ ។

អាន​បន្ត៖ ​ត្រឹម​១យប់! ស្ត្រី២រូបប៉.ងបញ្ចប់អ្វីៗគ្រប់យ៉ាងផ្អើ.លស្ពានជ្រោយចង្វា

ឆេះក្លឹបកម្សាន្ត នៅក្រុងសៀមរាប សម្លា.ប់ ៣នាក់ និងសង្គ្រោះបន្ទាន់ម្នាក់

ហេតុការណ៍ឆេះក្លឹបអេលីត កាលពីម៉ោង ៨ និង ៥០នាទី យប់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ នេះ បណ្តាលឲ្យស្លា.ប់បុរស ៣នាក់ និងសង្គ្រោះបន្ទាន់ម្នាក់។ អ្នកស្លា.ប់ ៣នាក់ នៅកន្លែងកើតហេតុ គឺជាសន្តិសុខ ២នាក់ និងអ្នកចម្រៀងម្នាក់។

អាន​បន្ត៖ ឆេះក្លឹបកម្សាន្ត នៅក្រុងសៀមរាប សម្លា.ប់ ៣នាក់ និងសង្គ្រោះបន្ទាន់ម្នាក់

ឡានក្រុង​ពន្លះ​ជាមួយ​គោ​យន្ត​ត្រង់ព្រំប្រទល់​ខេត្ត២ ស្លា.ប់ និង​របួសច្រើននាក់​

គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តក្រុងដឹកទំនិញរបស់ក្រុមហ៊ុន បុកជាមួយនឹងគោយន្តកន្ត្រៃ បណ្តាលឱ្យស្លា.ប់៤នាក់ និងរបួសធ្ងន់ម្នាក់ កាលពីវេលាម៉ោង៩និង១០នាទីយប់ថ្ងៃទី៣០ វិច្ឆិកា ឆ្នាំ២០២១ នៅចំនុចបង្គោលផ្លូវលេខ៤៤ លើផ្លូវជាតិលេខ៧៨ ស្ថិតក្នុងភូមិរវ៉ាក់លើ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ជាប់ព្រំប្រទល់ខេត្តស្ទឹងត្រែង។

អាន​បន្ត៖ ឡានក្រុង​ពន្លះ​ជាមួយ​គោ​យន្ត​ត្រង់ព្រំប្រទល់​ខេត្ត២ ស្លា.ប់ និង​របួសច្រើននាក់​

ពលរដ្ឋ​រាយការណ៍​ពី​ផ្ទះ​មួយ​គួរ​ឱ្យ​សង្ស័យ សមត្ថកិច្ច​ចុះ​ភ្លាម​បង្ក្រាប​បាន​ទាំង​សម្បុក

កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលគគី សហការជាមួយកម្លាំងនគរបាលផ្នែកគ្រឿង.ញៀនស្រុកកៀនស្វាយ បានចុះបង្ក្រាបក្រុមសម្បុកជួញដូរ និងប្រើប្រាស់គ្រឿង.ញៀន បានចំនួន១០នាក់ រួមនឹងថ្នាំ.ញៀនចំនួន០៩កញ្ចប់ធំ-តូចទៀតផង ។

អាន​បន្ត៖ ពលរដ្ឋ​រាយការណ៍​ពី​ផ្ទះ​មួយ​គួរ​ឱ្យ​សង្ស័យ...

​ចោរ​ដៃ​ស្អិត​​មាន​ប្រុស​ មាន​ស្រី​ អស់​លក្ខ​ណ៍​ដោយ​សារ​តែ​ស្លាក​លេខ​ម៉ូតូ

ជនដៃដល់ក្នុងអំពើចោរកម្ម (ចោរឆក់) ចំនួន០៣នាក់ ក្នុងនោះ មានស្ត្រីម្នាក់ផងត្រូវបានកម្លាំងអធិការស្រុកថ្មគោល ដែលមានកិច្ចសហការពីកម្លាំងជំនាញ ការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ផងធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជាបន្ត បន្ទាប់ កាលពីយប់ថ្ងៃទី៣០ វិច្ឆិកា រហូតដល់ព្រឹកថ្ងៃទី០១ ធ្នូ នេះ ខណៈជនខ្លះកំពុងសំងំនៅផ្ទះ និងខ្លះទៀតកំពុងសំងំប្រព្រឹត្តល្បែងអ៊ុីនធើរណេត ក្នុងក្រុងបាត់ដំបង។

អាន​បន្ត៖ ​ចោរ​ដៃ​ស្អិត​​មាន​ប្រុស​ មាន​ស្រី​ អស់​លក្ខ​ណ៍​ដោយ​សារ​តែ​ស្លាក​លេខ​ម៉ូតូ

ករណី​ឆេះ​ផ្ទះ​១​ល្វែង ឈ្លក់ផ្សែង​ស្លា​.​ប់​ឪពុកក្មេក​និង​កូនប្រសា​ស្រី បុរស​រង​គ្រោះជា​មន្ត្រី​យោធា​ផ្កាយ​៣

ករណីអគ្គិភ័យបានឆាបឆេះផ្ទះមួយល្វែង ក្នុងបុរីគឹមសាន្ត ធ្វើឲ្យឪពុកក្មេក និងកូនប្រសាស្រី ចេញពីក្នុងផ្ទះពុំរួច បណ្តាលឲ្យស្លា.ប់ទាំង២នាក់ ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យនោះ គឺបុរសរងគ្រោះជាមន្ត្រីយោធាផ្កាយ៣ ។

អាន​បន្ត៖ ករណី​ឆេះ​ផ្ទះ​១​ល្វែង ឈ្លក់ផ្សែង​ស្លា​.​ប់​ឪពុកក្មេក​និង​កូនប្រសា​ស្រី...

លួច​ដែក​ពុម្ព​សសរ​ស្ពានសម្រេច តែគ្មានអ្នកហ៊ាន​ទិញ អស់លក្ខណ៍ត្រឹមកាមេរ៉ាសុវត្ថិភាព​

ជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ បានត្រូវនគរបាលសង្កាត់សិត្បូរ ធ្វើការឃាត់ខ្លួនបាន បន្ទាប់ពីធ្វើសកម្មភាព លួចដែកពុម្ពសសរស្ពាន ។

អាន​បន្ត៖ លួច​ដែក​ពុម្ព​សសរ​ស្ពានសម្រេច តែគ្មានអ្នកហ៊ាន​ទិញ...

អាជ្ញាធរ​ខេត្តសៀមរាប ចាប់ខ្លួន​ជនសង្ស័យ ៤៧​នាក់ ករណី​កាប់​ទន្ទ្រាន​ដី​ព្រៃ​លិច​ទឹក ១០០​ហិ​កតា

លោក ទៀ សីហា អភិបាលខេត្តសៀមរាប នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានដឹកនាំកម្លាំងចម្រុះ ចុះពិនិត្យមើលទីកន្លែង ដែលជនខិលខូចបានកាប់ទន្ទ្រានព្រៃលិចទឹក នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប ។

អាន​បន្ត៖ អាជ្ញាធរ​ខេត្តសៀមរាប ចាប់ខ្លួន​ជនសង្ស័យ ៤៧​នាក់...

ឆ្មក់​បុរស​ម្នាក់​​សម្រេច ចុង​ក្រោយ​របស់​ទៅ​ម្ចាស់​ដើម​វិញ អស់ទាំង​ម៉ូតូ​ជាង​២​ពាន់​ដុល្លារ​ទៀត

បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ជនសង្ស័យ២នាក់បានធ្វើសកម្មភាពឆក់ទូរស័ព្ទពីបុរសម្នាក់បានសម្រេច ហើយបន្ថែមល្បឿនបើករត់គេចខ្លួន បន្ទាប់មកជនរងគ្រោះបានជិះដេញតាម រួចស្រែកថា «ចោរៗ» ធ្វើអោយជនសង្ស័យភ័យស្លន់ស្លោក៏ជិះទៅបុកម៉ូតូប្រជាពលរដ្ឋ ហើយខ្ទាតបន្តទៅបុករះគំនរឥដ្ឋទៀត បណ្តាលឲ្យដួលម៉ូតូរងរបួស ក្រោយមកជនសង្ស័យក៏បានបោះទូរស័ព្ទអោយទៅជនរងគ្រោះវិញ រួចក៏រត់គេចខ្លួនបាត់ស្រមោលតែម្តង។

អាន​បន្ត៖ ឆ្មក់​បុរស​ម្នាក់​​សម្រេច ចុង​ក្រោយ​របស់​ទៅ​ម្ចាស់​ដើម​វិញ...

ចោរលួចម៉ូតូម្ដង ៣គ្រឿង ក្នុងបុរីប៉េងហួត បឹងស្នោរ តែតាមរកឃើញ ១គ្រឿងវិញ

មានករណីជនសង្ស័យ លួចម៉ូតូក្នុងបុរីប៉េងហួត បឹងស្នោរ នៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ ចំនួន ៣គ្រឿងហើយយក ១គ្រឿង ប្លុងចោលនៅហាងកាហ្វេ ដោយម្ចាស់តាមទាន់ ព្រោះភ្ជាប់ប្រព័ន្ធ GPS បង្កការភ្ញាក់ផ្អើល កាលវេលាម៉ោង ៦ និង ៣០នាទី យប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចស្ថានីយប្រេង តាមផ្លូវ៤៣០ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន។

អាន​បន្ត៖ ចោរលួចម៉ូតូម្ដង ៣គ្រឿង ក្នុងបុរីប៉េងហួត បឹងស្នោរ តែតាមរកឃើញ ១គ្រឿងវិញ

ប្រជាពលរដ្ឋ ដេញចាប់ជនសង្ស័យ ជាមុខសញ្ញា​សកម្មលួចកាត់ខ្សែភ្លើង ពីខណ្ឌសែនសុខ ដល់ខណ្ឌទួលគោក

ហេតុការណ៍ភ្ញាក់ផ្អើលមួយ បានកើតឡើង ទាំងកណ្តាលយប់ ដោយប្រជាពលរដ្ឋ បាននាំគ្នាដេញតាមចាប់ជនសង្ស័យម្នាក់ ដែលជាមុខសញ្ញា ចោរលួចកាត់ខ្សែភ្លើងយ៉ាងសកម្ម។

អាន​បន្ត៖ ប្រជាពលរដ្ឋ ដេញចាប់ជនសង្ស័យ ជាមុខសញ្ញា​សកម្មលួចកាត់ខ្សែភ្លើង ពីខណ្ឌសែនសុខ...

យុវជនម្នាក់ ឈរមើលគេគប់ប៉េងប៉ោង ស្រាប់តែ​ត្រូវជនសង្ស័យ លួចកាប់រងរបួសធ្ងន់ សង្ស័យគំនុំ

យុវជនម្នាក់ រងរបួសក្បាលផ្នែកខាងក្រោយ ត្រូវបានគ្រូពេទ្យដេរអស់ជាច្រើនថ្នេរ ខណ:ឈរមើលគេលេងគប់ប៉េងប៉ោង ក្នុងបរិវេណវត្ត នៅក្នុងកម្មវិធីបុណ្យមួយ។

អាន​បន្ត៖ យុវជនម្នាក់ ឈរមើលគេគប់ប៉េងប៉ោង ស្រាប់តែ​ត្រូវជនសង្ស័យ លួចកាប់រងរបួសធ្ងន់...

ចាប់ខ្លួន​មេ​ភូមិ​ម្នាក់ ក្រោយ​ដុត​បំផ្លាញ​ខ្ទេច​ត្រឹម​មួយប៉ប្រិចភ្នែក

មេភូមិចិត្តខ្លាំងម្នាក់បានផឹកស៊ីស្រវឹង រួចក៏ដុតផ្ទះខ្លួនឯងបណ្តាលឱ្យខ្ទេចម៉ត់តែម្តងបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅភូមិជ្រៃសែន សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ហើយក៏ត្រូវសមត្ថកិច្ចចាប់ខ្លួន។

អាន​បន្ត៖ ចាប់ខ្លួន​មេ​ភូមិ​ម្នាក់ ក្រោយ​ដុត​បំផ្លាញ​ខ្ទេច​ត្រឹម​មួយប៉ប្រិចភ្នែក

​សង្ស័យ​​​​រត់ពន្ធ​ចេញ​ទៅ​​​ភូមា ករណីយោធា៣នាក់​​ជួញ​ដូរ​អា.វុ.ធខុសច្បាប់​​​នេះ​

បន្ទាប់ពីមន្ត្រីយោធាចំនួន៣នាក់ដែលពាក់ព័ន្ធនឹងករណីជួញដូរអាវុធខុសច្បាប់នោះ កាលពីព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ បានត្រូវកងរាជអាវុធហត្ថលើផ្ទៃប្រទេសបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីឲ្យស្ថាប័នអយ្យការធ្វើការសាកសួរ និងចោទប្រកាន់ជាផ្លូវការ ហើយសម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន ។

អាន​បន្ត៖ ​សង្ស័យ​​​​រត់ពន្ធ​ចេញ​ទៅ​​​ភូមា ករណីយោធា៣នាក់​​ជួញ​ដូរ​អា.វុ.ធខុសច្បាប់​​​នេះ​

អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ មនុស្ស៥០នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅថ្ងៃទី២៣ ខែវិច្ឆិកា ម្សិលមិញ

យ៉ាងហោចណាស់មានជនសង្ស័យ៥០នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ម្សិលមិញនេះ។

អាន​បន្ត៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ មនុស្ស៥០នាក់...

មន្ត្រីយោធា​ខឹង​ប្រពន្ធ​ដុ.ត​ផ្ទះ​ខ្លួន​ឯង ​ឆេះ​រាល​ដាល​​ដល់​ផ្ទះ​មន្ត្រី​អាវុធហត្ថខណ្ឌ​

បុរសម្នាក់ជាមន្ត្រីយោធាបានឈ្លោះប្រកែកជាមួយប្រពន្ធផ្អើលអស់អ្នកជិតខាង រហូតទប់កំហឹងមិនបាន ក៏ដុ.តផ្ទះខ្លួនឯងឆេះយ៉ាងសន្ធោសន្ធៅ និងរាលដាលដល់ផ្ទះអ្នកជិតខាងមួយខ្នងទៀត ដែលមានម្ចាស់ជាមន្ត្រីអាវុធខណ្ឌដូនពេញ បន្ទាប់ពីកើតហេតុ ជនបង្កក៏ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនបានភ្លាមៗផងដែរ។

អាន​បន្ត៖ មន្ត្រីយោធា​ខឹង​ប្រពន្ធ​ដុ.ត​ផ្ទះ​ខ្លួន​ឯង...

ក្រុមចោរ ៣នាក់ ជិះម៉ូតូ ១គ្រឿង ឆក់កាបូបស្ត្រី ពីរនាក់ កំពុងជិះម៉ូតូ បណ្តាលឱ្យដួលរងរបួស ចាប់បានចោរម្នាក់

ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង ៣ និង ១៧នាទីរសៀល ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិអូរបេង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

អាន​បន្ត៖ ក្រុមចោរ ៣នាក់ ជិះម៉ូតូ ១គ្រឿង ឆក់កាបូបស្ត្រី ពីរនាក់ កំពុងជិះម៉ូតូ...

បង្ក្រាបក្រុមចោរលួច និងទទួលទិញស្លាកលេខរថយន្ត២នាក់នៅខណ្ឌច្បារអំពៅ

ជនសង្ស័យ២នាក់ ម្នាក់ពាក់ព័ន្ធនឹងការលួចម្នាក់ពាក់ព័ន្ធនឹងការទទួលទិញស្លាកលេខរថយន្តដែលលួចបាន ត្រូវបានកម្លាំងនគរបាលផ្នែកយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ សហការជាមួយនគរបាលប៉ុស្តិ៍ក្បាលកោះ បើកការស្រាវជ្រាវរហូតឈានដល់ការបង្ក្រាបបានជាបន្តបន្ទាប់ កាលពីល្ងាចថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ នៅក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

អាន​បន្ត៖ បង្ក្រាបក្រុមចោរលួច និងទទួលទិញស្លាកលេខរថយន្ត២នាក់នៅខណ្ឌច្បារអំពៅ

ស្ត្រីម្នាក់រួចជីវិត ក្រោយ​ចាប់ចំកន្លែងពិសេសបុរស​ម្នាក់ ក្នុង​បន្ទប់ដាក់​គ្រឿងសក្ការៈ

ស្ត្រីម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយសារតែជនសង្ស័យម្នាក់ចូលទៅចា.ក់ជាច្រើនកាំបិ.តប្ល.ន់យកទ្រព្យដល់ក្នុងផ្ទះ ប៉ុន្តែប្ល.ន់ពុំបានសម្រេចនោះទេ ដោយស្ត្រីរងគ្រោះចា.ប់ទាញកន្ត្រា.ក់ព.ងស្វាស បណ្ដាលឲ្យជនសង្ស័យឈឺចា.ប់(អួល) ទើបស្ត្រីរងគ្រោះមានឱកាសបានរត់រួច និងស្រែកឲ្យកូនជួយ បង្កការភ្ញាក់ផ្អើល ចំណែកជននេះក៏បានរត់គេចខ្លួនបាត់ដែរ ប៉ុន្តែស្ត្រីរងគ្រោះបានស្គាល់ ហើយប្ដឹងនគរបាលឲ្យចុះទៅធ្វើការឃាត់ខ្លួនដល់ផ្ទះតែម្ដង។

អាន​បន្ត៖ ស្ត្រីម្នាក់រួចជីវិត ក្រោយ​ចាប់ចំកន្លែងពិសេសបុរស​ម្នាក់...

ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ករណី​យក​ដាវ​សាំ​ម៉ូ​រ៉ៃ​កាប់​យុវជន​ម្នាក់​រង​របួសធ្ងន់

កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ចំនួន២នាក់ ករណីយកដាវសាំម៉ូរ៉ៃកាប់បណ្តាលឲ្យជនរងគ្រោះរងរបួសធ្ងន់ ។

អាន​បន្ត៖ ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ករណី​យក​ដាវ​សាំ​ម៉ូ​រ៉ៃ​កាប់​យុវជន​ម្នាក់​រង​របួសធ្ងន់