បណ្តាញសង្គម

ចាប់បាន​លោក​ចោរ​ដែល​ឆក់​កាបូប​​កូន​សិស្ស​​ពេល​កំពុង​ជិះ​កង់

ខេត្តបាត់ដំបង៖ ជនសង្ស័យម្នាក់ ត្រូវកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ឃាត់ខ្លួន នៅវេលាម៉ោង៥ល្ងាចថ្ងៃទី១៩ វិច្ឆិកា ពេលជននេះ កំពុងសម្ងំលេងល្បែងអុីនធើរណេតមួយកន្លែង នៅម្ដុំផ្សារទំនើបបូរីថ្មី ស្ថិតនៅក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។ នាយរងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ ដែលដឹកនាំកម្លាំងចុះប្រតិបត្តិការផ្ទាល់ លោក វ៉ាន់ តារ៉ា បានឲ្យដឹងថា ជនសង្ស័យដែលលោកបានឃាត់ខ្លួនឈ្មោះ បូរ៉ា សុវណ្ណ អាយុ៣០ឆ្នាំ នៅភូមិក្បាលថ្នល់ ឃុំកំពង់ព្រៀង ស្រុកសង្កែ។

អាន​បន្ត៖ ចាប់បាន​លោក​ចោរ​ដែល​ឆក់​កាបូប​​កូន​សិស្ស​​ពេល​កំពុង​ជិះ​កង់

សមត្ថកិច្ច​ចម្រុះ​ស្ទាក់​ចាប់​បាន​ឈើ​មួយ​រថយន្ត​យី​ឌុ​ប លាក់​បង្កប់​ក្នុង​ឈើ​ផ្ទះ​ចាស់

ខេត្តកំពង់ឆ្នាំង ៖ ដោយមានការសម្របសម្រួលពីលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង សមត្ថកិច្ចច្រុះរួមមាន៖ កងរាជអាវុធហត្ថលើផ្ទៃប្រទេស, កងរាជអាវុធហត្ថខេត្ត និងមន្ត្រីផ្នែករដ្ឋបាលព្រៃឈើ កំពង់ត្រឡាច បានស្ទាក់ចាប់បានរថយន្តយីឌុបមួយគ្រឿង កាលពីវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិតាអក ឃុំពានី ស្រុកកំពង់ត្រឡាច ខណៈដែលរថយន្តធន់ធ្ងន់ខាងលើដឹកឈើអារចម្រុះ បង្កប់លាក់ក្នុងគំនរឈើផ្ទះចាស់ ធ្វើចរាចរលើផ្លូវជាតិ ដោយគ្មានច្បាប់អនុញាត។

អាន​បន្ត៖ សមត្ថកិច្ច​ចម្រុះ​ស្ទាក់​ចាប់​បាន​ឈើ​មួយ​រថយន្ត​យី​ឌុ​ប...

ព្រោះតែ​ភ្លើងទៀន​បណ្ដាល​ឲ្យ​អគ្គិភ័យ​លេប​ត្របាក់ សាលាឆាន់​វត្ត​ប្រាសាទ​អស់​មួយ​ខ្នង

ខេត្តព្រៃវែង ៖ មេឃក្តៅហួតហែងមានខ្យល់រំភើយបក់មកតិចៗ សូមបងប្អូនប្រជាជនទាំងអស់ត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះបញ្ហាភ្លើងចង្ក្រាន ភ្លើងធូប-ទៀន ដែលអុជទុកចោលវាអាចបង្កក្លាយទៅជាអគ្គិភ័យឆាបឆេះគ្រោះថ្នាក់ ឬខូចខាតបាត់បង់សម្ភារទ្រព្យសម្បត្តិរបស់យើងខំរកពីមុនមកយ៉ាងលំបាកត្រូវរលាយអស់ទៅវិញតែមួយពព្រិចភ្នែកនោះឡើយ។

អាន​បន្ត៖ ព្រោះតែ​ភ្លើងទៀន​បណ្ដាល​ឲ្យ​អគ្គិភ័យ​លេប​ត្របាក់...

សួរ​ហើយ​ឲ្យ​ទៅ​ផ្ទះ​សិន ថ្ងៃក្រោយ​មិន​រាងចាល​បន្ត​នីតិវិធី​ម្តងទៀត

រាជធានីភ្នំពេញ ៖ លោក គុជ គឹមឡុង អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា បុរសម្នាក់ដែលជាប់សង្ស័យពាក់ព័ន្ធក្នុងសំណុំរឿង.ប្រឆាំងនឹងអ្នករាជការសាធារ ណៈ.ក្រោយពីលោក សិត វណ្ណៈ ព្រះរាជអាជ្ញារងបើកការសាកសួរតាមនីតិវិធីចប់សព្វគ្រប់ហើយ ដោយជនសង្ស័យរូបនេះគាត់បានធ្វើកិច្ចសន្យាច្បាស់លាស់ បញ្ជាក់ថាគាត់មិនមានប្រឆាំងនឹងអ្នករាជការសាធារណៈ ដូចជាអាជ្ញាធរមូលដ្ឋាននៅពេលដែលចុះ ទៅធ្វើការងារនោះទៀតទេ អីចឹងគាត់មានកិច្ចសន្យាត្រឹមត្រូវ ហើយក្រោយពីសាកសួរបានអនុញ្ញាតឲ្យគាត់ទៅផ្ទះសិន ចាំបន្តចាត់តាមនីតិវិធីទៀត។

អាន​បន្ត៖ សួរ​ហើយ​ឲ្យ​ទៅ​ផ្ទះ​សិន ថ្ងៃក្រោយ​មិន​រាងចាល​បន្ត​នីតិវិធី​ម្តងទៀត

បង្ក្រាប​គ្រឿងញៀន​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ និង​ថ្នាំ​ញៀន​ជាង​១​គីឡូក្រាម

ខេត្តកណ្តាល ៖ លោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន បានឲ្យដឹងតាមទូរស័ព្ទនៅល្ងាចថ្ងៃទី១៨ ខែវិច្ឆិកា នេះថា កម្លាំងសមត្ថកិច្ចនគរបាលការិយាល័យទី៤ នៃមន្ទីរប្រឆាំងគ្រឿងញៀនដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឃីង សាត់ នាយករងមន្ទីរ ដោយមានការសហការជាមួយនគរបាលខេត្តកណ្តាល ក្រោមការសម្របសម្រួលពីស្ថាប័នអយ្យការអមសាលាដំបូងខេត្ត កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ បានចុះធ្វើការស្រាវជ្រាវ និងបង្ក្រាបករណី ដឹកជញ្ជូន និងជួញដូរនូវសារធាតុគ្រឿងញៀនដោយខុសច្បាប់មួយករណីនៅចំណុចលើផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិដំណាក់អំពិល ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល។

អាន​បន្ត៖ បង្ក្រាប​គ្រឿងញៀន​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ និង​ថ្នាំ​ញៀន​ជាង​១​គីឡូក្រាម

ចោទប្រកាន់​មន្ត្រី​នគរបាល​ម្នាក់ ពី​បទ​រំលោភ​សេពសន្ថវៈ​ប្រពន្ធ​គេ

រាជធានីភ្នំពេញ ៖ ក្រោយពីបើកការសាកសួរអស់រយៈពេល២ថ្ងៃ លោក សេង គឹមឡាក់ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ បានសម្រេចធ្វើការចោទប្រកាន់មន្ត្រីនគរបាលបម្រើការងារនៅខណ្ឌជ្រោយចង្វាម្នាក់ ពីបទ.រំលោភសេពសន្ថវៈ និងបទ.កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត។ បន្ទាប់មកសំណុំរឿងនេះត្រូវបានតំណាងអយ្យការចាត់ទៅចៅក្រមស៊ើបសួរ ដើម្បីសម្រេចឃុំខ្លួនលើជនសង្ស័យដាក់ពន្ធនាគារជាបណ្តោះអាសន្ន។

អាន​បន្ត៖ ចោទប្រកាន់​មន្ត្រី​នគរបាល​ម្នាក់ ពី​បទ​រំលោភ​សេពសន្ថវៈ​ប្រពន្ធ​គេ

រក​ឃើញ​សារធាតុ​គីមី បូ​រ៉ា​ក់ លើ​ងៀត​បបែល និង​ពពុះសណ្តែក នៅ​ផ្សារ​ប្រ​សូត្រ ស្រុក​ស្វាយ​ទាប

ខេត្តស្វាយរៀង ៖ បើយោងតាម អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ មន្ត្រីសាខា (ក.ប.ប) ខេត្តស្វាយរៀង ដោយមានការសហការពីមន្ទីរពាណិជ្ជខេត្ត និងគណកម្មការផ្សារ បានចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ និងធ្វើការត្រួតពិនិត្យផលិតផលម្ហូបអាហារ និងគ្រឿងឧបភោគ បរិភោគ នៅផ្សារប្រសូត្រ ស្ថិតក្នុងស្រុកស្វាយទាន ខេត្តស្វាយរៀង ។

អាន​បន្ត៖ រក​ឃើញ​សារធាតុ​គីមី បូ​រ៉ា​ក់ លើ​ងៀត​បបែល និង​ពពុះសណ្តែក នៅ​ផ្សារ​ប្រ​សូត្រ...

ល្បែងភ្នាល់​«ឡូ​តូ​»តាម​​អន​​ឡាញ ត្រូវបានបង្ក្រាប​

រាជធានីភ្នំពេញ ៖ ទីតាំងល្បែងស៊ីសងជាប្រភេទល្បែងភ្នាល់ឡូតូតាមអនឡាញ ដែលគេដាក់បញ្ចាំងទូរទស្សន៍ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ ដឹកនាំដោយលោករស់ សុភក្តិ អភិបាលរងខណ្ឌធ្វើការចុះបង្ក្រាប កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃ១៧ វិច្ឆិកា ឆ្នាំ២០២០ នៅចំណុចបេនឡានទល់មុខផ្សារច្បារអំពៅ ស្ថិតក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

អាន​បន្ត៖ ល្បែងភ្នាល់​«ឡូ​តូ​»តាម​​អន​​ឡាញ ត្រូវបានបង្ក្រាប​

នឹក​ស្មាន​មិន​ដល់​! ទុក​ម៉ូតូ​ខាងក្រោម​ឡើង​ទៅ​ជួប​សង្សារ​នៅ​ជាន់​ទី​១ ចុះ​មក​វិញ​ហួសចិត្ត

រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមគ្នា៤នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍កាកាបទី២ ធ្វើការឃាត់ខ្លួន ក្រោយពេលធ្វើសកម្មភាពលួចកាច់សោរកម៉ូតូ១គ្រឿង បានសម្រេច ខណៈដែលម្ចាស់ម៉ូតូខាងលើជិះទៅកាន់ផ្ទះជួលមួយកន្លែង រួចទុកនៅខាងក្រោម ហើយឡើងទៅជួបសង្សារនៅលើជាន់ទី១ នាវេលាយប់ពាក់កណ្ដាលអធ្រាត្រ ។

អាន​បន្ត៖ នឹក​ស្មាន​មិន​ដល់​! ទុក​ម៉ូតូ​ខាងក្រោម​ឡើង​ទៅ​ជួប​សង្សារ​នៅ​ជាន់​ទី​១...

ឃាត់សួរនាំបុរសជាឪពុកមា បាន​បង្ក​​ឱ្យ​ក្មួយប្រុស​របួសស្នាមលើ​ខ្លួន​

ខេត្តក្រចេះ ៖ បន្ទាប់ពីមានអាក់ខោនហ្វេសបុកមួយឈ្មោះ Khlei Khleom Deily បានបង្ហោះករណីឪពុកមាប្រើហិង្សាលើកូនដោយសរសេរថា «ប៉ូលិសមិនហ៊ានចាប់ជនបង្កហេតុជូនមកស្នងការនគបាលជ្រាបជាព័ត៌មាន» ។

អាន​បន្ត៖ ឃាត់សួរនាំបុរសជាឪពុកមា បាន​បង្ក​​ឱ្យ​ក្មួយប្រុស​របួសស្នាមលើ​ខ្លួន​

ឈ្មួញជួញដូរម្នាក់​នេះ មិនធម្មតា​ទេ​!

ខេត្តកោះកុង ៖ នៅថ្ងៃទី១៦ វិច្ឆិកា វេលាម៉ោង១០និង២៥នាទីព្រឹក ដោយអនុវត្ត តាមអនុសាសន៍ណែនាំរបស់លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តកោះកុង លោកវរសេនីយ៍ ឯក ហួន នុន អធិការនគរបាល ស្រុកស្រែអំបិល បានដឹកនាំកម្លាំងជំនាញប្រឆាំងគ្រឿងញៀន, ផ្នែកព្រហ្មទណ្ឌ, ប៉ុស្តិ៍រដ្ឋបាលស្រែអំបិល និងកំលាំងអន្តរាគមន៍ បានចុះអនុវត្តន៍តាមដីកាបង្គាប់អោយចាប់ខ្លួនរបស់សាលាដំបូងខេត្តកោះកុងលេខ :៣៦២៦ត.ព/១៩ ចុះថ្ងៃទី៣១/១២/១៩ ចេញដោយ ងួន ធីរ: ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកោះកុង ។

អាន​បន្ត៖ ឈ្មួញជួញដូរម្នាក់​នេះ មិនធម្មតា​ទេ​!

ផ្អើល​ទាំង​យប់ ក្រោយ​នាយក​ទីចាត់ការ​​ចាក់​ព្រះរាជអាជ្ញា​រង​

ខេត្តកំពង់ធំ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ហេតុការណ៍មួយបានកើតឡើង កាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១៦ វិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅក្នុងភោជនីយ៍ដ្ឋានមួយកន្លែងដែលមានយីហោ ជ្រោះពេជ្រចិន្តា ស្ថិតនៅក្នុងភូមិបល្ល័ង្កលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន បង្កការភ្ញាក់គ្រប់គ្នា ។

អាន​បន្ត៖ ផ្អើល​ទាំង​យប់ ក្រោយ​នាយក​ទីចាត់ការ​​ចាក់​ព្រះរាជអាជ្ញា​រង​

បុរសម្នាក់មកពីយកលុយថ្លៃទឹកសុទ្ធ​វិញ ស្រាប់តែជួបគ្រោះ​​តាម​ផ្លូវ

រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវបានរថយន្តបែនដឹកដីបើកបញ្ជ្រាស់ទិសបុកនិងកិនបែកក្បាល បណ្តាលឱ្យបាត់បង់ជីវិតយ៉ាងអាណោចអាធមនៅកន្លែងកើតហេតុ ចោលប្រពន្ធនិងកូនប្រុសស្រីចំនួន២នាក់ ខណៈពេលដែលជនរងគ្រោះជិះម៉ូតូមួយគ្រឿងធ្វើដំណើរត្រឡប់មកពីយកលុយថ្លៃទឹកសុទ្ធវិញ។

អាន​បន្ត៖ បុរសម្នាក់មកពីយកលុយថ្លៃទឹកសុទ្ធ​វិញ ស្រាប់តែជួបគ្រោះ​​តាម​ផ្លូវ

ឃើញលេខ​​ខល​មក តែមិនមែនសំឡេង​ប្តី លុះសួរនាំ​ដឹងរឿង ប្រពន្ធស្លុតចិត្ត​

រាជធានីភ្នំពេញ ៖ បុរសជាងម៉ៅការសំណង់ម្នាក់បានបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈជនរងគ្រោះកំពុងជិះម៉ូតូតាមផ្លូវ ស្រាប់តែត្រូវរថយន្តរេចង្កូតមកបុកពេញទំហឹង ហើយរថយន្តបង្កបានបើកគេចបាត់ស្រមោល ។

អាន​បន្ត៖ ឃើញលេខ​​ខល​មក តែមិនមែនសំឡេង​ប្តី លុះសួរនាំ​ដឹងរឿង ប្រពន្ធស្លុតចិត្ត​

គ្រឿងញៀន​ជាង​១​គីឡូក្រាម​ថ្មីចែស​ទៀត ចាប់​បាន​នៅ​លើ​ទឹកដី​ខេត្តកំពង់ស្ពឺ

រាជធានីភ្នំពេញ ៖ នគរបាលមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានចុះសហការបង្ក្រាបករណីជួញដូរគ្រឿងញៀនមួយទៀតហើយថ្មីចែស នៅលើទឹកដីខេត្តកំពង់ស្ពឺ ជាលទ្ធផលឃាត់ខ្លួនឈ្មួញគ្រឿងញៀនម្នាក់ និងចាប់យកថ្នាំញៀនប្រមាណជាង១ គីឡូក្រាម។

អាន​បន្ត៖ គ្រឿងញៀន​ជាង​១​គីឡូក្រាម​ថ្មីចែស​ទៀត ចាប់​បាន​នៅ​លើ​ទឹកដី​ខេត្តកំពង់ស្ពឺ

ប្រាប់ថាខ្ចីមួយភ្លែត តែបាត់៣ថ្ងៃ លុះប្រទះកំពុង​ជិះចូលទៅ​បញ្ចាំ

ប្រាប់ថាខ្ចីមួយភ្លែត តែបាត់៣ថ្ងៃ លុះប្រទះកំពុងជិះចូលទៅបញ្ចាំនាយរងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ លោក វ៉ាន់ តារ៉ា ដែលបានឃាត់ខ្លួនជន សង្ស័យបាននិយាយថា ការឃាត់ខ្លួនជននេះ ដោយយោងលើបណ្ដឹងជនរងគ្រោះដែលជាបងថ្លៃ ឈ្មោះ រឿម ដេត ហៅ ចាំង ប្រុសអាយុ២៨ឆ្នាំ រស់នៅភូមិអូរមុនី១ ឃុំអន្លង់វិល ស្រុកសង្កែ ។

អាន​បន្ត៖ ប្រាប់ថាខ្ចីមួយភ្លែត តែបាត់៣ថ្ងៃ លុះប្រទះកំពុង​ជិះចូលទៅ​បញ្ចាំ

បង្ក្រាប​សង្វៀន​ជល់​មាន់នៅ​ខណ្ឌ​ច្បារ​អំពៅ​ឃាត់ខ្លួន​១៤​នាក់ នឹកឃើញ​មាន់​ជល់​១​ក្បាល​សម្លាប់​ប៉ូ​លី​ស​ហ្វី​លី​ពី​ន​ម្នាក់

រាជធានីភ្នំពេញ ៖ បើតាមប្រភពពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអោយដឹងថា សមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចុះបង្ក្រាបទីតាំងសង្វៀនបញ្ជល់មាន់ ចាក់ភ្នាល់ជាល្បែងស៊ីសងខុសច្បាប់ និងឃាត់ខ្លួនអ្នកលេងជល់មាន់បានចំនួន ១៤នាក់ ។

អាន​បន្ត៖ បង្ក្រាប​សង្វៀន​ជល់​មាន់នៅ​ខណ្ឌ​ច្បារ​អំពៅ​ឃាត់ខ្លួន​១៤​នាក់...

រដ្ឋអំណាចមូល​ដ្ឋាន​លក់​ដី​រួម​ តាំង​ពី​​ជាង​១០​ឆ្នាំ​មុនទើបផ្ទុះការ​តវ៉ា

ខេត្តកំពង់ស្ពឺ ៖ ដីមួយកន្លែងដែលមេភូមិបានលក់ ហើយអ្នកទិញបានចុះបញ្ជីធ្វើប្លង់កាន់កាប់ជិត២០ឆ្នាំមកហើយ រហូតមកដល់ពេលនេះ ទើបផ្ទុះការតវ៉ាដាក់ពាក្យបណ្តឹងទាមទារសុំអោយតុលាការជួយផ្តល់យុត្តិធម៌។ ការតវ៉ារបស់ក្រុមប្រជាពលរដ្ឋនេះដែរត្រូវបានភាគីអ្នកទិញអះអាងថា មានអ្នកញុះញង់ពីក្រោយខ្នង ដើម្បីបង្កចលាចលក្នុងសង្គមតែប៉ុណ្ណោះ។

អាន​បន្ត៖ រដ្ឋអំណាចមូល​ដ្ឋាន​លក់​ដី​រួម​ តាំង​ពី​​ជាង​១០​ឆ្នាំ​មុនទើបផ្ទុះការ​តវ៉ា

ក្រោយ​ទឹកជំនន់​ស្រក អ្នកទោស​ត្រូវ​ដឹក​បញ្ជូន​ត្រឡប់​មក​វិញ

ខេត្តបន្ទាយមានជ័យ ៖ ក្រោយទឹកជំនន់ស្រកត្រូវបានបញ្ជូនអ្នកទោសមកដាក់ពន្ធនាគារខេត្តបន្ទាយមានជ័យនៅពេលជម្លៀសដាក់ពន្ធនាគារចំនួន៤ខេត្តដែលដឹកដាក់វិញនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០។

អាន​បន្ត៖ ក្រោយ​ទឹកជំនន់​ស្រក អ្នកទោស​ត្រូវ​ដឹក​បញ្ជូន​ត្រឡប់​មក​វិញ

គ្រូបង្រៀន​វិទ្យាល័យ​បឹង​ត្របែក​ខ្លះ​​នៅ​តែបារម្ភ​ពីការបាត់​ដី​សាលា

រាជធានីភ្នំពេញ ៖ គ្រូបង្រៀនមួយចំនួន ជាពិសេសគ្រូជិតចូលនិវត្តន៍នៃវិទ្យាល័យបឹង ត្របែក មកដល់ពេលនេះទៅហើយនៅតែបារម្ភពីការបាត់ដីសាលាដែលពួកគាត់បានថែរក្សាអស់ជាច្រើនទសវត្ស ទោះបីកន្លងមកសម្ដេចតេជោនាយករដ្ឋមន្ត្រីហ៊ុន សែន ធ្លាប់បានណែនាំដល់មន្ត្រីក្រោមឱវាទរបស់លោកឱ្យបញ្ឈប់សកម្មភាពដោះដូរអគាររបស់រដ្ឋតទៅទៀត ជាមួយនឹងការព្រមានដកតួនាទីថ្នាក់ដឹកនាំក្នុងក្រសួងស្ថាប័នមួយចំនួនដែលមិនអនុវត្តតាមការណែនាំរបស់លោកក្ដី។

អាន​បន្ត៖ គ្រូបង្រៀន​វិទ្យាល័យ​បឹង​ត្របែក​ខ្លះ​​នៅ​តែបារម្ភ​ពីការបាត់​ដី​សាលា

​​ផ្តន្ទាទោសចាងហ្វាង​កាសែត​ម្នាក់​ដាក់​ពន្ធនាគារ​១៨​ខែ ពិន័យ​ប្រាក់​២​​លានរៀល​​​

រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១១ វិច្ឆិកា បានប្រកាសសាលក្រមផ្តន្ទាទោសលើសំណុំរឿងចាងហ្វាងកាសែតជាតិខ្មែរ ពាក់ព័ន្ធពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដាក់ពន្ធនាគារកំណត់១៨ ខែ នឹងពិន័យជាប្រាក់ចូលថវិការរដ្ឋចំនួន២លានរៀល ។

អាន​បន្ត៖ ​​ផ្តន្ទាទោសចាងហ្វាង​កាសែត​ម្នាក់​ដាក់​ពន្ធនាគារ​១៨​ខែ ពិន័យ​ប្រាក់​២​​លានរៀល​​​