បណ្តាញសង្គម

បន្តរឿង​​សំណុំយក​ប្រាក់​ក្លែងក្លាយ​បង់ថ្លៃ​ផាកពិន័យ​ប៉ូ​លិសចរា​ចរណ៍​

រាជធានីភ្នំពេញ ៖ ជនជាតិនីហ្សេរីយ៉ាម្នាក់ នៅព្រឹកថ្ងៃទី១២ វិច្ឆិកា ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីបើកបររថយន្តល្មើសច្បាប់ចរាចរណ៍ ប្រើប្រាស់ប្រាក់ដុល្លារក្លែងក្លាយ និងរក្សាទុកគ្រឿងញៀន(កញ្ឆា)ដោយខុសច្បា ប់ ។

អាន​បន្ត៖ បន្តរឿង​​សំណុំយក​ប្រាក់​ក្លែងក្លាយ​បង់ថ្លៃ​ផាកពិន័យ​ប៉ូ​លិសចរា​ចរណ៍​

សោក​ស្តាយណាស់ បំផ្លាញផ្ទះ​បុរាណ​ខ្មែរ​​​៤ខ្នង​ខ្ទេច​គ្មាន​សល់​​

រាជធានីភ្នំពេញ ៖ ផ្ទះសាងសង់បែបបុរាណធ្វើពីឈើលើថ្មក្រោមចំនួន៤ខ្នង សង្ស័យឆ្លង ចរន្តអគ្គិសនីបណ្តាលឱ្យឆាបឆេះចេញជាផ្កាភ្លើងឆេះខ្ទេចគ្មានសល់ ខណៈដែលរថយន្តពន្លត់អគ្គិភ័យប្រឹងជួយដែរ តែជួយមិនទាន់ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១២និង០៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃ ទី១០ វិច្ឆិកា នេះ នៅចំណុចផ្ទះលេខ ២៧ និងផ្ទះលេខ ២៥ ផ្លូវ៤៣០ កែងផ្លូវ៤៩២ ក្រុម១១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។

អាន​បន្ត៖ សោក​ស្តាយណាស់ បំផ្លាញផ្ទះ​បុរាណ​ខ្មែរ​​​៤ខ្នង​ខ្ទេច​គ្មាន​សល់​​

វ៉ៃខ្នោះ ព្រោះយកដុល្លារ​ក្លែងក្លាយ មក​បង់ថ្លៃផាកពិន័យចរា​ចរណ៍

រាជធានីភ្នំពេញ ៖ នគរបាលចរាចរណ៍ប្រចាំការនៅគោលដៅ ស្ដុបអតីតស្ពានដែកចម្ការដូង បានឃាត់ខ្លួនបុរសជនជាតិនីហ្សេរីយ៉ាម្នាក់ ប្រគល់ឲ្យអធិការដ្ឋាននគរបាលខណ្ឌ ដង្កោ បន្ទាប់ពីជនជាតិស្បែកខ្មៅរូបនេះ យកក្រដាសប្រាក់ចដុល្លារក្លែងក្លាយមកបង់ថ្លៃផាកពិន័យច្បាប់ចរាចរណ៍ ដោយសារខ្លួនគេបើកបរមិនគោរពភ្លើងសញ្ញាចរាចរណ៍ កាលពីវេលាម៉ោងប្រមាណ១០ និង៤០នាទីព្រឹក ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ ។

អាន​បន្ត៖ វ៉ៃខ្នោះ ព្រោះយកដុល្លារ​ក្លែងក្លាយ មក​បង់ថ្លៃផាកពិន័យចរា​ចរណ៍

បង្ក្រាប​បាន​ជនសង្ស័យ​ម្នាក់ ជាមួយថ្នាំ​ញៀន​ជាង​៦​គីឡូក្រាម

រាជធានីភ្នំពេញ ៖ នគរបាល នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបបានករណីជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំ ដោយរឹបអូស ជាង០៦គីឡូក្រាម នៅខណ្ឌមានជ័យ នៅរាជធានីភ្នំពេញ ។

អាន​បន្ត៖ បង្ក្រាប​បាន​ជនសង្ស័យ​ម្នាក់ ជាមួយថ្នាំ​ញៀន​ជាង​៦​គីឡូក្រាម

ខឹង​ឪពុក​កូនស្រី​ហៅ​ទៅ​ផ្តាច់​ពាក្យ ចាក់​គូ​ដណ្តឹង​ប៉ុនប៉ង​ផ្តាច់ជីវិត

ខេត្តកណ្ដាល ៖ មានករណីប៉ុនប៉ងមនុស្សឃាតមួយបានកើតឡើងកាលពីព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចតាមផ្លូវ ភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល បង្កឡើងដោយបុរសម្នាក់បានប្រើកាំបិតចុងស្រួច ចាក់ទៅលើនារីដែលជាគូដណ្តឹងបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ព្រោះខឹងឪពុកកូនស្រីហៅរូបគេឲ្យទៅផ្តាច់ពាក្យ នៅសាលាសង្កាត់។

អាន​បន្ត៖ ខឹង​ឪពុក​កូនស្រី​ហៅ​ទៅ​ផ្តាច់​ពាក្យ ចាក់​គូ​ដណ្តឹង​ប៉ុនប៉ង​ផ្តាច់ជីវិត

អាជីវករ​លក់​មាស​នៅ​ផ្សារ​កំពង់ត្រាច ខឹងសម្បា​នឹង​អាជ្ញាធរ​ចុះ​មក​វាយ​សំណង់​ចោល

ខេត្តកំពត ៖ អាជ្ញាធរស្រុកកំពង់ត្រាចមានកងរាជអាវុធហត្ថស្រុកមាននគរបាលស្រុករួមទាំងមន្ទីរសាលាស្រុកដឹកនាំដោយលោក ជួន សុភា អភិបាលរងស្រុក កាលពីរសៀលថ្ងៃទី០៦ ខែវិច្ឆិកា កន្លងទៅ បានមកចុះមកវាយខឿនសំណង់តូបដែលរៀបលយចូលទៅលើផ្លូវសាធារណៈក្នុងផ្សារកំពង់ត្រាច។

អាន​បន្ត៖ អាជីវករ​លក់​មាស​នៅ​ផ្សារ​កំពង់ត្រាច ខឹងសម្បា​នឹង​អាជ្ញាធរ​ចុះ​មក​វាយ​សំណង់​ចោល

ទុ​ស្សេ​ខ្សែភ្លើង​បណ្ដាល​ឲ្យ​អគ្គិភ័យ​លេប​ត្របាក់​ផ្ទះ​អស់​២​ខ្នង​ទាំង​យប់

ខេត្តត្បូងឃ្មុំ ៖ លំនៅដ្ឋានប្រជាពលរដ្ឋចំនួនពីរខ្នងមានពីរម្ចាស់ត្រូវបានអគ្គិភ័យលេបត្របាក់អស់គ្មានសល់។ ហេតុតែការណ៍នោះបានកើតឡើងនៅវេលាម៉ោង៧យប់ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅភូមិច្រករំដេង ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ហើយត្រូវបានរថយន្តពន្លត់អគ្គិភ័យនៃអធិការរដ្ឋាននគរបាលស្រុក ចេញមកអន្តរាគមន៍ជួយបាញ់ពន្លត់ផងដែរ។

អាន​បន្ត៖ ទុ​ស្សេ​ខ្សែភ្លើង​បណ្ដាល​ឲ្យ​អគ្គិភ័យ​លេប​ត្របាក់​ផ្ទះ​អស់​២​ខ្នង​ទាំង​យប់

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ក្រោយ​ពេល​ធ្វើ​សកម្មភាព​លួច​ម៉ូតូ ZoomerX

ខេត្តស្វាយរៀង ៖ នាម៉ោង០៧ព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងស្វាយរៀង បានឃាត់ខ្លួនជនសង្ស័យម្នាក់ នៅត្រង់ចំណុច ភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ក្រោយពីប្រព្រឹត្តបទល្មើសលួចម៉ូតូ Zoomer X ។

អាន​បន្ត៖ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ក្រោយ​ពេល​ធ្វើ​សកម្មភាព​លួច​ម៉ូតូ ZoomerX

ភ្ញៀវ​មកបុណ្យសព​​ ពុល​​ម្ហូប​អា​ហារ​ ដឹក​​សង្គ្រោះ​​​​​ផ្អើល​ភូមិ​

ខេត្តត្បូងឃ្មុំ៖ ប្រជាពលរដ្ឋក្មេង ចាស់ ប្រុស ស្រីចំនួន៧៤នាក់ ក្នុងនោះស្រី៤៣នាក់ ដែលបាននាំគ្នាមកចូលរួមបុណ្យសពគម្រប់មួយឆ្នាំ នៅភូមិអំពិល ឃុំប៉ឺស២ ស្រុកក្រូចឆ្មារបានពុលម្ហូបបុណ្យ ក្នុងនោះត្រូវបានគេសន្និដ្ឋានអាចមកពីត្រសក់ត្រាំ និងសម្ល។

អាន​បន្ត៖ ភ្ញៀវ​មកបុណ្យសព​​ ពុល​​ម្ហូប​អា​ហារ​ ដឹក​​សង្គ្រោះ​​​​​ផ្អើល​ភូមិ​

កូនប្រុស​តិរច្ឆាន​ម្នាក់​ផឹក​ស្រវឹង ទាញ​អង្រែ​បុក​គ្រឿង​វាយ​ម្តាយបង្កើត​ស្លាប់

ខេត្តស្វាយរៀង ៖ កូនប្រុសតិរច្ឆានម្នាក់ ផឹកស្រាស្រវឹងហើយរករឿងឈ្លោះ ហើយយកអង្រែបុកគ្រឿងវាយទៅលើម្តាយបណ្តាលអោយស្លាប់ ត្រូវសមត្ថកិច្ចនគរបាលខេត្តស្វាយរៀង តាមចាប់ខ្លួនបានធ្វើនៅវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅចំណុចវាលស្រែ ក្នុងភូមិមហាសួន ឃុំស្វាយយា ស្រុកស្វាយជ្រំ ។

អាន​បន្ត៖ កូនប្រុស​តិរច្ឆាន​ម្នាក់​ផឹក​ស្រវឹង ទាញ​អង្រែ​បុក​គ្រឿង​វាយ​ម្តាយបង្កើត​ស្លាប់

ពលរដ្ឋ​រាប់​សិប​នាក់​ព្រួត​គ្នា​វាយ​ក្របី​ញី​១​ក្បាល ក្រោយ​ពី​វ័ធ​ត្រូវ​មនុស្ស​៣​នាក់

ខេត្តព្រៃវែង ៖ ប្រជាពលរដ្ឋរាប់សិបនាក់បានលើកគ្នាព័ទ្ធ និងវាយសំពងក្របីញី១ក្បាល រហូតដល់ក្របីញីនោះងា.ប់ កាលពីរសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចមាត់ព្រែក ខាងកើតភូមិស្គារ ស្ថិតក្នុងឃុំព្នៅទី២ ស្រុកស៊ីធរកណ្តាល ដោយសារតែក្របីញីមួយក្បាលនោះ បានវ័ធត្រូវមនុស្សបណ្តាលឱ្យបាត់បង់ជីវិតម្នាក់ និងរងរបួសធ្ងន់២នាក់ កាលពីរសៀលថ្ងៃទី៣១ ខែតុលាម្ល៉េះ។

អាន​បន្ត៖ ពលរដ្ឋ​រាប់​សិប​នាក់​ព្រួត​គ្នា​វាយ​ក្របី​ញី​១​ក្បាល...

​បញ្ជូន​ចោរ​ឆ្លង​ប្រទេស​​​ទៅកាន់​តុលា​ការ

ខេត្តបាត់ដំបង៖ ក្រោយពីបញ្ចប់ការសាកសួរ មន្ត្រីការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បានបញ្ជូនជនសង្ស័យចំនួន០៣នាក់ ទៅកាន់តុលាការនៅព្រឹកថ្ងៃទី០៣ វិច្ឆិកា នេះ ដែលពាក់ព័ន្ធនឹងអំពើចោរកម្ម (កាច់សោរ.កលួចម៉ូតូ)។ នៅក្នុងរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទាំង០៣នាក់នោះ ១-ឈ្មោះ ខឿម រ៉ន អាយុ៣៨ឆ្នាំ នៅភូមិអូរក្រូច ឃុំបឹងរាំង ស្រុកកំរៀង ២-ឈ្មោះ ធឿម ស្វិត អាយុ២២ឆ្នាំ នៅភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង និង៣-ឈ្មោះ សែម ចាន់ធា ហៅ ស្កូវ អាយុ៣៤ឆ្នាំ នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង។

អាន​បន្ត៖ ​បញ្ជូន​ចោរ​ឆ្លង​ប្រទេស​​​ទៅកាន់​តុលា​ការ

ចិត្តដាច់​អ្វី​ម៉្លេះ​! ទារិកា​ដ៏​កំសត់​ត្រូវ​រុំ រួច​យក​ទៅ​បោះចោល​នៅ​មាត់​លូ

ខេត្តតាកែវ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា សមត្ថកិច្ចនគរបាលមូលដ្ឋានឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ កាលពីព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ បានទទួលព័ត៌មានពីប្រជាពលរដ្ឋរស់នៅភូមិពោធិខ្វិត ដែលរាយការណ៍ថា មានជនមិនស្គាល់អត្តសញ្ញាណដាច់ចិត្តណាស់លោកព្រះ បានយកសាកសពទារិកាម្នាក់រុំ រួចយកទៅបោះចោលនៅចំណុចមាត់លូទឹក ស្ថិតនៅផ្លូវបំបែកក្នុងភូមិពោធិខ្វិត ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ។

អាន​បន្ត៖ ចិត្តដាច់​អ្វី​ម៉្លេះ​! ទារិកា​ដ៏​កំសត់​ត្រូវ​រុំ រួច​យក​ទៅ​បោះចោល​នៅ​មាត់​លូ

ឃាត់ខ្លួន​យុវវ័យ​២​នាក់ ក្នុង​សួន​កា​ណា​ឌី​យ៉ា ឆែក​ឃើញ​អាវុធ​ខ្លី​ប្រើ​ហ្គា​ស​១​ដើម

រាជធានីភ្នំពេញ ៖ ក្មេងស្ទាវប្រុស-ស្រី២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួន កាលពីវេលាម៉ោង២១ និង៤០នាទីយប់ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ នៅចំណុចក្នុងសួនកាណាឌីយ៉ា ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍ សែនជ័យរាជធានីភ្នំពេញ ក្រោមបទសង្ស័យ ប្រើប្រាស់អាវុធខ្លីបាញ់ហ្គាស ។

អាន​បន្ត៖ ឃាត់ខ្លួន​យុវវ័យ​២​នាក់ ក្នុង​សួន​កា​ណា​ឌី​យ៉ា...

ប្រាប់​​ប្រពន្ធចុង​ថាទារលុយកូនដើមមិនបាន លុះ​ទៀបភ្លឺប្តីធ្វើរឿងមួយស្មានមិនដល់​

ខេត្តកំពង់ធំ ៖ មានករណីប្រទះឃើញបុរសម្នាក់បានបញ្ចប់ជីវិតដោយចងក បង្កឱ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាទៀបភ្លឺថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចលើផ្ទះប្អូនថ្លៃឈ្មោះ ផុន សារឿន ស្ថិតក្នុងភូមិអូរគន្ធរត្បូង សង្កាត់អូរគន្ធរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

អាន​បន្ត៖ ប្រាប់​​ប្រពន្ធចុង​ថាទារលុយកូនដើមមិនបាន លុះ​ទៀបភ្លឺប្តីធ្វើរឿងមួយស្មានមិនដល់​

សព​ទារក​ម្នាក់​ត្រូវ​បាន​គេ​យក​មក​បោះចោល នៅ​ក្បែរ​របង​វិទ្យាល័យ​វត្ត​ភ្នំ

រាជធានីភ្នំពេញ ៖ សាកសពទារកម្នាក់ ដែលគេសង្ស័យថាបានស្លាប់បាត់ទៅហើយនោះ ទំនងជាត្រូវបានម្តាយរុំក្រមាក្រហមដាក់កេះបិទមាត់ជិតយកមកទុកចោលជាប់ក្បែររបងវិទ្យាល័យវត្តភ្នំ ទាល់តែអ្នកអនាម័យមកបើកមើលទើបបង្កការភ្ញាក់ផ្អើលដល់ប្រជាពលដ្ឋ និងសមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុ។

អាន​បន្ត៖ សព​ទារក​ម្នាក់​ត្រូវ​បាន​គេ​យក​មក​បោះចោល នៅ​ក្បែរ​របង​វិទ្យាល័យ​វត្ត​ភ្នំ

​​ត្រៀមចុះ​​​ពិនិត្យនិង​ជួសជុល​ហេ​ដ្ឋា​​​រចនាសម្ព័ន្ធ​ ក្រោយ​រងគ្រោះ​​​​ដោយ​​ជំនន់​ទឹកភ្លៀង

ខេត្តប៉ៃលិន ៖ កាលពីព្រឹកថ្ងៃទី២៥ តុលា ឯកឧត្តម អ៊ី ឈាន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិខេត្តប៉ៃលិន ដើម្បីត្រៀមចុះសិក្សាត្រួតពិនិត្យវាយតម្លៃផលប៉ះពាល់ក្រោយពីជំនន់ទឹកភ្លៀងបានស្រកចុះទៅវិញ ។

អាន​បន្ត៖ ​​ត្រៀមចុះ​​​ពិនិត្យនិង​ជួសជុល​ហេ​ដ្ឋា​​​រចនាសម្ព័ន្ធ​...

ឃាត់ខ្លួន​ជនជាតិ​ចិន​២​នាក់ ដកហូត​ថ្នាំ​ញៀន​ជិត​១​គីឡូក្រាម​នៅ​ស​ណ្ឋា​គារ​ឆាង​ឆឹង

ខេត្តព្រះសីហនុ ៖ លោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ បានថ្លែងឲ្យដឹងថា តាមអនុសាសន៍របស់នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ស្តីពីករណីបង្ក្រាបគ្រឿងញៀនក្រោមរូបភាព (ភ្លៀងរលឹម) កាលពីវេលាម៉ោងប្រមាណ០៩ និង៣០នាទីយប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចនគរបាលការិយាល័យជំនាញទី៤ នៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកឧត្តម សេនីយ៍ទោ ឃឹង សារ៉ាត់ នាយករងមន្ទីរ ក្រោមការសម្របសម្រួលពីស្ថាប័នអយ្យការអមសាលាដំបូងខេត្ត បានធ្វើការស្រាវជ្រាវ និងចុះបង្ក្រាប ករណីរក្សាទុកជួញដូរគ្រឿងញៀនដោយខុសច្បាប់១ករណី នៅសណ្ឋាគារឆាងឆឹង ស្ថិតក្នុងក្រុម១៨ ភូមិ៣ សង្កាត់លេខ៤ ក្រុង.ខេត្តព្រះសីហនុ។

អាន​បន្ត៖ ឃាត់ខ្លួន​ជនជាតិ​ចិន​២​នាក់...

យុវជន​ពីរ​ក្រុម​ដេញ​វាយ កាប់​ចាក់​គ្នា អ្នក​ឈ្នះ​ដេក​គុក អ្នក​ចាញ់​ដេកពេទ្យ

ខេត្តកណ្តាល ៖ អំពើហិង្សាមួយបានកើតឡើង ដែលបង្កដោយយុវជនពីរក្រុម បានដេញគប់ កាប់ចាក់គ្នា រហូតធ្វើឲ្យយុវជនម្នាក់រងរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ជ័យជំនះ ទាំងយប់។

អាន​បន្ត៖ យុវជន​ពីរ​ក្រុម​ដេញ​វាយ កាប់​ចាក់​គ្នា អ្នក​ឈ្នះ​ដេក​គុក អ្នក​ចាញ់​ដេកពេទ្យ

​ភ្នំ​«ទ្រូងអណ្តើក​»អាច​​រលាយ​ បើ​​​កាយដី​​​យ៉ាង​គគ្លើន​បែប​នេះ

ខេត្តកែប ៖ អេស្កាវ៉ាទ័រចំនួន3គ្រឿងកាយភ្នំ «ទ្រូងអណ្ដើក» ស្ថិតក្នុងឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប កាលពីរសៀលថ្ងៃទី២៤ តុលា ត្រូវកម្លាំងនគរបាលខេត្តកែប និងនគរបាលស្រុកចុះមកឃាត់ទាំង៣គ្រឿងនេះ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុកដំណាក់ចង្អើរ ។

អាន​បន្ត៖ ​ភ្នំ​«ទ្រូងអណ្តើក​»អាច​​រលាយ​ បើ​​​កាយដី​​​យ៉ាង​គគ្លើន​បែប​នេះ

ឆបោក​យក​បន្តោង​រូប​សិង្ហ​ស្រោប​ស្ពាន់​ដាំ​ពេជ្រ​កាឡៃ ទៅ​ដាក់បញ្ចាំ​៥២​ម៉ឺន​រៀល​ថា​ប្អូន​ឈឺ

ខេត្តកណ្ដាល ៖ សេចក្តីរាយការណ៍បានឲ្យដឹងថា ស្ត្រីម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលមូលដ្ឋានឃាត់ខ្លួន កាលពីរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ នៅចំណុចផ្សារព្រះប្រសប់ ភូមិព្រះប្រសប់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល បន្ទាប់ពីស្ត្រីរូបនោះបានប្រើល្បិចឆបោក យកបន្តោងខ្សែករូបសិង្ហក្រឡៃទៅលក់យកប្រាក់៥២ម៉ឺនរៀល។

អាន​បន្ត៖ ឆបោក​យក​បន្តោង​រូប​សិង្ហ​ស្រោប​ស្ពាន់​ដាំ​ពេជ្រ​កាឡៃ...