
ក្រសួងអឺរ៉ុប និងកិច្ចការបរទេសបារាំង បានស្វាគមន៍ចំពោះភាពរីកចម្រើនក្នុងក្របខណ្ឌនៃកិច្ចប្រជុំថ្ងៃទី១០ ខែកញ្ញា របស់គណៈកម្មាធិការកិច្ចការព្រំដែនទូទៅរវាងកម្ពុជា និងថៃ ហើយជំរុញឱ្យភាគីទាំងពីរបន្តកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការដើម្បីគោរពតាមបទឈប់បាញ់។ក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី១៥ ខែកញ្ញា នោះដែរ បារាំងស្វាគមន៍ជាពិសេសការសម្រេចចិត្តរបស់ភាគីទាំងពីរកម្ពុជា-ថៃក្នុងការបំពេញការងាររួមគ្នាដើម្បីដោះមីននៅតាមព្រំដែន។
អានបន្ត៖ បារាំងស្វាគមន៍ការវិវត្តជាវិជ្ជមាននៅព្រំដែនកម្ពុជា-ថៃ...
ភ្នំពេញ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ ២០២៥៖ ធនាគារ អ៊ឹមប៊ី(ខេមបូឌា) ម.ក មានមោទកភាពក្នុងការជម្រាបជូនដំណឹងដល់អតិថិជន និងសាធារណជន ចំពោះវត្តមានចូលរួមរបស់ខ្លួននៅក្នុងពិព័រណ៍ផលិតផលក្នុងស្រុកដែលរៀបចំដោយសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា (FASMEC) ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២៥ នៅមជ្ឈមណ្ឌលសាលសន្និបាត និងពិព័រណ៍កោះពេជ្រ។
អានបន្ត៖ ធនាគារ អ៊ឹមប៊ី (ខេមបូឌា) ម.ក សហការជាមួយសម្ព័ន្ធសមាគមសហគ្រាសធុនតូច...
សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា អះអាងថា មិនដែលបានពិភាក្សា ជាមួយ អតីតដៃគូនយោបាយស្និទ្ធស្នាល លោក ថាក់ស៊ីន ពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម សម្រាប់ផលចំណេញសេដ្ឋកិច្ចសម្រាប់គ្រួសារ ឬបុគ្គលឡើយ។ ប្រមុខព្រឹទ្ធសភាកម្ពុជា បញ្ជាក់ដូច្នេះ នៅល្ងាចថ្ងៃទី១៥ កញ្ញា ក្រោយឃើញព័ត៌មានមួយដែលគេបានចុះផ្សាយថា លោក ថាក់ស៊ីន មានទ្រព្យសម្បត្តិនៅកម្ពុជា និងដែលអាជ្ញាធរកម្ពុជាត្រៀមបង្កក។
«ក្នុងនាមជាអ្នកជំនាន់ក្រោយ និងជាប្រជាពលរដ្ឋខ្មែរមួយរូប ពិតជាមិនអាចបំភ្លេចបាន និងចងចាំជានិច្ចនូវគំរូវីរភាព ការលះបង់ និងគុណបំណាច់ដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបានរបស់ថ្នាក់ដឹកនាំ អតីតមន្ត្រីរាជការ និងនិវត្តជនទាំងអស់»។
អានបន្ត៖ ឯកឧត្តម ហ៊ុន ម៉ានី ចាត់ទុកគំរូវីរភាព និងការលះបង់របស់និវត្តន៍ជន...
តាមរយៈសេចក្តីប្រកាសព័ត៌មានចេញផ្សាយនៅព្រឹកថ្ងៃទី១៥ ខែកញ្ញានេះ អ្នកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានចាត់ទុកការចោទប្រកាន់នេះ ថាជាការបំភ្លៃខុសពីការពិត។ ទង្វើនេះ មិនត្រឹមតែធ្វើឱ្យកើនឡើងភាពតានតឹងប៉ុណ្ណោះទេ ប៉ុន្តែក៏បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងទៅដល់ជំនឿទុកចិត្តគ្នាទៅវិញទៅមក។
អានបន្ត៖ ក្រសួងការពារជាតិកម្ពុជា បានប្រកាសបដិសេធទាំងស្រុង ចំពោះការចោទប្រកាន់ដោយ...
ភ្នំពេញ៖ ជំនាញចិត្តវិទ្យា គឺជាជំនាញដែលមានតម្រូវការទីផ្សារការងារច្រើនទាំងពេលបច្ចុប្បន្ន និងអនាគត។ ប៉ុន្តែបច្ចុប្បន្ន និស្សិតសិក្សាជំនាញចិត្តវិទ្យា មានតិចជាងតម្រូវការនៅលើទីផ្សារការងារ។
អានបន្ត៖ លោក ផាន់ ចាន់ពៅ ៖ ជំនាញ«ចិត្តវិទ្យា» មានតម្រូវការទីផ្សារខ្ពស់...
សៀមរាប៖ សាន់នី ហ្វីស គឺជាសិប្បកម្មកែច្នៃត្រី ទៅជាត្រីងៀត ត្រីឆ្អើរ ត្រីបង្កក និងផលិតផលផ្អាប់ពីត្រីជាដើម។ ម៉ាកយីហោកូនខ្មែរនេះ កំពុងបោះជំហានចូលទៅទីផ្សារអន្តជាតិ។
អានបន្ត៖ សិប្បករកែច្នៃត្រី៖ យើងត្រៀមរួចរាល់សម្រាប់ការនាំចេញ!
ខេត្តកោះកុង ៖ នគរបាលជាតិកម្ពុជា និងនគរបាលភូមិន្ទថៃ បានជួបគ្នាដោយឡែកនាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅក្នុងកិច្ចប្រជុំពិសេស នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) លើការពង្រឹងកិច្ចសហការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ។
អានបន្ត៖ កិច្ចប្រជុំ GBC នៅកោះកុង ៖ នគរបាលកម្ពុជា និងថៃ...
លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធកីឡាទោចក្រយានកម្ពុជា បានឲ្យដឹងថាបច្ចុប្បន្ន កីឡាករថា្នល ៤នាក់ ដែលមានវ័យ១២ និង១៣ឆ្នាំ កំពុងហ្វឹកហាត់ត្រៀមសម្រាប់ព្រឹត្តិការណ៍កីឡាយុវជនអាស៊ី លើកទី៤ (4th Asian Youth Games ឬ AYG) ឆ្នាំ២០២៩ នៅកម្ពុជា។
អានបន្ត៖ សហព័ន្ធកីឡាទោចក្រយានកម្ពុជា បណ្ដុះធនធានថ្នាល ត្រៀមកីឡាយុវជនអាស៊ី ឆ្នាំ២០២៩
ភ្នំពេញ៖ ឯក ឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានអំពាវនាវដល់ពលរដ្ឋ ដែលមកទស្សនាអាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវរក្សាសណ្ដាប់ធ្នាប់ របៀបរៀបរយឱ្យបានល្អ និងបញ្ចៀសការកកស្ទះចរាចរណ៍។
អានបន្ត៖ រដ្ឋបាលខេត្តកណ្ដាល អំពាវនាវឱ្យពលរដ្ឋដែលមកទស្សនាព្រលានតេជោ រក្សាសណ្ដាប់ធ្នាប់
ភ្នំពេញ៖ មន្រ្តីរាជការកម្ពុជាចំនួន ៤០រូប មកពី១០ក្រសួង ស្ថាប័ន មានឱកាសចូលរួមវគ្គបណ្តុះបណ្តាលខ្លីនៅសាធារណរដ្ឋឥណ្ឌារយៈពេល១២ថ្ងៃ ចាប់ពីថ្ងៃទី១៥-២៦ កញ្ញា។ វគ្គបណ្តុះបណ្តាលខ្លីនេះ ស្តីពីគោលនយោបាយសាធារណៈ និងអភិបាលកិច្ច។
អានបន្ត៖ មន្ត្រីកម្ពុជា ៤០រូប មកពី១០ក្រសួងស្ថាប័ន នឹងចូលរួមវគ្គបណ្តុះបណ្តាលខ្លីនៅឥណ្ឌា
កម្ពុជា លើកទឹកចិត្តឱ្យធុរជនបារាំង វិនិយោគបន្ថែមទៀតនៅកម្ពុជា នៅក្នុងវិស័យអាទិភាពដូចជា ថាមពលកកើតឡើងវិញ ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព កសិកម្ម ទេសចរណ៍ អាកាសចរណ៍ និងសេដ្ឋកិច្ចឌីជីថល។
អានបន្ត៖ កម្ពុជា ចង់ឱ្យបារាំង ពង្រីកការវិនិយោគក្នុងវិស័យអាកាសចរណ៍ ថាមពលកកើតឡើងវិញ...
រាជធានីភ្នំពេញ ៖ ភាគីកម្ពុជា បានសម្ដែងក្តីសង្ឃឹមថា កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូរទៅកម្ពុជា-ថៃ (GBC) ព្រឹកថ្ងៃទី១០ ខែកញ្ញានេះ នឹងទទួលបានលទ្ធផលវិជ្ជមានបន្ថែម ដើម្បីឱ្យភាគីទាំងពីរ អាចបន្តជំរុញការអនុវត្តបទឈប់មានប្រសិទ្ធភាព ។
រាជធានីភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ឲ្យដឹងថា ស្ពាន “ស្ទឹងសំរោង” នៅស្ពានលេខ១២-១៣ ស្ថិតនៅក្នុងឃុំអូរបាក់រទេះ ខេត្តព្រះសីហនុ បានលេចចេញជារូបរាងហើយ បន្ទាប់ពីពេលកន្លងមក ត្រូវបានលិចទឹកជារៀងរាល់ឆ្នាំ ។
អានបន្ត៖ ស្ពាន”ស្ទឹងសំរោង”ស្ថិតក្នុងឃុំអូរបាក់រទេះ ខេត្តព្រះសីហនុ...
ភ្នំពេញ៖ ក្រោយជួបជាមួយលោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីថ្ងៃទី៩ កញ្ញា តំណាងក្រុមហ៊ុន Kampu Nuts Agro Product និងសាជីវកម្មឧស្សាហកម្មគ្រឿងយន្តជាតិចិន បានចាប់អារម្មណ៍ក្នុងការវិនិយោគលើរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា។
ភ្នំពេញ៖ ក្រោយជួបជាមួយលោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីថ្ងៃទី៩ កញ្ញា តំណាងក្រុមហ៊ុន Kampu Nuts Agro Product និងសាជីវកម្មឧស្សាហកម្មគ្រឿងយន្តជាតិចិន បានចាប់អារម្មណ៍ក្នុងការវិនិយោគលើរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា។
ភ្នំពេញ៖ នៅថ្ងៃទី៩ កញ្ញា អាកាសយានដ្ឋានអន្តរជាតិតេជោ បានបើកប្រតិបត្តិការហោះហើរ និងទទួលអ្នកដំណើរជាផ្លូវការ ក្រោយសាងសង់អស់រយៈពេល ៥ឆ្នាំ។ នៅថ្ងៃបើកប្រតិបត្តិការនេះ ស្ថានទូតអង់គ្លេស អាល្លឺម៉ង់ និងឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានបង្ហាញការសាទរចំពោះវត្តមានអាកាសយានដ្ឋានថ្មីរបស់កម្ពុជា។
អានបន្ត៖ ទូតចិន អង់គ្លេស និងអាល្លឺម៉ង់ សាទរវត្តមានព្រលានយន្តហោះថ្មីរបស់កម្ពុជា
សៀមរាប៖ សិប្បករអង្គរ (Artisans Angkor) បន្តផ្ដល់ពានដល់បេក្ខជនជ័យលាភីសំណេរអង្គរ លើកទី៣ ឆ្នាំ២០២៦។ តើពានជ័យលាភីសំណេរអង្គរលើកនេះ មានរូបរាងយ៉ាងណា?ពានជ័យលាភីសំណេរអង្គរ លើកទី៣នេះ ប្រាកដជាប្លែកជាងឆ្នាំមុនៗ។
អានបន្ត៖ សិប្បករអង្គរ នឹងរចនាពានជ័យលាភីសំណេរអង្គរលើកទី៣ ឱ្យប្លែកជាងឆ្នាំមុន
ភ្នំពេញ៖ ហ្វីលីពីន ត្រៀមបើកទីផ្សារនាំចូលកសិផលពីកម្ពុជា ដែលក្នុងនោះអាចមាន អង្ករ ត្រី សាច់ និងបន្លែជាច្រើន ដើម្បីបង្កើនការធ្វើពាណិជ្ជកម្ម, កិច្ចសហប្រតិបត្តិក្នុងវិស័យកសិកម្ម ជាពិសេស ឆ្លើយតបនឹងកំណើនពលរដ្ឋ។
អានបន្ត៖ ហ្វីលីពីន ត្រៀមបើកទីផ្សារនាំចូលកសិផលពីកម្ពុជា ដើម្បីឆ្លើយតបនឹងកំណើនពលរដ្ឋ
(កោះកុង)៖ រដ្ឋមន្ត្រីការពារជាតិកម្ពុជា-ថៃ នឹងបើកកិច្ចប្រជុំពិសេស គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (Extraordinary GBC Meeting) ជាលើកទី២ នៅម៉ោង១០ព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥នេះ នៅសាលមហោស្រព ខេត្តកោះកុង ដោយប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ភាគីកម្ពុជា ដឹកនាំដោយ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រីឯភាគីថៃ ដឹកនាំដោយលោក ណាត់តាផុន ណាក់ផានីត រដ្ឋមន្រ្តីស្តីទីការពារជាតិថៃ។
អានបន្ត៖ នៅព្រឹកនេះ រដ្ឋមន្រ្តីការពារជាតិកម្ពុជា-ថៃ នឹងបើកកិច្ចប្រជុំពិសេស GBC លើកទី២...
ខេត្តប៉ៃលិន ៖ កាលពីព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី១៦ អាណត្តិទី៤ របស់ខ្លួន ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ព្រមទាំងមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុម ប្រឹក្សាខេត្ត, គណៈអភិបាលខេត្ត នាយក នាយករងរដ្ឋបាលខេត្ត នាយកទីចាត់ការ លោក-លោកស្រី ប្រធានមន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត និងអាជ្ញាធរក្រុង-ស្រុក ជាច្រើននាក់ផងដែរ ។
អានបន្ត៖ ក្រុមប្រឹក្សាខេត្តប៉ៃលិន វាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្ត...