ផ្សាយផ្ទាល់


បណ្តាញសង្គម

កំណាព្យ៖ សំណេរអង្គរអង្រួនបេះដូងកូនខ្មែរ

លំនាំបទ បថ្យាវដ្ត សំណេរអង្គរបន្ទរឡើងហើយ ឱ!កូនខ្មែរអើយគួរឡើងស្ទុះស្ទា សំណេរអង្គរអង្រួនកម្ពុជា ខ្មែរគួរនាំគ្នាប្រឹងប្រែងឈ្វេងយល់។ សំណេរអង្គរកើតហើយកុំឆ្ងល់ កុំនៅពិភាល់នាំគ្នារក្សា សំណេរអង្គរកម្មវិធីអស្ចារ្យ នាំជនខេមរាការពារអភិរក្ស។

អាន​បន្ត៖ កំណាព្យ៖ សំណេរអង្គរអង្រួនបេះដូងកូនខ្មែរ

សម្តេច ហ៊ុន សែន៖ តបការប្រមាថពីថៃ ដោយឈប់ទិញទំនិញថៃ និងឈប់ចាយលុយថៃនៅដីខ្មែរ

« ប្រសិនបើបងប្អូនឈឺចាប់ជាមួយថៃ មិនចូលចិត្តថៃ សូមកុំទិញទំនិញថៃមកប្រើប្រាស់ និងឈប់ប្រើប្រាស់ប្រាក់បាតថៃលើដីខ្មែរតទៅទៀត ដើម្បីពង្រឹង ឯករាជ្យភាពខាងរូបិយវត្ថុរបស់ជាតិយើង»។

អាន​បន្ត៖ សម្តេច ហ៊ុន សែន៖ តបការប្រមាថពីថៃ ដោយឈប់ទិញទំនិញថៃ និងឈប់ចាយលុយថៃនៅដីខ្មែរ

ន័រវេស ផ្ដល់​ជំនួយ​១,២លានដុល្លារសម្រាប់គាំទ្រវិស័យសកម្មភាពមីននៅកម្ពុជា

អាជ្ញាធរមីនកម្ពុជា បានទទួលជំនួយ ១,២លានដុល្លារ ពីប្រទេសន័រវេស សម្រាប់គាំទ្រវិស័យសកម្មភាពមីនរយៈពេល៣ឆ្នាំ ២០២៥-២០២៧។ បើតាមអាជ្ញាធរមីន ន័រវេស តែងជួយកម្ពុជា ក្នុងការបោសសម្អាតមីននៅកម្ពុជាជាង ៣ទសវត្សរ៍មកហើយ។នៅថ្ងៃទី៦ ខែតុលា លោក លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានជួបពិភាក្សាការងារជាមួយលោកស្រី Astrid Emilie Helle ឯកអគ្គរាជទូតន័រវេសប្រចាំកម្ពុជា។

អាន​បន្ត៖ ន័រវេស ផ្ដល់​ជំនួយ​១,២លានដុល្លារសម្រាប់គាំទ្រវិស័យសកម្មភាពមីននៅកម្ពុជា

SDFសហការជាមួយ ADB, AFD, និង DGTVET រៀបចំសិក្ខាសាលា “ការលើកកម្ពស់ភាពជាដៃគូជាមួយវិស័យឯកជន”

ភ្នំពេញ, ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ SDF បានសហការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB), ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និង អគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (DGTVET) រៀបចំសិក្ខាសាលា “ការលើកកម្ពស់ភាពជាដៃគូជាមួយវិស័យឯកជន” ។

អាន​បន្ត៖ SDFសហការជាមួយ ADB, AFD, និង DGTVET រៀបចំសិក្ខាសាលា...

អង្ករកម្ពុជា កំពុងមានវត្តមានក្នុងពិព័រណ៍ម្ហូបអាហារលំដាប់ពិភពលោក ANUGA 2025 នៅអាល្លឺម៉ង់

ភ្នំពេញ៖ ក្រុមហ៊ុន កែច្នៃ និងនាំចេញអង្ករធំៗរបស់កម្ពុជាចំនួន១៣ បានចូលរួមក្នុងពិព័រណ៍ម្ហូបអាហារ និងភេសជ្ជៈដ៏ធំលំដាប់ពិភពលោក ANUGA 2025 នៅទីក្រុងខឹឡូញ ប្រទេសអាល្លឺម៉ង់។ ក្នុងនោះ ពន្លារបស់សហព័ន្ធស្រូវអង្ករកម្ពុជា ត្រូវបានសម្ពោធឡើងដើម្បីតាំងបង្ហាញនូវប្រភេទអង្ករជាច្រើនប្រភេទរបស់កម្ពុជាទៅកាន់អ្នកទស្សនា ក្នុងព្រឹត្តិការពិភពលោកនេះ។ក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូសម្ពោធពន្លាជាតិកម្ពុជា ជាលើកដំបូង ក្នុងព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារ និងភេសជ្ជៈដ៏ធំលំដាប់ពិភពលោក ANUGA 2025 នៅទីក្រុងខឹឡូញ ប្រទេសអាល្លឺម៉ង់ នាថ្ងៃទី៤ ខែតុលា ។

អាន​បន្ត៖ អង្ករកម្ពុជា កំពុងមានវត្តមានក្នុងពិព័រណ៍ម្ហូបអាហារលំដាប់ពិភពលោក ANUGA 2025...

ក្រុងរុនតាឯកតេជោសែន នឹងអនុវត្តគម្រោងការលើកកម្ពស់ប្រព័ន្ធអេកូទេសចរណ៍ប្រកបដោយនិរន្តរភាព

សៀមរាប៖ អង្គការបាយ័ន អប់រំ និងអភិវឌ្ឍន៍ និងរដ្ឋបាលក្រុងរុនតាឯកតេជោសែន បានចុះកិច្ចព្រមព្រៀងលើគម្រោងការលើកកម្ពស់ប្រព័ន្ធអេកូទេសចរណ៍ប្រកបដោយនិរន្តរភាព និងរួមបញ្ចូលសម្រាប់យុវវ័យ និងស្ត្រី ក្រោមជំនួយរបស់ Organisation internationale de la Francophonie (OIF)។

អាន​បន្ត៖ ក្រុងរុនតាឯកតេជោសែន...

វេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ នឹងរៀបចំ​នៅ​​ថ្ងៃទី៥-៧ ខែធ្នូខាងមុខ

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងរៀបចំវេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិពាក់ព័ន្ធ ចាប់ពីថ្ងៃទី៥-៧ ខែធ្នូ នៅមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ។

អាន​បន្ត៖ វេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ នឹងរៀបចំ​នៅ​​ថ្ងៃទី៥-៧ ខែធ្នូខាងមុខ

ផ្ទៃដីជាង៤១លានម៉ែត្រការ៉េក្នុងខេត្តជាប់ព្រំដែនថៃចំនួន៦ ត្រូវបានចុះហត្ថលេខា​បោស​ស​ម្អាតមីន

ភ្នំពេញៈ ផ្ទៃដីចំការមីនទំហំជាង៤១លានម៉ែត្រការ៉េក្នុងខេត្តជាប់ព្រំដែនថៃចំនួន៦ត្រូវបានចុះហត្ថលេខាបោសសម្អាត ក្រោមការគាំទ្រពី«មូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥» ក្នុងទំហំទឹកប្រាក់៥ លានដុល្លារសហអាមេរិក។ ពិធីចុះហត្ថលេខាលើកិច្ចសន្យាបោសសម្អាតមីននេះធ្វើឡើងនាថ្ងៃព្រហស្បតិ៍ ទី២ ខែតុលានេះ រវាងអាជ្ញាធរមីន ជាមួយបញ្ជាការដ្ឋានកងទ័ពជើងគោក មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាម និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC)។

អាន​បន្ត៖ ផ្ទៃដីជាង៤១លានម៉ែត្រការ៉េក្នុងខេត្តជាប់ព្រំដែនថៃចំនួន៦...

សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម និមន្តសួរសុខទុក្ខ និងនាំយកសម្ភារប្រើប្រាស់ ជូនដល់កងទ័ពជួរមុខនៅខេត្តព្រះវិហារ និងឧត្តរមានជ័យ

(សៀមរាប)៖ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ ព្រះប្រធានថេរសភាព្រះពុទ្ធសាសនានៃព្រះរាជាណាចក្រកម្ពុជា និងជាសម្តេចព្រះចៅអធិការ វត្តរាជបូណ៌ នៅសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ បាននិមន្តដឹកនាំព្រះមន្រ្តីសង្ឃ ព្រះគ្រូចៅអធិការវត្តក្នុងក្រុងសៀមរាប និងពុទ្ធបរិស័ទក្នុងខេត្តសៀមរាប ចុះទៅសួរសុខទុក្ខ និងនាំយកសម្ភារប្រើប្រាស់មួយចំនួន ទៅជូនដល់កងទ័ពជួរមុខនៅតាមបន្ទាត់ព្រំដែន ក្នុងខេត្តព្រះវិហារ និងឧត្តរមានជ័យ។ នាឱកាសនោះសម្តេចព្រះព្រហ្មរតនមុនី ពិន សែម មានព្រះថេរដីកាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកងកម្លាំងជួរមុខទាំងអស់ ដែលបានខិតខំប្រឹងប្រែង ការពារបូរណភាពទឹកដី និងរក្សាសន្តិសុខជូនជាតិមាតុភូមិ។

អាន​បន្ត៖ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម និមន្តសួរសុខទុក្ខ និងនាំយកសម្ភារប្រើប្រាស់...

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកទឹកចិត្តអ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកា ផ្សព្វផ្សាយសារអប់រំពីគ្រោះបង្កឡើងដោយគ្រឿងញៀន ឱ្យបានទូលំទូលាយ

(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំ នៃគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី១០ បានជំរុញ និងលើកទឹកចិត្តដល់ពិធីករ ពិការិនី អ្នកសារព័ត៌មាន អ្នកបង្កើតមាតិកា និងអ្នកមានឥទ្ធិពលលើបណ្តញសង្គម សូមចូលរួមគ្នាឱ្យកាន់តែសកម្ម ផុសផុលឡើង ដើម្បីផ្សព្វផ្សាយសារអប់រំ បង្ការ ទប់ស្កាត់ និងគ្រោះថ្នាក់ដែលបង្កឡើងដោយសារគ្រឿងញៀនជូនដល់សារធារណជូន, សូមកុំថាវាជាសារដដែលៗ តែត្រូវគិតថាសារអប់រំដដែលនេះនឹងជួយ បញ្ជ្រាប និងពញ្ញាក់ស្មារតីយុវជន យុវនារីឱ្យយល់ច្បាស់ពីគ្រោះថ្នាក់នៃគ្រឿងញៀន ចំពោះអ្នកប្រើប្រាស់ សាច់ញាតិ និងសង្គមជាតិ។

អាន​បន្ត៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកទឹកចិត្តអ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកា...

ក្រសួងសុខាភិបាល រៀបចំសន្និសីទជាតិ ចំនួន២ថ្ងៃ ស្ដីពីការអប់រំសម្រាប់វិជ្ជាជីវៈសុខាភិបាល ឆ្នាំ២០២៥

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល ក្រោមការឧបត្ថម្ភពីគម្រោងពង្រឹង ប្រព័ន្ធអប់រំមុនបម្រើការងារសម្រាប់មន្ត្រីសុខាភិបាល ដោយមានការគាំទ្រពីធនាគារពិភពលោក និង KFW បានរៀបចំសន្និសិទជាតិ ស្ដីពីសន្និសីទជាតិស្តីពីការអប់រំសម្រាប់វិជ្ជាជីវៈសុខាភិបាល ក្រោមប្រធានបទពង្រឹងការអប់រំវិជ្ជាជីវៈសុខាភិបាល ដើម្បីសេវាថែទាំសុខភាពកាន់តែប្រសើរ នៅថ្ងៃទី២-៣ ខែតុលា ឆ្នាំ២០២៥ ។

អាន​បន្ត៖ ក្រសួងសុខាភិបាល រៀបចំសន្និសីទជាតិ ចំនួន២ថ្ងៃ...

ក្រសួងវប្បធម៌ រៀបចំ«ពិព័រណ៍មរតកមនុស្សរស់»លើកដំបូង ​ពីថ្ងៃទី៦-៨ ខែតុលា

ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំ «ពិព័រណ៍មរតកមនុស្សរស់» ជាលើកដំបូងបំផុត ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ នៅសារមន្ទីរខ្លែងខ្មែរ។

អាន​បន្ត៖ ក្រសួងវប្បធម៌ រៀបចំ«ពិព័រណ៍មរតកមនុស្សរស់»លើកដំបូង ​ពីថ្ងៃទី៦-៨ ខែតុលា

ក្រសួងអប់រំ និង​ទូតឥណ្ឌា ចុះ​MoUលើ​គម្រោង​រៀបចំប្រព័ន្ធទឹកក្នុងសាលារៀន និង​ការអភិវឌ្ឍសាលាស្តង់ដាគំរូ

ភ្នំពេញ៖ នៅថ្ងៃទី១ តុលានេះ ក្រសួងអប់រំ យុវជន និងកីឡា និងស្ថានទូតឥណ្ឌាប្រចាំកម្ពុជា បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ស្តីពី«កម្មវិធីជំនួយឥតសំណងរបស់ឥណ្ឌាសម្រាប់ការអនុវត្តគម្រោងផលប៉ះពាល់រហ័ស Quick Impact Project នៅកម្ពុជា»។

អាន​បន្ត៖ ក្រសួងអប់រំ និង​ទូតឥណ្ឌា ចុះ​MoUលើ​គម្រោង​រៀបចំប្រព័ន្ធទឹកក្នុងសាលារៀន...

ក្រសួងវប្បធម៌ នឹងរៀបចំមហោស្រពសិប្បកម្មច្នៃប្រតិដ្ឋ ដើម្បីលើកស្ទួយសិប្បកម្មខ្មែរ ជាលើកដំបូង

ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គ្រោងរៀបចំ «មហោស្រពសិប្បកម្មច្នៃប្រតិដ្ឋ» ជាលើកដំបូងបំផុត នៅថ្ងៃទី២២ និងទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥។ បើតាមក្រសួងវប្បធម៌ ព្រឹត្តិការណ៍នេះ ធ្វើឡើងដើម្បីបំផុសស្មារតីយុវជន ឱ្យចូលរួមប្រឡងប្រជែងស្នាដៃសិប្បកម្មច្នៃប្រតិដ្ឋ។ការប្រកួតប្រជែងនេះទៀតសោត គឺដើម្បីលើកកម្ពស់ និងអភិវឌ្ឍវិស័យសិប្បកម្មច្នៃប្រតិដ្ឋនៅកម្ពុជា តាមរយៈការតាំងបង្ហាញស្នាដៃដែលមានគុណភាព ភាពច្នៃប្រតិដ្ឋ និងជំរុញឱ្យមានការបង្កើតថ្មី ដើម្បីស្វែងរកទីផ្សារសម្រាប់ផលិតផលសិប្បកម្មខ្មែរ ជាពិសេសចូលរួមលើកស្ទួយអត្តសញ្ញាណជាតិ។

អាន​បន្ត៖ ក្រសួងវប្បធម៌ នឹងរៀបចំមហោស្រពសិប្បកម្មច្នៃប្រតិដ្ឋ...

អាកាសធាតុនៅកម្ពុជា មានភាពអាប់អួរ និងមានភ្លៀងធ្លាក់ ពីថ្ងៃទី២-៤ ខែតុលា

កម្ពុជា បន្តរងឥទ្ធិពលខ្លាំងពីរបបខ្យល់មូសុងនិរតី ដែលបង្កពី សម្ពាធទាបកើតនៅសមុទ្រចិនខាងត្បូង។ ស្ថានភាពនេះ ធ្វើឱ្យអាកាសធាតុនៅកម្ពុជា ពីថ្ងៃទី២-៤ខែតុលា បន្តមានសភាពអាប់អួរ មេឃរកកលភ្លៀង និងអាចភ្លៀងធ្លាក់។ បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ចេញផ្សាយនៅថ្ងៃទី២ ខែតុលានេះ នៅតំបន់វាលទំនាប មានសីតុណ្ហភាពមធ្យមអប្បបរមា២២ និងសីតុណ្ហភាពមធ្យមអតិបរមា៣១អង្សាសេ ខណៈខ្យល់ បក់មកពីទិសបូព៌និងទិសអាគ្នេយ៍មានល្បឿនមធ្យម ៣ម៉ែត្រ ក្នុងមួយវិនាទី។

អាន​បន្ត៖ អាកាសធាតុនៅកម្ពុជា មានភាពអាប់អួរ និងមានភ្លៀងធ្លាក់ ពីថ្ងៃទី២-៤ ខែតុលា

អម្រឹត ប្តេជ្ញាបន្តបេសកកម្មផ្តល់ឈាមដោយស្ម័គ្រចិត្ត ឲ្យបាន ២ ០០០ សាក់ ដើម្បីសង្គ្រោះអាយុជីវិត នៅក្នុងឆ្នាំ២០២៦

កំពត, នាព្រឹកថ្ងៃពុធ ទី០១ ខែតុលា ឆ្នាំ២០២៥ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត បានសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម រៀបចំកម្មវិធី “បរិច្ចាគឈាម ដោយស្ម័គ្រចិត្ត ផ្តល់ឈាម ផ្តល់ជីវិត លើកទី១៣” ក្រោមអធិបតីភាពលោកស្រី មុយ វិរ័ត្ន អភិបាលរងខេត្ត នៃគណៈអភិបាល ខេត្តកំពត, លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម និងលោកស្រី លឹម សុផា នាយិកា អង្គភាពប្រតិបត្តិអម្រឹត, ព្រមទាំងមានការចូលរួមពីសំណាក់ លោកនាយករដ្ឋបាលសាលាខេត្ត, លោក-លោកស្រី ប្រធានមន្ទីរ សុខាភិបាល និងសាខាកាកបាទក្រហមខេត្ត ក៏ដូចជាអ្នកចូលរួមបរិច្ចាគឈាមស្ម័គ្រចិត្តប្រមាណ ២០០នាក់។

អាន​បន្ត៖ អម្រឹត ប្តេជ្ញាបន្តបេសកកម្មផ្តល់ឈាមដោយស្ម័គ្រចិត្ត ឲ្យបាន ២ ០០០ សាក់...

រដ្ឋមន្រ្តីអប់រំ ជំរុញ​ឱ្យ​គ្រូបង្រៀនគណិតវិទ្យានៅបឋមសិក្សា បង្កើន​ការ​ស្រាវជ្រាវដើម្បីជួយដល់ការបង្រៀន

ភ្នំពេញ៖ ការរៀន និងបង្រៀនគណិតវិទ្យានៅបឋមសិក្សា ជាចំណុចសំខាន់ដែលក្រសួងអប់រំ យុវជន និងកីឡា យកចិត្តទុកដាក់ ដើម្បីឱ្យសិស្សានុសិស្សមានទុនពីថ្នាក់ក្រោម។

អាន​បន្ត៖ រដ្ឋមន្រ្តីអប់រំ ជំរុញ​ឱ្យ​គ្រូបង្រៀនគណិតវិទ្យានៅបឋមសិក្សា...

ខេត្តពោធិ៍សាត់ប្រឈមនឹងទឹកជំនន់! ​មន្ទីរធនធានទឹកឱ្យអាជ្ញាធរ ត្រៀមទីទួលសុវត្ថិភាព ដើម្បី​​ជម្លៀស​​ពលរដ្ឋ

ភ្នំពេញ៖ ទឹកស្ទឹងពោធិ៍សាត់ បានបន្តហក់ឡើងកាន់ខ្ពស់ ដល់កម្រិតប្រកាសអាសន្ន។ ប្រឈមមុននឹងការជន់លិចនេះ មន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានជូនដំណឹងឱ្យអាជ្ញាធរខេត្ត និងមូលដ្ឋាន បង្កើនការយកចិត្ត និងត្រៀមរកទីទួលសុវត្ថិភាព ដើម្បីជម្លៀសពលរដ្ឋ។មន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់បានឱ្យដឹងថា នៅថ្ងៃទី១ ខែតុលា ទឹកស្ទឹងពោធិ៍សាត់ បានកើនឡើងដល់កម្រិតប្រកាសអាសន្នហើយ ស្របពេល ភ្លៀងបន្តធ្លាក់នៅតំបន់ជួរភ្នំក្រវាញ ស្ទឹងអារ៉ៃ និងស្ទឹងធំ។

អាន​បន្ត៖ ខេត្តពោធិ៍សាត់ប្រឈមនឹងទឹកជំនន់! ​មន្ទីរធនធានទឹកឱ្យអាជ្ញាធរ...

ធម្មជាតិ និងចម្លាក់បុរាណ

សៀមរាប៖ រុំព័ទ្ធដោយដើមឈើធំៗ និងស្លែពណ៌បៃតង ខ្លោងទ្វារខ្មោចកំពុងសំងំលាក់ខ្លួនក្នុងព្រៃជាមួយនឹងធម្មជាតិដ៏ស្រស់បំព្រង នារដូវវស្សា។

អាន​បន្ត៖ ធម្មជាតិ និងចម្លាក់បុរាណ

វេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៥ នឹងរៀបចំនៅភ្នំពេញ ​ពីថ្ងៃទី៩-១១ ខែតុលា

ភ្នំពេញ៖ ក្រសួងទេសចរណ៍ នឹងរៀបចំវេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៥ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។ ព្រឹត្តិការណ៍នេះ ធ្វើឡើងក្រោមមូលបទ «អាស់សាឡាមូអា ឡៃគុមកម្ពុជា៖ គោលដៅប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ និងទំនុកចិត្ត»។

អាន​បន្ត៖ វេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៥ នឹងរៀបចំនៅភ្នំពេញ...

ADB និងមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មីតេជោ សហការគ្នាអនុវត្តកម្មវិធីគាំទ្រសហគ្រាសធុនមីក្រូ តូច និងមធ្យមឱ្យប្រើប្រាស់បច្ចេកវិទ្យាឌីជីថល

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលធុរកិច្ចថ្មីតេជោ បានសហការគ្នាអនុវត្តកម្មវិធីគំនិតផ្ដួចផ្ដើមលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីជំរុញសមត្ថភាពប្រកួតប្រជែង និងផលិតភាពរបស់សហគ្រាសគ្រប់ធុន ទាំងមីក្រូ តូច និងមធ្យម។

អាន​បន្ត៖ ADB និងមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មីតេជោ...