ផ្សាយផ្ទាល់


បណ្តាញសង្គម

រយៈពេល៩ខែ ក្រសួងព័ត៌មាន ដោះស្រាយវិវាទអ្នកសារព័ត៌មាន បាន២៣ករណី

ភ្នំពេញ៖ គិតចាប់ពីខែមករា ដល់ដើមខែតុលា ឆ្នាំ២០២៥នេះ គណៈកម្មការតាមដាន វាយតម្លៃ និងលើកសរសើរការអនុវត្តក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន នៃក្រសួងព័ត៌មាន បានដោះស្រាយបណ្តឹងអ្នកសារព័ត៌មាន២៣ករណី។ បណ្ដឹងទាំងនោះ ភាគច្រើនពាក់ព័ន្ធនឹងការផ្សាយខ្លឹមសារខុស ភាន់ច្រឡំ ប៉ះពាល់ដល់សិទ្ធិអ្នកដទៃ និងផ្សាយដោយគ្មានប្រភពច្បាស់លាស់ ប៉ះពាល់ដល់សន្តិសុខជាតិនិងស្ថិរភាពនយោបាយ។ នេះបើតាមលោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មាន។

អាន​បន្ត៖ រយៈពេល៩ខែ ក្រសួងព័ត៌មាន ដោះស្រាយវិវាទអ្នកសារព័ត៌មាន បាន២៣ករណី

សម្តេច​បវរ​ធិ​បតី​ ដឹកនាំ​គណៈប្រតិភូ ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤៧ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​ នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី

រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ យន្តហោះពិសេសរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រណាចក្រកម្ពុជា បានចាកចេញពីអាកាសយានដ្ឋានអន្តរជាតិតេជោហើយ ដើម្បីដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥-២៨ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី តបតាមការអញ្ជើញរបស់ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី និងជាប្រធាននៃកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២៥ ។ អញ្ជើញអមដំណើរ សម្ដេចធិបតី និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមមាន ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ព្រមទាំងតំណាងធុរកិច្ចមកពីសភាពាណិជ្ជកម្មកម្ពុជា និងសមាគមឧកញ៉ាកម្ពុជា ។

អាន​បន្ត៖ សម្តេច​បវរ​ធិ​បតី​ ដឹកនាំ​គណៈប្រតិភូ...

កម្ពុជា-កូរ៉េខាងត្បូង នឹងបង្កើតក្រុមការងារចំពោះកិច្ចចម្រុះដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មានជំនួបពិភាក្សាការងារជាមួយលោកប្រធានាធិបតីកូរ៉េខាងត្បូង Lee Jae Myung នៅក្រុងគួឡាឡាំពួ នាព្រឹកថ្ងៃទី២៧ ខែតុលា នេះ នៅមុនកិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២៦។ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ជាប្រធានបទដ៏សំខាន់មួយក្នុងជំនួបពិភាក្សាររបស់ប្រមុខរដ្ឋាភិបាលកម្ពុជា និងកូរ៉េខាងត្បូង ជាពិសេសការប្រយុទ្ធប្រឆាំងនឹងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

អាន​បន្ត៖ កម្ពុជា-កូរ៉េខាងត្បូង...

ក្រុមហ៊ុនទឹកដោះគោម៉ាឡេស៊ី នឹងបោះទុនបង្កើតរោងចក្រទឹកដោះគោឆៅកំប៉ុងនៅកម្ពុជា

ក្រុមហ៊ុនទឹកគោស្រស់ម៉ាឡេស៊ី Farm Fresh Berhad បានចាប់ដៃគូជាមួយក្រុមហ៊ុនក្នុងស្រុក Alpha group ក្នុងការបោះទុនវិនិយោគបង្កើតកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ និងបង្កើតរោងចក្រផលិតទឹកដោះគោឆៅកំប៉ុងនៅកម្ពុជា។

អាន​បន្ត៖ ក្រុមហ៊ុនទឹកដោះគោម៉ាឡេស៊ី នឹងបោះទុនបង្កើតរោងចក្រទឹកដោះគោឆៅកំប៉ុងនៅកម្ពុជា

តម្លាភាពកិច្ចការព្រំដែន ៖ កម្ពុជា-ថៃ ប្រជុំGBC នៅម៉ាឡេស៊ី ក្រោមវត្តមានសហរដ្ឋអាមេរិក និងអ្នកសង្កេតការណ៍អន្តរកាល

រាជធានីភ្នំពេញ ៖ ក្រសួងការជាតិបានប្រកាសនាព្រឹកថ្ងៃទី២៣ ខែតុលានេះថា លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា ៖កិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥នេះ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ក្រោមការសង្កេតការណ៍ពីតំណាងប្រទេសម៉ាឡេស៊ី តំណាងសហរដ្ឋអាមេរិក និងក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ប្រចាំនៅកម្ពុជា និងថៃ ។

អាន​បន្ត៖ តម្លាភាពកិច្ចការព្រំដែន ៖ កម្ពុជា-ថៃ ប្រជុំGBC នៅម៉ាឡេស៊ី...

នាយក​រដ្ឋមន្ត្រី​កម្ពុជា​ប្រកាស​ត្រៀមខ្លួន​ធ្វើការ​ជិត​ស្និទ្ធិ​ជាមួយ​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ថ្មី​ដើម្បី​ពង្រឹង​​មិត្តភាព​យូរអង្វែង​រវាង​ប្រទេស​ទាំង​ពីរ

រាជធានីភ្នំពេញ ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានប្រកាសថាបានត្រៀមខ្លួនជាស្រេច ក្នុងការធ្វើការជិតស្និទ្ធិជាមួយនាយករដ្ឋមន្ត្រីជប៉ុនថ្មី ដែលទើបចូលកាន់ដំណែង ដើម្បីពង្រឹងមិត្តភាពយូរអង្វែងរវាងប្រទេសទាំងពីរ ។

អាន​បន្ត៖ នាយក​រដ្ឋមន្ត្រី​កម្ពុជា​ប្រកាស​ត្រៀមខ្លួន​ធ្វើការ​ជិត​ស្និទ្ធិ​ជាមួយ​នាយក​រដ្ឋម...

លោក​ជំទាវ​អភិបាលខេត្ត​ប៉ៃលិន ចូលរួម​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក​កម្ពុជា​-​ថៃ (JBC) ក្នុង​ខេត្ត​ចាន់​បុរី ប្រទេស​ថៃ ចែករំលែក

ខេត្តប៉ៃលិន ៖ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) ដែលកំពុងធ្វើនៅខេត្តចន្ទបុរី ប្រទេសថៃ ចាប់តាំងពីព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ រហូតមកដល់ថ្ងៃនេះ (កិច្ចប្រជុំនេះ មានរយៈពេលពីរថ្ងៃ គឺថ្ងៃទី២១ និង២២ ខែតុលា) ។

អាន​បន្ត៖ លោក​ជំទាវ​អភិបាលខេត្ត​ប៉ៃលិន...

ឱកាស​ការងារ​ជាង៣​ម៉ឺនកន្លែង និង​ក្រុមហ៊ុន​១៥០ ​កំពុង​រង់ចាំយុវជន​មិន​ទាន់​មានការ​ងារ​ធ្វើ ​ក្នុង​ពិព័រណ៍​ការងារ​ឆ្នាំ​២០២៥ ចែករំលែក

រាជធានីភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៥ខាងមុខនេះ នៅមជ្ឈមណ្ឌលកោះពេជ្រ ដែលនឹងធ្វើឡើងរយៈពេល២ថ្ងៃ ពោលគឺថ្ងៃទី១ដល់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៥ នឹងផ្តល់ឱកាសការងារជាង៣ម៉ឺនកន្លែង ដែលជាឱកាសល្អសម្រាប់យុវជន និងពលរដ្ឋមិនទាន់ការងារធ្វើស្វែងរក នាឱកាសនេះបាន ។

អាន​បន្ត៖ ឱកាស​ការងារ​ជាង៣​ម៉ឺនកន្លែង និង​ក្រុមហ៊ុន​១៥០...

រាជរដ្ឋាភិបាល​កម្ពុជា ចេញ​បទបញ្ជា​ហាមឃាត់​ឧបករណ៍​អេ​ឡិច​ត្រូ​និក​សម្រាប់​ជក់ និង​ស៊ី​ស្សា

រាជធានីភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញបទបញ្ជ ស្តីពីវិធានការហាមឃាត់ការនាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្ដុកទុកឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស ។

អាន​បន្ត៖ រាជរដ្ឋាភិបាល​កម្ពុជា ចេញ​បទបញ្ជា​ហាមឃាត់​ឧបករណ៍​អេ​ឡិច​ត្រូ​និក​សម្រាប់​ជក់...

តើ​ឥស្សរជន​រូប​ណាខ្លះ ​ដែល​បាន​ចូលរួម​ក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស​?

កិច្ចព្រមព្រៀងនៅទីក្រុងប៉ារីសអំពីបញ្ហាកម្ពុជា កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ត្រូវបានរៀបចំឡើងដើម្បីថែរក្សា និងការពារអធិបតេយ្យភាព ឯករាជ្យ បូរណភាព និងភាពមិនអាចរំលោភបាន នៃដែនដីអព្យាក្រឹតភាព និងឯកភាពជាតិរបស់កម្ពុជា បន្ទាប់ប្រទេសដ៏កម្សត់មួយនេះ បានឆ្លងកាត់សង្គ្រាមស៊ីវិល អស់រយៈពេលជាច្រើនទសវត្សរ៍។យោងតាមឯកសារស្តីពី «កិច្ចព្រមព្រៀងនៅទីក្រុងប៉ារីសអំពីបញ្ហាកម្ពុជា» សារព័ត៌មានឌីជីថលថ្មីៗ សូមបង្ហាញឈ្មោះឥស្សរជន និងតំណាងប្រទេសហត្ថលេខីនានា ដែលបានជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ដ៏សំខាន់នេះ។

អាន​បន្ត៖ តើ​ឥស្សរជន​រូប​ណាខ្លះ...

ម៉ារ៉ុក នឹងបង្កើនចំនួនអាហារូបករណ៍ដល់និស្សិតកម្ពុជា សិក្សាផ្នែកការទូត និងទំនាក់ទំនងអន្តរជាតិ

ភ្នំពេញ៖ ម៉ារ៉ុក នឹងបង្កើនចំនួនអាហារូបករណ៍ប្រចាំឆ្នាំពី ២០ទៅ ៣០កន្លែង សម្រាប់និស្សិតកម្ពុជាដែលបន្តការសិក្សានៅប្រទេសខ្លួន ជាពិសេសផ្នែកការទូត និងទំនាក់ទំនងអន្តរជាតិជាភាសាបារាំង។ លោក Nasser BOURITA រដ្ឋមន្ត្រីក្រសួងការបរទេស សហប្រតិបត្តិការអាហ្វ្រិក និងជនអន្តោប្រវេសន៍ម៉ារ៉ុក បានអះអាងប្រាប់ ឯក ឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបែបនេះ ក្នុងជំនួបតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី២១ ខែតុលា។

អាន​បន្ត៖ ម៉ារ៉ុក នឹងបង្កើនចំនួនអាហារូបករណ៍ដល់និស្សិតកម្ពុជា សិក្សាផ្នែកការទូត...

ឧត្តមមន្រ្តីការងារជួបប្រជុំគ្នាលើកទី២១ ដើម្បីពង្រឹងកម្លាំងពលកម្មរបស់អាស៊ាន

សៀមរាប៖ ថ្នាក់ដឹកនាំក្រសួងការងារអាស៊ាន និងតំណាងលេខាធិការដ្ឋានអាស៊ាន បានចូលរួមក្នុងកិច្ចប្រជុំឧត្តមមន្រ្តីការងារអាស៊ានលើកទី២១ (21st SLOM) នាខេត្តសៀមរាប ក្នុងគោលបំណងរួមគ្នាពង្រឹងកម្លាំងពលកម្មរបស់អាស៊ានប្រកបដោយបរិយាបន្ន ចីរភាព ភាពធន់ និងត្រៀមខ្លួនរួចរាល់សម្រាប់ពេលអនាគត។

អាន​បន្ត៖ ឧត្តមមន្រ្តីការងារជួបប្រជុំគ្នាលើកទី២១ ដើម្បីពង្រឹងកម្លាំងពលកម្មរបស់អាស៊ាន

គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) បើកកិច្ចប្រជុំពេញអង្គ ដើម្បី​ជំរុញដំណោះស្រាយបញ្ហាព្រំដែន

កិច្ចប្រជុំពេញអង្គគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) បានចាប់ ផ្តើមដំណើរការនៅ ម៉ោងម៉ោងប្រមាណ ១២ ថ្ងៃត្រង់ ថ្ងៃទី២១ ខែតុលានេះ នៅខេត្តចន្ទបុរី ប្រទេសថៃ ដែលភាគីថៃធ្វើជាម្ចាស់ផ្ទះ។បើតាមការផ្សាយរបស់អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល កិច្ចប្រជុំនឹងពិនិត្យ និងតាមដានវឌ្ឍនភាពកិច្ចប្រជុំ JBC លើកទី៦ ដែលបានរៀបចំឡើង នៅរាជធានីភ្នំពេញ កាលពី ថ្ងៃទី១៤-១៥ ខែមិថុនា ឆ្នាំ២០២៥កន្លងទៅ។

អាន​បន្ត៖ គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) បើកកិច្ចប្រជុំពេញអង្គ...

រដ្ឋាភិបាល និងយូនីសេហ្វ ដាក់ដំណើរការយុទ្ធនាការជាតិ ទប់ស្កាត់ការរងគ្រោះលើកុមារដោយសារលង់ទឹក និង​គ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ៖ បច្ចុប្បន្នកំណើនកុមាររងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ និងលង់ទឹក មានការកើនឡើង។ ដោយសារកំណើននេះ ទើបនៅថ្ងៃទី២០ ខែតុលា យូនីសេហ្វ និងអង្គការដៃគូ រួមទាំងរាជរដ្ឋាភិបាលកម្ពុជា ងាកមកបង្កើតយុទ្ធនាការជាតិចំនួន ២ ដើម្បីទប់ស្កាត់ការស្លាប់របស់កុមារពីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក និងការលង់ទឹក ដែលជាមូលហេតុនាំមុខចំនួន២ក្នុងចំណោមមូលហេតុនៃការស្លាប់របស់កុមារ និងយុវជននៅកម្ពុជា។ការបាត់បង់ជីវិតកុមារដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក និងការ លង់ទឹក ជាមូលហេតុនាំមុខគេ ក្នុងចំណោមការស្លាប់របស់កុមារនៅកម្ពុជា។

អាន​បន្ត៖ រដ្ឋាភិបាល និងយូនីសេហ្វ ដាក់ដំណើរការយុទ្ធនាការជាតិ...

បញ្ហាព្រំដែន! នាយករដ្ឋមន្ត្រី ទទូចឱ្យពលរដ្ឋកុំទាន់សួរកន្លែង​​ណាបាត់? កន្លែងណាបាន? ​តែសូមមើលពីលទ្ធផល

សម្តេច ហ៊ុន ម៉ាណែត បានចេញមកទទូចឱ្យពលរដ្ឋ ជឿទុកចិត្តលើរាជរដ្ឋាភិបាល នៅក្នុងការដោះស្រាយបញ្ហាព្រំដែន និងកិច្ចខិតខំប្រឹងប្រែង ក្នុងការឈានទៅដោះលែងវីរកងទ័ពខ្មែរ ដែលកំពុងស្ថិតកនៅក្រោមការគ្រប់គ្រង របស់យោធាថៃ។

អាន​បន្ត៖ បញ្ហាព្រំដែន! នាយករដ្ឋមន្ត្រី ទទូចឱ្យពលរដ្ឋកុំទាន់សួរកន្លែង​​ណាបាត់?...

សម្តេច ឃួន សុដារី នឹងធ្វើទស្សនកិច្ចផ្លូវការនៅ​ហុងគ្រី មុនបន្តដំណើរទៅ​​វេទិកា​សន្តិភាពប៉ារីសលើកទី៨ នៅ​បារំាង

សម្ដេច ឃួន សុដារី ប្រធានរដ្ឋសភា នឹងដឹកនាំប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាព នៅប្រទេសហុងគ្រី ចាប់ពីថ្ងៃទី២៤-២៨ ខែតុលាខាងមុខ។ បន្ទាប់ពីទស្សនកិច្ចនៅហុងគ្រី ប្រមុខរដ្ឋសភា និងប្រតិភូ នឹងបន្តដំណើរទៅប្រទេសបារាំង ដើម្បីចូលរួម វេទិកាសន្តិភាពប៉ារីសលើកទី៨ ចាប់ពីនៅថ្ងៃទី២៩-៣០ ខែតុលា។

អាន​បន្ត៖ សម្តេច ឃួន សុដារី នឹងធ្វើទស្សនកិច្ចផ្លូវការនៅ​ហុងគ្រី...

អាជ្ញាធរ​ភ្នំពេញ ជូនដំណឹង​ស្តី​ពី​ការ​បញ្ចៀស​ចរាចរ​ណ៏ ក្នុង​ព្រឹត្តិការណ៍​ទិវា​រត់ប្រណាំង​អបអរសាទរ “​ទិវា​មហារីក​សុដន់​ស្ត្រី​” ថ្ងៃ​ទី​១៩ តុលា

រាជធានីភ្នំពេញ ៖ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍ទិវារត់ប្រណាំងអបអរសាទរ “ទិវាមហារីកសុដន់ស្ត្រី” នៅសួនច្បារមុខវត្តបទុមវតី ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលនឹងប្រព្រឹត្តទៅនៅព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ០៥:០០នាទី ។

អាន​បន្ត៖ អាជ្ញាធរ​ភ្នំពេញ ជូនដំណឹង​ស្តី​ពី​ការ​បញ្ចៀស​ចរាចរ​ណ៏...

Online Scam ៖ កម្ពុជា​បាន​បញ្ជូន​ជនជាតិ​កូរ៉េ​១៨០​ត្រឡប់​ទៅវិញ និង​ត្រៀម​បញ្ជូន​ជាង​៦០​នាក់​ទៀត

ភ្នំពេញ៖ កន្លងមក កម្ពុជាបានបញ្ជូនជនជាតិកូរ៉េខាងត្បូងចំនួន១៨០នាក់ ដែលពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ត្រឡប់ទៅប្រទេសកំណើតវិញ។

អាន​បន្ត៖ Online Scam ៖ កម្ពុជា​បាន​បញ្ជូន​ជនជាតិ​កូរ៉េ​១៨០​ត្រឡប់​ទៅវិញ...

គយចិន យល់ព្រមពន្លឿននីតិវិធីនាំចូលសម្បុកត្រចៀកកាំ និងកសិផល៧មុខទៀតពី​កម្ពុជា

ភ្នំពេញ៖ គយចិន បានឯកភាពពន្លឿនការរៀបចំពិធីសារអនាម័យ និងភូតគាមអនាម័យ ក៏ដូចជានីតិវិធីចាំបាច់ ដើម្បីសម្របសម្រួលឱ្យសម្បុកត្រចៀកកាំ និងកសិផលខ្មែរ ៧មុខផ្សេងទៀតចូលទីផ្សារខ្លួន។ កិច្ចព្រមព្រៀងនេះ ធ្វើឡើងកាលពីថ្ងៃទី១៥ ខែតុលា តាមរយៈកិច្ចពិភាក្សារវាង ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយ លោក ZHAO Zenglian អនុរដ្ឋមន្ដ្រីនៃអគ្គរដ្ឋបាលគយចិន (GACC) នៅទីក្រុងសៀងហៃ។

អាន​បន្ត៖ គយចិន យល់ព្រមពន្លឿននីតិវិធីនាំចូលសម្បុកត្រចៀកកាំ និងកសិផល៧មុខទៀតពី​កម្ពុជា

គណៈប្រតិភូ Danone គ្រុប ដែលជាក្រុមហ៊ុនអាហារូបត្ថម្ភឈានមុខគេពីបារាំង បានជួបសម្តែងការគួរសមជាមួយ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដើម្បីបញ្ជាក់អំពីគោលជំហរក្នុងការបន្តរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិកម្ពុជា

អស់រយៈពេល៣០ឆ្នាំមកនេះ Danone ដែលជាក្រុមហ៊ុនលំដាប់ថ្នាក់អន្តរជាតិឈានមុខគេផ្នែកអាហារូបត្ថម្ភពីប្រទេសបារាំង បានក្លាយជាផ្នែកមួយក្នុងការជួយគាំទ្រដល់ក្រុមគ្រួសារកម្ពុជា តាមរយៈការនាំមកនូវអាហារូបត្ថម្ភដែលមានគុណភាពខ្ពស់ ជាច្រើនជម្រើស រួមមានទឹកដោះគោ DUMEX Dugro, DUMEX Super Gold Kid, Aptamil Kid និង Hi-Q។

អាន​បន្ត៖ គណៈប្រតិភូ Danone គ្រុប ដែលជាក្រុមហ៊ុនអាហារូបត្ថម្ភឈានមុខគេពីបារាំង...

ក្រោយ​ចុះ​សួរសុខទុក្ខ​លើក​ទី​៣ កាកបាទក្រហម​អន្តរជាតិ​បញ្ជាក់​ថា ទាហាន​ខ្មែរ​១៨​រូប​មាន​សុខភាព​ល្អ ក្រោម​ការ​ឃុំគ្រង​របស់​ថៃ

រាជធានីភ្នំពេញ ៖ ដោយបានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ លោកឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារបញ្ជាការដ្ឋានសមរភូមិព័ត៌មាន ក្រសួងការពារជាតិ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូ គណៈកម្មាធិការអន្តរជាតិ នៃកាកបាទក្រហម (ICRC) ដឹកនាំដោយលោក Jurg Montani ប្រធានប្រតិភូគណៈកម្មាធិការអន្តរជាតិ នៃកាកបាទក្រហម ប្រចាំភូមិភាគ ដែលប្រព្រឹត្តទៅនៅទីស្តីការក្រសួងការពារជាតិ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ។

អាន​បន្ត៖ ក្រោយ​ចុះ​សួរសុខទុក្ខ​លើក​ទី​៣ កាកបាទក្រហម​អន្តរជាតិ​បញ្ជាក់​ថា...