បណ្តាញសង្គម

កិច្ចប្រជុំ​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​លើក​ទី​២ ភាគី​និយោជក និង​ភាគី​តំណាង​កម្មករ បាន​លើក​ហេតុផល និង​បង្ហាញ​ពី​គោលជំហ​ផ្ទៃក្នុង រៀងៗ​ខ្លួន​នៅឡើយ

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីប្រកាសរបស់ខ្លួន ស្តីពីលទ្ធផល នៃកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាលើកទី២ ដោយបានបញ្ជាក់ថា ភាគីនិយោជក (ថៅកែ) និងភាគីតំណាងកម្មករ បានលើកហេតុផល និងបង្ហាញពីគោលជំហផ្ទៃក្នុង រៀងៗខ្លួនមុននឹងសម្រេចលទ្ធផល នៅថ្ងៃខាងមុខ។

អាន​បន្ត៖ កិច្ចប្រជុំ​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​លើក​ទី​២ ភាគី​និយោជក...

ព្រឹកនេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទព័ត៌មានបង្ហាញពីសមិទ្ធផលសម្រេចបាន រយៈពេល៥ឆ្នាំ របស់ក្រសួងធនធានទឹក

(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី២៥ ខែសីហានេះ មានរៀបចំសន្និសីទសារព័ត៌មាន ស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងធនធានទឹក និងឧតុនិយម» នៅទីស្តីការគណៈរដ្ឋមន្ត្រី សាលសេរីភាព ជាន់ផ្ទាល់ដី។

អាន​បន្ត៖ ព្រឹកនេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល...

ក្រសួងព័ត៌មាន នឹងបន្តពង្រឹងប្រសិទ្ធភាពអនុវត្តការងារឲ្យបានម៉ឺងម៉ាត់ថែមទៀត ក្រោយសម្ដេចតេជោ ផ្ដល់អនុសាសន៍ណែនាំ

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន បានអះអាងថា ក្រសួង នឹងបន្តពង្រឹងប្រសិទ្ធភាពអនុវត្តការងាររបស់ខ្លួនឲ្យបានម៉ឺងម៉ាត់បន្ថែមទៀត ក្រោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ដល់អនុសាសន៍ ជាពិសេសទៅលើអង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មានណា ដែលប្រើពាក្យជេរប្រមាថ ឬពាក្យអសុរស ក្នុងការផ្សាយរបស់ខ្លួន។

អាន​បន្ត៖ ក្រសួងព័ត៌មាន នឹងបន្តពង្រឹងប្រសិទ្ធភាពអនុវត្តការងារឲ្យបានម៉ឺងម៉ាត់ថែមទៀត...

រដ្ឋបាល​រាជធានី​បើក​ការដ្ឋាន​សាងសង់​អគារ​រដ្ឋបាល​បន្ថែម​ដើម្បី​បំពេញតម្រូវការ​

ភ្នំពេញៈ រដ្ឋបាលរាជធានីភ្នំពេញបើកដំណើរការសាងសង់អគាររដ្ឋបាលបន្ថែមក្នុងបរិវេណសាលារាជធានីភ្នំពេញដើម្បីបម្រើតម្រូវការជាក់ស្តែងក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ។

អាន​បន្ត៖ រដ្ឋបាល​រាជធានី​បើក​ការដ្ឋាន​សាងសង់​អគារ​រដ្ឋបាល​បន្ថែម​ដើម្បី​បំពេញតម្រូវការ​

កម្ពុជានឹងពិភាក្សាជាមួយថៃ ពាក់ព័ន្ធកិច្ចសហប្រតិបត្តិការដោះស្រាយ ករណីជួញដូរមនុស្ស រវាងប្រទេសទាំងពីរ

(ភ្នំពេញ)៖ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានដឹកនាំគណៈប្រតិភូ ទៅចូលរួមកិច្ចប្រជុំទ្វេភាគីកម្ពុជា-ថៃ នៅប្រទេសថៃ ដើម្បីពិនិត្យឡើងវិញនូវ «នីតិវិធីប្រតិបត្តិស្តង់ដា ស្តីពីកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់» ដែលធ្វើឡើងចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២។

អាន​បន្ត៖ កម្ពុជានឹងពិភាក្សាជាមួយថៃ ពាក់ព័ន្ធកិច្ចសហប្រតិបត្តិការដោះស្រាយ...

ក្រសួង​ការងារ និង​ភាគី​ពាក់ព័ន្ធ បង្ហាញ​ពី​វឌ្ឍនភាព និង​ទិសដៅ​លើ វិស័យ​អប់រំ​បណ្តុះ បណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ឆ្នាំ​២០២២-២០២៣

ភ្នំពេញ៖ ក្រុមការងារបច្ចេកទេសចម្រុះ សម្រាប់វិស័យអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ បានបើកកិច្ចប្រជុំលើកទី៥ របស់ខ្លួន ដើម្បីបង្ហាញពីវឌ្ឍនភាព និងការដាក់ទិសដៅ លើវិស័យអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈសម្រាប់ឆ្នាំ ២០២២-២០២៣។

អាន​បន្ត៖ ក្រសួង​ការងារ និង​ភាគី​ពាក់ព័ន្ធ បង្ហាញ​ពី​វឌ្ឍនភាព និង​ទិសដៅ​លើ...

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យមន្ត្រីជាន់ខ្ពស់បក្សកុម្មុនិស្តចិន ជួបសម្តែងការគួរសម និងពិភាក្សាការងារ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃពុធ ទី២៤ ខែសីហា ឆ្នាំ២០២២នេះ បានអនុញ្ញាតឱ្យលោក លីវ ជានចាវ (Liu Jianchao) រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយបរទេសនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

អាន​បន្ត៖ សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យមន្ត្រីជាន់ខ្ពស់បក្សកុម្មុនិស្តចិន...

និយ័តករបរធនបាលកិច្ច និងនិយ័តករមូលបត្រកម្ពុជា រៀបចំសិក្ខាសាលាបណ្តុះបណ្តាលកសាងសមត្ថភាពមន្រ្តី ស្តីពីភាពជាអ្នកដឹកនាំ

(ភ្នំពេញ)៖ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) សហការជាមួយនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាល និងកសាងសមត្ថភាពមន្រ្តីស្តីពីភាពជាអ្នកដឹកនាំ៖

អាន​បន្ត៖ និយ័តករបរធនបាលកិច្ច និងនិយ័តករមូលបត្រកម្ពុជា...

ព្រឹកនេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទព័ត៌មានបង្ហាញពីសមិទ្ធផលសម្រេចបាន រយៈពេល៥ឆ្នាំ របស់ក្រសួងរៀបចំដែនដី

(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២នេះ មានរៀបចំសន្និសីទសារព័ត៌មាន ស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់» នៅទីស្តីការគណៈរដ្ឋមន្ត្រី សាលសេរីភាព ជាន់ផ្ទាល់ដី។

អាន​បន្ត៖ ព្រឹកនេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល...

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថាការបង្កើតដេប៉ាតឺម៉ង់ភាសាវៀតណាមនៅភ្នំពេញមានតែចំណេញមិនមានអ្វីខាតនោះទេ

(ភ្នំពេញ)សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានធ្វើការបកស្រាយបន្ថែមពាក់ព័ន្ធការបង្កើតឱ្យមាន ដេប៉ាតឺម៉ង់ភាសាវៀតណាមនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ(RUPP)ថាវាជាការចំណេញសម្រាប់កម្ពុជា,ខណៈពេលនេះមាននិស្សិតកម្ពុជា កំពុងសិក្សានៅវៀតណាមជាង ១ ពាន់នាក់ ។

អាន​បន្ត៖ សម្តេចតេជោ ហ៊ុន សែន...

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បង្ហាញការព្រួយបារម្ភពីស្ថានភាពគ្រឿងញៀន ដែលមានការវិវត្តន៍យ៉ាងខ្លាំងនៅក្នុងតំបន់ និងបានជះឥទ្ធិពលដល់កម្ពុជា

(ភ្នំពេញ)៖ លោក កៅ ខុនដារ៉ា រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងគណៈកម្មការធិការប្រយុទ្ធនឹងជំងឺអេដស៍ និងកាមរោគក្រសួងមហាផ្ទៃ បានបង្ហាញពីក្តីព្រួយបារម្ភយ៉ាងខ្លាំងចំពោះ ស្ថានភាពគ្រឿងញៀន ដែលមានការវិវត្តន៍យ៉ាងខ្លាំងនៅក្នុងតំបន់ ដែលបានជះឥទ្ធិពលដល់កម្ពុជា។

អាន​បន្ត៖ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បង្ហាញការព្រួយបារម្ភពីស្ថានភាពគ្រឿងញៀន...

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួល នឹងបើកកិច្ចប្រជុំកំណត់ប្រាក់ឈ្នួលអប្បបរមាជូនកម្មករសម្រាប់ឆ្នាំ២០២៣នៅថ្ងៃស្អែក

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នឹងបើកកិច្ចប្រជុំពិភាក្សាអំពីប្រាក់ឈ្នួលអប្បបរមាជូនបងប្អូនកម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២៣ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ ចាប់ពីម៉ោង៩ព្រឹកស្អែកនេះ នៅទីស្តីការក្រសួងការងារ។

អាន​បន្ត៖ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួល...

សម្ដេចតេជោ ៖ កម្ពុជាអត់មានតម្រូវការ ទៅសុំការគាំទ្របេក្ខភាពនាយករដ្ឋមន្ត្រី ពីប្រទេសណាទាំងអស់

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ការជ្រើសរើសបេក្ខភាពនាយករដ្ឋមន្ត្រីកម្ពុជា មិនចាំបាច់ទៅសុំការគាំទ្រពីប្រទេសណាឡើយ។

អាន​បន្ត៖ សម្ដេចតេជោ ៖ កម្ពុជាអត់មានតម្រូវការ ទៅសុំការគាំទ្របេក្ខភាពនាយករដ្ឋមន្ត្រី...

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យអាស៊ី-អឺរ៉ុប ជាង ៣ពាន់នាក់

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតជយលាភីរបស់សាកលវិទ្យាល័យអាស៊ី-អឺរ៉ុបប្រមាណ ៣,០៧៥នាក់។

អាន​បន្ត៖ ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញប្រគល់សញ្ញាបត្រ...

នាយករដ្ឋមន្ត្រី ណែនាំលោក ខៀវ​ កា​ញា​រី​ទ្ធ​ ដកអាជ្ញាប័ណ្ណអ្នកសារព័ត៌មានណា ជេរប្រមាថអ្នកដទៃ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឲ្យរដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកអាជ្ញាប័ណ្ណអ្នកសារព័ត៌មានណា ដែលប្រើប្រាស់ភាសាជេរប្រមាថអ្នកដទៃ។

អាន​បន្ត៖ នាយករដ្ឋមន្ត្រី ណែនាំលោក ខៀវ​ កា​ញា​រី​ទ្ធ​ ដកអាជ្ញាប័ណ្ណអ្នកសារព័ត៌មានណា...

ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យអាស៊ី-អឺរ៉ុប ជាង ៣ពាន់នាក់

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ទី២៣ ខែសីហា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតជយលាភីរបស់សាកលវិទ្យាល័យអាស៊ី-អឺរ៉ុបប្រមាណ ៣,០៧៥នាក់។

អាន​បន្ត៖ ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រ...

​លោកស្រី ឯកអគ្គរដ្ឋទូត​អង់គ្លេស​ចប់​អណ​ត្តិ​ហើយ

ភ្នំពេញ៖ លោកស្រី ទីណា រ៉េតស័រ ( Tina Redshaw) ឯកអគ្គរាជទូតនៃចក្រភពអង់គ្លេសប្រចាំកម្ពុជាចូលជួបសម្តែងការគួរសម និងជម្រាបលាលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប នារសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែសីហា ឆ្នាំ២០២២។

អាន​បន្ត៖ ​លោកស្រី ឯកអគ្គរដ្ឋទូត​អង់គ្លេស​ចប់​អណ​ត្តិ​ហើយ

លោកជំទាវ ម៉ែន សំអន ៖ សមាជិក-សមាជិកាបក្ស ត្រូវបន្តយកចិត្តទុកដាក់រួបរួមសាមគ្គីគ្នា និងការពារសុខសន្តិភាព

លោកជំទាវ ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានផ្តាំផ្ញើឲ្យសមាជិក-សមាជិកា ជាអតីតសមាជិក-សមាជិកា នៃគណៈឃោសនាទាំងអស់ ដែលមានអ្នកខ្លះចូលនិវត្តន៍ និងអ្នកខ្លះកំពុងបម្រើការងារ ត្រូវយកចិត្តទុកដាក់ រួបរួមសាមគ្គីគ្នា រក្សាសុខភាព ជាពិសេសការពារឲ្យបាននូវសុខសន្តិភាព។

អាន​បន្ត៖ លោកជំទាវ ម៉ែន សំអន ៖ សមាជិក-សមាជិកាបក្ស...

បន្ទាប់ពី​ផ្ទុះ​រឿងអាស្រូវ បង្ខាំង​ជនជាតិ​វៀតណាម នៅក្នុង​កាស៊ីណូ «​ប៉ាស៊ីហ្វិក​» ហៅដំរី២ ៖ សមត្ថកិច្ច ឃាត់ខ្លួន​មេការ​ម្នាក់​

ភ្នំពេញៈ បន្ទាប់ពីផ្ទុះរឿងអាស្រូវ បង្ខាំងជនជាតិវៀតណាម នៅក្នុងកាស៊ីណូ «ប៉ាស៊ីហ្វិក» ហៅដំរី២ នៅជ្រៃធំ ខេត្តកណ្តាល កាលពីថ្ងៃទី១៨ ខែសីហា ម្សិលមិញ គឺសមត្ថកិច្ចបានចាប់ខ្លួន មេការជាជនជាតិវៀតណាមម្នាក់។

អាន​បន្ត៖ បន្ទាប់ពី​ផ្ទុះ​រឿងអាស្រូវ បង្ខាំង​ជនជាតិ​វៀតណាម នៅក្នុង​កាស៊ីណូ...

តើអ្នករាយការណ៍ពិសេស UN ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា គឺជានរណា?

លោក វិទីត មុនតាប៊ន គឺជាអ្នករាយការណ៍ពិសេសថ្មីរបស់អង្គការសហប្រជាជាតិ ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា ជំនួសលោកស្រី Rhona Smith ដែលបានចប់អាណត្តិការងារ។

អាន​បន្ត៖ តើអ្នករាយការណ៍ពិសេស UN ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា គឺជានរណា?

រសៀលថ្ងៃនេះ រដ្ឋមន្ដ្រីក្រសួងអប់រំ នឹងធ្វើសន្និសីទសារព័ត៌មាន ស្តីពីការបង្កើតដេប៉ាតឺម៉ង់សិក្សាវៀតណាម នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

(ភ្នំពេញ)៖ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១៦៖៣០នាទី នៅទីស្តីការក្រសួងអប់រំ យុវជន និងកីឡា បណ្ឌិតសភាចារ្យហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា

អាន​បន្ត៖ រសៀលថ្ងៃនេះ រដ្ឋមន្ដ្រីក្រសួងអប់រំ នឹងធ្វើសន្និសីទសារព័ត៌មាន...