បណ្តាញសង្គម

ខ្លា​ឃ្លោក​ចេញ​​ភ្លែត ប៉ូ​លិស​ប៉េ​អឹ​ម​​​ចូលដល់​​ភ្លាម ​អ្នក​លេង​​ជា​ប់​​ តែ​មេ​​បាត់​ស្រមោល​

ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ក្រុមអ្នកលេងខ្លាឃ្លោក១វង់បាននាំគ្នាចំតឹតលេងអត់មានគោរពវិធានការណែនាំរបស់ក្រសួងសុខាភិបាល ស្តីពីការឆ្លងរីករាលដាលនូវជម្ងឺកូវីដ.១៩នោះទេ កើតឡើងកាលពីថ្ងៃទី១៣ កញ្ញា ឆ្នាំ២០២១ ដោយប្រមូលផ្តុំគ្នាលេងល្បែងស៊ីសងខុសច្បាប់ (ខ្លាឃ្លោក) ប៉ុន្តែខណៈមេកំពុងក្រឡុកដើម្បីឲ្យអ្នកលេងចាក់ ក៏ស្រាប់តែប៉ូលិស និងប៉េអឹមទៅដល់ល្មម ហើយក៏នាំគ្នារត់ប្រះអាយុបាត់អស់នៅសល់តែម្ចាស់ផ្ទះ សមត្ថកិច្ចចាប់យកទៅដុះក្អែល ។

អាន​បន្ត៖ ខ្លា​ឃ្លោក​ចេញ​​ភ្លែត ប៉ូ​លិស​ប៉េ​អឹ​ម​​​ចូលដល់​​ភ្លាម ​អ្នក​លេង​​ជា​ប់​​...

ឃាត់ខ្លួន​០៤​នាក់ បបួល​គ្នា​ជិះ​ម៉ូតូ​កង់​បី​ឥណ្ឌា ដើរ​រក​លួច​សម្ភារ​សំណង់ និង​ទ្វារ​ដែក

រាជធានីភ្នំពេញ ៖ កម្លាំងជំនាញព្រហ្មទណ្ឌ សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលទំនប់ទឹក បានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន០៤នាក់ ករណីលួចសម្ភារៈសំណង់ និងទ្វារដែក នៅចំណុចក្នុងឃ្លាំងដីឡូត៍ទុកចោលគ្មានលេខ ស្ថិតផ្លូវលេខ៤០៤ ក្រុមទី២៧ ភូមិ០៤ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

អាន​បន្ត៖ ឃាត់ខ្លួន​០៤​នាក់ បបួល​គ្នា​ជិះ​ម៉ូតូ​កង់​បី​ឥណ្ឌា ដើរ​រក​លួច​សម្ភារ​សំណង់...

ចៅអធិការ​រវល់​មើល​គេ​ធ្វើ​ទូក​ដាក់​បាយបិណ្ឌ បុរស​ម្នាក់​ចូល​យក​លុយ​ជាង​១​ម៉ឺន​ដុល្លារ

ខេត្តប៉ៃលិន ៖ បើតាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា កាលវេលាម៉ោងជាង២រសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្តប៉ៃលិន បានទទួលពាក្យបណ្ដឹងពីព្រះចៅអធិការវត្តព្រះនាម ក្តៀង សារ៉ាត់ ព្រះជន្ម៤៣ព្រះវស្សា ដែលគង់នៅវត្តរតនៈសោភ័ណ្ឌ ហៅវត្តកោងកាង ស្ថិតនៅភូមិវត្ត សង្កាត់.ក្រុង.ខេត្តប៉ៃលិន បានប្តឹងពីជនសង្ស័យពុំស្គាល់អត្តសញ្ញាណម្នាក់ ភេទប្រុស ពីបទ.លួចមានស្ថានទម្ងន់ទោស (គាស់ទម្លុះបន្ទប់យកប្រាក់) ដែលបានលួចលុយក្នុងថង់យាមចេញពីកុដិអស់ជាង១ម៉ឺនដុល្លារ ។

អាន​បន្ត៖ ចៅអធិការ​រវល់​មើល​គេ​ធ្វើ​ទូក​ដាក់​បាយបិណ្ឌ...

ស្ត្រី​ម្នាក់​ទិញ​ឡាន​គេ​ហើយ​គេចវេស​មិន​សងលុយ ត្រូវ​កម្លាំង​អាវុធហត្ថ​ឃាត់ខ្លួន​

កម្លាំងអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួនជនសង្ស័យ០១នាក់ បញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ តាមដីកាបញ្ជាឲ្យចូលខ្លួន ពាក់ព័ន្ធករណីឆបោក នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ។

អាន​បន្ត៖ ស្ត្រី​ម្នាក់​ទិញ​ឡាន​គេ​ហើយ​គេចវេស​មិន​សងលុយ ត្រូវ​កម្លាំង​អាវុធហត្ថ​ឃាត់ខ្លួន​

គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​សែន​សុខ​ឃាត់ខ្លួន​មនុស្ស​៣១​នាក់​ករណី​ល្មើស​សេចក្តីសម្រេច របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ

នៅព្រលប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ដឹកនាំដោយ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បានដឹកនាំកំលាំងចុះល្បាតក្នុងមូលដ្ឋានបានជួបប្រទះឃើញមានការជួបជុំគ្នាលេងបាល់ទះ និងលេងស្នូកឃ័រមួយកន្លែងនៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ផ្ទុយទៅនឹងសេចក្តីសម្រេច របស់រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនមនុស្ស៣១នាក់ បញ្ជូនទៅអធិការនគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តនតាមនីតិវិធី។

អាន​បន្ត៖ គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​សែន​សុខ​ឃាត់ខ្លួន​មនុស្ស​៣១​នាក់​ករណី​ល្មើស​សេចក្តីសម្រេច...

ឃាត់ខ្លួនជនសង្ស័យ​ ​០២​នាក់ ពាក់ព័ន្ធ​លួច​កាត់​ខ្សែកាប​អុ​ប​ទិច នៅ​ខណ្ឌ​បឹង​កេងកង

រាជធានីភ្នំពេញ ៖ កម្លាំងជំនាញព្រហ្មទណ្ឌ សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាល ទួលស្វាយព្រៃទី២ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ នៅវេលាម៉ោង០៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ ករណីលួចកាត់ខ្សែកាបអ៊ុបតិច នៅចំណុចមុខផ្ទះលេខ៤៣៤ ផ្លូវព្រះសីហនុ ភូមិ៨ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង ។

អាន​បន្ត៖ ឃាត់ខ្លួនជនសង្ស័យ​ ​០២​នាក់ ពាក់ព័ន្ធ​លួច​កាត់​ខ្សែកាប​អុ​ប​ទិច...

សកម្មភាពចោរត្រូវថតជាប់បាន​ទាំង​អស់ !

ខេត្តបាត់ដំបង ៖ ជនសង្ស័យម្នាក់បានចូលលួចយកសម្ភារនៅក្នុងយាន្តដ្ឋានជួសជុលរថយន្តមួយកន្លែង ហើយបានបន្សល់ទុកនូវរូបថតសកម្មភាពលួចក្នុងកាមេរ៉ាសុវត្ថិភាព ហើយត្រូវសមត្ថកិច្ចធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនបាន កាលពីព្រឹកថ្ងៃទី១២ កញ្ញា នៅចំណុចភូមិកាប់គោថ្មី សង្កាត់អូរចា ក្រុងបាត់ដំបង ។

អាន​បន្ត៖ សកម្មភាពចោរត្រូវថតជាប់បាន​ទាំង​អស់ !

នគរបាល​ខណ្ឌ​បឹង​កេងកង ឃាត់ខ្លួន​ជន​ញៀន​ថ្នាំ ចំនួន ២ នាក់ ពាក់ព័ន្ធ​ករណី​លួច​កាត់​ខ្សែ​កា​ប្លិ៍​អុ​ប​ទិ​ក

នៅវេលាម៉ោងជាង ៣ ទៀបភ្លឺ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងជំនាញព្រហ្មទណ្ចខណ្ឌ បឹងកេងកង សហការជាមួយ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាល ទួលស្វាយព្រៃទី២ បានឃាត់ខ្លួនជនសង្ស័យ ចំនួន ២ នាក់ ក្នុងចំណោមគ្នា ៥ នាក់ ករណីលួចកាត់ខ្សែកាប្លិ៍អុបទិក នៅចំណុចមុខផ្ទះលេខ៤៣៤ ផ្លូវព្រះសីហនុ ភូមិ៨ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង ។

អាន​បន្ត៖ នគរបាល​ខណ្ឌ​បឹង​កេងកង ឃាត់ខ្លួន​ជន​ញៀន​ថ្នាំ ចំនួន ២ នាក់...

ម្ចាស់ខុនដូ និងសាច់ញាតិចា.ក់គ្នា មិនដឹងមូលហេតុ​ ស្លា.ប់​២នាក់ របួសម្នាក់ នៅខណ្ឌ​ចំការមន

រាជធានីភ្នំពេញ ៖ ជនជាតិហ្វីលីពីន២នាក់ប្តីប្រពន្ធបានដេកស្លា.ប់ក្នុងថ្លុកឈា.មនៅបន្ទប់បាយ និងជាបុរសជាជនជាតហ្វីលីពីនម្នាក់ទៀត ដែលគេសង្ស័យថា ជាជនដៃដល់បានរងរបួសយ៉ាងធ្ងន់ធ្ងរផងដែរ ក្រោយពីធ្វើសកម្មភាពរួចហើយបានលោតចុះពីជាន់ទី១មកដីដេកក្នុងថ្លុ.កឈា.មដែរនោះ ។

អាន​បន្ត៖ ម្ចាស់ខុនដូ និងសាច់ញាតិចា.ក់គ្នា មិនដឹងមូលហេតុ​ ស្លា.ប់​២នាក់ របួសម្នាក់...

បុរសម្នាក់​ធ្វើសកម្មភាពលើ​ឪពុក​កូន​​ផ្អើ.ល​ពី​ខណ្ឌ​ច្បារ​អំពៅ​ ដល់​ខណ្ឌចំការមន

រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពធា.ក់ប្ល.ន់យកម៉ូតូមួយគ្រឿងពីឪពុកកូន២នាក់បានសម្រេច ហើយ ព្យាយាមជិះគេចខ្លួនតាំងពីខណ្ឌច្បារអំពៅ រហូតដល់ខណ្ឌចំការមន ក៍ត្រូវបងប្អូនប្រជាពលរដ្ឋ ដែលឃើញហេតុការណ៍ជួយដេញតាមចាប់ខ្លួនបានរួចប្រគល់អោយសមត្ថកិច្ចចាត់ការតាមច្បាប់ ។

អាន​បន្ត៖ បុរសម្នាក់​ធ្វើសកម្មភាពលើ​ឪពុក​កូន​​ផ្អើ.ល​ពី​ខណ្ឌ​ច្បារ​អំពៅ​ ដល់​ខណ្ឌចំការមន

នារី​ម្នាក់​ជួប​គ្រោះ​អកុសល​ជា​បន្តបន្ទាប់​ក្រោម​ដំណក់ទឹកភ្លៀង

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ស្ត្រីម្នាក់ជិះម៉ូតូក្នុងល្បឿនលឿនទាំងមេឃកំពុងតែភ្លៀង ក៏ស្រាប់តែត្រូវជនសង្ស័យជិះម៉ូតូតាមពីក្រោយ រួចក៏ធ្វើសកម្មភាពឆក់កាបូបស្ពាយចំហៀងបានសម្រេច បណ្តាលឲ្យស្ត្រីជាម្ចាស់ម៉ូតូធ្លាក់ពីលើម៉ូតូ ហើយក៏បោកជាមួយនឹងថ្នល់ស្លា.ប់ភ្លាមៗនៅនឹងកន្លែងកើតហេតុក្រោមដំណក់ទឹកភ្លៀងយ៉ាងអាណោចអាធ័មតែម្តង បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និ៣០នាទីយប់ ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវ១៩៧៨ ទល់មុខផ្ទះលេខ L៨ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

អាន​បន្ត៖ នារី​ម្នាក់​ជួប​គ្រោះ​អកុសល​ជា​បន្តបន្ទាប់​ក្រោម​ដំណក់ទឹកភ្លៀង

តុលាការ​​ខេត្ត​ប៉ៃលិន​កំពុង​ស៊ើបអង្កេត​ករណី​បុរស​ម្នាក់​ស្លា.ប់ក្បែរ​រោង​ដីចំការ​លោកស្នងការ​រង

ខេត្តប៉ៃលិន ៖ រហូតមកដល់ព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១នេះ លោក សេង គឹមឡាក់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តប៉ៃលិន បានឱ្យកោះសន្តិភាពដឹងតាមរយៈទូរស័ព្ទថា ចំពោះការស្លា.ប់របស់បុរសម្នាក់ដែលគេសង្ស័យថា ជាករណីឃា.តកម្ម ខាងលោកកំពុងធ្វើការស៊ើបអង្កេតហើយ ដោយឱ្យព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តជាអ្នកធ្វើរឿងនេះ ។

អាន​បន្ត៖ តុលាការ​​ខេត្ត​ប៉ៃលិន​កំពុង​ស៊ើបអង្កេត​ករណី​បុរស​ម្នាក់​ស្លា.ប់ក្បែរ​រោង​ដីចំការ...

ការដ្ឋានសំណង់ក្លាយជា​ឆាកប្រយុទ្ធស៊ីសាច់​គ្នា​រវាង​ពួក​ក្រុម​ទំនើង​កាលយប់​មិញ

ខេត្តបាត់ដំបង ៖ ពួកក្មេងទំនើងចំនួន០២ក្រុម ប្រដាប់ដោយកាំបិត ដុំថ្ម ដំបង បានប៉ះប្រយុទ្ធគ្នាយ៉ាងឃោរឃៅ កាលពីវេលាម៉ោងជាង៩យប់ថ្ងៃទី០៥ កញ្ញា នៅម្ដុំការដ្ឋានសំណង់មួយកន្លែងក្នុងតំបន់ផ្សារទំនើប«ភូពុយ»ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់អូរចា ក្រុងបាត់ដំបង បណ្ដាលឱ្យភាគីម្ខាងស្លា.ប់ម្នាក់ ។

អាន​បន្ត៖ ការដ្ឋានសំណង់ក្លាយជា​ឆាកប្រយុទ្ធស៊ីសាច់​គ្នា​រវាង​ពួក​ក្រុម​ទំនើង​កាលយប់​មិញ

ឪពុកមកពីផ្សារ ឃើញទ្វារផ្ទះ​ដាក់គន្លឹះ លុះទម្លាយចូលមើលឃើញកូន​យ៉ាងតក់ស្លុ.ត

រាជធានីភ្នំពេញ ៖ បុរសម្នាក់សង្ស័យថ្នាំញៀ.នរើឡើង ក៍បានដាក់គន្លឹះទ្វារផ្ទះ អា.រកខ្លួនឯង រួចរត់ទៅដួលស្លា.ប់នៅក្នុងបន្ទប់ទឹកបង្កឱ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោងប្រមាណ១១និង៥០នាទីព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

អាន​បន្ត៖ ឪពុកមកពីផ្សារ ឃើញទ្វារផ្ទះ​ដាក់គន្លឹះ លុះទម្លាយចូលមើលឃើញកូន​យ៉ាងតក់ស្លុ.ត

ម្ចាស់ឃ្លាំងឮសម្រឹបជើងពីយប់ លុះព្រឹកឡើង​ឃើញ​បុរសម្នាក់លើដំបូលឃ្លាំងផ្អើ.ល​

រាជធានីភ្នំពេញ ៖ បុរសពុំស្គាល់អត្តសញ្ញាណម្នាក់ សង្ស័យផ្លោះរបងឡើងទៅលើដំបូលឃ្លាំងស្តុកក្រណាត់ និងអេតចាយមួយកន្លែង ទាំងយប់រំងអាធ្រាត្រ ដោយពុំដឹងថាមានបំណងអ្វីនោះឡើយ ។

អាន​បន្ត៖ ម្ចាស់ឃ្លាំងឮសម្រឹបជើងពីយប់ លុះព្រឹកឡើង​ឃើញ​បុរសម្នាក់លើដំបូលឃ្លាំងផ្អើ.ល​

ចិនរស់នៅក្រុងមាត់សមុទ្រ ផ្ទុះអាវុធ ២គ្រាប់ ៣ថ្ងៃក្រោយ នគរបាលទៅក្របួច

ខេត្តព្រះសីហនុ៖ សេចក្តីរាយការណ៍ឲ្យដឹងថា ជនជាតិចិនម្នាក់ មកប្រកបមុខរបររកស៊ី នៅទីក្រុងមាត់សមុទ្រ បានបង្កការផ្ទុះអាវុធ ចំនួន ២គ្រាប់ បណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិអ្នកដទៃ។

អាន​បន្ត៖ ចិនរស់នៅក្រុងមាត់សមុទ្រ ផ្ទុះអាវុធ ២គ្រាប់ ៣ថ្ងៃក្រោយ នគរបាលទៅក្របួច

បើកភ្នែក​មិន​ទាន់​ លោក​ចោរកាច់​សោ​លួច​ម៉ូតូ​២​គ្រឿងទាំងព្រឹក​

ខេត្តបាត់ដំបង ៖ កម្លាំងសមត្ថកិច្ចហាក់ដូចជាវិលក្បុងទៅនឹងសកម្មភាពចោរលួច ចោរឆក់ និងចោរគាស់ទម្លុះទម្លាយលំនៅឋានលួចទ្រព្យសម្បត្តិ បើទោះជាកន្លងមកនេះ កម្លាំងជំនាញធ្វើការស្រាវជ្រាវបង្ក្រាបបានជាបន្តបន្ទាប់ក្ដី ។

អាន​បន្ត៖ បើកភ្នែក​មិន​ទាន់​ លោក​ចោរកាច់​សោ​លួច​ម៉ូតូ​២​គ្រឿងទាំងព្រឹក​

អ្នកស្រុកដឹកគោទៅឃ្វាល ស្រាប់តែ​ប្រទះ​ឃើញ​បុរស​ម្នាក់​ក្នុង​ប្រឡាយផ្អើ.ល

ខេត្តស្វាយរៀង ៖ មានករណីប្រទះឃើញស.ពបុរសម្នាក់ក្នុងប្រឡាយក្បែរចិញ្ចើមផ្លូវ បង្កការភ្ញាក់ផ្អើលដល់អ្នកស្រុក និងអ្នកដំណើរនាំគ្នាមកចោមរោមមើល ។

អាន​បន្ត៖ អ្នកស្រុកដឹកគោទៅឃ្វាល ស្រាប់តែ​ប្រទះ​ឃើញ​បុរស​ម្នាក់​ក្នុង​ប្រឡាយផ្អើ.ល

អាណោចណាស់ ស្ត្រី​ពលករ​​ចង់ចូលដី​កម្ពុជា​វិញ ហ៊ានលោត​ផ្លោះរបងថ្មបណ្តាលឱ្យបាក់ស្មងជើង

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីពលករខ្មែរម្នាក់ធ្វើការនៅផ្សាររ៉ូងក្លឿ ប្រទេសថៃ បានលួចឆ្លងដែនពីថៃចូលមកកម្ពុជា ដោយហ៊ានផ្លោះរបងថ្មបណ្តាលឱ្យបាក់ស្មងជើងស្តាំ កើតឡើងកាលពីវេលាម៉ោង៧យប់ថ្ងៃទី២២ សីហា ឆ្នាំ២០២១ ស្ថិតនៅចំណុចឈមភូមិក្បាលស្ពានមួយ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។លោកវសេនីយ៍ត្រី រស់ ពិសិដ្ឋ នាយប៉ុស្តិ៍បឹងសាគូន បានប្រាប់ឱ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ ស្រី សុឃីម អាយុ៤០ឆ្នាំ (ជាកម្មករនៅផ្សាររ៉ូងក្លឿ ប្រទេសថៃ) រស់នៅភូមិក្បាសស្ពានមួយ សង្កាត់.ក្រុងប៉ោយប៉ែត។

អាន​បន្ត៖ អាណោចណាស់ ស្ត្រី​ពលករ​​ចង់ចូលដី​កម្ពុជា​វិញ...

គ្រឿងញៀនជិត ២គីឡូក្រាម ចូលវាយលុក​ក្នុងហាងជំនោរកង្រី

ខេត្តកំពង់ឆ្នាំង៖ ឈ្មួញគ្រឿងញៀនម្នាក់ និងថ្នាំញៀនជិត ២គីឡូក្រាម ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយនគរបាលខេត្តកំពង់ឆ្នាំង ឃាត់ខ្លួន កាលពីវេលាម៉ោង ៥ និង ៣០ នាទី ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ នៅចំណុចមុខហាងជំនោរកង្រី ក្នុងភូមិត្របែក ឃុំត្រងិល ស្រុកកំពង់លែង នៅមុខក្រុមហ៊ុនកាពីតូល តាមបណ្តោយផ្លូវជាតិលេខ៥។

អាន​បន្ត៖ គ្រឿងញៀនជិត ២គីឡូក្រាម ចូលវាយលុក​ក្នុងហាងជំនោរកង្រី

ខឹង​ប្តី​ជិះ​ម៉ូតូ​ពី​ព្រៃវែង​មក​ភ្នំពេញ រួច​ឡើង​ស្ពាន​ច្បារ​អំពៅ​ផ្អើ.ល​ឆោឡោ

រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់មានទំនាស់ជាមួយប្តីនៅខេត្តព្រៃវែង ក៏បានជិះម៉ូតូមកលោ.តទឹកពីលើស្ពានព្រះមុនីវង្សចាស់ ប៉ុន្តែមិនបានសម្រេចនោះទេ ត្រូវបានបងប្អូនប្រជាពលរដ្ឋជួយឃាត់ទាន់ពេលវេលា ។

អាន​បន្ត៖ ខឹង​ប្តី​ជិះ​ម៉ូតូ​ពី​ព្រៃវែង​មក​ភ្នំពេញ រួច​ឡើង​ស្ពាន​ច្បារ​អំពៅ​ផ្អើ.ល​ឆោឡោ