បណ្តាញសង្គម

ប្ដីបាញ់សម្លាប់ប្រពន្ធ ខឹងសុំរួមរស់ ជាមួយគ្នាវិញ មិនព្រម

 ស្ទឹងត្រែង ៖ អំពើឃាតកម្ម យ៉ាងសាហាវ មួយករណីទៀតហើយ នៅខេត្ដស្ទឹងត្រែង នោះគឺប្ដីបាញ់ សម្លាប់ភរិយា របស់ខ្លួន ចំនួន៣ គ្រាប់ បណ្ដាលឱ្យស្លាប់ នៅលើអង្រឹង ក្នុងតូបលក់ខោអាវ ផ្សារស្ទឹងត្រែង កាលពីវេលា ម៉ោង២ រសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៥។

អាន​បន្ត៖ ប្ដីបាញ់សម្លាប់ប្រពន្ធ ខឹងសុំរួមរស់ ជាមួយគ្នាវិញ មិនព្រម

រថយន្្ថ ដឹកសីុម៉ង់ត៌ បុកជាមួយនិងរថយន្តកាំមា៉រីបាឡែន ពណ៌ទឹកប្រាក់ បណ្ដាលឲ្យរងរបួសធ្ងន់ និងស្រាល ៤នាក់ នៅខេត្តព្រះសីហនុ

ព្រះសីហនុ ៖ នៅវេលាម៉ោង 2និង 40នាទី មានករណីគ្រោះថ្នាក់ ចរាចរណ៍មួយកើតឡើង នៅចំណុច គីឡូមែ៉ត្រ លេខ 155 -156 ក្នុងភូមិអូរតាហយ ឃុំសឹ្ទងឆាយ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ។

អាន​បន្ត៖ រថយន្្ថ ដឹកសីុម៉ង់ត៌ បុកជាមួយនិងរថយន្តកាំមា៉រីបាឡែន ពណ៌ទឹកប្រាក់...

ករណីផ្ទុះអាវុធ លើកទី៣ ដើមឆ្នាំ២០១៥ បង្កឡើង ដោយជនជាតិខ្មែរម្តង សម្រាប់ខេត្តព្រះសីហនុ

ព្រះសីហនុ៖ ខេត្តព្រះសីហនុ ដែលជាទីក្រុង ទេសចរណ៍ សំរាប់ភ្ញៀវ ទេសចរជាតិ និងអន្តរជាតិ មកកម្សាន្ត និងសម្រាប់អ្នក វិនិយោគ លើគ្រប់វិស័យ បានមកវិនិយោគ យ៉ាងព្រោងព្រាត គួរឲ្យចាប់អារម្មណ៍ នាពេលបច្ចុប្បន្ននេះ ។

អាន​បន្ត៖ ករណីផ្ទុះអាវុធ លើកទី៣ ដើមឆ្នាំ២០១៥ បង្កឡើង ដោយជនជាតិខ្មែរម្តង...

ព្រះសង្ឃ និងកូនសេក្ខ សំងំជក់គ្រឿងញៀន ក្នុងចេតីយ វត្ដ ចង្ក្រានតាព្រហ្ម ស្ទឹងមានជ័យ

ភ្នំពេញ ៖ កម្លាំងអាវុធហត្ថ ដែលយាម ប្រចាំការ នៅសង្កាត់ ស្ទឹងមានជ័យ បានឃាត់ ខ្លួនព្រះសង្ឃ និងកូនសេក្ខ ២នាក់ ខណៈដែល កំពុងសំងំជក់ គ្រឿងញៀន ក្នុងចេតីយ៍ នៅវត្ដ ចង្ក្រានតាព្រហ្ម ស្ទឹងមានជ័យ កាលពីវេលា ម៉ោង១១ និង៣០នាទី ព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៥ ។

អាន​បន្ត៖ ព្រះសង្ឃ និងកូនសេក្ខ សំងំជក់គ្រឿងញៀន ក្នុងចេតីយ វត្ដ ចង្ក្រានតាព្រហ្ម...

ស្ដ្រីម្នាក់ជិះម៉ូតូឌុប មកលោត ទឹកពីលើ ស្ពានព្រះមុនីវង្សចាស់ តែត្រូវអ្នកនេសាទ ក្រោមស្ពានជួយ សង្គ្រោះទាន់

ភ្នំពេញ ៖ ស្ដ្រីវ័យ ៥០ឆ្នាំម្នាក់ បានជិះម៉ូតូឌុប មកលោតទឹក នៅស្ពាន ព្រះមុនីវង្សចាស់ កាលពីវេលាម៉ោង ១២និង៣០ នាទីរសៀល ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៥នេះ ប៉ុន្ដែសំណាង ល្អ បានអ្នកនេសាត នៅក្រោមស្ពាន ចេញទូកជួយ សង្គ្រោះទាន់ពេលវេលា ។

អាន​បន្ត៖ ស្ដ្រីម្នាក់ជិះម៉ូតូឌុប មកលោត ទឹកពីលើ ស្ពានព្រះមុនីវង្សចាស់ តែត្រូវអ្នកនេសាទ...

សមត្ថកិច្ចប្រើ ពេលជាងកន្លះម៉ោង បាញ់ពន្លត់អគ្គិភ័យឆេះ ផ្ទះលោកតំណាង រាស្ដ្រប៊ូ ឡាំ

រតនគិរី ៖ កម្លាំងសមត្ថកិច្ច អាជ្ញាធរ និងប្រជាពលរដ្ឋ ជាច្រើននាក់ បានជួយអន្ដរា គមន៍ បាញ់ពន្លត់អគ្គិភ័យ ឆេះផ្ទះលោក តំណាងរាស្ដ្រ ប៊ូ ឡាំ នៅក្រុង បានលុង ដោយប្រើពេល ជាងកន្លះម៉ោង ពោលបានរលត់ ទាំងស្រុង នៅវេលាម៉ោង ជាង៤រសៀល ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៥នេះ ។

អាន​បន្ត៖ សមត្ថកិច្ចប្រើ ពេលជាងកន្លះម៉ោង បាញ់ពន្លត់អគ្គិភ័យឆេះ ផ្ទះលោកតំណាង រាស្ដ្រប៊ូ ឡាំ

ឃាត់ខ្លួន អនុសេនីយ៍ឯក បន្ទាប់ពីឆបោកម៉ូតូមិត្តភក្តិ អស់ពីរគ្រឿង

ភ្នំពេញ ៖ មន្រ្តីនគរបាល មួយរូប ត្រូវបានកម្លាំង នគរបាល ប៉ុស្តិ៍ផ្សារដើមថ្កូវ ធ្វើការឃាត់ខ្លួន នៅក្នុងបន្ទប់ជួល លេខ ១០២ ផ្លូវលេខ៣៣ ភូមិ១ ក្រុម៤ បន្ទាប់ពីបាន សង្ស័យថា បានធ្វើសកម្មភាព ឆបោកម៉ូតូ មិត្តភក្តិ របស់ខ្លួនអស់ពីរ គ្រឿង។

អាន​បន្ត៖ ឃាត់ខ្លួន អនុសេនីយ៍ឯក បន្ទាប់ពីឆបោកម៉ូតូមិត្តភក្តិ អស់ពីរគ្រឿង

គេចខ្លួន២០ឆ្នាំ ក្រោយប្រព្រឹត្ត បទល្មើស ពេលចូលស្រុកវិញ ត្រូវនគរបាល ចាប់វាយខ្នោះ

កំពង់ចាម ៖ ជនជាប់ចោទម្នាក់ ដែលបានប្រព្រឹត្តបទល្មើស កាលពី២០ឆ្នាំមុន នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានរត់គេចខ្លួនរហូត ទើបតែថ្មីៗនេះ បានវិលត្រឡប់ចូល ស្រុកកំណើតវិញ ក៏ត្រូវនគរបាល ចាប់វាយខ្នោះ កសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ដើម្បីផ្តន្ទាទោស តាមផ្លូវច្បាប់។

អាន​បន្ត៖ គេចខ្លួន២០ឆ្នាំ ក្រោយប្រព្រឹត្ត បទល្មើស ពេលចូលស្រុកវិញ ត្រូវនគរបាល ចាប់វាយខ្នោះ

បញ្ជូនខ្លួន ជនសង្ស័យ ៣នាក់ ទៅតុលាការខេត្ត ពីបទឆបោក ប្រាក់ជាង​ ២ម៉ឺន ដុល្លារ

បាត់ដំបង ៖ កម្លាំងអាវុធហត្ថខេត្ត បានបញ្ជូនខ្លួនជនសង្ស័យ ៣នាក់ ទៅតុលាការខេត្ត ដើម្បីចាត់ការតាមច្បាប់ ពីបទឆបោក បន្ទាប់ពីជនរងគ្រោះ បានប្តឹងសមត្ថកិច្ចរួចមក ហើយជនសង្ស័យទាំង ៣នាក់ បានប្រព្រឹត្ត កាលពី ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៥ កន្លងទៅ ។

អាន​បន្ត៖ បញ្ជូនខ្លួន ជនសង្ស័យ ៣នាក់ ទៅតុលាការខេត្ត ពីបទឆបោក ប្រាក់ជាង​ ២ម៉ឺន ដុល្លារ

ក្រុម​ចោរ​ខ្ទើយ​អស់​លាក់​ជាប់អន្ទាក់​ប៉ូលិស ពេល​ធ្វើ​សកម្មភាព​បើកទ្វារ​រថយន្ត​យក​កាបូប​លុយ

រាជធានីភ្នំពេញ៖ ក្រុមចោរខ្ទើយ ចំនួន៣នាក់ ត្រូវបានសមត្ថកិច្ច ប៉ូលិសល្បាត ធ្វើការឃាត់ខ្លួនភ្លាមៗ ខណៈពេលធ្វើសកម្មភាព បើកទ្វាររថយន្ត យកកាបូបលុយ របស់បុរសម្នាក់ កំពុងឈប់រថយន្ត ជិតប្រលានយន្តហោះ  ភ្នំពេញអន្តរជាតិ ចាំបងប្អូន ឃើញដូចនេះ ក្រុមជនសង្ស័យ បានប្រើល្បិចញ៉ែ ម្ចាស់រថយន្ត ហើទុកឲ្យ បក្ខពួកម្នាក់ទៀត ធ្វើសកម្មភាព បើកទ្វាររថយន្ត លួចយកកាបូប បានសម្រេច រីឯបក្ខពួកម្នាក់ទៀត ចាំលើម៉ូតូ នៅពេលធ្វើសកម្មភាព បានសម្រេចក៏ជិះម៉ូតូ គេចខ្លួនអស់តែម្តង ។

អាន​បន្ត៖ ក្រុម​ចោរ​ខ្ទើយ​អស់​លាក់​ជាប់អន្ទាក់​ប៉ូលិស...

រឺម៉កដឹក ទឹកសុទ្ធ ក្រឡាប់លើម៉ូតូ កិនស្លាប់ អ្នកបើកម៉ូតូ

កណ្តាល៖ យុជនម្នាក់ជាអ្នក បើកបរម៉ូតូ បានស្លាប់ យ៉ាងអណោចអាធម បំផុតដោយសារ រឺម៉កដឹកទឹកសុទ្ធ មួយបានក្រឡាប់ពី លើកិនទាំងកំរោល ហេតុការនេះកើត ឡើងកាលពីវេលាម៉ោង ១៦ និង៣០នាទី  ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៥ ស្ថិតនៅតាមបណ្តោយ ផ្លូវជាតិលេខ៨ ចំណុចភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

អាន​បន្ត៖ រឺម៉កដឹក ទឹកសុទ្ធ ក្រឡាប់លើម៉ូតូ កិនស្លាប់ អ្នកបើកម៉ូតូ

ប៉ូលិស​ស្រុក​ចិត្រ​បុរី ឃាត់ខ្លួន​អ្នកកាសែត និង​ស្រី​ស្នេ​ហ៍ម្នាក់​លើ​ករណី​ជួញដូរ​គ្រឿងញៀន

ខេត្តក្រចេះ ៖ បុរសម្នាក់ដែល អះអាងខ្លួនថា ជាអ្នកសារព័ត៌មានមួយរូប និងស្រីស្នេហ៍ម្នាក់ទៀត ត្រូវនគរបាលស្រុក ចិត្របុរី ចាប់ឃាត់ខ្លួន លើមុខសញ្ញា ជួញដូរគ្រឿងញៀន។

អាន​បន្ត៖ ប៉ូលិស​ស្រុក​ចិត្រ​បុរី ឃាត់ខ្លួន​អ្នកកាសែត...

នគរបាល ប៉ុស្ដិ៍ទឹកថ្លា ឃាត់ខ្លួន កូនទំនើង ពីរនាក់ កាន់កាំបិត ប៉័ងតោ គំរាមម្ដាយមិន ឱ្យចូលផ្ទះ

ភ្នំពេញ ៖ នគរបាលប៉ុស្ដិ៍ ទឹកថ្លា ខណ្ឌ សែនសុខ បានចុះទៅឃាត់ខ្លួនជន ទំនើងពីរនាក់ ក្រោយពីប្រជាពលរដ្ឋ  បានរាយការណ៍ថា ពួកគេបានកាន់កាំបិតប៉័ងតោ គំរាមម្ដាយនិងសាច់ញាតិ របស់ខ្លួន ដោយមិនឱ្យចូលផ្ទះ និងស្រែកឡូឡា នៅចំណុចមុខ ផ្ទះលេខ ៤៩៧ ផ្លូវ ស្ពានឈើ ភូមិ ត្រញំងឈូក សង្កាត់ ទឹកថ្លា ខណ្ឌ សែនសុខ ។

អាន​បន្ត៖ នគរបាល ប៉ុស្ដិ៍ទឹកថ្លា ឃាត់ខ្លួន កូនទំនើង ពីរនាក់ កាន់កាំបិត ប៉័ងតោ...

រថយន្តធំ ដឹកគ្រឿងសំណង់ ដាច់ហ្រ្វាំង បុករះរថយន្តតូចៗ និងបន្តបុកចូលផ្ទះ ក្រុមហ៊ុន នៅបន្ទាយមានជ័យ

បន្ទាយមានជ័យៈ មានករណី គ្រោះថ្នាក់ចរាចរមួយ បានកើតឡើង កាលពីវេលាម៉ោង ប្រមាណជា១ និង២៥នាទី រសៀលថ្ងៃ០២ ខែមីនា ឆ្នាំ២០១៥ ដែលបង្កដោយរថយន្ត យីឌុប ដឹកគ្រឿងសំណង់  បានបុករះទៅលើ រថយន្តតូចៗពីរគ្រឿង ដែលចតតាមចឹញ្ចើមផ្លូវ រួចក៏បន្តបុក ចូលទៅក្នុងផ្ទះមួយ ជារបស់អតីតស្នងការ ខេត្តបន្ទាយមានជ័យ ឈឿង សុខុម បានដាក់ជួលឲ្យ ក្រុមហ៊ុនផលិតសុខភាពមួយ។

អាន​បន្ត៖ រថយន្តធំ ដឹកគ្រឿងសំណង់ ដាច់ហ្រ្វាំង បុករះរថយន្តតូចៗ និងបន្តបុកចូលផ្ទះ...

តុលាការជម្រះជន ជាប់ចោទបក្ខពួក អតីតមេក្លោង ជួញដូរគ្រឿងញៀន ហាក់ អៀងពីបទ «ជួញដូរគ្រឿងញៀន» ចំនួន១៤គីឡូក្រាម

ភ្នំពេញ ៖ សាលាដំបូង រាជធានីភ្នំពេញ កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០១៥ បានបើកសវនាការ ជំនុំជម្រះ និងកាត់ ទោស កំបាំងមុខ និងចំពោះមុខ ជនជាប់ចោទ សង្ស័យមេខ្លោង ជួញដូរគ្រឿងញៀន ឈ្មោះ ហាក់ អៀង និងគូរកនចំនួន៥នាក់ទៀត ពាក់ព័ន្ធនឹងករណី ជួញដូរគ្រឿងញៀន ចំនួន ១៤ គីឡូក្រាម ប្រព្រឹត្តកាល ពីល្ងាច ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៣ នៅភូមិ ក្បាលដំរី សង្កាត់ កាកាប ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

អាន​បន្ត៖ តុលាការជម្រះជន ជាប់ចោទបក្ខពួក អតីតមេក្លោង ជួញដូរគ្រឿងញៀន ហាក់ អៀងពីបទ...

សមត្ថកិច្ច​កំពង់ធំ ឃាត់ខ្លួន​មន្ត្រី​នគរបាល​ម្នាក់ និង​អ្នក​បើក​ត្រាក់ទ័រ​ម្នាក់ ពី​បទ​ជួញដូរ​គ្រឿងញៀន

ខេត្តកំពង់ធំ ៖ ជនសង្ស័យ ជួញដូរ និងប្រើប្រាស់គ្រឿងញៀន ២នាក់ ត្រូវបានកម្លាំង សមត្ថកិច្ច ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាន នគរបាលខេត្ត ដឹកនាំ និងបញ្ជាផ្ទាល់ដោយ លោក អ៊ិត សុធា ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តកំពង់ធំ ចុះបង្ក្រាបបាន កាលពី ថ្ងៃទី២៨ កុម្ភៈ ២០១៥ និងយប់ឈានចូល ថ្ងៃទី០១ មីនា ២០១៥ ។

អាន​បន្ត៖ សមត្ថកិច្ច​កំពង់ធំ ឃាត់ខ្លួន​មន្ត្រី​នគរបាល​ម្នាក់...

រំដោះ​កម្មការិនី​ពីរ​នាក់​ពី​ម៉ា​ឡេ​ស៊ី​ ​មេខ្យល់​២នាក់ឪពុក​-កូន​ត្រូវ​បាន​ចាប់ខ្លួន

ខេត្តកំពង់ចាម ៖ កាលពីល្ងាច ថ្ងៃទី២៨ កុម្ភៈ ២០១៥ តុលាការបានចេញដីកា ឃុំខ្លួនមេខ្យល់ ឪពុក និងកូនស្រី ដាក់ពន្ធនាគារខេត្ត បណ្តោះអាសន្នដោយ ចោទប្រកាន់ពីបទ នាំមនុស្សចេញ ដោយមិនស្របច្បាប់ ទៅកាន់ប្រទេសម៉ាឡេស៊ី ។

អាន​បន្ត៖ រំដោះ​កម្មការិនី​ពីរ​នាក់​ពី​ម៉ា​ឡេ​ស៊ី​...

ឃុំខ្លួនអ្នកកាសែតម្នាក់ និងគូកនពីបទជួញដូរ គ្រឿងញៀន ១៥៥២គ្រាប់

បាត់ដំបង៖ ជនសង្ស័យ មេខ្លោងជួញដូរ គ្រឿងញៀនចំនួន ៣នាក់ ក្នុងនោះម្នាក់ គឺអ្នកកាសែត កាលពីថ្ងៃ ទី ២៨ ខែ កុម្ភៈ ២០១៥ ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូង ខេត្តបាត់ដំបង សម្រេចឃុំខ្លួន ពីបទ « ជួញដូរដោយ ខុសច្បាប់ » និងបានបញ្ជូនពួកគេ ទៅឃុំខ្លួន ជាបណ្តោះអាសន្ន នៅក្នុង ពន្ធនាគារខេត្ត ។

អាន​បន្ត៖ ឃុំខ្លួនអ្នកកាសែតម្នាក់ និងគូកនពីបទជួញដូរ គ្រឿងញៀន ១៥៥២គ្រាប់

កម្មការិនីរោងចក្រ តាក់សាន់ ត្រូវបងធម៌វាយសម្លាប់ ប្លន់យកទ្រព្យសម្បត្តិ ជិត ៥ពាន់ដុល្លារ

ភ្នំពេញ៖ នារីវ័យ ២២ឆ្នាំ ស្រស់ស្អាតម្នាក់ ជាកម្មការិនី រោងចក្រតាក់សាន់ និងជាអ្នករកស៊ី ចងការប្រាក់ឲ្យកម្មករ រោងចក្រផងនោះ ត្រូវបងធម៌របស់ខ្លួន វាយសម្លាប់ ប្លន់យកម៉ូតូ គ្រឿងអលង្ការ និងលុយ១៥០០ដុល្លារ សរុបប្រហែល ៥ពាន់ដុល្លារ ហើយដឹកសពនារីរងគ្រោះ ទៅទម្លាក់ចោល តាមបណ្តោយផ្លូវ ជាតិលេខ៦១ ត្រង់ចំណុចភូមិ ថ្នល់បត់ ឃុំ កោះចិន ស្រុកពញាឮ ខេត្តកណ្ដាល។

អាន​បន្ត៖ កម្មការិនីរោងចក្រ តាក់សាន់ ត្រូវបងធម៌វាយសម្លាប់ ប្លន់យកទ្រព្យសម្បត្តិ ជិត...

ក្រុមក្មេងស្ទាវបើករថយន្តស្លាកលេខ ន.ប ប្រជែងតាមផ្លូវ ក្រឡាប់ផ្ងារជើង សំណាងល្អ របួសស្រាល

ភ្នំពេញ៖ ក្រុមក្មេងស្ទាវ មួយក្រុមមានគ្នា ៤នាក់ បើករថយន្តម៉ាក ឡង់គ្រីស័រ ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខ ន.ប ១៥៥៨ ក្នុងល្បឿន យ៉ាងលឿន បានប្រជែង រថយន្តមួយគ្រឿង នៅពីមុខ ស្រាប់តែវាក់អើ នឹងម៉ូតូមួយគ្រឿង មកពីខាងមុខ បណ្តាលឲ្យរេចង្កូត ធ្លាក់មកខាងឆ្វេងដៃ ក្រឡាប់ផ្ងារ ជើងតែម្តង ប៉ុន្តែសំណាងល្អ ក្រុមក្មេងស្ទាវទាំងនេះ ត្រឹមរងរបួសស្រាល ប៉ុណ្ណោះ ។


គ្រោះថ្នាក់ចរាចរ ខាងលើនេះ បានកើតឡើងតាម បណ្តោយផ្លូវជាតិ លេខ១ ក្នុង ភូមិជ្រោយអម្ពិល២ សង្កាត់ ក្បាលកោះ ខណ្ឌច្បារអំពៅ ។ សាក្សីនៅកន្លែង កើតហេតុនិយាយថា រថយន្តមួយគ្រឿងនេះ ធ្វើដំណើរក្នុងទិសដៅ ពីកើតទៅលិច ពោលចូលមក រាជធានីភ្នំពេញវិញ ក្នុងល្បឿនយ៉ាងលឿន លុះមកដល់មុខហាង លក់កូនឈើ ស្រាប់តែប្រជែង រថយន្តនៅពីមុខ ក៏វាក់អើនឹងម៉ូតូ មកពីមុខផងដែរនោះ ក៏រេចង្កូតក្រឡាប់ ផ្ងារជើងតែម្តង។

តាមសាក្សី ក្រោយកើតហេតុ គេឃើញមាន សាច់ញាតិ របស់ក្មេង ទំនើងទាំងនេះ យករថយន្តមួយគ្រឿង ម៉ាកឡង់គ្រីស័រ ៥៧០ ពណ៌ត្រេអ៊ី ទៅយកពួកគេ ហើយថែមទាំងដោះ ស្លាកលេខនគរបាល ចេញពីរថយន្តដែល ក្រឡាប់នោះទៀតផង។យ៉ាងណាក៏ដោយនោះ សមត្ថកិច្ចដែលចុះទៅ អន្តរាគមន៍នៅកន្លែង កើតហេតុ មិនទាន់បានបញ្ជាក់ពី អត្តសញ្ញាណរបស់ អ្នកបើកបរនៅឡើយទេ៕

ដកស្រង់ពី៖ ដើមអម្ពិល

បាញ់៣៣គ្រាប់ គំរាមនគរបាល ចរាចរណ៍ ខឹងផាកពិន័យ បើកលើសល្បឿន

ភ្នំពេញ ៖ អ្នកមានអំណាច ជិះមែកសឺដេសទំនើប ពាក់ស្លាកលេខ ភ្នំពេញ 2AD-2229 ពណ៌ខ្មៅ មួយគ្រឿង បានប្រើ អង្គរក្សរបស់ខ្លួន បាញ់៣៣គ្រាប់ គំរាមនគរបាលចរាចរណ៍ ព្រោះផាកពិន័យ បើកបរលើសល្បឿនកំណត់ កាលពីវេលាម៉ោង ១០ និង១០នាទីព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៥ នៅតាមបណ្ដោយផ្លូវ ជាតិលេខ៤ ក្នុងសង្កាត់ សុពណ៌ទេព ក្រុងច្បារមន ខេត្ដកំពង់ស្ពឺ ។


នាយផ្នែកនគរបាល ចរាចរណ៍ផ្លូវគោក ខេត្ដកំពង់ស្ពឺ លោក លី ចាន់ថន បានឱ្យដឹងថា នៅព្រឹកមិញ មុនពេលកើតហេតុ កម្លាំង នគរបាល ចរាចរណ៍ ខេត្ដកំពង់ស្ពឺ ៨នាក់ ដាក់កម្លាំងត្រួតពិនិត្យ ការធ្វើចរាចរណ៍នៅ កន្លែងកើតហេតុខាងលើ ។ លុះដល់វេលាម៉ោង ប្រមាណជាង១០ ស្រាប់តែមានរថយន្ដ ស៊េរីទំនើបម៉ាក មែកសឺដេស ពណ៌ខ្មៅមួយគ្រឿង បើកបរពីខេត្ដ ព្រះសីហនុ ឆ្ពោះមករាជធានីភ្នំពេញ ក្នុងល្បឿន ៩០គីឡូម៉ែត្រក្នុងមួយម៉ោង ។

ដោយឃើញការបើកបរ លើសល្បឿនកំណត់ ដែលក្នុងទីប្រជុំជន កំណត់ត្រឹម៣០ទៅ៤០ គីឡូម៉ែត្រ ក្នុងមួយម៉ោងនោះ មន្ដ្រីនគរបាលចរាចរណ៍ ក៏បានចេញស្ទាក់ ហើយធ្វើការអប់រំ និងផាកពិន័យ ចំនួន១២០០០រៀល ។ លោក លី ចាន់ថន បានឱ្យដឹងថា នៅក្នុង រថយន្ដនោះ គេឃើញមានបុរសពីរនាក់ អង្គុយខាងមុខ ស្លៀកពាក់ឯកសណ្ឋាន ជាអង្គរក្ស ដោយឡែកកៅអីខាងក្រោយ គេមើលមិន ឃើញនោះទេ ដោយសារកញ្ចក់រថយន្ដបិត ស្កុតពណ៌ខ្មៅ ។ក្រោយពេលបង់ការ ផាកពិន័យ ១២០០០រៀល រួចហើយម្ចាស់រថយន្ដ និងអ្នកបើកបរជាអង្គរក្ស ក៏បានធ្វើដំណើរចាកចេញ។

បន្ទាប់ពីការចាកចេញ បានប្រហែល២ម៉ែត្រ អ្នកនៅក្នុងរថយន្ដ ដែលគេសង្ស័យថា ជាអ្នកមានលុយ និងមានអំណាចនោះ បានបញ្ជាឱ្យអង្គរក្សរបស់ខ្លួន ដែលអង្គុយខាងមុខ បាញ់៣៣គ្រាប់ ។ ការប្រើកាំភ្លើងខ្លី បាញ់ជាច្រើនគ្រាប់ ធ្វើឱ្យផ្អើលអស់ ប្រជាពលរដ្ឋ និងអ្នកដំណើរក្នុងខេត្ដ សូម្បីតែមន្ដ្រីនគរបាល ចរាចរណ៍ដែលធ្វើ ការផាកពិន័យ ក៏ព្រលឹងចុងសក់ដែរនោះ គេនៅមិនទាន់ដឹងពី គោលបំណងរបស់អ្នកបាញ់នៅឡើយទេ ។

តែគេជឿជាក់ថា ការបាញ់នេះ គឺជាការគំរាមនិងសំឡុត ដល់មន្ដ្រីនគរបាល ចរាចរណ៍ ជាពិសេសជាសាផ្ញើថា ថ្ងៃក្រោយ កុំឱ្យចេះតែហ៊ាន មើលរថយន្ដ និងអ្នកបើកបរផង ។ ទោះបីជាយ៉ាងណា លោក លី ចាន់ថន កម្លាំងកំពុងធ្វើ ការស្រាវជ្រាវ តាមរកម្ចាស់ រថយន្ដ ដើម្បីចាត់ការទៅតាម នីតិវិធីច្បាប់ ព្រោះកម្ពុជាជាប្រទេស មានច្បាប់ និងគោរពច្បាប់ ទម្លាប់ត្រឹមត្រូវ មិនបណ្ដោយឱ្យជន មានអំណាចយក កាំភ្លើងបាញ់បោះ ស្រេចតែអំពើចិត្ដ ដូចសម័យសង្គ្រាមនោះទេ ។

សាធារណជន ដែលស្អប់ខ្ពើមការបាញ់បោះ បំផ្លាញសន្តិសុខសង្គម បានសំដែងការជឿទុកចិត្ត យ៉ាងមុតមំាុទៅលើ ក្រុមសមត្ថកិច្ច ជាពិសេសថ្នាក់ដឹកនាំ កំពូលៗ នៃកម្លាំងប្រដាប់អាវុធ និងចាត់ការ ហើយស្វែងរក ម្ចាស់រថយន្តខាងលើ ឲ្យទាល់តែឃើញ យកមកផ្តន្ទាទោស ។ ការស៊ើបអង្កេត ប្រហែលជាមិន លំបាកនោះទេ ព្រោះស្លាកលេខរថយន្ត ត្រូវបានសមត្ថកិច្ច បញ្ជាក់យ៉ាងច្បាស់ថា «ភ្នំពេញ 2AD-2229» ៕


ដកស្រង់ពី៖ ដើមអម្ពិល