បណ្តាញសង្គម

ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា អញ្ជើញកាន់បិណ្ឌវេនទី៥ នៅវត្តចំនួន០៣ ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ

ព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០នេះ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងលោកជំទាវ តាន់ ម៉ាលី ជាសុផារ៉ា

អាន​បន្ត៖ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា អញ្ជើញកាន់បិណ្ឌវេនទី៥ នៅវត្តចំនួន០៣...

អភិបាលរងខេត្តត្បូងឃ្មុំ និងលោកឧកញ៉ា នៅ គន់ អញ្ជើញរាប់បាត្រ កាន់បិណ្ឌវេនទី១ នៅវត្តពោធិជ័យមង្គល ហៅវត្តដំណាក់ចារ

ឯកឧត្តម គន់ សុភា អភិបាលរងខេត្តត្បូងឃ្មុំ និងលោកឧកញ៉ា នៅ គន់ និងលោកជំទាវ សៅ វណ្ណា រួមទាំងញាតិមិត្តបងប្អូនជិតឆ្ងាយ នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០នេះ

អាន​បន្ត៖ អភិបាលរងខេត្តត្បូងឃ្មុំ និងលោកឧកញ៉ា នៅ គន់ អញ្ជើញរាប់បាត្រ កាន់បិណ្ឌវេនទី១ ...

ថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ អញ្ជើញកាន់បិណ្ឌវេនទី ៣ នៅវត្តតេជបារមីសិរីសុខារាម ហៅវត្តតេជសុវណ្ណភូមិ ជាវត្តទើបបានបង្កើតថ្មីក្នុងទីរួមខេត្ត

រសៀលថ្ងៃសៅរ៍ ៣ ខែភទ្របទ ឆ្នាំ ជូត ទោស័ក ព.ស.២៥៦៤ ត្រូវនិងថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ

អាន​បន្ត៖ ថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ អញ្ជើញកាន់បិណ្ឌវេនទី ៣ នៅវត្តតេជបារមីសិរីសុខារាម...

អភិបាលរងខេត្តត្បូងឃ្មុំ បើកការដ្ឋានសាងសង់ផ្សារសម្បត្តិហេង ក្រោយសង់រួចនឹងជួយលើការនាំយកកសិផលរបស់ប្រជាកសិករចេញទៅកាន់ទីផ្សារបរទេស

ឯកឧត្តម ពាង ណារិទ្ធ អភិបាលរងខេត្តត្បូងឃ្មុំ បានសម្តែងនូវការរីករាយ ក្រោយផ្សារសម្បត្តិហេង សាងសង់រួចនឹងជួយលើទីផ្សារក្នុងការទទួលទិញ

អាន​បន្ត៖ អភិបាលរងខេត្តត្បូងឃ្មុំ បើកការដ្ឋានសាងសង់ផ្សារសម្បត្តិហេង...

ប្រាសាទព្រះធាតុធំ សាងសង់ឡើងក្នុងកំឡុងសម័យចេនឡា ក្នុងវត្តអង្គរក្នុង បរិវេណរមណីយដ្ឋានប្រវត្តិសាស្ត្រហ្លួងព្រះស្តេចកន ត្រូវបានបើកការរដ្ឋានជួសជុលឡើងវិញ

ប្រាសាទព្រះធាតុធំ ដែលត្រូវបានសាងសង់ឡើងក្នុងសម័យចេនឡា ស្ថិតក្នុងវត្តអង្គរក្នុង បរិវេណរមណីយដ្ឋានប្រវត្តិសាស្ត្រហ្លួងព្រះស្តេចកន នៅក្នុងភូមិអង្គរក្នុង ឃុំដូនតី

អាន​បន្ត៖ ប្រាសាទព្រះធាតុធំ សាងសង់ឡើងក្នុងកំឡុងសម័យចេនឡា ក្នុងវត្តអង្គរក្នុង...

គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តត្បូងឃ្មុំ ហៅកាត់ថា(គ.ក.ស.ក) បើកកិច្ចប្រជុំសាមញ្ញលើកទី១១ អាណត្តិទី៣

គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តត្បូងឃ្មុំ ហៅកាត់ថា(គ.ក.ស.ក) នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០នេះ បានបើកកិច្ចប្រជុំសាមញ្ញលើកទី១១ អាណត្តិទី៣

អាន​បន្ត៖ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តត្បូងឃ្មុំ...

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានដាក់បទបញ្ជារយ៉ាងម៉ឺងម៉ាត់ ដាច់ខាតមិនឲ្យមានការចូលទន្ទ្រានកាន់កាប់ដីដោយខុសច្បាប់ពីជនខិលខូល សូម្បី១មីលីម៉ែត្រ ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំនោះឡើយ

ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ នៅព្រឹកទី២៦ ខែសីហា ឆ្នាំ២០២០នេះ បានដឹកនាំក្រុមការងារចម្រុះ រួមមានឯកឧត្តម ជុំ ស ប្រធានសាលាដំបូងខេត្ត

អាន​បន្ត៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានដាក់បទបញ្ជារយ៉ាងម៉ឺងម៉ាត់...

មន្ទីរព័ត៍មានខេត្តត្បូងឃ្មុំ បន្តធ្វើយុទ្ធនាការរក្សាអនាម័យ សម្អាតបរិស្ថាន

ព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ លោក ធីន ស៊ីថាច អនុប្រធានមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស ស៊ីណា ទីប្រឹក្សាក្រសួងព័ត៍មាន និងជាប្រធានមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ

អាន​បន្ត៖ មន្ទីរព័ត៍មានខេត្តត្បូងឃ្មុំ បន្តធ្វើយុទ្ធនាការរក្សាអនាម័យ សម្អាតបរិស្ថាន

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានដាក់បទបញ្ជារយ៉ាងម៉ឺងម៉ាត់ ដាច់ខាតមិនឲ្យមានការចូលទន្ទ្រានកាន់កាប់ដីដោយខុសច្បាប់ពីជនខិលខូល សូម្បី១មីលីម៉ែត្រ ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំនោះឡើយ

(ត្បូងឃ្មុំ)៖ ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ នៅព្រឹកទី២៦ ខែសីហា ឆ្នាំ២០២០នេះ បានដឹកនាំក្រុម ការងារចម្រុះ រួមមាន ឯកឧត្តម ជុំ ស ប្រធានសាលា ដំបូងខេត្ត ឯកឧត្តម ឡុង ហុកម៉េង ព្រះរាជអាជ្ញារខេត្ត ថ្នាក់ដឹកនាំសាលាខេត្ត មន្ទីរជុំវិញខេត្ត កងកម្លាំងទាំង ៣ប្រភេទ

អាន​បន្ត៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានដាក់បទបញ្ជារយ៉ាងម៉ឺងម៉ាត់...

គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តត្បូងឃ្មុំ ហៅកាត់ថា(គ.ក.ស.ក) បើកកិច្ចប្រជុំសាមញ្ញលើកទី១១ អាណត្តិទី៣

គណៈកម្មាធិការ ពិគ្រោះយោបល់ កិច្ចការស្ត្រី និងកុមារ ខេត្តត្បូងឃ្មុំ ហៅកាត់ថា (គ.ក.ស.ក) នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០នេះ បានបើក កិច្ចប្រជុំសាមញ្ញ លើកទី១១ អាណត្តិទី៣ ក្រោមអធិបតីភាព លោកជំទាវ ឡេង សុខា អនុប្រធាន គណៈកម្មាធិការ ពិគ្រោះយោបល់ កិច្ចការស្រ្តី និងកុមារ ខេត្តត្បូងឃ្មុំ

អាន​បន្ត៖ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តត្បូងឃ្មុំ...

សម្តេចអគ្គមហាពញាចក្រីហេង សំរិន ជំរុញអាជ្ញាធរបង្កបរិយាកាសដល់ពលរដ្ឋប្រកបរបរចិញ្ចឹមជីវិត និងចូលរួមលើកកម្ពស់កម្មវិធីសិក្សាពីចម្ងាយដល់សិស្សានុសិស្ស

បន្ទាប់ពីកម្មវិធីប្រោសព្រំ "អាស្រមមរតកចក្រី" សម្តេចអគ្គមហាពញាចក្រី ហេងសំរិន បានអញ្ជើញជួបសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំមូលដ្ឋាន ឃុំ សង្កាត់ ក្រុង ស្រុក នៃខេត្តត្បូងឃ្មុំ ខេត្តព្រៃវែង និងខេត្តស្វាយរៀង ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំនិងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំគណៈប្រតិភូខេត្តត្បូងឃ្មុំ រួមមាន ឯកឧត្តម លោកជំទាវ ដែលជាសមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត និង លោក លោកស្រី ថ្នាក់ដឹកនាំមូលដ្ឋាន ឃុំ សង្កាត់ ក្រុង ស្រុក នៃខេត្តត្បូងឃ្មុំ ផងដែរ ។

មានមតិស្វាគមន៍ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានធ្វើការអានជម្រាបជូន នូវរបាយការណ៍ខេត្ត ការរីកចម្រើន និងការអនុវត្តរបស់ខេត្ត ស្របតាមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចទាំងទ្វេ បានដឹកនាំប្រទេសជាតិ មានការរីកចម្រើនលើគ្រប់វិស័យ និងអរគុណសន្តិភាព ។

នាឱកាសនេះដែរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានជំរុញ លើកទឹកចិត្ត ដល់អាជ្ញាធរ មន្រ្តីរាជការទំាងអស់ បង្កបរិយាកាសដល់ប្រជាពលរដ្ឋ ក្នុងការប្រកបរបរចិញ្ចឹមជីវិត ជាពិសេសការពង្រីកមុខរបរកសិកម្ម ការបង្កបង្កើនផល និងចិញ្ចឹមសត្វ ក្នុងវិស័យវារីវប្បកម្ម ដើម្បីលើកកម្ពស់ជីវភាពគ្រួសារនិងសេដ្ឋកិច្ចជាតិ។

ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា បានលើកទឹកចិត្តឱ្យអាជ្ញាធរ មន្រ្តីគ្រប់ជាន់ថ្នាក់ ចូលរួមខិតខំលើកកម្ពស់វិស័យអប់រំ តាមរយៈការបង្កលក្ខណៈសម្បត្តិសិក្សាពីចម្ងាយ នៅក្នុងសហគមន៍ខ្លួន ដែលជាវិធានការរបស់ក្រសួងអប់រំ យុវជននិងកីឡា ក្នុងការផ្តល់នូវការអប់រំដល់សិក្សានុសិស្ស នៅក្នុងពេលការរាតត្បាតជំងឺកូវីដ១៩នេះ។

បន្ថែមពីនេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានស្នើដល់អាជ្ញាធរ បន្តជួយជំរុញក្មួយៗ យុវជន យុវនារី ឱ្យខិតខំសិក្សាជំនាញបច្ចេកទេស ដើម្បីប្រកបវិជ្ជាជីវៈដែលឆ្លើយតបនឹងតម្រូវការងារ និងការវិវឌ្ឍជឿនលឿនផ្នែកបច្ចេកវិទ្យាទំនើបសព្វថ្ងៃនេះផងដែរ។

សម្តេចប្រធានរដ្ឋសភា បានលើកឡើងដូចខាងលើនេះ នៅក្នុងឱកាសជូបសំណេះសំណាលជាមួយមន្រ្តីរាជការ សមាជិកសមាជិកាក្រុមប្រឹក្សាស្រុក ឃុំ នៃខេត្តស្វាយរៀង ខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២០ នៅក្នុងភូមិអភិវឌ្ឍន៍អន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសាសន៍ថាជំងឺកូវីដ១៩ បានបង្កផលប៉ះពាល់ទំាងសេដ្ឋកិច្ចនិងសង្គមដល់មនុស្សជាតិ និងបានធ្វើឱ្យពិភពលោក និងកម្ពុជាប្រឈមជាមួយរបត់ថ្មី។ ប៉ុន្តែទោះបីជួបបញ្ហាបណ្តាលពីជំងឺនេះក្តី ក៏រាជរដ្ឋាភិបាល កម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានគ្រប់គ្រងនិងដោះស្រាយវិបត្តិនេះបានទាន់ពេលវេលា តាមរយៈការដាក់ចេញនូវយុទ្ធសាស្រ្ត និងវិធានការណ៍ច្បាស់លាស់ ម៉ឺងម៉ាត់ ហ្មត់ចត់ និងគ្រប់ជ្រុងជ្រោយ។

សម្តេចប្រធានរដ្ឋសភា បានលើកឡើងថារាជរដ្ឋាភិបាលបានដាក់ចេញ កម្មវិធីជំនួយសង្គម ពិសេសការឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងកូវីដ១៩ កម្មករបាត់បង់ការងារ ស្រ្តីមានផ្ទៃពោះ និងក្មេងអាយុក្រោម ២ឆ្នាំ និងវិធានការអន្តរាគមន៍ផែ្នកសេដ្ឋកិច្ច ដែលក្នុងនោះការអនុគ្រោះពន្ធ ការអនុញ្ញាតមិនឱ្យបង់ប្រាក់វិភាគទានធានារ៉ាប់រងហានិភ័យការងារ និងថែទាំសុខភាព ការផ្តល់ភាពអនុគ្រោះលើលក្ខខណ្ឌឥណទាន និងការជួយឧបត្ថម្ភ សហគ្រាសខ្នាតតូច និងមធ្យម ផងដែរ។

សម្តេចគូសបញ្ជាក់ថា រហូតមកដល់ពេលនេះ មានគ្រួសារពលរដ្ឋក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងកូវីដ១៩ មិនតិចជាង ៥៧ម៉ឺនគ្រួសារទេ បានទទួលបានប្រាក់ឧត្ថម្ភពីរដ្ឋ ក្នុងនោះរាជរដ្ឋាភិបាលបានលបញ្ចេញថវិកាប្រមាណជាង ៥០លានដុលា្លរ ហើយរាជរដ្ឋាភិបាល កំពុងបន្តស្រាវជ្រាវកំណត់រកគ្រួសារក្រីក្របន្តទៀត ដោយមិនទុកឱ្យពលរដ្ឋណាម្នាក់ស្លាប់ដោយសារអត់បាយនោះឡើយ។

សម្តេចប្រធានរដ្ឋសភា ជម្រាបមន្រ្តីថ្នាក់មូលដ្ឋានថា នៅក្នុងកាលៈទេសៈដ៏បាកយ៉ាងក្តី រាជរដ្ឋាភិបាលខិតខំ ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋនិងប្រទេសជាតិ ប្រកបដោយការយកចិត្តទឹកដាក់ខ្ពស់ ធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍជាលំដាប់ ហើយកម្រិតជីវភាពរស់នៅរបស់ប្រជាជនកាន់តែមានភាពល្អប្រសើរឡើង បច្ចុប្បន្ននេះ ផលិតផលសរុបសម្រាប់មនុស្សម្នាក់ៗ ប្រមាណ ជាង១ ៦០០ ដុល្លារអាមេរិក ហើយភាពក្រីក្រស្ថិតក្នុងរង្វង់១០%ប៉ុណ្ណោះ។

សម្តេចបញ្ជាក់ថា “រាជរដ្ឋាភិបាល បានការពារយ៉ាងរឹងមាំនូវឯករាជ្យ អធិបតេយ្យភាពជាតិ និងបន្តធានារក្សានូវសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងការរស់នៅដ៏សុខសាន្តរបស់ប្រជាពលរដ្ឋ” ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានស្នើដល់មន្រ្តីរាជការ ទំាងអស់ រក្សាសាមគ្គីភាពនៅក្នុងសហគមន៍ តាមរយៈការបង្ហាញនូវតម្លាភាព និងគណនេយ្យភាព ក្នុងការផ្តល់សេវារបស់ខ្លួន ជូនប្រជាពលរដ្ឋ ជាពិសេសការកំណត់អត្តសញ្ញាណប្រជាជនក្រីក្រ និងការផ្តល់ថវិកាជំនួយសង្គម និងត្រូវបន្តចូលរួមអនុវត្តវិធានការណ៍របស់ក្រសួងសុខាភិបាល ក្នុងការទ ប់ស្កាត់ការ រាកត្បាតជំងឺកូវីដ១៩ ឱ្យបានខ្ជាប់ខ្ជួន។

លើកកម្ពស់បន្ថែមទៀត ក្នុងការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ នៅមូលដ្ឋាន ដូចជា ការងារអត្រានុកូលដ្ឋាន និង គោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ជាដើម៕

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីសូត្រមន្តប្រោះព្រំ “អាស្រមមរតកចក្រី”

នៅថ្ងៃច័ន្ទ ទី២៤ ខែសីហា ឆ្នាំ២០២០ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ ជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធី សូត្រមន្ត ប្រោះព្រំ “ អាស្រមមរតកចក្រី ” ដែលស្ថិតនៅលើទឹកដី កំណើតរបស់ សម្តេចផ្ទាល់ ក្នុងភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

អាន​បន្ត៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញចូលរួមជាអធិបតីភាព...

ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិជាង ២ ម៉ឺននាក់ មកកម្សាន្តនៅខេត្តត្បូងឃ្មុំ

( ត្បូងឃ្មុំ ):មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិជាង ២ ម៉ឺននាក់ មកកម្សាន្តតាម រមណីយ៍ដ្ឋាននានា នៅខេត្តត្បូងឃ្មុំ ក្នុងឱកាសថ្ងៃឈប់សម្រាក ដែលរាជរដ្ឋាភិបាលកម្ពុជា បានសងវិញថ្ងៃចូលឆ្នាំខ្មែរ ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២០ នេះ ។

អាន​បន្ត៖ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិជាង ២ ម៉ឺននាក់ មកកម្សាន្តនៅខេត្តត្បូងឃ្មុំ

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ស្រោចសុគន្ធវារី និងប្រកាសតែងតាំងព្រះគ្រូសីលសំវរោ ម៉ុក គឹមសាន ព្រះគ្រូចៅអធិការវត្តគីរីសុវណ្ណារាម ហៅវត្តថ្កូវ ឡើងងារជាព្រះមេត្តានុភ័ទ្ទ ព្រះរាជាគណៈកិត្តិយស

នៅរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០នេះ ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃ គណអភិបាល ខេត្តត្បូងឃ្មុំ និងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុម ប្រឹក្សាខេត្ត បានអញ្ជើញចូលរួមក្នុង ពិធីស្រោចសុគន្ធវារី និងប្រកាស តែងតាំង ព្រះគ្រូសីលសំវរោ ម៉ុក គឹមសាន ព្រះគ្រូចៅអធិការ វត្តគីរីសុវណ្ណារាម ហៅវត្តថ្កូវ ឡើងងារជា ព្រះមេត្តានុភ័ទ្ទ ព្រះរាជា គណៈកិត្តិយស

អាន​បន្ត៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី...

សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធអគារ និងសមិទ្ធផលនានារបស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ មានតម្លៃប្រមាណជិត ១,៤លានដុល្លារ

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លើកឡើងថាគោលនយោបាយ ភូមិ/ឃុំមានសុវត្ថិភាព អាជ្ញាធរមូលដ្ឋានត្រូវអនុវត្តន៍ឲ្យបានម៉ឺងម៉ាត់ ដើម្បីថែរក្សាសន្តិសុខ

អាន​បន្ត៖ សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធអគារ...

ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំសាមញ្ញលើកទី១៥ អាណត្តិទី៣ ដើម្បីពិនិត្យ និងអនុម័តការងាររបស់រដ្ឋបាលខេត្ត

ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំសាមញ្ញលើកទី១៥ អាណត្តិទី៣ ក្រោមអធិបតីភាពឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ

អាន​បន្ត៖ ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំសាមញ្ញលើកទី១៥ អាណត្តិទី៣...

អភិបាលរងខេត្តត្បូងឃ្មុំ អញ្ជើញប្រកាសឲ្យចូលកាន់តំណែងអភិបាលរងស្រុកក្រូចឆ្មារថ្មី០២រូប

ព្រឹកថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២០ នៅសាលប្រជុំសាលាស្រុកក្រូចឆ្មារ ខេត្តត្បូឃ្មុំ ឯកឧត្តម ហាក់ សុខមករា អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខ

អាន​បន្ត៖ អភិបាលរងខេត្តត្បូងឃ្មុំ...

រោងចក្រផលិតទឹកស្អាតខេត្តត្បូងឃ្មុំ ផ្ទេរការគ្រប់គ្រងស្ថិតក្រោមរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដើម្បីពង្រីកវិសាលភាពផ្គត់ផ្គង់ទឹកស្អាតជូនពលរដ្ឋ

នៅព្រឹកថ្ងៃ០៧ ខែសីហា ឆ្នាំ២០២០ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានផ្ទេរការគ្រប់គ្រងរោងចក្រផលិតទឹកស្អាតខេត្តត្បូងឃ្មុំ

អាន​បន្ត៖ រោងចក្រផលិតទឹកស្អាតខេត្តត្បូងឃ្មុំ...

ជំពូក​រង

  • ព័ត៌មានទឹកភ្លៀង ថ្ងៃទី 17.តុលា.2016

    ត្បូងឃ្មុំ ៖ មន្ទីរព័ត៌មាន ខេត្តត្បូងឃ្មុំ សូមជូនព័ត៌មាន ទឹកភ្លៀង ÷

    +បរិមាណទឹកភ្លៀងរយៈពេល24ម៉ោង ថ្ងៃទី 17.តុលា.2016)

    ភ្លៀងបានធ្លាក់លើ គ្រប់ ក្រុង ស្រុក: ពី 7 - 30 mm - ក្រុងសួង = 19 mm លើគ្រប់សង្កាត់ -ស្រុកត្បូងឃ្មុំ=30 mm លើគ្រប់ឃុំ -ស្រុកក្រូចឆ្មារ= 9 mm លើគ្រប់ឃុំ - ស្រុកអូរាំងឳ = 7 លើគ្រប់ឃុំ -ស្រុកតំបែរ = 7mm លើគ្រប់ឃុំ - ស្រុកពញាក្រែក = 21mm លើគ្រប់ឃុំ -ស្រុកមេមត់ = 11 mm លើគ្រប់ឃុំ + សតុណ្ហភាព Min =24 ℃ , Max = 34,2 ℃ ៕