បណ្តាញសង្គម

ស៊ន​ អេលីត​ ក្លាយ​ជា​គ្រូ​ជម្រើស​ជាតិ​ប្រដាល់​សកល​ត្រៀម​ជួយ​នៅ​ស៊ីហ្គេម​

លោក ស៊ន អេលីត ឥលូវនេះក្លាយជាគ្រូជម្រើសជាតិប្រដាល់សកលហើយ បន្ទាប់ពីសហព័ន្ធបានស្នើមកដើម្បីរួមគ្នាជួយប្រដាល់សកលត្រៀមខ្លួនប្រជែងមេដាយជូនប្រទេសជាតិ។

អាន​បន្ត៖ ស៊ន​ អេលីត​ ក្លាយ​ជា​គ្រូ​ជម្រើស​ជាតិ​ប្រដាល់​សកល​ត្រៀម​ជួយ​នៅ​ស៊ីហ្គេម​

អាហ្សង់ទីន ​ហៅ Messi ​ចូល​ជម្រើស​ជាតិ ​ធ្វើ​ឱ្យ PSG ​អន់​ចិត្ត​

ក្រុមជម្រើសជាតិអាហ្សង់ទីនបានកោះហៅខ្សែប្រយុទ្ធ Lionel Messi ចូលជម្រើសជាតិ ដែលនេះបានធ្វើឱ្យក្រុម Paris Saint-Germain មិនសប្បាយចិត្តនោះទេ។

អាន​បន្ត៖ អាហ្សង់ទីន ​ហៅ Messi ​ចូល​ជម្រើស​ជាតិ ​ធ្វើ​ឱ្យ PSG ​អន់​ចិត្ត​

Bruno ​និង Ronaldo ​ជា​កីឡាករ​ដែល​រិះគន់​ការ​ដឹក​នាំ Ole ​ថា​គ្មាន​គោលដៅ​

វិបត្ដិរបស់ក្រុមបិសាចក្រហម Manchester United នៅក្នុងក្រុម កាន់តែបែកធ្លាយច្រើនហើយ ក្រោយពីលេងចាញ់ Liverpool និង Manchester City នៅទឹកដី Old Trafford ។

អាន​បន្ត៖ Bruno ​និង Ronaldo ​ជា​កីឡាករ​ដែល​រិះគន់​ការ​ដឹក​នាំ Ole ​ថា​គ្មាន​គោលដៅ​

ឃឺន​ ចន្ទចរិយ៉ា​ ក្លាយ​ជា​ជើងឯក​ហែល​ទឹក​វិញ្ញាសា​ ៣០០០​ម៉ែត្រ​ ប្រើ​ពេល​ជាង​ ៤៥នាទី​

កីឡាការិនី ឃឺន ចន្ទចរិយា ក្លាយជាជើងឯកហែលទឹកទីឆ្ងាយ លើវិញ្ញាសា ៣០០០ម៉ែត្រ បន្ទាប់ពីធ្វើបានថេរវេលា ៤៥:០៨.៩៦ កាលពីម្សិលមិញនេះនៅអាងហែលទឹកក្នុងពហុកីឡដ្ឋានមរតកតេជោ។

អាន​បន្ត៖ ឃឺន​ ចន្ទចរិយ៉ា​ ក្លាយ​ជា​ជើងឯក​ហែល​ទឹក​វិញ្ញាសា​ ៣០០០​ម៉ែត្រ​ ប្រើ​ពេល​ជាង​...

Man Utd នៅ​តែ​មិន​ទាន់​មាន​ផែនការ​ដក​​ Ole ​ទេ​ ទោះ​ចាញ់​ Man City ២-០

ក្លឹប Manchester United នៅតែមិនទាន់មានផែនការដកលោក Ole Gunnar Solskjaer ពីអ្នកចាត់ការក្លឹបនៅឡើយទេ ទោះចាញ់ក្លឹប Manchester City ក្នុងលទ្ធផល ២-០ ក្របខ័ណ្ឌ Premier Leaegue កាលពីថ្ងៃសៅរ៍ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងនេះ។

អាន​បន្ត៖ Man Utd នៅ​តែ​មិន​ទាន់​មាន​ផែនការ​ដក​​ Ole ​ទេ​ ទោះ​ចាញ់​ Man City ២-០

ភ្នាក់ងារ​៖ Ramos នឹង​មិន​បញ្ចប់​កុងត្រា​ជា​មួយ​ PSG ឡើយ​

កាលពីដើមខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅ លោក Leonardo Araujo ប្រធានផ្នែកបាល់ទាត់របស់ក្លឹប Paris Saint Germain ធ្លាប់បានបដិសេធម្ដងរួចមកហើយនូវព័ត៌មាន ដែលបានចុះផ្សាយថា ក្លឹបរបស់លោក មានបំណងបញ្ចប់កុងត្រាជាមួយខ្សែការពារ Sergio Ramos ក្រោយមានរបួសត្រូវការព្យាបាលយូរ និងមិនទាន់ចូលលេងឲ្យក្លឹបនេះម្ដងនៅឡើយទេ តាំងពីចុះកុងត្រាជាមួយគ្នាគ្នា ៤ខែកន្លងនេះមក។

អាន​បន្ត៖ ភ្នាក់ងារ​៖ Ramos នឹង​មិន​បញ្ចប់​កុងត្រា​ជា​មួយ​ PSG ឡើយ​

តារាចម្រៀង​ស្រី​ស្អាត សួ​ស វី​ហ្សា បង្ហើប​រឿង​មួយ ក្រោយ​ខន​ខាន​បង្ហើរ​សំនៀង​ជា​ច្រើន​ខែ

តារាចម្រៀងនាង សួស វីហ្សា បានបង្ហើបពីការវិលរកឆាកតន្ត្រី ដើម្បីបង្ហើរសំនៀងជូនប្រិយមិត្តគាំទ្រជាថ្មីឡើងវិញ ក្រោយខកខានអស់រយៈពេលជាច្រើនខែមកនេះ។ តារាចម្រៀងក្នុងផលិតកម្មហង្សមាសរូបនេះ បានបញ្ជាក់តាមរយៈវីដេអូដែលនាង live លក់ផលិតផលតាមបណ្តាញសង្គមកាលពីមិញថា នាងនឹងចូលច្រៀងវិញ បន្ទាប់ពីការផ្អាកមួយរយៈមកនេះ។

យ៉ាងណា សួស វីហ្សា មិនបានបញ្ជាក់អោយបានច្បាស់នៅឡើយទេថា រូបនាងនឹងឡើងឆាកតន្ត្រីជាថ្មីឡើងវិញនៅពេលណានោះឡើយ ប៉ុន្តែបានសម្រេចចូលច្រៀងជាថ្មីឡើងវិញឆ្លើយតបការចង់បានរបស់ប្រិយមិត្តគាំទ្ររបស់នាង។ សួស វីហ្សា បានសម្រេចផ្អាកអាជីពសិល្បៈចម្រៀងរបស់ខ្លួនមួយរយៈ បន្ទាប់ពីនាងបានពើបប្រទះនូវការឆ្លងជំងឺកូវីដ១៩។ យ៉ាង ណា បើទោះបីជាបានជាសះស្បើយពីជំងឺនេះអស់ជាច្រើនខែមកហើយក្តី ប៉ុន្តែនាងនៅមិនទាន់បង្ហាញមុខតាមឆាកតន្ត្រីវិញឡើយ ខុសពីតារាចម្រៀងរួមទ្រនំដែលជួបបញ្ហាដូចគ្នានេះ បានវិលមកឆាកតន្ត្រីវិញអស់ហើយ។ ជាការកត់សម្គាល់ បន្ទាប់ពីផ្អាកការងារសិល្បៈមួយរយៈកន្លងមកនេះ សួស វីហ្សា ត្រូវបានគេមើលឃើញថា នាងបានងាកមកចាប់អាជីពជំនួញផ្ទាល់ខ្លួនជាមួយស្វាមី ជាមួយនឹងការបោះទុនរាប់សិបម៉ឺនដុល្លារអាមេរិក។ គួរបញ្ជាក់ថា កន្លងមក តារាចម្រៀងល្បីឈ្មោះ អ្នកនាង សួស វីហ្សា ប្រកាសក្តែងៗថា ខ្លួនរអាខ្លាចរឿងទទួលការងារសិល្បៈឡើងវិញ បន្ទាប់ពីមានបទពិសោធន៍វិជ្ជមានកូវីដ១៩។ អ្នកនាង សួស វីហ្សា ថ្មីៗនេះ បានចេញមកប្រកាសចំៗថា ខ្លួននៅមិនទាន់ក្លាហានហ៊ានទទួលការងារសិល្បៈវិញនោះទេ ព្រោះធ្លាប់ឆ្លងជំងឺកូវីដ១៩ កាលពេលកន្លងទៅ។

គួរបញ្ជាក់បន្តថា តារាចម្រៀងប្រចាំផលិតកម្មហង្សមាសរូបនេះ បានរៀបរាប់លើគណីហ្វេសប៊ុកផ្ទាល់ខ្លួនថា៖ «ខ្ញុំទើបតែជួបអារម្មណ៍បែកបាក់ បាត់បង់ ព្រាត់ប្រាស់ ភ័យខ្លាច តក់ស្លុតមិនទាន់បាត់នៅឡើយទេ ដោយសារជំងឺ (COVID-19) ហេតុនេះទើបខ្ញុំគ្មានភាពក្លាហានក្នុងការទទួលការងារនៅឡើយទេ»។ ក្នុងសំណេរខាងលើ តារាចម្រៀងស្រីរូបនេះ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំរបស់នាងដែលតែងយោគយល់ និងយល់ព្រមអនុញ្ញាតិឲ្យនាងសំរាកពីការងារក្នុងរយៈពេលវែង។ កន្លងមក អ្នកនាង សួស វីហ្សា ធ្លាប់ឃ្លាតឆ្ងាយពីគ្រួសារ ជាពិសេសកូនតូចជាទីស្រលាញ់របស់នាងដោយសារជំងឺកូវីដ១៩ ជាហេតុធ្វើឲ្យតារាស្រីរូបនេះ រអាមិនងហ៊ានទទួលការងារ។ អំឡុងពេលសម្រាកព្យាបាល តារាចម្រៀងស្រីរូបនេះ ធ្លាប់បង្ហើរសារបង្ហាញពីអារម្មណ៍អាឡោះអាល័យពេលបានឃ្លាតឆ្ងាយពីកូនសំណព្វចិត្ត និងស្វាមី។

គួរបញ្ជាក់ទៀតថា តារាចម្រៀង សួស វីហ្សា បានធ្វើតេស្តជំងឺកូវីដ១៩ ចំនួន៣ដង ទម្រាំរកឃើញវិជ្ជមានកូវីដ១៩។ ការធ្វើតេស្តលើកទី១ នៅថ្ងៃទី៩ ខែមីនា លើកទី២ នៅថ្ងៃទី១៧ ខែមីនា ដោយលទ្ធផលសុទ្ធតែអវិជ្ជមាន។ ការតេស្តលើកទី៣ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ បង្ហាញថា នាងមានវិជ្ជមានជំងឺកូវីដ១៩ និងបានសម្រាកព្យាបាលនៅឯសណ្ឋាគារ «ដឺ ហ្គ្រេដឌុក» ។ ក្រោយសម្រាកព្យាបាលរយៈពេល១៧ថ្ងៃ សួស វីហ្សា ត្រូវបានប្រកាសថា បានជាសះស្បើយពីជំងឺដ៏កាចសា.ហាវនេះ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១កន្លងទៅ៕

ដកស្រង់ពី៖កោះសន្តិភាព

លេង​មួយ​ទំហឹង! Newcastle រៀប​ផែនការ​​ឆក់​យក​កីឡាករ United ៤​នាក់​នៅ​ខែ​មករា

 

ក្លឹបអ្នកមានជាន់ថ្មី Newcastle United កំពុងសម្លឹងឆក់យកកីឡាករមួយចំនួនរបស់ Manchester United នៅក្នុងទីផ្សារដោះដូរកីឡាករនៅខែមករាខាងមុខ។

អាន​បន្ត៖ លេង​មួយ​ទំហឹង! Newcastle រៀប​ផែនការ​​ឆក់​យក​កីឡាករ United ៤​នាក់​នៅ​ខែ​មករា

មិនធម្មតា! លោក ចាន់ សារ៉ន វ៉ៃមួយរ៉ូលស៊ី១០គ្រាប់​ជួយក្រុម​ឈ្នះ​៣​ពិន្ទុ

លោក ចាន់ សារ៉ន បានធ្វើឱ្យអ្នកគាំទ្របាល់ទះមានការភ្ញាក់ផ្អើល ក្រោយលោកអាចរកបាន១០ពិន្ទុឱ្យក្រុមកោះដាច់ និងជួយក្រុមដណ្ដើមបាន៣ពិន្ទុពីក្រុម S&E Cambodia ក្នុងការប្រកួតសន្សំពិន្ទុដណ្ដើមពានរង្វាន់ Special Volleyball Challenge 2021 កាលពីថ្ងៃទី៩ ខែតុលាកន្លងទៅ។

អាន​បន្ត៖ មិនធម្មតា! លោក ចាន់ សារ៉ន វ៉ៃមួយរ៉ូលស៊ី១០គ្រាប់​ជួយក្រុម​ឈ្នះ​៣​ពិន្ទុ

លឹម ពិសុទ្ធ បង្ហើប​ហេតុ​ផល​ពីរ​ធ្វើ​ឲ្យ​កម្ពុជា​មិន​អាច​ស៊ុត​កោះហ្គាំ​​ច្រើន​កាល​ជើង​ទី​១

ខ្សែប្រយុទ្ធវ័យក្មេងរបស់កម្ពុជា និងភ្នំពេញក្រោន លឹម ពិសុទ្ធ បង្ហើបហេតុផលពីរដែលខ្លួនគិតថា អាចនាំឲ្យកម្ពុជាមិនអាចស៊ុតក្រុមបាល់ទាត់កោះហ្គាំច្រើនគ្រាប់ក្នុងការប្រកួត AFC Asian Cup China 2023 Qualifiers Playoff ដែលធ្វើឡើងនៅប្រទេសបារ៉ែន។

អាន​បន្ត៖ លឹម ពិសុទ្ធ...

នៅ​៣គ្រាប់ទៀត CV11 នឹងតាមទាន់កំណត់ត្រាលោក ហុក សុចិត្រា នៅជម្រើសជាតិ

ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា រកបាន១៧គ្រាប់ហើយឱ្យក្រុមជម្រើសជាតិកម្ពុជាឈុតធំ បើចាប់គិតតាំងពីឆ្នាំ២០១៣ រហូតមកទល់នឹងពេលនេះ។

អាន​បន្ត៖ នៅ​៣គ្រាប់ទៀត CV11 នឹងតាមទាន់កំណត់ត្រាលោក ហុក សុចិត្រា នៅជម្រើសជាតិ

វ័យ​៣៦​ឆ្នាំ​ហើយ​​​តែ​​ Ronaldo អាច​រត់​​​​​បាន​ក្នុង​​ល្បឿន​មួយ​ដែល​សឹង​មិន​ជឿ​

បើទោះស្ថិតក្នុងវ័យ ៣៦ ឆ្នាំហើយក្ដី ប៉ុន្តែអាយុនេះមិនបានធ្វើឲ្យប៉ះពាល់ដល់ការលេងរបស់ Cristiano Ronaldo ឡើយ ក្រឡែកទៅមើលការបញ្ចប់ទីយ៉ាងច្បាស់ខ្សែប្រយុទ្ធជម្រើសជាតិព័រទុយហ្គាល់រកបាន៤គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន៣លើកទល់ក្រុម Newcastle, West Ham និង Young Boys។

អាន​បន្ត៖ វ័យ​៣៦​ឆ្នាំ​ហើយ​​​តែ​​ Ronaldo...

​ហេតុ​ផល​នេះ​ហើយ​ ទើប​ក្រុម​បាល់ទះ​វត្ត​ប្រាសាទ​ យកប៊ិនយ៉ាមក​ចូល​ក្រុម

ក្រុមបាល់ទះវត្តប្រាសាទ ក៏បានចុះឈ្មោះចូលរួមប្រកួតប្រជែងដណ្ដើមពានរង្វាន់ Special Volleyball Challenge ៤ស្មើដោយមានសមាសភាពកីឡាករចំនួន៦រូប។

អាន​បន្ត៖ ​ហេតុ​ផល​នេះ​ហើយ​ ទើប​ក្រុម​បាល់ទះ​វត្ត​ប្រាសាទ​ យកប៊ិនយ៉ាមក​ចូល​ក្រុម

គ្រូ​ម៉ាឡេស៊ី ​ថា​កម្ពុជា​លេង Suzuki Cup ​ឆ្នាំ​នេះ ​ពោរពេញ​ដោយ​កីឡាករ​មាន​ទេពកោសល្យ​

ការប្រកួតពានរង្វាន់ AFF Suzuki Cup បានចាប់ពូលរួចរាល់ហើយកាលពីម្សិលមិញនេះ ដោយកម្ពុជានៅពូល B ជាមួយក្រុមវៀតណាម ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងឡាវ។

អាន​បន្ត៖ គ្រូ​ម៉ាឡេស៊ី ​ថា​កម្ពុជា​លេង Suzuki Cup ​ឆ្នាំ​នេះ...

វឿន វាសនា ថាលេង៤ស្មើប្លែកសម្រាប់កីឡាករអាជីព

យុវជន វឿន វាសនា យល់ឃើញថាការប្រកួតបាល់ទះ៤ស្មើលក្ខណៈស្តង់ដារ ហាក់ប្លែកសម្រាប់រូបគេក្នុងនាមជាកីឡាករអាជីព។

អាន​បន្ត៖ វឿន វាសនា ថាលេង៤ស្មើប្លែកសម្រាប់កីឡាករអាជីព

ហុងគ្រី ​ត្រូវ​ FIFA ​ពិន័យ​មិន​ឱ្យ​អ្នក​គាំទ្រ​ចូល​ទស្សនា​២​ប្រកួត ​ក្រោយ​បង្ក​រឿង​លើក​មុន​

សហព័ន្ធបាល់ទាត់អន្ដរជាតិ FIFA បានសម្រេចពិន័យហុងគ្រីចំនួន២ប្រកួត លេងឱ្យគ្មានអ្នកគាំទ្រចូលទស្សនា ក្រោយពីអ្នកគាំទ្រប្រទេសនេះបានបង្ហាញការរើសអើងជាតិសាសន៍ដាក់កីឡាករអង់គ្លេសកាលពីប្រកួតកន្លងទៅ។

អាន​បន្ត៖ ហុងគ្រី ​ត្រូវ​ FIFA ​ពិន័យ​មិន​ឱ្យ​អ្នក​គាំទ្រ​ចូល​ទស្សនា​២​ប្រកួត...

​ឆ្នាំ​​នេះ​ Ronaldo ​មាន​​ចំណូល​ច្រើន​ជាង Messi ​

Cristiano Ronaldo បានវិលមកកាន់ទឹកដី Old Trafford វិញកាលពីពេលថ្មីៗនេះ ហើយការវិលមកកាន់ក្លឹបចាស់របស់ខ្សែប្រយុទ្ធជម្រើសជាតិព័រទុយហ្គាល់ធ្វើឲ្យគេមានចំណូលសរុបប្រចាំឆ្នាំ១២៥លានដុល្លារ ស្របពេល Lionel Messi មានចំណូលសរុប១១០លានដុល្លារ។

អាន​បន្ត៖ ​ឆ្នាំ​​នេះ​ Ronaldo ​មាន​​ចំណូល​ច្រើន​ជាង Messi ​

Ronaldo សម្រេច​ចិត្ត​ប្ដូរ​ផ្ទះ​ដោយ​សារ​តែ​មាន​បញ្ហា​ជាមួយ​សត្វ​ចៀម

Cristiano Ronaldo និងគ្រួសារបានសម្រេចចិត្តប្ដូរផ្ទះ ក្រោយមានការរំខានសម្លេងសត្វចៀមរាល់ព្រឹកពេកធ្វើឲ្យរំខានដល់ដំណេក។

អាន​បន្ត៖ Ronaldo សម្រេច​ចិត្ត​ប្ដូរ​ផ្ទះ​ដោយ​សារ​តែ​មាន​បញ្ហា​ជាមួយ​សត្វ​ចៀម

Honda នឹង​ពាក់លេខ​៣ឲ្យ​ក្រុម​ ​Sūduva ​​ដែល​នៅ​សល់១១​ប្រកួត​នឹង​ចប់​រដូវ​កាល

កាលពីពេលថ្មីៗនេះអ្នកចាត់ការក្រុមគោព្រៃកម្ពុជាលោក Keisuke Honda បានប្រកាសផ្លូវការពីការចូលរួមក្រុម Sūduva ដែលជាក្លឹបលីគកំពូលនៃប្រទេស លីទុយអានី។ ក្នុងការចូលរួមក្រុមក្រុមថ្មីនេះ Honda នឹងពាក់លេខ៣ ដែលលេងក្នុងតំណែងបម្រើប្រយុទ្ធ។

សម្រាប់លីគនៃប្រទេស លីទុយអានី នេះនៅសល់១០ប្រកួតទៀតនឹងចប់រដូវកាល២០២១ ក្នុងនោះក៏មានការប្រកួតខាប់មួយប្រកួតផងដែរ ដែលសរុបគឺនៅសល់១១ប្រកួតសម្រាប់ក្រុម Sūduva ។

ខណៈដែលកុងត្រារបស់អតីតខ្សែប្រយុទ្ធ AC Milan ជាមួយ Sūduva ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។ នេះមានន័យថា Honda អាចលេងត្រឹមចប់រដូវកាលនេះ នឹងផុតកុងត្រាជាមួយក្រុមដែលកំពុងស្ថិតនៅកំពូលតារាងនៃប្រទេស លីទុយអានី នេះហើយ។

ខ្សែប្រយុទ្ធជម្រើសជាតិជប៉ុន និងអ្នកចាត់ការក្រុមកម្ពុជា បច្ចុប្បន្នមានវ័យ៣៥ឆ្នាំ រដូវកាលមុន Honda បានចូលលេងឲ្យក្រុម Neftci PFK នៃក្របខណ្ឌ Premier League របស់អាស៊ែបៃហ្សង់ ដោយលេងបាន៧ប្រកួតរកបាន២គ្រាប់ និងជួយក្រុមនេះឲ្យឈ្នះជើងឯកផងដែរ៕

ឈប់​ខឹង​បាន​អត់? Lingard ចេញ​មុខ​សុំ​ទោស​អ្នក​គាំទ្រ United ចំពោះ​កំហុស​នៅ UCL

ខ្សែបម្រើប្រយុទ្ធ Jesse Lingard បានចេញមុខសុំទោសទៅកាន់អ្នកគាំទ្ររបស់ Manchester United ទាំងអស់ សម្រាប់កំហុសដែលបង្កឡើងក្នុងការប្រកួត UCL ទល់នឹង Young Boys។

អាន​បន្ត៖ ឈប់​ខឹង​បាន​អត់? Lingard ចេញ​មុខ​សុំ​ទោស​អ្នក​គាំទ្រ United ចំពោះ​កំហុស​នៅ UCL

Conte បើក​ចិត្ត​ដឹក​នាំ Man Utd តែ​ Arsenal ​ឬ​ Spurs ​លោក​មិន​ទៅ​ទេ​

លោក Antonio Conte មានចំណាប់អារម្មណ៍លើការដឹកនាំក្រុមបិសាចក្រហម Manchester United ប្រសិនបើក្លឹបនេះទាក់ទងលោកពិតប្រាកដមែន។

អាន​បន្ត៖ Conte បើក​ចិត្ត​ដឹក​នាំ Man Utd តែ​ Arsenal ​ឬ​ Spurs ​លោក​មិន​ទៅ​ទេ​