បណ្តាញសង្គម

ប្រធានអង្គការសហប្រជាជាតិ សម្តែងការព្រួយបារម្ភចំពោះអំពើហិង្សា ចំពេលមាន“ រលកបាតុកម្ម” ជាសកល

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres កាលពីថ្ងៃសុក្រ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះអំពើហឹង្សា និងការបាត់បង់អាយុជីវិត ដែលការតវ៉ាមួយចំនួន បានឈានដល់រលកបាតុកម្ម ដែលកំពុងបន្តកើតមាន នៅពាសពេញពិភពលោក។

អាន​បន្ត៖ ប្រធានអង្គការសហប្រជាជាតិ សម្តែងការព្រួយបារម្ភចំពោះអំពើហិង្សា ចំពេលមាន“...

កម្លាំងឃឺដ ចាប់ផ្តើមដកថយពីខ្សែព្រំដែនស៊ីរី - ទួគី

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA បានរាយការណ៍ថា កងកម្លាំង ប្រជាធិបតេយ្យស៊ីរី ដឹកនាំដោយជនជាតិឃឺដ នៅថ្ងៃអាទិត្យនេះ បាន ចាប់ផ្តើមដកខ្លួនចេញពីព្រំដែនស៊ីរី-ទួគី ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងមួយរវាងប្រទេសរុស្ស៊ី - ទួគី នាពេលថ្មីៗនេះ។

អាន​បន្ត៖ កម្លាំងឃឺដ ចាប់ផ្តើមដកថយពីខ្សែព្រំដែនស៊ីរី - ទួគី

ការប៉ះទង្គិចគ្នា នៅអាហ្គានីស្ថាន

ក្រសួងមហាផ្ទៃរបស់ប្រទេស បាននិយាយកាលពីថ្ងៃអាទិត្យថា យ៉ាង ហោចណាស់ក្រុមសកម្មប្រយុទ្ធតាលីបង់ ១១ នាក់ ត្រូវបានសម្លាប់ និង៩ នាក់ផ្សេងទៀត បានរងរបួស នៅពេលដែលការប៉ះទង្គិចគ្នា បានផ្ទុះឡើងនៅក្នុងខេត្ត Jawzjan ភាគខាងជើងរបស់ប្រទេសអាហ្គានីស្ថាន ក្នុងអំឡុងពេលយប់ថ្ងៃសៅរ៍។

អាន​បន្ត៖ ការប៉ះទង្គិចគ្នា នៅអាហ្គានីស្ថាន

សហភាពអឺរ៉ុប អាចនឹងយល់ព្រមពន្យារពេល Brexit ជាលើកទី៣, នេះបើតាមប្រភពស្និទនឹងប្រធានាធិបតីបារាំង

 (ព្រុចសែល)៖ ប្រភពស្និទ នឹងប្រធានាធិបតីបារាំង លោក អែមម៉ានុយអែល ម៉ាក្រុង បានឱ្យដឹងថា សហភាពអឺរ៉ុប ទំនងជានឹងយល់ព្រម ពន្យារពេលការចាកចេញ ពីសហភាពអឺរ៉ុប ឬ Brexit របស់ចក្រភពអង់គ្លេស រហូតដល់ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០។

អាន​បន្ត៖ សហភាពអឺរ៉ុប អាចនឹងយល់ព្រមពន្យារពេល Brexit ជាលើកទី៣,...

ហ្វីលីពីនកំពុងចង់បានមីស៊ីលលឿនជាងសំឡេង BrahMos របស់ឥណ្ឌា យកមកពង្រឹងសមត្ថភាពការពារដែនសមុទ្រ

 (ញូដេលី)៖ ដើម្បីពង្រឹងសមត្ថភាព ការពារតាមដែនសមុទ្ររបស់ខ្លួន ហ្វីលីពីនកំពុងតែមើលឃើញថា មីស៊ីលល្បឿន លឿន របស់ប្រទេសឥណ្ឌា BrahMos គឺស័ក្តិសមបំផុត ដើម្បីសម្រេចគោលដៅនេះ។

អាន​បន្ត៖ ហ្វីលីពីនកំពុងចង់បានមីស៊ីលលឿនជាងសំឡេង BrahMos របស់ឥណ្ឌា...

រុស្ស៊ីបញ្ជូននាវាមួយទៅទ្វីបអង់តាក់ទិចនៅប៉ូលខាងត្បូង ដើម្បីរំលឹកខួប២០០ឆ្នាំនៃការរកឃើញទ្វីបនេះ

 (ម៉ូស្គូ)៖ នាវាស្រាវជ្រាវភូមិសាស្ត្រ មហាសមុទ្ររបស់រុស្ស៊ីឈ្មោះ វ្ល៉ាឌីមៀស្កាយ (Vladimirsky) កំពុងរៀបចំធ្វើដំណើរ ផ្សងព្រេងមួយទៅកាន់ទ្វីបអង់តាក់ទិច (Antarctica) ដែលនឹងចាប់ផ្ដើម នៅខែធ្នូ ឆ្នាំ២០១៩នេះ ដើម្បីរំលឹកខួបលើកទី២០០ នៃការរកឃើញទ្វីបទឹកកកយក្សនេះ ដោយជនជាតិរុស្ស៊ី។

អាន​បន្ត៖ រុស្ស៊ីបញ្ជូននាវាមួយទៅទ្វីបអង់តាក់ទិចនៅប៉ូលខាងត្បូង...

ប្រធានាធិបតីជាប់ឆ្នោតទុយនីស៊ី ស្បថចូលកាន់តំណែង

ប្រធានាធិបតីថ្មីរបស់ទុយនេស៊ី លោក Kais Saied បានធ្វើសច្ចាប្រណិ-ធាននៅថ្ងៃពុធ នៅឯទីស្នាក់ការសភាតំណាងប្រជាជន នៅរដ្ឋធានី Tunis ។

អាន​បន្ត៖ ប្រធានាធិបតីជាប់ឆ្នោតទុយនីស៊ី ស្បថចូលកាន់តំណែង

អាមេរិក បានបដិសេធ ការដកកងទ័ពខ្លួន ចេញពីប្រទេសស៊ីរី ទៅស្នាក់នៅក្នុងប្រទេសអ៊ីរ៉ាក់

តាមសេចក្តីថ្លែងការណ៏ពីការិយាល័យសារព័ត៌មាន របស់នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់ បាននិយាយនៅថ្ងៃពុធនេះថា រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកលោក Mark Esper បានបដិសេធថា កងទ័ពសហរដ្ឋអាមេរិកដែលដកចេញពីប្រទេសស៊ីរី ដែលនៅក្បែរនោះ អាចនឹងស្នាក់នៅក្នុងប្រទេសអ៊ីរ៉ាក់។

អាន​បន្ត៖ អាមេរិក បានបដិសេធ ការដកកងទ័ពខ្លួន ចេញពីប្រទេសស៊ីរី ទៅស្នាក់នៅក្នុងប្រទេសអ៊ីរ៉ាក់

រថយន្តដឹកទំនិញមានផ្ទុកមនុស្សស្លាប់ចំនួន ៣៩ នាក់ បានចូលពីខាងប្រទេសបែលហ្ស៊ិក

ប្រទេសអង់គ្លេស បានបើកការស៊ើបអង្កេតឃាតកម្មដ៏ធំមួយ បន្ទាប់ពីសាកសពមនុស្សចំនួន ៣៩ នាក់ ត្រូវបានរកឃើញកាលពីថ្ងៃពុធ នៅក្នុងរថយន្តបំពាក់ម៉ាស៊ិនក្លាស្សេមួយគ្រឿង ហើយជាថ្មីម្តងទៀតបានដាក់ការចាប់អារម្មណ៍ទៅលើអាជីវកម្មជួញដូរមនុស្ស។

អាន​បន្ត៖ រថយន្តដឹកទំនិញមានផ្ទុកមនុស្សស្លាប់ចំនួន ៣៩ នាក់ បានចូលពីខាងប្រទេសបែលហ្ស៊ិក

តារាងពេលវេលាកំណត់ Brexit របស់នាយករដ្ឋមន្ត្រីអង់គ្លេស ត្រូវបានបដិសេធដោយសភា

នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson កាលពីថ្ងៃអង្គារត្រូវបានចាញ់នៅក្នុងការបោះឆ្នោតមួយ ស្តីពីពេលវេលាកំណត់ Brexit របស់លោក មានន័យថា រដ្ឋាភិបាលរបស់លោក អាចជំរុញឱ្យមានការបោះឆ្នោតសកល។

អាន​បន្ត៖ តារាងពេលវេលាកំណត់ Brexit របស់នាយករដ្ឋមន្ត្រីអង់គ្លេស ត្រូវបានបដិសេធដោយសភា

គណបក្ស Liberals របស់លោក Trudeau ឈ្នះការបោះឆ្នោតសហព័ន្ធកាណាដា

គណបក្សសេរីនិយម Liberal របស់នាយករដ្ឋមន្រ្តីកាណាដា លោក Justin Trudeau បានឈ្នះការបោះឆ្នោតសហព័ន្ធកាណាដា ឆ្នាំ ២០១៩ នៅយប់ថ្ងៃច័ន្ទ នេះបើយោងតាមការបោះឆ្នោតនៅប្រទេសកាណាដា កាលពីថ្ងៃអង្គារ។

អាន​បន្ត៖ គណបក្ស Liberals របស់លោក Trudeau ឈ្នះការបោះឆ្នោតសហព័ន្ធកាណាដា

ប្រធានាធិបតីស៊ីរី ជួបជាមួយទាហានសមរភូមិមុខ នៅខេត្ត Idlib ដែលកាន់កាប់ដោយក្រុមឧទ្ទាម

ទូរទស្សន៍រដ្ឋ បានរាយការណ៍ថា ប្រធានាធិបតីស៊ីរីលោក Bashar al-Assad បានជួបជាមួយទាហានស៊ីរី នៅក្នុងមូលដ្ឋានទ័ពឧទ្ទាមធំបំផុតរបស់ប្រទេស នៅក្នុងខេត្ត Idlib កាលពីថ្ងៃអង្គារ។

អាន​បន្ត៖ ប្រធានាធិបតីស៊ីរី ជួបជាមួយទាហានសមរភូមិមុខ នៅខេត្ត Idlib...

ការបំផ្ទុះគ្រាប់បែកនៅតាមដងផ្លូវ នៅទីក្រុង Hodeidah ប្រទេសយេម៉ែន

មន្ត្រីយោធាម្នាក់ បានប្រាប់ស៊ីនហួថា ការបំផ្ទុះគ្រាប់បែកនៅតាមដងផ្លូវ បានសម្លាប់ជនស៊ីវិលម្នាក់ និងរងរបួសម្នាក់ផ្សេងទៀត នៅក្នុងទីក្រុងកំពង់ផែសមុទ្រក្រហម Hodeidah របស់ប្រទេសយេម៉ែន។

អាន​បន្ត៖ ការបំផ្ទុះគ្រាប់បែកនៅតាមដងផ្លូវ នៅទីក្រុង Hodeidah ប្រទេសយេម៉ែន

កងទ័ពអាមេរិក ឆ្លងចូលប្រទេសអ៊ីរ៉ាក់ ពីខាងប្រទេសស៊ីរី

សាក្សីរ៉យទ័រ បាននិយាយកាលពីថ្ងៃច័ន្ទថា ទាហានសហរដ្ឋអាមេរិកបានឆ្លងដែនចូលទៅក្នុងប្រទេសអ៊ីរ៉ាក់ ពីប្រទេសស៊ីរី តាមរយៈការឆ្លងកាត់ព្រំដែន Sahela នៅខេត្ត Dohuk ភាគខាងជើង។

អាន​បន្ត៖ កងទ័ពអាមេរិក ឆ្លងចូលប្រទេសអ៊ីរ៉ាក់ ពីខាងប្រទេសស៊ីរី

ទាហានប្រទេសប៉ាគីស្ថាន និងឥណ្ឌា បាញ់ប្រហារគ្នាឆ្លងព្រំដែន LoC

អគ្គនាយកប្រព័ន្ធផ្សព្វផ្សាយយោធាប៉ាគីស្ថាន បាននិយាយកាលពីថ្ងៃអាទិត្យថា ទាហានប៉ាគីស្ថាន និងជនស៊ីវិលចំនួន ៣ នាក់ ត្រូវបានសម្លាប់នៅពេលដែលកងទ័ពប៉ាគីស្ថាន និងឥណ្ឌា បានបាញ់គ្នាទៅវិញទៅមក នៅតាមបណ្តោយបន្ទាត់ត្រួតពិនិត្យ (LoC) នៅក្នុងតំបន់មានជម្លោះ Kashmir ។

អាន​បន្ត៖ ទាហានប្រទេសប៉ាគីស្ថាន និងឥណ្ឌា បាញ់ប្រហារគ្នាឆ្លងព្រំដែន LoC

យោធាកូរ៉េខាងជើង៖ ស្ថានភាពគ្រោះថ្នាក់បច្ចុប្បន្ន បង្កឡើងដោយសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង

(ប៉េកាំង)៖ មន្ត្រីយោធាជាន់ខ្ពស់កូរ៉េខាងជើងម្នាក់ បាននិយាយថាឧបទ្វីបកូរ៉េ នាពេលបច្ចុប្បន្ន បានធ្លាក់ចូលទៅក្នុង  ស្ថានភាពគ្រោះថ្នាក់សាជាថ្មី ដោយសារតែសកម្មភាព របស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ខណៈក្រុមអ្នកជំនាញ មួយចំនួនរំពឹងថាទីក្រុងព្យុងយ៉ាង អាចបាញ់សាកល្បងមីស៊ីល បាលិស្ទីគអន្តរទ្វីប ឬបាញ់បង្ហោះផ្កាយរណបឡើងវិញ ក្នុងពេលឆាប់ៗនេះ។

អាន​បន្ត៖ យោធាកូរ៉េខាងជើង៖ ស្ថានភាពគ្រោះថ្នាក់បច្ចុប្បន្ន បង្កឡើងដោយសហរដ្ឋអាមេរិក...

លោកស្រី Carrie Lam សុំទោសសហគមន៍អ៊ីស្លាមនៅហុងកុង ក្រោយប៉ូលិសប្រើកាណុងបាញ់ទឹកពណ៌ ចំព្រះវិហារមួយកន្លែង ពេលបង្រ្កាបក្រុមបាតុករ

 (ហុងកុង)៖ អភិបាលទីក្រុងហុងកុង លោកស្រី Carrie Lam នាថ្ងៃចន្ទនេះ បានសុំទោស សហគមន៍អ៊ីស្លាម នៅហុងកុង ក្រោយពី ប៉ូលិសបានប្រើកាណុងបាញ់ទឹកពណ៌ ត្រូវចំលើព្រះវិហារអ៊ីស្លាមមួយកន្លែង ពេលព្យាយាមបង្រ្កាបក្រុមបាតុករ កាលពីថ្ងៃអាទិត្យ ម្សិលមិញ។

អាន​បន្ត៖ លោកស្រី Carrie Lam សុំទោសសហគមន៍អ៊ីស្លាមនៅហុងកុង...

ការរញ្ជួយដី វាយប្រហារតំបន់ Mindanao របស់ហ្វីលីពីន

កុមារ៣នាក់ គឺឋិតក្នុងចំណោមមនុស្សធំ៤នាក់ ដែលត្រូវបានសម្លាប់ បន្ទាប់ពីវត្តមានរញ្ជួយដីដ៏មានថាមពលមួយ វាយប្រហារមកលើប្រទេសហ្វីលីពីនភាគខាងត្បូង នេះបើតាមអជ្ញាធរប្រាប់កាលពីថ្ងៃព្រហស្បត្តិ៍។

អាន​បន្ត៖ ការរញ្ជួយដី វាយប្រហារតំបន់ Mindanao របស់ហ្វីលីពីន

លោក Trump គំរាមដាក់ទណ្ឌកម្មបន្ថែមទៀតលើ ប្រទេសទួគី ប្រសិនបើកិច្ចពិភាក្សាកម្រិតខ្ពស់បរាជ័យ

ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ ត្រាំ នៅថ្ងៃពុធនេះ បាន គំរាមថា ទីក្រុងអង់ការ៉ា នឹងប្រឈមនឹងការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ ប្រសិនបើការពិភាក្សាកម្រិតខ្ពស់ រវាងភាគីទាំងពីរមិនចេញជាផ្លែផ្កា។

អាន​បន្ត៖ លោក Trump គំរាមដាក់ទណ្ឌកម្មបន្ថែមទៀតលើ ប្រទេសទួគី...

ហ្វូងជ្រូករបស់ប្រទេសចិន នឹងកើនឡើងវិញនៅឆ្នាំ ២០២០ បន្ទាប់ពីការបំផ្លិចបំផ្លាញជំងឺគ្រុនផ្តាសាយជ្រូកអាហ្វ្រិក

មន្ត្រីមួយរូប បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា សមត្ថភាពផលិត-កម្មជ្រូករបស់ប្រទេសចិន គួរតែធ្លាក់ចុះនៅឆ្នាំនេះ បន្ទាប់ពីការផ្ទុះជំងឺគ្រុនផ្តាសាយជ្រូកអាហ្វ្រិក ដែលបានបំផ្លាញចំនួនសត្វជ្រូកធំបំផុតរបស់ពិភពលោក ដោយបានព្យាករណ៍ថា នឹងមានការត្រឡប់មកវិញនូវចំនួនជ្រូកធម្មតា នៅឆ្នាំ ២០២០ ខាងមុខនេះ។

អាន​បន្ត៖ ហ្វូងជ្រូករបស់ប្រទេសចិន នឹងកើនឡើងវិញនៅឆ្នាំ ២០២០...

ប្រធានាធិបតីឥណ្ឌូណេស៊ីលោក Joko Widodo នឹងស្បថឡើងកាន់តំណែងនាថ្ងៃសៅរ៍សប្តាហ៍នេះ

 (ហ្សាការតា)៖ ប្រទេសឥណ្ឌូណេស៊ី បាននិងកំពុងស្ថិត ក្នុងការរឹតបន្តឹង ផ្នែកសន្តិសុខជាខ្លាំងតែម្តង ព្រោះនៅថ្ងៃសៅរ៍ ទី២០ ខែតុលា ឆាប់ៗខាងមុខនេះ គឺជាពេលដែលលោក ចូកូ វីដូដូ (Joko Widodo) ត្រូវចូលស្បថឡើងកាន់តំណែង ជាប្រធានាធិបតីសម្រាប់អាណត្តិទី ២ របស់លោកជាផ្លូវការ។

អាន​បន្ត៖ ប្រធានាធិបតីឥណ្ឌូណេស៊ីលោក Joko Widodo នឹងស្បថឡើងកាន់តំណែងនាថ្ងៃសៅរ៍សប្តាហ៍នេះ