បណ្តាញសង្គម

អាហ្រ្វិកខាងត្បូង៖ កិច្ចប្រជុំកំពូល BRICS នឹងត្រូវរៀបចំដោយផ្ទាល់ ទោះជាមានដីកាចាប់ខ្លួនលោក ពូទីន (Video inside)

(ចូហាន់ណេសបឺគ)៖ ប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក ស៉ីរីល រ៉ាម៉ាហ្វូសា (Cyril Ramaphosa) បាននិយាយកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះថា កិច្ចប្រជុំកំពូល BRICS ដែលគ្រោងរៀបចំនៅខែសីហាខាងមុខនេះ ហើយដែលលោក វ្ល៉ាឌីមៀ ពូទីន ត្រូវបានអញ្ជើញឲ្យចូលរួមដែរនោះ នឹងនៅតែត្រូវធ្វើឡើងដោយផ្ទាល់ បើទោះបីជាមានដីកាចាប់ខ្លួនប្រធានាធិបតីរុស្ស៉ីរូបនេះក៏ដោយ។

អាន​បន្ត៖ អាហ្រ្វិកខាងត្បូង៖ កិច្ចប្រជុំកំពូល BRICS នឹងត្រូវរៀបចំដោយផ្ទាល់...

មេទ័ពកំពូលរុស្ស៉ីបង្ហាញមុខតាមវីដេអូជាលើកដំបូង គិតចាប់តាំងពីការបះបោររបស់ក្រុម Wagner

 (មូស្គូ)៖ ក្រោយបាត់មុខមួយរយៈ ទីបំផុតលោក វ៉ាឡឺរី ហ្គើរ៉ាស៉ីម៉ូវ (Valery Gerasimov) ដែលជានាយអគ្គសេនាធិការ នៃកងកម្លាំងប្រដាប់អាវុធរុស្ស៉ី ទើបតែបានបង្ហាញវត្តមានតាមវីដេអូមួយ របស់ក្រសួងការពារជាតិរុស្ស៉ី ខណៈវាគឺជាការបង្ហាញខ្លួនលើកដំបូង ជាសាធារណៈរបស់លោក គិតចាប់តាំងពីសកម្មភាពបះបោរ កាលពីថ្ងៃទី២៤ ខែមិថុនា ដែលបោះបង់ចោលពាក់កណ្តាលទី របស់ក្រុមទាហានស៉ីឈ្នួលរុស្ស៉ី Wagner។

អាន​បន្ត៖ មេទ័ពកំពូលរុស្ស៉ីបង្ហាញមុខតាមវីដេអូជាលើកដំបូង គិតចាប់តាំងពីការបះបោររបស់ក្រុម...

មនុស្ស៦នាក់ស្លាប់ ក្នុងករណីវាយប្រហារនៅសាលាមត្តេយ្យ ក្នុងខេត្តក្វាងទុងនៃប្រទេសចិន

 (ប៉េកាំង)៖ អាជ្ញាធរចិនបានឱ្យដឹងថា មនុស្សសរុបចំនួន៦នាក់បានបាត់បង់ជីវិត និងម្នាក់ទៀតបានរងរបួស ក្នុងហេតុការវាយប្រហារ នៅឯសាលាមត្តេយ្យមួយកន្លែង ក្នុងខេត្តក្វាងទុង (Guangdong) ភាគខាងត្បូងប្រទេសចិន នាថ្ងៃចន្ទនេះ។

អាន​បន្ត៖ មនុស្ស៦នាក់ស្លាប់ ក្នុងករណីវាយប្រហារនៅសាលាមត្តេយ្យ ក្នុងខេត្តក្វាងទុងនៃប្រទេសចិន

អាល្លឺម៉ង់នឹងបញ្ជូនទ័ពទៅអូស្រ្តាលីជាលើកដំបូង ខណៈកំពុងបង្វែរការយកចិត្តទុកដាក់ មកកាន់ឥណ្ឌូ-ប៉ាស៉ីហ្វិក

 (បែរឡាំង)៖ អាល្លឺម៉ង់នឹងបញ្ជូនកងកម្លាំងជាលើកដំបូងទៅកាន់ប្រទេសអូស្រ្តាលី ក្រោមក្របខណ្ឌនៃការធ្វើសមយុទ្ធយោធារួម ដែលនឹងមានវត្តមានទាហានសរុបប្រមាណ៣០,០០០នាក់ មកពី១២ប្រទេសផ្សេងៗ។

អាន​បន្ត៖ អាល្លឺម៉ង់នឹងបញ្ជូនទ័ពទៅអូស្រ្តាលីជាលើកដំបូង ខណៈកំពុងបង្វែរការយកចិត្តទុកដាក់...

រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក បានទៅដល់ទីក្រុងប៉េកាំង ដែលជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែង ដើម្បីបន្ធូរបន្ថយភាពតានតឹងក្នុងទំនាក់ទំនងរបស់ពួកគេ

 រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោកស្រី Janet Yellen បានទៅដល់ទីក្រុងប៉េកាំងហើយ កាលពីថ្ងៃព្រហស្បតិ៍ ដែលជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែងដើម្បីស្តារទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលមានភាពតានតឹង បង្កឡើងដោយបញ្ហាសន្តិសុខ បច្ចេកវិទ្យា និងបញ្ហាផ្សេងៗទៀត ក្នុងដំណើរទស្សនកិច្ចនេះ លោកស្រី Yellen គ្រោងនឹងផ្តោតលើស្ថិរភាពសេដ្ឋកិច្ចពិភពលោក និងការទប់ស្កាត់ការរគាំទ្ររបស់ចិនចំពោះរុស្ស៊ី ក្នុងអំឡុងពេលការលុកលុយរបស់ខ្លួនលើអ៊ុយក្រែន នេះបើយោងតាមមន្ត្រីក្រសួងរតនាគារនៅទីក្រុងវ៉ាស៊ីនតោន បានប្រាប់អ្នកយកព័ត៌មានមុនដំណើរទស្សនកិច្ចនេះ។

អាន​បន្ត៖ រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក បានទៅដល់ទីក្រុងប៉េកាំង ដែលជាផ្នែកមួយ...

ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ ធានាពីសុវត្ថិភាព នៃការបញ្ចេញទឹកចេញ ពីរោងចក្រនុយក្លេអ៊ែរ Fukushima របស់ជប៉ុន ចូលសមុទ្រ

 ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ ដែលហៅកាត់ថា IAEA កាលពីថ្ងៃអង្គារ បានផ្តល់ការធានាសុវត្ថិភាព ជាថ្មីម្តងទៀតលើផែនការរបស់ប្រទេសជប៉ុន ក្នុងការបញ្ចេញទឹកដែលឆ្លងកាត់ការចម្រោះសារធាតុ វិទ្យុសកម្ម រួចរាល់ ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក បើទោះជា មានការបង្ហាញក្ដីព្រួយបារម្ភយ៉ាងពីសំណាក់ប្រទេសចិន និងប្រទេសជិតខាងមួយចំនួនក៏ដោយ។

អាន​បន្ត៖ ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ ធានាពីសុវត្ថិភាព នៃការបញ្ចេញទឹកចេញ...

មេដឹកនាំកូរ៉េខាងត្បូង និងជប៉ុន គ្រោងជួបមុខគ្នានៅក្រៅកិច្ចប្រជុំកំពូល NATO នាសប្តាហ៍ក្រោយ

 មន្រ្តីនៃការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង បានបង្ហើបឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា កូរ៉េខាងត្បូង កំពុង ធ្វើការសម្របសម្រួលគ្នាជាមួយជប៉ុន ដើម្បីរៀបចំឱ្យមានជំនួបពិភាក្សារវាងមេដឹកនាំនៃប្រទេសទាំងពីរ នៅ អំឡុងព្រឹត្តិការណ៍កិច្ចប្រជុំកំពូលរបស់អង្គការណាតូ ដែលនឹងប្រព្រឹត្តទៅក្នុងប្រទេសលីទុយអានី នាសប្តាហ៍ ក្រោយ។

អាន​បន្ត៖ មេដឹកនាំកូរ៉េខាងត្បូង និងជប៉ុន គ្រោងជួបមុខគ្នានៅក្រៅកិច្ចប្រជុំកំពូល NATO...

ការកាប់បំផ្លាញព្រៃអាម៉ាហ្សូននៅប្រទេសប្រេស៉ីល ថយចុះគួរឱ្យកត់សម្គាល់ អំលុងឆមាសដំបូងនៃឆ្នាំ២០២៣

 (ប្រាស៉ីលីយ៉ា)៖ ទិន្នន័យបឋមរបស់រដ្ឋាភិបាលប្រេស៉ីល បានបង្ហាញឱ្យឃើញថា ការកាប់បំផ្លាញព្រៃទាក់ទាញទឹកភ្លៀងអាម៉ាហ្សូន នៅប្រទេសអាមេរិកឡាទីនមួយនេះ បានថយចុះ៣៤ភាគរយ អំលុងរយៈពេល៦ខែនៃឆ្នាំ២០២៣នេះ ដែលជាកម្រិតដ៏ទាបបំផុត គិតក្នុងរយៈពេល៤ឆ្នាំ ស្របពេលដែលប្រធានាធិបតីប្រេស៉ីល លោក លូអ៉ីស អ៉ីនណាស៉ីអូ លូឡា ដាស៉ីលវ៉ា (Luiz Inacio Lula da Silva) បានដាក់ចេញគោលនយោបាយបរិស្ថានតឹងរ៉ឹងជាងមុន។

អាន​បន្ត៖ ការកាប់បំផ្លាញព្រៃអាម៉ាហ្សូននៅប្រទេសប្រេស៉ីល ថយចុះគួរឱ្យកត់សម្គាល់...

ជប៉ុន រង់ចាំសាលក្រមសម្រេចពី UN ជុំវិញផែនការបញ្ចេញ ទឹកមានធាតុវិទ្យុសកម្ម ចូលក្នុងមហាសមុទ្រប៉ាស៊ីហ្វិក

  (តូក្យូ)៖ ប្រទេសជប៉ុន នឹងទទួលបានរបាយការណ៍ចុងក្រោយពីអង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ ជុំវិញការអនុម័តផែនការបញ្ចេញ ទឹកមានធាតុវិទ្យុសកម្មពីរោងចក្រថាមពលនុយក្លេអ៊ែរហ្វូគូស៉ីម៉ា (Fukushima) ដែលរងការបំផ្លិចបំផ្លាញដោយរលកយក្សស៊ូណាមិកាលពីឆ្នាំ២០១១ ចូលក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។

អាន​បន្ត៖ ជប៉ុន រង់ចាំសាលក្រមសម្រេចពី UN ជុំវិញផែនការបញ្ចេញ ទឹកមានធាតុវិទ្យុសកម្ម...

រុស្ស៉ីអះអាងថា អ៊ុយក្រែនប្រើដ្រូនវាយប្រហារលើទីក្រុងមូស្គូនិងតំបន់ជុំវិញ, ដ្រូន៥គ្រឿង ត្រូវបានបាញ់ទម្លាក់

  (មូស្គូ)៖ នៅថ្ងៃអង្គារនេះ រុស្ស៉ីបានអះអាងថា អ៊ុយក្រែនបានបើកការវាយប្រហារមួយដោយប្រើប្រាស់ដ្រូន មកលើទីក្រុងមូស្គូនិងតំបន់ជុំវិញ ដែលវាបានបង្កការរំខានដល់ ប្រតិបត្តិការជើងហោះហើរ នៅឯអាកាសយានដ្ឋានមួយកន្លែង របស់រដ្ឋធានីនៃប្រទេសរុស្ស៉ី។

អាន​បន្ត៖ រុស្ស៉ីអះអាងថា អ៊ុយក្រែនប្រើដ្រូនវាយប្រហារលើទីក្រុងមូស្គូនិងតំបន់ជុំវិញ,...

ប្រធានាធិបតីឥណ្ឌូណេស៉ី ណែនាំកុំឱ្យគណៈរដ្ឋមន្រ្តី ចំណាយថវិកាជាតិច្រើនហួសកម្រិត

 (ហ្សាការតា)៖ កាលពីថ្ងៃចន្ទសប្តាហ៍នេះ ប្រធានាធិបតីឥណ្ឌូណេស៉ី លោក ចូកូ វីដូដូ (Joko Widodo) បានណែនាំឱ្យក្រុមរដ្ឋមន្រ្តីរបស់លោក រក្សាកញ្ចប់ថវិកាជាតិឱ្យស្ថិតក្នុងកម្រិតល្អប្រសើរមួយ ដើម្បីបង្ការសម្រាប់ហានិភ័យផ្សេងៗដែលអាចកើតឡើង។

អាន​បន្ត៖ ប្រធានាធិបតីឥណ្ឌូណេស៉ី ណែនាំកុំឱ្យគណៈរដ្ឋមន្រ្តី ចំណាយថវិកាជាតិច្រើនហួសកម្រិត

យោធាចិន ស្វែងរកការពង្រឹងទំនាក់ទំនងកាន់តែជិតស្និទ្ធ ជាមួយកងទ័ពជើងទឹករុស្ស៉ី

រដ្ឋមន្ត្រីការពារជាតិចិន លោក លី សាងហ៊្វូ បានប្រាប់មេបញ្ជាការកងទ័ពជើងទឹករុស្ស៉ី លោកឧត្តមនាវីឯក នីកូឡាយ យេវមេនូវ ក្នុងកិច្ចប្រជុំនៅទីក្រុងប៉េកាំងថា កងទ័ពរំដោះប្រជាជនចិន រំពឹងថា នឹងមានការផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការជាញឹកញាប់ជាមួយកងទ័ពជើងទឹករុស្ស៉ី។

អាន​បន្ត៖ យោធាចិន ស្វែងរកការពង្រឹងទំនាក់ទំនងកាន់តែជិតស្និទ្ធ ជាមួយកងទ័ពជើងទឹករុស្ស៉ី

លោក ចូ បៃដិន នឹងធ្វើទស្សនកិច្ចទៅកាន់ចក្រភពអង់គ្លេស លីទុយអានី និងហ្វាំងឡង់

 ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងធ្វើដំណើរឆ្ពោះទៅកាន់តំបន់អឺរ៉ុប សម្រាប់ដំណើរទស្សនកិច្ច ក្នុងប្រទេសចំនួន៣ ក្នុងនោះរួមមានទាំងចូលរួមកិច្ចប្រជុំកំពូល NATO ក្នុងប្រទេសលីទុយអានី ដោយផ្ដោត ជាសំខាន់លើការពង្រឹងក្រុមចម្រុះអន្តរជាតិ គាំទ្រអ៊ុយក្រែន ខណៈទីក្រុងកៀវ កំពុងដឹកនាំប្រតិបត្តិការវាយ បកប្រឆាំងនឹងកងកម្លាំងរុស្ស៉ី។

អាន​បន្ត៖ លោក ចូ បៃដិន នឹងធ្វើទស្សនកិច្ចទៅកាន់ចក្រភពអង់គ្លេស លីទុយអានី និងហ្វាំងឡង់

តៃវ៉ាន់ នឹងធ្វើសមយុទ្ធបាញ់គ្រាប់ពិត រយៈពេល ២ថ្ងៃ

 តៃវ៉ាន់ នឹងដឹកនាំការធ្វើសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល២ថ្ងៃ ដោយចាប់ផ្ដើមកាលពីថ្ងៃចន្ទ ដើមសប្ដាហ៍នេះ នៅមុនការបើកធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំប្រចាំឆ្នាំរបស់ខ្លួន ស្របពេលដែនកោះមួយនេះ កំពុងបង្កើនការត្រៀមលក្ខណៈទប់ទល់នឹងការកើនឡើងនៃសកម្មភាពយោធារបស់ចិន។

អាន​បន្ត៖ តៃវ៉ាន់ នឹងធ្វើសមយុទ្ធបាញ់គ្រាប់ពិត រយៈពេល ២ថ្ងៃ

ជីដូនរបស់យុវជនដែលត្រូវបានប៉ូលិសបារាំងបាញ់សម្លាប់ ចេញមុខអំពាវនាវឱ្យបញ្ឈប់សកម្មភាពកុបកម្មដ៏ហិង្សា

 (ប៉ារីស)៖ ជីដូនរបស់យុវជនម្នាក់ ដែលត្រូវបានប៉ូលិសបារាំងបាញ់សម្លាប់នៅជាយក្រុងប៉ារីស កាលពីសប្តាហ៍មុន បានចេញមុខអំពាវនាវកាលពីថ្ងៃអាទិត្យកន្លងទៅនេះ ឱ្យក្រុមកុបករនាំគ្នាបញ្ឈប់សកម្មភាពដ៏ហិង្សារបស់ពួកគេ ដែលផ្ទុះឡើងដោយសារតែការស្លាប់របស់ចៅប្រុសលោកយាយ បន្ទាប់ភាពចលាចលបានប្រព្រឹត្តទៅនៅទូទាំងប្រទេស អស់រយៈពេលជាច្រើនខែថ្ងៃមកហើយ។

អាន​បន្ត៖ ជីដូនរបស់យុវជនដែលត្រូវបានប៉ូលិសបារាំងបាញ់សម្លាប់...

អគ្គរដ្ឋទូតរុស្ស៉ីប្រចាំទីក្រុងឡាហាវ៉ាន់ ថាលោក ពូទីន ទទួលបានការអញ្ជើញឱ្យទៅធ្វើទស្សនកិច្ចនៅគុយបា ប៉ុន្តែមិនច្បាស់ថា លោកមានផែនការបែបណាឡើយ

 (ឡាហាវ៉ាន់)៖ ឯកអគ្គរដ្ឋទូតរុស្ស៉ីប្រចាំប្រទេសគុយបា បាននិយាយថា ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន គឺមានការអញ្ជើញឱ្យមកបំពេញទស្សនកិច្ច នៅប្រទេសដែនកោះនៃតំបន់សមុទ្រការីបង់មួយនេះ ប៉ុន្តែលោកបានបញ្ជាក់ថា វាហាក់ឆាប់ពេកនៅឡើយ ក្នុងការនិយាយអំពីការត្រៀមរៀបចំ សម្រាប់ដំណើរទស្សនកិច្ចនោះ។

អាន​បន្ត៖ អគ្គរដ្ឋទូតរុស្ស៉ីប្រចាំទីក្រុងឡាហាវ៉ាន់ ថាលោក ពូទីន...

ក្រុមនាវាទ័ពជើងទឹកចិន ធ្វើទស្សនកិច្ចដ៏កម្រទៅកាន់តំបន់អាហ្រ្វិកខាងលិច ជាមួយការចូលចតនៅប្រទេសនីហ្សេរីយ៉ា

 (ប៉េកាំង)៖ កងនាវាមួយក្រុម នៃកងទ័ពរំដោះប្រជាជនចិន (PLA) ដឹកនាំដោយនាវាពិឃាតណានណីង (Nanning) បានទៅដល់ប្រទេសនីហ្សេរីយ៉ាកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ ក្នុងដំណើរទស្សនកិច្ចដ៏កម្រមួយរបស់យោធាចិន ទៅកាន់ឆ្នេរសមុទ្រអាត្លង់ទិកនៃទ្វីបអាហ្រ្វិក ជាកន្លែងដែលទីក្រុងប៉េកាំងបានខិតខំប្រឹងប្រែងដើម្បីពង្រីកឥទ្ធិពលរបស់ខ្លួន។

អាន​បន្ត៖ ក្រុមនាវាទ័ពជើងទឹកចិន ធ្វើទស្សនកិច្ចដ៏កម្រទៅកាន់តំបន់អាហ្រ្វិកខាងលិច...

អ្នកការទូត និងបុគ្គលិកស្ថានទូតរុស្ស៉ីសរុប៤០នាក់ទៀត ចាកចេញពីប្រទេសរ៉ូម៉ានី

ក្រោយការបណ្តេញ កាលពីថ្ងៃសៅរ៍ អ្នកការទូត និងបុគ្គលិកស្ថានទូតរុស្ស៉ីសរុបចំនួន៤០នាក់ នៅទីក្រុងប៊ុយការ៉េស បានចាកចេញពីប្រទេសរ៉ូម៉ានី ក្រោយការបណ្តេញរបស់រដ្ឋាភិបាលរ៉ូម៉ានី ខណៈដែលទំនាក់ទំនងរវាងប្រទេសទាំងពីរបានធ្លាក់ដុនដាប ចាប់តាំងពីរុស្ស៉ី បានឈ្លានពានលើអ៊ុយក្រែន។

អាន​បន្ត៖ អ្នកការទូត និងបុគ្គលិកស្ថានទូតរុស្ស៉ីសរុប៤០នាក់ទៀត ចាកចេញពីប្រទេសរ៉ូម៉ានី

ប្រធានាធិបតីកូរ៉េខាងត្បូង ប្រាប់ឱ្យក្រសួងបង្រួបបង្រួមជាតិ ឈប់ប្រកាន់ជំហរទន់ជ្រាយដាក់កូរ៉េខាងជើង

 ក្រោយទើបតែងតាំងរដ្ឋមន្រ្តីបង្រួបបង្រួមជាតិថ្មី កាលពីប៉ុន្មានថ្ងៃមុន ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល កាលពីថ្ងៃអាទិត្យ បាននិយាយថា ក្រសួងបង្រួបបង្រួមជាតិកន្លងមកនេះ បានផ្តោតការយកចិត្តទុកដាក់ជ្រុលពេក ទៅលើការផ្តល់ជំនួយសម្រាប់កូរ៉េខាងជើង ហើយរឿងនេះ ត្រូវតែផ្លាស់ប្តូរចេញ។

អាន​បន្ត៖ ប្រធានាធិបតីកូរ៉េខាងត្បូង ប្រាប់ឱ្យក្រសួងបង្រួបបង្រួមជាតិ...

លោក ម៉ាក្រុង ពន្យារពេលធ្វើទស្សនកិច្ចផ្លូវរដ្ឋទៅកាន់អាល្លឺម៉ង់ ចំពេលមានវិបត្តិក្នុងស្រុក

 បារាំង និងអាល្លឺម៉ង់ បានប្រកាសកាលពីថ្ងៃសៅរ៍ថា លោកប្រធានាធិបតី អែមម៉ានុយអែល ម៉ាក្រុង ត្រូវពន្យារពេលធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសអាល្លឺម៉ង់ ដែលគ្រោងចាប់ផ្តើមកាលពីថ្ងៃអាទិត្យ ម្សិលមិញនេះ ដោយសារតែភាពចលាចលនៅក្នុងប្រទេសបារាំង។

អាន​បន្ត៖ លោក ម៉ាក្រុង ពន្យារពេលធ្វើទស្សនកិច្ចផ្លូវរដ្ឋទៅកាន់អាល្លឺម៉ង់...

កូរ៉េខាងជើង រៀបចំពិធីជួបជុំថ្កោលទោសសហរដ្ឋអាមេរិក និងព្រមានពីសង្រ្គាម នុយក្លេអ៊ែរ

កូរ៉េខាងជើង បានរៀបចំការប្រមូលផ្ដុំទ្រង់ទ្រាយដ៏ធំ ក្នុងទីក្រុងព្យុងយ៉ាង ជាទីដែលអ្នកចូលរួមរាប់ម៉ឺននាក់បានស្រែកធ្វើសង្រ្គាមសងសឹក ដើម្បីកម្ទេចសហរដ្ឋអាមេរិក នាឱកាសនៃការប្រារព្ធខួបលើកទី៧៣ នៃការផ្ទុះសង្រ្គាមកូរ៉េ។

អាន​បន្ត៖ កូរ៉េខាងជើង រៀបចំពិធីជួបជុំថ្កោលទោសសហរដ្ឋអាមេរិក និងព្រមានពីសង្រ្គាម...