បណ្តាញសង្គម

បញ្ជូន​បុគ្គល​ក្លែងបន្លំ​ជា​មន្ត្រី​នគរបាល ទៅ​តុលាការកាត់ទោស​តាម​ច្បាប់

រាជធានីភ្នំពេញ ៖ បុគ្គលឈ្មោះ សៅខូ ច័ន្ទសូឡារ ត្រូវការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១នេះ បន្ទាប់ពីបញ្ចប់ការសួរនាំ ក្រោយទទួលបានជនសង្ស័យពីមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ។

អាន​បន្ត៖ បញ្ជូន​បុគ្គល​ក្លែងបន្លំ​ជា​មន្ត្រី​នគរបាល ទៅ​តុលាការកាត់ទោស​តាម​ច្បាប់

អ្នកញៀន​ល្បែង បើក​កន្លែង​ចាក់បាល់ ផ្តុំគ្នា​ចាក់ មិន​ខ្វល់​ពី​ការឆ្លង​កូ​វីដ​១៩ នៅ​ស្រុក​ស្វាយជ្រំ

ខេត្តស្វាយរៀង៖ ប្រជាពលរដ្ឋ ដែលរស់នៅភូមិធ្លកឃុំក្រោលគោ ស្រុកស្វាយជ្រំ បានរិះគន់ចំៗ ប្រាប់អ្នកសារព័ត៌មាន កាលពីវេលាម៉ោង ៣ និង ៣០នាទី រសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ ថា មានបើកល្បែងភ្នាល់ចាក់បាល់ទះមួយកន្លែង ដំណើរការយ៉ាងរលួន ដោយបើកអោយមនុស្សចូលលេងជារៀងរាល់សប្ដាហ៍។

អាន​បន្ត៖ អ្នកញៀន​ល្បែង បើក​កន្លែង​ចាក់បាល់ ផ្តុំគ្នា​ចាក់...

ជនសង្ស័យ ៤នាក់ ឆក់ទូរស័ព្ទ មិនបានសម្រេច នាំគ្នារត់ចោលម៉ូតូ

ភ្នំពេញ៖ ក្រុមឆក់ទូរស័ព្ទដៃ ៤នាក់ បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃមួយគ្រឿង ពីបុរសម្នាក់ មិនបានសម្រេច ហើយបំរុងនឹងរត់គេចខ្លួន ត្រូវបានសមត្ថកិច្ចដេញចាប់ ធ្វើឲ្យជនសង្ស័យរត់ចោលម៉ូតូមួយគ្រឿង ម៉ាកស៊ុយសុគីនិច។

អាន​បន្ត៖ ជនសង្ស័យ ៤នាក់ ឆក់ទូរស័ព្ទ មិនបានសម្រេច នាំគ្នារត់ចោលម៉ូតូ

នគរបាល​សង្កាត់​ត្រពាំង​ក្រសាំង ឃាត់​ជនសង្ស័យ ២​នាក់​ បន្ទាប់ពីឆក់​ស្ត្រី​ម្នាក់

ភ្នំពេញ៖ កម្លាំងនគរបាលសង្កាត់ត្រពាំងក្រសាំង បានល្បាតក្នុងមូលដ្ឋាន ក៏ឃើញបុរស ២នាក់ ក្នុងករណីឆក់ស្ដ្រីម្នាក់។ សមត្ថកិច្ច បានជិះតាម ស្រាប់តែធ្លាក់ជនសង្ស័យម្នាក់ តែជនសង្ស័យម្នាក់ទៀត មិនព្រមឈប់ ត្រូវបានសមត្ថកិច្ច ដេញឃាត់ រហូតចាប់បានភ្លាមៗ។

អាន​បន្ត៖ នគរបាល​សង្កាត់​ត្រពាំង​ក្រសាំង ឃាត់​ជនសង្ស័យ ២​នាក់​ បន្ទាប់ពីឆក់​ស្ត្រី​ម្នាក់

ឥទ្ធិពល​គ្រឿងញៀន! កូន​អកតញ្ញូ​ម្នាក់ វាយបំផ្លាញ​ទ្រព្យសម្បតិ្ត ក្នុងផ្ទះ ម្ដាយ​ស៊ូ​ទ្រាំ​លែងបាន ប្ដឹង​សមត្ថកិច្ច ចាប់​ដាក់គុក​

ភ្នំពេញ៖ កូនប្រុសអកតញ្ញូម្នាក់ ដោយសារតែឥទ្ធិពលនៃគ្រឿងញៀន បានវាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ បណ្តាលឲ្យខូចខាតយ៉ាងដំណំ។ ដោយស៊ូទ្រាំនឹងទង្វើរបស់កូនមិនបាន ម្តាយបានប្តឹងសមត្ថកិច្ចមូលដ្ឋានកងអាវុធហត្ថ ក្រុងប៉ោយប៉ែត ចាប់ខ្លួន បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១។

អាន​បន្ត៖ ឥទ្ធិពល​គ្រឿងញៀន! កូន​អកតញ្ញូ​ម្នាក់ វាយបំផ្លាញ​ទ្រព្យសម្បតិ្ត ក្នុងផ្ទះ...

បុរស​ម្នាក់​បន្សល់​ម៉ូតូ​កំពុង​បញ្ឆេះ​ម៉ាស៊ីន រួច​លោ​.​ត​ចុះ​ផ្អើល​ស្ពាន​ព្រះ​មុនី​វង្ស​ចាស់

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា បុរសម្នាក់សង្ស័យមានវិបត្តិផ្លូវចិត្តបានជិះម៉ូតូ ZOOMER-X មួយគ្រឿង ទៅឈប់នៅលើស្ពានព្រះមុនីវង្សចាស់ រួចលោ.តចុះទឹកសម្លា.ប់ខ្លួនបាត់ស្រមោលតែម្តង បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង២០នាទីយប់ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ នៅលើស្ពានព្រះមុនីវង្សចាស់ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

អាន​បន្ត៖ បុរស​ម្នាក់​បន្សល់​ម៉ូតូ​កំពុង​បញ្ឆេះ​ម៉ាស៊ីន...

ដណ្តើម​គ្នា​ដាក់​សម្រាស់​យក​ត្រី​នៅ​តាម​ព្រែក បង្ក​ជា​ហិង្សា​មាន​របួស​ស្នាម

ខេត្តសៀមរាប ៖ កម្លាំងអាវុធហត្ថស្រុកសូទ្រនិគមចាប់ខ្លួនជនបង្ក៣នាក់យកទៅសួរនាំ បន្ទាប់ពីបានវាយមនុស្ស៥នាក់ឱ្យរងរបួសធ្ងន់ស្រាល ខណៈដណ្តើមគ្នាដាក់សម្រាស់យកត្រីនៅតាមព្រែក ឈានដល់វាយតប់គ្នា។

អាន​បន្ត៖ ដណ្តើម​គ្នា​ដាក់​សម្រាស់​យក​ត្រី​នៅ​តាម​ព្រែក បង្ក​ជា​ហិង្សា​មាន​របួស​ស្នាម

រថយន្ត Ford បើក​លឿន សង្ស័យ​អ្នកបើកបរ​ងងុយដេក ក្រឡាប់

ភ្នំពេញ៖ រថយន្តម៉ាក FORD RANGER ១គ្រឿង បើកបរដោយបុរសម្នាក់ ខណៈកំពុងបើកបរក្នុងល្បឿនលឿន ស្រាប់តែរេចង្កូត រួចក្រឡាប់ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។

អាន​បន្ត៖ រថយន្ត Ford បើក​លឿន សង្ស័យ​អ្នកបើកបរ​ងងុយដេក ក្រឡាប់

ចោរ​ចូល​លួច​ម្តង​ហើយ ពេលនេះ យក​ឡាន​មក​ចូល​លួច​ដឹក​ក្របី ៦​ក្បាល បើក​ទៅ​បាត់

ខេត្តសៀមរាប៖ ក្របី ដែលចងទុកខាងក្រោយផ្ទះ ចម្ងាយប្រហែល ៣០ម៉ែត្រ ត្រូវបានចោរ បើកឡានចូលមកដឹកក្របី ៦ក្បាល ហើយបើកចេញដោយសុវត្ថិភាព។ ប៉ុន្តែមានក្របី រត់រួចមកវិញ ២ក្បាល។

អាន​បន្ត៖ ចោរ​ចូល​លួច​ម្តង​ហើយ ពេលនេះ យក​ឡាន​មក​ចូល​លួច​ដឹក​ក្របី ៦​ក្បាល បើក​ទៅ​បាត់

រថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង ត្រូវ​ចោរ លួច​កាច់​កញ្ចក់​ចំហៀង​ខាងឆ្វេង យកទៅ​បាត់​

ភ្នំពេញ៖ រថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក Ford Raptor F150 ពណ៌ខ្មៅ ជារបស់ម្ចាស់ហាងលក់ទូរស័ព្ទ យីហោ តាំង គីមឡេង ត្រូវបានចោរលួចកាច់កញ្ចក់ចំហៀងខាងឆ្វេង បានសម្រេច។

អាន​បន្ត៖ រថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង ត្រូវ​ចោរ លួច​កាច់​កញ្ចក់​ចំហៀង​ខាងឆ្វេង យកទៅ​បាត់​

មនុស្ស​៤ នាក់ ជាប់អន្ទាក់​សមត្ថកិច្ច នៅ​ព្រំដែន​កម្ពុជា​-​ថៃ ពាក់ព័ន្ធ​គ្រឿងញៀន​ជាង ១​គីឡូក្រាម​

ខេត្តបន្ទាយមានជ័យ៖ សេចក្តីរាយការណ៍ឲ្យដឹងថា សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កាលពីវេលាម៉ោង ៨យប់ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ បានសហការបង្ក្រាបករណីជួញដូរគ្រឿងញៀនមួយករណី ដោយចាប់ខ្លួនជនសង្ស័យចំនួន ៤នាក់ និងរឹបអូសគ្រឿងញៀនជាង ១គីឡូក្រាម។

អាន​បន្ត៖ មនុស្ស​៤ នាក់ ជាប់អន្ទាក់​សមត្ថកិច្ច នៅ​ព្រំដែន​កម្ពុជា​-​ថៃ...

បុរស​ម្នាក់ ត្រឡប់​ពី​ដឹក​អីវ៉ាន់​ឲ្យ​ភ្ញៀវ ត្រូវ​ក្មេងស្ទាវ​មួយក្រុម ដេញ​វាយ ផ្អើល​ពេញ​ផ្លូវ​

ភ្នំពេញ៖ ក្មេងស្ទាវមួយក្រុម មានគ្នាជាង ១០នាក់ ប្រដាប់ដោយដាវសាំងម៉ូរ៉ៃ ខ្សែក្រវ៉ាត់ និងកាំបិត បានជិះម៉ូតូ ដេញវាយបុរសម្នាក់ តាំងពីស្ពានអាកាសស្ទឹងមានជ័យ រហូតដល់ច្រមុះជ្រូកស្ទឹងមានជ័យ បណ្ដាលឲ្យបុរសរងគ្រោះ របួសជាំខ្លួន និងបែកមាត់ បង្កការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ ជួយបំបែក។

អាន​បន្ត៖ បុរស​ម្នាក់ ត្រឡប់​ពី​ដឹក​អីវ៉ាន់​ឲ្យ​ភ្ញៀវ ត្រូវ​ក្មេងស្ទាវ​មួយក្រុម ដេញ​វាយ...

ស្ត្រី ជា​កម្មករសំណង់​ម្នាក់ ត្រូវ​រថយន្ត lexus បុក​ប៉ើង​ប្រមាណ​ជាង ១០​ម៉ែត្រ​

ភ្នំពេញ៖ ស្ត្រីជាកម្មករសំណង់ម្នាក់ ត្រូវរថយន្ត lexus RX300 មួយគ្រឿង បើកបរដោយស្ត្រីជនជាតិកូរ៉េម្នាក់ ក្នុងល្បឿនលឿន បុកបណ្តាលអោយប៉ើង ប្រមាណជាង ១០ម៉ែត្រ បោកក្បាល បាត់បង់ជីវិតភ្លាមៗ នៅកន្លែងកើតហេតុ ខណៈពេលជិះម៉ូតូម៉ាក់ហុងដាឌ្រីម មួយគ្រឿង។

អាន​បន្ត៖ ស្ត្រី ជា​កម្មករសំណង់​ម្នាក់ ត្រូវ​រថយន្ត lexus បុក​ប៉ើង​ប្រមាណ​ជាង ១០​ម៉ែត្រ​

​​មកដើរទារលុយពីអាជីវករ៣-៤ថ្ងៃហើយ​​ស្មានតែជា​ប៉ូលិស​ ការពិតមិនមែនសោះ​

ខេត្តព្រះសីហនុ ៖ បុរសម្នាក់បានស្លៀកពាក់ឯកសណ្ឋានក្លែងជាសមត្ថកិច្ច ហើយបានធ្វើសកម្មភាពដើរទារប្រាក់ពីអាជីករលក់ដូរតាមចឹញ្ចើមផ្លូវ កាលពីព្រឹកថ្ងៃទី១៥ មិថុនា ឆ្នាំ២០២១ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលក្រុងព្រះសីហនុឃាត់ខ្លួន ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ។

អាន​បន្ត៖ ​​មកដើរទារលុយពីអាជីវករ៣-៤ថ្ងៃហើយ​​ស្មានតែជា​ប៉ូលិស​ ការពិតមិនមែនសោះ​

ជនជាតិ​ឡាវ ២​នាក់ ជិះទូក​ដឹក​ថ្នាំ​ញៀន​លួច​ឆ្លង​ដែន​ចូល​កម្ពុជា ប៉ូលិស​ចាប់​បាន​ជិត​៥​គីឡូក្រាម

ខេត្តព្រះវិហារ ៖ សេចក្តីរាយការណ៍ឲ្យដឹងថា កាលពីវេលាម៉ោង១០និង៣២នាទីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែនមួយករណី ដោយចាប់ខ្លួនជនជាតិឡាវ ២នាក់ និងរឹបអូសគ្រឿងញៀនជិត៥ គីឡូក្រាម នៅព្រះវិហារ ។

អាន​បន្ត៖ ជនជាតិ​ឡាវ ២​នាក់ ជិះទូក​ដឹក​ថ្នាំ​ញៀន​លួច​ឆ្លង​ដែន​ចូល​កម្ពុជា...

ឃាត់ខ្លួនបុរសវ័យចំណាស់ ៧៥ឆ្នាំ ករណីចាប់រំលោ.ភក្មេងស្រី

ភ្នំពេញ៖ បុរសវ័យ ៧៥ឆ្នាំម្នាក់ បានធ្វើសកម្មភាពចាប់រំលោ.ភក្មេងស្រីម្នាក់បានសម្រេច នៅក្នុងគុម្ពោធព្រៃមួយកន្លែង។ ក្រោយមក ក្មេងស្រីរងគ្រោះ ប្រាប់ម្ដាយឲ្យដឹង ទើបម្ដាយប្ដឹងឲ្យនគរបាលចាប់ខ្លួន សាកសួរ និងកសាងសំណុំរឿង ចាត់ការតាមច្បាប់។

អាន​បន្ត៖ ឃាត់ខ្លួនបុរសវ័យចំណាស់ ៧៥ឆ្នាំ ករណីចាប់រំលោ.ភក្មេងស្រី

អនិច្ចា​! ស្ត្រី​ម្នាក់​មិន​ស្រួលខ្លួន​ហៅ​កង់​បី​ដឹក​ទៅ​ពេទ្យ​ឯកជន​មិន​ទទួល លុះ​ទៅ​ពេទ្យ​រដ្ឋ​គាត់​ស្លា​.​ប់​ហើយ

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ស្រី្តម្នាក់មានអាការៈមិនសូវស្រួលខ្លួន លុះពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ស្រាប់តែដាច់ខ្យល់ស្លា.ប់តែម្តង បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង៤៥នាទីយប់ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិខ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

អាន​បន្ត៖ អនិច្ចា​! ស្ត្រី​ម្នាក់​មិន​ស្រួលខ្លួន​ហៅ​កង់​បី​ដឹក​ទៅ​ពេទ្យ​ឯកជន​មិន​ទទួល...

នគរបាល​ខណ្ឌដង្កោ ឃាត់ខ្លួន​មុខសញ្ញា​លួច​ម៉ូតូ ២​នាក់ ដកហូត​វត្ថុតាង ពាក់ព័ន្ធ​នឹង​អំពើចោរកម្ម​មួយចំនួន

ភ្នំពេញ៖ កម្លាំងនគរបាលនៃអធិការដ្ឋានខណ្ឌដង្កោ បានឃាត់ខ្លួនជនសង្ស័យ ដែលជាមុខសញ្ញាលួចម៉ូតូ ២នាក់ ខណៈកំពុងចេញធ្វើសកម្មភាពលួច ហើយជួបកម្លាំងនគរបាលកំពុងល្បាត។

អាន​បន្ត៖ នគរបាល​ខណ្ឌដង្កោ ឃាត់ខ្លួន​មុខសញ្ញា​លួច​ម៉ូតូ ២​នាក់ ដកហូត​វត្ថុតាង...

ពលករ​លួច​ឆ្លង​ដែន​ខុសច្បាប់​៩​នាក់ ត្រូវ​បាន​ឃាត់ខ្លួន​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក

ខេត្តបន្ទាយមានជ័យ ៖ យប់រំលងអធ្រាត្រចូលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ អនុវត្តតាមបទបញ្ជាមេបញ្ជាការយោធភូមិភាគទី៥ និងគណៈបញ្ជការឯកភាពខេត្តបន្ទាយមានជ័យ ទប់ស្កាត់ការនាំពលករលួចឆ្លងដែនក្នុងភូមិសាស្ត្រខេត្ត ដោយមានការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ដាក់បទបញ្ជាយ៉ាងតឹងរ៉ឹង ការពារនៅតាមបន្ទាត់ព្រំដែន ក្នុងការរឹតបន្តឹងសន្តិសុខព្រំដែនទប់ស្កាត់ពលករលួចឆ្លងដែន ជាពិសេសបានចាត់តាំងកម្លាំងចុះស៊ើបអង្កេតស្វែងរកមុខសញ្ញាមេខ្យល់ចាប់ខ្លួនបញ្ជូនឲ្យសមត្ថកិច្ចជំនាញចាត់ការតាមផ្លូវច្បាប់។

អាន​បន្ត៖ ពលករ​លួច​ឆ្លង​ដែន​ខុសច្បាប់​៩​នាក់ ត្រូវ​បាន​ឃាត់ខ្លួន​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក

បិទ​ការដ្ឋាន​សំណង់​មួយ​កន្លែង បន្ទាប់​ពី​ត​ខ្សែភ្លើង​ធ្វើ​ឱ្យ​បុរស​ជា​ឪពុក​ស្លា​.​ប់ និង​កូនស្រី​របួសធ្ងន់

រាជធានីភ្នំពេញ ៖ អាជ្ញាធរខណ្ឌដូនពេញ បានចុះបិទការដ្ឋានសំណង់មួយកន្លែងដែលមានការធ្វេសប្រហែស បណ្ដាលឱ្យដាច់រលាត់ខ្សែភ្លើងធ្វើឱ្យឆ្លងចរន្តអគ្គិសនីឆក់បុរសជាឪពុកស្លា.ប់បាត់បង់ជីវិត និងកូនស្រីអាយុ១៣ឆ្នាំរងរបួសធ្ងន់ ខណៈពេលដែលបុរសជាឪពុកព្យាយាមទៅជួយសង្គ្រោះកូនស្រីរបស់ខ្លួននៅពេលដែលចុះទៅរើសស្រោមខ្នើយលើដំបូលស័ង្កសី បណ្តាលឱ្យឆក់ខ្សែភ្លើងដួលសន្លប់បាត់ស្មារតី កាលពីល្ងាចថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនោះ។

អាន​បន្ត៖ បិទ​ការដ្ឋាន​សំណង់​មួយ​កន្លែង...

អនិច្ចា​! ឃើញ​កូនស្រី​សន្លប់​លើដំបូល​សំ​យ៉ាប​ស័ង្កសី​ក៏​ទៅ​ជួយ បែរជា​ឆក់​យក​ជីវិត​ឪពុក​បាត់

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា បុរសជាជាងសំណង់ម្នាក់បានស្លា.ប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ក្រោយពីដឹកតាមម៉ូតូកង់បីឥណ្ឌាយកទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះ តែជាអកុសលរូបគាត់ក៏បានដាច់ខ្យល់ស្លា.ប់បាត់ទៅហើយ ប៉ុន្តែក្រុមគ្រួសារមិនអស់ចិត្តក៏យកជនរងគ្រោះទៅកប់ដីខ្សាច់ ដើម្បីព្យាយាមជួយសង្គ្រោះបន្តទៀត ក្រែងជនរងគ្រោះបានដឹងខ្លួនឡើងវិញ ចំណែកឯកូនស្រីអាយុ១៣ឆ្នាំម្នាក់ទៀតក៏ រងរបួសយ៉ាងធ្ងន់ធ្ងររហូតសន្លប់បាត់បង់ស្មារតីផងដែរ។

អាន​បន្ត៖ អនិច្ចា​! ឃើញ​កូនស្រី​សន្លប់​លើដំបូល​សំ​យ៉ាប​ស័ង្កសី​ក៏​ទៅ​ជួយ...