បណ្តាញសង្គម

អាជ្ញាធរ ប្រកាស​បិទ​ឡ​ស្រា ខណៈ​មាន​អ្នកពុល​ស្រា ស្លាប់ ១៦​នាក់​ នៅកំពត

ខេត្តកំពត៖ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត កាលពីព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ នេះ បានប្រកាសជាសាធារណៈ និងប្រាប់អោយលោកអភិបាលស្រុកកំពង់ត្រាច និងមន្ត្រីពាក់ព័ន្ធជាច្រើនទៀត អោយបិទកន្លែងឡ បិតស្រានានា អោយអស់ ព្រោះនៅស្រុកកំពង់ត្រាចនេះ មានពលរដ្ឋពិសាស្រាស ស្លាប់ច្រើននាក់ណាស់។ឯកឧត្តមបានប្រាប់អោយអាជ្ញាធរស្រុក ចាត់ចែងរឿងអ្នកបិតស្រាស ត្រូវបញ្ឈប់ជាបន្ទាន់បែបនេះ ខណៈពេលឯកឧត្តមពិនិត្យមើលស្រូវពង្រោះពលរដ្ឋ ជួបគ្រោះធម្មជាតិ រាំងស្ងួត នៅភូមិព្រែកក្រឹស ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច។

អាន​បន្ត៖ អាជ្ញាធរ ប្រកាស​បិទ​ឡ​ស្រា ខណៈ​មាន​អ្នកពុល​ស្រា ស្លាប់ ១៦​នាក់​ នៅកំពត

យុវជន​ម្នាក់ កាន់​ដាវ ឈរ​គំរាម កាប់​ដល់​ប្រជាពលរដ្ឋ ធ្វើដំណើរ​តាមផ្លូវ ត្រូវ​នគរបាល ចាប់ខ្លួន​

ខេត្តបន្ទាយមានជ័យ៖ ក្មេងទំនើងម្នាក់ ផឹកស៊ី និងប្រើប្រាស់គ្រឿងញៀន តែងតែធ្វើសកម្មភាពអុកឡុក បង្កភាពភ័យខ្លាច ដល់ប្រជាពលរដ្ឋ ក្នុងភូមិ ត្រូវបាននគរបាលស្រុកថ្មពួក ចាប់ឃាត់ខ្លួន កាលពីម៉ោង ៤ និង ៣០នាទីល្ងាចថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ នៅភូមិថ្មពួក ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

អាន​បន្ត៖ យុវជន​ម្នាក់ កាន់​ដាវ ឈរ​គំរាម កាប់​ដល់​ប្រជាពលរដ្ឋ ធ្វើដំណើរ​តាមផ្លូវ...

ដកហូត​អាល់កុល​ក្លែងក្លាយ ជាង​២០០​លី​ត្រ តាម​ផ្ទះ​លក់ទំនិញ និង​ឱសថស្ថាន ក្នុង​ក្រុង​ដូន​កែវ

ខេត្តតាកែវ ៖ មន្ត្រីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) សាខាខេត្តតាកែវ នាព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ បានចុះត្រួតពិនិត្យផលិតផលទំនិញ នៅតាមបណ្តាផ្ទះលក់ទំនិញ និងឱសថស្ថាន នៅផ្សារតាកែវ ស្ថិតក្នុងឃុំរការក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ។

អាន​បន្ត៖ ដកហូត​អាល់កុល​ក្លែងក្លាយ ជាង​២០០​លី​ត្រ តាម​ផ្ទះ​លក់ទំនិញ និង​ឱសថស្ថាន...

ការប្រើប្រាស់​ឧបករណ៍​នេសាទ ខុសច្បាប់ ឬ​ឧបករណ៍​នេសាទ ប្រភេទ​ក្រឡា​ល្អិត ត្រូវបាន​ប៉ូលិស​ចាប់យក ទៅ​កំទេចចោល

ខេត្តសៀមរាប៖ ការនេសាទ ដោយប្រើប្រាស់ឧបករណ៍ខុសច្បាប់ ឬឧបករណ៍នេសាទ ប្រភេទក្រឡាល្អិត ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះ ដឹកនាំកម្លាំងដោយលោកវរសេនីយ៍ត្រី ឆាយ ឆីហ៊ុយ ឋាន: អធិការរង នៃអធិការនគរបាលស្រុកប្រាសាទបាគង បានចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅចំនុចខាងលិចកោះវ័រព្រេង ស្ថិតក្នុងភូមិសាស្ត្រឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

អាន​បន្ត៖ ការប្រើប្រាស់​ឧបករណ៍​នេសាទ ខុសច្បាប់ ឬ​ឧបករណ៍​នេសាទ ប្រភេទ​ក្រឡា​ល្អិត...

លោក​បងកឺកឺផ្ទុះអាវុធ៣គ្រាប់ហើយ​ឡើង​ជិះ​ឡាន​គេច​ខ្លួន​​​ធ្វើ​ព្រងើយ

ខេត្តព្រះសីហនុ៖ មានករណីហិង្សារហូតឈានទៅដល់ការផ្ទុះអាវុធចំនួន៣គ្រាប់ រវាងជនជាតិចិននិងសន្តិសុខកាស៊ីណូទឹងស៊ីង បណ្តាលឲ្យបែកកញ្ចក់ទ្វារចូលកាស៊ីណូអស់មួយផ្ទាំង តែពុំបណ្តាលឲ្យមានមនុស្សរងរបួសនោះទេ ។

អាន​បន្ត៖ លោក​បងកឺកឺផ្ទុះអាវុធ៣គ្រាប់ហើយ​ឡើង​ជិះ​ឡាន​គេច​ខ្លួន​​​ធ្វើ​ព្រងើយ

ពុល​ស្រា​ទៀត​ហើយ​! ស្លា​.​ប់​៥​នាក់ ១២​នាក់​ទៀត​កំពុង​សង្គ្រោះ​បន្ទាន់​នៅ​ខេត្តកំពត

ខេត្តកំពត ៖ យ៉ាងហោចណាស់ មនុស្សប្រុស-ស្រីចំនួន៥នាក់បានស្លា.ប់ និង១២នាក់ផ្សេងទៀតកំពុងទទួលការសង្គ្រោះបន្ទាន់នៅខេត្តកំពត ក្រោយពីពាក់ព័ន្ធករណីសង្ស័យថា ពុលស្រា ។

អាន​បន្ត៖ ពុល​ស្រា​ទៀត​ហើយ​! ស្លា​.​ប់​៥​នាក់...

ប្រជាពលរដ្ឋ​ឃាត់ខ្លួន​ជនសង្ស័យ ២​នាក់ ដែល​លួច​តុ​កៅអី ក្នុង​ភោជនីយដ្ឋាន

ភ្នំពេញ៖ ជនសង្ស័យ ២នាក់ ត្រូវបានបងប្អូនប្រជាពលរដ្ឋ សហការគ្នាជាមួយសន្តិសុខ ដេញឃាត់ខ្លួន ប្រគល់អោយសមត្ថកិច្ចប៉ុស្តិ៍នគរបាល សង្កាត់ចាក់អង្រែក្រោម ធ្វើការសាកសួរ បន្ទាប់ពីជនសង្ស័យទាំងនោះ បានលួចយកកៅក្នុងភោជនីយដ្ឋានមួយកន្លែង។

អាន​បន្ត៖ ប្រជាពលរដ្ឋ​ឃាត់ខ្លួន​ជនសង្ស័យ ២​នាក់ ដែល​លួច​តុ​កៅអី ក្នុង​ភោជនីយដ្ឋាន

នារី​វ័យក្មេង​ម្នាក់​ខឹង​ប្តី​និយាយ​រឿង​ហ្វេ​ស​ប៊ុ​ក ក៏​បញ្ចប់ជីវិត​ក្នុង​បន្ទប់​ផ្អើល

ខេត្តស្ទឹងត្រែង ៖ បើតាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១នេះ មានករណីស្ត្រីម្នាក់បានដាច់ចិត្តបញ្ចប់ជីវិតខ្លួនឯងនៅនឹងធ្នឹមផ្ទះក្នុងបន្ទប់ដេករបស់ខ្លួន គ្រាន់តែត្រូវប្តីស្តីបន្ទោសរឿងលេងហ្វេសប៊ុកច្រើនពេក ភ្លេចការងាររកស៊ី និងភ្លេចបាយទឹកទៀតផង ។

អាន​បន្ត៖ នារី​វ័យក្មេង​ម្នាក់​ខឹង​ប្តី​និយាយ​រឿង​ហ្វេ​ស​ប៊ុ​ក...

កម្លាំង​អាវុធហត្ថ​ខេត្តក្រចេះ ប្រទះ​ឃើញ​គំនរ​ឈើ​អារ ០៥​គោលដៅ នៅ​ចំណុច​ព្រៃ​ឡង់

ខេត្តក្រចេះ ៖ កម្លាំងកងរាជអាវុធហត្ថមូលដ្ឋានខេត្តក្រចេះ កាលពីវេលាម៉ោង១០និង៣០នាទីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមន្ត្រីបរិស្ថាន បានចុះល្បាត ក៏បានប្រទះឃើញ គំនរឈើអារ ស្ថិតនៅចំណុចព្រៃឡង់ នៅឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ចំនួន០៥ គោលដៅ ។

អាន​បន្ត៖ កម្លាំង​អាវុធហត្ថ​ខេត្តក្រចេះ ប្រទះ​ឃើញ​គំនរ​ឈើ​អារ ០៥​គោលដៅ នៅ​ចំណុច​ព្រៃ​ឡង់

ឆាកប្រយុទ្ធ​គ្នា លើ​សួនច្បារ​ចេនឡា បណ្តាល​អោយ​​បុរស​អានា​ថា និង​អ្នក​រើស​អេតចាយ ចូល​ពេទ្យ ទាំង ២​នាក់​

រាជធានីភ្នំពេញ៖ បុរសជាអ្នករើសអេតចាយម្នាក់ បានរងរបួសបែកក្បាល និងបុរសអានាថា បានរងរបួសធ្ងន់ ទន់ខ្លួន ត្រូវបានបញ្ជូនទៅកាន់មន្ទីរទាំង ២នាក់ ក្នុងឆាកប្រយុទ្ធយ៉ាងស៊ីសាច់ហុតឈាម នៅលើសួនច្បារ បន្ទាប់ពីមានទំនាស់គ្នា រឿងខ្លីដែកកេះដុតបារី។

អាន​បន្ត៖ ឆាកប្រយុទ្ធ​គ្នា លើ​សួនច្បារ​ចេនឡា បណ្តាល​អោយ​​បុរស​អានា​ថា...

ឪពុកចុង​សារភាព​ថា យក​ជង្គង់​អុក​លើ​ដើមទ្រូងកូនស្រី​អាយុ​២​ឆ្នាំ​ស្លា​.​ប់ ព្រោះ​ខឹង​វាយ​ក្បាល និង​យក​ជើងធូប​ចាក់​ភ្នែក​ខ្លួន

រាជធានីភ្នំពេញ ៖ ក្រោយកើតមានរឿងហេតុ ដែលឪពុកចុងអះអាងថាដួលសង្កត់លើកូនស្រីអាយុ២ឆ្នាំស្លា.ប់នោះ កម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះឃាត់ខ្លួនបុរសជាឪពុកចុងនាំទៅកាន់ប៉ុស្តិ៍រដ្ឋបាលនគរបាលស្ទឹងមានជ័យ២ ធ្វើការសាកសួរអស់រយៈពេលយ៉ាងយូរ ទើបជនសង្ស័យឈ្មោះ សុខ រដ្ឋា ព្រមឆ្លើយសារភាពថា រូបគេពិតជាបានវាយ និងយកជង្គង់អុក លើដើមទ្រូង កុមារីរងគ្រោះ បណ្តាលឲ្យស្លាប់ពិតប្រាកដមែន ។

អាន​បន្ត៖ ឪពុកចុង​សារភាព​ថា យក​ជង្គង់​អុក​លើ​ដើមទ្រូងកូនស្រី​អាយុ​២​ឆ្នាំ​ស្លា​.​ប់...

យុវជន​ទំនើង ២​ក្រុម បើកឆាក​ប្រយុទ្ធ​គ្នា នៅ​វិមានឯករាជ្យ មុខផ្ទះ​សម្តេច អ្នកឈ្នះ​ដេក​ប៉ុស្តិ៍ អ្នកចាញ់​ដេកពេទ្យ​

ភ្នំពេញ៖ យុវជនទំនើង ២ក្រុម បានជិះម៉ូតូប្រដេញ វាយតប់ និងកាប់គ្នា យ៉ាងណាអនាធិបតេយ្យ ពេញដងផ្លូវ នៅចំណុចវិមានឯករាជ្យ មុខផ្ទះសម្តេចតេជោ នាយករដ្ឋមន្ត្រី បណ្តាលឲ្យយុវជនម្នាក់ ត្រូវបក្សពួកជម្លោះម្ខាងទៀត កាប់ត្រូវក្បាលច្រើនកាំបិត របួសធ្ងន់ ដេកដួលសន្លប់ ក្នុងថ្លុកឈាម។

អាន​បន្ត៖ យុវជន​ទំនើង ២​ក្រុម បើកឆាក​ប្រយុទ្ធ​គ្នា នៅ​វិមានឯករាជ្យ មុខផ្ទះ​សម្តេច...

ប៉ូលិស បញ្ជូន​ជនសង្ស័យ​ម្នាក់ ទៅ​សាលាដំបូង​ខេត្ត ដោយសារតែ​វ៉ៃ​ជនរងគ្រោះ បែកក្បាល ដេរ ១១​ថ្នេរ​

បន្ទាយមានជ័យ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលជំនាញការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ពីបទប្រើហឹង្សាដោយចេតនា បណ្តាលជនរងគ្រោះបែកក្បាលដេរ ១១ថ្នេរ។

អាន​បន្ត៖ ប៉ូលិស បញ្ជូន​ជនសង្ស័យ​ម្នាក់ ទៅ​សាលាដំបូង​ខេត្ត ដោយសារតែ​វ៉ៃ​ជនរងគ្រោះ...

មេខ្យល់ ១០​នាក់ ត្រូវបាន​បញ្ជូនទៅ​តុលាការ ដោយសារ​នាំ​ពលករ ៥​នាក់ ឆ្លងដែន​ខុសច្បាប់

បន្ទាយមានជ័យ៖ នគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ បានបញ្ជូនជនសង្ស័យ ១០នាក់ ពីបទ នាំមនុស្សចេញមិនស្របច្បាប់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ។

អាន​បន្ត៖ មេខ្យល់ ១០​នាក់ ត្រូវបាន​បញ្ជូនទៅ​តុលាការ ដោយសារ​នាំ​ពលករ ៥​នាក់...

ប្រមូល​ចោរឆក់​ជនបរទេស នៅ​ក្រុង​មាត់សមុទ្រ បាន ៨​នាក់ បញ្ជូនទៅ​តុលាការ​

ខេត្តព្រះសីហនុ៖ មុខសញ្ញាចោរឆក់ចំនួន ៨ នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលជំនាញខេត្តព្រសីហនុ បង្ក្រាប និងចាប់ខ្លួនជាបន្តបន្ទាប់ កាលពីថ្ងៃ២៤ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ និងបានកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីរង់ចាំទទួលទោសតាមផ្លូវច្បាប់។

អាន​បន្ត៖ ប្រមូល​ចោរឆក់​ជនបរទេស នៅ​ក្រុង​មាត់សមុទ្រ បាន ៨​នាក់ បញ្ជូនទៅ​តុលាការ​

មុខសញ្ញាយ៉ាង​សកម្ម​ម្នាក់ កំពុងប្រព្រឹត្តជាក់ស្តែង ត្រូវអស់លក្ខណ៍​

ខេត្តបាត់ដំបង ៖ ម្សៅក្រាមពណ៌ស ដែលគេសង្ស័យថា ជាសាធាតុញៀ.ន ត្រូវបានដកហូត រីឯបុរសម្នាក់ដែលកាន់កា.ប់វត្ថុតាងនេះ ត្រូវបានឃាត់ខ្លួនដោយកម្លាំងនគរបាលមូលដ្ឋាន ដែលមានកិច្ចសហការពីកម្លាំងកងរាជអាវុធហត្ថផង កាលពី៧យប់ថ្ងៃទី២៦ មិថុនា នៅស្រុករុក្ខគីរី ខេត្តបាត់ដំបង។យោងតាមរបាយការណ៍បឋមរបស់សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនឈ្មោះ អឿន សំអាត ហៅ កុយ ភេទប្រុស ។

អាន​បន្ត៖ មុខសញ្ញាយ៉ាង​សកម្ម​ម្នាក់ កំពុងប្រព្រឹត្តជាក់ស្តែង ត្រូវអស់លក្ខណ៍​

ជំនាញ​លួងលោម​! លើក​ទី​១​បាន​សម្រេច​២​នាក់ ញ៉ាម​​មក​លើក​ទី​២​ទៀត ចប់​ត្រឹម​ឃើញ​ផ្ទាល់​នឹង​ភ្នែក

 

ខេត្តកណ្តាល ៖ ចោរស្រីជំនាញខាងលួងលោមដោះយកទ្រព្យសម្បត្តិពីប្រជាពលរដ្ឋនោះ ត្រូវបាននគរបាលស្រុកស្អាង ធ្វើការឃាត់បានហើយ។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១វេលាម៉ោង០៩និង៥០នាទី នៅចំណុចក្នុងផ្សារព្រែកតូចខាងជើង ស្ថិតនៅភូមិត្រពាំងឈូក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។

អាន​បន្ត៖ ជំនាញ​លួងលោម​! លើក​ទី​១​បាន​សម្រេច​២​នាក់ ញ៉ាម​​មក​លើក​ទី​២​ទៀត...

ឃាត់ខ្លួនជនសង្ស័យម្នាក់ ​លួច​ដាំដំណាំ​កញ្ឆាខុសច្បាប់ នៅស្រុក​គិរីវង់

ខេត្តតាកែវ ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកគិរីវង់ ដឹកនាំដោយលោកអនុសេនីយ៍ឯក អុល សំអឿន ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ បានចុះរុករកការដាំកញ្ឆាខុសច្បាប់ នៅចំណុចជួរភ្នំទទឹង ក្នុងភូមិសាស្ត្រ ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ ។

អាន​បន្ត៖ ឃាត់ខ្លួនជនសង្ស័យម្នាក់ ​លួច​ដាំដំណាំ​កញ្ឆាខុសច្បាប់ នៅស្រុក​គិរីវង់

ធ្លាប់មាន​ទំនាស់​គ្នា ឃើញ​មុខ​ទាញ​កាំបិត​ផ្គាប់​កាប់ រងរបួស អ្នកឈ្នះ​ជាប់​ខ្នោះ អ្នកចាញ់​ដេកពេទ្យ

កណ្តាល៖ ករណីហិង្សាមួយ បានកើតឡើង បណ្តាលអោយបុរសម្នាក់ រងរបួស បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ហិង្សានេះ គើតឡើង ដោយសារធ្លាប់មានទំនាស់គ្នា ឃើញមុខទាញកាំប៊ិតផ្គាប់កាប់តែម្តង។

អាន​បន្ត៖ ធ្លាប់មាន​ទំនាស់​គ្នា ឃើញ​មុខ​ទាញ​កាំបិត​ផ្គាប់​កាប់ រងរបួស...

សុទ្ធតែជាមន្ត្រីយោធានិងនគរបាល​​ដែល​ត្រូវ​ឃាត់​​​ខ្លួន​​នេះ​!

ខេត្តមណ្ឌលគិរី ៖ ទីបំផុត បន្ទាប់ពីមានការបង្ក្រាបបទល្មើសព្រៃឈើទ្រង់ទ្រាយធំនៅតំបន់អូរហ៊ុចជាលើកទី២ ពីសំណាក់មន្ត្រីជំនាញខេត្តមណ្ឌលគិរី បានឈានដល់ការឃាត់ខ្លួនមនុស្សជាច្រើននាក់ ដែលសុទ្ធតែជាកងកម្លាំងយោធា និងនគរបាលមានតួនាទីការពារតំបន់នោះ ។

អាន​បន្ត៖ សុទ្ធតែជាមន្ត្រីយោធានិងនគរបាល​​ដែល​ត្រូវ​ឃាត់​​​ខ្លួន​​នេះ​!

ក្រុម​អាជ្ញាធរ​ថៃ ដោះលែង​អ្នកទោស​ខ្មែរ ៧​នាក់ បញ្ជូនមក​កម្ពុជា​វិញ

ខេត្តឧត្តរមានជ័យ៖ អ្នកទោសខ្មែរ ៧នាក់ ត្រូវបានក្រុមអាជ្ញាធរថៃ ដោះលែង ហើយបញ្ជូនមកប្រគល់ឱ្យក្រុមអាជ្ញាធរកម្ពុជាវិញតាមច្រកទ្វារអន្តរជាតិជាំ ក្នុងភូមិជាំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ កាលពីវេលាម៉ោង ១១ព្រឹក ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១។

អាន​បន្ត៖ ក្រុម​អាជ្ញាធរ​ថៃ ដោះលែង​អ្នកទោស​ខ្មែរ ៧​នាក់ បញ្ជូនមក​កម្ពុជា​វិញ