បណ្តាញសង្គម

រុស្ស៊ី ផ្តល់ស្បៀងអាហារ ២៣.០០០តោន ដល់កូរ៉េខាងជើង ជាផ្នែកមួយ នៃកញ្ចប់ជំនួយមនុស្សធម៌

មូស្គូ៖ ប្រទេសរុស្ស៊ី បានសម្រេចផ្តល់ ស្បៀងអាហារ ជាស្រូវសាលី ចំនួន ២៣.០០០តោន ដល់ ប្រទេសកូរ៉េខាងជើង ដែលនេះ ជាផ្នែកមួយ នៃកញ្ចប់ជំនួយ មនុស្សធម៌ ស្របពេលដែល ជំនួយបន្តបន្ទាប់ទៀត ត្រូវបានទីក្រុង មូស្គូ អះអាងថា នឹងត្រូវផ្តល់ នៅពេលខាងមុខ ។

អាន​បន្ត៖ រុស្ស៊ី ផ្តល់ស្បៀងអាហារ ២៣.០០០តោន ដល់កូរ៉េខាងជើង ជាផ្នែកមួយ...

ឧទ្ទាមរដ្ឋឥស្លាម ដណ្តើមបាន ទីក្រុងជាប់កូបានី របស់ពួកឃឺត បានចំនួនបី នៅស៊ីរីទៀតហើយ

ដាម៉ាស៖ បើតាមក្រុម អ្នកអង្កេតការណ៍ សិទ្ធិមនុស្ស ដែលជាក្រុម ប្រឆំាងស៊ីរី បានរាយការណ៍ថា កាលពីថ្ងៃចន្ទ ឧទ្ទាមរដ្ឋ ឥស្លាម (IS) ដណ្តើមបានដោយ ជោគជ័យ ទីក្រុងចំនួន ០៣ នៅជិតទីក្រុង កូបានី ដែលជាទីក្រុងមាន ប្រជាជនឃឺដ រស់នៅយ៉ាងច្រើន លើសលុប។

អាន​បន្ត៖ ឧទ្ទាមរដ្ឋឥស្លាម ដណ្តើមបាន ទីក្រុងជាប់កូបានី របស់ពួកឃឺត បានចំនួនបី នៅស៊ីរីទៀតហើយ

ទូក​ល្បាត របស់​កង​នាវាចរ ​កូរ៉េខាងជើង និង​កូរ៉េ​ខាង​ត្បូង​ បាញ់​តបត​គ្នា​ ចំកន្លែង ធ្លាប់មានការប៉ះទង្គិចគ្នា កាលពីមុន

ឧបទ្វីបកូរ៉េ៖ ក្រសួងការពារប្រទេស របស់កូរ៉េខាងត្បូង និយាយថា ទូកល្បាត របស់កងនាវាចរ កូរ៉េខាងជើង និងកូរ៉េខាងត្បូង បានបាញ់តបតគ្នា រយៈពេលថ្មី នៅថ្ងៃអង្គារ នៅជិតព្រំដែន សមុទ្រលឿង ដែលមានវិវាទ របស់គេ និងជាកន្លែង ដែលមានការប៉ះទង្គិចគ្នា ច្រើនលើក កាលពីមុន។

អាន​បន្ត៖ ទូក​ល្បាត របស់​កង​នាវាចរ ​កូរ៉េខាងជើង និង​កូរ៉េ​ខាង​ត្បូង​ បាញ់​តបត​គ្នា​...

ព្យុះទីហ្វុងដ៏កំណាចមួយ កំពុងបោកបក់សំដៅមក ទីក្រុងតូក្យូ ប្រទេសជប៉ុន

តូក្យូ៖ ខ្យល់ព្យុះទីហ្វុង ដ៏កំណាចមួយ ត្រូវបានក្រុមឧតុនិយម ជប៉ុន អះអាងថា កំពុងសំដៅមកកាន់ ទីក្រុងតូក្យូ នៅថ្ងៃចន្ទនេះ បន្ទាប់ពី វាបង្កឲ្យ មានការបាក់ដី និងភ្លៀងធ្លាក់ យ៉ាងគំហុក នៅភាគកណ្តាល ប្រទេសជប៉ុន ដែលមានកម្រិត រហូតដលទៅ ៨៥ មីលីម៉ែត្រ ក្នុងមួយម៉ោងកាល ពីព្រឹកនេះរួចមក។

អាន​បន្ត៖ ព្យុះទីហ្វុងដ៏កំណាចមួយ កំពុងបោកបក់សំដៅមក ទីក្រុងតូក្យូ ប្រទេសជប៉ុន

កូរ៉េខាងត្បូង ទទួលស្គាល់ ស្ថានភាពសុខភាព មេដឹកនាំ កូរ៉េខាងជើង

សត្វ​ភេ​សមុទ្រ ​ប្រមាណ​ ៣៥០០០​ក្បាល​ រត់​ឡើង​គោក ​នៅតាមបណ្តោយ ឆ្នេរសមុទ្រមួយ នៃរដ្ឋ​អាឡាស្កា

អាមេរិក៖ មានសត្វភេសមុទ្រ ប្រមាណ ៣៥ ០០០ក្បាល កំពុងប្រមូលផ្តុំគ្នា នៅតាមបណ្តោយ ឆ្នេរសមុទ្រមួយ ក្នុងរដ្ឋអាឡាស្កា របស់សហរដ្ឋអាមេរិក។ មូលហេតុចម្បង ដែលបណ្តាលអោយ សត្វភេសមុទ្រទាំងនោះ មកផ្តុំគ្នា នៅអាឡាស្កា គឺបរិមាណទឹកកក នៅមហាសមុទ្រ អាកទិក រលាយខ្លាំងពេក ក្នុងកំឡុងរដូវក្តៅឆ្នាំនេះ។

អាន​បន្ត៖ សត្វ​ភេ​សមុទ្រ ​ប្រមាណ​ ៣៥០០០​ក្បាល​ រត់​ឡើង​គោក ​នៅតាមបណ្តោយ ឆ្នេរសមុទ្រមួយ...

ក្រុមភេរវកម្ម រដ្ឋឥស្លាម បាញ់មីស៊ីលជាង ៨០គ្រាប់ ចូលទីក្រុងកូបានី របស់ស៊ីរី

ដាម៉ាស៖ ក្រុមអ្នកអង្កេត សិទ្ធិមនុស្ស ដែលជាក្រុមប្រឆំាង នៅស៊ីរី បានរាយការណ៍ថា ក្រុមភេរវកម្ម រដ្ឋឥស្លាម (IS) បានបាញ់គ្រាប់ មីស៊ីល ជាង ៨០គ្រាប់ ទៅលើទីក្រុង កូបានី របស់ពួកគេ ឃឺដ ដែលនៅ ភាគខាងជើង ប្រទេសស៊ីរី កាលពីថ្ងៃសុក្រ ដែលនេះ ផ្នែកមួយ នៃអំពើហិង្សា ដែលកំពុង បន្តវាយប្រហារ ត្រួតត្រា ទីក្រុងពួកឧទ្ទាម ។

អាន​បន្ត៖ ក្រុមភេរវកម្ម រដ្ឋឥស្លាម បាញ់មីស៊ីលជាង ៨០គ្រាប់ ចូលទីក្រុងកូបានី របស់ស៊ីរី

ស្លាប់មនុស្ស យ៉ាងហោចណាស់ ៣២នាក់ ដោយសារការរត់ជាន់គ្នា នៅភាគខាងកើតឥណ្ឌា

ញូដេលី៖ មន្រ្តីប៉ូលីស ជាន់ខ្ពស់ឥណ្ឌា បាននិយាយថា យ៉ាងហោចណាស់ មនុស្សចំនួន ៣២នាក់ បានស្លាប់ និងច្រើនជាង ៥០នាក់ ទៀតរបួស ក្នុងហេតុការណ៍ រត់ជាន់គ្នា ដែលមានមនុស្ស យ៉ាងច្រើន នៅរដ្ឋធានី ប៊ីហា ភាគខាងកើត ប្រទេសឥណ្ឌា កាលពីល្ងាច ថ្ងៃសុក្រ ទី០៣ ខែតុលា។

អាន​បន្ត៖ ស្លាប់មនុស្ស យ៉ាងហោចណាស់ ៣២នាក់ ដោយសារការរត់ជាន់គ្នា នៅភាគខាងកើតឥណ្ឌា

ហេតុអ្វី​​បានជា ប្រទេស​​ទី​ម័​រ ​​ខាង​កើត ​មិន​អាច​​ក្លាយ​ជា​​ សមាជិក​​ អាស៊ាន​?

អាស៊ាន៖ ទីម័រខាងកើត គឺជាប្រទេសមួយ ដែលមាន ទីតាំងភូមិសាស្ត្រ ស្ថិតនៅក្នុងតំបន់ អាស៊ីអាគ្នេយ៍ (ជាប់ព្រំប្រទល់ និងប្រជុំកោះ ប្រទេសឥណ្ឌូនេស៊ី)។ តាមពិតទៅប្រទេសនេះ ធ្លាប់ស្ថិតក្រោម អាណានិគម របស់ប្រទេស ប៉រទុយហ្កាល់ ហើយបានប្រកាស ឯករាជ្យជាផ្លូវការ នៅថ្ងៃទី២៨ ខែ វិច្ឆិកា ឆ្នាំ១៩៧៥។ ក្រោយប្រទេសនេះ ប្រកាសឯករាជ្យ មិនទាន់បានស្រួលបួល ប៉ុន្មានផង ទីម័រ ក៏ត្រូវបានឈ្លានពាន ដោយប្រទេសឥណ្ឌូនេស៊ី ដែលជាប្រទេសជិតខាង នៅចុងឆ្នាំ១៩៧៥ រហូតដល់ឆ្នាំ១៩៩៩ ។

អាន​បន្ត៖ ហេតុអ្វី​​បានជា ប្រទេស​​ទី​ម័​រ ​​ខាង​កើត ​មិន​អាច​​ក្លាយ​ជា​​ សមាជិក​​ អាស៊ាន​?

សមត្ថកិច្ចចិន ​បង្ក្រាប​ការ​គួកជេ​ កូន​ក្រមុំ​ព្រហ្មចារីកម្ពុជា ​តាម​គេហទំព័រអនឡាញ

ប៉េកាំង-ភ្នំពេញ៖ «ស្រ្តីកម្ពុជា នៅលីវពិសេស» គឺមាននៅលើគេហទំព័រមួយ ដែលកំពុងផ្តល់ សេវាដល់កូនក្រមុំកម្ពុជា ដែលមានអាយុ គ្រប់ការចំនួន ៦៩ នាក់ដែលស្វែងរកប្តីបរទេស។

អាន​បន្ត៖ សមត្ថកិច្ចចិន ​បង្ក្រាប​ការ​គួកជេ​ កូន​ក្រមុំ​ព្រហ្មចារីកម្ពុជា...

រលំអគារ នៅចំរដ្ឋធានីសេដ្ឋកិច្ច ប្រទេសនីហ្សេរីយ៉ា សម្លាប់មនុស្សរហូតដល់ ៧០នាក់

ឡាហ្គោស៖ អគារក្បែរ ព្រះវិហារ សាសនាមួយ ស្ថិតនៅ រដ្ឋធានី ឡាហ្គោស របស់ប្រទេស នីហ្សេរីយ៉ា បានបាក់ រលំចុះមក កាលពី សប្តាហ៍មុននេះ និង បណ្តាល ឲ្យមនុស្សក្មេងចាស់ ប្រុសស្រី បាត់បង់ជីវិត កើនឡើងរហូតដល់ ៧០នាក់ហើយ។

អាន​បន្ត៖ រលំអគារ នៅចំរដ្ឋធានីសេដ្ឋកិច្ច ប្រទេសនីហ្សេរីយ៉ា សម្លាប់មនុស្សរហូតដល់ ៧០នាក់

កូរ៉េខាងជើង បង្កើតប្រព័ន្ធការពារ ការវាយប្រហារ ដោយកាំជ្រួច

ព្យុងយ៉ាង៖ ប្រទេសកូរ៉េខាងជើង ចាប់ផ្ដើម បង្កើតប្រព័ន្ធ អាវុធថ្មីមួយទៀត ដែលមានលទ្ធភាព ដូចកាំជ្រួចបាញ់ រំលងទ្វីប បន្ទាប់ពី រដ្ឋកុម្មុយនិស្ត ឯកោមួយនេះ សម្ដែងកំហឹង ប្រឆាំង នឹងប្រទេស កូរ៉េខាងត្បូង និងសហរដ្ឋ អាមេរិក ដែលធ្វើ សមយុទ្ធយោធា កាលពីថ្មីៗនេះ។

អាន​បន្ត៖ កូរ៉េខាងជើង បង្កើតប្រព័ន្ធការពារ ការវាយប្រហារ ដោយកាំជ្រួច

យន្តហោះស៊ើបការ របស់កូរ៉េខាងជើង បានធ្លាក់នៅដីកោះ នៃទន្លេបែងចែកព្រំដែន កូរ៉េខាងជើង និងខាងត្បូង

ឧបទ្វីបកូរ៉េ៖ ប្រទេសកូរ៉េខាងត្បូង ប្រកាសថា អ្នកនេសាទ របស់ខ្លួន បានប្រទះឃើញ យន្តហោះ Drone ដែលសង្ស័យ ជារបស់កូរ៉េ ខាងជើង ដោយវាបានធ្លាក់ នៅលើដីកោះ នៃទន្លេបែងចែក ព្រំដែន រវាងប្រទេស ទាំងពីរ ដែលព័ត៌មាន ដូចនេះ តែងតែ ក្រុងព្យុងយ៉ាង បដិសេធ ។

អាន​បន្ត៖ យន្តហោះស៊ើបការ របស់កូរ៉េខាងជើង បានធ្លាក់នៅដីកោះ នៃទន្លេបែងចែកព្រំដែន...

ស្ត្រីថៃ វ័យ៦៥ឆ្នាំម្នាក់ សម្លាប់ខ្លួនឯង ដោយលោតចូលអាង ឲ្យក្រពើស៊ី

បាងកក៖ ស្ត្រីជនជាតិថៃម្នាក់ សម្លាប់ខ្លួន ឲ្យក្រពើស៊ី ដោយសម្រេច ធ្វើអត្តឃាដ លោតចូល ក្នុងអាង ចញ្ចឹមក្រពើ ដែលមាន នៅខណ្ឌ មួយក្បែរ ក្រុងបាងកក។

អាន​បន្ត៖ ស្ត្រីថៃ វ័យ៦៥ឆ្នាំម្នាក់ សម្លាប់ខ្លួនឯង ដោយលោតចូលអាង ឲ្យក្រពើស៊ី

អាម៉េរិក អបអរសាទរ ចំពោះកិច្ចព្រមព្រៀង បង្កើតសមាគម រវាងអ៊ុយក្រែន និងអឺរ៉ុប

វ៉ាស៊ីនតោន៖ សហរដ្ឋអាម៉េរិក នៅថ្ងៃអង្គារ ទី១៦ ខែកញ្ញា បានសម្តែង ក្តីត្រេកអរ ចំពោះប្រជាជន នៃ ប្រទេសអ៊ុយក្រែន បន្ទាប់ពីការ ធ្វើសច្ចាប័ន នៃកិច្ចព្រមព្រៀង បង្កើតសមាគម រវាង ប្រទេសនេះ ជាមួយ នឹងសហភាពអឺរ៉ុប ប្រកបដោយ ជោគជ័យនោះ។

អាន​បន្ត៖ អាម៉េរិក អបអរសាទរ ចំពោះកិច្ចព្រមព្រៀង បង្កើតសមាគម រវាងអ៊ុយក្រែន និងអឺរ៉ុប

វៀតណាម នឹងធ្វើការផ្លាស់ អ្នកនាំពាក្យ របស់ស្ថានទូតវៀតណាម ប្រចាំកម្ពុជា

ភ្នំពេញ-ហាណូយ៖ ឯកឧត្ដម Pham Quang Vinh អនុរដ្ឋមន្ត្រី ក្រសួងការបរទេស វៀតណាម មានប្រសាសន៍ថា វៀតណាមនឹងធ្វើកំណត់ទូត មកកាន់ ក្រសួងការបរទេស និង សហប្រតិបត្តិការ អន្តរជាតិ កម្ពុជា អំពីការផ្លាស់ប្តូរ អ្នកនាំពាក្យ របស់ ស្ថានទូតវៀតណាម ប្រចាំកម្ពុជា ត្រឡប់ទៅប្រទេសវិញ។

អាន​បន្ត៖ វៀតណាម នឹងធ្វើការផ្លាស់ អ្នកនាំពាក្យ របស់ស្ថានទូតវៀតណាម ប្រចាំកម្ពុជា

នៅឆ្នាំ២០២២ ប្រទេសមហាអំណាច ចិន នឹងស្ថាបនា ស្ថានីយអវកាស ដោយខ្លួនឯង

ប៉េកាំង៖ អនុប្រធាន ទីភ្នាក់ងារអវកាសចិន បានលើកឡើងថា នៅក្នុងឆ្នាំ២០២២ ចិន នឹងមានលទ្ធភាព បង្កើតស្ថានីយអវកាស ដោយខ្លួនឯង ។

អាន​បន្ត៖ នៅឆ្នាំ២០២២ ប្រទេសមហាអំណាច ចិន នឹងស្ថាបនា ស្ថានីយអវកាស ដោយខ្លួនឯង

យោធាស៊ីរី បាញ់សម្លាប់ ក្រុមឧទ្ទាម ៣២នាក់ នៅរដ្ឋធានីដាម៉ាស់

ដាម៉ាស់៖ យោងតាម សេចក្ដីរាយការណ៍ ក្នុងស្រុកមួយ បានឲ្យដឹងថា កងកម្លាំង យោធាប្រទេស ស៊ីរី បានបាញ់ សម្លាប់ ក្រុមឧទ្ទាម សកម្មប្រយុទ្ធ រហូតទៅដល់ ៣២នាក់ កាលពីថ្ងៃពុធ ម្សិលមិញនេះ នៅតំបន់ជាយ នៃរដ្ឋធានី ដាម៉ាស់ ។

អាន​បន្ត៖ យោធាស៊ីរី បាញ់សម្លាប់ ក្រុមឧទ្ទាម ៣២នាក់ នៅរដ្ឋធានីដាម៉ាស់

និយតករជប៉ុន អនុម័តឲ្យ ចាប់ផ្តើមដំណើរការ រ៉េអាក់ទ័រ នុយក្លេអ៊ែរ ដំបូងបង្អស់

ជប៉ុន៖ និយតករ នុយក្លេអ៊ែរ ជប៉ុន បានផ្ដល់ភ្លើងខៀវ នៅថ្ងៃពុធនេះ ដើម្បីឲ្យចាប់ផ្តើម ដំណើរការឡើងវិញ នូវស្ថានីយថាមពល នុយក្លេអ៊ែរមួយ ដែលជាជំហានទីមួយ ដើម្បីបើកសាជាថ្មីវិញ នូវឧស្សាហកម្មមួយ ដែលត្រូវបាន ឲ្យផ្អាកសកម្មភាព បន្ទាប់ពី មហន្តរាយ នៃស្ថានីយ Fukushima ហើយដែលនាំ ឲ្យបិទជាស្ថាពរ នូវស្ថានីយ ចាស់ៗ ១០កន្លែងទៀត។

អាន​បន្ត៖ និយតករជប៉ុន អនុម័តឲ្យ ចាប់ផ្តើមដំណើរការ រ៉េអាក់ទ័រ នុយក្លេអ៊ែរ ដំបូងបង្អស់

យោធាអ៊ីស្រាអែល បោសសម្អាតជំរុំ ជនភៀសខ្លួន ប៉ាឡេស្ទីន នៅវេសត៍ប៊ែង ស្លាប់ម្នាក់

រ៉ាម៉ាលឡាហ៍៖ ជនជាតិ ប៉ាស្ទីនម្នាក់ ត្រូវបានយោធា អ៊ីស្រាអែល បាញ់ស្លាប់ កាលពី ព្រឹកថ្ងៃពុធ ទី១០ ខែកញ្ញា នេះ នៅពេលដែល កងកម្លាំង អ៊ីស្រាអែល ធ្វើការ បោសសម្អាត ជំរុំជន ភៀសខ្លួន ប៉ាឡេស្ទីន ក្បែរទីក្រុង រ៉ាម៉ាលឡាហ៍ ក្នុងតំបន់ វែសត៍ប៊ែងនោះ។

អាន​បន្ត៖ យោធាអ៊ីស្រាអែល បោសសម្អាតជំរុំ ជនភៀសខ្លួន ប៉ាឡេស្ទីន នៅវេសត៍ប៊ែង ស្លាប់ម្នាក់

អាម៉េរិក និងអ៊ីស្រាអែល ធ្វើពិសោធន៍រួមគ្នា លើប្រព័ន្ធការពារ គ្រាប់មីស៊ីល

វ៉ាស៊ីនតោន៖ អ្នកនាំពាក្យ ក្រសួងការពារជាតិ អាមេរិក លោក ស្ទេវ វ៉ារ៉ែន បាននិយាយថា កម្មវិធី ពិសោធន៍រួមគ្នា ដែលធ្វើឡើង ដោយសហរដ្ឋ អាម៉េរិក និងប្រទេស អ៊ីស្រាអែល ទៅលើប្រព័ន្ធ ការពារ គ្រាប់កាំជ្រួច មីស៊ីល ត្រូវបានរៀបចំ ឡើងយ៉ាង ប្រសើរបំផុត ដើម្បីប្រឆាំង និងគំរាមកំហែង ដោយមីស៊ីល នាពេលអនាគត ដូចដែលបានគ្រោងទុក ។

អាន​បន្ត៖ អាម៉េរិក និងអ៊ីស្រាអែល ធ្វើពិសោធន៍រួមគ្នា លើប្រព័ន្ធការពារ គ្រាប់មីស៊ីល