
ភ្នំពេញៈ ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាកម្ពុជាបានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរួមគ្នា ក្នុងការការពារធនធានធម្មជាតិ នៅក្នុង ដែនឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ខេត្តព្រះវិហារ តាមរយៈការចូលរួមបង្ក្រាប និងទប់ស្កាត់សកម្មភាព បំផ្លាញធនធានធម្មជាតិ។
អានបន្ត៖ ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាកម្ពុជាចាប់ដៃគ្នា ការពារធនធានធម្មជាតិ...
ភ្នំពេញ៖ ជនជាតិវៀតណាម ១៧៧នាក់ ត្រូវបានអាជ្ញាធរកម្ពុជាបញ្ជូនទៅកាន់ប្រទេសរបស់ពួកគេ ក្រោមបទចោទជាច្រើន រួមមាន ការឆ្លងដែនដោយខុសច្បាប់ ប្រព្រឹត្ដិការឆបោកតាមអនឡាញ និងមានទំនាក់ទំនងផ្លូវភេទជាមួយកុមារទៀតផង។
អានបន្ត៖ ជនជាតិវៀតណាម ១៧៧នាក់ត្រូវបានបណ្ដេញចេញ និងជាប់បញ្ជីខ្មៅយ៉ាងតិចពី៣ទៅ៥ឆ្នាំ
ពោធិ៍សាត់៖ ខេត្តពោធិ៍សាត់ បន្ទាយមានជ័យ និងខេត្តកោះកុងជាដើម កំពុងតែមានការប្រែប្រួលគុណភាពខ្យល់ខ្លាំង ដែលថ្ងៃខ្លះមានសន្ទស្សន៍គុណភាពខ្យល់ ធ្លាក់ដល់កម្រិតពណ៌ក្រហម ឬទឹកក្រូច ដោយសារតែសកម្មភាពដុតសំរាម ឬដុតព្រៃ។
អានបន្ត៖ សកម្មភាពដុតសំរាម និងដុតព្រៃកំពុងធ្វើឱ្យគុណភាពខ្យល់ប្រែប្រួលខ្លាំង...
ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានផ្តួចផ្តើមអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ពីប្រព័ន្ធ QR Code «ទប់ស្កាត់កូវីដ Stop Covid» ប្រព័ន្ធចាក់វ៉ាក់សាំងកូវីដ-១៩ រួមទាំងការនាំចូល និងចែកចាយឧបករណ៍តេស្តរហ័ស ក៏ដូចជាឱសថព្យាបាលជំងឺកូវីដ-១៩។
អានបន្ត៖ ផ្ដើមពីការទប់ស្កាត់កូវីដ-១៩ ក្រសួងប្រៃសណីយ៍ បង្ហាញសមិទ្ធផលធំៗចំនួន៤...
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងងថា លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ប្រេងដែលហូរអណ្តែតមកលើឆ្នេរព្រែកត្រែង ក្នុងខេត្តព្រះសីហនុបានសម្អាតប្រមាណជាង ៩៥ភាគរយហើយ ប៉ុន្តែលោកអះអាងថា ទោះបីជាយ៉ាងណាក៏មិនទាន់អាចឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិដើរលេងនៅមាត់សមុទ្រនៅចំណុចនេះ ចុះមុជទឹកលេងកម្សាន្តបាននៅឡើយទេ ដោយរង់ចាំមួយរយៈពេលខ្លីសិន។
អានបន្ត៖ ប្រេងអណ្តែតលើឆ្នេរព្រែកត្រែងសម្អាតជិតអស់ហើយ ប៉ុន្តែមិនទាន់អាចចុះមុជទឹកបាននៅឡើយទេ
(ខេត្តកណ្តាល)៖ យោងតាមការចុះផ្សាយរបស់ បេឡាជាតិសន្តិសុខសង្គម នាព្រឹកថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាសហធិបតីជាមួយឯកឧត្តមនាយឧត្តមសេនីយ៍ សាស្រ្ដាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បើកពិធីផ្សព្វផ្សាយការអនុវត្តរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព ជូនដល់ថ្នាក់ដឹកនាំ និងនិស្សិតនាយនគរបាល នៃបណ្ឌិត្យសភានគរបាលកម្ពុជា នៅសាលប្រជុំបណ្ឌិត្យសភានគរបាលកម្ពុជា សរុបប្រមាណជា ១២០០នាក់។
អានបន្ត៖ សិស្ស និស្សិតនគរបាល ដែលកំពុងសិក្សា និងហ្វឹកហាត់នៅបណ្ឌិត្យសភានគរបាលកម្ពុជា...
តាមរយៈការចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងសុខភាពពី លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន នៅថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ ពីការយល់ដឹងពី «ការពារការចម្លងជំងឺផ្តាសាយ ទោះជាប្រភេទណាក៏ដោយ» គឺជាកិច្ចការរបស់បុគ្គលម្នាក់ៗ ដែលត្រូវយកចិត្តទុកដាក់ សម្រាប់ការថែទាំសុខភាពផ្ទាល់ខ្លួន។
អានបន្ត៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន ចែករំលែកការយល់ដឹងពី «ការពារការចម្លងជំងឺផ្តាសាយ...
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ប្រជាពលរដ្ឋបានសម្ដែងការពេញចិត្ត និងរីករាយនៅពេលរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរសិទ្ធិអំណាចនៃការធ្វើសៀវភៅស្នាក់នៅ ដែលពីមុនស្ថិតក្រោមសមត្ថកិច្ចអធិការដ្ឋានក្រុង ស្រុក ខណ្ឌ ឱ្យមកនៅត្រឹមប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់។ ពលរដ្ឋសប្បាយចិត្ត ក៏ដោយសារតែសេវានេះកាន់តែនៅកៀកពួកគាត់ ហើយពួកគាត់ក៏មានទំនាក់ទំនងល្អជាមួយមន្ត្រីនគរបាលនៃឃុំ សង្កាត់ នោះស្រាប់។
អានបន្ត៖ ធ្វើសៀវភៅស្នាក់នៅ បន្ថែមបន្ទុកការងារលើនគរបាលប៉ុស្តិ៍ឃុំ សង្កាត់បន្តិចមែន...
(ខេត្តកណ្តាល)៖ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ ក្រសួងធម្មការនិងសាសនា ចេញសេចក្ដីជូនដំណឹង ថា រាជរដ្ឋាភិបាល បានចាត់ចែងរៀបចំពិធីបុណ្យ មាឃបូជា នៅបរិវេណ ព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ (ឧត្តុង្គ) ស្រុកពញាឮ ខេត្តកណ្តាល។
អានបន្ត៖ រាជរដ្ឋាភិបាល នឹងរៀបចំពិធីបុណ្យ មាឃបូជា នៅបរិវេណ ព្រះមហាសក្យមុនីចេតិយ...
ព្រះវិហារៈ ផ្ទៃដីព្រៃប្រមាណជា៣០ភាគរយ នៃឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្សីត្រឹប ដែលមានទំហំជាង ១ម៉ឺនហិកតា ស្ថិតក្នុងស្រុកឆែប ត្រូវបានភ្លើងឆេះ ដែលបានបំផ្លាញសត្វព្រៃ និងដើមឈើរាប់សិបដើម។
អានបន្ត៖ ព្រៃឈើក្នុងឧទ្យានតេជោសែនឫស្សីត្រឹបប្រមាណ៣០ភាគរយត្រូវភ្លើងឆេះ...
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២៥ បានឱ្យដឹងថា កម្មវិធីជាតិសុខភាពភ្នែក សហការជាមួយ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តត្បូងឃ្មុំ ឧបត្ថម្ភដោយមូលនិធិហ្វ្រេដហូឡូ (Fred Hollows Foundation) ដឹកនាំដោយ លោកវេជ្ជបណ្ឌិត អេក ឃាង ប្រធានមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ ព្រមទាំងក្រុមគ្រូពេទ្យជំនាញភ្នែក នៃកម្មវិធីជាតិសុខភាពភ្នែក បានធ្វើការពិនិត្យព្យាបាល និងវះកាត់ជំងឺភ្នែកជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ចាប់ពី ថ្ងៃទី០៣ ដល់០៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ ទីរួមខេត្តត្បូងឃ្មុំ ។
អានបន្ត៖ យុទ្ធនាការពិនិត្យ ព្យាបាល និងវះកាត់ជំងឺភ្នែកជូនប្រពលរដ្ឋ ដោយឥតគិតថ្លៃ...
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា បន្ទាប់ពីអញ្ជើញពិនិត្យបណ្ដាការដ្ឋានសាងសង់ផ្លូវជាតិសំខាន់ៗមួយចំនួន ក្នុងនោះពិនិត្យគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ប្រវែងជាង ១៤៨គីឡូម៉ែត្រ (ស្រែអំបិល-កោះកុង)ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកោះកុង។ ក្នុងជំនួបដ៏កក់ក្តៅ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានផ្តល់ការណែនាំដល់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុងត្រៀមខ្លួនឱ្យស្រេចលើតម្រូវការរបស់ខេត្តក្នុងការកែលម្អផ្លូវក្នុងខេត្តត្រៀមពិធីបុណ្យសមុទ្រនៅកោះកុង។
អានបន្ត៖ រដ្ឋមន្ត្រីក្រសួងសាធារណការ ណែនាំដល់មន្ទីរសាធារណការ...
ពោធិ៍សាត់ៈ មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បានជំរុញឱ្យពលរដ្ឋ បញ្ឈប់ការដុតសំរាម សំណល់រឹងតាមគេហដ្ឋាន ឬតាមទីសាធារណៈ ក្រោយពីគុណភាពខ្យល់ក្នុងខេត្តនេះបានធ្លាក់ចុះ ដែលសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) ឡើង«ពណ៌ក្រហម» ខុសប្លែកពីខេត្តផ្សេងៗទៀតនៅកម្ពុជា។
អានបន្ត៖ មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ណែនាំឱ្យបញ្ឈប់ការដុតសំរាម សំណល់រឹង...
បច្ចុប្បន្ននេះ កម្ពុជានៅសល់តែភូមិចំនួន ១២០ប៉ុណ្ណោះដែលមិនទាន់ទទួលបានការផ្គត់ផ្គង់អគ្គិសនីពីបណ្ដាញជាតិ ខណៈដែលការផ្គត់ផ្គង់នេះបានគ្រប់ដណ្ដប់ទៅលើភូមិក្នុងអត្រា ៩៩,១៥ភាគរយហើយគិតត្រឹមចុងឆ្នាំ២០២៤។
ភ្នំពេញៈ ប្រព័ន្ធធារាសាស្ត្រគ្រប់ជ្រុងជ្រោយ (Completed Irrigation System) ត្រូវបានស្តារ និងកសាង ដើម្បីធានាដល់ការផ្គត់ផ្គង់ទឹក សម្រាប់បង្កបង្កើនផលស្រូវ និងដំណាំផ្សេងៗឱ្យបាន៣ដងក្នុងមួយឆ្នាំ ក្នុងខេត្តចំនួន៣។
អានបន្ត៖ ប្រព័ន្ធធារាសាស្ត្រគ្រប់ជ្រុងជ្រោយ ត្រូវបានស្តារ និងកសាង...
រដ្ឋាភិបាលនឹងចេញគោលការណ៍មិនឲ្យនាំចូលសម្ភារៈដែលស៊ីភ្លើងច្រើនដើម្បីសន្សំថាមពល។ គោលការណ៍នេះនឹងត្រូវធ្វើឡើងតាមរយៈការកំណត់ស្តង់ដារអគ្គិសនីដែលរដ្ឋាភិបាលនឹងប្រកាសនាពេលឆាប់ៗខាងមុខ។ នេះបើតាមការលើកឡើងរបស់លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល។
ប្រយ័ត្នជំងឺចូលខ្លួន! ទម្លាប់ញ៉ាំប្រៃកើតជំងឺ ៤មុខ សុទ្ធតែជំងឺកាចស្លា.ប់មុនអាយុ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា កាលពីថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ ២០២៥ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន អមដំណើរដោយមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ ព្រមទាំងក្រុមការងារ បានអញ្ជើញចុះពិនិត្យមើលសមិទ្ធផល ផ្លូវកៅស៊ូ DBST លូអ៊ុយ ធ្វើជញ្ជាំងបេតុងការពារជើងទេផ្លូវនិងស្ពានបេតុង ទើបស្ថាបនារួចរាល់ ដែលជាគម្រោងរបស់មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត នៅភូមិដីស ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ព្រមទាំងកំណត់ទីតាំង ដាក់ស្លាកសញ្ញានិងគំនូសចរាចរណ៍ដើម្បីទប់ស្កាត់ករណីគ្រោះថ្នាក់ចរាចរណ៍ ។
អានបន្ត៖ អភិបាលខេត្តប៉ៃលិន ណែនាំដល់អង្គភាពជំនាញបំពាក់ស្លាកសញ្ញា...
(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ក្រសួងអប់រំ យុវជន និងកីឡា ជូនដំណឹងដល់ ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ពី ការរៀបចំការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេសសម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥។
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ ២០២៥ បានឱ្យដឹងថា ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវជាតិលេខ ១០ (អតីតផ្លូវជាតិ១៥៥១) ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងដែលទទួលបន្ទុកការងារ និងមន្រ្តីជំនាញពាក់ព័ន្ធផងដែរ។
អានបន្ត៖ ផ្លូវជាតិលេខ ១០ តភ្ជាប់រវាងខេត្តបាត់ដំបងនិងខេត្តកោះកុង...
(ភ្នំពេញ)៖ នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវការអបអរសាទរប្រាសាទអង្គរវត្តរបស់ប្រទេសកម្ពុជា ដែលឈរលើកំពូលតារាងជាគោលដៅទស្សនាដ៏ល្បីបំផុតលើពិភពលោក ក្នុងចំណោមគោលដៅល្បីៗបំផុតទាំង៣២ ដែលត្រូវបានចាត់ថ្នាក់ដោយសារព័ត៌មានអាមេរិក U.S. News & World Report។
អានបន្ត៖ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរប្រាសាទអង្គរវត្តរបស់ប្រទេសកម្ពុជា...