បណ្តាញសង្គម

នាយករដ្ឋមន្ដ្រី បញ្ជាឱ្យរឹបអូសយកដី អតីតផ្ទះ ដាប ឈួន មកដាក់ជាសម្បត្ដិរដ្ឋវិញ

ភ្នំពេញ៖ ទីតាំងដីអតីត ផ្ទះស្ដេចត្រាញ ដាប ឈួន ដែលជាមជ្ឈមណ្ឌលជាតិយុវជន កម្ពុជា នៅក្នុងខេត្ដសៀមរាប ហើយត្រូវ បានក្រសួងអប់រំ ឃុបឃិតគ្នា លក់ឱ្យឈ្មួញ កាលពីឆ្នាំ២០១០ នោះ ឥឡូវត្រូវបាន ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន បញ្ជាឱ្យរឹបអូសយកមកធ្វើជាសម្បត្ដិ របស់រដ្ឋវិញហើយ ដោយរដ្ឋសម្រេចប្រគល់ ដីនៅទីតាំងផ្សេង ទៅឱ្យក្រុមហ៊ុនដែលបាន ទិញកាលពីកន្លងមក ។

អាន​បន្ត៖ នាយករដ្ឋមន្ដ្រី បញ្ជាឱ្យរឹបអូសយកដី អតីតផ្ទះ ដាប ឈួន មកដាក់ជាសម្បត្ដិរដ្ឋវិញ

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង កំពុងជួបពិភាក្សា ការងារ ជាមួយរដ្ឋមន្ត្រី ការបរទេសជប៉ុន

ភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្ត្រី ក្រសួងការបរទេសកម្ពុជា នៅម៉ោង ១០៖០០នាទី ព្រឹកថ្ងៃទី៣០ ខែមិថុនានេះ កំពុងតែជួបពិភាក្សា ការងារ ជាមួយរដ្ឋមន្ត្រី ការបរទេសជប៉ុន ឯកឧត្តម ហ្វូមីអូ គីស៊ូដា (Fumio KHISIDA) នៅទីស្ដីការ ក្រសួងការបរទេស បន្ទាប់ពីចូលរួម ជាអធិបតីភាព បើកសម្ពោធផ្សារទំនើប AEON នៅព្រឹកនេះ បានបញ្ចប់។

អាន​បន្ត៖ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង កំពុងជួបពិភាក្សា ការងារ ជាមួយរដ្ឋមន្ត្រី...

នាយករដ្ឋមន្រ្តីកម្ពុជា និងរដ្ឋមន្រ្តីការបរទេស ជប៉ុន អញ្ជើញជាអធិបតី បើកសម្ពោធផ្សារទំនើប AEON ភ្នំពេញ

ភ្នំពេញ៖ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០១៤នេះ បានអញ្ជើញ ជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកសម្ពោធជាផ្លូវការ ផ្សារទំនើប AEON ដែលជាផ្សារទំនើប ធំជាងគេនៅកម្ពុជា និងជាការវិនិយោគ របស់ជប៉ុន ដោយចំណាយទឹកប្រាក់ ២០៥លានដុល្លារអាម៉េរិក។

អាន​បន្ត៖ នាយករដ្ឋមន្រ្តីកម្ពុជា និងរដ្ឋមន្រ្តីការបរទេស ជប៉ុន អញ្ជើញជាអធិបតី...

ពិធីរំលឹកខួបអនុស្សាវរីយ៍ លើកទី៦៣ ថ្ងៃបង្កើត គណបក្សប្រជាជនកម្ពុជា ២៨មិថុនា១៩៥១ ២៨មិថុនា២០១៤

ភ្នំពេញ៖ នៅទីស្នាក់ការ គណៈកម្មការធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ចំការមន នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៤ នេះ សមាជិក សមាជិការគណបក្ស មកពីតាមបណ្តារាជធានីខេត្ត ទូទាំងប្រទេស បានជួបជុំគ្នា ប្រារព្ធពិធីរំលឹកខួប អនុស្សាវរីយ៍លើកទី៦៣ នៃការបង្កើត គណបក្សប្រជាជនជនកម្ពុជា ២៨មិថុនា១៩៥១ ២៨មិថុនា២០១៤។

អាន​បន្ត៖ ពិធីរំលឹកខួបអនុស្សាវរីយ៍ លើកទី៦៣ ថ្ងៃបង្កើត គណបក្សប្រជាជនកម្ពុជា ២៨មិថុនា១៩៥១...

ប៉ូលិស ព្រមានចាត់វិធានការ ចំពោះក្រុមហ៊ុនទូរស័ព្ទ ចែកស៊ីមកាត មិនយកអត្តសញ្ញាណប័ណ្ណ

ភ្នំពេញ៖ អាជ្ញាធរ មានសមត្ថកិច្ច បានព្រមាន និងដាស់តឿន អោយអ្នកតំណាង ក្រុមហ៊ុន ទូរស័ព្ទទាំងអស់ នៅកម្ពុជា ត្រូវបញ្ចប់ អំពើអនាធិបតេយ្យ ចំពោះការចែកចាយ និងលក់ស៊ីមកាតទូរស័ព្ទ ដោយមិនយក អត្តសញ្ញាណប័ណ្ណ ពីអ្នកទិញ និងត្រូវផ្សព្វផ្សាយ បណ្តាញចែកចាយ តាមសាខា ទូទាំងប្រទេស ត្រូវអនុវត្តន៍ គោលការណ៍ច្បាប់ ដែលបានចែង បើពុំដូច្នោះទេ នឹងត្រូវប្រឈមនឹង ការអនុវត្តច្បាប់ ប្រសិនណាបើរកឃើញថា នៅតែបន្តកំហុសដដែលៗ។

អាន​បន្ត៖ ប៉ូលិស ព្រមានចាត់វិធានការ ចំពោះក្រុមហ៊ុនទូរស័ព្ទ ចែកស៊ីមកាត មិនយកអត្តសញ្ញាណប័ណ្ណ

រាជរដ្ឋាភិបាលកម្ពុជា ​គ្រោង​បង្កើត ​ការិយាល័យ​ ធ្វើលិខិត​ឆ្លងដែន​ គ្រប់​រាជធានី-ខេត្ត ទូទាំងប្រទេស

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតី នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា នៅពេលខាងមុខនេះ រដ្ឋាភិបាលកម្ពុជា គ្រោងនឹងបង្កើតការិយាល័យ ធ្វើអត្តសញ្ញាណបណ្ណ នៅគ្រប់រាជធានី ខេត្ត ទូទាំងប្រទេសកម្ពុជា ដោយលើកលែង ខេត្តកណ្តាលមួយ ប៉ុណ្ណោះ ព្រោះជាខេត្តនៅជិត រាជធានីភ្នំពេញស្រាប់។ សម្តេច បញ្ជាក់ថា ការពង្រីកការិយាល័យនេះ ក្នុងគោលលបំណង ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋ ដែលចង់ធ្វើ អត្តសញ្ញាណបណ្ណ ដោយមិនចាំបាច់ ធ្វើដំណើរឆ្ងាយ មករាជធានីភ្នំពេញឡើយ។

អាន​បន្ត៖ រាជរដ្ឋាភិបាលកម្ពុជា ​គ្រោង​បង្កើត ​ការិយាល័យ​ ធ្វើលិខិត​ឆ្លងដែន​...

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួម ជាអធិបតីភាព នៅក្នុង ទិវាប្រយុទ្ធប្រឆាំង គ្រឿងញៀន

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៤នេះ បានអញ្ជើញ ជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ នៅក្នុ្ងង ទិវាប្រយុទ្ធប្រឆាំង គ្រឿងញៀន ក្រោមប្រធានបទ រួមគ្នា បង្កា និងព្យាបាល បញ្ហាគ្រឿងញៀន នៅមជ្ឈមណ្ឌលកោះពេជ្រ។

អាន​បន្ត៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួម ជាអធិបតីភាព នៅក្នុង ទិវាប្រយុទ្ធប្រឆាំង...

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើឲ្យស្ថានីយវិទ្យុ ត្រួតពិនិត្យម៉ាស៊ីនផ្សាយ ស្របតាមបច្ចេកទេស

ភ្នំពេញ៖ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ ស្នើដល់ស្ថានីយវិទ្យុ មួយចំនួន នៅក្នុងប្រទេសកម្ពុជា ត្រូវត្រួតពិនិត្យ និងប្រើប្រាស់ ម៉ាស៊ីនផ្សាយ ឲ្យបានត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស ដើម្បីចៀសវាង ការឆ្លងចូលគ្នា ពីប៉ុស្ដិ៍មួយ ទៅប៉ុស្ដិ៍មួយ។

អាន​បន្ត៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើឲ្យស្ថានីយវិទ្យុ ត្រួតពិនិត្យម៉ាស៊ីនផ្សាយ...

រដ្ឋសភាជាតិ គ្រោងកោះហៅ​ រដ្ឋមន្ត្រី ចំនួន៣រូប ចូលបំភ្លឺ ផ្ទាល់មាត់

ភ្នំពេញ៖ ក្រុមតំណាងរាស្ត្រ របស់ គណបក្សប្រជាជនកម្ពុជា គ្រោង នឹងដាក់លិខិត ទៅប្រធានរដ្ឋសភា នៅសប្តាហ៍ខាងមុខនេះ ដើម្បីស្នើសុំឲ្យ រដ្ឋមន្ត្រី ក្រសួងចំនួន៣ គឺ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ដើម្បីឲ្យឆ្លើយបំភ្លឺ ផ្ទាល់មាត់ ទាក់ទងច្បាប់ព្រៃឈើ ជលផល និងច្បាប់ធនធានទឹក។

អាន​បន្ត៖ រដ្ឋសភាជាតិ គ្រោងកោះហៅ​ រដ្ឋមន្ត្រី ចំនួន៣រូប ចូលបំភ្លឺ ផ្ទាល់មាត់

រាជរដ្ឋាភិបាល សម្រេច ធ្វើលិខិតឆ្លងដែន​ ជូនពលករ​ សិស្ស-និស្សិត ដោយមិនយកប្រាក់ គ្រាន់តែឲ្យបង់ថ្លៃ ថតរូប ៤ដុល្លារ

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២០ ខែមិថុនា បានចេញអនុក្រឹត្យ ដោយកំណត់ឱ្យយកថ្លៃ ធ្វើលិខិតឆ្លងដែន ពីពលករ ពលការិនី និងសិស្ស និស្សិត ដែលចេញទៅក្រៅប្រទេស ត្រឹមតែ ៤ដុល្លារប៉ុណ្ណោះ សម្រាប់ថ្លៃថតរូប។ ចំណែក ថ្លៃលិខិតឆ្លងដែន ដែលជាអាករ ជាបន្ទុករបស់រដ្ឋ។

អាន​បន្ត៖ រាជរដ្ឋាភិបាល សម្រេច ធ្វើលិខិតឆ្លងដែន​ ជូនពលករ​ សិស្ស-និស្សិត ដោយមិនយកប្រាក់...

ក្រសួងអប់រំ ប្រកាសកំណត់ មណ្ឌលប្រឡង សញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំ២០១៤

ភ្នំពេញ៖ នៅថ្ងៃទី២០ ខែមិថុនា ម្សិលមិញនេះ ក្រសួងអប់រំ យុវជន និងកីឡាន បានចេញប្រកាស ស្តីពីការកំណត់ មណ្ឌលប្រឡង សញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំ២០១៤ នៅតាមបណ្តារាជធានី ខេត្ត ដែលចុះហត្ថលេខា ដោយ ឯកឧត្តម បណ្ឌិត ហង់ ជូនណារ៉ុន រដ្ឋមន្រ្តីក្រសូងនេះផ្ទាល់។

អាន​បន្ត៖ ក្រសួងអប់រំ ប្រកាសកំណត់ មណ្ឌលប្រឡង សញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ...

ក្រសួងសុខាភិបាល ផ្តល់ថ្នាំពេទ្យ ៣តោន សម្រាប់ជួយព្យាបាល ជំងឺពលករ នៅប៉ោយប៉ែត

បន្ទាយមានជ័យ៖ ពលករចំណាក ទទួលបានការ ឧបត្ថម្ភចំណីអាហារ និងថ្នាំសង្កូវ នាពេលកន្លងមក ក្រសួងសុខាភិបាល ផ្តល់ថ្នាំពេទ្យចំនួន៣តោន សម្រាប់ផ្តល់សេវា ពិនិត្យសុខភាព និងព្យាបាលជំងឺ ដល់ពលករខ្មែរ ដែលត្រូវបានអាជ្ញាធរ ថៃចាប់បញ្ជូន មកកម្ពុជាវិញ នៅច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

អាន​បន្ត៖ ក្រសួងសុខាភិបាល ផ្តល់ថ្នាំពេទ្យ ៣តោន សម្រាប់ជួយព្យាបាល ជំងឺពលករ នៅប៉ោយប៉ែត

តំណាង CNN ២រូប ផ្ញើរសារសុំទោស កម្ពុជា ចំពោះកំហុសឆ្គង ពាក់ព័ន្ធនឹង ការចុះផ្សាយរឿង ប្រាសាទអង្គវត្ត ថាជារបស់ថៃ

ភ្នំពេញ៖ បន្ទាប់ពីប្រតិកម្មជាច្រើន របស់មហាជន កម្ពុជា និងបរទេស មួយចំនួន ទៅនឹងការចុះផ្សាយ តាមបណ្តាញសង្គម ហ្វេសបុករបស់ ទូរទស្សន៍ CNN ដែលមានមូលដ្ឋានធំ នៅសហរដ្ឋអាម៉េរិក អ្នកគ្រប់គ្រងជាន់ខ្ពស់មួយរូប នៃស្ថាប័ននេះ បានចេញមុខ សុំទោសកម្ពុជា ជាផ្លូវការហើយ នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០១៤។

អាន​បន្ត៖ តំណាង CNN ២រូប ផ្ញើរសារសុំទោស កម្ពុជា ចំពោះកំហុសឆ្គង ពាក់ព័ន្ធនឹង...

ប្រជាជនកម្ពុជា ប្រតិកម្មចំពោះ ទំព័រហ្វេសប៊ុក​ CNN សរសេរច្រឡំថា ប្រាសាទអង្គរវត្ត ជារបស់ថៃ

ភ្នំពេញ៖ មានការភ្ញាក់ផ្អើល និងប្រតិកម្មយ៉ាងខ្លាំង ពីប្រជាពលរដ្ឋកម្ពុជា ដែលនិយមលេង បណ្តាញសង្គម ហ្វេសប៊ុក នៅក្រោយពេល ឃើញទំព័រហ្វេសប៊ុក របស់ព័ត៌មានដ៏ល្បី លើពិភពលោក CNN បានសរសេរពណ៌នាថា ប្រាសាទអង្គរវត្ត របស់ខ្មែរ ជារបស់ប្រទេសថៃ។

អាន​បន្ត៖ ប្រជាជនកម្ពុជា ប្រតិកម្មចំពោះ ទំព័រហ្វេសប៊ុក​ CNN សរសេរច្រឡំថា...

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញមកដល់ កម្ពុជាវិញហើយ ក្រោយបញ្ចប់ ទស្សនកិច្ចផ្លូវការ នៅបង់ក្លាដែស

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា នៅវេលាម៉ោងប្រមាណ១១ និង៥៥នាទីព្រឹក ថ្ងៃទី១៨ ខែ មិថុនា ឆ្នាំ២០១៤នេះ បានអញ្ជើញមកដល់ ប្រទេសកម្ពុជាវិញហើយ បន្ទាប់ពីបានទៅ បំពេញទស្សនកិច្ចជាផ្លូវការ រយៈពេល៣ថ្ងៃ នៅប្រទេសបង់ក្លាដែស ។

អាន​បន្ត៖ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញមកដល់ កម្ពុជាវិញហើយ ក្រោយបញ្ចប់ ទស្សនកិច្ចផ្លូវការ...

ក្រសួងមហាផ្ទៃ បង្កើត គណៈកម្មការ ត្រួតពិនិត្យ និងសម្របសម្រួល អំពីបញ្ហាពលករខ្មែរ ដែលភាគីថៃ បានបញ្ជូនមកកម្ពុជាវិញ

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានចេញសេចក្តីសម្រេច ស្តីពីការបង្កើត គណៈកម្មការ ដើម្បីត្រួតពិនិត្យ ណែនាំ និងសហការ សម្របសម្រួល អំពីបញ្ហាពលករខ្មែរ ដែលភាគីថៃ បានបញ្ជូនមក ព្រះរាជាណាចក្រកម្ពុជា។ យោងតាមសេចក្តីសម្រេចនេះ ត្រូវបានតែងតាំង ឯកឧត្តម នាយឧត្តមសេនីយ៍ ឌុល គឿង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ជាប្រធាន លោកជំទាវ ជូ ប៊ុនអេង ជាអនុប្រធាន និងសមាជិក ៧នាក់ទៀត។

អាន​បន្ត៖ ក្រសួងមហាផ្ទៃ បង្កើត គណៈកម្មការ ត្រួតពិនិត្យ និងសម្របសម្រួល...

រាជរដ្ឋាភិបាលកម្ពុជា ប្រកាសឲ្យឈប់សម្រាក ១ថ្ងៃ (១១ កក្កដា ២០១៤) ដើម្បីដង្ហែ ព្រះអដ្ឋិសម្ដេចឪ

ភ្នំពេញ៖ មន្ត្រីរាជការ បុគ្គលិក នយោជិត និងកម្មករ ទូទាំងប្រទេសកម្ពុជា នឹងត្រូវអនុញ្ញាតឲ្យ ឈប់សម្រាក រយៈពេល ១ថ្ងៃ នៅថ្ងៃទី១១ ខែកក្កដា ដើម្បីចូលរូមសម្ដែង ការគោរពព្រះវិញ្ញាណក្ខ័ន្ធ និងដង្ហែព្រះបរមអដ្ឋិ របស់ សម្ដេចព្រះបរមរតនកោដ្ឋ។ នេះបើតាម សារាចរណែនាំ របស់រាជរដ្ឋាភិបាល ដែលចុះហត្ថលេខា ដោយ សម្តេច អគ្គមហាសេនាបតី នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីដើមសប្ដាហ៍មុន។

អាន​បន្ត៖ រាជរដ្ឋាភិបាលកម្ពុជា ប្រកាសឲ្យឈប់សម្រាក ១ថ្ងៃ (១១ កក្កដា ២០១៤) ដើម្បីដង្ហែ...

ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង ស្នងការ ស្នងការរង នៃស្នងការដ្ឋាន នគរបាល ខេត្តរតនគិរី

រតនគិរី៖ នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៤ នេះ ក្នុងសាលប្រជុំ ខេត្តរតនគិរី មានរៀបចំពិធីប្រកាស ផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិ ស្នងការ ស្នងការរង នៃស្នងការដ្ឋាន នគរបាល ខេត្តរតនគិរី ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការ នគរបាលជាតិ និង ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្ត

អាន​បន្ត៖ ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង ស្នងការ ស្នងការរង នៃស្នងការដ្ឋាន នគរបាល...

ពិធីប្រកាសតែងតាំង ប្រធានសាខាពន្ធដារ ប្រកាសម្រួលភារកិច្ច និងតែងតាំង មន្ត្រីពន្ធដារ ខេត្តកំពង់ចាម

កំពង់ចាម៖ ពិធីប្រកាសតែងតាំង ប្រធានសាខាពន្ធដារ ប្រកាសម្រួលភារកិច្ច និងតែងតាំងមន្ត្រីពន្ធដារ ខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្ដម លន់ លឹមថៃ អភិបាលខេត្តកំពង់ចាម និង ឯកឧត្ដម យស់ ស៊ីម៉ារ៉ាត អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី១៣ ខែ មិថុនា ឆ្នាំ២០១៤ នៅសាលប្រជុំ សាលាខេត្តកំពង់ចាម ។

អាន​បន្ត៖ ពិធីប្រកាសតែងតាំង ប្រធានសាខាពន្ធដារ ប្រកាសម្រួលភារកិច្ច និងតែងតាំង...

សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូ បំពេញទស្សនកិច្ច ជាផ្លូវការ នៅប្រទេសបង់ក្លាដែស

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី១៦ ខែមិថុនា ឆ្នាំ ២០១៤នេះ បានដឹកនាំ គណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចេញទៅបំពេញទស្សនកិច្ច នៅប្រទេសបង់ក្លាដែស រយៈ ពេល៣ថ្ងៃ ដើម្បីពង្រីក កិច្ចសហប្រតិបត្តិការ កម្ពុជា-បង់ក្លាដែស។

អាន​បន្ត៖ សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូ បំពេញទស្សនកិច្ច ជាផ្លូវការ...

ឯកឧត្តម ខៀវ កាញារីទ្ធ ចូលរួមកិច្ចប្រជុំ រដ្ឋមន្រ្តីទទួលបន្ទុក ព័ត៌មានអាស៊ាន លើកទី១២ នៅមីយ៉ាន់ម៉ា

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ រួមនិងមន្រ្តី ក្រសួងព័ត៌មាន កម្ពុជា មួយចំនួនទៀត នៅថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០១៤នេះបានអញ្ជើញចូលរួម កិច្ចប្រជុំ រដ្ឋមន្រ្តីទទួលបន្ទុក ព័ត៌មានអាស៊ាន លើកទី១២ នៅ ទីក្រុងណៃពីដោ ប្រទេសមីយ៉ាន់ម៉ា។

អាន​បន្ត៖ ឯកឧត្តម ខៀវ កាញារីទ្ធ ចូលរួមកិច្ចប្រជុំ រដ្ឋមន្រ្តីទទួលបន្ទុក ព័ត៌មានអាស៊ាន...