បណ្តាញសង្គម

សម្តេចហ៊ុនសែន បញ្ជាឲ្យយកឡានទាហាន ១៥០ គ្រឿង ដឹកពលករខ្មែរ នៅប៉ោយប៉ែត

ភ្នំពេញ៖ អាជ្ញាធរក្រុងប៉ោយប៉ែត បានឲ្យដឹងថា នៅរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៤ សម្តេចហ៊ុនសែន បានបញ្ជា ឲ្យក្រសួងការពារជាតិ បញ្ចេញរថយន្តយោធាចំនួន ១៥០ គ្រឿង ចេញអន្តរាគមន៍ ទៅដឹកពលករខ្មែរ ដែលអាជ្ញាធរថៃ បានចាប់បញ្ជូន មកឲ្យកម្ពុជាវិញ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត។

អាន​បន្ត៖ សម្តេចហ៊ុនសែន បញ្ជាឲ្យយកឡានទាហាន ១៥០ គ្រឿង ដឹកពលករខ្មែរ នៅប៉ោយប៉ែត

ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង ស្នងការនគរបាល ខេត្តកំពង់ធំ

កំពង់ធំ៖ ស្នងការនគរបាល ខេត្តកំពង់ធំ លោកឧត្តមសេនីយ៍ត្រី ផាន់ សុផេង ដែលកាន់តំណែងនេះ អស់ជាច្រើន ឆ្នាំមកហើយនោះ ត្រូវបានប្តូរចេញហើយ ជំនួសមកវិញដោយ លោក ជូ សំអាន អតីតស្នងការរង នៃស្នងការដ្ឋាន នគរបាល ខេត្តកំពង់ធំតែម្តង ។

អាន​បន្ត៖ ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង ស្នងការនគរបាល ខេត្តកំពង់ធំ

សមាគមមន្ត្រីរាជការ ស្នើក្រសួងសង្គមកិច្ច ពន្លឿនការអនុវត្តច្បាប់ របបសន្តិសុខសង្គម

ភ្នំពេញ៖ សមាគមមន្ត្រីរាជការ ឯករាជ្យកម្ពុជា ស្នើដល់រដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ពន្លឿនការអនុវត្តច្បាប់ របបសន្តិសុខសង្គម សម្រាប់មន្ត្រីរាជការស៊ីវិល ដើម្បីទទួលបានសេវាធានារ៉ាប់រង ទៅលើគ្រោះថ្នាក់ការងារ។

អាន​បន្ត៖ សមាគមមន្ត្រីរាជការ ស្នើក្រសួងសង្គមកិច្ច ពន្លឿនការអនុវត្តច្បាប់ របបសន្តិសុខសង្គម

សម្ដេចតេជោ ហ៊ុន សែន ឯកភាពឱ្យ យកស្ថាប័ន គ ជ ប ដាក់ចូល ក្នុងរដ្ឋធម្មនុញ្ញ

កំពត៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានបញ្ជាក់ថា សម្ដេចបានឯកភាព ឱ្យយកស្ថាប័ន គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ហៅកាត់ថា គ ជ ប ដាក់បញ្ចូលទៅក្នុងរដ្ឋ ធម្មនុញ្ញ គឺជំពូកទី១៥ ហើយជាមួយគ្នានោះ ការបោះឆ្នោតថ្នាក់ជាតិលើកទី៦ និងប្រព្រឹត្ដទៅនៅឆ្នាំ២០១៨ ដោយគ្មានការកែប្រែ ។

អាន​បន្ត៖ សម្ដេចតេជោ ហ៊ុន សែន ឯកភាពឱ្យ យកស្ថាប័ន គ ជ ប ដាក់ចូល ក្នុងរដ្ឋធម្មនុញ្ញ

កងទ័ពកម្ពុជា ២នាក់ បានស្លាប់ ដោយសារ ពុលចំណី ក្នុងពេលបេសកកម្ម ក្រោមឆ័ត្ររបស់ អង្គការសហប្រជាជាតិ នៅប្រទេសម៉ាលី

ភ្នំពេញ៖ អគ្គនាយក មជ្ឈមណ្ឌលជាតិ គ្រប់គ្រង កងកម្លាំងរក្សាសន្តិសុខ បោសសំអាតមីន និងកាកសំណល់សង្គ្រាម ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានឲ្យដឹងថា កងទ័ពកម្ពុជា ២នាក់ ក្នុងបេសកកម្ម ក្រោមឆ័ត្ររបស់ អង្គការសហប្រជាជាតិ នៅប្រទេសម៉ាលី បានស្លាប់ ដោយសារ ពុលចំណី។

អាន​បន្ត៖ កងទ័ពកម្ពុជា ២នាក់ បានស្លាប់ ដោយសារ ពុលចំណី ក្នុងពេលបេសកកម្ម ក្រោមឆ័ត្ររបស់...

សម្តេចតេជោ នាយករដ្ឋមន្រ្តី ប្រតិកម្មពាក្យ ចរចាមអារាម ថាសម្ដេចដាច់សរសៃ ឈាមខួរក្បាល

កំពត៖ ពីស្រុកឈូកខេត្ដកំពត សម្ដេចតេជោ ហ៊ុន សែន  នាយករដ្ឋមន្ដ្រី នៃរាជរដ្ឋាភិបាលកម្ពុជា បានបញ្ចេញប្រតិកម្ម និងឆ្លើយតប បញ្ជាក់ទៅនឹង ពាក្យចរចាមអារាម ក៏ដូចជា ព័ត៌មានមួយចំនួន ដែលបង្ហោះតាមបណ្ដាញ ទំនាក់ទំនងហ្វេកប៊ុកថា សម្ដេចដាច់សរសៃឈាមខួរក្បាលស្លាប់ ។

អាន​បន្ត៖ សម្តេចតេជោ នាយករដ្ឋមន្រ្តី ប្រតិកម្មពាក្យ ចរចាមអារាម ថាសម្ដេចដាច់សរសៃ...

នាយករដ្ឋមន្ដ្រី ឯកភាពឱ្យ គណបក្សប្រឆាំង បង្កើតទូរទស្សន៍ ក្រោមរូបភាព ក្រុមហ៊ុនឯកជន

កំពត៖ ឆ្លើយតបទៅនឹង ការលើកឡើងរបស់ មេដឹកនាំគណបក្សប្រឆាំង ដែលប្រាប់អ្នកគាំទ្រ របស់ខ្លួនថា រាជរដ្ឋាភិបាល បដិសេធឱ្យគណបក្សប្រឆាំង បង្កើតស្ថានីយ ទូរទស្សន៍នោះ ត្រូវបានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាក់ ត្រឡប់ទៅវិញថា រាជរដ្ឋាភិបាល បានអនុញ្ញាត ឱ្យគណបក្សប្រឆាំង បង្កើតស្ថានីយទូរទស្សន៍ ក្រោមរូបភាពការស្នើសុំពី ក្រុមហ៊ុនឯកជនណាមួយ ។

អាន​បន្ត៖ នាយករដ្ឋមន្ដ្រី ឯកភាពឱ្យ គណបក្សប្រឆាំង បង្កើតទូរទស្សន៍ ក្រោមរូបភាព ក្រុមហ៊ុនឯកជន

ខណ្ឌជ្រោយចង្វារ នៃរាជធានីភ្នំពេញ ប្រកាសរចនាសម្ព័ន្ធ និងដាក់ឲ្យដំណើរការ រដ្ឋបាលខណ្ឌថ្មីនេះ ជាផ្លូវការ

ភ្នំពេញ៖ ពិធីប្រកាស តែងតាំងអភិបាល ខណ្ឌឫស្សីកែវ អភិបាល ខណ្ឌជ្រោយចង្វារ ព្រមទាំងការ បើកឱ្យដំណើរ ប្រព័ន្ធរដ្ឋបាល សាលាខណ្ឌ ដែលទើបនឹងបង្កើតនេះ ត្រូវបានធ្វើឡើង នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៤ ។

អាន​បន្ត៖ ខណ្ឌជ្រោយចង្វារ នៃរាជធានីភ្នំពេញ ប្រកាសរចនាសម្ព័ន្ធ និងដាក់ឲ្យដំណើរការ...

ខណ្ឌច្បារអំពៅ នៃរាជធានីភ្នំពេញ ប្រកាសរចនាសម្ព័ន្ធ និងដាក់ឲ្យដំណើរការ រដ្ឋបាលខណ្ឌថ្មីនេះ ជាផ្លូវការ

ភ្នំពេញ៖ ឯកឧត្តម  សេង រតន: អភិបាលរង រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៩ ខែ មិថុនា ឆ្នាំ ២០១៤ នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាស ទទួលស្គាល់ និងចូលកាន់តំណែង ក្រុមប្រឹក្សាខណ្ឌច្បារអំពៅ និងដាក់ឲ្យដំណើរ ការរបស់រដ្ឋបាល ខណ្ឌច្បារអំពៅ ។

អាន​បន្ត៖ ខណ្ឌច្បារអំពៅ នៃរាជធានីភ្នំពេញ ប្រកាសរចនាសម្ព័ន្ធ និងដាក់ឲ្យដំណើរការ...

ខណ្ឌព្រែកព្នៅ នៃរាជធានីភ្នំពេញ ប្រកាសរចនាសម្ព័ន្ធ និងដាក់ឲ្យដំណើរការ រដ្ឋបាលខណ្ឌថ្មីនេះ ជាផ្លូវការ

ភ្នំពេញ៖ ពិធីប្រកាស តែងតាំង ក្រុមប្រឹក្សា អភិបាលខណ្ឌ ព្រមទាំងការ បើកឱ្យដំណើរ ប្រព័ន្ធរដ្ឋបាល សាលាខណ្ឌព្រែកព្នៅ ដែលទើបនឹងបង្កើតនេះ ត្រូវបានធ្វើឡើង នៅរសៀលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៤នេះ។ ពិធីប្រកាសតែងតាំង លោក សុខ សម្បត្តិ ជាអភិបាល ខណ្ឌព្រែកព្នៅ ព្រមទាំងការ ដាក់ឱ្យដំណើរប្រព័ន្ធ រដ្ឋបាលសាលាខណ្ឌថ្មី នេះ បានធ្វើឡើង ក្រោមអធិបតីភាព ឯកឧត្តម ឃួង ស្រេង អភិបាលរង រាជធានីភ្នំពេញ ព្រមទាំងមានការ ចូលរួមពីសំណាក់ ថ្នាក់ដឹកនាំ និងមន្ដ្រីពាក់ព័ន្ធ មួយចំនួនទៀត ។

អាន​បន្ត៖ ខណ្ឌព្រែកព្នៅ នៃរាជធានីភ្នំពេញ ប្រកាសរចនាសម្ព័ន្ធ និងដាក់ឲ្យដំណើរការ...

ឯកឧត្តម អុឹម សួស្តី៖ ប្រធានគណ:បក្ស សង្រ្គោះជាតិ បានប្រកាសទទួលស្គាល់ លទ្ធផលបោះឆ្នោត ក្រុមប្រឹក្សា

ភ្នំពេញ៖ ឯកឧត្តម អុឹម សួស្តី ប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ហៅកាត់ថា គជប បានថ្លែងថា   ប្រធានគណ:បក្សសង្រ្គោះជាតិ បានប្រកាសទទួលស្គាល់ លទ្ធផលបោះឆ្នោត ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី២ ឆ្នាំ២០១៤ មុនគ.ជ.ប ប្រកាសលទ្ធផលជាផ្លូវការ ដែលនេះបង្ហាញ ពីការវិវឌ្ឍន៍ទៅមុខ របស់ គជប ។

អាន​បន្ត៖ ឯកឧត្តម អុឹម សួស្តី៖ ប្រធានគណ:បក្ស សង្រ្គោះជាតិ បានប្រកាសទទួលស្គាល់...

រដ្ឋបាលខណ្ឌមានជ័យ ប្រារព្ធពិធីប្រកាស ចូលកាន់មុខតំណែង ក្រុមប្រឹក្សា និងគណៈអភិបាល

ភ្នំពេញ៖ ព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៤ នេះ សាលាខណ្ឌមានជ័យ បានរៀបចំកម្មវិធី ប្រកាសចូល កាន់មុខតំណែង ប្រធានក្រុមប្រឹក្សាខណ្ឌ នៅក្នុងអាណត្តិទី២ និងគណ:អភិបាល ខណ្ឌមានជ័យ ដោយ មានការចូលរួមពីសំណាក់ ឯកឧត្តម ឃួង ស្រេង អភិបាលរង រាជធានីភ្នំពេញ, ឯកឧត្តម ជួន សុវណ្ណ ស្នងការនគរបាល រាជធានីភ្នំពេញ លោក គួច ចំរើន លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ និងមន្ត្រីរាជការជា ច្រើនរូបទៀត ។

អាន​បន្ត៖ រដ្ឋបាលខណ្ឌមានជ័យ ប្រារព្ធពិធីប្រកាស ចូលកាន់មុខតំណែង ក្រុមប្រឹក្សា និងគណៈអភិបាល

រដ្ឋបាលខណ្ឌសែនសុខ ប្រារព្ធពិធីប្រកាស ចូលកាន់មុខតំណែង ក្រុមប្រឹក្សា និងអភិបាលរង

ភ្នំពេញ៖ ឯកឧត្តម  សេង រតន: អភិបាលរង រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៩ ខែ មិថុនា ឆ្នាំ២០១៤ នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាស ទទួលស្គាល់ និងចូលកាន់តំណែង ក្រុមប្រឹក្សា ខណ្ឌសែនសុខ និងប្រកាសចូលកាន់ដំណែង អភិបាលរងខណ្ឌ ។ យោងអនុក្រិត្យ របស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានតែងតាំង លោក ថេង សុថុល ជាអភិបាលរង នៃគណ:អភិបាល ខណ្ឌសែនសុខ ជំនួសលោក ជា ខេមា។

អាន​បន្ត៖ រដ្ឋបាលខណ្ឌសែនសុខ ប្រារព្ធពិធីប្រកាស ចូលកាន់មុខតំណែង ក្រុមប្រឹក្សា និងអភិបាលរង

ប្រកាស​ ចូលកាន់​មុខតំណែង​ ប្រធាន​ និង​សមាជិក​ក្រុមប្រឹក្សា ​ខេត្ដ​កំពង់ចាម អាណត្តិទី២

កំពង់ចាម៖ នាព្រឹក ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៤ នៅសាលាខេត្ដ កំពង់ចាម បានរៀបចំ ពិធីប្រកាស ចូលកាន់មុខតំណែង ប្រធាន និងសមាជិក ក្រុមប្រឹក្សាខេត្ដ នៅក្នុងអាណត្ដិទី២ ។

អាន​បន្ត៖ ប្រកាស​ ចូលកាន់​មុខតំណែង​ ប្រធាន​ និង​សមាជិក​ក្រុមប្រឹក្សា ​ខេត្ដ​កំពង់ចាម...

ពិធីប្រកាស ចូលកាន់មុខតំណែង ក្រុមប្រឹក្សា ខេត្តស្វាយរៀង អាណត្តិទី២

ស្វាយរៀង៖ លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី ក្រសួងទំនាក់ទំនង រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច នៅព្រឹកថ្ងៃចន្ទ ទី៩ ខែមិថុនា ឆ្នាំ២០១៤ នេះ បានអញ្ជើញចូលរួម ជាអធិបតីភាព ក្នុងពិធីប្រកាស ចូលកាន់តំណែង សមាជិក ក្រុមប្រឹក្សា ខេត្តស្វាយរៀង ចំនួន ១៥ នាក់ ដោយពិធីនេះ បានប្រព្រឹត្តធ្វើឡើង នៅសាលប្រជុំ សាលាខេត្តស្វាយរៀង ។

អាន​បន្ត៖ ពិធីប្រកាស ចូលកាន់មុខតំណែង ក្រុមប្រឹក្សា ខេត្តស្វាយរៀង អាណត្តិទី២

ពិធីប្រកាស ចូលកាន់មុខតំណែង ក្រុមប្រឹក្សា ខេត្តកំពង់ធំ អាណត្តិទី២

កំពង់ធំ៖ នៅសាលាខេត្តកំពង់ធំ នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៤ បានធ្វើពិធី ប្រកាសចូលកាន់ តំណែងក្រុមប្រឹក្សាខេត្ត អាណត្តិទី២ ក្រោមអធិបតីភាព ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តី ក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារ ថ្នាក់ជាតិចុះមូលដ្ឋាន ខេត្តកំពង់ធំ និងមានការចូលរួម ពីតំណាងក្រសួង នានាផងដែរ ។

អាន​បន្ត៖ ពិធីប្រកាស ចូលកាន់មុខតំណែង ក្រុមប្រឹក្សា ខេត្តកំពង់ធំ អាណត្តិទី២

ព្រះរាជាណាចក្រកម្ពុជា ជាប់ជាសមាជិក ក្រុមប្រឹក្សាភិបាល របស់អង្គការ ពលកម្មអន្តរជាតិ

ភ្នំពេញ៖ កម្ពុជា បានជាប់ជា សមាជិក ក្រុមប្រឹក្សាភិបាល នៃអង្គការពលកម្មអន្តរជាតិ នៅក្នុងការបោះឆ្នោតមួយ នៃសន្និបាតលើកទី១០៣ របស់អង្គការពលកម្មអន្តរជាតិ នាប្រទេសស្វីស កាលពីអំឡុង សប្តាហ៍មុន។

អាន​បន្ត៖ ព្រះរាជាណាចក្រកម្ពុជា ជាប់ជាសមាជិក ក្រុមប្រឹក្សាភិបាល របស់អង្គការ...

ពិធីប្រកាស ចូលកាន់មុខតំណែង ក្រុមប្រឹក្សា ខេត្តកំពត អាណត្តិទី២

កំពត៖ សាលាខេត្ដកំពត នាព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៤ បានរៀបចំពិធីប្រកាស ប្រធាន និងសមាជិក ក្រុមប្រឹក្សាខេត្តចំនួន ១៧រូប ចូលកាន់តំណែង សម្រាប់អាណត្ដិទី២នេះ មកពីគណបក្ស ប្រជាជនកម្ពុជា ចំនួន១៣រូប និងគណបក្ស សង្គ្រោះជាតិ ចនួន៤រូប។ ពិធីនេះត្រូវបានរៀបចំឡើង នៅសាលប្រជុំ សាលាខេត្តកំពតថ្មី ក្រោមអធិបតីភាព ឯកឧត្តម ចម ប្រសិទ្ធ

អាន​បន្ត៖ ពិធីប្រកាស ចូលកាន់មុខតំណែង ក្រុមប្រឹក្សា ខេត្តកំពត អាណត្តិទី២

ពិធីប្រកាស ចូលកាន់មុខតំណែង ក្រុមប្រឹក្សា ខេត្តក្រចេះ អាណត្តិទី២

ក្រចេះ៖ កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៤នេះ នៅក្នុងខេត្តក្រចេះ បានរៀបចំកម្មវិធី ប្រកាសចូលកាន់ មុខតំណែង ប្រធានក្រុមប្រឹក្សា ខេត្ត នៅក្នុងអាណត្តិទី២នេះ ដោយមានការចូលរួម ពីសំណាក់ ឯកឧត្តម ទេសរដ្ឋមន្ត្រី អឹុម ឈុនលឹម រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ឯកឧត្តម សរ ចំរ៉ុង អភិបាលខេត្តក្រចេះ និងមន្ត្រីរាជការ ជាច្រើនរូបទៀត។

អាន​បន្ត៖ ពិធីប្រកាស ចូលកាន់មុខតំណែង ក្រុមប្រឹក្សា ខេត្តក្រចេះ អាណត្តិទី២

ឯកឧត្តម បណ្ឌិតសភាចារ្យ សុខ អាន ចូលរួមជាអធិបតី ពិធីប្រកាស ចូលកាន់មុខតំណែង ក្រុមប្រឹក្សា ខេត្តតាកែវ

តាកែវ៖ ក្រុមប្រឹក្សាខេត្តតាកែវ ចំនួន១៩រូប ក្នុងនោះគណបក្សប្រជាជនកម្ពុជា ចំនួន១៥រូប និងគណបក្សសង្គ្រោះជាតិ ចំនួន០៤រូប ត្រូវបានធ្វើពិធី ប្រកាសចូលកាន់តំណែង សម្រាប់អាណត្តិទី២ ដែលប្រព្រឹត្តិទៅ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៤ ក្នុងទីរួមខេត្តតាកែវ ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តតាកែវ។

អាន​បន្ត៖ ឯកឧត្តម បណ្ឌិតសភាចារ្យ សុខ អាន ចូលរួមជាអធិបតី ពិធីប្រកាស ចូលកាន់មុខតំណែង...

ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សុភា ចូលរួមជាអធិបតី ពិធីប្រកាស ចូលកាន់មុខតំណែង ក្រុមប្រឹក្សា ខេត្តព្រះវិហារ

ព្រះវិហារ៖ ក្រុមប្រឹក្សា ខេត្តព្រះវិហារ ចំនួន១៣រូប ក្នុងនោះ មកពីគណបក្ស ប្រជាជន កម្ពុជា ចំនួន១០រូប និងគណបក្ស សង្គ្រោះជាតិ ចំនួន០៣រូប ត្រូវបានធ្វើពិធី ប្រកាសចូល កាន់តំណែង សម្រាប់អាណត្តិទី២ ដែលប្រព្រឹត្តិទៅ នៅព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៤ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សុភា មេបញ្ជាការ កងទ័ពជើងគោក ។

អាន​បន្ត៖ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សុភា ចូលរួមជាអធិបតី ពិធីប្រកាស ចូលកាន់មុខតំណែង...