បណ្តាញសង្គម

វៀតណាម​ព្យួរ​តំណែង​ចៅ​អធិការ​វត្ត​ពាក់​ព័ន្ធ​នឹង​រឿង​អាស្រូវ​ផ្លូ​.វ​.ភេ.ទ

ទីក្រុងហាណូយ៖ អាជ្ញាធរវៀតណាមសម្រេចព្យួរមុខតំណែង និងតួនាទីរបស់លោកគ្រូចៅអធិការវត្តមួយអង្គជាមន្ត្រីសង្ឃជាន់ខ្ពស់ថែមទៀតគង់នៅខេត្តដុងណាយ (Dong Nai)។ បញ្ហានេះពាក់ព័ន្ធនឹងការដែលព្រះអង្គបង្ហាញអាកប្បកិរិយាស្រើបស្រាលផ្នែកផ្លូវភេទនៅតាមអនឡាញដែលគេមើលទៅហាក់ដូចជាប៉ះពាល់មុខមាត់គណៈសង្ឃនៅវៀតណាម។

អាន​បន្ត៖ វៀតណាម​ព្យួរ​តំណែង​ចៅ​អធិការ​វត្ត​ពាក់​ព័ន្ធ​នឹង​រឿង​អាស្រូវ​ផ្លូ​.វ​.ភេ.ទ

គ្រោះថ្នាក់ចរាចរណ៍៖ តុលាការ ត្រូវ​ជៀសវាង​ដាច់ខាត​ «បុកគេស្លា.ប់ ហើយ​បង់​លុយ រួចខ្លួន»

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានប្រកាសទៅកាន់តុលាការ ត្រូវជៀសវាងដាច់ខាត ក្នុងសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យស្លា.ប់ជនរងគ្រោះ គឺមិនត្រូវលើកលែងឱ្យជនបង្ក រួចខ្លួន តាមរយៈការបង់លុយនោះទេ។ ពោលគឺតុលាការ ត្រូវជៀសវាងដាច់ខាត «បុកគេស្លា.ប់ ហើយបង់លុយ រួចខ្លួន»។

អាន​បន្ត៖ គ្រោះថ្នាក់ចរាចរណ៍៖ តុលាការ ត្រូវ​ជៀសវាង​ដាច់ខាត​ «បុកគេស្លា.ប់ ហើយ​បង់​លុយ...

អាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ ឃាត់ខ្លួន​ជនជាតិចិន​ម្នាក់ បញ្ជូន​ទៅ​តុលាការ ករណី​កាន់កា.ប់​អាវុធ​ខុសច្បាប់

ខេត្តព្រះសីហនុ ៖ កម្លាំងជំនាញ នៃការិយាល័យបទល្មើសព្រហ្មទណ្ឌ មន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿង បញ្ជូនជនសង្ស័យជនជាតិចិន ចំនួន០១នាក់ រួមនឹងវត្ថុតាងមួយចំនួន ទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ នៅវេលាម៉ោង០៩និង៣០នាទីព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងករណីកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត នេះបើយោងតាមផេកផ្លូវការរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស ។

អាន​បន្ត៖ អាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ ឃាត់ខ្លួន​ជនជាតិចិន​ម្នាក់ បញ្ជូន​ទៅ​តុលាការ...

​រស់នៅតែ២នាក់! ​បែរជា​កូនប្រុសហ៊ានលើកដៃប្រល័.យជីវិ.តម្តាយ​អាយុ​៨៥​ឆ្នាំ​

ខេត្តបន្ទាយមានជ័យ ៖ មានករណីកូនប្រុសម្នាក់ស្រវឹងវា.យទាត់ធា.ក់ម្តាយអាយុ៨៥ឆ្នាំ បណ្តាលឱ្យស្លា.ប់ ហើយជនសង្ស័យជាកូន ត្រូវសមត្តកិច្ចចាប់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមច្បាប់កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤។ លោកវរសេនីយ៍ឯក អ៊ឹម ភារៈ អធិការនគរបាលស្រុកអូរជ្រៅ បានឱ្យដឹងថា ជនដៃដល់ជាកូនត្រូវឃាត់ខ្លួនឈ្មោះ ជុន ឈឿត ហៅខឿត ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិតាផោក ឃុំចង្ហា ស្រុកអូរជ្រៅ ចំណែកជនរងគ្រោះជាម្តាយឈ្មោះ ធិន ង៉ាម អាយុ៨៥ឆ្នាំ ។

អាន​បន្ត៖ ​រស់នៅតែ២នាក់! ​បែរជា​កូនប្រុសហ៊ានលើកដៃប្រល័.យជីវិ.តម្តាយ​អាយុ​៨៥​ឆ្នាំ​

​ចាប់ក្មេងទំនើងដុះក្អែលសារជាថ្មី !

ខេត្តកំពត ៖ លោកឧត្តមសេនីយ៍ទោ ម៉ៅ ចន្ទ័មធុរិទ្ធ ស្នងការខេត្តកំពតធ្លាប់បានចេញសេចក្តីណែនាំម្តងហើយម្តងទៀត ពីបញ្ហាក្មេងទំនើងបង្កអំពើហិង្សាលើអ្នកដទៃ គេចវេសពីសាលាទៅប្រមូលផ្តុំជួបជុំគ្នាសេពគ្រឿងញៀន ទៅប្រព្រឹត្តចោរលួច ចោរឆក់ជាដើម ដែលទាំងអស់នេះ គួរតែប្អូនៗក្មួយៗកំពុងពេញវ័យសិក្សា ត្រូវចៀសវាងនូវអំពើនិងសកម្មភាពទាំងអស់នេះ ។

អាន​បន្ត៖ ​ចាប់ក្មេងទំនើងដុះក្អែលសារជាថ្មី !

តុលាការ បញ្ជាក់ពីករណីឃុំខ្លួន​លោក នី ណាក់ អ្នករិះគន់ ដែល​មិនព្រម «​កែតម្រូវ»

ភ្នំពេញ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤ បានចេញសេចក្តីប្រកាសព័ត៌មាន ពីការស៊ើបអង្កេតស្រាវជ្រាវ និងពិនិត្យភស្តុតាង ក្នុងសំណុំរឿង អយ្យការអមសាលាដំបូងរាជធានី ភ្នំពេញ លើជនសង្ស័យ ឈ្មោះ នី ណាក់ និងបក្ខពួក ពីបទ «បរិហាកេរ្តិ៍ជាសាធារណៈ និងញុះញង់ឱ្យមានការរើសអើង» ព្រមទាំងការមិនរាងចាលក្នុងបទមជ្ឈិម បន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈិម ប្រព្រឹត្ត នៅរាជធានីភ្នំពេញ ដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា ៨៨ មាត្រា ៣០៥ មាត្រា ៤៩៤ មាត្រា ៤៩៦ នៃក្រមព្រហ្មទណ្ឌ។

អាន​បន្ត៖ តុលាការ បញ្ជាក់ពីករណីឃុំខ្លួន​លោក នី ណាក់ អ្នករិះគន់ ដែល​មិនព្រម «​កែតម្រូវ»

​ក្រុម​ Chery បង្ក​អំពើ​ហិ.ង្សា​ព្រួត​គ្នា​វា.យ​សិស្ស​ស្រី​ម្នាក់ អាយុ​សម​ល្មម​ប្រឈម​ជាប់​ពន្ធនាគារ​

ជធានីភ្នំពេញ ៖ លោក វ៉ិត មឃៈ ព្រះរាជអាជ្ញារង និងអ្នកនាំពាក្យស្ថាប័នអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ បានថ្លែងប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា សំណុំរឿងសិស្សសាលា៥នាក់ ព្រួតគ្នាវាយសិស្សម្នាក់ ត្រូវបានលោក ស៊ិន រក្សា ព្រះរាជអាជ្ញារង នៃអយ្យការ បើកការស៊ើបសួររួចរាល់ហើយ ហើយបានសម្រេចធ្វើការចោទប្រកាន់ក្រុមCherry ប្រុសស្រីទាំង៥ នាក់នោះ ពីបទហិ.ង្សាដោយចេតនា មានស្ថានទម្ងន់ទោស តាមបញ្ញតិមាត្រា២១៨ នៃក្រមព្រហ្ម ទណ្ឌ ។

អាន​បន្ត៖ ​ក្រុម​ Chery បង្ក​អំពើ​ហិ.ង្សា​ព្រួត​គ្នា​វា.យ​សិស្ស​ស្រី​ម្នាក់...

លើកនេះ តុលាការ លែងដៃធ្ងន់! ចោទប្រកាន់​ក្រុមសិស្ស ៥នាក់ ដែលព្រួតវាយសិស្សស្រីម្នាក់ ពីបទ «ហិ.ង្សាដោយចេតនា មានស្ថានទម្ងន់​ទោស»

ភ្នំពេញ៖ លោក ស៊ិន រក្សា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤ នេះ បានសម្រេចចោទប្រកាន់ក្រុមសិស្ស ៥នាក់ ដែលបានព្រួតគ្នា វាយសិស្សស្រីម្នាក់ នៅខណ្ឌកំបូល រាជធានីភ្នំពេញ ពីបទ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស» ដោយមានមនុស្សច្រើន ក្នុងឋានៈជាចារី សហចារី អ្នកផ្ដើមគំនិត និងជាអ្នកសមគំនិត តាមបញ្ញត្តិមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ។

អាន​បន្ត៖ លើកនេះ តុលាការ លែងដៃធ្ងន់! ចោទប្រកាន់​ក្រុមសិស្ស ៥នាក់...

ល្បិ​.​ច​សង្សារ​! រៀប​គំរោង​បបួល​នារី​២​នាក់​ទៅ​កន្លែង​ស្ងាត់ រួច​ប្ល​.​ន់​អស់ពី​ខ្លួន

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា នារីរងគ្រោះ២នាក់ត្រូវចា.ញ់បោ.កសង្សាររបស់ខ្លួន ដោយបបួលទៅកន្លែងស្ងាត់ រួចរៀបចំគំរោងការជាមួយបក្សពួក យកដំបងមកគំរា.មប្ល.ន់យកទូរស័ព្ទ ព្រមទាំងលុយបានសម្រេច បន្ទាប់មកក៏នាំគ្នាជិះម៉ូតូរត់គេចខ្លួនទៅបាត់អស់ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

អាន​បន្ត៖ ល្បិ​.​ច​សង្សារ​! រៀប​គំរោង​បបួល​នារី​២​នាក់​ទៅ​កន្លែង​ស្ងាត់...

រកឃើញទៀតហើយ! ២ថ្ងៃដើមឆ្នាំ២០២៤ មន្ត្រីជំនាញ រកឃើញទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ៥១.២៤៨គីឡូក្រាម​

ភ្នំពេញ៖ នាថ្ងៃទី២-៣ ខែមករា ឆ្នាំ២០២៤ នៅតាមបណ្តាទីផ្សារ និងផ្ទះលក់ទំនិញ នៃភូមិសាស្ត្រសំខាន់ៗ ក្នុងខេត្តកែប ពោធិ៍សាត់ ស្វាយរៀង ព្រៃវែង និងរាជធានីភ្នំពេញ មន្ត្រីស៊ើបអង្កេត និងជាមន្ត្រីអធិការកិច្ចម្ហូបអាហារនៃសាខារាជធានី ខេត្ត ខាងលើ បានខិតខំបន្តអនុវត្តតួនាទីដ៏សំខាន់របស់ខ្លួន ក្នុងការធានាឱ្យបាននូវការចរាចរទំនិញ ដែលមានសុវត្ថិភាព ជូនប្រជាពលរដ្ឋ។

អាន​បន្ត៖ រកឃើញទៀតហើយ! ២ថ្ងៃដើមឆ្នាំ២០២៤ មន្ត្រីជំនាញ រកឃើញទំនិញហួសកាលបរិច្ឆេទ...

សមត្ថកិច្ច​កំពុង​ស្វែងរក​សិស្សសាលា​១​ក្រុម ព្រួត​គ្នា​វាយ​សិស្ស​ស្រី​ម្នាក់ ថត​វី​ដេ​អូ​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក

រាជធានីភ្នំពេញ ៖ វីដេអូឃ្លីបចំនួន០៣ ត្រូវបានគេចែកចាយតាមបណ្ដាញសង្គមហ្វេសប៊ុកនៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤នេះ បង្ហាញពីទង្វើអសីលធម៌របស់សិស្សសាលាមួយក្រុម ដែលស្លៀកសម្លៀកបំពាក់ឯកសណ្ឋានសិស្សសាលា អាវសនិងសំពត់ខៀវ បែរជានាំគ្នា ប្រព្រឹត្តអំពើហិ.ង្សា ទៅវិញ ។

អាន​បន្ត៖ សមត្ថកិច្ច​កំពុង​ស្វែងរក​សិស្សសាលា​១​ក្រុម ព្រួត​គ្នា​វាយ​សិស្ស​ស្រី​ម្នាក់...

មិនគួរឱ្យជឿ! ភ្លើងឆេះជញ្ជ្រាំងស្រូវ ​បណ្តាល​ឱ្យ​​អ្នកឡើងត្នោត ស្លា.ប់?

កំពង់ស្ពឺ៖ បុរសអ្នកឡើងត្នោតម្នាក់ បានធ្លាក់ពីលើចុងត្នោត ដោយសារភ្លើងឆេះព្រៃ និងជញ្ជ្រាំងស្រូវ រោលពីក្រោមទៅ បណ្តាលអោយធ្លាក់ស្លា.ប់យ៉ាងអាណោចអាធ័មបំផុត។

អាន​បន្ត៖ មិនគួរឱ្យជឿ! ភ្លើងឆេះជញ្ជ្រាំងស្រូវ ​បណ្តាល​ឱ្យ​​អ្នកឡើងត្នោត ស្លា.ប់?

បង្ក្រាប​​ក្រុម​ប្ល.ន់​នៅ​ខេត្តសៀមរាប ក្រុម​នេះ​តែង​ធ្វើ​សកម្មភាព​យ៉ាង​សកម្ម​​ក្នុង​ភូមិសាស្ដ្រ​រាជធានី​-​ខេត្ត

ខេត្តសៀមរាប ៖ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង៩និង១៥នាទី នៅចំណុចផ្ទះរបស់ជនរងគ្រោះឈ្មោះ ឡិក វិច្ឆិកា ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរលក់ដូរ ស្ថិតនៅភូមិត្រពាំងខ្ទះ(អូរប្រាំព្យាម) ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ដែលបង្កឡើងដោយជនសង្ស័យចំនួន៣នាក់ បានធ្វើសកម្មភាពប្រើប្រាស់កាំបិ.តភ្ជ.ង់ប្ល.ន់។

អាន​បន្ត៖ បង្ក្រាប​​ក្រុម​ប្ល.ន់​នៅ​ខេត្តសៀមរាប...

ឆ្នាំ២០២៣ អ្នកលោតទឹក​សម្លា.ប់ខ្លួន នៅស្ពាន​ជ្រោយចង្វារ ២២នាក់ ក្នុងនោះ ស្លា.ប់ ៨នាក់ និង ១៤នាក់ ត្រូវបានសង្គ្រោះ

រាជធានីភ្នំពេញ៖ នៅក្នុង២០២៣ កន្លងមកនេះ អ្នកមានវិបត្តិ មកធ្វើអត្ត.ឃា.ត ដោយលោតទឹកសម្លា.ប់ខ្លួន ពីលើស្ពានជ្រោយចង្វារ មានចំនួន ២២នាក់។ ក្នុងនោះ អ្នកបានស្លា.ប់ ចំនួន ៨នាក់ និង១៤នាក់ ត្រូវបានសមត្ថកិច្ច រួមជាមួយប្រជាពលរដ្ឋ ឃាត់ទាន់ និងខ្លះទៀត សមត្ថកិច្ច បានចេញទូក ទៅជួយស្រង់សង្គ្រោះទាន់ពេល។

អាន​បន្ត៖ ឆ្នាំ២០២៣ អ្នកលោតទឹក​សម្លា.ប់ខ្លួន នៅស្ពាន​ជ្រោយចង្វារ ២២នាក់ ក្នុងនោះ...

ឃាត់ខ្លួន​​ចិន​ប្រុស​ស្រី ៣៧​នាក់ ឈ្លោះ​គ្នា​កា​.​ប់​ស្លា​.​ប់ម្នាក់ នៅ​អគារ​ខុន​ដូ​ខុន​ដូ​ព្រី​ន​ស៍​ផ្លា​ហ្សា

រាជធានីភ្នំពេញ ៖ ជនជាតិចិន ប្រុស ស្រី ប្រមាណជិត៤០នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការនគរបាលរាធានីភ្នំពេញ និងនគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនបន្ទាប់ពីមានទំនាស់គ្នា កាប់ចាក់គ្នាបណ្តាលអោយជនជាតិចិនម្នាក់បានស្លា.ប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ។

អាន​បន្ត៖ ឃាត់ខ្លួន​​ចិន​ប្រុស​ស្រី ៣៧​នាក់ ឈ្លោះ​គ្នា​កា​.​ប់​ស្លា​.​ប់ម្នាក់...

ក្មេងប្រុស ២នាក់ លង់ទឹក រកស.ពពុំឃើញ នៅមុខវត្តព្រែកលៀប

រាជធានីភ្នំពេញ៖ ក្មេងប្រុស ២នាក់ បានលង់ទឹក ហើយលិចបាត់ រកស.ពមិនទាន់នៅឡើយ ខណៈពេលដែលពួកគេ បាននាំគ្នា ទៅលេងទឹកទន្លេមេគង្គ ជាមួយក្មេងប្រុសគម្នាក់។ ហេតុការណ៍នេះ កើតឡើង កាលពីវេលាម៉ោងប្រមាណ ១១ព្រឹក ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ នៅទន្លេមេគង្គ មុខវត្តព្រែកលៀប ក្នុងភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

អាន​បន្ត៖ ក្មេងប្រុស ២នាក់ លង់ទឹក រកស.ពពុំឃើញ នៅមុខវត្តព្រែកលៀប

យី​! កូន ខឹង​សុំ​លុយ​១០០​ដុល្លារ​មិន​បាន វាយ​បំផ្លាញ​ទ្រព្យសម្បត្តិ និង​គំរាម​ស​ម្លា​.​ប់​ម្តាយបង្កើត

ខេត្តកំពង់ស្ពឺ ៖ កូនប្រុសអកតញ្ញូម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកឱរ៉ាល់ ធ្វើការឃាត់ខ្លួនតាមបណ្តឹងម្តាយបង្កើត ខណៈដែលកូនប្រុសរូបនេះ ខឹងសុំលុយម្តាយ ចំនួន១០០ដុល្លារមិនបាន ស្ទុះទៅទាញយកចប វាយបំផ្លិចបំផ្លាញរបស់របរទ្រព្យសម្បត្តិ និងគំរាមសម្លាប់ម្តាយ ថែមទៀត ។

អាន​បន្ត៖ យី​! កូន ខឹង​សុំ​លុយ​១០០​ដុល្លារ​មិន​បាន វាយ​បំផ្លាញ​ទ្រព្យសម្បត្តិ...

ឆេះរោងចក្រកាត់ដេរ នៅដង្កោ ព្រឹកមិញ បំផ្លាញម៉ូតូ ៣០គ្រឿង

ភ្នំពេញ៖ កាលពីម៉ោង១១:៥០នាទីព្រឹក ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ មានករណីអគ្គិភ័យមួយកន្លែងកើតឡើង នៅចំណុចរោងចក្រកាត់ដេរ តាមបណ្តោយផ្លូវបេតុង ភូមិតាលី សង្កាត់ដង្កោ ខណ្ឌដង្កោ។

អាន​បន្ត៖ ឆេះរោងចក្រកាត់ដេរ នៅដង្កោ ព្រឹកមិញ បំផ្លាញម៉ូតូ ៣០គ្រឿង

៤ខែទៀត ចូលរោងការ! យុវជនម្នាក់ ជិះម៉ូតូ បុកខឿនផ្លូវ ដួលបែកក្បាល ស្លា.ប់

ភ្នំពេញ៖ នៅសល់តែ ៤ខែទៀត ដល់ថ្ងៃចូលរោងការទៅហើយ ស្រាប់តែយុវជនម្នាក់ បានជិះម៉ូតូ ១គ្រឿង ក្នុងល្បឿនលឿន រេចង្កូត ជ្រុលទៅបុកខឿនផ្លូវ ពេញទំហឹង បណ្ដាលឲ្យដួលបោកក្បាល បែកហូរឈា.ម ស្លា..ប់ភ្លាមៗ នៅនឹងកន្លែង។ ឧប្បត្តិហេតុនោះ បានកើតឡើង កាលពីវេលាម៉ោង ៣ និង ៤៥នាទី រសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ នៅតាមផ្លូវ ៥០ម៉ែត្រ ក្នុងភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

អាន​បន្ត៖ ៤ខែទៀត ចូលរោងការ! យុវជនម្នាក់ ជិះម៉ូតូ បុកខឿនផ្លូវ ដួលបែកក្បាល ស្លា.ប់

ពលរដ្ឋខ្មែរជាង ១៦០០នាក់ ​រស់នៅ​តំបន់​រញ្ជួយដី នៅប្រទេសជប៉ុន ហើយ​មិនទាន់មាន​របាយការណ៍ពីគ្រោះថ្នាក់ នៅឡើយទេ​

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២មករានេះ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានប្រកាសថា មានប្រជាពលរដ្ឋខ្មែរ ជាង ១៦០០នាក់ រស់នៅតំបន់រញ្ជួយដី នៅតាមតំបន់ជាប់មាត់សមុទ្រ ក្នុងប្រទេសជប៉ុន។ មកដល់ម៉ោង ១០ព្រឹក ថ្ងៃទី២មករានេះ អ្នកនាំពាក្យក្រសួងការបរទេស បានប្រកាសថា ពុំមានរបាយការណ៍អំពីករណីពលរដ្ឋខ្មែរ ដែលបានបាត់បង់ជីវិត ឬរងគ្រោះថ្នាក់ ដោយសារគ្រោះរញ្ជួយដីនៅប្រទេសជប៉ុននេះ នៅឡើយទេ។

អាន​បន្ត៖ ពលរដ្ឋខ្មែរជាង ១៦០០នាក់ ​រស់នៅ​តំបន់​រញ្ជួយដី នៅប្រទេសជប៉ុន...

ឃាត់វាស់កម្ពស់​បុរស​ម្នាក់ វាតទី​ឆ្នេរ​សាធារណៈ ដាក់​តុ ទារ​លុយ​ភ្ញៀវ ៣​ម៉ឺន​រៀល នៅ​ក្រុង​ព្រះ​សីហនុ

ខេត្តព្រះសីហនុ ៖ បុរសម្នាក់ ត្រូវបានអាជ្ញាធរក្រុងព្រះសីហនុ ឃាត់ខ្លួននាំមកវាស់កម្ពស់ ព្រោះវាតទីយកឆ្នេរសាធារណៈ ដាក់តុហើយទារលុយភ្ញៀវ រហូតដល់៣ម៉ឺនរៀល នេះបើតោងតាមបណ្ដាញទំនាក់ទំនងសង្គមរបស់លោកអភិបាលខេត្តព្រះសីហនុ ។

អាន​បន្ត៖ ឃាត់វាស់កម្ពស់​បុរស​ម្នាក់ វាតទី​ឆ្នេរ​សាធារណៈ ដាក់​តុ ទារ​លុយ​ភ្ញៀវ...