បណ្តាញសង្គម

បុរស​ម្នាក់​ដើរ​រើស​អេ​ត​ចាយ​ចូល​ដល់​ក្នុងផ្ទះ ត្រូវ​ម្ចាស់ផ្ទះ​ស្រែក​ផ្អើល​ពេញ​បុរី​មួយ​កន្លែង

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា បុរសម្នាក់ដើររើសអេតចាយ ហើយចូលផ្ទះរបស់បងប្អូនប្រជាពលរដ្ឋ ក៏ត្រូវបានគេស្រែកថា «ចោ.រៗ» រួចឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ភ្លាមៗ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ នៅចំណុចបុរីសឡា ស្ថិតក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

អាន​បន្ត៖ បុរស​ម្នាក់​ដើរ​រើស​អេ​ត​ចាយ​ចូល​ដល់​ក្នុងផ្ទះ...

យប់ថ្ងៃឆ្លងឆ្នាំសកល គ្រោះថ្នាក់ចរាចរណ៍ នៅភ្នំពេញ ស្លា.ប់ ៦នាក់

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២៤ យប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ ចំនួន ០៩ករណី បណ្តាលឱ្យជនរងគ្រោះ ស្លា ..;ប់ ចំនួន ០៦នាក់, របួសធ្ងន់ ចំនួន ០៣នាក់ និងរបួសស្រាល ចំនួន ០២នាក់។

អាន​បន្ត៖ យប់ថ្ងៃឆ្លងឆ្នាំសកល គ្រោះថ្នាក់ចរាចរណ៍ នៅភ្នំពេញ ស្លា.ប់ ៦នាក់

បុ.ករត់ ១ករណីទៀត! អ្នកបើកឡាន Ford បុ.កម៉ូតូ ហើយកិន​ថែម!

ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រកាសពីករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត Ford បើកបុ .កម៉ូតូ បណ្តាលឱ្យជនរងគ្រោះ រងរបួសស្រាល។

អាន​បន្ត៖ បុ.ករត់ ១ករណីទៀត! អ្នកបើកឡាន Ford បុ.កម៉ូតូ ហើយកិន​ថែម!

អ្នកបើកឡាន Hammer ​ត្រូវតុលាការ ឃុំខ្លួន នៅពន្ធនាគារ PJ ហើយ

ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រកាសនៅថ្ងៃអាទិត្យ ទី៣១ ខែធ្នូ ឆ្នាំ២០២៣ ថា «ជនសង្ស័យ ឈ្មោះ យ៉េត ច័ន្នគ្រឹស្នា ភេទប្រុស ដែលបើកថយន្ដ Hammer បុ ..;ក ម៉ូតូប្តីប្រពន្ធកូនប្រុស ០៣នាក់ ( បណ្តាលឱ្យស្លា ..;ប់ ចំនួន ០២នាក់ របួសធ្ងន់ ម្នាក់ ) នៅខណ្ឌដូនពេញ នៅល្ងាចថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ត្រូវបានតុលាការ សម្រេចឃុំខ្លួននៅពន្ធនាគាររាជធានីភ្នំពេញ (PJ) ជាបណ្ដោះអាសន្ន រហូតដល់មានបទបញ្ជាថ្មីសម្រេចផ្សេងពីនេះ»។

អាន​បន្ត៖ អ្នកបើកឡាន Hammer ​ត្រូវតុលាការ ឃុំខ្លួន នៅពន្ធនាគារ PJ ហើយ

​ទីតាំង​បង្កប់ល្បែ.ងស៊ីសង​ខុសច្បាប់មួយកន្លែង​ក្នុង​សង្កាត់ស្ទឹងមានជ័យ ត្រូវ​បង្ក្រាប​

រាជធានីភ្នំពេញ ៖ កម្លាំងគណៈអភិបាលខណ្ឌមានជ័យចុះបង្ក្រាបទីតាំងបង្កប់ល្បែ.ងស៊ីសងខុសច្បាប់ នៅចំណុចមួយកន្លែងក្នុងមូលដ្ឋានខណ្ឌមានជ័យ ។

អាន​បន្ត៖ ​ទីតាំង​បង្កប់ល្បែ.ងស៊ីសង​ខុសច្បាប់មួយកន្លែង​ក្នុង​សង្កាត់ស្ទឹងមានជ័យ...

ជនសង្ស័យ​២​នាក់ លួច​ម៉ូតូ​បាន​សម្រេច ជិះ​គេចខ្លួន ម្ចាស់​ឃើញ​ទាន់ ស្រែក​ជួយ​តាម​ចាប់​បាន​ម្នាក់

រាជធានីភ្នំពេញ ៖ ជនសង្ស័យចំនួន ២នាក់ បានជិះម៉ូតូ១គ្រឿង បានធ្វើសកម្មភាព លួចកាច់សោ.កម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ មួយគ្រឿង ដែលម្ចាស់ចតទុកនៅមុខហាងលក់វាំងននមួយកន្លែង លុះពេលលួចបានសម្រេច ខណៈព្យាយាមជិះគេចខ្លួន ប៉ុន្តែត្រូវបានម្ចាស់ម៉ូតូ ឃើញទាន់ ស្រែកថាចោរៗ បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាង រត់មកជួយដេញតាមចាប់ខ្លួនបានជនសង្ស័យម្នាក់ ស្វាគមន៍ទ្រមខ្លួន រីឯបក្ខពួកម្នាក់ទៀត រត់គេចខ្លួនបាត់ ។

អាន​បន្ត៖ ជនសង្ស័យ​២​នាក់ លួច​ម៉ូតូ​បាន​សម្រេច ជិះ​គេចខ្លួន ម្ចាស់​ឃើញ​ទាន់...

លោក កឹ​ម ជាតិ ចូល​បំភ្លឺ​នៅ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ករណី​ក្រុមហ៊ុន​មួយ​ប្តឹង​ទាមទារ​ប្រាក់​១០​ម៉ឺន​ដុល្លារ និង​ស្រា​៤៨​ដប

រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣នេះ លោក កឹម ជាតិ អតីតអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានចូលទៅបំភ្លឺ តាមការកោះហៅរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ពាក់ព័ន្ធបណ្ដឹងរបស់ក្រុមហ៊ុន ឈីវ ទីម៉ិច គ្រុប ដែលប្តឹងទាមទារប្រាក់១០ម៉ឺនដុល្លារ និងស្រា៤៨ដប ។

អាន​បន្ត៖ លោក កឹ​ម ជាតិ ចូល​បំភ្លឺ​នៅ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ...

ម្ចាស់ផ្ទះ​រវល់​ទៅ​ចង​គោ លុះ​មក​វិញ​ឃើញ​បុរស​ម្នាក់​​កំពុង​យក​របស់របរ​ដឹក​ចេញពីផ្ទះ​ទាំង​ព្រឹក

ខេត្តសៀមរាប ៖ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកស្វាយលើ បានចុះឃាត់ខ្លួនបុរសម្នាក់បញ្ជូនទៅកាន់ការិយាល័យជំនាញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណីលួ.ចទ្រព្យសម្បត្តិអ្នកដទៃ ដែលមានស្ថានទម្ងន់ទោស ថែមទាំងធ្វើតេស្តរកឃើញថា បុរសរូបនេះប្រើប្រាស់សារធាតុញៀ.នខុសច្បាប់ទៀតផង។

អាន​បន្ត៖ ម្ចាស់ផ្ទះ​រវល់​ទៅ​ចង​គោ...

ស្ងាត់ករណីរកឃើញសាច់បង្កក និងចំណី​អាហារ​ ដាក់សារធាតុគីមី ពេលនេះ លេចចេញ​ករណីឡាន​ធំៗ ដឹកលើសទម្ងន់!

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ នេះថា រថយន្ដដឹកលើសទម្ងន់ ០៦ គ្រឿង ត្រូវបានពិន័យ និងឃាត់ទុក ០១ឆ្នាំ ក្នុងប្រតិបត្តិការត្រួតពិនិត្យយានយន្តយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៅស្រុកពាមជរ ខេត្តព្រៃវែង។

អាន​បន្ត៖ ស្ងាត់ករណីរកឃើញសាច់បង្កក និងចំណី​អាហារ​ ដាក់សារធាតុគីមី ពេលនេះ...

រក​ឃើញ​តែ​រថយន្ដ ខណៈ​ជន​បង្ក​បាត់ខ្លួន ករណី​បុក​មនុស្ស​ស្លា​.​ប់​មួយ​គ្រួសារ នៅ​ខណ្ឌដូនពេញ

រាជធានីភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអោយដឹងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣នេះថា ករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តម៉ាក Hammer បានបុកអ្នកជិះម៉ូតូ០១គ្រឿងពីក្រោយ បណ្តាលឲ្យបាត់បង់ជីវិតមួយគ្រួសារ នៅសង្កាត់ស្រះចក ខណ្ឌដូនពេញនោះ ពេលនេះ សមត្ថកិច្ចរកឃើញរថយន្ដហើយ ប៉ុន្តែជនបង្កនៅបន្តរត់គេចខ្លួនបាត់ នៅឡើយ ។

អាន​បន្ត៖ រក​ឃើញ​តែ​រថយន្ដ ខណៈ​ជន​បង្ក​បាត់ខ្លួន ករណី​បុក​មនុស្ស​ស្លា​.​ប់​មួយ​គ្រួសារ...

ជនសង្ស័យ​៤​នាក់​ឆ.ក់​កាបូប​នៅ​ខណ្ឌដង្កោ​បាន​ហើយ​បន្ត​ទៅ​ឆក់​នៅ​ស្រុក​កណ្ដាលស្ទឹង​ទៀត​ ត្រូវ​អស់លក្ខណ៍

រាជធានីភ្នំពេញ+ខេត្តកណ្ដាល ៖ ជនសង្ស័យ៤នាក់បានធ្វើសកម្មភាពឆក់កាបូបអ្នកដំណើរ២នាក់ប្ដីប្រពន្ធបានសម្រេចនៅក្នុងភូមិសាស្ត្រខណ្ឌដង្កោ រាជធានីភ្នំពេញ រួចគេចខ្លួនទៅឆក់បន្តនៅក្នុងភូមិសាស្ត្រស្រុកកកណ្ដាលស្ទឹង ខេត្តកណ្ដាលទៀត ប៉ុន្តែព្រះអត់ជួយ ក៏ត្រូវបានកម្លាំងសមត្ថកិច្ចនៅទីនោះដេញតាមបំបុកធ្លាក់ចូលប្រឡាយទឹក រួចឃាត់ខ្លួនបានទាំង៤នាក់រួមទាំងម៉ូតូ២គ្រឿងផងដែរ។

អាន​បន្ត៖ ជនសង្ស័យ​៤​នាក់​ឆ.ក់​កាបូប​នៅ​ខណ្ឌដង្កោ​បាន​ហើយ​បន្ត​ទៅ​ឆក់​នៅ​ស្រុក​កណ្ដាលស្ទឹង...

ប្តី​ប្រើ​ហិ.ង្សា និង​គំរា.ម​សម្លា.ប់​ច្រើន​ដង ប្រពន្ធ​ដាច់​ចិត្ត​ដាក់​ពាក្យបណ្តឹង

ខេត្តកំពង់ស្ពឺ ៖ បុរសជាប្តីចិត្តខ្លាំងម្នាក់ត្រូវបានកម្លាំងនគរបាលធ្វើការឃាត់ខ្លួន ខណៈដែលបុរសរូបនេះប្រើហិ.ង្សាទៅលើប្រពន្ធ និងគំរា.មសម្លា.ប់ប្រពន្ធកូន ដោយទ្រាំទង្វើររបស់បុរសខាងលើមិនបានប្រពន្ធដាច់ចិត្តដាក់ពាក្យបណ្តឹងទៅនគរបាលតែម្តង។ ការឃាត់ខ្លួនបុរសជាប្តីខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង៧និង៣០យប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ នៅក្នុងភូមិក្រាំងពង្រ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

អាន​បន្ត៖ ប្តី​ប្រើ​ហិ.ង្សា និង​គំរា.ម​សម្លា.ប់​ច្រើន​ដង...

រថយន្ត​កែ​ច្នៃ​បំពង​សំឡេង​ឮ​ខ្លាំង ត្រូវ​អាវុធហត្ថ​ខណ្ឌទួលគោក ឃាត់​ម្ចាស់​មក​អប់រំ និង​ឲ្យ​ដោះ​ស៊ី​ម៉ាំង​ចេញ

រាជធានីភ្នំពេញ ៖ រថយន្តមួយគ្រឿងម៉ាក Mercedes CLA 45 ពណ៌ស (បិទស្កុត ពណ៌ត្រួយចេក) ស្លាកលេខ 2BR-9829 បំពាក់បំពង់ស៊ីម៉ាំងកែច្នៃ បង្កឲ្យមានសំឡេងរំខានដល់ប្រជាពលរដ្ឋ និងបង្កឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក រាជធានីភ្នំពេញ ធ្វើការឃាត់ម្ចាស់រថយន្តមកអប់រំ កាលពីវេលាម៉ោង១៣និង៣០នាទី ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចផ្លូវ២៦៥ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក ។

អាន​បន្ត៖ រថយន្ត​កែ​ច្នៃ​បំពង​សំឡេង​ឮ​ខ្លាំង ត្រូវ​អាវុធហត្ថ​ខណ្ឌទួលគោក...

ចាប់បានទៀតហើយ អ្នកជួញដូរគ្រឿងញៀ.ន ដកហូតបាន​ ១១កញ្ចប់!

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍កាកាបទី១ បានឃាត់ខ្លួនបុរសម្នាក់ និងក្មេងប្រុសជំទង់ម្នាក់ ខណៈពេលដែលពួកនេះ ឃើញកម្លាំងនគរបាលល្បាត ស្រាប់តែនាំគ្នា រត់គេចខ្លួន ចូលពួនក្នុងផ្ទះ។

អាន​បន្ត៖ ចាប់បានទៀតហើយ អ្នកជួញដូរគ្រឿងញៀ.ន ដកហូតបាន​ ១១កញ្ចប់!

១​ស​ប្ដា​ហ៍ ក្រសួងមហាផ្ទៃ បំបែកសំណុំរឿង​គ្រឿងញៀ.ន​ធំ​ៗ៣ ក្នុង​ចំណោម​១៣៤​ករណី ឃាត់ខ្លួន​ជនសង្ស័យ​៣១០​នាក់

រាជធានីភ្នំពេញ ៖ ក្នុងរយៈពេល១សប្ដាហ៍ គិតពីថ្ងៃទី១៧-២៣ ខែធ្នូ ឆ្នាំ២០២៣ យ៉ាងហោចណាស់មានជនសង្ស័យ ៣១០នាក់ត្រូវបានឃាត់ខ្លួន លើបទល្មើសគ្រឿងញៀន ចំនួន១៣៤ករណី នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បណ្ឌិត ទូច សុឃៈ (សុខៈ) ។

អាន​បន្ត៖ ១​ស​ប្ដា​ហ៍ ក្រសួងមហាផ្ទៃ បំបែកសំណុំរឿង​គ្រឿងញៀ.ន​ធំ​ៗ៣ ក្នុង​ចំណោម​១៣៤​ករណី...

តុលាការ សម្រេចឃុំខ្លួន អ្នកបើកឡាន Jeep បុកមនុស្សស្លា.ប់ហើយ​

រាជធានីភ្នំពេញ៖ ទីបំផុត ជនបង្ក ដែលជាអ្នកបើកបររថយន្ដទំនើបម៉ាក Jeep បណ្តាលឲ្យបុកស្លា.ប់អ្នកដទៃនៅកន្លែង ត្រូវបានចៅក្រមស៊ើបសួរអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ និងឃុំខ្លួនជនសង្ស័យនោះ នៅពន្ធនាគារជាបណ្តោះអាសន្នហើយ នៅពន្ធនាគារ PJ ក្រោយការប៉ូលិសបានបញ្ជូនជននោះ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃអាទិត្យ ទី២៤ ខែធ្នូ ឆ្នាំ២០២៣ នេះ។

អាន​បន្ត៖ តុលាការ សម្រេចឃុំខ្លួន អ្នកបើកឡាន Jeep បុកមនុស្សស្លា.ប់ហើយ​

ចាប់​ជា​ជនជាតិ​ថៃ​៦​នាក់​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ពាក់ព័ន្ធ​គ្រឿ​.​ង​.​ញៀ​.​ន

ខេត្តបន្ទាយមានជ័យ ៖ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យជាជនជាតិថៃ (ប្រុស-សី)ចំនួន៦នាក់ បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការតាមច្បាប់នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ។

អាន​បន្ត៖ ចាប់​ជា​ជនជាតិ​ថៃ​៦​នាក់​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ពាក់ព័ន្ធ​គ្រឿ​.​ង​.​ញៀ​.​ន

​ម៉ូតូ​បងស្រី​មិន​បាន វា.យ​​ខ្ទេច រត់គេច​បាន​៦​ថ្ងៃ​ត្រឡប់​មក​វិញ ត្រូវពលរដ្ឋចាប់ឱ្យសមត្ថកិច្ច​

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួនប្រគល់ឱ្យនគរបាល ខណៈដែលជនសង្ស័យខាងលើខ្ចីម៉ូតូបងស្រីខ្លួនឯងមិនបាន ក៏ទាញចបជីវាយកំទេច ហើយរត់គេចខ្លួនបាន៦ថ្ងៃត្រឡប់មកវិញ ដៃមានកាន់ស្នរចាក់ត្រីនិងដាវកែច្នៃដើរអុកឡុកពេញភូមិបង្កឱ្យមានការភ្ញាក់ផ្អើល។

អាន​បន្ត៖ ​ម៉ូតូ​បងស្រី​មិន​បាន វា.យ​​ខ្ទេច រត់គេច​បាន​៦​ថ្ងៃ​ត្រឡប់​មក​វិញ...

ជម្លោះ​រវៀង​អ្នក​ភូមិ​និង​កម្មករ​សំណង់ ផ្អើលម្តុំផ្លូវ៦០ម៉ែត្រ​

រាជធានីភ្នំពេញ ៖ បុរសម្នាក់បានរងរបួសបែកក្បាលហូរឈាម បន្ទាប់ពីផឹកស៊ីទាក់សំដីគ្នាជាមួយនឹងកម្មករសំណង់ ត្រូវកម្មករសំណង់វាយបណ្ដាលឲ្យរងរបួសបែកក្បាល បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨យប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ នៅចំនុចតំបន់មិនរៀបរយ ផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

អាន​បន្ត៖ ជម្លោះ​រវៀង​អ្នក​ភូមិ​និង​កម្មករ​សំណង់ ផ្អើលម្តុំផ្លូវ៦០ម៉ែត្រ​

អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូន​សង្ស័យ​០៥​នាក់ ទៅ​តុលាការ ពាក់ព័ន្ធ​គ្រឿងញៀ.ន

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនសង្ស័យចំនួន០៥នាក់ ទៅតុលាការពាក់ព័ន្ធ ករណីជួញដូរ និងប្រើប្រាស់ នូវសារធាតុញៀនដោយខុសច្បាប់ ក្រោយពីបង្ក្រាបបានចំនួន២ករណីផ្សេងគ្នា នេះបើយោងតាមផេកហ្វេសប៊ុកផ្លូវការរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ។

អាន​បន្ត៖ អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូន​សង្ស័យ​០៥​នាក់ ទៅ​តុលាការ ពាក់ព័ន្ធ​គ្រឿងញៀ.ន

ឆក់​ទូរ​សព្ទ​នៅ​ខណ្ឌ​កំ​បូល តាម​រយៈ GPS នគរបាល​ឃាត់ខ្លួន​បាន​ម្នាក់ នៅ​ខណ្ឌទួលគោក

រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៣នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌទួលគោក សហការជាមួយជនរងគ្រោះ ស្រាវជ្រាយតាមរយៈប្រព័ន្ធ GPS ហើយឈានទៅឃាត់ខ្លួនបានកាលពីវេលាម៉ោងប្រមាណ៩និង៣០នាទីព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរសព្ទដៃ០១គ្រឿងពីនារីជនជាតិថៃ បានសម្រេច នៅក្នុងមូលដ្ឋាន ខណ្ឌកំបូល បានប្រមាណជាង២ម៉ោងរួចមក ។

អាន​បន្ត៖ ឆក់​ទូរ​សព្ទ​នៅ​ខណ្ឌ​កំ​បូល តាម​រយៈ GPS នគរបាល​ឃាត់ខ្លួន​បាន​ម្នាក់...