បណ្តាញសង្គម

ផ្ទុះបាតុកម្មនៅញូយ៉ក និងទីក្រុងធំៗផ្សេងទៀត​ជុំវិញរឿងប៉ូលិសអាមេរិក​សង្កត់កជនជាតិស្បែកខ្មៅដល់ស្លាប់នៅរដ្ឋ Minnesota

(ញូយ៉ក)៖ មនុស្សប្រមាណ ៤០នាក់ ត្រូវបានឃាត់ខ្លួននៅក្នុងទីក្រុងញូយ៉ក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ  (ម៉ោងក្នុងតំបន់) កំឡុងបាតុកម្មតវ៉ាដ៏កក្រើកមួយ ដើម្បីទាមទាររកយុត្តិធម៌ ឱ្យបុរសស្បែកខ្មៅម្នាក់ឈ្មោះ ចច ហ្វ្លយដ៍ (George Floyd) ដែលបានបាត់បង់ជីវិតនៅក្នុងទីក្រុង មីននាផូលីស (Minneapolis) នៃរដ្ឋមីនណេសូតា (Minnesota)។

អាន​បន្ត៖ ផ្ទុះបាតុកម្មនៅញូយ៉ក...

ប៉ាគីស្ថានឈានទៅប្រើបច្ចេកវិទ្យាសម្ងាត់យោធា ដើម្បីតាមដានរកអ្នកឆ្លងវីរុសកូរ៉ូណា (COVID-19)

  (អ៊ីស្លាម៉ាបាដ)៖ សេវាកម្មស៊ើបការណ៍ សម្ងាត់នៃប្រទេសប៉ាគីស្ថាន បានសម្រេចប្រើប្រាស់ឧបករណ៍ ឃ្លាំមើលសម្ងាត់ ដែលកន្លងមកត្រូវបានប្រើប្រាស់ ដើម្បីអង្កេតរកក្រុមសកម្មប្រយុទ្ធនោះ  មកធ្វើការតាមដាន រកអ្នកឆ្លងវីរុសកូរ៉ូណា និងអ្នកដែលធ្លាប់ប្រាស្រ័យ ទាក់ទងជាមួយអ្នកជំងឺ COVID-19។

អាន​បន្ត៖ ប៉ាគីស្ថានឈានទៅប្រើបច្ចេកវិទ្យាសម្ងាត់យោធា ដើម្បីតាមដានរកអ្នកឆ្លងវីរុសកូរ៉ូណា...

រដ្ឋាភិបាលអង់គ្លេសណែនាំឲ្យមហាជន បំភ្លេចរឿងទីប្រឹក្សាលោក បូរីស ចនសុន ល្មើសបំរាម COVID-19 ហើយងាកទៅផ្តោតសំខាន់លើរឿងផ្សេងវិញ

  (ឡុងដ៍)៖ ព័ត៌មានដែលថាទីប្រឹក្សាដ៏ជំនិត របស់នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេស  និងគ្រួសារបានល្មើសបំរាម ធ្វើដំណើរទាក់ទងនឹង COVID-19 បាននិងកំពុងបង្កការមិនពេញចិត្តជាខ្លាំង  ក្នុងចំណោមសាធារណជន នៅចក្រភពអង់គ្លេស ប៉ុន្តែរដ្ឋាភិបាលអង់គ្លេសបានលើកថា វាដល់ពេលដែលត្រូវបំភ្លេចរឿងនេះចោលហើយ ព្រោះនៅមានរឿងជាច្រើនទៀត ដែលយើងទាំងអស់គ្នាយកចិត្តទុកដាក់ខ្លាំងវិញ។

អាន​បន្ត៖ រដ្ឋាភិបាលអង់គ្លេសណែនាំឲ្យមហាជន បំភ្លេចរឿងទីប្រឹក្សាលោក បូរីស ចនសុន...

ចំនួនករណីឆ្លង COVID-19 នៅឥណ្ឌាកើនលើស ១៥០,០០០នាក់ ក្នុងនោះស្លាប់ជាង ៤,៣០០នាក់ នៅក្នុងរបាយការណ៍ថ្ងៃពុធនេះ (Video inside)

(ញូដេលី)៖ ក្រសួងសុខាភិបាលសហព័ន្ធឥណ្ឌា នៅថ្ងៃពុធ ទី២៧ ខែឧសភា ឆ្នាំ២០២០ នេះបានប្រកាសថា ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះ បានកើនឡើងរហូតដល់ ១៥១,៧៦៧ករណីហើយ បន្ទាប់ពីបានរកឃើញអ្នកឆ្លងសរុប ៦,៣៨៧នាក់ថ្មីទៀត ក្នុងកំឡុងពេល ២៤ម៉ោង កន្លងទៅ។

អាន​បន្ត៖ ចំនួនករណីឆ្លង COVID-19 នៅឥណ្ឌាកើនលើស ១៥០,០០០នាក់ ក្នុងនោះស្លាប់ជាង ៤,៣០០នាក់...

កូរ៉េខាងត្បូងរកឃើញអ្នកឆ្លង COVID-19 រហូតដល់ទៅ ៤០នាក់ ដែលជាតួលេខខ្ពស់មិនធ្លាប់មាន ៤៩ថ្ងៃមកនេះ!

(សេអ៊ូល)៖ ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃពុធ ទី២៧ ខែឧសភា ឆ្នាំ២០២០នេះ បានរាយការណ៍ពីចំនួនអ្នកឆ្លង COVID-19 ថ្មីៗដែលត្រូវបានរកឃើញក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ រហូតដល់ទៅ ៤០នាក់ឯណោះ ដោយវាជាតួលេខខ្ពស់ មិនធ្លាប់ដែលបានជួបប្រទះ ៤៩ថ្ងៃមកហើយ។

អាន​បន្ត៖ កូរ៉េខាងត្បូងរកឃើញអ្នកឆ្លង COVID-19 រហូតដល់ទៅ ៤០នាក់...

មួយ​ជើង​របស់​ ប៊ុន​ សុធា​ ល្អ​ហួស​ផ្ដួល​ គួន​ ប៊ុនហ៊ីម​ សន្លប់​ទឹក​២​ ម្សិលមិញ​

អ្នកប្រដាល់កំពុងឡើងកូដខ្លាំង ប៊ុន សុធា បង្ហាញមុខជាថ្មីលើកទី១ នាអំឡុងជំងឺ COVID-19 ម្សិលមិញនៅលើសង្វៀនបាយ័ន ផ្ដួលរៀមច្បង គួន ប៊ុនហ៊ីម ដោយស្នៀតទាត់ផ្កាប់ចានទឹកទី២។

អាន​បន្ត៖ មួយ​ជើង​របស់​ ប៊ុន​ សុធា​ ល្អ​ហួស​ផ្ដួល​ គួន​ ប៊ុនហ៊ីម​ សន្លប់​ទឹក​២​ ម្សិលមិញ​

ប៉ាឡេស្ទីន ប្រកាសបញ្ចប់ការចាក់សោរ ដោយសារការធ្លាក់ចុះនៃជំងឺរាតត្បាត COVID-19

ប៉ាឡេស្ទីន កាលពីថ្ងៃច័ន្ទ បានប្រកាសពីការបញ្ចប់ការចាក់សោរ និងកញ្ចប់នៃវិធានការណ៍ថ្មីៗ ទាក់ទងនឹងជំងឺ COVID-១៩ ។

អាន​បន្ត៖ ប៉ាឡេស្ទីន ប្រកាសបញ្ចប់ការចាក់សោរ ដោយសារការធ្លាក់ចុះនៃជំងឺរាតត្បាត COVID-19

សាធារណរដ្ឋឆែក ដកការរឹតបន្តឹងបន្ថែមទៀតនិងបើកព្រំដែនជាមួយអូទ្រីស និងអាល្លឺម៉ង់

សាធារណរដ្ឋឆែក កាលពីថ្ងៃច័ន្ទ បានដកការរឹតបន្តឹងបន្ថែមទៀត ដែលរួមមានសាលារៀន សណ្ឋាគារ អាងហែលទឹក ប្រាសាទ និងវិមាន និងសកម្មភាពខាងក្នុងភោជនីយដ្ឋាន ក្នុងបំណងដើម្បីបើកបន្ថែមសេដ្ឋកិច្ចឡើងវិញ។

អាន​បន្ត៖ សាធារណរដ្ឋឆែក ដកការរឹតបន្តឹងបន្ថែមទៀតនិងបើកព្រំដែនជាមួយអូទ្រីស និងអាល្លឺម៉ង់

ករណីឆ្លងថ្មីនៃជំងឺ COVID-19 នៅប្រទេសបង់ក្លាដែស បានកើនឡើងប្រចាំថ្ងៃខ្ពស់បំផុត

មន្ត្រីសុខាភិបាលជាន់ខ្ពស់ម្នាក់ បានប្រាប់សន្និសីទសារព័ត៌មានតាមកញ្ចក់ទូរទស្សន៍ កាលពីថ្ងៃចន្ទថា ចំនួនករណីឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសបង់ក្លាដែស បានកើនឡើងដល់ ៣៥.៥៨៥ នាក់ ក្នុងនោះមានករណីថ្មីចំនួន ១.៩៧៥ ករណី ដែលត្រូវបានបញ្ជាក់ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះដែលជាចំនួនកើនឡើងខ្ពស់បំផុត ចាប់តាំងពីថ្ងៃទី ៨ ខែមីនា។

អាន​បន្ត៖ ករណីឆ្លងថ្មីនៃជំងឺ COVID-19 នៅប្រទេសបង់ក្លាដែស បានកើនឡើងប្រចាំថ្ងៃខ្ពស់បំផុត

ចំនួនអ្នកឆ្លង COVID-19 លើពិភពលោក កើនដល់លើស ៥.៦លាននាក់ហើយ!

(បរទេស)៖ គិតត្រឹមម៉ោង៣៖០០នាទីរសៀល ថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០២០ នេះតែម្តង ចំនួនករណីឆ្លងជំងឺ COVID-19 នៅទូទាំងភពផែនដីយើងនេះ បានកើនឡើងរហូតដល់៥,៦០១,៥២១ករណីហើយ ដោយក្នុងនោះមនុស្សស្លាប់សរុបមាន៣៤៨,១៣២នាក់ និងជាសះស្បើយឡើងវិញ ២,៣៨១,២៨០នាក់ ខណៈអ្នកជំងឺ២,៨៧,១០៩នាក់កំពុងសម្រាកព្យាបាល (៥៣,១៦៦នាក់ស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ)។

អាន​បន្ត៖ ចំនួនអ្នកឆ្លង COVID-19 លើពិភពលោក កើនដល់លើស ៥.៦លាននាក់ហើយ!

ឧទ្ធម្ភាគចក្រយោធារុស្ស៊ី ធ្លាក់នៅតំបន់ចុងបូព៌ា នាំឲ្យមនុស្សជិះលើនោះទាំងអស់ស្លាប់

(ម៉ូស្គូ)៖ ក្រសួងការពារជាតិរុស្ស៉ីបានឲ្យដឹងថា ឧទ្ធម្ភាគចក្រយោធាមួយគ្រឿងធុន Mi-8 បានធ្លាក់នៅក្បែរក្រុង អាណាឌី (Anadyr) នៃតំបន់ឈូកូតកា (Chukotka) ស្ថិតនៅតំបន់ចុងបូព៌ា ប្រទេសរុស្ស៉ី បណ្តាលឲ្យអ្នកដែលជិះ លើនោះទាំងអស់បាត់បង់ជីវិត។

អាន​បន្ត៖ ឧទ្ធម្ភាគចក្រយោធារុស្ស៊ី ធ្លាក់នៅតំបន់ចុងបូព៌ា...

មន្ត្រីជាន់ខ្ពស់ WHO ព្រមាន៖ «ប្រទេសដែលឆ្លងផុតរលកទី១នៃ COVID-19 នឹងអាចផ្ទុះរលកទី២ទៀត ​ប្រសិនបើដកវិធានការរឹតត្បិតលឿនពេក» (Video inside)

 (ហ្សឺណែវ)៖ បណ្ដាប្រទេសដែលកំពុងមើលឃើញ ពីការធ្លាក់ចុះនៃករណីឆ្លង COVID-19 នៅតែអាចប្រឈមមុខនឹង  «ការឆ្លងរាតត្បាត ដល់ចំណុចកំពូលលើកទី ២ ភ្លាមៗ» បើសិនជាពួកគេលុបចោល  ឬបន្ធូរបន្ថយវិធានការ រឹតត្បិតលឿនរហ័សពេក។

អាន​បន្ត៖ មន្ត្រីជាន់ខ្ពស់ WHO ព្រមាន៖ «ប្រទេសដែលឆ្លងផុតរលកទី១នៃ COVID-19...

កូរ៉េខាងត្បូងចាប់ផ្តើមយុទ្ធនាការ «គ្មានម៉ាស ហាមជិះ» ដើម្បីទប់ទល់ការឆ្លងរាតត្បាត COVID-19 លើរថយន្តក្រុង និងតាក់ស៊ី

(សេអ៊ូល)៖ ប្រទេសកូរ៉េខាងត្បូង បានចាប់ផ្តើមយុទ្ធនាការថ្មីមួយទៀត ក្រោមពាក្យស្លោកថា «no mask, no ride» ឬ «គ្មានម៉ាស ហាមជិះ» សម្រាប់អ្នកប្រើប្រាស់សេវារថយន្តក្រុង និងតាក់ស៊ី ដើម្បីទប់ស្កាត់ការចម្លងជំងឺ COVID-19 នៅក្នុងសេវាធ្វើដំណើរសាធារណៈ។

អាន​បន្ត៖ កូរ៉េខាងត្បូងចាប់ផ្តើមយុទ្ធនាការ «គ្មានម៉ាស ហាមជិះ»...

ជប៉ុន ដកចេញនូវបម្រាបដាក់ប្រទេសក្នុងគ្រាអាសន្ន COVID-19 ទាំងស្រុង

កាលពីថ្ងៃចន្ទនាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe បានដកភាពអាសន្ននៅក្នុងតំបន់ទីប្រជុំជនទីក្រុងតូក្យូ និងកោះហុកកៃដូ ខណៈការរីករាលដាលនៃ COVID-១៩ នៅក្នុងតំបន់ទាំងនេះ ឥឡូវនេះស្ថិតក្រោមការគ្រប់គ្រង ដូច្នេះហើយបានបញ្ចប់ភាពអាសន្នទាំងស្រុងនៅក្នុងអាណាខេត្តទាំង ៤៧ របស់ប្រទេស។

អាន​បន្ត៖ ជប៉ុន ដកចេញនូវបម្រាបដាក់ប្រទេសក្នុងគ្រាអាសន្ន COVID-19 ទាំងស្រុង

យ៉ាងហោចណាស់អ្នកធ្វើដំណើរចំនួន ១២៨ នាក់បានឆ្លង COVID-19 ពីឡានក្រុងដឹកជញ្ជូនសាធារណៈទីក្រុង Mumbai

ចាប់តាំងពីថ្ងៃទី ២៤ ខែមីនា នៅពេលដែលប្រទេសឥណ្ឌា បានដាក់ចេញនូវការទប់ស្កាត់យ៉ាងតឹងរ៉ឹង ដើម្បីប្រឆាំងនឹងជំងឺ Covid-19 រថយន្តក្រុងសាធារណៈរបស់ទីក្រុងមុមបៃ គឺជាមធ្យោបាយដឹកជញ្ជូនតែមួយគត់ ដែលអាចរកបានសម្រាប់កម្មករចាំបាច់ ដែលត្រូវការធ្វើដំណើរជុំវិញទីក្រុង។

អាន​បន្ត៖ យ៉ាងហោចណាស់អ្នកធ្វើដំណើរចំនួន ១២៨ នាក់បានឆ្លង COVID-19...

រដ្ឋធានីអាហ្សង់ទីន បង្កើនការរឹតបន្តឹង ខណះការផ្ទុះឡើងនៃជំងឺ COVID-19 ឡើងជិតដល់ចំណុចកំពូល

រដ្ឋធានីអាហ្សង់ទីន Buenos Aires កាលពីថ្ងៃអាទិត្យ បានឲ្យដឹងថា ខ្លួន កំពុងបង្កើនវិធានការឃ្លាតឆ្ងាយពីសង្គម ក្នុងដំណើរទៅរកការកើនឡើងតាមការរំពឹងទុក នៃចំនួនឆ្លងជំងឺ COVID-១៩ ។

អាន​បន្ត៖ រដ្ឋធានីអាហ្សង់ទីន បង្កើនការរឹតបន្តឹង ខណះការផ្ទុះឡើងនៃជំងឺ COVID-19...

ថៃរកឃើញអ្នកឆ្លង COVID-19 ថ្មីៗ២នាក់ទៀត និងអ្នកជំងឺម្នាក់ស្លាប់នៅក្នុងរបាយការណ៍ថ្ងៃចន្ទនេះ

(បាងកក)៖ អាជ្ញាធរសុខាភិបាលថៃនៅថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២០នេះ បានប្រកាសពីការរកឃើញ COVID-19 ថ្មីៗចំនួន ០២ករណី និងអ្នកស្លាប់ម្នាក់បន្ថែមទៀត។

អាន​បន្ត៖ ថៃរកឃើញអ្នកឆ្លង COVID-19 ថ្មីៗ២នាក់ទៀត...

សហរដ្ឋអាមេរិក ព្រមានចិនជាថ្មី ជុំវិញច្បាប់សនិ្តសុខជាតិសម្រាប់ទីក្រុងហុងកុង

(វ៉ាស៊ីនតោន)៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Robert O'Brien បានព្រមានជាថ្មីថា សហរដ្ឋអាមេរិក អាចនឹងលុបចោលលក្ខន្តិកៈពាណិជ្ជកម្មពិសេស សម្រាប់ទីក្រុងហុងកុង បើសិនជាចិន អនុម័ត ឬដាក់ឱ្យប្រើប្រាស់ច្បាប់សនិ្តសុខជាតិថ្មី លើដែនដីស្វយ័តមួយនេះ។

អាន​បន្ត៖ សហរដ្ឋអាមេរិក ព្រមានចិនជាថ្មី ជុំវិញច្បាប់សនិ្តសុខជាតិសម្រាប់ទីក្រុងហុងកុង

កូរ៉េខាងត្បូងរកឃើញអ្នកឆ្លង COVID-19 ១៦នាក់ ក្នុងរបាយការណ៍ថ្ងៃចន្ទនេះ

(សេអ៊ូល)៖ កូរ៉េខាងត្បូងនាថ្ងៃចន្ទនេះ បានរាយការណ៍ថា ខ្លួនបានរកឃើញករណីឆ្លង COVID-19 ចំនួន១៦នាក់ថ្មី  ក្នុងរយៈពេល២៤ម៉ោង ដែលធ្វើឲ្យតួលេខអ្នកឆ្លងសរុប ដែលត្រូវបានរកឃើញនៅក្នុងប្រទេសអាស៊ីខាងកើតនេះ កើនដល់១១,២០៦នាក់។

អាន​បន្ត៖ កូរ៉េខាងត្បូងរកឃើញអ្នកឆ្លង COVID-19 ១៦នាក់ ក្នុងរបាយការណ៍ថ្ងៃចន្ទនេះ

ករណីឆ្លង COVID-១៩ របស់ប៉ូឡូញ ឡើងដល់ ២ម៉ឺននាក់

ក្រសួងសុខាភិបាលប៉ូឡូញ បានប្រកាសកាលពីចុងសប្តាហ៏នូវតួលេខឆ្លងថ្មីចំនួន ៤០៥ ករណី ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ដែលមកទល់ពេលនេះ ប្រទេសប៉ូឡូញ មានករណីឆ្លង COVID-19 ចំនួន ២០.១៤៣ នាក់ ក្នុងនោះមានមនុស្សស្លាប់ចំនួន ៩៧២ នាក់។

អាន​បន្ត៖ ករណីឆ្លង COVID-១៩ របស់ប៉ូឡូញ ឡើងដល់ ២ម៉ឺននាក់

មេដឹកនាំទួគី និងសហរដ្ឋអាមេរិក ធ្វើការសន្ទនាតាមទូរស័ព្ទ ជុំវិញបញ្ហាក្នុងតំបន់

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា ប្រធានាធិបតីទួគីលោក Recep Tayyip Erdogan និងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានពិភាក្សាអំពីបញ្ហាក្នុងតំបន់ ជាពិសេសស្ថានភាពនៅស៊ីរី និងលីប៊ី តាមការសន្ទនាតាមទូរស័ព្ទ។

អាន​បន្ត៖ មេដឹកនាំទួគី និងសហរដ្ឋអាមេរិក ធ្វើការសន្ទនាតាមទូរស័ព្ទ ជុំវិញបញ្ហាក្នុងតំបន់