បណ្តាញសង្គម

កប់​ហ្មង! MV បទ "ជូន​ដំណើរ​អូន​ឡើង​ផ្លូវ​ហាយ​វេ" ចេញ​ជា​ផ្លូវការ​ហើយ!

នៅទីបំផុត បទ "ជូនដំណើរអូនឡើងផ្លូវហាយវេ" ដែលជាប្រភេទបទ Action ថ្មី ដំបូងគេបង្អស់របស់ផលិតកម្មហ្គាឡាក់ស៊ី បានចេញជាផ្លូវការហើយនៅថ្ងៃទី២៤ ខែសីហា នេះ ក្រោយពីចំណាយពេលថតអស់រយៈពេលជាង ៣ខែមក។

អាន​បន្ត៖ កប់​ហ្មង! MV បទ "ជូន​ដំណើរ​អូន​ឡើង​ផ្លូវ​ហាយ​វេ" ចេញ​ជា​ផ្លូវការ​ហើយ!

Mew Nittha បង្ហើប​ថា​ប្ដី​របស់​ខ្លួន​ចង់​បាន​កូន​ហើយ

បើផ្អែកតាមបទសម្ភាសដែលធ្វើឡើងកាលពីថ្មីៗនេះ តារាសម្ដែងរបស់ប៉ុស្តិ៍លេខ ៣ Mew Nittha បាបឲ្យដឹងថា ស្វាមីរបស់នាងគឺ Saint Tharaphut ពិតជាចង់បានកូនណាស់បន្ទាប់ពីរៀបការរួច។

អាន​បន្ត៖ Mew Nittha បង្ហើប​ថា​ប្ដី​របស់​ខ្លួន​ចង់​បាន​កូន​ហើយ

សម្រាក​ប៉ុន្មាន​ថ្ងៃ តារា​សម្ដែង​ពីរ​ដួង​នេះ ទៅ​រំលឹក​អនុស្សាវរីយ៍​ជូរចត់​នៅស្រុក​ស្រែ​

សិល្បករ-សិល្បការិនីខ្មែរល្បីឈ្មោះមិនតិចដួងទេ ដែលមានដើមកំណើតចេញពីស្រុកស្រែចម្ការ ឬងើបចេញពីការងារស្ទូងដកលើភក់ជ្រាំ។

អាន​បន្ត៖ សម្រាក​ប៉ុន្មាន​ថ្ងៃ តារា​សម្ដែង​ពីរ​ដួង​នេះ...

បង្ហាញមុខឡាន Lexus បើកដំបូល តម្លៃ២លានដុល្លារ

រថយន្តបើកដំបូល Lexus LC 500 Convertible ប្រភេទ Inspiration Series ស៊េរីឆ្នាំ២០២១ ដែលបានលក់តាំងពីដើមឆ្នាំមក ឥឡូវនេះបានទៅដល់ដៃម្ចាស់របស់វាហើយ។

អាន​បន្ត៖ បង្ហាញមុខឡាន Lexus បើកដំបូល តម្លៃ២លានដុល្លារ

Option ពិសេសមួយលើឡាន Koenigsegg Jesko មានតម្លៃដល់ ៤៣ម៉ឺនដុល្លារ

Koenigsegg Jesko គឺជាកំពូលរថយន្តដ៏អស្ចារ្យមួយ ដែលមានកម្លាំងរហូតដល់ទៅ ១ ២៨០សេះ ឬអាចឡើងដល់ ១ ៦០០សេះ ប្រើចាក់ប្រេង E85។ មិនតែប៉ុណ្ណោះ វាមានទម្ងន់ត្រឹមតែ ១ ៤២០គីឡូក្រាម ហើយអាចបើកដល់ល្បឿនអតិបរមា ៥៣១គីឡូម៉ែត្រក្នុងមួយម៉ោងឯណោះ។

អាន​បន្ត៖ Option ពិសេសមួយលើឡាន Koenigsegg Jesko មានតម្លៃដល់ ៤៣ម៉ឺនដុល្លារ

បើជាប្រទេសវិញ ក្រុមហ៊ុន Apple មាន GDP ខ្ពស់ជាងប្រទេសកូរ៉េខាងត្បូងទៅទៀត!

កាលពីថ្ងៃទី ១៩ ខែសីហា ក្រុមហ៊ុន Apple បង្កើតបាននូវប្រវត្តិសាស្ត្រថ្មី ក្លាយជាក្រុមហ៊ុនអាមេរិកដំបូងគេដែលមានមូលធនលើទីផ្សាររហូតដល់ ២ទ្រីលានដុល្លារ។

អាន​បន្ត៖ បើជាប្រទេសវិញ ក្រុមហ៊ុន Apple មាន GDP ខ្ពស់ជាងប្រទេសកូរ៉េខាងត្បូងទៅទៀត!

អាមេរិក ចេញឡានប្រើអ៊ីដ្រូហ្សែនថ្មី រាងស្រដៀង Bugatti អាចរត់ដល់ល្បឿន ៣៥៦គ.ម៉/ម៉

ក្រុមហ៊ុនរថយន្តអាមេរិក Hyperion បានបង្ហាញចេញនូវគំរូររថយន្តប្រើអ៊ីដ្រូហ្សែនថ្មី ម៉ូដែល XP-1 ដែលមានរូបរាងស្រដៀងទៅនឹងរថយន្ត Bugatti។ថ្វីបើមើលមួយភ្លែតស្រដៀងទៅនឹង Bugatti ប៉ុន្តែរថយន្ត Hyperion XP-1 ក៏មានការឌីហ្សាញបែប Unique ផ្ទាល់ខ្លួនផងដែរ ដែលមើលទៅពិតជាប្លែក និងទាក់ទាញ ព្រមទាំងមានទ្វារបើកឡើងលើដូចសត្វត្រដាងស្លាបទៀតផង។

អាន​បន្ត៖ អាមេរិក ចេញឡានប្រើអ៊ីដ្រូហ្សែនថ្មី រាងស្រដៀង Bugatti អាចរត់ដល់ល្បឿន ៣៥៦គ.ម៉/ម៉

ណែនាំ​ឲ្យ​ស្គាល់ អ្នក​ជំនាញ​ខាង​ផាត់មុខ​ម្នាក់ ធ្លាប់​ផាត់​ឲ្យ​តារាៗ​​ល្បី​ៗ​រាប់​ភ្លេច

ក្នុងចង្កោមអ្នកសិល្បៈល្បីៗមួយចំនួនធំ ប្រហែលជា ស្គាល់ លោក សួន សុខណាវិ ហៅចែណាវិត្រួយចេក ច្បាស់មិនខាន ត្បិតអីអ្នកជំនាញផាត់មុខធ្វើសក់ ដែលប្រលូកអាជីពនេះជាង១៥ឆ្នាំ បានផាត់មុខធ្វើសក់ឲ្យសិល្បកររាប់រយនាក់មកហើយ។

អាន​បន្ត៖ ណែនាំ​ឲ្យ​ស្គាល់ អ្នក​ជំនាញ​ខាង​ផាត់មុខ​ម្នាក់...

ខ្លាំង! Baifern Pimchanok ក្លាយជាតារាតំណាងផលិតផលវ៉ាដាច់គេរបស់ថៃពេលនេះ

ប៉ុន្មានឆ្នាំចុងក្រោយ សង្កេតឃើញថា Baifern Pimchanok កាន់តែមមាញឹកនឹងការងារសិល្បៈ និងល្បីឈ្មោះខ្លាំងបំផុតតាមរយៈការងារផ្សេងៗ ពិសេសការថតស្ប៉តពាណិជ្ជកម្ម។

អាន​បន្ត៖ ខ្លាំង! Baifern Pimchanok ក្លាយជាតារាតំណាងផលិតផលវ៉ាដាច់គេរបស់ថៃពេលនេះ

មិន​ចុះ​ញ៉ម ព្រីម លីហ្សា ចេញ​មុខ​មក​បង្ហាញ​ឈុត "ភាព​រឹង​មុំា​របស់​នារី"

ខុសប្លែកពីប្រមាណជាង១មុនដែលមិនសូវអើពើនឹងរឿងសិល្បៈ មកដល់មួយរយៈចុងក្រោយនេះ ព្រីម លីហ្សា បានចេញមុខបន្តបន្ទាប់បង្ហាញពីអ្វីដែលជាខ្លួននាង នោះគឺការនិយមសិល្បៈសិចស៊ី បង្ហាញសំលៀកបំពាក់ Brand Brand

អាន​បន្ត៖ មិន​ចុះ​ញ៉ម ព្រីម លីហ្សា ចេញ​មុខ​មក​បង្ហាញ​ឈុត "ភាព​រឹង​មុំា​របស់​នារី"

ប្រាសាទ ដាវីន បញ្ចេញ​ស៊េរី​រូប​ថត​មួយ​ឈុត​បង្ហាញ​ថា នាង​មាន​ផ្ទៃពោះ​ហើយ

នៅពេលនេះ មានសិល្បការិនីខ្មែរជាច្រើននាក់ បានពពោះកូនដំបូងរបស់ខ្លួន ដោយនៅក្នុងនោះតារាម៉ូដែលខ្ពស់ស្រឡះ ប្រាសាទ ដាវីន ក៏ជាម្នាក់នៅក្នុងចំណោមនោះដែរ។

អាន​បន្ត៖ ប្រាសាទ ដាវីន បញ្ចេញ​ស៊េរី​រូប​ថត​មួយ​ឈុត​បង្ហាញ​ថា នាង​មាន​ផ្ទៃពោះ​ហើយ

អបអរ អ៊ុំ សក្ខណា លា​ចាក​ជីវិតរស់នៅរសាត់អណ្ដែតតាមផ្ទះជួលហើយ!

តារាសម្ដែងស្រីចាស់វស្សា អ៊ុំ សក្ខណា បានបញ្ចប់ជីវិតរស់នៅរសាត់អណ្ដែតតាមផ្ទះជួលជាង៣០ឆ្នាំនៅក្នុងទីក្រុងហើយ។

អាន​បន្ត៖ អបអរ អ៊ុំ សក្ខណា លា​ចាក​ជីវិតរស់នៅរសាត់អណ្ដែតតាមផ្ទះជួលហើយ!

កូរ៉េខាងត្បូង ដាក់ឱ្យប្រើបច្ចេកវិជ្ជាថ្មីសន្លាងនៅចំណតរថយន្តក្រុង ដើម្បីទប់ស្កាត់ការឆ្លងកូវីដ១៩

កូរ៉េខាងត្បូងបានបើកដំណើរការបច្ចេកវិជ្ជាថ្មីឈានមុខមួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដោយធ្វើជម្រកការពាររថយន្ដក្រុងជាមួយទ្វារស្ទង់កម្តៅនិងអំពូលបាញ់កាំរស្មីយូវីកម្ចាត់មេរោគ។

អាន​បន្ត៖ កូរ៉េខាងត្បូង ដាក់ឱ្យប្រើបច្ចេកវិជ្ជាថ្មីសន្លាងនៅចំណតរថយន្តក្រុង...

អ្នកនៅចិន ៩៥% សុខចិត្តបោះចោល iPhone បើបាត់បង់កម្មវិធីមួយ

ការស្ទាបស្ទង់មតិដ៏ធំមួយដែលធ្វើឡើងនៅបណ្ដាញសង្គមចិន Weibo មានអ្នកឆ្លើយតបជាង ១,២លាននាក់ បានបង្ហាញថា ៩៥% នៃអ្នកប្រើប្រាស់ iPhone នៅចិន សុខចិត្តប្ដូរទៅប្រើប្រាស់ស្មាតហ្វូនផ្សេងប្រសិនបើ iPhone មិនមានកម្មវិធី WeChat។

អាន​បន្ត៖ អ្នកនៅចិន ៩៥% សុខចិត្តបោះចោល iPhone បើបាត់បង់កម្មវិធីមួយ

ឡានអគ្គិសនី Tesla លក់ដាច់ខ្លាំងនៅកូរ៉េខាងត្បូង ឡើងផ្ដួលម្ចាស់ទឹកដី

គិតពីខែមករា មកទល់ខែកក្កដា ឆ្នាំ ២០២០ នេះ រថយន្ត Tesla Model 3 គឺជារថយន្តអគ្គិសនីដែលលក់ដាច់បានច្រើនជាងគេបំផុតនៅប្រទេសកូរ៉េខាងត្បូង ច្រើនជាងរថយន្តអគ្គិសនីរបស់ Hyundai និង Kia ដែលជាម្ចាស់ទឹកដីទៅទៀត។ផ្អែកតាមតួលេខបានពី EV-Sales បានបង្ហាញឲ្យឃើញថា Tesla អាចលក់រថយន្ត Model 3 បាន ៦ ៨៨៨ គ្រឿង នៅកូរ៉េខាងត្បូង ក្នុងពេល៧ខែដំបូងនៃឆ្នាំ ២០២០។

អាន​បន្ត៖ ឡានអគ្គិសនី Tesla លក់ដាច់ខ្លាំងនៅកូរ៉េខាងត្បូង ឡើងផ្ដួលម្ចាស់ទឹកដី

មួយ​រយៈ​ចុង​ក្រោយ​នេះ​ការ​ផាត់មុខ​របស់ សុខ ពិសី ការ​តែ​ដូច​កូន​តុក្កតា​ខ្លាំង​ឡើង

រាជធានីភ្នំពេញ ៖ តារាចម្រៀងស្រីដ៏មានប្រជាប្រិយភាព និងឈ្មោះបោះសម្លេងជាខ្លាំងពីសំណាក់ស្រទាប់យុវវ័យទៅលើទឹកដមសម្លេងស្រទន់ ជាមួយនឹងរូបសម្រស់ស្រស់សោភា កញ្ញា សុខ ពិសី

អាន​បន្ត៖ មួយ​រយៈ​ចុង​ក្រោយ​នេះ​ការ​ផាត់មុខ​របស់ សុខ ពិសី...

គ្រាន់​តែ​ចូល​ភ្លាម​ប្រឡូក​អចលនទ្រព្យ​ភ្លាម ចាន់ ផារុំ ត្រូវ​មួយ​ឈុត​ធំ ដឹង​ប៉ុន្មាន​ទេ?

តារាម៉ូដែលខ្ពស់ស្រឡះ ចាន់ ផារុំ បានងាកទៅចូលប្រឡូកក្នុងវិស័យអចលនទ្រព្យ អស់រយៈពេលប្រមាណ២ខែមកហើយ ដោយនៅក្នុងរយៈពេលនោះ នាងបានលក់ដាច់មួយឈុតធំទាំងមិននឹកស្មានដល់ទាល់តែសោះ។

គិតមកដល់ពេលនេះ ផារុំ បានចូលធ្វើជាភ្នាក់ងារលក់អចលនទ្រព្យឲ្យក្រុមហ៊ុនអចលនទ្រព្យធំមួយលក់គម្រោងខុនដូ។ ការងារនេះ នាងបានចូលខ្លួនមកធ្វើ ក្រោយពេលដែលការងារសិល្បៈកាន់តែស្ងប់ស្ងាត់ទៅៗ ចាប់តាំងពីការមកដល់មេរោគខូវីដ១៩នៅលើទឹកដីព្រះរាជាណាចក្រកម្ពុជា។

ដូច្នេះហើយ ផារុំ ប្រាប់ថា នាងងាកមកលក់ខុនដូ ក៏ព្រោះតែចង់រំដោះទាល់ជីវភាពប៉ុណ្ណោះ ខណៈចំណូលពីការងារសិល្បៈត្រូវរាំងខ្ទប់ស្ទើរទាំងស្រុងនោះ។ ប៉ុន្តែអ្វីៗ ប្រែជាល្អលើសពីការគិតទុក ដោយក្នុងនោះ នៅខែដំបូងនាងអាចលក់ចេញខុនដូជាច្រើន Unit ទាំងនឹកស្មានមិនដល់។

"ដំបូងៗគិតថា គ្រាន់តែលក់លេងៗ តែមានអីស្រាប់តែលក់ដាច់ច្រើនគួរសម...ខ្ញុំអត់សង្ឃឹមលក់ដាច់អីទេ ព្រោះតែ ខូវីដ អីចឹង ប៉ុន្តែមិនអីចឹង អ្នកគេមានលុយ គេសម្រុកទិញពេលហ្នឹង វានៅធូរថ្លៃ!”។ ចាន់ ផារុំ ថ្លែង។ ចាន់ ផារុំ មិនបានបង្ហើបថា នាងលក់បានតួលេខខុនដូសរុបប៉ុន្មាន ហើយមានរង្វង់ទឹកប្រាក់សរុបប៉ុន្មាន ប៉ុន្តែនាងបង្ហើបថា កម្រៃជើងសារដែលនាងរកបានពីការងារដែលដំបូងគិតថា ធ្វើលេងៗនេះ គឺប្រមាណជិត ១ម៉ឺនដុល្លារអាមេរិកដែរ។

"បានគួរសមដែរបង បើគិតសរុបទៅប្រមាណ ២ខែហ្នឹង ខ្ញុំរកបានខ្ទង់ ៧-៨ពាន់ដុល្លារដែរ!”។ តារាស្រីកម្ពស់ កម្ពស់ ១,៧១ ម៉ែត្ររូបនេះ បញ្ជាក់ថា សមិទ្ធផលពីការងារដំបូងក្នុងវិស័យអចលនទ្រព្យ បានធ្វើឲ្យនាងរីករាយមែនទែន និងមិននឹកស្មានទាល់តែសោះ។ ដូច្នេះហើយ សមិទ្ធផលនេះ បានធ្វើឲ្យមានកាន់តែមានទឹកចិត្ត ក្នុងការប្រឡូកក្នុងការងារជាភ្នាក់ងារលក់អចលនទ្រព្យនេះទៀត។

តែយ៉ាងណា ក៏មិនមានន័យថា នាងនឹងលែងរវីរវល់ជាមួយសិល្បៈទៀតនោះដែរ។ ផារុំ ថ្លែងថា ការងារសិល្បៈជាការងារដែលនាំឲ្យគេស្គាល់ថានាងជានរណា ហើយជាក់ស្ដែងការលក់អចលនទ្រព្យដាច់ក្នុងរយៈខ្លី រកចំណូលបាន ក៏ដោយសារគេស្គាល់នាងតាមរយៈសិល្បៈដែរ។

ដូច្នេះហើយ នាងមិនចោលសិល្បៈដាច់ខាត ហើយដរាបណា ខូវីដ រលាយពីកម្ពុជា នាងក៏នឹងងាកមកបន្តការងារសិល្បៈរបស់នាង ហើយការងារអចលនទ្រព្យក៏នៅតែបន្តក្នុងពេលជាមួយគ្នាដែរ។ ចំពោះផែនការចំពោះអាជីពសិល្បៈ ក្រៅពីមិនមានគម្រោងបោះបង់ ផារុំ បង្ហើបថា នាងគ្រោងនឹងលូកឲ្យជ្រៅក្នុងការងារសម្ដែងថែមទៀត ខណៈក្នុងអតីតកាលនាង រវល់ខ្លាំងតែជាមួយការងារម៉ូដែល។

ធ្វើបែបនេះ ដើម្បីពង្រីកទីផ្សារ ប្រយោជន៍ឲ្យប្រិយមិត្តស្គាល់កាន់តែច្រើន និងក៏ដើម្បីភាពរីកចម្រើនខាងផ្នែកការងារអចលនទ្រព្យរបស់នាងដែរ។ ផារុំ ថ្លែងថា ការងារជាតារាម៉ូដែលនាំឲ្យនាងស្គាល់មនុស្សជាច្រើននៅក្រៅប្រទេស ហើយពួកគេមានបំណងវិនិយោគតាមរយៈនាង។

"តាមពិតខ្ញុំមានម៉ូយច្រើននៅបរទេស ដែលគេចាប់អារម្មណ៍ចង់មកទិញខុនដូនៅស្រុកខ្មែរ ប៉ុន្តែដោយសារតែ ខូវីដ ហ្នឹងឯង ទើបគេមិនទាន់អាចចុះមកបាន ពេលណាស្ងប់ស្ងាត់ខូវីដ គេថានឹងចុះមកភ្លាម!”៕

ដកស្រង់ពី៖ Sabay

ព្រាប សុវត្ថិ លេង​កាន់​តែ​ធំ​​ដោយ​គ្រោង​បើក​ Resort ផ្ទាល់​ខ្លួន​ធំ​មួយ​នៅ​មណ្ឌលគីរី

តារាចម្រៀងលំដាប់កំពូលប្រចាំនៅផលិតកម្មរស្មីហង្ស មាស លោក ព្រាប សុវត្ថិ ត្រៀមបើករីហ្សត(Resort)

អាន​បន្ត៖ ព្រាប សុវត្ថិ លេង​កាន់​តែ​ធំ​​ដោយ​គ្រោង​បើក​ Resort...

មានតម្លៃនៅខ្មែរហើយ! OnePlus Nord ទូរសព្ទ 5G តម្លៃធូរ

OnePlus Nord ជាស្មាតហ្វូន 5G តម្លៃធូរថ្មីរបស់ OnePlus ដែលបានប្រកាសចេញកាលពីចុងខែកក្កដា ដោយវាមានបំពាក់នូវចំណុចទាក់ទាញមួយចំនួនរបស់ OnePlus 8 ដែលក្នុងនោះមានដូចជាអេក្រង់ 90Hz Fluid AMOLED និងបច្ចេកវិទ្យាសាកថ្មល្បឿនលឿន Warp Charge 30T រួមជាមួយកាមេរ៉ាមេទំហំ ៤៨MP ផងដែរ។

អាន​បន្ត៖ មានតម្លៃនៅខ្មែរហើយ! OnePlus Nord ទូរសព្ទ 5G តម្លៃធូរ

ជើង​ខ្លាំង Ninja ប្រាប់​ត្រង់ៗ ហេតុផល​ដែល​មិន​ព្រម​លេង​ហ្គេម​ជាមួយ​មនុស្ស​ស្រី

អតីតអ្នកផ្សាយផ្ទាល់លើ Twitch ឲ្យឈ្មោះ Tyler “Ninja” Belvins ហាក់ឡើងកូដខ្លាំង រហូតមាន Follower ជាច្រើនលាននាក់ឈរលំដាប់ទី ១ ជាគណនីទទួលបាន Follower ច្រើនបំផុត។

អាន​បន្ត៖ ជើង​ខ្លាំង Ninja ប្រាប់​ត្រង់ៗ ហេតុផល​ដែល​មិន​ព្រម​លេង​ហ្គេម​ជាមួយ​មនុស្ស​ស្រី

ក្រុមហ៊ុនចិនត្រៀមប្រកាសទូរសព្ទដំបូងគេក្នុងលោក បង្កប់កាមេរ៉ា Selfie ក្រោមអេក្រង់

ការបង្កប់កាមេរ៉ានៅក្រោមអេក្រង់ នឹងជាគំនិតច្នៃប្រឌិតថ្មីមួយទៀតលើស្មាតហ្វូន ដោយគេរំពឹងថាបច្ចេកវិទ្យានេះនឹងមានបំពាក់លើស្មាតហ្វូនជាទូលំទូលាយនាឆ្នាំ ២០២១ ខាងមុខ។ យ៉ាងណាក្ដីក្រុមហ៊ុន ZTE បានបញ្ជាក់ថាខ្លួននឹងបង្ហាញចេញស្មាតហ្វូនដំបូងគេក្នុងលោកដែលបង្កប់កាមេរ៉ាក្រោមអេក្រង់ឆាប់ៗនេះ។

អាន​បន្ត៖ ក្រុមហ៊ុនចិនត្រៀមប្រកាសទូរសព្ទដំបូងគេក្នុងលោក បង្កប់កាមេរ៉ា Selfie ក្រោមអេក្រង់